ព័ត៌មានទាន់ហេតុការណ៍៖
'

នគរបាលខណ្ឌឬស្សីកែវឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចម៉ូតូរួចគេចខ្លួន៥ថ្ងៃទើបចាប់បាន

ភ្នំពេញ៖ ជនសង្ស័យម្នាក់ដែល លួចម៉ូតូបាន៥ថ្ងៃត្រូវ នគរបាលខណ្ឌឬស្សីកែវ ធ្វើការស្រាវជ្រាវបង្ក្រាប និងឃាត់ខ្លួននៅថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២០ វេលាម៉ោង ៦ព្រឹក នៅចំណុច ផ្លូវលេខ 907 ... Read More »

ក្រោយមានករណីធ្លាក់ដែកចំបុរសម្នាក់បណ្តាលអោយរងរបួសធ្ងន់ធ្ងរ , អាជ្ញាធរសម្រេចបិទការដ្ឋានអគារខុនដូ៩៩៩ ដែលគ្មានច្បាប់អនុញ្ញាត និង ឃាត់ខ្លួនមនុស្ស២នាក់

ភ្នំពេញ៖ ក្រោយពីមានករណីធ្លាក់ដែកចំបុរសម្នាក់ដែលកំពុងជិះម៉ូតូបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរមក អាជ្ញាធរខណ្ឌបឹងកេងកងបានសម្រេចបិទការដ្ឋានអគារខុនដូ៩៩៩ដែលគ្មានច្បាប់អនុញ្ញាត និង ឃាត់ខ្លួនវិស្វករម្នាក់និងអ្នកគ្រប់គ្រងសំណង់ម្នាក់ ។ ហេតុការណ៍នេះបានកើតឡើងកាលពីរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០  នៅចំណុចការដ្ឋានសំណង់ខុនដូ៩៩៩ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង ។  តាមរបាយការណ៍ពីអាជ្ញាធរដែលទើបទទួលបាននៅថ្ងៃទី២១ ខែកក្កដា ... Read More »

ខ្យល់មូសុងនិរតីអូសបន្លាយនិងមានឥទ្ធិពលមធ្យមមកលើកម្ពុជា ចាប់ពីស្អែកនេះអាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីតិចទៅច្រើន​ កន្លែងខ្លះអាចមាន​ភ្លៀងធ្លាក់ខ្លាំង

ភ្នំពេញ​ ៖​ ក្រុមអ្នក​ព្យាករក្រសួង​ធនធាន​ទឹក​និងឧតុនិយមបានបញ្ជាក់ថា​ ដោយ​សារតែជ្រលងសម្ពាធទាប និងខ្យល់មូសុងនិរតីអូស​បន្លាយនិេងមានឥទ្ធិពលមធ្យមមកលើ​កម្ពុជា ទេីបធ្វេីឱ្យស្ថានភាពធាតុ​អាកាសចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២០នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីតិចទៅច្រើន​ហេីយក៏មានផ្នែកខ្លះអាចមានភ្លៀងធ្លាក់ខ្លាំង។ យោងតាមការចេញផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០នេះ​ ... Read More »

កម្ពុជាបានរកឃើញអ្នកផ្ទុកជំងឺកូវីដ-១៩ ចំនួន២៦នាក់ ថ្មីទៀត ដែលជាករណីនាំចូលពីក្រៅប្រទេសនិងព្យាបាលជាសះស្បើយចំនួន៤នាក់

ភ្នំពេញ៖កម្ពុជាបានរកឃើញអ្នកផ្ទុកជំងឺកូវីដ-១៩ ចំនួន២៦នាក់ ថ្មីទៀត ដែលជាករណីនាំចូលពីក្រៅប្រទេស ខណៈបានព្យាបាលជាសះស្បើយចំនួន៤នាក់ ដោយបច្ចុប្បន្ននេះ អ្នកដែលកំពុងសម្រាកព្យាបាលសរុបមានចំនួន៥៧នាក់ ។  នេះបើយោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ នេះ ។  ទន្ទឹមនេះ ... Read More »

