ព័ត៌មានទាន់ហេតុការណ៍៖
'

រថយន្តដឹកស្រាបៀរ និងភេសជ្ជៈ ផ្ទុះកង់ក្រោយខាងស្តាំរេចង្កូតក្រឡាប់ផ្ងារជើង រងរបួស៣នាក់

ខេត្តស្វាយរៀង៖ រថយន្តដឹកស្រាបៀរមួយគ្រឿងបានក្រឡាប់ផ្ងារជើង បណ្ដាលឲ្យមនុស្សប្រុស ស្រី៣នាក់ បានរងរបួស ខណៈបើកសុខៗ ស្រាប់តែផ្ទុះកង់ក្រោយខាងស្តាំ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ និងអ្នកធ្វើដំណើរកាលពីវេលាម៉ោង៣ និង១០នាទី រសៀល ថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ១ស្ថិតក្នុងភូមិព្នៅ ... Read More »

តៃកុងបើកអាប៊ុលម្នាក់ ទើបតែរៀបការបាន៣ខែ ត្រូវចរន្តភ្លើងឆក់ស្លាប់ ខណៈដែលយកដៃទៅរុញបង្គោលភ្លើងដែលទ្រេត

ភ្នំពេញ ៖​ បុរស​អ្នកបើក​អាប៊ុល ​(ហៅឡានរុញដី)ម្នាក់ ទើបតែរៀបការហើយថ្មីថ្មោង ស្រាប់តែត្រូវចរន្តភ្លើងឆក់ស្លាប់ ខណៈដែលបានឃើញបង្កោលភ្លើងទ្រេត ក៏យកដៃទៅរុញ ។ ហេតុការនេះកើតឡើងកាលពីវេលាម៉ោង២និង១០នាទីរសៀល ថ្ងៃទី៣ ខែមេសា ​ឆ្នាំ​២០១៩ ស្ថិត​នៅភូមិ​កំរ៉ែង សង្កាត់សាក់សំពៅ ... Read More »

ស្វាគមន៍មុនចូលឆ្នាំថ្មី!! ក្រុមចោរចេញប្លន់ម៉ូតូមួយគ្រឿងបានសម្រេច នៅខណ្ឌដង្កោ

ភ្នំពេញ ៖ យុវជនមួយក្រុម ត្រូវបានក្រុមជនសង្ស័យវាយប្លន់យកម៉ូតូមួយគ្រឿងបានសម្រេច និងជិះចេញទៅដោយសុវត្ថិភាព កាលពីវេលាម៉ោង១ និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃព្រហស្បតិ៍ ទី៤ ខែមេសា ឆ្នាំ២០១៩ នៅចំណុច មុខបុរីពិភពថ្មី ជិតរង្វង់មូលនាងបីគួរស្រូវ ស្ថិតក្នុងសង្កាត់ព្រែកកំពឹស ... Read More »

ចាប់បានជនសង្ស័យពាក់ព័ន្ធលួចទូរស័ព្ទប្រគល់ឲ្យប៉ូលិសមេប៉ុស្តិ៍ថាយល់ច្រលំ

ភ្នំពេញ​៖​ ស្ត្រីម្នាក់បានបាត់ទូរស័ព្ទដៃ អស់រយះពេលមួយសប្តាហ៍ហើយ ខណៈកំពុងអង្គុយផឹកស៊ីកម្មវិធីខួបកំណើត ស្រាប់តែមានយុវជនម្នាក់ដើរ មកហុចស៊ីមទូរស័ព្ទ ដែលបានបាត់ឲ្យ ហើយបានទារលុយពីស្ត្រីម្នាក់នោះ ទើបគិតថា ជាចោរលួចទូរស័ព្ទឃាត់ប្រគល់ឲ្យសមត្ថកិច្ចសួរនាំ ។ ហេតុការណ៍​នេះ បានកើតឡើងកាលពីវេលាម៉ោង១០និង៤០នាទីយប់ ថ្ងៃទី៣ ខែមេសា ... Read More »

