ភ្នំពេញ៖ នៅវេលាម៉ោង៣រសៀល ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ មានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះប្រតិបត្ដិការណ៍ឆ្មក់បង្ក្រាបនូវសង្វៀនបញ្ជល់មាន់មួយកន្លែង ក្នុងភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ឃាត់ខ្លួនមនុស្ស១៧នាក់ និងម៉ូតូ២៥គ្រឿង ព្រមទាំងវត្ថុតាងមួយចំនួនទៀត ។ ... Read More »
ជិះម៉ូតូជែងមិនប្រយ័ត្នបុកជាមួយរថយន្ត LUXSIS ធ្លាក់លើផ្លូវ ត្រូវរថយន្តធុនធំកិនស្លាប់ភ្លាម
ខេត្តស្វាយរៀង៖ បុរសម្នាក់បានស្លាប់គួរឲ្យញាក់សាច់ ខណៈដែលជួបករណីគ្រោះថ្នាក់ចរាចរណ៍ បន្ទាប់ពីជិះម៉ូតូបុកជាមួយរថយន្ត LUXSIS300 ពណ៌ ទឹកមាស ហើយធ្លាក់ពីលើម៉ូតូ ត្រូវរថយន្តធុនធំមិនស្គាល់ម៉ាកមកពីក្រោយ កិនពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ និងអ្នកធ្វើដំណើរចោមរោមមើល និងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានមកអន្តរាគមន៍ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃអាទិត្យ៩កើត ... Read More »
សម្តេចតេជោ ៖ សល់តែ១៤ថ្ងៃទៀតទេ តម្លៃប្រើប្រាស់អគ្គីសនីនៅក្នុងព្រះរាជាណាចក្រកម្ពុជានឹងត្រូវបញ្ជុះថ្លៃ តាមប្រភេទនៃការប្រេីប្រាស់នីមួយៗ
ខេត្តស្ទឹងត្រែង៖ នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ២០១៨នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន នាយករដ្ឋមន្ត្រី បានប្រកាសនៅក្នុងពិធិសម្ពោធបើកអោយប្រើប្រាស់វារីអគ្គីសនីសេសានក្រោម២ ខេត្តស្ទឹងត្រែងថា នៅសល់តែ១៤ថ្ងៃទៀតទេ(ឆ្នាំ២០១៩) តម្លៃប្រើប្រាស់អគ្គីសនីនៅក្នុងព្រះរាជាណាចក្រកម្ពុជានឹងត្រូវបញ្ជុះថ្លៃ ទៅតាមប្រភេទនៃការប្រេីប្រាស់នីមួយៗដូចខាងក្រោម៖ – ប្រភេទទី១ ការទិញតាមចរន្តតុងស្យុងខ្ពស់ ... Read More »
ថ្នាក់ដឹកនាំក្រសួងបរិស្ថានបន្តសាកសួរសុខទុក្ខមន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំព្រេច និងដែនជម្រកសត្វព្រៃស្រែពក
ខេត្តមណ្ឌលគិរី ៖ ឆ្លៀតឱកាសដ៏មមាញឹក លោក រ័ត្ន វិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន កាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ៨-៩កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៥-១៦ ... Read More »
បើកម៉ូតូលឿនចាប់ហ្រ្វាំងមិនទាន់បុកក្មេងប្រុសម្នាក់របួសធ្ងន់ពេលបម្រុងរត់ឆ្លងផ្លូវ
ខេត្តត្បូងឃ្មុំ ៖ ក្មេងប្រុសអាយុ៩ឆ្នាំម្នាក់ បានរងរបួសធ្ងន់ខណៈបម្រុងរត់ឆ្លងផ្លូវ ក៏ត្រូវយុវជនម្នាក់ ជិះម៉ូតូលឿនជ្រុលចាប់ហ្រ្វាំងមិនទាន់រេចង្កូតបុកយ៉ាងពេញទំហឹង ។ ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរនេះ កើតឡើងនៅ ថ្ងៃអាទិត្យ ៩ កើត ខែ មិគសិរ ឆ្នាំ ... Read More »
