ព័ត៌មានទាន់ហេតុការណ៍៖
'

Update ៖ គិតត្រឹមម៉ោង​ ៨និង០០នាទីព្រឹក ថ្ងៃទី​ ២៣ មេសា​ ឆ្នាំ២០២០​ យេីងពុំរកឃេីញអ្នកជំងឺ​ COVID-19​ ករណីថ្មី​ទេ

ភ្នំពេញ៖ រហូតដល់ម៉ោង​ ៨:០០នាទីព្រឹក ថ្ងៃទី​ ២៣ មេសា​ ឆ្នាំ២០២០​ យេីងពុំរកឃេីញអ្នកជំងឺ​ COVID-19​ ករណីថ្មី​ទេ ជាសរុបប្រទេសយេីងមានចំនួន​ ១២២ករណី​​ដដែល​ និង ពុំមានករណីជាសះស្បេីយ​ ជាសរុបយេីងមាន១១០នាក់ជាសះស្បេីយដដែល ... Read More »

ប្រទះឃើញនារីវ័យក្មេងត្រូវម្តាយកាត់ការចោលដេកដួលនៅក្បែរបន្ទប់ទឹកសាធារណះនៅជ្រោយចង្វា

ភ្នំពេញ៖ នារីវ័យក្មេងម្នាក់ ដែលម្តាយនិយាយមិនស្តាប់បានកាត់ការចោល ត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញ ដេកចុកពោះរមួល នៅក្បែរ បន្ទប់ទឹកសាធារណះហើយសមត្ថកិច្ចបានហៅរថយន្តបញ្ចូនទៅសង្គ្រោះនោះមន្ទីពេទ្យកាល់ម៉ែត ។  ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីម៉ោង៣នឹង៣០នាទី រសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ ២០២០ នៅចំណុចសួន ... Read More »

ឥណ្ឌូណេស៊ីបង្ខំអ្នកចចែសមិនព្រមផ្តាច់ខ្លួននៅដាច់ដោយឡែកពាក់ព័ន្ធកូវីដ-19ដោយបង្ខាំងឲ្យនៅក្នុងផ្ទះខ្មោច

ឥណ្ឌូនេស៊ី ៖ ​អ្នកនយោបាយ​ឥណ្ឌូនេស៊ី​ម្នាក់​បានបំភ័យអ្នករំលោភច្បាប់ក្នុងការប្រឆាំងវីរុសកូវីដ-19 ដើម្បីជាការទប់ទល់នឹងការបំពានមិនព្រមផ្ដាច់ខ្លួនឲ្យនៅដាច់ដោយឡែកពីគេដោយសុំឲ្យបង្ខាំងពួកគេ​នៅក្នុង​ផ្ទះ​ខ្មោចលង ។​ ​លោកស្រី Kusdinar Untung Yuni Sukowati ប្រធាន​តំបន់ Sragen និយាយថា លោកស្រី​បានចេញ​បទបញ្ជា​ប្លែក​ពី​គេ​មួយ​នៅ​សប្តាហ៍​នេះ​ដើម្បី​ដោះស្រាយ​ជាមួយ​ការហូរចូល​នៃ​ពលរដ្ឋមកតំបន់នេះ បន្ទាប់ពី​រដ្ឋធានី​ហ្សាហ្កាតា ... Read More »

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោប្រយុទ្ធប្រឆាំងជំងឺCovid-19 ជារៀងរាល់ថ្ងៃ បានធ្វើសកម្មភាពមនុស្សធម៌

ភ្នំពេញ៖ ជារៀងរាល់ថ្ងៃ គ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោប្រយុទ្ធប្រឆាំងជំងឺCovid-19បានធ្វើសកម្មភាពមនុស្សធម៌ដោយសហការជាមួយក្រសួង សុខាភិបាល ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចជាមន្ទីរសុខាភិបាលរាជធានីភ្នំពេញក្នុងការដាក់ដំណើរការមណ្ឌលត្រួតពិនិត្យសុខភាពចំនួន១០ មណ្ឌល ដើម្បីពិនិត្យសុខភាពកម្មកររោងចក្រដែលបានឈប់ពេលចូលឆ្នាំ និងទើបវិលត្រឡប់ចូលធ្វើការវិញ។ សូមរម្លឹកថា៖ សម្តេចតេជោ ហ៊ុន សែន ... Read More »

