ព័ត៌មានទាន់ហេតុការណ៍៖
'

គ្រឿងក្នុងជ្រូកចម្រុះនាំចូលពីថៃជាង១តោន ត្រូវនគរបាលសេដ្ឋកិច្ចខេត្តបង្ក្រាបនៅក្នុងរថយន្តក្រុមហ៊ុនដឹកអ្នកដំណើរ​ រិទ្ធិ​ មុនី

ខេត្តបន្ទាយមានជ័យ៖ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាន នគរបាលខេត្តបន្ទាយមានជ័យបាន បង្ក្រាបរថយន្តក្រុមហ៊ុនដឹកអ្នកដំណើរ​ រិទ្ធិ​ មុនី​ មួយគ្រឿងរកឃើញគ្រឿងក្នុងជ្រូកមានសារជាតិគីមី នាំពីប្រទេសថៃចូលកម្ពុជាបានជាង១តោន ដែលនាំបង្កគ្រោះថ្នាក់ដល់ ប្រជាពលរដ្ឋជាអ្នកបរិភោគ។ សមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យ​បានឱ្យដឹងថា នៅថ្ងៃ១​ ខែធ្នូ​ ឆ្នាំ២០១៩នេះ​ ... Read More »

រថយន្ត​ក្រុងសាធារណៈពី​បោយប៉ែត​ ទៅ​ ម៉ាឡៃ​ នឹងបើកដាក់​ឲ្យ​ដំណើរ​ការឆាប់​ៗ​នេះ​

ខេត្តបន្ទាយមានជ័យ៖ ខេត្ត​បន្ទាយ​​មាន​ជ័យ​​ គ្រោង​ដាក់​ឲ្យ​ដំណើរ​ការ​រថយន្ត​ក្រុង​សាធារណៈ ​​តភ្ជាប់​ពី​ក្រុង​ប៉ោយ​ប៉ែត​ ឆ្ពោះ​ទៅ​ស្រុក​ម៉ាឡៃ​ ខេត្ត​បន្ទាយ​មាន​ជ័យលើកដំបូង ក្នុង​ពេល​ឆាប់​ៗ​នេះ​​ ។ ការ​​ដាក់​ឲ្យ​ដំណើរ​ការ​នេះ​ គឺ​នឹងផ្ដល់​ភាព​ងាយស្រួល​​ដល់​ប្រជាពលរដ្ឋ​ ដែល​​មាន​បំណង​ធ្វើ​ដំណើរ​ទៅ​កាន់​​គោល​ដៅ​ខាង​លើប្រកបដោយសុវត្ថិភាព​ និងកាត់បន្ថយការចំណាយខ្ពស់របស់ប្រជាពលរដ្ឋ​ ។ អភិបាលខេត្តបន្ទាយលោក​ អុំ ... Read More »

បាក់ប្លង់សេសាលាឆាន់វត្តប្រាសាទគោកចកសង្កត់មនុស្សជាង២០នាក់ 

ខេត្តសៀមរាប៖  មានឧបទ្ទវហេតុបាក់ស្រុតប្លង់សេសាលាឆាន់កំពុងសាងសង់ក្នុងវត្តមួយកន្លែង បណ្ដាលឲ្យសង្កត់មនុស្សជាង២០នាក់ដែលសុទ្ធសឹងជាកម្មករសំណង់រងរបួសធ្ងន់ ត្រូវបានអាជ្ញាធរមូលដ្ឋានដុតដៃដុតជើងធ្វើការសង្រ្គោះជាបន្ទាន់ ហើយមកដល់ម៉ោង៥រសៀលក្នុងចំណោមមនុស្សជាង២០នាក់នោះមានមនុស្ស២នាក់បានបាត់បង់ជីវិតហើយ និងច្រើននាក់ទៀតកំពុងរុករក ។ ឧបទ្ទវហេតុនេះកើតឡើងនៅវេលាម៉ោងប្រមាណ ៣រសៀល ថ្ងៃ ចន្ទ ៦កើត ខែមិគសិរ ឆ្នាំ កុរ ... Read More »