ស្រីស្អាតស្រវឹងស្រាបើករថយន្តស៊េរីទំនើបលឿនបុកទ្រូងផ្លូវ

ភ្នំពេញ​៖​ នារីស្រស់ស្អាតម្នាក់ស្រវឹងបើករថយន្តស៊េរីទំនើប ក្នុងល្បឿនលឿន ជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ។ ហេតុការណ៍​នេះ បានកើតឡើងកាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី៤​ ខែមេសា​ ឆ្នាំ២០១៩​ នៅចំណុចមុខក្រសួងមហាផ្ទៃ​ តាមបណ្តោយផ្លូវព្រះនរោត្តម​ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន​ ... Read More »

លោក អូស្មាន ហាស្សាន់៖ សន្និសីទហាឡាល់ ពិភពលោកលើកទី១១ បានបើកផ្លូវដល់កម្ពុជា ក្នុងការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មហាឡាល់ ជាមួយមេ ដឹកនាំស្ថាប័នហាឡាល់មកពី៥៦ប្រទេស

កូឡាឡាំពួរ៖ សន្និសីទហាឡាល់ ពិភពលោក លើកទី១១ និងពិពរ័ណ៌ហាឡាល់ លើកទី១៦នៅទីក្រុងកូឡាឡាំពួរ ដែលមានអ្នកចូលរួមប្រមាណ១៤០០នាក់ មកពី ៥៦ប្រទេស និងស្តង់ពិព័រណ៌ផលិតផលហាឡាល់ មកពី ៧២ប្រទេស បានបើកផ្លូវដល់កម្ពុជា ក្នុងការផ្សារភ្ជាប់ពង្រឹងទំនាក់ ទំនងសេដ្ឋកិច្ច ... Read More »

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ កងយោធពលខេមរភូមិន្ទ គោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបកំណើតគម្រប់៦៨ឆ្នាំ ឈានចូល៦៩ឆ្នាំ និងក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំកុរ ព.ស ២៥៦៣

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ កងយោធពលខេមរភូមិន្ទ គោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបកំណើតគម្រប់៦៨ឆ្នាំ ឈានចូល៦៩ឆ្នាំ ... Read More »

សាហាវណាស់ក្រុមឃាតកកាត់ក្បាលលោកយាយ និងចៅអាយុ៦ឆ្នាំ បោះចោលក្នុងព្រៃ រកក្បាលអ្នកទាំងពីរមិនឃើញ

ខេត្តកំពង់ចាម ៖ លោកយាយនិងចៅពីរនាក់ត្រូវបានក្រុមឃាតកចាប់យកទៅអារកសម្លាប់បោះចោលក្នុងព្រៃ ក្រោយផ្ទះប្រមាណ៣៥០ម៉ែត្រ ដែលជំហានដំបូងសមត្ថកិច្ចជំនាញអះអាងបឋមថា ការសម្លាប់មនុស្សកាត់ក្បាលបែបនេះ អាចឃាតកស្គាល់អ្នករងគ្រោះច្បាស់ទើបសម្លាប់បំបិទមាត់យ៉ាងសាហាវដូច្នេះ ខណៈមូលហេតុនៅមិនទាន់ដឹងច្បាស់លាស់នៅឡើយ។ ហេតុការណ៍ភ្ញាក់ផ្អើលកើតឡើងនៅវេលាម៉ោង១២ ថ្ងៃត្រង់ទី០៣ មេសា ២០១៩ ក្នុងភូមិត្រពាំងបឹង ឃុំថ្មពូន ស្រុកព្រៃឈរ ... Read More »

ពលរដ្ឋផ្ទុះតវ៉ាជាថ្មីក្រុមហ៊ុន សេង ហួត ធ្វើនំអត់ម្សៅ ទិញ លក់ បង់រំលោះ រថយន្តវេចលុយរត់

ភ្នំពេញ៖ បងប្អូនប្រជាពលរដ្ឋអតិថិជន ផ្ទុះការតវ៉ាជាថ្មីទៀតហើយ នៅរសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩ នៅសាលាសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ក្រោយពីក្រុមហ៊ុន សេង ហួត ទិញ លក់ បង់រំលោះ រថយន្តដែលមានទីតាំងស្ថិតនៅផ្ទះលេខ៧២ ... Read More »