ក្រសួងសុខាភិបាល ចាត់វិធានការ លើ Facebookចំនួនពីរ (1-UTB beauty Supples, 2-Brand LHP Cambodia)

ភ្នំពេញ៖ ក្រសួងសុខាភិបាល និងមានវិធានការតឹងរឹងតាមផ្លូវច្បាប់ចំពោះម្ចាស់គណនីហ្វេសប៊ុកចំនួន២ ដូចខាងក្រោម គឺ គណនី Facebook (1-UTB beauty Supples, 2-Brand LHP Cambodia) ដែលកំពុងផ្សព្វផ្សាយ ផលិតផលសម្លាប់មេរោគគ្មានលេខទិដ្ឋាការ ... Read More »

ថ្ងៃនេះ ..! ពុំមានអ្នកជាសះស្បើយកូវីដ-១៩ និងពុំរកឃើញអ្នកឆ្លងថ្មីឡើយ

ភ្នំពេញ៖ ទិន្នន័យផ្លូវការរបស់ក្រសួងសុខាភិបាលចំនួនអ្នកឆ្លង អ្នកជាសះស្បើយកូវីដ-១៩នៅព្រឹកថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០២០ នេះ -សរុបអ្នកជាសះស្បើយមានចំនួន ១១០នាក់ដដែល -អ្នកបន្តព្យាបាលកូវីដ-១៩មានចំនួន ១២នាក់ដដែល -មិនមានបាត់បង់ជីវីត -សរុបចំនួនអ្នកឆ្លងជម្ងឺកូវីដ-១៩ចាប់ពីខែមករា រហូតដល់បច្ចុប្បន្ននេះមានចំនួន ១២២នាក់ដដែល៕សុខខេមរា Read More »

បង្រ្កាបវង់ល្បែងអាប៉ោងនិងសង្វៀនជល់មាន់មួយកន្លែងឃាត់មនុស្ស២នាក់ និងមាន់ជល់១៧ក្បាលរួមនឹងភស្តុតាងផ្សេងៗជាច្រើន

ខេត្តកំពង់ចាម៖  បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាដល់កម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកវរសេនីយ៍ឯក ថាញ់ សុខវុន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងដោយមានការសម្របសម្រួលបញ្ជាផ្ទាល់ពីលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង ... Read More »

ស្ត្រីមិនស្គាល់អត្តសញ្ញាណម្នាក់ត្រូវគេប្រទះឃើញដេកស្លាប់ នៅក្បែរមាត់ស្រះក្រោយវត្តចំការខ្នុរ

 ខេត្តបន្ទាយមានជ័យ៖ ស្ត្រីម្នាក់ត្រូវគេប្រទះឃើញដេកស្លាប់កាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី២២ខែមេសាឆ្នាំ២០២០ ក្បែរមាត់ស្រះខាងក្រោយវត្តចំការខ្នុរ ស្ថិតក្នុងភូមិរោងម៉ាស៊ីន សង្កាត់អូរអំបិល ក្រុងសិរីសោ  ភ័ណ ខេត្តបន្ទាយមានជ័យ ។    ព្រះសង្ឈ ក៏ដូចជាអាចារ្យនៅវត្តចម្ការខ្នុរថា៖ដំបូងមានបុរសម្នាក់បានជិៈម៉ូតូកាត់តាមក្រោយវត្តបានប្រទះឃើញមនុស្សដេកស្លាប់ ហើយបានប្រាប់ទៅព្រះសង្ឈក៏ដូចជាអាចារ្យនៅវត្ត នៅទីនោះឲ្យទៅមើលក៏ប្រទះឃើញសពស្ត្រីម្នាក់ មិនស្គាល់អត្តសញ្ញាណ ... Read More »

ចូលរួមបង្ការ និងទប់ស្កាត់កូវីដ-១៩ អធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានឲ្យជាងកាត់សក់មកកាត់សក់មន្ត្រីនគរបាលដល់ទីកន្លែង

ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជាជាប្រចាំរបស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងដេីម្បីចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ១៩ លោកវរសេនីយ៍ទោ ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ បានឲ្យជាងកាត់សក់មកកាត់សក់ខ្លីដល់មន្ត្រីនគរបាលទាំងអស់ចំណុះអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដល់ទីកន្លែង។ លោកស្នងការថ្លែងថា៖ ... Read More »

ក្រសួងសុខាភិបាល រឹតបន្តឹងគណនីហ្វេសប៊ុកចំនួន៦ តាមនីតិវិធីច្បាប់

ភ្នំពេញ៖ ក្រសួងសុខាភិបាល និងមានវិធានការតឹងរឹងតាមផ្លូវច្បាប់ចំពោះម្ចាស់គណនីហ្វេសប៊ុកចំនួន៦មានឈ្មោះដូចខាងក្រោម ដែលកំពុងផ្សព្វផ្សាយ ផលិតផលសម្លាប់មេរោគគ្មានលេខទិដ្ឋាការ ឬបញ្ជិកា ឬប្រវេទន៍ និងគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាល។ សូមអានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖ Read More »

ប្តីកំណាចចាប់ប្រពន្ធវាយទាត់ធាក់និងយកសាំងចាក់ស្រោចបម្រុងដុតសម្លាប់ចោល តែអ្នកជិតខាងជួយទាន់

ខេត្តក្រចេះ ៖ ប្តីកំណាចម្នាក់ក្រោយពីផឹកស៊ីស្រវឹងនិងទំនងជាប្រចណ្ឌប្រពន្ធផងនោះបានចាប់បោចសក់ប្រពន្ធវាយទាត់ធាក់និងយកសាំងចាក់ស្រោចពីលើបម្រុងដុតសម្លាប់ចោលទៀត តែសំណាងត្រូវអ្នកជិតខាងជួយទាន់។ ហេតុការណ៍នេះកើតឡើងកាលពីរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០នៅភូមិសេរីភាព ឃុំដារ ស្រុកចិត្របុរី ធ្វើឲ្យភ្ញាក់ផ្អើលដល់អ្នកជិតខាង ចេញទៅជួយស្ទើរមិនទាន់។ មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាល ដារ បានឲ្យដឹងថា បុរសជាប្តីកំណាចនេះ ... Read More »

អាណាព្យាបាលសិស្សសាលាអន្តរជាតិ CIA ផ្ទុះការតវ៉ាទាមទារការបញ្ចុៈថ្លៃសិក្សា

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ អាណាព្យាបាលសិល្សសាលាអន្តរជាតិ CIA ផ្ទុះការតវ៉ាទាមទារការបញ្ចុៈថ្លៃសិក្សា ដែលស្ថិតតាមបណ្តោយ ផ្លូវមហាវិថីសម្តេចចៅហ្វាវាំងវរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល(ផ្លូវ២០០៤)ក្នុងភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ... Read More »

ពិធីប្រគល់-ទទួលអំណោយពីសប្បរសជនជូនដល់កងពលលេខ១

ខេត្តកំពង់ឆ្នាំង៖ នាថ្ងៃពុធ ១កើត ខែ ពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០វេលាខែ មេសា ឆ្នាំ២០២០ លោកស្រី ឧត្តមសេនីយ៍ឯក ... Read More »

ហាម​ពលករ​ខ្មែរ​ប្រមាណ​ជាង​៨​ម៉ឺន​នាក់ មិន​ឲ្យ​ត្រឡប់​ទៅ​ក្រៅប្រទេស​វិញ ដើម្បី​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩

ភ្នំពេញ​៖ លោកស្រី ជូ ប៊ុន​អេង រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​ការជួញដូរ​មនុស្ស (​គ​.​ជ​.​ប​.​ជ​) បាន​ថ្លែងថា ពលករ​ខ្មែរ​ចំណាកស្រុក ដែល​ត្រឡប់មក​ស្រុក​ខ្មែរ​វិញ នាពេល​កន្លងទៅនេះ មាន​ប្រមាណ​ជាង​៨​ម៉ឺន​នាក់ គឺ​មិនទាន់​រកឃើញ​មាន​ឆ្លង​ជំងឺ កូ​វីដ​-១៩ ... Read More »

