ព័ត៌មានទាន់ហេតុការណ៍៖
'

លោក អ៉ី ឈាន រដ្ឋលេខាធិការ ក្រសួងការពារជាតិ អំពាវនាវ​ប្រជាពលរដ្ឋ​ត្រូវប្រុងប្រយ័ត្ននិង​ទប់ស្កាត់​ជម្ងឺ​កូ​វីដ​-១៩

​ប៉ៃលិន​៖ប្រជាពលរដ្ឋ​រស់នៅ​សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន រាប់ពាន់នាក់ បានទទួល​ស្បៀងអាហារ​ក្នុង​យុទ្ធនាការ​ថ្ងៃទី​១ ដឹកនាំ​ដោយ​លោក អុី ឈាន​​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ប៉ៃលិន និង​លោកស្រី បាន ស្រីមុំ  អុី ឈាន អ្នកតំណាងរាស្ត្រ​មណ្ឌល​ប៉ៃលិន និង​ជា​ប្រធាន​គណ​:​ក​ម្មា​ធិ​ការ​សាខា​កាកបាទក្រហម​ខេត្ត​ប៉ៃលិន រួមទាំង​លោក ផាន់ ... Read More »

ថ្ងៃនេះ កម្ពុជាយេីងពុំរកឃេីញករណីជំងឺកូវីដ-១៩​ថ្មី​ ទេ​

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានបញ្ជាក់ឱ្យដឹងថា៖ រហូតដល់ម៉ោង​ ៨និង៣០​ ព្រឹក​ ថ្ងៃទី​ ២០​ ខែកក្កដា​ ឆ្នាំ២០២០​ កម្ពុជាយេីងពុំរកឃេីញករណីជំងឺកូវីដ-១៩​ ថ្មី​ ទេ​ ។ ដូច្នេះចំនួនសរុបកូវីដ-១៩​ ... Read More »

នគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនជនសង្ស័យម្នាក់ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវបានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនកាលពីម៉ោង០០និង៣០នាទីយប់រំលងអធ្រាត្រឈានចូល ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចក្រុមទី៤ ភូមិទួលសំពៅ សង្កាត់ទួលសង្កែ១  ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ លោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីបានឲ្យដឹងថា ជនសង្ស័យម្នាក់ ... Read More »

Chelsea ប៉ះ Arsenal វគ្គផ្តាច់ព្រ័ត្រ FA Cup ក្រោយបំបាក់ Man United ៣ទល់១

កីឡាអន្តរជាតិ៖ ក្រុមតោខៀវ Chelsea បានបំបាក់ក្រុមបិសាចក្រហម Manchester United ក្នុងលទ្ធផល៣ទល់១ សម្រាប់ការប្រកួតក្របខ័ណ្ឌ FA Cup ឡើងទៅវគ្គផ្តាច់ព្រ័ត្រកាលពីរាត្រីថ្ងៃទី១៩ កក្កដាយប់មុិញ ធ្វើឲ្យក្រុមតោខៀវ ឡើងទៅប៉ះក្រុមកាំភ្លើងធំ Arsenal ដែលបានយកឈ្នះក្រុម ... Read More »

ដំណឹងមរណភាព វីរសិល្បករ លោកព្រឹទ្ធាចារ្យ នាដកោសល្យវដ្តី ព្រីង សាឃន

ភ្នំពេញ៖ ដំណឹងមរណភាព វីរសិល្បករ លោកព្រឹទ្ធាចារ្យ នាដកោសល្យវដ្តី ព្រីង សាឃន មរតកមនុស្សរស់នៃព្រះរាជាណាចក្រកម្ពុជា ដែលលោកបានទទួល មរណភាពនាថ្ងៃអាទិត្យ ១៤រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ... Read More »

Fernando Gago អតីតខ្សែបម្រើ Real Madrid បន្តកុងត្រាជាមួយក្លឹប Velez នៅអាហ្សង់ទីន

កីឡាអន្តរជាតិ៖ កីឡាករ Fernando Gago អតីតខ្សែបម្រើក្រុម Real Madrid បានចុះកិច្ចសន្យាថ្មីរយៈពេល១៨ ខែជាមួយក្លឹបVelez Sarsfield ខណៈដែលរូបគេបានវិលត្រឡប់ចូលទីលានប្រកួតវិញបន្ទាប់ពីរបួស ក្នុងរយៈពេលជាច្រើនខែ។ ប្រធានក្លឹប Velez លោក Sergio ... Read More »