ជនមិនស្គាល់មុខ ចូលលួចដុតបាឡាស្មាច់ និង អួន នៅឃុំទឹកហូតស្រុករលាប្អៀរ

ខេត្តកំពង់ឆ្នាំង៖ ទូកបាឡាស្មាច់១គ្រឿង និងសាច់អួននៅលើទូកត្រូវបានឆេះស្ទើរទាំងស្រុង បន្ទាប់ពីមានជនមិនស្គាល់មុខ បានលួចចួលទៅដុតកម្ទេច ខណៈដែលម្ចាស់ទូកបានទុកចោលនៅមាត់ច្រាំង ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០និង១០ នាទីព្រឹក ថ្ងៃទី២ ខែមេសា ឆ្នាំ២០១៩ នៅចំណុចបឹងអភិរក្សឆ្អឹងដំរី ស្ថិតក្នុងភូមិទឹកហូត ... Read More »

ពលរដ្ឋ​ខ្មែរ​ម្នាក់ លួច​នាំយក​បារី​១៦០​សុង ​ឆ្លងដែន​ខុសច្បាប់​ ចូល​ប្រទេស​ថៃ ត្រូវ​សមត្ថកិច្ច​ចម្រុះ​ ថៃ​ចាប់​ឃាត់ខ្លួន

ខេត្ត​ឧ​ត្ត​រ​មានជ័យ​ ៖ ​​ពលរដ្ឋ​ខ្មែរ​ម្នាក់​ ឈ្មោះ ស៊ឹម វ៉ាន់​ ហៅ ​(​តា​វែង​) ភេទប្រុស អាយុ​៥២​ឆ្នាំ រស់នៅ​ភូមិ ជើងភ្នំ ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ... Read More »

ប្រទះឃើញសាកសពអណ្ដែតទឹកស្រះកំប្លោក បង្កការភ្ញាក់ផ្អើលទាំងព្រលឹម

ខេត្តពោធិ៍សាត់៖ ពលរដ្ឋបានប្រទះឃើញ សាកសពហើមរលេះរលួយស្អុយ ក្នុងទឹកស្រះកំប្លោក បង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋ និងសមត្ថកិច្ចផងដែរ ដែលករណីនេះ គេសង្ស័យបណ្ដាលមកពីជនរងគ្រោះចុះមុជទឹក ក៏លង់ស្លាប់តែម្ដង ។ ហេតុការណ៍ខាងលើបានបង្កការភ្ញាក់ផ្អើលឡើង ព្រឹកព្រលឹមថ្ងៃអង្គារ ១៣រោច ខែផល្លុន ឆ្នាំច ... Read More »

ទុកម៉ូតូក្នុងផ្ទះបាយ ព្រឹកឡើងបាត់ឈឹង ផ្អើលអ្នកភូមិ

ខេត្តស្វាយរៀង៖ ម៉ូតូមួយគ្រឿង ម៉ាកហុងដាសេ ១២៥ ស៊េរី ឆ្នាំ២០១៥ ពណ៌ខ្មៅ ត្រូវបានជនសង្ស័យមិនស្គាល់ឈ្មោះ បានចូលក្នុងផ្ទះបាយកាច់ក បានសម្រេច លុះព្រឹកឡើង ក៏បង្កការភ្ញាក់ផ្អើលដល់ម្ចាស់ និងអ្នកភូមិរាយការណ៍ មកសមត្ថកិច្ចមូលដ្ឋានមកអន្តរាគមន៍ ។ ... Read More »

ឈ្មួញ​ជើងខ្លាំ​ងឈ្មោះ​ ហាក់ សេ​ង ចាក់ដីលុ​បត្រពាំង​បុរាណ សង្កា​ត់ជ្រាវ លោ​ក​ ទៀ សី​ហា អភិបាល​ខេត្តសៀ​មរាបរ​ក្សាភាព​ស្ងៀម​ស្ងាត់​

ខេត្តសៀមរាប៖ ប្រភពពី​ប្រជាពលរដ្ឋ​នៅ ​ សង្កាត់​ជ្រាវ ក្រុង​សៀមរាប បាន​ឲ្យ​ដឹងថា​ឈ្មួញ​ឈ្មោះ ហាក់ សេង កំពុង​ធ្វើ​ សកម្មភាព​ចាក់ ដី​លុប​ត្រពាំង​បុរាណ​មួយ​នៅ​ខាង លិច​ទំនប់​៧៨​ជ្រាវ មាន​ឈ្មោះថា ត្រពាំង​រហាល​វៀន ភូមិ​ជ្រាវ ... Read More »

ដេប៉ូឈើ លោកគង់ ចំរើន ទិញឈើគ្មានច្បាប់ ហេតុអ្វីជំនាញមិនបង្រ្កាប?