មិនមានការប្រគល់ពានរង្វាន់ Ballon d’or ទេក្នុងឆ្នាំ២០២០ដោយសារជំងឺរាតត្បាតកូវីដ-១៩

កីឡាអន្តរជាតិ៖ អ្នករៀបចំការប្រកួតបាល់ទាត់នៅប្រទេសបារាំងបានប្រកាសថាពានរង្វាន់បាល់ទាត់ពិភពលោកដ៏ល្បីល្បាញគឺ Ballon d’Or នឹងមិនត្រូវបានប្រគល់ជូនកីឡាករឆ្នើមនៅឆ្នាំ២០២០នោះទេដោយសារខ្វះលក្ខខណ្ឌសមរម្យគ្រប់គ្រាន់ និងដោយសារជំងឺកូវីដ-១៩រាតត្បាតនៅក្នុងវិស័យកីឡាបាល់ទាត់ពិភពលោក។ សេចក្តីថ្លែងការណ៍មួយរបស់បាល់ទាត់បារាំងបានឲ្យដឹងថា “នៅក្នុងកាលៈទេសៈពិសេសយើងត្រូវតែបង្កើតបទប្បញ្ញត្តិពិសេស។ ជាលើកដំបូងនៅក្នុងប្រវត្តិសាស្រ្តរបស់យើងដែលបានចាប់ផ្តើមតាំងពីឆ្នាំ១៩៥៦ Ballon d’Or នឹងមិនប្រគល់ជូនកីឡាករឆ្នើមនៅឆ្នាំ ២០២០នេះទេ។ដោយសារតែឆ្នាំពិសេសមួយនេះមិនអាច និងមិនគួរត្រូវបានគេចាត់ទុកជាឆ្នាំសាមញ្ញនោះទេ។ នៅពេលដែលវិស័យបាល់ទាត់ពិភពលោកកំពុងជួបវិបត្តិកូវីដ-១៩ ដូច្នេះគ្មានអ្វីប្រសើរជាងការអត់ធ្មត់នោះទេ”។ ... Read More »

ក្លឹប Istanbul Basaksehir ឈ្នះជើងឯកលីកកំពូលទួរគីជាលីកដំបូង

កីឡាអន្តរជាតិ៖ ក្លឹប Istanbul Basaksehir បានអបអរពានរង្វាន់ទួរគី Super Lig ជាលើកដំបូងរបស់ខ្លួនក្រោយពីទទួលជ័យជម្នះ ១-០ លើក្រុម Kayserispor ដែលធ្វើឲ្យក្លឹបមួយនេះដាច់ពិន្ទុក្រុមលេខ២រហូតដល់៧ពិន្ទុ បើទោះបីសល់មួយប្រកួតទៀតចប់រដូវកាលក៏ដោយ។ ក្រុម Istanbul Basaksehir ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩០ ... Read More »

ក្លឹប Watford បណ្តេញគ្រូបង្វឹកចេញ ទោះបីនៅសល់២ប្រកួតទៀតចប់រដូវកាលក៏ដោយ

កីឡាអន្តរជាតិ៖ ក្លឹបក្នុងក្របខ័ណ្ឌកំពូលអង់គ្លេស Premier League គឺក្លឹប Watford បានបណ្តេញគ្រូបង្វឹកលោក Nigel Pearson ចេញ បើទោះបីនៅសល់តែ២ប្រកួតទៀតប៉ុណ្ណោះចប់រដូវកាលនៅអង់គ្លេសក៏ដោយ ។ លោក Pearson បានក្លាយជាគ្រូបង្វឹកទី៣ដែលត្រូវបានបណ្តេញចេញពីក្លឹប បន្ទាប់ពីលោក Javi ... Read More »

គ្រូបង្វឹកក្លឹប Napoli ព្រួយបារម្ភករណីកូវីដ-១៩កំពុងកើនឡើងនៅក្នុងទីក្រុងបាសេឡូណាមុនពេលការប្រកួតក្របខ័ណ្ឌ Champions League