ព្រឹកស្អែក សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញចុះពិនិត្យ វាយតម្លៃអំពីសកម្មភាពការងារបង្កបង្កើនផលស្រូវវស្សា និងជួបសំណេះសំណាលជាមួយបងប្អូនប្រជាកសិករ ព្រមទាំងពិនិត្យស្ថានីយបូមទឹក នៅខេត្តតាកែវ

ភ្នំពេញ៖ សូមជម្រាបជូនថា៖ នៅព្រឹកថ្ងៃអង្គារ ១កើតខែស្រាពណ៌ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ស្អែកនេះ អង្គភាព«នគរដ្រេហ្គន» នឹងផ្សាយផ្ទាល់ពិសេសចេញពីស្រុកព្រៃកប្បាសខេត្តតាកែវ សកម្មភាពសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី ... Read More »

កីឡាការិនី Katie Boulter ឈ្នះជើងឯកកីឡាវាយតឺន្នីសផ្នែកនារី

កីឡាអន្តរជាតិ៖ កីឡាការិនី Katie Boulter បានផ្តួលកីឡាការិនី Jodie Burrage ក្នុងលទ្ធផល ៣–៦ ៧–៦ (៧–៤) ៦–២ ឈ្នះពានរង្វាន់ស្ត្រី Progress Tour Women’s ... Read More »

ស្លាប់២នាក់​ របួសធ្ងន់២នាក់​ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តតូយ៉ូតាព្រូស​ បុកជាមួយរថយន្តកុងតឺន័រនៅផ្លូវជាតិលេខ៤

​     ភ្នំពេញ ៖​ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបង្កដោយរថយន្តតូយ៉ូតាព្រូស​ បានបុកជាមួយរថយន្តកុងតឺន័រ​ចំពីមុខពេញទំហឹង​ បណ្ដាលឲ្យបុរសជនជាតិចិន២នាក់ស្លាប់យ៉ាងអាណោចអាធ័មនិងប្រុសស្រី២នាក់ទៀតរងរបួសធ្ងន់​ បង្កការភ្ញាក់ផ្អេីលដល់អ្នកដំណេីរ​ និងសមត្ថកិច្ចកាលពីវេលាម៉ោង១១​ និង២០នាទីយប់​ ថ្ងៃទី១៩​ ខែកក្ដដា​ ឆ្នាំ២០២០​ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៤​ ... Read More »

ហុងកុង៖ចំនួនអ្នកឆ្លងកូវីដ-១៩កើនឡើងខ្ពស់មិនធ្លាប់មានក្នុងរយៈពេល ២៤ ម៉ោង

អប្តរជាតិ៖ មេដឹកនាំកោះហុងកុងលោកស្រី Carrie Lam ​បានបញ្ជាក់ថា ក្រុមអ្នកជំនាញនឹងបង្កើនការធ្វើតេស្តដល់ពលរដ្ឋ ពិសេសគឺបុគ្គលិក បម្រើការនៅទីតាំងរបស់រដ្ឋ​។ សកម្មភាពខាងលើ របស់ថ្នាក់ដឹកនាំកោះហុងកុងក្រោយពេល​​មានចំនួនអ្នកឆ្លងកូវីដ​-១៩ កើនឡើងខ្ពស់​មិនធ្លាប់មាននៅលើកោះនេះ។ នៅក្នុងសន្និសីទកាសែតនាថ្ងៃទី​១៩​ខេកក្កដា មេដឹកនាំកោះហុងកុង លោកស្រី Carrie Lam ... Read More »

ពលរដ្ឋអាមេរិក​៦០ភាគរយ មិនពេញចិត្តសកម្មភាពទប់ស្កាត់ការឆ្លងរាលដាលកូវីដ​-១៩

អន្តរជាតិ៖ តាមលទ្ធផលស្ទង់មតិ​របស់បណ្តាញព័ត៌មានធំៗចំនួន២នៅអាមេរិក គឺ​Washington Post និង ABC News ចាប់តាំងពីថ្ងៃទី ១២ ដល់ថ្ងៃទី​១៥ ខែកក្កដា​បង្ហាញឲ្យឃើញថា ​ពលរដ្ឋអាមេរិកដល់ទៅ​៦០ភាគរយ មិនពេញចិត្តនិងសកម្មភាពរបស់រដ្ឋាភិបាល ក្នុងការទប់ស្កាត់ កូវីដ-១៩។ ការស្ទង់មតិខាងលើ​ ... Read More »