គ្រាប់បែកចង្កោមទម្ងន់ប្រមាណ៣៤០គីឡូក្រាមត្រូវបានប្រជាពលរដ្ឋប្រទះឃើញក្នុងព្រែកស្រុកឆ្លូង

ខេត្តក្រចេះ៖ប្រជាពលរដ្ឋប្រទះឃើញគ្រាប់បែកចង្កោមទម្ងន់សរុបប្រមាណ៣៤០គីឡូក្រាមនៅ ព្រែកដៃទន្លេនៅភូមិបល្ល័ង្គ ឃុំដំរីផុង ស្រុកឆ្លូង ខេត្តក្រចេះ។ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ បានឱ្យដឹងថា ការប្រទះឃើញគ្រាប់បែកចង្កោមនេះនៅពេលដែលប្រជាពលរដ្ឋទៅបង់សំណាញ់យកត្រីនាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ក្នុងព្រែកមួយស្ថិតក្នុងភូមិបល្ល័ង្គ ឃុំដំរីផុង ស្រុកឆ្លូងខេត្តក្រចេះ។ ... Read More »

អាល្លឺម៉ង់ ចាប់ផ្តើមធ្វើតេស្តវ៉ាក់សាំងប្រឆាំង COVID-19

ប៊ែរឡាំង៖ ក្នុងដំណាក់កាលដំបូង ប្រទេសអាល្លឺម៉ង់ ត្រូវបានអនុញ្ញាតឲ្យប្រព្រឹត្តធ្វើតេស្តវ៉ាក់សាំងប្រឆាំង COVID-19 ខណៈដែលប្រទេសអង់គ្លេស នឹងត្រៀមចាប់ផ្តើមស្អែកនេះ ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNN នៅយប់ថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ២០២០។ ... Read More »

ហ្វីលីពីនបញ្ជូនសំរាម ចំនួន១៥១កុងតឺន័រ ត្រឡប់ទៅកូរ៉េខាងត្បូងវិញ

ម៉ានីល៖ លោក ខាឡូស ដូមីងហ្គែស (Carlos Dominguez) រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុហ្វីលីពីន បានថ្លែងនៅថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ២០២០នេះថា ប្រទេសរបស់ខ្លួនបានបញ្ជូនសំរាម ចំនួន១៥១កុងតឺន័រ ជាប្រភេទកាកសំណល់វត្ថុធាតុដើមរបស់កូរ៉េខាងត្បូងមានទម្ងន់ ២,៦៧៦តោន ... Read More »

ឡាវមិនមានករណីឆ្លងកូវីដ១៩ថ្មីឡើយក្នុងរយៈពេល១០ថ្ងៃកន្លងមក

ប្រទេសឡាវ៖ ឡាវជាប្រទេសដែលមានអ្នកឆ្លងកូវីដ១៩ ចុងក្រោយគេបង្អស់នៅក្នុងតំបន់អាស៊ាន ដោយឡាវបានទប់ស្កាត់ការឆ្លងរាលដាលបានយ៉ាងល្អ ។ តាមសារព័ត៌មាន TTXVN នៅថ្ងៃទី២២ខែមេសា បានផ្សាយថា នៅក្នុងសន្និសីទកាសែតរបស់ក្រសួងសុខាភិបាលឡាវ នាល្ងាចថ្ងៃទី២២ខែមេសាបានបញ្ជាក់ថា ក្នុងរយៈពេល២៤ម៉ោងកនន្លងមកឡាវមិនមានករណីឆ្លងកូវីដ១៩ ថ្មីទៀតឡើយ ។ដូច្នេះក្នុងរយៈពេល១០ថ្ងៃកន្លងមកមិនមានអ្នកឆ្លងម្នាក់ណាឡើយ។ គិតដល់រសៀលថ្ងៃទី ... Read More »