កីឡាអន្តរជាតិ៖ លោក Gennaro Gattuso ដែលជាគ្រូបង្វឹករបស់ Napoli បានសារភាពថា លោកមានការព្រួយបារម្ភចំពេលមានការកើនឡើងនូវករណីឆ្លងជំងឺកូវីដ-១៩នៅទីក្រុងបាសេឡូណានៅមុនការប្រកួតក្របខ័ណ្ឌChampions League នៅខែក្រោយ។ ក្លឹប Napoli របស់លោក Gattuso គ្រោងនឹងប៉ះជាមួយក្រុមBarcelona សម្រាប់ការប្រកួតជើងទី២ ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះពិនិត្យមើលសកម្មភាពធ្វើស្រែបង្កបង្កេីនផល និងសំណេះសំណាលជាមួយបងប្អូនប្រជាកសិករនៅក្នុងស្រុកព្រៃកប្បាស

ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ទី២១ ខែកក្កដា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញចុះទៅពិនិត្យមើលសកម្មភាពធ្វើស្រែបង្កបង្កេីនផល និងសំណេះសំណាលជាមួយបងប្អូនប្រជាកសិករនៅក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ។ សម្តេចបានមានប្រសាសន៍ថា៖ ពិតណាស់ ... Read More »

រថយន្តដឹកប្រេងឥន្ធនៈ(ក្រុមហ៊ុនកម្ពុជាតេលា)បានបើកគេចជង្ហុកមានទឹកទៅបុកម៉ូតូ២គ្រឿងរបួសធ្ងន់ស្រាល២នាក់

ខេត្តស្វាយរៀង៖ រថយន្តដឹកប្រេងឥន្ធនៈ (ក្រុមហ៊ុនកម្ពុជាតេលា)បានបើកគេចជង្ហុកមានទឹកជ្រុលចង្កូតទៅបុកម៉ូតូ២គ្រឿងដែលបើកបញ្ច្រាសគ្នាយ៉ាងពេញទំហឹងបណ្ដាលឱ្យបុរស២នាក់រងរបួសធ្ងន់និងស្រាល បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរទាំងក្បាលព្រលប់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៤៥នាទីព្រលប់ថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០២០  ស្ថិតនៅភូមិចេក ឃុំ សំរោង ស្រុកចន្រ្ទា ខេត្តស្វាយរៀង។ បើតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា បុរសរងគ្រោះមានឈ្មោះ មឿន ... Read More »

នារីម្នាក់លោតទឹកពីលើស្ពានច្បារអំពៅប៉ងសម្លាប់ខ្លួនតែត្រូវបានប្រជាពលរដ្ឋជួយស្រង់ឡើងគោកវិញ

​ភ្នំពេញ​៖ នារី​ម្នាក់​សង្ស័យ​មាន​វិបត្តិ​ផ្លូវចិត្ត ​បាន​រត់ឡើង​ទៅលើ​ស្ពាន​ព្រះមុនីវង្ស​ (ច្បារអំពៅ​ចាស់​)លោតទឹកសម្លាប់ខ្លួន​សំណាងល្អ​បាន​បងប្អូន​ប្រជាពលរដ្ឋ​ឃើញចុះហែលទឹកជួយស្រង់​ឡើងលើ​គោក​វិញ​។​ ហេតុការណ៍នេះបានកើតឡើងនៅម៉ោង ៩៖​១៥នាទី​យប់​ថ្ងៃ​ចន្ទ​ទី ២០ ខែកក្កដា ឆ្នាំ ២០២០ នៅ​នឹង​ក្រោម​ស្ពាន​​ ច្បារអំពៅ​ចាស់ សង្កាត់​ច្បារអំពៅ​ទី​២ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។​ ... Read More »