ជម្លោះរវាងមន្ដ្រីនគរបាលប៉ុស្ដិ៍បឹងសាឡាង ជាមួយអ្នកជិតខាង រហូតផ្ទុះអាវុធចំនួន ៤គ្រាប់ផ្ដើមចេញពីរឿងជនរងគ្រោះចិញ្ចឹមឆ្កែធ្លាប់ខាំជនសង្ស័យ

ភ្នំពេញ៖ ជម្លោះរវាងមន្ដ្រីនគរបាលប៉ុស្ដិ៍បឹងសាឡាង ខណ្ឌទួលគោក ជាមួយអ្នកជិតខាង រហូតផ្ទុះអាវុធចំនួន ៤គ្រាប់ នៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩នេះ ផ្ដើមចេញពីរឿងជនរងគ្រោះមានចិញ្ចឹមឆ្កែធ្លាប់ខាំជនសង្ស័យដែលជាមន្ដ្រីនគរបាល ។ លោក សុខ ហេង អធិការនគរបាលខណ្ឌទួលគោក ... Read More »

កម្លាំងប្រជុំរឹតបន្តឹងការពារ និងផ្ដល់ស្បែកជើងដល់កម្លាំង

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ ២០១៩លោក យិន សាន អធិការខណ្ឌបានបើកការប្រជុំកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ និងនគរបាលប៉ុស្តិ៍ និងខណ្ឌដើម្បីពិភាក្សាការពារសុវត្ថិភាពទៅលើជនល្មើស ដែលប្រព្រឹត្តបទល្មើសនៅលើដងផ្លូវ ហើយឆ្លៀតអាកាសផ្ដល់ស្បែកជើងដល់កម្លាំងដែរធ្វើឡើងនៅអធិកាខណ្ឌចំការមន ។ លោក យិន ... Read More »

អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ស្នើឲ្យយុវជនបន្តចូលរួមទប់ស្កាត់ជំងឺអេដស៍

ភ្នំពេញ៖ ក្នុងទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍០១ ធ្នូ កម្ពុជាបានប្រារព្វរៀបចំកម្មវិធីដើម្បីផ្សព្វផ្សាយ ដែលក្នុងនោះអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានអំពាវនាវឲ្យយុវជនត្រូវបង្កើនការចូលរួមទប់ស្កាត់ជំងឺអេដស៍ឲ្យបានខ្លាំងក្លាថែមទៀត ខណៈបច្ចុប្បន្នក្រុមនេះកំពុងប្រឈមមុខខ្ពស់ចំពោះជំងឺអេដស៍គួរឲ្យព្រួយបារម្ភ ។ ការបញ្ជាក់នេះ ត្រូវបានធ្វើឡើងក្នុងទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍០១ធ្នូនៅមជ្ឈមណ្ឌលកោះពេជ្រដែលរៀបចំឡើងដោយអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ ។ អគ្គលេខាធិកាអាជ្ញាធរជាតិប្រយុទ្ធនឹងជំ ងឺអេដស៍លោកឈឹម ឃិនដារ៉េត បានមានប្រសាសន៍ថាប្រទេសកម្ពុជាបានកាត់បន្ថយអត្រាប្រេវ៉ាឡង់នៃអ្នកផ្ទុកមេរោគអេដស៍គួរឲ្យកត់សំគាល់ធ្លាក់ពី២ភាគនៅឆ្នាំ២០០៨មកនៅត្រឹម០.៦ភាគរយនៅឆ្នាំ២០១៩នេះពោលគឺបច្ចុប្បន្ននេះមានអ្នករ ស់នៅជាមួយមេរោគអេដស៍ប្រមាណ៧៣០០០នាក់ក្នុងនោះមានអ្នកផ្ទុកប្រមាណ៦០០០០នាក់បានទទួលការព្យាបាលឱសថប្រឆាំងមេរោគអេដស៍ ... Read More »