កម្មវិធី Uncaged Night របស់ស្រាបៀរថៃហ្គ័របានបញ្ចប់ដោយជោគជ័យ
ភ្នំពេញ៖ ស្រាបៀរ ថៃហ្គ័រ ដែលជាស្រាបៀរមានគុណភាពខ្ពស់លំដាប់ថ្នាក់អន្តរជាតិ បានរៀបចំកម្មវិធី “រាត្រី Uncaged Night” នៅទីតាំងបីគឺខេត្តបាត់ដំបង ខេត្តសៀមរាប និងរាជធានីភ្នំពេញចាប់ពីថ្ងៃទី ២៤ ខែវិច្ឆិការហូតដល់ថ្ងៃទី ៨ ខែធ្នូ ... Read More »
ជាងសំណង់ប្រកួតដណ្ដើមជើងឯកក្នុងវគ្គផ្ដាច់ព្រ័ត្រនៃកម្មវិធីប្រកួតជាងសំណង់របស់អេសស៊ីជី (SCG)
ភ្នំពេញ៖ បន្ទាប់ពីបានឈ្នះក្នុងការប្រកួតនៅថ្នាក់តំបន់រួចហើយ ជាងសំណង់ចំនួន៣៤នាក់ បានមកចូលរួមប្រកួតគ្នាក្នុងវគ្គផ្ដាច់ព្រ័ត្រ នៃកម្មវិធីបណ្ដុះបណ្ដាលជាងសំណង់របស់ក្រុមហ៊ុនអេសស៊ីជី (SCG) ដែលការប្រកួតនេះបានរៀបចំនៅក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៤ ដើម្បីស្វែងរកកំពូលជាងសំណង់ផ្នែកបូកស៊ីម៉ង់ត៍ និងផ្នែកប្រក់ដំបូល ។ អេសស៊ីជី (SCG) ដែលជាក្រុមហ៊ុនពហុសាជីវកម្មឈានមុខគេនៅក្នុងតំបន់អាស៊ានបានជួយគាំទ្រដល់កម្មវិធីបណ្ដុះបណ្ដាលជាងសំណង់នៅកម្ពុជានេះចាប់តាំងពីខែមករាឆ្នាំ២០១៨មកម្លេះដែលបានបណ្ដុះបណ្ដាលជាងសំណង់លើផ្នែកបូកស៊ីម៉ង់ត៍ ... Read More »
ផ្សាយផ្ទាល់(Live): ប្រសាសន៍ដេីមទាំងស្រុងរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ វារីអគ្គិសនីសេសានក្រោម២ នៅខេត្តស្ទឹងត្រែង
ផ្សាយផ្ទាល់(Live): ប្រសាសន៍ដេីមទាំងស្រុងរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ វារីអគ្គិសនីសេសានក្រោម២ នៅខេត្តស្ទឹងត្រែង។ ព្រឹកថ្ងៃចន្ទ១០កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ... Read More »
ជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគរឿងទៀតស្លាប់ម្នាក់របួសម្នាក់
ភ្នំពេញ៖ យុវជន២នាក់បានជិះម៉ូតូឌុបគ្នាចេញពី តែអកុសលបានទាក់ដៃចង្កូតជាមួយម៉ូតូផ្សេងនិងរថយន្តមិនស្គាល់ម៉ាក បណ្ដាលឲ្យអ្នកឌុបដួលបោកក្បាលស្លាប់ភ្លាមៗនៅនិងកន្លែង រីឯអ្នកអង្គុយពីក្រោយរងរបួសស្រាល ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង៨យប់ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចមុខផ្សារពិភពថ្មី កំបូល តាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់កំបូល ... Read More »
គ្រោះថ្នាក់ចរាចរណ៍តិចតួចនៅមុខក្លឹបកំសាន្ត sound បែរជាសន្តិសុខយកអំណាចក្លឹបកាង គំរាមអ្នកសារព័ត៌មានទាញទូរស័ព្ទបម្រុងបោកចោលទៀត