ស្នេហាត្រីកោណក្លាយជាអំពើហិង្សាវាយគ្នារងរបួសទាំងសងខាង

ភ្នំពេញ​៖​​ ប្រពន្ធដើម​នឹង​ប្រពន្ធចុងឈ្លោះគ្នាឈានទៅដល់ការប្រើហិង្សាវាយ​គ្នា​ទៅវិញទៅមក បណ្ដាល​ឲ្យ​ប្រពន្ធចុង រងរបួសដេកននៀលដីស្រែកផ្អើលប្រជាពលរដ្ឋជាអ្នកដំណើរចោមរោមមើលពេញផ្លូវ។ ​ហេតុការណ៍​នេះ​កើតឡើង នៅម៉ោង​៨​និង​៣០​នាទី​យប់ ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០២០ នៅតាមបណ្តោយផ្លូវលេខ៥២៨ ក្នុង​សង្កាត់​បឹងកក់​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​ ​​ប្រភពពីស្ត្រីជាប្រពន្ធចុងបានឲ្យដឹងថា ប្តីហេងស៊យរបស់គាត់មាន ... Read More »

រថយន្តរ៉េវហ្វ័របេីកបុុកម៉ូតូរងរបួសបាក់ជើងម្ខាងហេីយព្យាយាមបេីករត់ត្រូវសមត្ថកិច្ចឃាត់ជាប់

ភ្នំពេញ​៖​ បុរសម្នាក់សង្ស័យស្រវឹងស្រាខ្លាំងបានបេីករថយន្តលឿនជ្រុលទៅបុកម៉ូតូមួយគ្រឿងបណ្តាលឲ្យបុរសអ្នកជិះម៉ូតូរងរបួសបាក់ជេីងម្ខាងកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី២០​ ខែកក្កដា​  ឆ្នាំ២០២០​ នៅចំណុចមុខវត្តទួលទំពូង​ តាមបណ្តោយផ្លូវម៉ៅសេទុង​ ស្ថិតក្នុងសង្កាត់ទួលទំពូង១​ ខណ្ឌចំការមន​ ហេីយជនបង្កបានព្យាយាមបេីករថយន្តគេចចេញពីការទទួលខុសត្រូវរហូតមកដល់ផ្លូវលេខ២៧១​ ស្ថិតក្នុងសង្កាត់ទំនប់ទឹក​ ខណ្ឌបឹងកេងកង​ ក៏ត្រូវសមត្ថកិច្ចដេញឃាត់បាន។  តាមសាក្សីនៅកន្លែងកេីតហេតុបាន​ ឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីម​ពណ៌ខ្មៅ​  ... Read More »

ក្រសួងបរិស្ថានគឺកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការរស់នៅដោយចីរភាព

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ ២០២០ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានទទួលជួបក្រុមអេកូយុវទូតដែលជានិស្សិតមកពីសាកលវិទ្យាល័យនានានៅរាជធានីភ្នំពេញ និងមកពីតាមខេត្តដែលមានបំណងស្វែងយល់ពីតួនាទីភារកិច្ចក្រសួងបរិស្ថានជាពិសេសពាក់ព័ន្ធនឹងការអភិរក្សតំបន់ការពារធម្មជាតិស្ថិតនៅក្នុងអាងទន្លេមេគង្គក្នុងប្រទេសកម្ពុជានិងការអភិរក្សសត្វព្រៃ ក៏ដូចជាការងារអប់រំ និងផ្សព្វផ្សាយបរិស្ថាន។ លោក នេត្រ ភក្ត្រា ... Read More »

ក្រទ្រព្យជួយបាន តែកុំអោយក្រគំនិត

ភ្នំពេញ៖ លោក ជា ច័ន្ទបរិបូណ៌ រដ្ឋលេខាធិកាក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយ ស្រុកក្រឡាញ់ខេត្តសៀមរាប បានរៀបចំគំរោងសាកល្បង ២ ដើម្បីជួយប្រជាជន ក្រ ១ និងក្រ២ នៅឃុំតាអាន ... Read More »

ដំណើរការអនុវត្តគម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ក្រោមហិរញ្ញប្បទានឥណទានរបស់ធនាគារពិភពលោក

ភ្នំពេញ៖ គណៈកម្មាធិការដឹកនាំដំណើរការអនុវត្តគម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ក្រោមហិរញ្ញប្បទានឥណទានរបស់ធនាគារពិភពលោក ពិនិត្យពិភាក្សាលើអំពីវឌ្ឍនភាពការងារសម្រេច បានរបស់ខ្លួន។ សូមបញ្ជាក់ថា៖ នៅថ្ងៃចន្ទ ១៥រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ... Read More »