តុលាការអុីស្រាអែល​ចាប់ផ្តើមដំណើរការកាត់ក្តី នាយករដ្ឋមន្ត្រីណេតាន់យ៉ាហ៊ូ

អន្តរជាតិ៖ នាយករដ្ឋមន្ត្រីអុីស្រាអែល លោក Netanyahu ត្រូវបានតុលាការបើកសវនាការកាត់ទោសជាថ្មីពីបទពុករលួយ​ ។ សកម្មភាពខាងលើកើតឡើងក្នុងពេលដែល អុីស្រាអែល​កំពុងប្រឈមវិបត្តិអត់ការងារធ្វើ និង ការឆ្លងរាលដាលកូវីដ-​១៩។ នៅថ្ងៃទី​១៩​ខែកក្កដា​តុលាការ​ស្រុកJerusalem ប្រទេសអុីស្រាអែល​បាន បើកសវនាការ​កាត់ទោស ជាថ្មីក្រោយរយៈពេល​២ខែបានផ្អាក​​។ ការបើកសវនាការកើតឡើងក្នុងពេលមានបាតុកម្មជាច្រើន កើតឡើងពាក់ព័ន្ធនិងអំពើពុករលួយ ... Read More »

អាងទឹកតំបន់ ស្ថិតនៅជាប់ព្រំប្រទល់រវាងស្រុកព្រៃឈរ និងស្រុកជើងព្រៃត្រូវអាជ្ញាធរខេត្ដកំពង់ចាម និងក្រសួងធនធានទឹក ធ្វើការជួសជុលឡើងវិញ