ភ្នំពេញៈ រថយន្តពីរគ្រឿងបើកប៉ះគ្នាបន្តិចបន្ទួច នៅមុខក្លឹបកំសាន្ត SOUND បែរជាមានសន្តិសុខនៅក្នុងក្លឹបអាងអំណាចខ្លួនជាអនុប្រធានសន្តិសុខមកស្រែកគម្រាម អ្នកសារព័ត៌មាន មិនឲ្យថត ថែមទាំងចាប់ទាញយកទូរស័ព្ទពីអ្នកសារព័ត៌មានបម្រុងបោកចោលទៀត តែសំណាងអ្នកសារព័ត៌មានយកមកវិញទាន់។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០និង៣០នាទីយប់ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ ចំណុចមុខក្លឹបកំសាន្ត ... Read More »
បុរសម្នាក់មានសតិមិនគ្រប់ចងក.សម្លាប់ខ្លួននៅលើដើមប្រេងខ្យល់បង្កការភ្ញាក់ផ្អើល
ខេត្តកណ្ដាល៖ បុរសដែលមានសតិមិនគ្រប់ម្នាក់ ត្រូវបានគេប្រទះឃើញចងក.ស្លាប់នៅលើដើមប្រេងខ្យល់ បង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១៨និង៣០នាទី ថ្ងៃសៅរ៍ ទី១៥ ខែធ្នូ ឆ្នាំ២០១៨ ត្រង់ចំណុចដីចំការរបស់ឈ្មោះ ភុំ ភាង ស្ថិតក្នុងភូមិកោះទៀវ(ក) ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ... Read More »
កូនប្រុសចិត្ដជាសត្វតិរច្ឆានវាយម្ដាយបំផ្លាញទ្រព្យសម្បត្ដិត្រូវសមត្ថកិច្ចចាប់ខ្លួន
ខេត្តកណ្ដាលៈ យុវជនម្នាក់ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន បានធ្វើសកម្មភាពវាយទៅលើស្រ្ដីជាម្ដាយបង្កើត បណ្ដាលឲ្យរងរបួស ហើយនៅតែមិនអស់ចិត្ដបានបន្ដវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្ដិនៅក្នុងផ្ទះបែកខ្ទិចខ្ទីគ្មានសល់ ។ ក្រោយពីមានហេតុការណ៍កើតឡើង សមត្ថកិច្ចនគរបាលមូលដ្ឋាន បានចុះទៅអន្ដរាគមន៍ចាប់ខ្លួនជនសង្ស័យរូបនេះ បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃសៅរ៍ ទី១៥ ខែធ្នូ ... Read More »
ខ្សឹបដាក់ត្រចៀក៖ លោក ស្វាយ សំអាត មេផ្នែករដ្ឋបាល ជលផលក្រគរស្តីទី ពន្យារអាយុបាន សម្រេច
គេរាយការណ៍ថា លោកស្វាយ សំអាត នាយផ្នែករដ្ឋបាលជលផលក្រគរស្តីទី បន្ទាប់ពីបានព្យាយាមរកវិធីពន្យារអាយុជាច្រើនខែមកនោះ ឥឡូវនេះបានសម្រ េចហើយ ។ ប្រភពបានឲ្យដឹងថា ថ្នាក់ដឹកនាំខេត្ត ក៏ដូចជាមន្ទីរកសិកម្មបានទទួលយក ការស្នើសុំពន្យារអាយុរបស់លោក ស្វាយ សំអាត ស្របពេលមន្ទីរមុខងារសាធារណៈ ... Read More »
គណៈកម្មការមូលបត្រកម្ពុជាធ្វើសិក្ខាសាលាស្ដីពី«ការបង្ហាញព័ត៍មានសាជីវកម្ម»
ភ្នំពេញៈ គណៈកម្មការមូលត្រកម្ពុជា(គ.ម.ក.) កាលពីព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ បានរៀបចំធ្វើសិក្ខាសាលាមួយដើម្បីផ្សព្វផ្សាយជាសាធារណៈ អំពីការដាក់ឲ្យអនុវត្តប្រកាសស្តីពី ការបង្ហាញព័ត៌មានសាជីវកម្ម ស្ថិតនៅទីស្តីការគណៈកម្មការមូលបត្រកម្ពុជា អគារលេខ៩៩ ផ្លូវលេខ៥៩៨ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយមានការចូលជាច្រើនកុះករ ... Read More »
សម្ថកិច្ចចម្រុះចុះបង្ក្រាបបទល្មើសនេសាទនៅឃុំព្រែកក្របៅស្រុកកងមាសខេត្តកំពង់ចាម