ពលរដ្ឋអាល្លឺម៉ង់បើកពិធី«ជប់លៀងកូរ៉ូណា» ប៉ះទង្គិចគ្នាជាមួយប៉ូលិស មនុស្ស​៣៩នាក់ត្រូវចាប់ខ្លួន

ប្រទេសអាល្លឺម៉ង់៖ យ៉ាងហោចណាស់ក៏មានមនុស្ស ៣៩នាក់ដែរត្រូវបានចាប់ខ្លួន​ ពាក់ព័ន្ធនឹងការវាយប្រហារ គប់ដបទឹកទៅលើកម្លាំងប៉ូលិស នៅក្នុងពិធី«ជប់លៀង​កូរ៉ូណា»​ដែលមានការចូលរួមពីក្រុមយុវជនរាប់ពាន់នាក់ នៅកណ្តាលទីក្រុង ហ្វ្រង់ហ្វើត ប្រទេសអាល្លឺម៉ង់។ នៅក្នុងការប៉ះទង្គិចគ្នានោះ​ក៏មាន​មន្ត្រីប៉ូលិស​៥នាក់​រងរបួសដែរនាវេលាម៉ោង​៣ទៀបភ្លឺ​ ក្រោយពីកម្លាំងសន្តិសុខបានចូលទៅរារាំងរហូតមានការប៉ះទង្គិចគ្នានៅក្នុងតំបន់ Opera ក្នុងទីក្រុងហ្វ្រង់ហ្វើត។ តំបន់ខាងលើ​បានក្លាយជាទីតាំងសម្រាប់ពិធីជប់លៀងផ្សេងៗ ក្រោយក្លិបកម្សាន្ត​នានាត្រូវបិទទ្វារដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩។ ស្នងការប៉ូលិសទីក្រុងហ្វ្រង់ហ្វើតលោក​Frankfurt ... Read More »

ក្រុមចោរសមុទ្រតំបន់អាហ្វ្រិកខាងលិច ចាប់នាវិកនិងនាវាដឹកប្រេងរបស់ប្រទេសក្រិច

អន្តរជាតិ៖ នាវាដឹកប្រេង MV Curacao ត្រូវក្រុមចោរសមុទ្រនៅតំបន់​អាហ្វ្រិកកណ្តាល​ វាយប្រហារ​នៅតំបន់ឆ្នេរសមុទ្រ​Benin ​មានចម្ងាយប្រមាណ​៣០០គីឡូម៉ែត្រ​។ ក្នុងចំណោមនាវិក​១៩នាក់នៅលើនាវានោះ មាន​១៣នាក់​ជាជនជាតិ រុស្ស៊ីនិងអ៊ុយក្រែន ត្រូវបានក្រុមចោរសមុទ្រ​ចាប់ធ្វើជាចំណាប់ខ្មំាង។ ក្រុមហ៊ុន Alison Management ដែលមានទីតាំង នៅក្នុងរដ្ឋធានីAthens ... Read More »

ក្រសួងសុខាភិបាលកម្ពុជា បានស្វែងរកឃើញអ្នកពាក់ព័ន្ធននឹងស្ត្រីខ្មែរជនជាតិអាមេរិក ចំនួន១០នាក់

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីនបានបញ្ជាក់ថា៖ក្រសួងសុខាភិបាលកម្ពុជា បានស្វែងរកឃើញអ្នកពាក់ព័ន្ធននឹងស្ត្រីខ្មែរជនជាតិអាមេរិក ចំនួន១០នាក់ ក្រោយពីរូបគាត់បានរត់ចេញពីមណ្ឌលចិត្តាឡីស័កភ្នំពេញ ទៅកាន់ខេត្តកំពង់ចាម ហើយពេលនេះក្រសួងសុខាភិបាលកំពុងតែតាមដានលើអ្នកពាក់ព័ន្ធទាំងនោះដោយមិនទាន់មានវិធានការអ្វីផ្សេងឡើយ។ លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ដែរថា ៖ ... Read More »