កំពង់ចាម ៖ទំនប់អាងទឹកដែលមានប្រវែងជាង ៣ពាន់ម៉ែត្រ ដែរស្ថិតនៅជាប់ព្រំប្រទល់ស្រុកព្រៃឈរ និងស្រុកជើងព្រៃ ខេត្តកំពង់ចាម ត្រូវបានធ្វើការជួសជុលឡើងវិញក្រោយពីរងការខូចខាតដែលអាជ្ញាធរខេត្តកំពង់ចាមសហការជាមួយក្រសួងធនធានទឹក និងឧតុនិយមដើម្បីជំរុញលើវិស័យកសិកម្មក្នុងការលើកកម្ពស់កម្រិតជីវភាពរបស់ ប្រជាពលរដ្ឋ នៅក្នុងតំបន់ក្នុងការកាត់បន្ថយភាពក្រីក្រ តាមរយ:ការបង្កើនលទ្ធភាព នៃការបង្កបង្កើនផល របស់ប្រជាកសិករ។ នេះបើតាមការបញ្ជាក់របសលោក អ៊ុម វិបុល ប្រធាន មន្ទីរ ធនធានទឹក និង ឧតុនិយម ខេត្តកំពង់ចាម បានឱ្យដឹងថា ទំនប់អាងទឹកតំបន់នេះ មានប្រវែងជាង ៣ពាន់ម៉ែត្រ ស្ថិតនៅ​ជាប់​ព្រំប្រទល់ស្រុកព្រៃឈរ និងស្រុកជើងព្រៃ ខេត្តកំពង់ចាម។ លោកបានបន្ដថា ក្នុងការជួស​ជុល​ទំនប់អាងទឹកតំបន់ឡើងវិញគឺត្រូវជួសជុលនៅសំណង់សិល្បការ រួមមានជួសជុលទំនប់អាងទឹកប្រវែង៣,៩០០ម៉ែត្រ និងទ្វារទឹកចំនួន០៣កន្លែង តាមរយៈរដ្ឋបាលខេត្តកំពង់ចាម ដែលបានធ្វើការស្នើសុំទៅក្រសួងធនធានទឹក និងឧតុនិយម ដើម្បីធ្វើការជួសជុល កែលម្អសំណង់នេះឡើងវិញ។ លោកប្រធានមន្ទីរបានបន្ដទៀតថា ទំនប់អាងទឹកនៅតំបន់នេះ អាចមាន​លទ្ធភាពរក្សា​ទឹកទុកបានចំនួនប្រមាណជាង១២លានម៉ែត្រត្រីគុណ អាចមានលទ្ធភាពស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលប្រមាណជាង៧០០ហិកតាដែលក្នុងនោះផ្ទៃដីស្រូវស្រូវវស្សាប្រមាណជាង ៤៥២ហិកតា និងផ្ទៃដីស្រូវប្រាំង១.២៥០ហិកតា ព្រមទាំងដំណាំរួមផ្សំ ៤០ហិកតា ក្នុងភូមិ ចំនួន ១០ភូមិដែលមានប្រជាពលរដ្ឋប្រមាណជាង៣,២០០គ្រួសារ ក្នុងឃុំសំរោង ស្រុកព្រៃឈរ និងឃុំព្រៃចារ ស្រុកជើងព្រៃដែលទទួលបានពឹងអាស្រ័យលើអាងតំបន់នេះ។ ​ជាមួយគ្នានេះដែរ ឯកឧត្តម ឈា ប៊ុនរិទ្ធិ អគ្គនាយកកិច្ចការបច្ចេកទេសនៃក្រសួង​ធន​ធានទឹក និងឧតុនិយម និង ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អមដំណើរ ដោយ ថ្នាក់ដឹកនាំ មន្ទីរអង្គភាព ពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញ ចុះពិនិត្យទំនប់អាងទឹកតំបន់ និងសំណង់សិល្បការ ខាងលើនេះ ដែលបានស្ថាបនារួចរាល់ជាជាស្ថាពរហើយនោះ។ ក្នុងឱកាសនោះឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានធ្វើការណែនាំដល់ដល់ប្រជាពលរដ្ឋនិងអាជ្ញាធរ ភូមិ ឃុំ ស្រុក  រួមគ្នាថែរក្សាការពារសមិទ្ធដែលទទួលបាននេះឱ្យបានគង់វង្សយូរ អង្វែងព្រោះវាបានផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់ប្រជាពលរដ្ឋយើងពីទំនប់នេះ ដូចជាប្រព័ន្ធគមនាគមន៍ដ៏សំខាន់ក្នុងការដឹកនាំកសិផលធ្វើបានទៅកាន់ទីផ្សារ និងមានការ​ងាយស្រួល​ដល់ការធ្វើដំណើររបស់បងប្អូនជាពិសេសតំបន់នេះក្លាយជារមណីដ្ឋានទេសចរណ៍អាចទាក់ទាញភ្ញៀវទេសចរជាតិនិងអន្ដរជាតិឱ្យមកកម្សាន្តនៅក្នុងតំបន់ទំនប់នេះក្នុងការរួមចំណែកលើកស្ទួយជីវភាពប្រជាពលរដ្ឋផងដែរ។ ឯកឧត្តមអភិបាលខេត្ដកក៏បានណែនាំដល់មន្ទីរ​កសិ​កម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មន្ទីរបរិស្ថានខេត្ត អាជ្ញាធរស្រុកព្រៃឈរ និងស្រុកជើងព្រៃ ដាំដើមស្តៅតាមបណ្តោយទំនប់ ដើម្បីការពារការហូរច្រោះជើងទំនប់។ ទន្ទឹមនេះ នឹងជួយ​បង្កើនសោភណភាពទំនប់និងលើកកម្ពស់សោភណភាពបៃតងនិងបង្កើតជាគម្របបរិស្ថានបៃតងដល់តំបន់នេះ ឱ្យមានសោភ័ណភាពស្រស់បំព្រងដើម្បីប្រែក្លាយតំបន់នេះទៅជារមណីយដ្ឋានទេសចរណ៍ដ៏ទាក់ទាញអាចស្រូបបានភ្ញៀវជាតិ និងអន្តរជាតិ មកកម្សាន្តក្នុងខេត្តកាន់តែច្រើនថែមទៀត៕ ដោយ៖ស សម Read More »

កូនឈើ​២៥០០​ដើមត្រូវបានអាជ្ញាធរ​យកទៅ​ដាំ​ស្ដារ​ព្រៃ​ឡើងវិញនៅក្នុង​ឩ​ទ្យា​ន​ជាតិ​ព្រះ​បាទជ័យវរ្ម័ន​-​នរោត្តម ភ្នំ​គូលែន​

