ព័ត៌មានទាន់ហេតុការណ៍៖
'

ទីបំផុត.! សមត្ថកិច្ចបានបញ្ជូនខ្លួន ជនទំនើង ជាថៅកែការ៉ាស់សាំង PTT ទៅតុលាការហើយ

ភ្នំពេញ៖ បើតាមការបញ្ជាក់អោយដឹងពីសមត្ថកិច្ច គឺជនទំនើងប្រើហិង្សាធ្វើទារុណ្ឌកម្មវាយនិងចងដៃ ជនរងគ្រោះជាគ្រូបង្រៀនដ៏ល្បីពេញ Facebook ត្រូវបាននាំខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅវេលាម៉ោង ៣រសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩នេះ ដោយកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ។ សមត្ថកិច្ចបានបន្តថា៖ ពិតជាបានបញ្ជូនជនសង្ស័យ ... Read More »

លោករដ្ឋមន្ត្រី លឹម គានហោ អញ្ជើញចុះទៅត្រួតពិនិត្យជាក់ស្តែង អំពីស្ថានភាពក្នុងការផ្តល់ទឹកបម្រើដល់ការងារបង្កបង្កើនផលស្រូវប្រាំង ជូនដល់បងប្អូនប្រជាកសិករក្នុងស្រុកបាកាន

ខេត្តពោធិសាត់៖ នៅព្រឹកថ្ងៃសុក្រ ៩រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០១៩ នេះ លោករដ្ឋមន្ត្រី ... Read More »

ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទ ពីនារី២នាក់បានសម្រេច

ភ្នំពេញ៖ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទ ពីនារី២នាក់បានសម្រេច ហើយបានព្យាយាមបើកម៉ូតូរត់ទៅបុករបងផ្ទះប្រជាពលរដ្ឋ ។ ហេតុការណ៍នេះ បានកើតទ្បើងកាលពីម៉ោង ២ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ ត្រង់ចំណុចខាងមុខភោជនីយដ្ឋានទន្លេសាប ... Read More »

ស្រ្ដីម្នាក់ដែលយកដង្កៀបភ្លើងវាយកូនសារភាពថាខ្លួនសោកស្ដាយ ដែលជ្រុលដៃវាយកូន មិនមែនមកពីចាញ់ល្បែងដូចការបង្ហោះក្នុង Facebookទេ

ខេត្តសៀមរាប៖ មន្ត្រីនគរបាលជាន់ខ្ពស់នៃស្នងការនគរបាលខេត្តសៀមរាប បានអះអាងថាស្ត្រីមួយរូបដែលយកដង្កៀបចាប់ភ្លើងវាយកូនទើបអាយុ៤ឆ្នាំ មិនបានលេងល្បែងដូចការបង្ហោះនៅក្នុង Facebookនោះទេ ។ ការអះអាងនេះបន្ទាប់ពីមានFacebookបានបង្ហោះថាម្តាយចាញ់បៀរអស់ខឹងកូនចាក់អង្ករលេងចាប់កូនវាយជាំពេញខ្លួនហើយម្តាយក្មេងនោះបានយកដែកមកវាយក្មេងនោះចំក្បាល ។ មន្ត្រីនគរបាលបានបញ្ជាក់ថា ក្រោយពីមានការបង្ហោះបែបនេះកម្លាំងនគរបាលខេត្តសៀមរាប សហការជាមួយមន្ត្រីជំនាញពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋានបានចុះស្រាវជ្រាវរកអាស្រ័យដ្ឋានរបស់ស្ត្រីនោះចាប់ពីពេលរសៀលថ្ងៃទី១៨ខែធ្នូឆ្នាំ២០១៩រហូតដល់ម៉ោងប្រមាណ១០ និង៣០នាទីយប់ ទើបរកផ្ទះស្ត្រីនោះឃើញ គឺស្ថិតនៅក្នុងភូមិទ្រាំង ... Read More »

បុរសម្នាក់ដើរដាក់អន្ទាក់សត្វព្រៃទំនងខ្យល់គរ ដេកស្លាប់ក្នុងព្រៃស្អុយរលួយ ទើបគេប្រទះឃើញ