វាយប្រហារគ្រាប់បែកនៅស៊ីរី ស្លាប់និងរបួស​៩០នាក់

ប្រទេសសុីរី៖ មានករណីវាយប្រហារគ្រាប់បែកបង្កៃក្នុងរថយន្ត កើតឡើងនៅតំបន់ Azaz ភាគខាងលិចប្រទេសស៊ីរី បណ្តាលឲ្យមនុស្ស​៩០នាក់ស្លាប់និងរបួស​។ ការវាយប្រហារកើតឡើងនៅថ្ងៃទី​១៩​ខែកក្កដា ស្ថិតនៅក្នុងភូមិ Siccu តំបន់Azaz ភាគខាងលិចប្រទេសស៊ីរី​ ជាប់ព្រំដែន ខេត្ត​ភាគខាងត្បូងគឺខេត្ត​Killis របស់ប្រទេសតួកគី​។ ការវាយប្រហារខាងលើ បណ្តាលឲ្យមនុស្ស ... Read More »

ពលរដ្ឋចំនួន៣១គ្រួសារទាមទារអោយអាជ្ញាធរខេត្តផ្តល់ប័ណ្ណក្រីក្រជូនពួកគាត់

ខេត្តបន្ទាយមានជ័យ៖ ពលរដ្ឋចំនួន៣១គ្រួសារមកពីសង្កាត់ភ្នៀតនិងឃុំសំបួរបានឡើងមកសាលាខេត្តបន្ទាយមានជ័យដើម្បីសុំឲ្យអាជ្ញាធរផ្តល់ប័ណ្ណក្រីក្រជូនពួកគាត់ខណៈពួកគាត់អ្នកក្រពិតអត់មានបណ្ណ័ឯអ្នកមានកំរិតមធ្យមមានបណ្ណ័ក្រីក្រ។ ការស្នើសុំនេះធ្វើឡើងនៅព្រឹក ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០នៅសាលប្រជុំសាលាខេត្ត។       លោក លី សារី អភិបាលរងខេត្តបានមានប្រសាសន៍ថាក្នុងនាមលោកជាអភិបាលរងខេត្តគាត់ទទួលស្គាល់ថាប្រជាពលរដ្ឋទាំង៣១គ្រួសារនេះមិនដឹងថាជាគ្រួសារក្រីក្រពិតប្រាកដឬយ៉ាងណានោះទេ។ លោកបានបន្តថាតែប្រជាពលរដ្ឋទាំង៣១គ្រួសារនេះក៏មិនត្រូវឡើងមកខេត្តសុំប័ណ្ណក្រីក្រពីខេត្តនោះដែរព្រោះសំអាងថា មេភូមិ ... Read More »

អគ្គិភ័យឆាបឆេះរថយន្តដឹកកុងតឺន័រលើផ្លូវជាតិលេខ១

     ភ្នំពេញ៖ រថយន្តដឹកកុងតឺន័រមួយគ្រឿងបានជួបគ្រោះអគ្គិភ័យឆេះហុយផ្សែងងងឹត ពេលកំពុងបើកបរលើផ្លូវជាតិលេខ១ កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ ក្នុងភូមិជ្រោយអំពិល  សង្កាត់ក្បាលកោះ  ខណ្ឌច្បារអំពៅ ។     ក្នុងករណីគ្រោះអគ្គិភ័យឆេះរថយន្តដឹកកុងតឺន័រនេះដែរមិនបណ្តាលអោយមានគ្រោះថ្នាក់ដល់អ្នកដំណើរឬក៏ខូចខាតដល់ទំនិញដែលផ្ទុកនៅក្នុងកុងតឺន័រឡើយ  ... Read More »