បាតុកម្មគ្មានទីបញ្ចប់ ពលរដ្ឋហុងកុងជាអ្នក​ទទួលរងផលប៉ះពាល់ដោយផ្ទាល់

ក្រុមបាតុករជ្រុលនិយម​នៅហុងកុង​ បាន​វាយប្រហារបំផ្លាញ​ហាងលក់ទំនិញជាច្រើននៅកោះហុងកុងនៅដើមខែធ្នូនេះ​ ។ ហាងលក់ទំនិញ ដែលក្រុមបាតុករ​វាយប្រហារបំផ្លាញនោះ​ គឺជាហាងលក់ទំនិញស្និទ្ធនឹងចិនដីគោក​ ។ ក្រុមបាតុករ​ពាក់ម៉ាស់ ​បានវាយប្រហារហាងលក់ទំនិញ​នៅ​តំបន់ Whampoa ជាតំបន់ដែលមានជនជាតិចិនដីគោក ​ភាគច្រើនរស់នៅ ។ ហាងលក់ទំនិញជាច្រើនរងការបំផ្លាញ​ដោយ ដោយសារហាងខ្លះរងការគប់គ្រាប់បែកសាំង ... Read More »

មន្ត្រីយោធាអ៊ីរ៉ាក់ ប្រឈមមុខនឹងផ្លូវច្បាប់ពីបទបាញ់សម្លាប់បាតុករ

ស្ថានភាពនយោបាយសន្តិសុខនៅក្នុងប្រទេសអ៊ីរ៉ាក់ប្រែប្រួលយ៉ាងខ្លាំង ក្រោយពេលសភាអនុញ្ញាតឲ្យនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោកAbdul Mahdi ដើម្បីជ្រើសមេដឹកនាំថ្មីរបស់ប្រទេសនេះ និងស្វែងរកដំណោះស្រាយបញ្ហាបាតុកម្ម ដែលកំពុងតែពុះកញ្ជ្រោល នៅពាសពេញប្រទេសអ៊ីរ៉ាក់ ។ ជាមួយគ្នានេះ តុលាការអ៊ីរ៉ាក់ កាលពីថ្ងៃទី១ ខែធ្នូ បានចេញដីកា ចាប់ខ្លួនឧត្តមសេនីយ៍យោធាម្នាក់ ... Read More »

ស្លាប់ និងរបួស ជិត​៧០ នាក់ដោយគ្រោះថ្នាក់រថយន្តក្រុងពីរផ្សេងគ្នា នៅរុស្ស៊ី និងទុយនេស៊ី

សារព័ត៌មាន​រ៉យទ័រ នៅថ្ងៃទី​១ ខែធ្នូ បានដកស្រង់សម្តី អាជ្ញាធររុស្ស៊ី បានឲ្យដឹងថា មនុស្ស១៥នាក់ បានស្លាប់ និង១១នាក់ រងរបួសនៅក្នុងហេតុការណ៍រថយន្ដក្រុង មួយគ្រឿងជ្រុលចង្កូចធ្លាក់ពីលើស្ពានមួយកន្លែងមានកម្ពស់៦ម៉ែត្រ ស្ថិតនៅក្នុងតំបន់ Zabaykalsky Krai នៃភាគខាងកើតប្រទេស ... Read More »

ពេលណាអាមេរិកចេញច្បាប់គ្រប់គ្រង់កាំភ្លើង ពេលនោះទើបអស់ការបាញ់ប្រហារ

ការបាញ់ប្រហារដោយប្រើកាំភ្លើងនៅលើទឹកដីអាមេរិក​បានកើតឡើងស្ទើតែរៀងរាល់ថ្ងៃ ​ បណ្តាលឲ្យមនុស្សជាច្រើនស្លាប់និងរងរបួស ។ មិនតែប៉ុណ្ណោះបង្កក្តីបារម្ភយ៉ាងខ្លាំង ដល់ការរស់នៅរបស់ពលរដ្ឋ ពិសេសគឺកូនៗទៅសិក្សា​ ហើយសាលាមិនអាចធានាសុវត្ថិភាព​បាន​១០០ភាគរយ ទុកឲ្យខ្មាន់កាំភ្លើងបាញ់ប្រហារជាច្រើនករណី​ នៅសាលារៀងនាពេលកន្លងមក​ ។ នៅពេលនេះ មានករណីបាញ់ប្រហារទៀតហើយ នៅអាមេរិក បង្កឲ្យមានការភ្ញាក់ផ្អើលសាជាថ្មី ... Read More »