​ភ្នំពេញ​៖ អាជ្ញាធរជាតិអប្សរា បានប្រគល់កូនឈើចំនួន២៥០០ដើម ដែលមាន​ទាំង​ប្រភេទ​ឈើប្រណីត និង​ឈើ​ធម្មតា ឱ្យទៅមន្ទីរ​បរិស្ថាន​ខេត្តសៀមរាប ដើម្បី​ដាំ​ស្ដារ​ព្រៃ​ឡើងវិញ នៅក្នុង​ឩ​ទ្យា​ន​ជាតិ​ព្រះ​បាទជ័យវរ្ម័ន​-​នរោត្តម ភ្នំ​គូលែន​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ក្រសួងបរិស្ថាន នៅ​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០២០​​។ យោង​តាម​របាយការណ៍​បាន​និយាយថា កូនឈើ​ទាំង​២៥០០​ដើម​នេះ ... Read More »

ព្រឹកស្អែកនេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព ទិសដៅការងារបន្ដរបស់រដ្ឋបាលខេត្ដកំពង់ស្ពឺ»

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹង របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ គឺអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មាន ស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ» នៅវេលាម៉ោង០៩៖៣០នាទីព្រឹក ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ស្អែកនេះ ... Read More »

អតីតរដ្ឋមន្ត្រី​ទូរគមនាគមន៍​អាល់​ហ្សេ​រី ដែលជាប់ពន្ធនាគារពាក់ព័ន្ធរឿងពុករលួយ បានស្លាប់ហើយ​ដោយសារ​ជំងឺ COVID-19

អន្តរជាតិ៖ ដោយសារ​ជំងឺ COVID-19 បានសម្លាប់អតីតរដ្ឋមន្ត្រី​ទូរគមនាគមន៍​អាល់​ហ្សេ​រី លោក Moussa Benhamadi ខណៈដែល​បាន​ជាប់ឃុំ​ឃាំង​ក្នុង​សំណុំរឿង​ពុករលួយ ។ ដោយលោក Benhamadi អាយុ៦៧​ឆ្នាំ បាន​ឆ្លងជំងឺ COVID-19 កាលពីដើម​ខែកក្កដា ... Read More »

កន្លែង​កម្សាន្ត​មួយ ក្នុងក្រុងសៀមរាបត្រូវបានអាជ្ញាធរ ផ្អាកព្រោះគ្មានច្បាប់អាជីវកម្មត្រឹមត្រូវ អំឡុងពេល​កូ​វីដ​-១៩

​ខេត្តសៀមរាប៖ កម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពខេត្តសៀមរាបបានចុះផ្អាក និងធ្វើកិច្ចសន្យាដល់ម្ចាស់អាជីវកម្មកម្សាន្ត X Bar ដែលបំពានសារាចររាជរដ្ឋាភិបាលអំឡុងជំងឺកូវីដ-១៩ ដែលមានការចូលរួមពីមន្ទីរទេសចរណ៍ខេត្តសៀមរាប រដ្ឋបាល​ក្រុង និង​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប នា​យប់​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ២០២០។ ​មណ្ឌល​កម្សាន្ត​ឈ្មោះថា X Bar ... Read More »

ក្រុមហ៊ុនដឹកជ្រូកពីថៃបន្តឆ្លងដែនទៅវៀតណាមតាមច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិរាប់រយក្បាលមានជ្រូកខ្លះឈឺនិងងាប់ត្រូវក្រុមឈ្មួញពន្លះសាច់ចែកចាយតាមផ្សារលក់ទៅឲ្យពលរដ្ឋស្វាយរៀង