ខេត្តកំពង់ចាម ៖ កម្លាំងចម្រុះនៃខេត្តកំពង់ចាមនៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ បានបើកកិច្ចប្រតិបត្តិការចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅត្រង់ចំណុចមាត់បឹងច្រកែងគួយ ស្ថិតក្នុងភូមិព្រែកក្របៅនិងចំណុចគោដេកស្ថិតក្នុងភូមិពាមក្នុង ឃុំព្រែកក្របៅស្រុកកងមាស ខេត្តកំពង់ចាម ។ ចំពោះវត្ថុតាងដែលដកហូតបានត្រូវបានក្រុមការងារកាប់បំផ្លាញ និង ដុតចោលនៅហ្នឹងកន្លែងតែម្តង ។ ... Read More »
បើករថយន្តថយក្រោយខ្វះការប្រុងប្រយ័ត្នបង្កគ្រោះថ្នាក់ចរាចរណ៍ដល់អ្នកដទៃ
ភ្នំពេញ៖ បុរសម្នាក់បានរត់គេចខ្លួនបាត់ស្រមោលបន្ទាប់ពីបើករថយន្តមួយគ្រឿងថយក្រោយដោយខ្វះការប្រុងប្រយ័ត្នបានទៅប៉ះរថយន្ត២គ្រឿងផ្សេងទៀតបណ្តាលអោយរងការខូចខាត តែសំណាងល្អមិនបង្កអោយមានអ្នករងរបួស។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតមានឡើងកាលពី ថ្ងៃច័ន្ទ ១០កើត ខែមិគសិរ ឆ្នាំច ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង ០៦ ... Read More »
គ្រោះថ្នាក់ចរាចរណ៍បុកម៉ូតូបណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ
ខេត្តព្រះសីហនុ៖ កាលពីម៉ោងជាង១០យប់ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ២១០-២១១ ស្ថិតនៅក្នុងភូមិពូធឿង ឃុំបិតត្រាង ស្រុកបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាង ... Read More »
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធវារីអគ្គិសនី សេសានក្រោម២ នៅខេត្តស្ទឹងត្រែង
ខេត្តស្ទឺងត្រែង៖ នៅព្រឹកថ្ងៃចន្ទ១០កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ វារីអគ្គិសនីសេសានក្រោម២ ... Read More »
រឿង ព្រលឹងមនុស្សរស់ តំណាងអំពីការអន្ទងព្រលឹងនឹងចាក់បញ្ចាំងចុងខែនេះ
ភ្នំពេញ៖ ភាពយន្តកំប្លែង ភ័យរន្ធត់ ដែលរៀបរាប់អំពីជំនឿលើការអន្ទងព្រលឹង របស់ផលិតកម្ម LA Film គឺរឿង ព្រលឹងមនុស្សរស់ នឹងចាក់បញ្ចាំងជាផ្លួវការហើយនៅថ្ងៃទី២៥ខែធ្នូឆ្នាំ២០១៨នេះ ។ ភាពយន្តនេះនឹងចូលរួមសម្តែងដោយតារាសម្តែង តារាកំប្លែងប្រុសស្រីល្បីឈ្មោះជាច្រើននៅកម្ពុជា និងត្រូវបាកគេរំពឹងថា ជាភាពយន្តលេចធ្លោមួយនៅចុងឆ្នាំនេះ ... Read More »
ផ្ទុះនៅភោជនីយដ្ឋានជប៉ុនដ៏កក្រើក របួស៤២នាក់ និងអគារច្រើនខ្នងបាក់រលំ
អគារជាច្រើនខ្នងបាក់រលំ និងមនុស្សយ៉ាងតិច៤២នាក់បានរងរបួស ក្នុងហេតុការណ៍ផ្ទុះដ៏កក្រើកមួយនៅភោជនីយដ្ឋានភាគខាងជើងប្រទេសជប៉ុនកាលពីយប់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ ។ រូបភាពផ្សព្វផ្សាយលើបណ្តាញសង្គមឃើញថា អណ្តាតភ្លើងបានឆាបឆេះយ៉ាងសន្ធោរសន្ធៅក្រហមឆ្អៅ បាញ់ផ្សែងខ្មួលខ្មាញ់ទៅលើអាកាសទាំងព្រះអាទិត្យរៀបនឹងអស្តង្គត ស្ថិតនៅទីក្រុង Sappro ។ មូលហេតុបណ្តាលឲ្យផ្ទុះទ្រង់ទ្រាយធំនេះ បាននិងកំពុងស៊ើបអង្កេត ។ ... Read More »