ភ្លៀងធ្លាក់ខ្លាំងអូសបន្លាយជាច្រើនថ្ងៃនៅបារាំង បង្កឲ្យមានគ្រោះទឹកជំនន់

ភ្នាក់ងារព័ត៌មានរ៉យទ័រ​បានផ្សាយថា ទន្លេ Riviera ទឹកបានហូរកួច​យ៉ាងខ្លាំង ខណៈនៅក្នុងតំបន់​នោះ មានភ្លៀងធ្លាក់ខ្លាំងអូសបន្លាយពេល១សប្តាហ៍​មកហើយ ។ ជំនន់ទឹកភ្លៀង​បានវាយប្រហារ​តំបន់​ភាគខាងត្បូង​ប្រទេសបារាំង​ បានសម្លាប់មនុស្ស​យ៉ាងតិច​២នាក់​កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៩ ។ ស្ថានភាពអាកាសធាតុត្រជាក់នៅក្នុងតំបន់ក៏បានបណ្តាលឲ្យមនុស្ស​៦នាក់មកហើយបានបាត់បង់ជីវិតកាលពីសប្តាហ៍មុន ។ ប្រភពបានបន្តថា ... Read More »

បុរសចិត្តខ្លាំងម្នាក់ទាញកាំបិតប្រហារនាគគំរាមមេតុងទីនឲ្យសងលុយប្រពន្ធ ត្រូវនគរបាលចាប់ខ្លួន

ខេត្តសៀមរាប៖ បុរសចិត្តខ្លាំងម្នាក់ទាញកាំបិតដេញកាប់មេតុងទីនរត់បាតជើងសព្រាត ដោយសាររឿងជំពាក់លុយតុងទីនមិនព្រមសង កាលពីវេលាម៉ោង១៥និង៣០នាទី ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយប្រើ(គំរាមនិងអាវុធកាំបិត) បណ្ដាលឲ្យជនរងគ្រោះបាក់ជើងដោយសាលោតចេញក្រៅរបងផ្ទះ នៅភូមិបន្ទាយស្រី ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ។ សមត្ថកិច្ចបានឲ្យដឹងថា ... Read More »

ឃាត់ខ្លួនជនសង្ស័យម្នាក់រួមជាមួយថ្នាំញៀន៨កញ្ចប់

ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់ ត្រូវបាននគរបាលស្រុកមុខកំពូលឃាត់ខ្លួន រួមជាមួយថ្នាំញៀនប្រភេទមេតំហ្វេតាមីនហៅម៉ាកទឹកកកចំនួន៨កញ្ចប់ យកមកអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។ ករណីនេះ ធ្វើឡើង កាលពីវេលាម៉ោង២៣និង៥០នាទីថ្ងៃសៅរ៍ ទៅ៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិវត្តចាស់ ឃុំព្រែកដំបង ... Read More »

ទាស់ពាក្យសម្ដីគ្នាពីរឿងទិញស្រាថែមធ្វើឲ្យបុរសម្នាក់យកកៅអីវាយទៅលើបុរសម្នាក់ទៀតរងរបួសយ៉ាងដំណំ

ខេត្តកណ្ដាល៖ ផ្ដើមចេញពីរឿងទិញស្រាយកមកផឹកថែម ធ្វើឲ្យបុរស២នាក់ ដែលកំពុងផឹកជាមួយគ្នា ទាក់មាត់ទាក់កឈ្លោះគ្នា រហូតធ្វើឲ្យបុរសម្នាក់ ទប់កំហឹងខ្លួនឯងមិនបាន បានស្ទុះទៅយកកៅអីវាយទៅលើបុរសម្នាក់ទៀត បណ្ដាលឲ្យរងរបួសយ៉ាងដំណំ។ ករណីនេះ កើតឡើងកាលពីយប់ថ្ងៃសុក្រ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិព្រែកក្របៅទី២ ... Read More »

