ព័ត៌មានទាន់ហេតុការណ៍៖
'

ចិនរកឃើញករណីឆ្លងថ្មី នៃជំងឺ COVID-19 ចំនួន១០៨ករណីបន្ថែមទៀត នៅទូទាំងប្រទេស

ទីក្រុងប៉េកាំង៖ យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកចន្ទ ទី១៣ ខែមេសា ឆ្នាំ២០២០នេះ ដោយអាជ្ញាធរសុខាភិបាលចិន បានបញ្ជាក់ថា រកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន ១០៨ករណីបន្ថែមទៀត នៅទូទាំងប្រទេស ដោយក្នុងនោះមាន ... Read More »

រដ្ឋមន្ត្រីក្រសួងកសិកម្ម ចុះពិនិត្យរោងម៉ាស៊ីនកិនស្រូវ នៅខេត្តតាកែវ

ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ៦រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០ ២០ ដែលជាថ្ងៃទី១ នៃថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឯកឧត្តម ... Read More »

ទើបចេញពីគុក២ខែតណ្ហាពុះកញ្ជ្រោលចាប់យាយជីអាយុ៧០ឆ្នាំរំលោភសេពសន្ថវ:បានសម្រេចនៅក្នុងវត្ត

ខេត្តតាកែវ ៖ អំពើអសិលធម៌របស់បុរសម្នាក់ដែលទើបចេញពីពន្ធនាគារបានជាង២ខែសោះ បានប្រព្រឹត្តអំពើអនាចារចាប់រំលោភសេពសន្ថវ:យាយជីម្នាក់ដែលទៅសំណាក់ធម៌នៅក្នុងវត្តបានសម្រេច តែទីបំផុតត្រូវសមត្ថកិច្ចចាប់ដាក់ខ្នោះបញ្ចូលពន្ធនាគារវិញម្តងទៀត។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃទី​១០ ខែ មេសា ឆ្នាំ​២០២០ វេលា​ម៉ោង​១២និង៣០​នាទី​រំលង​អធ្រាត្រស្ថិតនៅក្នុងវត្តភ្នំខ្លែងភូមិភ្នំ​ខ្លែង​ឃុំ​ព្រៃ​ស្លឹក​ស្រុក​ទ្រាំង​ខេត្តតាកែវ​។ ​លោក​វ​រសេនីយ៍ត្រី ប៉ិច វណ្ណា អធិការរង​នគរបាល​ស្រុក​ទ្រាំង​បានឲ្យដឹងថាជនសង្ស័យដែលត្រូវឃាត់ខ្លួននោះមានឈ្មោះ​ឯក ប៉េង ... Read More »

ថៃអ្នកឆ្លងCOVID-19 សរុបកើនដល់ ២,៥៧៩នាក់ ខណះរកឃើញថ្មីចំនួន ២៨ករណីទៀត

បាងកក៖ តាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃចន្ទ ទី១៣ ខែមេសា ឆ្នាំ២០២០នេះថា អាជ្ញាធរសុខាភិបាលថៃ បានប្រកាសពីការរកឃើញ COVID-19 ២៨ករណីថ្មី និងស្លាប់២នាក់ ដែល ជាតួលេខទាបបំផុតមួយ បើធៀបទៅនឹងសប្ដាហ៍មុន។ ... Read More »

លោក ឃួង ស្រេង៖ កោះប្រជុំជាមួយមន្ដ្រីជំនាញ ដោះស្រាយចរាចរណ៍នៅច្រមុះជ្រូក ក្បាលថ្នល់ ក្រោយពីដកការ៉ាសសាំងសូគីមិចចេញពីចំណុច ប៉ះពាល់

ភ្នំពេញ៖ លោក ឃួង ស្រេង បានបញ្ជាក់ថា៖ ការដោះស្រាយចរាចរណ៍នៅចំណុច ច្រមុះជ្រូកក្បាលថ្នល់ ប្រសព្វនិងមហាវិធីសម្ដេចតេជោហ៊ុនសែន(ផ្លូវ៦០ម៉ែត្រ)និងអាចដោះស្រាយបាន នូវសារាចរ៥0% បន្ថែមទៀត ក្រោយពីអាជ្ញាធររាជធានីភ្នំពេញដកយកសាំងសូគីមិចនៅចំណុច ច្រមុះជ្រូកក្បាលថ្នល់នេះចេញ ។ លោក ឃួង ... Read More »