បុរសម្នាក់ស្រវឹងស្រាបើករថយន្តមួយគ្រឿងម៉ាក HYUNDAI បុករះបង្គោលឡាក់ បាក់អស់៤ដើម ហើយបើកចូលទៅបុកការ៉ាស់សាំងតេលាបណ្ដាលឲ្យ បាក់ទូចាក់សំាងអស់មួយផ្ទាំង
ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រា បានបើករថយន្ដមួយគ្រឿងម៉ាក HYUNDAl ជ្រុលទៅបុករះ រទេះសំរាម និង បង្គោលឡាក់ បាក់អស់៤ដើម នៅមុខក្រសួងវប្បធម៌ ហើយបន្តបើកចូលទៅបុកការ៉ាស់សាំងតេលា បណ្ដាលឲ្យបាក់ទូចាក់សំាងអស់មួយផ្ទាំង ចំណែកឯរថយន្ដការខូចខាតផ្នែកពីមុខ យ៉ាងដំណំ ហេតុការណ៍នេះ ... Read More »
ផ្ទះ៧ខ្នង រោងប្រជាការពារ រោងតារាងបាល់ទះ និងស្លាកគណបក្ស២ផ្ទាំងត្រូវបានដួលរលំ និងប៉ើងដំបូលដោយសារខ្យល់កន្ត្រាក់
ខេត្ត ស្វាយរៀង៖ យ៉ាងហោចណាស់ផ្ទះប្រជាពលរដ្ឋ៧ខ្នង រោងប្រជាការពារ ឃុំ រោងតារាងបាល់ទះ និងស្លាកគណបក្ស២ផ្ទាំងត្រូវបានដួលរលំនិងប៉ើងដំបូល និងធ្វើឲ្យប្រជាពលរដ្ឋភ័យព្រលឹងចុងសក់ ប៉ុន្តែមិនបណ្ដាលឲ្យមនុស្សណាម្នាក់រងគ្រោះថ្នាក់អ្វីនោះទេ បន្ទាប់ពីមានភ្លៀងលាយឡំខ្យល់កន្ត្រាក់ បោកបក់យ៉ាងខ្លាំងកាលពីវេលាម៉ោង ៦ និង៣០នាទីព្រលប់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ ... Read More »
រថយន្ដទំនើបមួយគ្រឿងបត់មិនបើកភ្លើងសញ្ញា ជ្រុលទៅកៀរម៉ូតូកង់បីផ្ងារជើងមួយចំហៀងរងកាខូចខាត
ភ្នំពេញ ៖ រថយន្ដទំនើបម៉ាកស្តារិចមួយគ្រឿង បើកបត់មិនបានបើកភ្លើងសញ្ញា បានកៀរម៉ូតូកង់បីមកពីចំហៀង បណ្ដាលឲ្យផ្ងារជើងមួយចំហៀង រងការខូចខាត និងបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលនៅ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវព្រះមុនីវង្ស កែងនឹងផ្លូវ១០៦ ... Read More »
នាឡិកាជាប់ជញ្ជាំងឆ្លាតវៃរបស់ Amazon Echo ឥឡូវនេះមានតម្លៃ shipping ត្រឹមតែ 30 ដុល្លារប៉ុណ្ណោះ
នាឡិកា Echo Wall Clock នាពេលបច្ចុប្បន្នរបស់ក្រុមហ៊ុន Amazon មានតម្លៃចាប់ពី 29,99 ដុល្លារហើយដើម្បី បញ្ចប់នូវឧបករណ៍ Alexa ដែលមានលក្ខណៈអប្បបរមា (រួមបញ្ចូលទាំងឧបករណ៍មីក្រូវ៉េវនិងឧបករណ៍អេឡិចត្រូនិច) ដែលក្រុមហ៊ុនបានប្រកាសកាលពីដើមឆ្នាំនេះ។ អ្នកអាចបញ្ជាឱ្យវាបង្ហាញម៉ោងរោទិ៍និងការរំលឹកតាមរយៈការបញ្ជាសំឡេង។ ... Read More »
ពលរដ្ឋ១១គ្រួសារដែលរងគ្រោះដោយអគ្គិភ័យ នៅសង្កាត់ផ្សារចាស់ ទទួលយកអំណោយមនុស្សធម៌របស់កាកបាតក្រហមកម្ពុជា