ខេត្តសៀមរាប៖ ដេប៉ូមួយកន្លែងត្រូវបានគេដឹងថា ទិញឈើអត់ច្បាប់រាប់សិបឆ្នាំមកហើយ ដោយសារតែមានការឃុបឃិតពីមន្រ្ដីជំនាញរដ្នបាលព្រៃឈើ និង មន្រ្ដីបរិស្ថាន ខេត្តសៀមរាប ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធមួយចំនួន ដើរយកលុយ និងបង់ជាប្រចាំខែ ទើបធ្វើឲ្យឈ្មួញដែលជាថៅកែដេប៉ូឈើ ឈ្មោះ គង់ចំរើន ជាមនុស្សសំដីឈ្លើយ មានអំណួតអួតក្អេងក្អាង ... Read More »

ក្រុមហ៊ុន ភី ភី ឌី ដែលជាអ្នកមើលថែរទាំបង្គោលភ្លើងរាជធានីភ្នំពេញ មិនយកចិត្តទុកដាក់រហូតច្រេសស៊ីដែកពុក បាក់សង្កតលើបុរសម្នាក់របួសធ្ងន់

ភ្នំពេញ៖ ដោយសារតែការមិនយកចិត្តទុកដាក់ ក្នុងការថែរទាំងបង្គោលភ្លើងបំភ្លឺផ្លូវ បានធ្វើឲ្យបង្គោលភ្លើងមួយដើម ដួលរលំសង្គតទៅលើបុរសម្នាក់ ជាបុគ្គលិកក្រុមហ៊ុនលក់ និងចែកចាយផលិតផលស្ករគ្រាប់ បណ្ដាលឲ្យរបួសធ្ងន់ដួលដេកទៅលើថ្នល់ ហើយគ្មានអ្នកណាចេញមុខដោះស្រាយចំពោះជនរងគ្រោះ ប៉ុន្តែនៅពេលដែលពលរដ្ឋបើកយានយន្តបុកបង្គោលភ្លើងវិញ​​ គឺមានសមត្ថកិច្ចមកឃាត់ខ្លួនភ្លាមៗតែម្តង ។ ហេតុការណ៍គ្រោះថ្នាក់ដោយសារតែបង្គោល ភ្លើងបំភ្លឺផ្លូវមួយដើម បានពុកផុយគល់រហូតរលំដួលទៅត្រូវអ្នកដំណើរបណ្ដាលឲ្យរងរបួសខាងលើនេះ ... Read More »

បាត់រ៉ឺម៉កម៉ូតូកង់បី ជាង១០ថ្ងៃ ស្រាប់តែរកឃើញនៅកន្លែងផ្ទះទិញអេត​ចាយ ហើយនៅសល់តែរឺម៉ក បាត់ម៉ូតូ

ភ្នំពេញ៖​ បុរសម្នាក់ត្រូវចោរលួចរ៉ឺម៉កម៉ូតូកង់បីបាត់ជាង១០ថ្ងៃ ខណៈនៅវេលាម៉ោង០៩ និង១៥នាទី​ព្រឹក ថ្ងៃពុធ ១៤រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩នេះ ក៏បានរកឃើញនៅកន្លែងផ្ទះទិញអេតចាយ​មួយកន្លែង ... Read More »

ហាងម៉ាស្សាយីហោ “ម៉ៅ សំរិទ្ធ ម៉ាស្សា” ថ្លើមធំហ៊ានបង្កប់សេវាជក់គ្រឿងញៀន ជាប់របងអធិការដ្ឋាននគរបាលខណ្ឌ៧មករា