មច្ឆជាតិក្នុងបឹងទន្លេសាបមុខតែរលាយក្រោមស្នាដៃឈ្មួញវៀតណាមប្រើឧបករណ៍នេសាទទំនើប

ខេត្តកំពង់ធំ៖ មច្ឆជាតិបឹងទន្លេសាប មានការថយចុះយ៉ាងខ្លាំងក្នុងឆ្នាំ២​០១​៩- ២​០២០នេះ ដោយសារបទល្មើសនេសាទទ្រង់ទ្រាយធំកើតឡើងរៀងរាល់ឆ្នាំ នៅក្នុង​ទឹ​ក​ដីខេត្តកំពង់ធំ រីឯអាជ្ញាធរនិងមន្ត្រីជំនាញរក្សាភាពស្ងៀមស្ងាត់មិនព្រមចាត់វិធានការ​​។ តាមសេចក្ដីរាយការណ៍មកថា បទ​ល្មើសនេសាទកើតមានក្នុងរដូវទឹកស្រក ហើយមច្ឆជាតិក្នុងបឹងទន្លេសាបក្នុងឆ្នាំ​២០១​៩​-​២០២០នេះ គឺមានការថយចុះ​យ៉ា​ង​ខ្លាំង ស្របពេលក្រុមជនល្មើសចេញនេសាទប្រើប្រាស់ឧបករណ៍ទំនើបដែលគេចាត់ទុកថា ជាឧបករណ៍បំផ្លាញមច្ឆជាតិយ៉ាងឆាប់រហ័សបំផុត ជាប្រភេទអួនគូក​ែ​ច្នៃ ហៅយ៉ាំង​កាវ​នេះអូសទាញដោយប្រើ​ប​្រាស់ម៉ាសុីនធំៗ ... Read More »

រដ្ឋមន្ត្រីក្រសួងធនធានទឹក ជួបសំណេះសំណាលជាមួយគ្រូបង្វឹក និងកីឡាករ កីឡាការិនីជម្រើសជាតិការ៉ាតេកម្ពុជា មុនពេលចាកចេញទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅប្រទេសហ្វីលីពីន

ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ៦កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី ០២ ខែធ្នូ ឆ្នាំ ២០១៩ នេះផងដែរ លោក ... Read More »

លិខិតមិត្តអ្នកអាន៖ ជយោ! អាជ្ញាធរខណ្ឌច្បារអំពៅបង្ក្រាបល្បែងហ្គេមបាញ់ត្រីទាំងយប់

ក្នុងនាមប្រជាពលរដ្ឋរស់នៅខណ្ឌច្បារអំពៅមួយរូប ពិតជាអបអរសាទរយ៉ាងខ្លាំង និងមានមោទនភាពជាពន់ពេក ចំពោះថ្នាក់ដឹកនាំ អាជ្ញាធរខណ្ឌច្បារអំពៅដែលខំប្រឹង ប្រែងបង្ហូរញើសឈាមទាំងយប់ ក្នុងការចុះបង្ក្រាបបទល្មើស ពោលគឺបង្ក្រាបទីតាំង លេងល្បែងបាញ់ត្រី នៅចំណុចផ្ទះលេខ២៩៦ ក្រុម៦ ផ្លូវបេតុង ភូមិដើមចាន់ទី១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ... Read More »

លោករដ្ឋមន្ត្រី លឹម គានហោ អញ្ជើញជាអធិបតីក្នុងពិធីបំពាក់គ្រឿងឥស្សរិយយស ដល់បេសកជនជប៉ុន សរុបចំនួន៨រូប នៅកម្ពុជា

ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ៦កេីត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី ០២ ខែធ្នូ ឆ្នាំ ២០១៩ , លោក ... Read More »

ខ្សឹបដាក់ត្រចៀក៖ អតីតឡូត៍នេសាទលេខ២សម្បូរបទល្មើសក្រោមក្រសែភ្នែកមន្រ្តីជលផលស្រុកបាកាន