លោក Joe Biden ប្រកាសថានឹងជ្រើសរើសភរិយាអតីតប្រធានាធិបតីអូបាម៉ាធ្វើជាអនុប្រធានាធិបតី

បេក្ខភាពប្រធានាធិបតីអាមេរិក មកពីគណបក្សប្រជាធិបតេយ្យ លោក Joe Biden បានបញ្ជាក់ថា លោកនឹងជ្រើសរើសភរិយាអតីតប្រធានាធិបតី បារ៉ាក់ អូបាម៉ា គឺលោកស្រី Michelle Obama ធ្វើជាអនុប្រធានាធិបតី ប្រសិនបើលោកជាប់ឆ្នោត។ នៅក្នុងបទសម្ភាសន៍ជាមួយបណ្តាញព័ត៌មាន ... Read More »

សម្តេចភក្តី សាយ ឈុំ ចុះសួរសុខទុក្ខ មន្ត្រី និង អាជ្ញាធរសង្កាត់ក្រាំងធ្នង់

ភ្នំពេញ​ ៖​ នៅព្រឹកថ្ងៃពុធ ១កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៣ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០វេលាម៉ោង ០៩:០០ នាទីព្រឹក សម្តេចវិបុលសេនាភក្តី សាយ ឈុំ ... Read More »

ស្នងការខេត្តកណ្តាល៖ ជនសង្ស័យជាឃាតក បាញ់សម្លាប់ប្អូនថ្លៃនៅកោះឧកញ៉ាតី សមត្ថកិច្ចចាប់ខ្លួនបានហើយ មុននេះបន្តិច នៅខេត្តស្ទឹងត្រែង

ភ្នំពេញ៖  លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត បានថ្លែងប្រាប់មុនបន្តិចថា៖ សមត្ថកិច្ចចាប់ខ្លួនបានហេីយ ឃាតក ជា​ប៉ូលិសប៉ុស្តិ៍បាក់ខែង បាញ់សម្លាប់ប្អូនថ្លៃ ព្រោះភ្លើងប្រចណ្ឌនៅកោះឧកញ៉ាតី គឺចាប់នៅនៅខេត្តស្ទឹងត្រែង។ លោកស្នងការបញ្ជាក់ថា៖  នៅរសៀលថ្ងៃទី២២ ខែមេសា ... Read More »

លោក ជិន ម៉ាលីន​ថ្លែងថា ច្បាប់​ដាក់​ប្រទេសជាតិស្ថិតក្នុងភាពអាសន្នគឺមានការចាំបាច់ដើម្បីថែរក្សាស្ថិរភាពសង្គម

ភ្នំពេញ ៖ លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្ដិធម៌បានអះអាងថា ច្បាប់​ស្ដីពីការគ្រប់គ្រងប្រទេសជាតិ ស្ថិតក្នុងភាពអាសន្ន នេះបើទោះបីជាអនុវត្តទៅមានការបិទ​សិទ្ធិសេរីភាពក៏ពិតមែន ប៉ុន្តែច្បាប់នេះ គឺមានការចាំបាច់សម្រាប់ការថែរក្សាសន្តិសុខ​ទ្រព្យ​សម្បត្តិ​សាធារណៈ និងពង្រឹងនីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សតែប៉ុណ្ណោះ។  ... Read More »

គម្រោងវិនិយោគរោងចក្រចំនួន៣ទីតាំងបន្ថែមទៀត ត្រូវបានអនុម័យដោយ CDC ក្នុងខែមេសា​នេះ

ភ្នំពេញ ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចអនុម័តឱ្យដំណើរការវិនិយោគគម្រោង ថ្មីចំនួន៣ទីតាំងបន្ថែមទៀតក្នុងខែមេសានេះ បន្ទាប់ពីក្រុមហ៊ុន និងរោងចក្រឯកជនចំនួនបី ទើបតែត្រូវបានអនុម័តកាលពីថ្ងៃទី២០ ខែមេសាកន្លងទៅថ្មីៗនេះ  ជាមួយនឹងឱកាសកាងារ រាប់ពាន់កន្លែងបន្ថែម​ទៀតផងដែរ។ យោងតាមការចុះផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ថា ... Read More »

លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ នាំយកអំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ជូនជនរងគ្រោះ ដែលរងគ្រោះអគ្គីភ័យឆេះផ្ទះ កាលពីយប់មិ្សញនៅបឹងទំពុន

ភ្នំពេញ៖ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ និង ជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យកាលពីវេលាម៉ោង ២និង ៣០នាទីរសៀល ថ្ងៃ ពុធ ១កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣  ត្រូវនិងថ្ងៃ ទី ២២ ខែ មេសា ឆ្នាំ ២០២០បានអញ្ជើញចុះសួរសុខទុក្ខ និង នាំយកអំណោយមនុស្សធម៌  ផ្តល់ជូន ប្រជាពលរដ្ឋដែលជួបគ្រោះអគ្គីភ័យឆេះអស់០២ ខ្នងផ្ទះ ស្មើនឹង ០១គ្រួសារ ស្ថិតនៅភូមិចំរើនផល១ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ ពុត សុភ័ណ ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរ ជំនួយការ នាយករដ្ឋបាល រាជធានីភ្នំពេញ  ។ ឆ្លៀតឱកាសពេលនោះដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យ ក៏បានពាំនាំនូវការសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ដាំផ្ញើអោយប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ពីបញ្ហាអគ្គីភ័យ ព្រោះខែនេះជារដូវក្តៅ វាអាចងាយរងគ្រោះដោយយថាហេតុណាមួយប្រសិនបើមិនបានពន្លត់ត្រឹមត្រូវ នូវប៉ារ៉ែតភ្លើង ចង្ក្រានហ្គាស ភ្លើងទាន ភ្លើងធូប មុនពេលចេញទៅក្រៅផ្ទះ ។ ជាពិសេសត្រូវយល់ដឹងអំពីវិធីបង្ការ ការពារ ការដាក់ខ្លួនឱ្យស្ថិតនៅដាច់ដោយឡែក ការប្រើប្រាស់ម៉ាស់ឱ្យបានត្រឹមត្រូវ ដើម្បីការបង្ការ និងទប់ស្កាត់ ជម្ងឺកូវីដ ១៩ ដែលកំពុងរីករាលដាលទូទាំងសកលលោក នាពេលបច្ចុប្បន្ន និងបានសំណូមពរ ដល់ប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ការ ការពារខ្លួនពីជំងឺកូវីដ–១៩ និងបានផ្សព្វផ្សាយអំពីបច្ចុប្បន្នភាពនៃជំងឺកូវីដ–១៩ ដែលក្រសួងសុខាភិបាលបានប្រកាសជូនពួកគាត់។ គួរបញ្ជាក់ថាករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋខាងលើនេះ បានកើតឡើងនៅវេលាម៉ោង ២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២២ ខែមេសាឆ្នាំ២០២០  ចំពោះការខូចខូចខាតគឺឆេះផ្ទះចំនួន២ខ្នង ឈើលើ ថ្មក្រោមប្រហែល ៧០% ហើយនិងទ្រព្យសម្បត្តិមួយចំនួនធំ រួមទាំងម៉ូតូចំនួន៥គ្រឿងទៀតផងដែរ ដោយបានប្រើប្រាប់រថយន្ដពន្លត់អគ្គិភ័យចំនួន១០គ្រឿង អគ្គីភ័យនេះគ្រប់គ្រងបាន ១០០% នៅវេលាម៉ោង២:៥០ នាទី នាថ្ងៃខែដដែល ។ បន្ទាប់មក លោក ឌី រ័ត្នខេមរុណ បានសម្តែងក្តីអាណិតអាសូរ និង សោកស្តាយ ខ្លាំងបំផុត ចំពោះគ្រួសារ ដែរត្រូវអគ្គិភ័យ បានឆាបឆេះបំផ្លេចបំផ្លាញផ្ទះសម្បែង ក៍ដូចជាទ្រព្យសម្បត្តិត្រូវបានអស់រលីងពីខ្លួន តែទោះបីជាយ៉ាងណាក៏យើងអាចរក្សាអាយុជីវិតរបស់យើងបាន ដើម្បីបន្តជីវភាពនិង ខិតខំប្រកបអាជីវកម្ម ក៏ដូចជាធ្វើការងារដើម្បីមានធនធានបន្តជីវភាពអោយកាន់តែប្រសើរឡើងជាងនេះទៀត ។ លោក អភិបាលរង ក៏បានណែនាំចៅសង្កាត់ ជួយសំរួលរាល់ឯកសារពាក់ព័ន្ធ ដូចជា សៀវភៅស្នាក់នៅ អត្តសញ្ញាណប័ណ្ណ សំបុត្រអាពាហ៍ពិពាហ៍ ឬក៏ឯកសារផ្សេងៗទៀត ដើម្បីអោយគ្រួសាររងគ្រោះអគ្គិភ័យ មានឱកាសដើម្បីស្វែងរកការងារធ្វើ ក៏ដូចទុកសំរាប់កំណត់ប្រើប្រាស់អ្វីផ្សេងៗទៀត។ អំណោយរបស់អនុសាខាកាកបាទក្រហមខណ្ឌបាន ផ្តល់ជូនរួមមាន ៖ អង្ករ ១បាវ ស្មើ៥០ គីឡូ , មី ១កេស , ទឹកត្រី ១យួរ, ទឹកស៊ីអ៉ីវ ១យួរ,  តង់កៅស៊ូ១, ម៉ាស់ , អាល់កុល , ក្រម៉ា , រួមទាំងសំភារះផ្ទះបាយមួយចំនួន និង ថវិកាចំនួន ១០ម៉ឺនរៀល ផងដែរ ៕ដោយ៖ស តារា   Read More »