ខេត្តក្រចេះ៖ សាកសពស្អុយរលួយជាបុរសម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់នៅព្រៃអូរកាបាស់ក្បែរវាលស្រែ សង្ស័យខ្យល់គរ ខណៈដែលដើរដាក់អន្ទាក់សត្វព្រៃច្រើនថ្ងៃ ។ ហេតុការណ៍ប្រទះឃើញសាកសពស្អុយរលួយនោះ នៅវេលាម៉ោង១០និង២០នាទីព្រឹក ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចអូរព្រៃកប្បាស ក្បែរវាលស្រែប្រជាពលរដ្ឋក្នុងភូមិយាវ​ ឃុំកំពង់ចាម​ ស្រុកសំបូរ​ ខេត្តក្រចេះ​ ... Read More »

ផឹកស្រាស្រវឹងកើតកំសួលប្រចណ្ឌកាប់សម្លាប់ប្រពន្ធរួចបម្រុងកាប់ម្តាយក្មេកទៀតទើបគេចខ្លួនបាត់

ខេត្តពោធិ៍សាត់៖ តាមរបាយការណ៍លោកអធិការនគរបាលស្រុកវាលវែងបានឲ្យដឹងថា នាវេលាម៉ោង៧ និង៣០នាទី យប់ ថ្ងៃព្រហស្បតិ៍ ៨រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងទី១៩ ខែធ្នូ ឆ្នាំ២០១៩ ... Read More »

ក្រុមអ្នកលេងពូថៅ និងដាវសាំម៉ូរ៉ៃ៥នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀន

ខេត្តឧត្ដរមានជ័យ៖ ជនសង្ស័យចែកចាយ និងប្រើប្រាស់គ្រឿងញៀន ចំនួន៥នាក់ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ នេះត្រូវបាន កម្លាំងជំនាញប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកត្រពាំងប្រាសាទ បានចុះបង្ក្រាប ខណ:កំពុងចែកចាយ និងប្រើប្រាស់ គ្រឿងញៀន នៅចំណុចខ្ទមរបស់ឈ្មោះ ... Read More »

នាយឧត្ដមសេនីយ៍ វង្ស ពិសេន កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការធ្វើលំហាត់សង្គ្រោះគ្រោះមហន្តរាយនៅតំបន់ព្រំដែនកម្ពុជា-វៀតណាម

វៀតណាម៖ ក្នុងឱកាសដឹកនាំគណៈប្រតិភូគោរពវិញ្ញាណក្ខ័ន្ធយុទ្ធជនពលីកម្ពុជានៅទីតាំងប្រវត្តិសាស្ត្រខេត្តដុងណាយ ប្រទេសវៀតណាម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោពលខេមរភូមិន្ទ និងគណៈប្រតិភូ ត្រូវបានទទួលស្វាគមន៍យ៉ាងរាក់ទាក់ពីសំណាក់លោកឧត្តមសេនីយ៍ត្រី Nguyen Van Nam មេបញ្ជាការរងយោធភូមិភាគទី៧ កងទ័ពប្រជាជនវៀតណាម។ កិច្ចសំណេះសំណាលដែលបានធ្វើឡើងនៅបញ្ជាការយោធភូមិភាគ ... Read More »

រដ្ឋបាលរាជធានីភ្នំពេញ សម្រេចកែ សម្រួល តំបន់ក្តាន់២ឲ្យទៅជារង្វង់មូលវិញ ដើម្បីរំដោះចរាចរណ៍ កុំឲ្យកកស្ទះ

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញសម្រេចកែសម្រួលតំបន់ក្តាន់២ (មុខក្រសួង អភិឌ្ឍន៏ជនបទ) ឲ្យទៅជា រង្វង់មូលវិញ ដើម្បីសម្រួលចរាចរណ៍កុំ ឲ្យកកស្ទះ និងកាន់តែងាយស្រួល ពិ សេសឈានទៅកាត់បន្ថយការកកស្ទះចរាចរណ៍យ៉ាងមានប្រសិទ្ធភាព។ នៅក្នុងកិច្ចប្រជុំនៅសាលារាជធានី ភ្នំពេញ នារសៀលថ្ងៃទី១៩ ខែធ្នូ ... Read More »