អតីតអ្នកចាំទីជម្រើសជាតិអង់គ្លេស និងក្រុមតោខៀវលោក Peter Bonetti ទទួលមរណភាពក្នុងអាយុ៧៨ឆ្នាំ

អតីតអ្នកចាំទីក្រុមតោខៀវនិងជាអតីតអ្នកចាំទីក្រុងជម្រើសជាតិអង់គ្លេសលោក Peter Bonetti បានទទួលមរណភាពក្នុងអាយុ ៧៨ ឆ្នាំបន្ទាប់ពីមានជំងឺប្រចាំកាយយូរហើយ។ លោក Bonetti ត្រូវបានក្រុមតោខៀវ Chelsea អះអាងថា លោកជាកំពូលអ្នកចាំទីនាទសវត្សឆ្នាំ ១៩៦០ និង ១៩៧០ ... Read More »

សម្ដេចក្រឡាហោម ស ខេង ណែនាំឲ្យ សមត្ថកិច្ចត្រូវមានអាកប្ប​កិរិយា​ត្រឹម​ត្រូវចំពោះពលរដ្ឋ

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និង​ជា​អនុប្រធានគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានធ្វើការ​ណែនាំឲ្យសមត្ថកិច្ចត្រូវមានអាកប្បកិរិយាត្រឹមត្រូវចំពោះប្រជាពលរដ្ឋខ្មែរ ក្នុងការណែនាំឲ្យពួកគាត់ប្រុងប្រយ័ត្ន និងការពារខ្លួននឹងជំងឺកូវីដ-១៩ ខណៈរហូតដល់ពេលនេះប្រទេសកម្ពុជា មិនទាន់ពលរដ្ឋណា​ម្នាក់​ស្លាប់ដោយជំងឺកូវីដ-១៩នៅឡើយទេ។ សម្ដេចក្រឡាហោម ស ខេង ... Read More »

អាព្យាបាលសិស្សសាលាអន្តរជាតិ សុី អាយ អេ ភីភី CIA PP INTERNATIONAL SCHOOL ចង់អោយគ្រូៗថ្លឹងថ្លែងពីតម្លៃបង់ថ្លៃសិក្សា នឹងការប្រឈមរួមគ្នា ក្នុងកាលៈទេសៈការពារជំងឺកូវីដ-១៩ ផង

ភ្នំពេញ៖ ស្របពេលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា សូមអរគុណបងប្អូនប្រជាពលរដ្ឋ និងកូនក្មួយក្មួយដែលយោគយល់ចំពោះការផ្អាកមិនអោយមានការធ្វើដំណើរពីខេត្តមួយទៅខេត្តមួយក្នុងពេលនេះ គឺដើម្បីសេចក្តីសុខនឹងសុវត្ថិភាពសុខភាពផ្ទាល់ខ្លួនផង និងដើម្បីសុវត្ថិភាពសុខភាពសម្រាប់អ្នកដទៃនិងសហគមទាំងមូល នៅក្នុងពេលដែលប្រទេសជាតិយើងកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩។ ពិសេសក្នុងស្ថានភាពខ្លះការរកទទួលទាន ពីចំណូលរបស់ប្រជាជន ត្រូវមានកម្រិតទាបជាងសព្វមួយដង។ ករណីជាក់ស្តែងប្រភពចំណូលរបស់អាណាព្យាបាលសិស្ស ... Read More »

ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន សូមថ្លែងអំណរគុណ និងដឹងគុណ គ្រួសារនៃ នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថ ខេត្តព្រៃវែងទាំងអស់ បានផ្តល់ឱកាសអោយសមាជិកគ្រួសារបានមកបំពេញការងាររាល់ៗឆ្នាំ

ខេត្តព្រៃវែង៖ លោកឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត សូមថ្លែងអំណរគុណ និងដឹងគុណ គ្រួសារនៃ នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថ ខេត្តព្រៃវែងទាំងអស់ ដែលបានផ្តល់ឱកាសអោយសមាជិកគ្រួសារបានមកបំពេញការងារ ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដើម្បីបំរើប្រជាជន ... Read More »