ខេត្តស្វាយរៀង ៖ មានក្រុមហ៊ុនដឹកជ្រូកពីប្រទេសថៃឆ្លងកាត់តាមខេត្តស្វាយរៀងរួចដឹកបន្តឆ្លងដែនទៅប្រទេសវៀតណាមតាមច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិក្នុង១ថ្ងៃរាប់រយក្បាលនិងមានជ្រូកខ្លះឈឺអន់និងងាប់ខាងវៀតណាមមិនទទួលឲ្យយកចូលទៅប្រទេសវៀតណាមគឺត្រូវក្រុមឈ្មួញលក់ឲ្យឡដ៍សត្តឃាត ប្រលះសាច់លក់ចែកចាយតាមផ្សារលក់បន្តទៅឲ្យប្រជាពលរដ្ឋខេត្តស្វាយរៀងបរិភោគ ធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគ។ ទាក់ទិនករណីនេះលោកយស់ ស៊ីម អាយុ៥៥ឆ្នាំ ជាម្ចាស់ចំណតផ្ទេរជ្រូកឆ្លងដែនទៅប្រទេសវៀតណាម នៅចំណុចប្រឡាយទាហាន ស្ថិតនៅភូមិព្រៃវល្ល៍ឃុំថ្មីស្រុកកំពង់រោទ៍ខេត្តស្វាយរៀងបានឲ្យដឹងថា ជ្រូករបស់ក្រុមហ៊ុនលោកឧកញ៉ា ជឹមសុខ គឺមានច្បាប់អនុញ្ញាតិដឹកជ្រូករស់ពីប្រទេសថៃចូលមកកម្ពុជាដឹកឆ្លងកាត់ឆ្លងដែនទៅប្រទេសវៀតណាម ក៏ប៉ុន្តែក្រុមហ៊ុនបានដឹកជ្រូកមកចូលចំណតដើម្បីពិនិត្យសុខភាពរួចផ្ទេរថយន្តដឹកបន្តទៅប្រទេសវៀតណាម។ ... Read More »

ជនជាតិចិនដែលកាប់សន្តិសុខបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរគ្រាន់តែខឹងមិនឱ្យនាំឆ្កែចូលបន្ទប់សណ្ឋាគារនោះត្រូវតុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារហើយ

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០នេះ លោក ឆឹម ឫទ្ធី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញបាន សម្រេចឃុំខ្លួនបុរសជនជាតិចិនម្នាក់ដាក់ពន្ធនាគារបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស» តាមមាត្រា២១៨នៃក្រមព្រហ្មទណ្ឌពាក់ព័ទ្ធនឹងការយកកាំបិតប៉័ងតោកាប់សន្តិសុខបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ គ្រាន់តែខឹងមិនឱ្យនាំឆ្កែចូលបន្ទប់សណ្ឋាគារ ។  សូមបញ្ជាក់ថា ... Read More »

គីម ជុងអ៊ុន ដឹកនាំកិច្ចប្រជុំស្តីពីយុទ្ធសាស្ត្រ​ ទប់ស្កាត់សង្គ្រាមបរមាណូ

បរទេស៖ មេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន ​កាលពីថ្ងៃទី​១៨ខែកក្កដា​បានដឹកនាំកិច្ចប្រជុំ​ពិភាក្សាពីយុទ្ធសាស្ត្រ ទប់ស្កាត់​សង្គ្រាមបរមាណូ ។ ជាមួយគ្នានោះកូរ៉េខាងជើង​ក៏បាន​​ប្រកាសពីការផលិតគ្រាប់រំសេវ​ និងអាវុធទំនើបៗសម្រាប់បំពាក់ឲ្យកម្លាំងទាហានការពារជាតិ។ នៅក្នុងកិច្ចប្រជុំនោះមានការចូលរួមពីលោកRi Pyong Chol អនុប្រធានគណៈកម្មការមជ្ឈិម​និងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀត​។ សកម្មភាពខាងលើកើតឡើង​ខណៈភាពតានតឹងនៅលើតំបន់ឧបទ្វីបកូរ៉េកាន់តែឡើងកម្ដៅ។ សារព័ត៌មានកូរ៉េខាងជើង​KCNAនៅថ្ងៃទី​១៩ខេកក្កដា បានផ្សព្វផ្សាយនៅអត្ថបទពាក់ព័ន្ធកិច្ចប្រជុំគណៈកម្មការយោធាមជ្ឈិមបានប្រព្រឹត្តទៅ ... Read More »

តំណាងរាស្រ្តមណ្ឌលខេត្តស្វាយរៀង​ នាំយកទៀនព្រះវស្សា ទេយ្យទាន និងគ្រឿងឧបភោគ បរិភោគ និងបច្ច័យ​ ទៅវេរប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា វត្តឈើទាល និងវត្តស្លា