ខ្សឹបដាក់ត្រចៀក៖ លោកសុខ លូ ធ្វើមិនដឹងរឿងបទល្មើសនេសាទនៅបឹងទន្លេសាប

ប្រភពពីប្រជានេសាទនៅតំបន់បឹងទន្លេសាប នៃឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ បានឲ្យដឹងថា បច្ចុប្បន្នមានជនល្មើសជាជនជាតិយួនរស់នៅក្នុងខេត្តពោធិ៍សាត់ អាចចូលមកធ្វើសកម្មភាពនេសាទដោយប្រើឧបករណ៍ខុសច្បាប់ក្នុងតំបន់បឹងទន្លេសាប នៃឃុំពាមបាង ស្រុកស្ទោង យ៉ាងរាលដាល។ ប្រភពបានឲ្យដឹងទៀតថា ក្រុមជនល្មើសដែលជាជនជាតិវើតណាមប្រើទូកអូសគូដែលមានកម្លាំងម៉ាស៊ីនធំៗ និងអួនដែលមានបណ្ដោយវែងៗ ហើយភ្ជាប់ឧបករណ៍ឆក់ក្ដៅ ឆក់ត្រជាក់ ... Read More »

ប្រទះឃើញសពបុរសម្នាក់ក្នុងវត្តពូនភ្នំបន្សល់សំបុត្រមួយច្បាប់សម្រាប់កូន

ភ្នំពេញ ៖ សពបុរសម្នាក់ត្រូវបានសិស្សសាលាប្រទះឃើញចងកសម្លាប់ខ្លួនក្នុងបរិវេណវត្ត ពូនភ្នំ ភូមិព្រៃពពេលថ្មី សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ ដោយរកឃើញសំបុត្រមួយច្បាស់សរសេរផ្តាំផ្ញើទៅកូន ។ ជនរងគ្រោះមានឈ្មោះ ... Read More »

មានទំនាស់ពា្យសម្ដីគ្នាធ្វើឲ្យស្ត្រីម្នាក់យកកែវវាយទៅលើប្អូនថ្លៃខ្លួនឯងរបួសក្បាល

ខេត្តកណ្ដាល៖ ស្ត្រីសង្ស័យម្នាក់មានទំនាស់ពាក្យសម្តីគ្នាជាមួយប្អូនថ្លៃរបស់ខ្លួនព្រោះតែរឿងយកស្លាកយីហោមកដាក់ក្បែរបងព្រំដីជាប់គ្នា រហូតមានការប្រតាយប្រតប់គ្នាទៅវិញទៅមក ឈានដល់ស្ត្រីសង្ស័យបានយកកែវនៅក្បែខ្លួនវាយទៅលើជនរងគ្រោះជាប្អូនថ្លៃ បណ្ដាលឲ្យរបួសក្បាលយ៉ាងដំណំ ។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១១ និង៣០នាទី ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតក្នុងភូមិដើមមៀន១ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ... Read More »

“កុំងាកក្រោយ”​កាន់តែលេចការគាំទ្រខ្លាំងមុនកៀកថ្ងៃចាក់បញ្ចាំង

ភ្នំពេញ៖ ក្រោយបញ្ចេញវីដេអូខ្លី(Trailer) របស់រឿង “កុំងាកក្រោយ” របស់ផលិតកម្មGalaxy Navatra នោះកាន់តែធ្វើឲ្យអ្នកគាំទ្រភាពយន្តខ្មែរអន្ទះសាររង់ចាំទស្សនាភាពយន្តមួយនេះ ។ ការរង់ចាំ ព្រោះតែភាពយន្តនេះបានបង្ហាញពីរសជាតិថ្មី និងលេចចេញលក្ខណៈពិសេសមួយចំនួនផងដែរ ។ រឿង “កុំងាកក្រោយ” គឺជា ... Read More »

សិល្បករកុះករចូលរួមថតត្រៀមកម្មវិធីខួបលើកទី៤១ ទិវាជ័យជម្នះ៧មករា

ភ្នំពេញ៖ តារាសម្តែង តារាចម្រៀង និងពិធីករ មកពីបណ្តាទូរទស្សន៍នានាក្នុងព្រះរាជាណាចក្រកម្ពុជាជាច្រើនកុះករបានជួបជុំគ្នាដើម្បីផលិតកម្មវិធីសិល្បៈចូលរួមអបអរសាទរខួបលើកទី៤១នៃថ្ងៃជ័យជម្នះ​៧មករា ឆ្នាំ ១៩៧៩ -៧មករា ឆ្នាំ ២០២០ ។ កម្មវិធីនេះត្រូវបានធ្វើឡើងចាប់ពីព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ ២០១៩នេះ ... Read More »