ឥឡូវនេះបញ្ហាបទល្មើសនេសាទលែងជាកង្វល់របស់អាជ្ញាធរខេត្តពោធិ៍សាត់ ក៏ ដូចជាមន្រ្តីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទៀតហើយ ពោលគឺគេបើកចំហ ដោយ អនុញ្ញាតឲ្យពួកអ្នកនេសាទប្រព្រឹត្តអំពើល្មើសច្បាប់ដោយសេរី។ ក្នុងនោះសូម្បីតែ តំបន់អភិរក្សអតីតឡូត៍នេសាទលេខ២ ស្ថិតក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់ក៏លែង ក្លាយជាតំបន់អភិរក្សទៀតដែរ ពោលគឺបើកចំហឲ្យមានការនេសាទដោយប្រើឧបករណ៍ល្មើសច្បាប់ដោយសេរី គ្រាន់តែបង់លុយឲ្យលោក ... Read More »

ពាន់ ភួងបុប្ផា បញ្ចេញស្នាដៃប្រលោមលោក ពេលម៉ែចាស់ទៅ ក្រោយខកខាននិពន្ធជិត៥០ ឆ្នាំ

ភ្នំពេញ៖ អ្នកនិពន្ធ និងដឹកនាំភាពយន្តស្រីល្បីឈ្មោះអ្នកស្រីពាន់ ភួងបុប្ផា បានបញ្ចេញស្នាដៃនិពន្ធប្រលោមលោកថ្មីក្រោមចំណងជើងថា ពេលលម៉ែចាស់ទៅ ។ ការបញ្ចេញស្នាដៃថ្មីចុងក្រោយនេះគឺត្រូវបានធ្វើឡើងក្រោយពីអ្នកស្រីខកខានក្នុងការតែងនិពន្ធប្រលោមលោកអស់ប្រមាណ៤៨ឆ្នាំកន្លងមកហើយ និងជាវណ្ណកម្មដំបូងរបស់ក្លឹបអ្នកនិពន្ធខ្មែរ ប៉ាកកាមាសផងដែរ។ ការប្រកាសនេះត្រូវបានធ្វើឡើងកាលពីល្ងាចថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ ២០១៩នេះនៅរោងភាពយន្ត លេជេនសាខាអេដិន ... Read More »

ថ្ងៃ ២ ធ្នូ កាលពី៤១ឆ្នាំមុន អ្នកស្នេហាជាតិមួយក្រុមប្រមូលផ្តុំគ្នារំដោះជាតិចេញពីរបបខ្មែរក្រហមដ៏យង់ខ្នង

ភ្នំពេញ៖ កាលពី៤១ឆ្នាំមុន នៅថ្ងៃទី២ ខែធ្នូ នេះ គឺ មានអ្នកស្នេហាជាតិមួយក្រុម បានប្រមូលផ្តុំគ្នា នៅស្រុកស្នួល ខេត្តក្រចេះ ដើម្បីដាក់ចេញនូវផែនការរំដោះជាតិចេញពីរបបកម្ពុជាប្រជាធិបតេយ្យ ឬ ហៅថា របបខ្មែរក្រហមដ៏យង់ខ្នង សម្លាប់ពលរដ្ឋខ្មែរជាង២លាននាក់ ... Read More »

ពលរដ្នថ្លែងថា មន្រ្ដីតាមមន្ទីរខ្លះប្រើល្បិចត្រីងៀតឆ្លៀតពង សំណូមពរឲ្យអភិបាលខេត្តពិនិត្យមើលមន្រ្ដីទាំងនោះពាក់ព័ន្ធ និងទាមទារការផាកពិន័យលើបទល្មើសព្រៃឈើ

ខេត្តកំពង់ធំ៖ ល្បីថាមេស្នាក់ការបរិស្ថានឈ្មោះ សាន សុឃន ឈរជើងនៅស្ថិតភូមិអូរខ្មោច ឃុំ សុខចិត្រ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ កំពុងតែធ្វើឲ្យប្រជាពលរដ្ធនៅតំបន់នោះក្ដៅក្រហាយយ៉ាងខ្លាំងចំពោះទង្វើរបស់មេស្នាក់ការបរិស្ថានរូបនេះដែលអនុវត្តន៍ច្បាប់លើស មិនអត់អោនឲ្យពលរដ្នក្រីក្រ អត់ស្ដាប់ការអង្វររបស់អ្នកទន់ខ្សោយ ទាមទាពិន័យប្រាក់តាមតែទំនើងចិត្ត មានលេះយកច្បាប់មកគំរាមពលរដ្នស្លូតត្រង់ អាងច្បាប់មាត្រានេះ ... Read More »