ភ្នំពេញ៖ ពិតជាថ្លើមធំមែនហាងម៉ាស្សាយីហោ “ម៉ៅ សំរិទ្ធម៉ាស្សា” ដែលមានព្រំប្រទល់ជាប់នឹងរបងអធិការដ្ឋាននគរបាល ខណ្ឌ៧មករា បានលួចបង្កប់សេវាសេបគ្រឿងញៀន ដោយគិតថាសមត្ថកិច្ចមិនដឹង ទីបំផុតត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌ ខណ្ឌមានការសង្ស័យចុះរដ្ឋបាលឆែកឆេរជាក់ស្តែង ឃាត់ខ្លួនបានមនុស្ស៤នាក់ និងឧបករណ៍សម្រាប់ជក់គ្រឿងញៀនផងដែរ ។ ក្នុងករណីនគរបាល ខណ្ឌ៧មករា ... Read More »

សង្គ្រាម អំពើហិង្សាជាតិសាស្ត្រ បម្រែបម្រួលអាកាសធាតុ ជាដើមហេតុ បង្កឲ្យមានគ្រោះអត់ឃ្លាននៅលើពិភពលោក

សង្គ្រាមប្រដាប់អាវុធ និងគ្រោះធម្មជាតិ បានធ្វើឲ្យពលរដ្ឋនៅជុំវិញពិភពលោកប្រឈមនឹងគ្រោះអត់ឃ្លាន ។ បច្ចុប្បន្នគ្រោះធម្មជាតិបានកើតឡើង ស្ទើរតែគ្រប់ប្រទេស នៅលើពិភពលោកនេះ បង្កផលប៉ះពាល់ខ្លាំងជាងគេបំផុត ។ គ្រោះរាំងស្ងួត គ្រោះទឹកជំនន់ គឺជាដើមហេតុ បង្កឲ្យមានគ្រោះអត់ឃ្លាន ។ សូម្បីតែនៅអាមេរិក ... Read More »

ភ្លើងឆេះព្រៃបង្កឲ្យមានផ្សែងអ័ព្ទគ្របដណ្តប់នៅទីក្រុងជាច្រើន

ភ្លើងឆេះព្រៃ និងការដុត កាកសំណល់កសិកម្ម នៅតំបន់ភាគខាងជើងប្រទេសថៃ ធ្វើឲ្យផ្សែងអ័ព្ទគ្របដណ្តប់តំបន់ជាច្រើន ។ ផ្សែងអ័ព្ទបានប៉ះពាល់យ៉ាងខ្លាំង ដល់កិច្ចប្រជុំកំពូល របស់រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងអគ្គនាយកបណ្តា ធនាគារ នៅទ្វីបអាស៊ី ដែលរៀបចំឡើងនៅប្រទេសថៃ ។ ផលប៉ះពាល់បានធ្វើឲ្យនាយករដ្ឋមន្ត្រី ... Read More »

ណាហ្គាវើលដ៍ ផ្តល់ជូនសន្ធឹកសន្ធាប់ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ!

ភ្នំពេញ៖ ថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩ ៖ អបអរ និងរីករាយពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ចាប់ពីឥឡូវនេះរហូតដល់ថ្ងៃទី២១ ខែមេសានៅណាហ្គាវើលដ៍! សូមអញ្ជើញក្រុមគ្រួសារ និងមិត្តភ័ក្តិរបស់អ្នកមកពិសាអាហារប៊ុហ្វេពេលល្ងាចបែបខ្មែរនៅភោជនីយដ្ឋាន The Pangea (ជាន់ទី ១ ... Read More »

ស្លាប់៥៧នាក់ និងរបួស ជិត៥០០នាក់ដោយគ្រោះទឹកជំនន់ជាប្រវត្តិសាស្ត្រនៅអ៊ីរ៉ង់

គ្រោះទឹកជំនន់ ជាទ្រង់ទ្រាយធំ វាយប្រហារ អ៊ីរ៉ង់ សម្លាប់មនុស្ស ៥៧នាក់ និងជិត៥០០នាក់រងរបួស ផ្ទះរាប់សិបខ្នង ត្រូវលិចលង់ដោយទឹកជំនន់ ។ ក្រសួងគ្រប់គ្រងគ្រោះអាសន្នអ៊ីរ៉ង់បានប្រកាសឲ្យដឹងថា មានមនុស្ស ៥៧នាក់ស្លាប់ និង ៤៧៨នាក់រងរបួស ... Read More »