ប៉ូលិសប៉េអឹមដឹកដៃមេព្រៃបង្ក្រាបបទល្មើសព្រៃឈើ

ខេត្តកំពង់ស្ពឺ៖ កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ កម្លាំងនគរបាលស្រុកបសេដ្ឋ កម្លាំងកងរាជអាវុធហត្ថខេត្ត និងស្រុកក្រោមការបញ្ជារបស់ព្រះរាជអាជ្ញាខេត្តកំពង់ស្ពឺ បានដឹកដៃមេព្រៃដែលងាប់ត្រគាក ស្ពឹកដៃជើង ជាយូរមកហើយនោះ ទៅបង្ក្រាបបទល្មើសព្រៃឈើ ដោយដកហូតបានម៉ាសុីន៣គ្រឿង និងឈើ១៩១ដុំ ចាត់ការតាមនីតិវិធី ។ កាបង្ក្រាបនេះ ធ្វើឡើងកាលពីរសៀល ... Read More »

រថយន្តបែន​បុកម៉ូតូបញ្ច្រាសទិស​ស្លាប់ម្នាក់​នៅខេត្តព្រះសីហនុ​

ខេត្តព្រះសីហនុ ៖ នៅវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃ​ទី១៩ ខែធ្នូ ឆ្នាំ២០១៩ នៅចន្លោះគីឡូម៉ែត្រលេខ​ 129-130 ភូមិវាល​ ឃុំកំពង់សីលា​ ស្រុកកំពង់សីលា​ ខេត្តព្រះសីហនុ​ មានគ្រោះថ្នាក់ចរាចរណ៍កើត​ឡើងរវាងរថយន្តធុនធំ(រថយន្តបែន) និងម៉ូតូមានទិសដៅបញ្ច្រាសគ្នា​ ព្រះសីហនុ.ភ្នំពេញ​ ... Read More »

បុរសម្នាក់ជិះម៉ូតូសុខៗ ត្រូវរថយន្តកុងតឺន័របើកបុករួចកិនស្លាប់មួយរំពេច

ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូចេញពីធ្វើការត្រឡប់ទៅផ្ទះ ត្រូវរថយន្តកុងតឺន័របើកបុកពីក្រោយ រួចកិនស្លាប់ភ្លាមៗនៅជិតស្ពានព្រះមុនីវង្ស(ក្បែរផ្សារច្បារអំពៅ) បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋកាលពីវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវជាតិលេខ១​ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ​ រាជធានីភ្នំពេញ ។ ... Read More »

នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍ថា ភាពរឹងមាំនៃកំណើនសេដ្ឋកិច្ចបង្ហាញច្បាស់ថា កម្ពុជាធ្វើដំណើរលើផ្លូវត្រូវពិតប្រាកដ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា សុខសន្តិភាព និង ភាពរឹងមាំនៃកំណើនសេដ្ឋកិច្ចជាតិសព្វថ្ងៃគឺបានបង្ហាញច្បាស់ថា កម្ពុជាយើងកំពុងធ្វើដំណើរលើផ្លូវត្រូវពិតប្រាកដ ។ នេះបើតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន លើហ្វេសប៊ុកផេក ... Read More »

កម្លាំងនគរបាលជំនាញខណ្ឌឫស្សីកែវឃាត់ខ្លួនជនជាតិវៀតណាម​សង្ស័យជួញដូរគ្រឿងញៀន៨កញ្ចប់

ភ្នំពេញ៖ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង១៤ កម្លាំងជំនាញខណ្ឌឫស្សីកែវ បានស្រាវជ្រាវបង្ក្រាបជាក់ស្ដែង ករណីរជួញដូរសារធាតុញៀនត្រង់ចំណុចក្រុមទី៧ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួន ឈ្មោះ អៅ ... Read More »

កម្លាំងនគរបាលខណ្ឌឫស្សីកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីធ្វើសកម្មភាពឆក់ កាបូបស្ពាយ

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌឫស្សីកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីធ្វើសកម្មភាពឆក់ ឆក់កាបូបស្ពាយ នៅ វេលាម៉ោង ១២:០០នាទី ថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០១៩ ចំណុចផ្លូវលេខ៥ ក្រុមទី១៤ ភូមិមិត្តភាព ... Read More »

លោករដ្ឋមន្ត្រី សាយ សំអាល់៖ កងទ័ពបានដើរតួនាទីសំខាន់ក្នុងថែរក្សាសុខសន្តិភាព ការពារអាយុជីវិតជាតិ អាយុជីវិតប្រជាជន