Update ៖ ប្រឈមកូវីដ-១៩ ទុក្ខជាន់លើទុក្ខ អាមេរិករងការវាយ ប្រហារដោយខ្យល់កួច សម្លាប់មនុស្ស៦នាក់ និងបំផ្លាញទ្រពសម្បត្តិជាច្រើន

អាមេរិក៖ ក្នុងពេលដែលអាមេរិកកំពុងរងគ្រោះដោយកូវីដ-១៩ បណ្តាលឲ្យពលរដ្ឋ ជាង២២ពាន់នាក់ស្លាប់ និងឆ្លងរាលដាល ៥៥៩ពាន់នាក់។នៅពេលនេះតំបន់មួយចំនួននៅអាមេរិករងការវាយប្រហារដោយខ្យល់កួចបំផ្លាញផ្ទះសម្បែងទ្រព្យសម្បត្តិជាច្រើន។ កាលពីថ្ងៃទី ទី១២ខែមេសា (ពេលវេលាអាមេរិក) ព្យុះកំបុតត្បូងដ៏ធំមួយបានវាយប្រហារនៅភាគខាងត្បូងសហរដ្ឋអាមេរិក សម្លាប់មនុស្ស៦នាក់ ។ មន្ត្រីក្នុងតំបន់បានបញ្ជាក់ថា៖ ព្យុះកំបុតត្បូងនេះបក់បោកនៅរដ្ឋ Mississippi ... Read More »

ឥណ្ឌា៖ អ្នកបំពានច្បាប់បម្រាមគោចរជាជនបរទេសត្រូវសរសេរ៥០០ដងថា«ខ្ញុំសុំទោសដែលបំពានច្បាប់បម្រាបគោចរ»

ប្រទេសឥណ្ឌា៖ កុំចេះតែហ៊ាន ជនបរទេសនៅក្នុងប្រទេសឥណ្ឌា ក៏រងការពិន័យផងដែរប្រសិនបើបំពានច្បាប់បម្រាបគោចរ ដែលបានអនុវត្តយ៉ាងតឹងតែងចំពោះពលរដ្ឋឥណ្ឌា។ ចំពោះពលរដ្ឋឥណ្ឌា អាចនឹងត្រូវប៉ូលិស ប្រើរំពាត់វាយ ។ ចំណែកអ្នទេសចរ ជនជាតិបរទេសវិញ គឺត្រូវ សរសេរ ពាក្យ «ខ្ញុំសុំទោស»ដល់ទៅ៥០០ដងនៅនឹងកន្លែង។ ... Read More »

មិនគិតរឿងប្រាក់ចំណូល LD នឹងបញ្ចេញភាពយន្ត៦រឿងសម្រាប់អ្នកនៅតាមផ្ទះទស្សនា

ភ្នំពេញ៖ ផលិតកម្ម LD Picture គ្រោងនឹងបញ្ចេញភាពយន្តខ្នាតធំរបស់ខ្លួន៦រឿងឲ្យអ្នកគាំទ្រទស្សនាពីផ្ទះតែម្តងដោយមិនគិតថ្លៃ ដែលជា “កម្មវីធីមើលរឿងនៅផ្ទះប្រឆាំងនឹងកូវីដ១៩”។ការចាក់បញ្ចាំងលើកដំបូងលើបណ្តាញសង្គមនឹងត្រូវធ្វើឡើងនៅថ្ងៃទី១៣ ខែមេសា ត្រូវនឹងថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរថ្ងៃដំបូង។ ​ភាពយន្ត ទាំង៦រឿង នឹងត្រូវបញ្ចេញមុនឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះស្របពេលដែលការសម្រាកនៅផ្ទះគេចពីការឆ្លងជំងឺកូវីដ១៩ របស់ប្រជាជនកម្ពុជា។ ភាពយន្តទាំងទាំងនោះមានដូចជារឿង “នាយខ្វាក់នាយខ្វិនឆ្លងភព” ... Read More »