កម្មករសំណង់ចេញពីធ្វេីការទៅងូតទឹកក្នុងត្រពាំងមុខម៉ុងខ្មោចលង់ស្លាប់

ភ្នំពេញ​៖​ បុរសជាជនពិការម្នាក់និងជាកម្មករសំណង់ត្រូវបានគេប្រទះឃេីញលង់ទឹកស្លាប់ក្នុងត្រពាំងដែលគេជីកនៅខាងមុខម៉ុងខ្មោច​ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៣រសៀល​ ថ្ងៃទី២០​ ខែកក្កដា​ ឆ្នាំ២០២០​ នៅត្រពាំងមួយកន្លែងក្នុងភូមិខ្វែ​ សង្កាត់ត្រពាំងក្រសាំង​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​។  ជនរងគ្រោះដែលស្លាប់ឈ្មោះសេក ប៊ុនធន់ ភេទប្រុស អាយុ២៤ឆ្នាំ​ ជាជនពិការដៃ​ ... Read More »

ប្រជាពលរដ្ឋយល់ដឹងផ្លូវច្បាប់បានភ្ញាក់រលឹកយកអាវុធAK .CKC និងអាវុធកែច្នៃសរុប៣៩ដើមប្រគល់ជូនសមត្ថកិច្ច

ខេត្តស្ទឹងត្រែង៖ ក្រោយពីទទួលបានការផ្សព្វផ្សាយទូលំទូលាយពាក់ព័ន្ធផ្លូវច្បាប់  និងគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពរួចមក នៅវេលាព្រឹកថ្ងៃចន្ទ ១៥រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០នេះ ប្រជាពលរដ្ឋនៅ ស្រុកសេសាន ... Read More »

អាជ្ញាធរខណ្ឌចំការមនបង្រ្កាបល្បែងសុីសងតាមអុីនធើណេតខុសច្បាប់

ភ្នំពេញ ៖ កម្លាំងគណ:បញ្ជាការឯកភាព ខណ្ឌចំការមន បានធ្វើការឆ្មក់បង្រ្កាបល្បែងសុីសងខុសច្បាប់អុីនធើណេត១កន្លែងដោយធ្វើការដកហូតសម្ភារបានមួយចំនួន។ ករណីបង្ក្រាបនេះបានធ្វើឡើងកាលពីវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី២០ ខែ កក្កដា ឆ្នាំ ២០២០នៅចំណុចផ្ទះលេខ៤៨A  ផ្លូវលេខ៩៩ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។ លោក ... Read More »

ធ្លាក់ដែកធ្លាក់ចំបុរសម្នាក់កំពុងជិះម៉ូតូរបួសធ្ងន់ នៅសំណង់អគារខុនដូ៩៩៩ ក្នុងខណ្ឌបឹងកេងកង

ភ្នំពេញ៖ បុរសម្នាក់កំពុងជិះម៉ូតូសុខៗស្រាប់តែធ្លាក់ដែកមកលើបណ្ដោយឱ្យរងរបួសធ្ងន់។  ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៤រសៀល ថ្ងៃទី២០ ខែកក្កដា ឆ្នាំ ២០២០ស្ថិតនៅចំណុចសំណង់អគារខុនដូ៩៩៩ ផ្លូវលេខ៤៣០  សង្កាត់ទំនប់ទឹក  ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។  ជនរងគ្រោះ ឈ្មោះ ឈិត សុភាព ... Read More »

ក្រុម កឹម សុខា នៅប្រទេសបារាំងហៅក្រុម សម រង្ស៉ី ថា៖ “ជាក្រុមបោក ៩ វិច្ឆិកា” ក្រោយសង្គ្រាមសម្តីរវាងក្រុម កឹម សុខា និង សម រង្ស៉ី ផ្ទុះកាន់តែខ្លាំង!