កម្លាំងអាជ្ញាធរខណ្ឌចំការមនឆ្មក់បង្ក្រាបទីតាំងល្បែងហ្គេមបាញ់ត្រីក្នុងអគារចិន ឃាត់ខ្លួនបុរសជនជាតិចិន៤នាក់​ និងដកហូតទូរហ្គេមបាញ់ត្រី១ទូ សម្ភារៈមួយចំនួន

ភ្នំពេញ​ ៖​ កាលពីវេលាម៉ោង ៣រសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០​ កម្លាំងសមត្ថកិច្ចចម្រុះនៃអធិការដ្ឋាននគរបាលខណ្ឌចំការមនបានឆ្មក់បង្ក្រាបទីតាំងលួចបើកល្បែងហ្គេមបាញ់ត្រី មួយកន្លែងស្ថិតនៅក្នុងអគារចិន តាមបណ្តោយផ្លូវ ព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយឃាត់ខ្លួនបុរសជនជាតិចិនចំនួន៤នាក់ នឹងដកហូតទូរហ្គេមរួមទាំងសម្ភារៈមួយចំនួនទៀត ... Read More »

យោធា២៧នាក់ ក្នុងចំណោម ៣៧៧នាក់ នៅលើនាវាចម្បាំង ផាន់ហ្ស៊ីហ៍ (Panshih) ធ្វើតេស្ដវិជ្ជមានចំពោះ COVID-19 ជាលើកដំបូងនៅក្នុងជួរយោធាកោះតៃវ៉ាន់

កោះតៃវ៉ាន់៖ ជាលើកដំបូងនៅក្នុងជួរយោធា នៃកងនាវាកោះតៃវ៉ាន់ ចំនួន២៧នាក់ ក្នុងចំណោម ៣៧៧នាក់ នៅលើនាវាចម្បាំង ផាន់ហ្ស៊ីហ៍ (Panshih) ដែលបានធ្វើតេស្ដវិជ្ជមានចំពោះ COVID-19 ហើយនេះជាករណីឆ្លងរាតត្បាត កំពុងទទួលរងការរិះគន់យ៉ាងខ្លាំង ជុំវិញការដោះស្រាយការឆ្លង COVID-19 ... Read More »