រដ្ឋមន្រ្តីក្រសួងសុខាភិបាលឲ្យប្រុងប្រយ័ត្ននឹងអាកាសធាតុប្រែប្រួលប៉ុន្មានថ្ងៃនេះ

ភ្នំពេញ៖ ថ្លែង​នៅ​ក្នុងស​ន្និ​សីទ​សារព័ត៌​មាន នៅទីស្តីការក្រ  សួងសុខាភិបាល ​នាព្រឹកថ្ងៃទី ១៣ ខែមេ​សា​ឆ្នាំ២០២០នេះ លោក​ម៉ម ប៊ុនហេង រដ្ឋន្ត្រីក្រសួងសុខាភិបាលបានក្រើនរម្លឹកដល់ពលរដ្ឋខ្មែរឲ្យមានការប្រុង​ប្រយ័ត្ន​ខ្ពស់​ក្នុង​ការ​ថែរក្សា​សុខភាព ពាក់ពាក់ព័ន្ធនឹងអាកាសធាតុត្រជាក់ប៉ុន្មានថ្ងៃនេះ ព្រោះ​អាច​មាន​ឥទ្ធិ​ល​ពល​មិនល្អ​ចំពោះ​សុខភាព អាចធ្លាក់ខ្លួនឈឺផ្តាសាយ និង​ជួបហានិភ័យពាក់ព័ន្ធកូវីដ-១៩ ផង​ដែរ ... Read More »

ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ រាជរដ្ឋាភិបាលថៃបានធ្វើការហាមឃាត់លក់គ្រឿងស្រវឹងទូទាំងប្រទេសថៃ

ភ្នំពេញ៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃបានជូនដំណឹងមកថា៖ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ រាជរដ្ឋាភិបាលថៃបានធ្វើការហាមឃាត់លក់គ្រឿងស្រវឹងទូទាំងប្រទេសថៃ។ ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ សូមបងប្អូនប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅក្នុងប្រទេសថៃ មេត្តាជ្រាបជាព័ត៌មាន និងប្រកាន់ភ្ជាប់នូវវិធានការរបស់រាជរដ្ឋាភិបាលថៃ។ សូមជូនពរបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់មានសុខភាពល្អ និងជៀសផុតពីជំងឺកូវីដ១៩ទាំងអស់គ្នា៕ដោយ៖សិលា Read More »

ទិន្នន័យផ្លូវការរបស់ក្រសួងសុខាភិបាល គឺថ្ងៃនេះគ្មានអ្នកជម្ងឺថ្មី កូវីដ-១៩ថ្មី នោះទេ

ភ្នំពេញ៖ ទិន្នន័យផ្លូវការរបស់ក្រសួងសុខាភិបាលចំនួនអ្នកឆ្លង អ្នកជាសះស្បើយកូវីដ-១៩នៅព្រឹកថ្ងៃទី ១៣ខែមេសាឆ្នាំ២០២០ នេះ -សរុបអ្នកជាសះស្បើយមានចំនួន ៧៧នាក់ -អ្នកបន្តព្យាបាលកូវីដ-១៩មានចំនួន ៤៥នាក់ -មិនមានបាត់បង់ជីវីត -សរុបចំនួនអ្នកឆ្លងជម្ងឺកូវីដ-១៩ចាប់ពីខែមករា រហូតដល់បច្ចុប្បន្ននេះមានចំនួន ១២២នាក់៕ សុខខេមរា Read More »

ភ្លៀង លាយឡំខ្យល់កន្ត្រាក់ ធ្វើឲ្យលំនៅឋានប្រជាពលរដ្ឋ៣៣ខ្នង ខូចខាត និងប៉ើងដំបូលរោងចក្រមួយចំនួន

ខេត្តបន្ទាយមានជ័យ៖ ភ្លៀងមួយមេលាយខ្យល់កន្ត្រាក់ធ្វើឲ្យលំនៅឋានប្រជាពលរដ្ឋ៣៣ខ្នងខូចខាត និងប៉ើងដំបូលរោងចក្រមួយចំនួន រួមទាំងដើមឈើជាច្រើនត្រូវបានបាក់ កាលពីល្ងាចថ្ងៃទី១២ ខែមេសានេះ នៅក្នុងភូមិអូរឫស្សី និងភូមិអូរនាង សង្កាត់ផ្សារកណ្តាលក្រុងប៉ោយប៉ែត។ លោក អភិបាលក្រុងប៉ោយប៉ែត គាត ហ៊ុលបានឲ្យដឹងនៅព្រឹកថ្ងៃទី១៣មេសាថា ៖គ្រោះធម្មជាតិភ្លៀងលាយខ្យល់កន្ត្រាក់ ដែលកើតឡើងកាលពីល្ងាចម្សិលមិញបានបំផ្លាញផ្ទះប្រជាពលរដ្ឋនៅក្នុងភូមិអូរនាង១៦ខ្នង ... Read More »