ភ្នំពេញ៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានថ្លែងនៅចំពោះមុខសិស្សសាលានាយទាហានសកម្ម (ត្មាតពង) នៅក្នុងឱកាសធ្វើបាឋកថាជូននិស្សិតនាយទាហានសកម្មចំនួនជាង ៥០០នាក់ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ នេះថា ដោយសារតែកត្តាសុខសន្តិភាពពេញលេញ និងមានស្ថិរភាពនយោបាយ ការអភិវឌ្ឍ ... Read More »

ទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ ចូលរួមកិច្ចប្រជុំកំពូលលមេដឹកនាំ៥ប្រទេស នៅ ទីក្រុងកួឡាឡុំពួរ មុននឹងបន្តចូលរួមសន្និ បាតអន្តរជាតិហាឡាលថៃលើកទី៦ នៅ ទីក្រុងបាងកក

ភ្នំពេញ ៖ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសក កម្មពិសេស និងជាបេសកជន ពិសេសតំណាង ព្រះ រាជាណាចក្រកម្ពុជា​ ប្រចាំអង្គការ​សហ ប្រតិបត្តិការ​ឥស្លាម​OIC(Organization of Islamic Cooperation)បានដឹកនាំប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំកំពូលរបស់ប្រទេសជាសមាជិក ... Read More »

មនុស្ស៣នាក់ស្លាប់ និង២នាក់ទៀត របួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់រវាងរថយន្ តកាមារីឆ្លាមបុកគ្នា 

ខេត្តបន្ទាយមានជ័យ៖ មនុស្ស៣នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែក២នាក់ទៀត រងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តកាមារីបុកជាមួយរថយន្តកាមារី ដូចគ្នា កាលពីវេលាម៉ោង៣និង៥០នាទីរសៀល ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ៦ ខាងលិចរោងម៉ាស៊ីនកិនស្រូវឈ្នួរ៤០០ម៉ែត្រ ស្ថិតក្នុងភូមិឈ្នួរមានជ័យ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ... Read More »

មន្រ្ដីនគរបាលខណ្ឌដង្កោ សរុប១១៧នាក់ ត្រូវបានប្រកាស ផ្ទេរភារកិច្ច តែងតាំងមុខ តំណែង បំពាក់ឋានន្ដរស័ក្កិ និងប្រគល់ ប័ណ្ណសរសើរ

ភ្នំពេញ ៖ នារសៀលថៃ្ងព្រហស្បតិ៍ ៨រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ពស ២៥៦៣ ត្រូវនឹងថៃ្ងទី ១៩ ខែធ្នូ ឆ្នាំ ២០១៩ នៅសាលប្រជុំខណ្ឌដង្កោ ... Read More »

មិនសូវលស់ថ្ងៃសោះ គោយន្តកន្ត្តៃ្រគ្មានភ្លើងសញ្ញាសម្គាល់បង្កឲ្យមនុស្សស្លាប់និងរបួសជាញឹកញាប់

ខេត្តសៀមរាប៖ ហាក់ដូចជាមិនសូវលស់ថ្ងៃសោះ ពីរឿងគ្រោះថ្នាក់ចរាចរណ៍ដែលកើតចេញពីគោយន្តកន្ត្រៃដែលមិនមានស្លាកសញ្ញាសម្គាល់ ឬភ្លើងសញ្ញា ធ្វើឲ្យមនុស្សមួយចំនួន ស្លាប់និងរបួសជាញឹកញាប់ ព្រោះតែបញ្ជាយានយន្តទៅបុកគោយន្តកន្តៃ្រទាំងកំរោល ។ ជាក់ស្តែងដូចករណីគ្រោះថ្នាក់ចរាចរណ៍មួយនេះកើតឡើង តាមបណ្ដោយផ្លូវជាតិលេខ៦៦ ស្ថិតភូមិតាភោក ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប កើតឡើងកាលពីវេលាម៉ោង ... Read More »

ម្ដាយចាញល្បែងស៊ីសង ជះកំហឹងដាក់កូនស្រីអាយុ៣ឆ្នាំ បណ្ដាលឲ្យរងរបួសពេញខ្លួន

ខេត្តសៀមរាប៖ ល្បែងស៊ីសងបង្ករឲ្យមានអំពើហិង្សា និងអំពើអសន្តិសុខក្នុងមូលដ្ធានដូចជាករណីមួយនេះ ដែលកំពុងធ្វើឲ្យពលរដ្ធមានការភ្ញាក់ផ្អើលជាខ្លាំង ដោយសារតែមានល្បែងស៊ីសងក្នុងមូលដ្ធាន ទើបឲ្យមានករណីម្តាយដែលកំពុងចាញ់ល្បែង ធ្វើទារុណកម្មមកលើកូនស្រី ទើបតែអាយុ៣ឆ្នាំ បណ្តាលឲ្យមានរបួសពេញខ្លួន រហូតមានការយកករណីមួយនេះ មកបង្ហោះតាមបណ្តាញសង្គមហ្វេសបុក ធ្វើឲ្យមានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំងពីប្រជាពលរដ្ធ ។ សូមបញ្ជាក់ផងដែរថា ... Read More »