ម៉ូតូហុងដាឌ្រីមសេ១២៥ពន្លះគ្នាជាមួយហុងដាស្កូបពីរបួសទាំងសងខាង

ភ្នំពេញ៖ម៉ូតូម៉ាងហុងដាឌ្រីមសេ១២៥មួយគ្រឿងបើកបរដោយស្រ្តីម្នាក់គេចចេញពីរថយយន្ត១គ្រឿងហើយបានជ្រុលទៅបុកជាមួយម៉ូតូម៉ាកហុងដាស្កូបពី១គ្រឿងទៀតដែលកំពុងបើកបរក្នុងទិសដៅបញ្រ្ចាស់ទិសគ្នាពេញទំហឹងបណ្ដាលឲ្យដួលបោកផ្ទប់ថ្នល់រងរបួសធ្ងន់ទាំងសងខាងនិងត្រូវបានរថយន្តសង្រ្គោះអង្គភាព៧១១ ដឹកយកទៅកាន់មន្ទីរពេទ្យព្រះកុសុមៈដើម្បីសង្រ្គោះបន្ទាន់។ ឧប្បត្តិហេតុនេះបានកើតឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ៣ត្រង់ចំណុចភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ម៉ូតូដែលបើកបុកគ្នានោះ១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ បើកបរដោយស្រ្តីម្នាក់មិនស្គាល់អត្តសញ្ញាណ និងម៉ូតូ១គ្រឿងទៀតម៉ាកហុងដាស្កូបពីពណ៍សពាក់ស្លាកលេខភ្នំពេញ1FM-4696 បើកបរដោយបុរសម្នាក់មិនស្គាល់ឈ្មោះដែរ ហើយអ្នកទាំង២បានរងរបួសធ្ងន់ដូចគ្នាដែរ។ តាមប្រពព័ត៌មានបានឲ្យដឹងថា ... Read More »

ចិនរកឃើញអ្នកឆ្លង COVID-19 ៣០ករណីថ្មី ក្នុងនោះ ២៣ករណីជាករណីនាំចូលពីប្រទេសខាងក្រៅ និង ៧ករណីឆ្លងស្រុក

ទីក្រុងប៉េកាំង៖ តាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលចិន បានរាយការណ៍ឲ្យដឹងថា ខ្លួនបានកត់ត្រាករណីឆ្លងថ្មីៗ នៃជំងឺ COVID-19 ចំនួន ៣០ករណីបន្ថែមទៀត ក្នុងរយៈពេលពេញមួយថ្ងៃអង្គារម្សិលមិញនេះ ដោយក្នុងនោះមាន ... Read More »

អនុភូមិម្នាក់ត្រូវបានជាប់ខ្នោះដៃរឿងករណីរំលោភលើទំនុកចិត្ត

ខេត្តឧត្ដរមានជ័យ៖អនុភូមិសាមគ្គី ម្នាក់ត្រូវបានសមត្ថកិច្ចអនុវត្ដសាលដីការរបស់សាលាដំបូងខេត្តឧត្ដរមានជ័យ ធ្វើការឃាត់ខ្លួនបញ្ជូនទៅតុលាការនៅ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង០៩ និង១៥ នាទីព្រឹក ស្ថិតនៅហាងការហ្វេមួយកន្លែងក្នុងទីរួមស្រុកអន្លង់វែង។ សមត្ថកិច្ចបានអោយដឹងថា បានចាត់តាំងកម្លាំងផ្នែកនគរបាលយុត្តិធម៌ ចំនួន ០៥ នាក់ ... Read More »

នគរបាលខណ្ឌឬស្សីកែវឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន

ភ្នំពេញ៖ នៅ ម៉ោង១៣និង៣០រសៀល ថ្ងៃទី២២ខែមេសា ឆ្នាំ២០២០ ,កំលាំងជំនាញនៃអធិកាដ្ឋានករបាលខណ្ឌឬស្សីកែវបានសហការជាមួយនឹងកម្លាំងនគរបាលខណ្ឌប៉ុសិ៍្តស្វាយប៉ាក បានស្រាវជ្រាវបង្ក្រាប ជនសង្ស័យ២នាក់ ជាក់ស្ដែងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនត្រង់ចំណុចក្រុម៨ ភូមិ៨លូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ លោកហ៊ាង ថារ៉េត ... Read More »