ព្រះករុណាជាអម្ចាស់ជីវីតលើត្បូង និង ព្រះវររាជមាតាជាតិខ្មែរ សូម​ជូនពរ​បងប្អូន​ជនរួមជាតិ​ខ្មែរ​ទូទាំង​ប្រទេស​

ភ្នំពេញ៖ នាវេលាព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ ព្រះករុណាជាអម្ចាស់ជីវីតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ... Read More »

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា​ ផ្ញេីលិខិតគោរពជូនពរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤

Read More »

ដំណឹងល្អ ..! គិតត្រឹមម៉ោង៩ ព្រឹកថ្ងៃទី១៣នេះ កម្ពុជាពុំមានអ្នកឆ្លងថ្មី ជំងឺ​ COVID-19​ ឡើយ .., សះស្បេីយ​សរុប ៧៧នាក់ .ករណីស្លាប់គឺគ្មាន

ភ្នំពេញ៖ រហូតម៉ោង​ ៩ព្រឹក ថ្ងៃទី​ ១៣​ មេសា​ ២០២០​ យេីងពុំរកឃេីញអ្នកជំងឺ​ COVID-19​ ករណីថ្មី​ ជាសរុបប្រទេសយេីងមានចំនួន​ ១២២ករណី​​ដដែល​ និង គ្មានករណីជាសះស្បេីយ​ទេ​ សរុប ... Read More »

មនុស្ស៦នាក់បានស្លាប់ ដោយសារព្យុះកំណាចថូណាដូ វាយប្រហាររដ្ឋភាគខាងត្បូងអាមេរិក

វ៉ាស៊ីនតោន៖ ព្យុះកួចកំណាចថូណាដូ (Tornadoes) បានវាយប្រហាររដ្ឋមីស៊ីស៊ីបពី (Mississippi) ភាគខាងត្បូងសហរដ្ឋអាមេរិក បណ្ដាលឲ្យមនុស្ស០៦នាក់បានស្លាប់ និងមួយចំនួនទៀតរងរបួស ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃចន្ទ ទី១៣ ខែមេសា ឆ្នាំ២០២០។ ... Read More »

លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី ផ្ញេីលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤

Read More »

ក្រុមគ្រួសារបរិស្ថានខេត្តមណ្ឌលគិរី ចូលរួមបរិច្ចាគបៀវត្សផ្ទាល់ខ្លួនជូនគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

ខេត្តមណ្ឌលគិរី ៖ រហូតមកដល់ព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០នេះ ក្រុមគ្រួសារបរិស្ថាន នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ចំនួន១២២រូប បានស្ម័គ្រចិត្តចូលរួមបរិច្ចាគបៀវត្សផ្ទាល់ខ្លួន ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំង នឹងមេរោគកូវីដ-១៩ ជូនទៅគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ ឋិតក្នុងកាលៈទេសៈនេះ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ... Read More »

ឆ្លងចរន្តអគ្គិសនីពីផ្ទះបាយក្លាយជាអគ្គិភ័យបំផ្លាញផ្ទះឈើ៤ខ្នង

ខេត្តកោះកុង:អគ្គិភ័យមួយបានបំផ្លាញផ្ទះឈើ៤ខ្នងដោយសារឆ្លងចរន្តអគ្គិសនីចេញពីផ្ទះបាយខណ:ម្ចាស់ផ្ទះមិននៅ។ ឧប្បត្តិហេតុនេះកើតឡើងកាលពីវេលាម៉ោង៥និង១០នាទីល្ងាចថ្ងៃទី១២ខែមេសាឆ្នាំ២០២០នៅភូមិ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ មន្រ្តីនគរបាលក្រុងខេមរភូមិន្ទបានអោយដឹងថា មុនពេលកើតហេតុមានការឆ្លងចរន្តអគ្គិសនីនៅផ្ទះបាយរបស់ឈ្មោះ ភ្លាវ សម្បត្តិ ភេទប្រុស អាយុ៤៤ឆ្នាំ ប្រពន្ធឈ្មោះ សំ សេរី អាយុ៤៣ឆ្នាំ ... Read More »