ក្មេងប្រុសពីរនាក់ បើកម៉ូតូក្នុងល្បឿនលឿន ជ្រុលទៅបុកធុងទឹកកក ក្បែរចិញ្ចើមថ្នល់ស្លាប់ទាំង២នាក់ នៅស្រុកស្វាយចេក

ខេត្តបន្ទាយមានជ័យ៖ ក្មេងប្រុសម្នាក់អាយុ១៩ឆ្នាំ បានស្លាប់នៅនឹងកន្លែងកើតហេតុ ចំណែកម្នាក់ទៀតអាយុប្រហែល ៦ឆ្នាំ បានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ ដោយហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍កាលពីវេលាម៉ោង១១និង៤៥នាទីព្រឹក ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៩ នៅលើផ្លូវលំក្នុងភូមិជ្រុង ឃុំសារង្គ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។ ... Read More »

យុវជនបន្សាបថ្នាំញៀន ប្រុស-ស្រី នៅមណ្ឌលជីវិតថ្មីភ្នំបាក់ ប្រមាណជាង១៥០នាក់ពុលផ្លែត្រសក់ខ្ចី

ខេត្តបន្ទាយមានជ័យ៖ យុវជន ប្រុស-ស្រី កំពុងស្តារនីតិសម្បទាបន្សាបថ្នាំញៀន ក្នុងមជ្ឈមណ្ឌលជីវិតថ្មីភ្នំបាក់ ស្ថិតក្នុងភូមិភ្នំបាក់ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ប្រមាណជាង១៥០នាក់ ក្នុងចំណោមជិត៨០០នាក់ មានអការៈក្អួតចង្អោរ សង្ស័យថាពុលផ្លែត្រសក់ខ្ចី កាលពីរសៀលម៉ោង២ ថ្ងៃទី០១ ... Read More »

ជនសង្ស័យ២នាក់ធ្វើសកម្មភាពឆក់ទូរស័ទ្ទដៃបានសម្រេច ប៉ុន្តែត្រូវបានសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ៖ បុរសម្នាក់ត្រូវបានក្រុមជនសង្ស័យមានគ្នាចំនួន២នាក់បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃបានសម្រេច ខណៈកំពុងតែជិះកង់ហាត់ប្រាណ តែត្រូវជនរងគ្រោះធាក់ម៉ូតូជនសង្ស័យបណ្តាលឲ្យដួលរួចចាប់ប្រគល់ឲ្យសមត្ថកិច្ច ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង១៥នាទីយប់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៩ តាមបណ្តោយផ្លូវព្រះនរោត្តម កែងផ្លូវ១៨៤ នៅចំណុចស្តុបវិទ្យាល័យព្រះសុីសុវត្ថិ ស្ថិតនៅក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ... Read More »

បុរសជាកម្មករ​សំណង់ម្នាក់​ផឹក​ស្រា​ស្រវឹងធ្លាក់ពី​លើ​ការដ្ឋាន​សំណង់​ជាន់ទី​៣​ស្លាប់​គ្មាន​អ្នកដឹង

ភ្នំពេញ​៖​ បុរស​ជា​កម្មករ​សំណង់​ម្នាក់​បាន​ធ្លាក់​ពី​លើ​ការដ្ឋាន​សំណង់​ជាន់ទី​៣ ស្លាប់​យ៉ាង​អាណោចអាធ័ម​ បន្ទាប់​ពី​ផឹក​ស្រាបៀរ​ជាមួយ​និង​ក្រុមការងារ​អស់​មួយកេះ​បង្ក​ឲ្យមានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលាម៉ោង​៨ព្រឹក​ថ្ងៃ​ទី​១​ ខែធ្នូ​ ឆ្នាំ​២០១៩ ​ត្រង់ចំណុច​អគារ​បន្ទប់​ជួល​មួយ​កន្លែង​ តាម​បណ្ដោយ​ផ្លូវ​បេតុង​ ស្ថិត​ក្នុង​ភូមិ​ទ្រុងមាន់​ សង្កាត់​អូបែក​ក្អម​ ខណ្ឌ​សែនសុខ​ រាជធានីភ្នំពេញ ។ សមត្ថកិច្ចបានបញ្ជាក់ថា សពជនរងគ្រោះ​មាន​ឈ្មោះ​ ... Read More »