ខេត្តស្វាយរៀង៖ ដើម្បីចូលរួមចំណែកទ្រទ្រង់ដល់ព្រះសង្ឃក្នុងរដូវចូលព្រះវស្សា តំណាងរាស្រ្តមណ្ឌលខេត្តស្វាយរៀង​ រួមមាន​ លោកស្រី ដួង វណ្ណា លោកស្រី ពៅ សុភាព រួមដំណើរដោយ លោកស្រី​ ហៅ ច័ន្ទសិរីទេពីចៅ ភិរុណ​ ... Read More »

ថ្ងៃ១៩ កក្កដា រកឃើញ​មធ្យោបាយ​ល្មើស​ចំនួន ៩៤០​គ្រឿង ត្រូវបាន​ផាកពិន័យ​

ភ្នំពេញ៖ លទ្ធផល​ត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្ងៃទី​១៩ កក្កដា រកឃើញ​មធ្យោបាយ​ល្មើស​ចំនួន ៩៤០​គ្រឿង ត្រូវបាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩ នៅ​ទូទាំងប្រទេស​។ នេះបើតាមរបាយការណ៍​ពី​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ នៅ​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០២០​។ សូមរំលឹកថា៖ ការ​រឹតបន្ដឹង​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក រកឃើញ​មធ្យោបាយ​ល្មើស​សរុប​ចំនួន ... Read More »

ថ្ងៃទី២៦ កក្កដា ទូតកម្ពុជា នឹងអញ្ជើញទៅ សួរសុខទុក្ខ ប្រជាពលរដ្ឋ និស្សិត កម្មសិក្សាការី និងពលករ នៅក្រុងNagoya និងខេត្តGifu

ភ្នំពេញ៖ ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុនសូមជម្រាបជូនដំណឹងថា នៅថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០២០ខាងមុខនេះ ឯកអគ្គរាជទូត នឹងអញ្ជើញទៅ សួរសុខទុក្ខ ប្រជាពលរដ្ឋ និស្សិត កម្មសិក្សាការី និងពលករ នៅក្រុងNagoya និងខេត្តGifu ... Read More »

តុលាការឃុំខ្លួនមេការហាងគុយទាវអង្គរជុំហើយ ករណីវ៉ៃនារីម្នាក់បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរដោយសារតែបបួលដោយបង្ខំទៅរួមភេទមិនបាន

ភ្នំពេញ៖ សំណុំរឿងមេការហាងគុយទាវអង្គរជុំ សាខាបឹងសាឡាងវ៉ៃនារីម្នាក់បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរដោយសារតែបបួលទៅរួមភេទមិនបាននោះ គឺធ្លាក់ដល់ដៃចៅក្រមស៊ើបសួរ និងសម្រេចឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្នហើយ។ សូមបញ្ជាក់ថា៖ សំណុំរឿងជនដៃដល់ឈ្មោះ កៅ ណូរ៉ា មេការហាងគុយទាវអង្គរជុំសាខាបឹងសាឡាងដែលវ៉ៃនារីម្នាក់បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរដោយសារតែបបួលទៅរួមភេទមិនបាននោះ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០នេះ កំពុងស្ថិតក្រោមចំណាត់ការចៅក្រមស៊ើបសួរ ។ ... Read More »

ពិតជាលឿនមែន! លួចម៉ូតូបានពីពេលយប់ព្រឹកឡើងនគរបាលខណ្ឌសែនសុខឃាត់ខ្លួនបាន

   ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខនិងនគរបាលប៉ុស្តិ៍ទឹកថ្លាបានស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ក្រោយពីរូបគេបានធ្វើសកម្មភាពលួចយកម៉ូតូនិងកាបូបលុយរបស់នារីម្នាក់បានសម្រេចហើយគេចខ្លួនបាន១២ម៉ោង។  ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះធ្វើឡើងកាលពីវេលាម៉ោង ១៤និង០០នាទីរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចក្នុងបន្ទប់ជួល ផ្លូវបេតុង ក្នុងភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ លោកសុខ សុផល នាយនគរបាលប៉ុស្តិ៍រដ្ឋបាលទឹកថ្លាបានឲ្យដឹងថា ... Read More »

ព្រះមហាក្សត្រ ត្រាស់បង្គាប់តាំងស៊ប់ចៅក្រម៣៩រូប និងចាត់ឲ្យទៅបំពេញការងារ នៅតាមសាលាដំបូងរាជធានី-ខេត្ត ចំនួន២០

ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានសម្រេចត្រាស់បង្គាប់តាំងស៊ប់ក្នុងឋានន្តរស័ក្តិអនុចៅក្រម នៃក្របខណ្ឌចៅក្រម ដល់ចៅក្រមកម្មសិក្សា ៣៩រូប និងចាត់ឲ្យទៅបំពេញការងារ នៅតាមសាលាដំបូងរាជធានី-ខេត្ត ចំនួន២០។នេះបើយោងតាមព្រះរាជក្រឹត្យចុះនៅថ្ងៃទី១៩ ខែកក្កដា ... Read More »

នាយករដ្ឋមន្ត្រីអង់គ្លេស៖ បើទោះជាមានរលកទី២ COVID-19 ក៏ដោយ ក៏មិនចង់ប្រើប្រាស់ «វិធានការបិទប្រទេសទាំងមូល» សាជាថ្មីឡើយ

អន្តរជាតិ៖ លោក បូរីស ចនសុន (Boris Johnson) នាយករដ្ឋមន្ត្រីអង់គ្លេស នៅថ្ងៃអាទិត្យទី១៩ ខែកក្កដានេះ បានថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Telegraph ដោយបញ្ជាក់ថា បើទោះជាមានរលកទី២COVID-19 ក៏ដោយលោកមិនចង់ប្រើប្រាស់ «វិធានការបិទប្រទេសទាំងមូល» ... Read More »

ក្នុងរយៈពេល​២៤ម៉ោងកន្លងមក មិនមានប្រទេសណាមួយមានអ្នកស្លាប់លើសពី​១ពាន់នាក់ឡើយ

ពិភពលោក៖ តាមតួលេខរបស់គេហទំព័រWorldometers បានផ្សាយនៅព្រឹកថ្ងៃទី ១៩ខែកក្កដា​ថា នៅលើពិភពលោក​មានអ្នកឆ្លងកូវីដ​-១៩​ជាង​១៤,៤លាននាក់​ និងស្លាប់​ ៦០៤ពាន់នាក់​។ ប៉ុន្តែចំណុចដែលចាប់អារម្មណ៍បំផុតនោះគឺមិនមានប្រទេសណាមួយមានអ្នកស្លាប់លើសពី​១ពាន់នាក់ឡើយ ក្នុងរយៈពេល​២៤ម៉ោង​។ កន្លងមក ប្រេស៊ីល​ អាមេរិក គឺជាប្រទេសដែលមានចំនួនអ្នកស្លាប់លើសពី​១០០០នាក់​ដោយកូវីដ​-១៩​ក្នុងរយៈពេល​២៤ម៉ោង​។ បើទោះបីមានអ្នកស្លាប់តិច តែអាមេរិកមានអ្នកឆ្លងរហូតដល់ទៅ៦៣ពាន់នាក់ ក្នុងមួយថ្ងៃ ... Read More »

អ្នកនាំពាក្យក្រសួងសុខាភិបាល បរិយាយពីស្ត្រីអាណិកជនខ្មែរ-អាមេរិកកាំងនោះ នៅបន្តធ្វើចត្តាឡីស័កនៅខេត្តកំពង់ចាម

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានមានប្រសាសន៍ថា ៖ ខ្ញុំសូមជម្រាបជូនសាធារណជនទាំងអស់​ ដោយឆ្លេីយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានជាច្រេីនដែលបានសាកសួរមកខ្ញុំ​ មានសំណួរប្រហាក់ប្រហែលគ្នាដូចខាងក្រោមនេះ៖ សំណួរទី១.​ តើស្ត្រីអាណិកជនខ្មែរ-អាមេរិកកាំងនោះ នៅបន្តធ្វើចត្តាឡីស័កនៅខេត្តកំពង់ចាម ឬយកមកភ្នំពេញ? ព្រោះឮថា ... Read More »

បងប្អូនប្រជាកសិករបង្កបង្កើនផលស្រូវរដូវវស្សាបានជិត១១ម៉ឺនហិកតាក្នុងខេត្តស្វាយរៀង

ខេត្តស្វាយរៀង៖ លោក ថាច់ រតនា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តស្វាយរៀង បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ ល្បឿននៃការងារបង្កបង្កើនផលស្រូវរដូវវស្សា របស់ប្រជាពលរដ្ឋនៅទូទាំងខេត្ត សម្រេចបានការភ្ជួររាស់, ព្រោះ, ... Read More »