អ្នកបើកបរ​កង់​បី ៥​ពាន់​នាក់ នៅ​ភ្នំ​ពេញ ទទួល​បាន​អំណោយ​ ដើម្បី​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​វីរុស​កូ​រ៉ូ​ណា (កូវីដ-១៩)

ភ្នំ​ពេញ​ ថ្ងៃ​ទី​១០ ខែមេសា៖ ​អ្នកបើក​បររឺ​ម៉ក ឬ​កង់​បី ចំនួន​៥​ពាន់​នាក់ ​ដែល​បាន​ភ្ជាប់​ជាមួយ​នឹង​​​កម្ម​វិធី​ហៅ​យាន​ជំនិះ ​ ផ្សេង​ៗ​​ ​ នៅ​ថ្ងៃ​សុក្រ​នេះ បាន​ទទួល​កញ្ចប់​អំណោយជាសម្ភារៈ​ថែ​រក្សាអនាម័យ ​ក្នុង​​រាជ​​ធា​នី​ភ្នំ​ពេញ ដើម្បី​ជួយ​ឲ្យ​ពួក​​គាត់ អាច​​ចូលរួម​បានកាន់តែប្រសើរក្នុង​តួនាទី​ដ៏សំខាន់របស់ពួកគាត់​ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស​កូរ៉ូ​ណា ... Read More »

លោក ឧកញ៉ា ហេង សុវណ្ណា នាំយកស្បៀងអាហារគ្រឿង ឧបភោគ បរិភោគ និង ថវិកា ទៅចែកជូន គ្រួសារ ក្រីក្រ ជួបការ ខ្វះខាត ចំនួន ១០គ្រួសារ នៅក្នុងភូមិអុង ក្នុងតំបន់ (មូលដ្ឋានសមុទ្រ)

ខេត្តព្រះសីហនុ៖ ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលណែនាំ ដល់ក្រុមការ ងារ គណបក្ស ប្រជាជនកម្ពុជា រាប់ទាំងសមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា ... Read More »

ក្រសួងសុខាភិបាល ធ្វើសន្និសីទសារព័ត៌មានស្តីពីបច្ចុប្បន្នភាពជំងឺ COVID-19 នៅព្រឹកនេះ

ភ្នំពេញ៖ សន្និសីទសារព័ត៌មាន ស្ដីពីបច្ចុប្បន្នភាពជំងឺ COVID-19 នៅក្នុងប្រទេសកម្ពុជា រៀបចំឡើងដោយក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០នេះ។ ក្រសួងសុខាភិបាលបានបញ្ជាក់ថា៖ សន្និសីទសារព័ត៌មាននេះ មានគោលបំណងជម្រាបអ្នកសារព័ត៌មាន និងប្រជាពលរដ្ឋអំពីស្ថានភាព និងបច្ចុប្បន្នភាពនៃជំងឺកូវីដ-១៩ ក៏ដូចជារាយការណ៍ពីការរាតត្បាត និងអន្តរាគមន៍ឆ្លើយតបជំងឺនេះ។ ... Read More »

នៅទូទាំងពិភពលោក ចំនួនអ្នកស្លាប់ ដោយសារជម្ងឺ COVID-19 មាន១១០,០០០ នាក់ អ្នកឆ្លង១,៧៩ លាននាក់

ពិភពលោក៖ ប្រភព CGTN បានអោយដឹងថា៖ នៅទូទាំងពិភពលោក ចំនួនអ្នកស្លាប់ ដោយសារជម្ងឺ COVID-19 មាន១១០,០០០ នាក់ អ្នកឆ្លង១,៧៩ លាននាក់ កាលពីម្សិលមិញ។ បើនៅទូទាំងរដ្ឋញូវយ៉កវិញ មានមនុស្សប្រមាណ ... Read More »

រថយន្តTUNTRAបើកបុកដើមឈើនឹងរបងផ្ទះរបស់ប្រជាពលរដ្ឋក្រឡាប់ផ្ងាជើងទ្រមេឃរបួសធ្ងន់ម្នាក់