ចាប់បញ្ជូនឈ្មួញឈើម្នាក់ទៅតុលាកា និងដកហូតឈើប្រណីតជិត ២០ម៉ែត្រត្រីគុណ ចំកណ្ដាលស្រុកភ្នំក្រវាញ

ខេត្តពោធិ៍សាត់៖ ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំង ចម្រុះខេត្តពោធិ៍សាត់ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ សហការបង្រ្កាប និងឆែកឆេរលំនៅឋានមួយកន្លែង ចំកណ្ដាលស្រុកភ្នំក្រវាញ រកឃើញឈើប្រភេទប្រណីតច្រើនប្រភេទជិត ២០ម៉ែត្រត្រីគុណ និងឃាត់ខ្លួនអ្នកជំនួញឈើម្នាក់ផងដែរ ។ ប្រតិបត្តិការខាងលើធ្វើឡើងនៅវេលាម៉ោង១០ និង៣០នាទី ព្រឹកថ្ងៃអាទិត្យ ... Read More »

ចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល នាំយកនូវព្រះរាជក្រឹត្យប្រោសព្រះរាជទានគោរមងារ មហាឧបាសិកា ប៊ុន ស៊ាងលី ជា អ្នក​ឧកញ្ញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ជូនដល់ មហាឧបាសិកា ដែលកំពុងសម្រាកព្យាបាលសុខភាព នាមន្ទីរពេទ្យកាល់ម៉ែត

ភ្នំពេញ​ ៖​ នៅរសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៩នេះ​សម្តេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង នាំយកនូវព្រះរាជក្រឹត្យប្រោសព្រះរាជទានគោរមងារ មហាឧបាសិកា ប៊ុន ស៊ាងលី ជា អ្នកឧកញ្ញ៉ា ... Read More »

លោកឃួង ស្រេង៖ ពិព័រណ៍រូបថតសម័យបារាំងជាង១ពាន់សន្លឹក តាមផ្លូវថ្មើរជើងមាត់ទន្លេ មានអាយុកាល៤០ឆ្នាំ ខណៈរាជធានីធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ AIMF

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ រាជធានីភ្នំពេញ មានកិត្ដិយសណាស់ ដោយបានជ្រើសរើស យករូបថតកាលពីសមយ័បារាំង និងក្រោយរបបប៉ុលពត ជាង១ពាន់សន្លឹក យកមកដាក់តាំង ពិព័រណ៍ ដើម្បីរំលឹកដល់កូនចៅជំនាន់ក្រោយបានដឹង ... Read More »

ក្រសួងធនធានទឹក ៖ អាកាសធាតុនៅកម្ពុជា ចាប់ផ្តើមចុះត្រជាក់ហើយ ចាប់ពីថ្ងៃទី៥ ធ្នូ

ភ្នំពេញ៖ នៅថ្ងៃទី១ ខែធ្នូ នេះ ក្រសួងធនធានទឹកនិងឧតុនិយម បង្ហាញថា អាកាសធាតុនៅកម្ពុជានឹងចុះត្រជាក់ជាបន្តបន្ទាប់ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ ដោយសារឥទ្ធិពលនៃការធ្លាក់ចុះជ្រលងសម្ពាធខ្ពស់ពីប្រទេសចិន គួបផ្សំនឹងខ្យល់មូសុងឥសានខ្លាំង បាននិងកំពុងមានឥទ្ធិពលជាបន្តបន្ទាប់មកលើកម្ពុជា ។ ... Read More »