ចាប់ខ្លួនបុរសម្នាក់ ដែលលួចធ្វើឯកសារក្លែងក្លាយពាក់ព័ន្ធរថយន្ដ (ឈៀក និងកាតគ្រី)

ភ្នំពេញ៖ ដោយយោងតាមពាក្យបណ្ដឹងរបស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ បានចាប់ខ្លួនបុរសម្នាក់ដែលលួចធ្វើឯកសារក្លែងក្លាយពាក់ព័ន្ធរថយន្ដ (ឈៀក និងកាតគ្រី) ហើយមិនត្រឹមតែធ្វើឈៀក និងកាតគ្រីក្លែងក្លាយនោះទេ ពោលបន្លំទាំងគេហទំព័រផ្លូវការរបស់ក្រសួងសាធារណៈការ តាមរយៈ QR Code ថែមទៀតផង ... Read More »

នគរបាលខណ្ឌឫស្សីកែវ ឃាត់ខ្លួនមនុស្សប្រុសស្រី៧នាក់ ពាក់ព័ន្ធករណីលួច និងជួញដូរគ្រឿងញៀន

ភ្នំពេញ៖ ជនសង្ស័យប្រុសស្រីចំនួន៧នាក់ ត្រូវកម្លាំងនគរបាលខណ្ឌឫស្សីកែវ ឃាត់ខ្លួនជាបន្តបន្ទាប់ ពាក់ព័ន្ធលួចម៉ូតូ ប្រើប្រាស់ និងជួញដូរគ្រឿងញៀន ៣ករណីផ្សេងគ្នា កាលពីយប់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ។ លោកវរសេនីយ៍ទោ ហ៊ាង ថារ៉េត ... Read More »

ពស់ថ្លាន់ធំមួយក្បាល លូនកាត់កណ្តាលក្រុង ឡើងមកសម្ងំលើម៉ូតូកង់បីឥណ្ឌាផ្អើលទាំងយប់​

ភ្នំពេញ ៖ ជារឿងគួរឲ្យហួសចិត្តដែលបុរស​អ្នក​រត់​ម៉ូតូ​កង់​បី​ឥណ្ឌា​មួយ​គ្រឿង បាន​ធ្វើដំណើរមកដល់ក្បែរ​វត្ត​ភ្នំ​ស្រាប់តែ​មាន​ពស់ថ្លាន់​ដ៏​ធំមួយក្បាលមានប្រវែងជិត២ម៉ែត្រ​​បាន​លូន​ឡើងមកសម្ងំ​លើម៉ូតូ​កង់​បីរបស់គាត់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​ និង​៣០​នាទី​យប់ ថ្ងៃ អង្គារ ៦រោច ខែ មិគសិរ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣​ ... Read More »

ឯណាទៅយុត្តិធម៌ គ្រួសារជនពិការក្រីក្រ ពីរនាក់ប្ដីប្រពន្ធ ប្ដឹងតវ៉ារឿងដីធ្លី និងលោកផ្កាយ ២រំលោភយកដី ត្រូវអយ្យការអមសាលាដំបូង ខេត្តឧត្ដរមានជ័យចាប់ដាក់គុក

ខេត្ដឧត្ដរមានជ័យ៖ គ្មានទេ​ រឿងយុត្តិធម៌ចំពោះរាស្រ្ដក្រីក្រ គ្រួសារជនពិការដាច់ជើងមួយចំហៀង រស់នៅក្នុងជីវភាពក្រីក្រពីរនាក់ប្ដីប្រពន្ធ បានប្ដឹងតវ៉ារឿងដីធ្លី ជាមួយ នឹងលោកឧត្ដមសេនីយ៍ទោ ទេស សំអាត បម្រើការងារនៅនាយកដ្ឋានបញ្ជូនសារក្រសួងការពារជាតិ នៅល្ងាចថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ ត្រូវបានអយ្យការអមសាលាដំបូងខេត្តឧត្ដរមានជ័យ ... Read More »