ភ្នំពេញ៖បុរសម្នាក់បានរងរបួសធ្ងន់ធ្ងរនិងម្នាក់ទៀតត្រូវរងរបួសស្រាលខណៈបើកបរលឿនខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកដើមដូងប្រេងនិងរបងផ្ទះប្រជាពលរដ្ឋបណ្តាលឲ្យក្រឡាប់ផ្ងាជើងឡើងលើ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣នឹង០៥នាទីទាបភ្លឺឈានចូលថ្ងៃទី១៣ខែមេសាឆ្នាំ២០២០តាមបណ្តោយផ្លូវបេតុងនៅចំណុចមុខវិមានអាហារស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វារខណ្ឌជ្រោយចង្វារ។ តាមសាក្សីនៅជុំវិញកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេកើតហេតុគេបានឃើញរថយន្តមួយគ្រឿងម៉ាកTUNTRAពណ៌សគ្មានស្លាកលេខបើកបរតាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីជើងទៅត្បូងដឹកបន្លែពេញចេញមកពីសួងចូលមករាជធានី បានបែកកង់ខាងមុខទើបរេចង្កូតជ្រុលទៅបុកនឹងដើមដូងប្រេងនឹងដើមសារគូរ៉ាថែមទាំងរបងផ្ទះរបស់ប្រជាពលរដ្ឋអស់ជាច្រើនផ្ទាំងហើយក្រឡាប់ផ្ងារជើងម្ខាងនិងខូចខាតរថយន្តអស់មួយកំណាត់ខាងមុខផ្ទុះពោងទាំងសងខាងរងរបួសធ្ងន់ម្នាក់ត្រូវ បានដឹកបញ្ចូនទៅកាន់មន្ទីរក្បែរនឹងកន្លែងកើតហេតុនិងចាក់បន្លែចោលរាយប៉ាយពេញដី។ ក្រោយពេលកើតហេតុខាងលើនេះរថយន្តបង្កធានាចេញសងថ្លៃខូចខាតទាំងអស់ឲ្យម្ចាស់ផ្ទះរងគ្រោះដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុព្រោះមិនចង់មានរឿងរំខានដល់សមត្ថកិច្ចផងដែរ៕ធឿនព្រែកជ័យ Read More »

អបអរសាទរ នាយករដ្ឋមន្ត្រីអង់គ្លេស ចេញពីមន្ទីរពេទ្យហើយ

ការរិយាល័យនាយករដ្ឋមន្ត្រីអង់គ្លេស បានប្រកាសនៅថ្ងៃទី១២ខែមេសាថា នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson បានចាកចេញពីមន្ទីរពេទ្យ St Thomas ក្នុងទីក្រុងឡុងដុង ដើម្បីបន្តព្យាបាលនៅផ្ទះ ក្នុងពេលដែលសុខភាពរបស់លោកកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ អ្នកនាំពាក្យនាយករដ្ឋមន្ត្រីអង់គ្លេស បានឲ្យដឹងថា«តាមការណែនាំរបស់ក្រុមគ្រូពេទ្យ នាយករដ្ឋមន្ត្រី Boris ... Read More »

អារ៉ាប៊ី សាអូឌីត ដាក់ប្រទេសក្នុងគ្រាអាសន្នគ្មានពេលកំណត់ដើម្បីទប់ស្កាត់កូវីដ-១៩

ក្រោយពេលមានខ្សែរាជវង្ស ប្រមាណ១៥០ អង្គបានឆ្លងកូវីដ-១៩ បង្ខំឲ្យព្រះមហាក្សត្រនិងរាជទាយាទ ជម្លៀសព្រះកាយទៅកាន់តំបន់ផ្សេង បញ្ចៀសការឆ្លងកូវីដ-១៩។នៅពេលនេះ អារ៉ាប៊ី សាអូឌីតបានដាក់ប្រទេស ក្នុងគ្រាអាសន្នមិនមានពេលវេលាកំណត់នោះឡើយ គឺរហូតដល់អស់កូវីដ-១៩បញ្ចប់ ទើបលុបច្បាប់គ្រាមានអាសន្នចេញវិញ។ សារព័ត៌មាន VOV.VN នៅថ្ងៃទី១២ ខែមេសា ... Read More »