ភ្នំពេញ៖ នាព្រឹកថ្ងៃអាទិត្យ ០៩កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៦ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង ៨,៣០នាទីនេះ ក្រុមការងារអនុសាខាកាកបាតក្រហមកម្ពុជា ខណ្ឌដូនពេញ ដឹកនាំដោយ លោក ... Read More »
ឥឡូវនេះ Apple Music អាចរកបានលើ Amazon Echo speakers
ការគាំទ្ររបស់ក្រុមហ៊ុន Apple Music សម្រាប់ឧបករណ៍អេឡិចត្រូនិក Amazon បានមកដល់ហើយប៉ុន្មានថ្ងៃមុននេះវា ត្រូវបានគ្រោងនឹងចាក់នៅថ្ងៃទី 17 ខែធ្នូ។ វាត្រូវបានគេដាក់ចេញនៅលើកម្មវិធី Alexa សម្រាប់ iOS និង Android ... Read More »
សមត្ថកិច្ចនគរបាលអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួន បុរសម្នាក់ពាក់ព័ន្ធនឹងរឿងឆបោក
ខេត្តកំពង់ធំ៖ កម្លាំងនគរបាលស្រុកបារាយណ៍ សហការជាមួយប៉ុស្តិរដ្ឋបាលឃុំជ្រលង ចុះអនុវត្តដីកាចាប់ខ្លួន បុរសម្នាក់ពាក់ព័ន្ធនឹងរឿងឆរបោកកាលពីវេលាម៉ោង២និង៣០នាទី រសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ នៅភូមិតាំងគោក ឃុំសូយោងស្រុកបារាយណ៍ ខេត្តកំពង់ធំ ។ សមត្ថកិច្ចបានឲ្យដឹងថាការចុះអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួន លេខៈ២០/២០០៩ របស់លោកពាន ... Read More »
មនុស្ស៣នាក់រងរបួសធ្ងន់ដោយសាររថយន្តហ៊ីយ៉ាន់ដាយបុកជាមួយនឹងម៉ូតូ
ខេត្តរតនគិរី៖ រថយន្តម៉ាកហីុយ៉ាន់ដាយបុកគ្នា ជាមួយម៉តូបណ្តាលឲ្យមនុស្ស៣នាក់ រងរបួសធ្ងន់ និងស្រាល សាច់ញាតិបញ្ជូនដង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត នៅវេលាម៉ោង១៥.១០ នាទីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ៧៨ ស្ថិតភូមិ២ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី ... Read More »
នគរបាលចរាចរណ៍ផ្លូវទឹកខេត្តព្រះសីហនុ បើកប្រតិបត្តិការពេញមួយយប់ ដើម្បីរុករកជនជាតិចិនម្នាក់ ជិះម៉ូតូទឹកបាត់ខ្លួនលើផ្ទៃសមុទ្រ
ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ត្រីណុប បញ្ញាស្នងការរងទទួលការងារទេសចរណ៍និងចរាចរណ៍ផ្លូវទឹក បានឲ្យដឹងថា៖ នៅវេលាម៉ោង១៧ៈ០០នាទី ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ ជនជាតិចិនមានគ្នា ៦នាក់ បានជួលម៉ូតូទឹក ៣គ្រឿង របស់ម្ចាស់ឈ្មោះ អ៊ុន សៀប ... Read More »
គួរឲ្យសរសើរអ្នកជំនួញម្នាក់បរិច្ចាគលុយជិត១០ម៉ឺនដុល្លារថ្ងៃខួបអាពាហ៍ពិពាហ៍គ្រប់១១ឆ្នាំ
ភ្នំពេញ៖ សហគ្រិន និងជំនួញចិត្តបុណ្យម្នាក់ ឈ្មោះ វេង ស៊ីគួរ បានសម្រេចចិត្ត លុបចោលបំណុលពីដៃគូវិនិយោគរបស់ខ្លួនប្រមាណជិត១០ម៉ឺនដុល្លារអាមេរិក ដែលចាត់ទុកជាការបរិច្ចាគធ្វើបុណ្យនៅចាំថ្ងៃខួបអាពាហ៍ពិពាហ៍គម្រប់១១ឆ្នាំនាថ្ងៃទី១៦ខែធ្នូឆ្នាំ២០១៨នេះ។ លោក វេង ស៊ីគួរ ដែលអ្នកជំនួញ និងមនុស្សជាច្រើនស្គាល់ថា ជាអ្នកជំនួញ ... Read More »