ភ្នំពេញ៖ បន្ទាប់ពីលោក កឹម សុខា មានសេរីភាពក្នុងការធ្វើដំណើរចុះទៅតាមបណ្តាខេត្ត និងជួបសួរសុខទុក្ខសកម្មជនមួយចំនួននោះ បានធ្វើឲ្យផ្ទុះសង្គ្រាមសម្តីរវាងក្រុមអ្នកគាំទ្ររបស់លោក កឹម សុខា និងក្រុមអ្នកគាំទ្ររបស់លោក សម រង្ស៉ី បានពុះកញ្ជ្រោលជាថ្មី ។ ខណៈក្រុមលោក ... Read More »

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យកំណត់ងារ «ឯកឧត្តម» ឬ «លោកជំទាវ» សម្រាប់ចៅក្រម និងព្រះរាជអាជ្ញា

ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យកំណត់ងារ «ឯកឧត្តម» ឬ «លោកជំទាវ» សម្រាប់ចៅក្រម និងព្រះរាជអាជ្ញាតាមមុខតំណែង។ យោងតាមមាត្រា២ ... Read More »

លោក គីម ជុងអ៊ុន ដកតំណែងមន្ត្រីជាច្រើនរូបពាក់ព័ន្ធ​គម្រោងសាងសង់មន្ទីរពេទ្យ

កូរ៉េខាងជើង៖ សារព័ត៌មានរ៉យទ័រនៅថ្ងៃទី​២០​ខែកក្កដា បានផ្សាយថា មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន​ បានបញ្ជាឲ្យដកតំណែង​មន្ត្រីមួយចំនួនពាក់ព័ន្ធនឹងគម្រោង​សាងសង់មន្ទីរពេទ្យនៅក្នុងប្រទេសនេះ។ នេះជាការសម្រេចដ៏កម្ររបស់ថ្នាក់ដឹកនាំកូរ៉េខាងជើង​ ហើយមូលហេតុដែលនាំឱ្យឈានដល់ការ ដកតំណែងនេះគឺដោយសារតែមន្ត្រីទាំងនោះអំពាវនាវដល់ពលរដ្ឋឱ្យជួយបរិច្ចាគធនធានដើម្បីសាងសង់​មន្ទីរពេទ្យ​។ សកម្មភាពទាំងនោះធ្វើឲ្យលោកគីម ជុងអ៊ុនមិនពេញចិត្តឡើយ។ កន្លងមក មេដឹកនាំគីម ជុងអ៊ុន បានស្នើឲ្យសាងសង់មន្ទីរពេទ្យ ... Read More »

ពលរដ្ឋនៅភូមិចំនួន​២​ក្នុងសង្កាត់​ប៉ោយ​ប៉ែ​តភ្ញាក់ផ្អើល​ដោយមានក្មេង​និងចាស់​មានជម្ងឺរាតត្បាត

ក្រុងប៉ោយប៉ែត៖ ពលរដ្ឋប្រមាណជាង៥០នាក់នៅភូមិចំនួន២គឺភូមិក្បាលកោះនិងភូមិប៉ោយប៉ែតធ្លាក់ខ្លួន​ឈឺ​និង​ឡើងក​ម្តៅ​ខុសធម្មតា​បង្កការភ្ញាក់ផ្អើលកាលពីព្រឹកថ្ងៃទី២០ខែកក្កដាឆ្នាំ២០២០នេះ។ អ្នក​ភូមិ​​ទាំង​២​ខាងលើ ​គឺ​ភូមិ​ក្បាលកោះ ​និង​ភូមិ​ប៉ោយ​ប៉ែ​ត ​សង្កាត់​-ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ។ បញ្ហាខាងលើនេះលោកកែវ មឿតអនុភូមិក្បាលកោះប្រាប់តាមទូរស័ព្ទថា ​៖ចំពោះជម្ងឺរាតត្បាតមកលើពលរដ្ឋក្នុងភូមិរបស់គាត់នោះលោកទទួលបានព័ត៌មានចាប់ពីថ្ងៃទី១៩ខែកក្កដាឆ្នាំ២០២០មក ចំពោះជម្ងឺបានកើតទៅលើពលរដ្ឋគាត់គ្រប់វ័យចាប់ពីក្មេងតូចរហូតដល់មនុស្សចាស់សរុប៣៣នាក់ ដោយមានអាការៈទន់ដៃទន់ជើង​ បន្ទាប់​មក​ក្តៅ​សន្ធំ​ ហើយ​ឡើង​កន្ទួល​លើ​ដងខ្លួន​ ឬ​សាច់​មាន​ព​ណ៌​ក្រហម​ ... Read More »