យោធាថៃ ប្តេជ្ញាការពាររាជានិយម គឺការពារអំណាចយោធា

តាំងពីដើមមក យោធាបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការការពារ រាជានិយមនៅក្នុងប្រទេសថៃ ។ យោធាបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការអនុវត្ត តាមរាជ្យបញ្ជារបស់ព្រះមហាក្សត្រថៃ ដើម្បីដោះស្រាយវិវាទនយោបាយនាពេលកន្លងមក ។ ទាំងនោះហើយ បានជាយោធាថៃ មានឥទ្ធិពលយ៉ាងខ្លាំង នៅក្នុងវិស័យនយោបាយថៃ តាំងពីឆ្នាំ១៩៣២ មកទល់ពេលនេះ ... Read More »

សមយុទ្ធជាទ្រង់ទ្រាយធំរវាងឥណ្ឌា នឹងអូស្ត្រាលី នៅដែនសមុទ្រឥណ្ឌា

កម្លាំងទាហានជើងទឹកឥណ្ឌា និងអូស្ត្រាលី បានចាប់ផ្តើមធ្វើសមយុទ្ធជាទ្រង់ទ្រាយធំ នៅតំបន់សមុទ្រ ។ សមយុទ្ធនេះ ធ្វើឡើងនៅភាគខាងត្បូងទីក្រុង Visakhapatnam របស់ប្រទេសឥណ្ឌា ។ កម្លាំងទាហាន អាវុធធុនទំនើបៗ នាវាមុជទឹកជាដើម ក៏បានចូលរួមក្នុងសកម្មភាពសមយុទ្ធនេះដែរ ។ ... Read More »

រកឃើញទីតាំងផលិតគ្រឿងញៀនដ៏ធំមួយនៅ ខណ្ឌសែនសុខ ម្ចាស់ទីតាំងកំពុងរត់គេចខ្លួនបាត់

ភ្នំពេញ៖ មិនគួរឲ្យជឿទាល់តែសោះថា មានឧក្រិដ្ឋជនហ៊ានលួចផលិតគ្រឿងញៀនកណ្តាលក្រុងភ្នំពេញ កម្លាំងនគរបាលប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ បានស្រាវជ្រាវ និងស្ទូចយកម៉ាស៊ីនផលិតគ្រឿងញៀនជាច្រើនប្រភេទ កាលពីវេលាម៉ោង១រសៀល ថ្ងៃទី២ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅចំណុចផ្ទះគ្មានលេខតាមបណ្តោយផ្លូវ៣៧១សឡាភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញបង្កឲ្យមានការកកស្ទះចរាចរណ៍ ដោយពលរដ្ឋជាច្រើននាក់ ... Read More »

លោក ស៊ុន នី យកដីសួនច្បារសាធារណៈជួលឲ្យអាជីវករលក់ដូរយ៉ាងសប្បាយនិងកើបលុយដាក់ហោប៉ៅ

ខេត្តសៀមរាប ៖ ផ្សារក្រោមស្ថិតនៅសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប គេសង្កេតឃើញសកម្មភាព តាមដងផ្លូវលើសួនច្បារសាធារណៈ បង្កភាពអនាធិបតេយ្យយ៉ាងពេញទំហឹង ដោយសារតែអ្នកម៉ៅការផ្សារជួលឲ្យអាជីវករ លក់ដូរយ៉ាងសប្បាយ និងកើបលុយចែកគ្នាដាក់ហោប៉ៅ ។ ប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ផ្សារក្រោម បានឲ្យដឹងថា ជារៀងរាល់ថ្ងៃ ពេលគាត់ចេញពីផ្ទះទៅធ្វើការ ... Read More »

គេច​មិន​ផុត​មែន​ ! តុលាការ​សម្រេច​ឃុំ​ខ្លួន​លោក​ ផែង​ វណ្ណៈ​ ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​

ភ្នំពេញ​៖​ ចៅក្រមស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​វេលា​ថ្ងៃ​ត្រង់​ទី​៣​ ខែ​មេសា​ ឆ្នាំ​២០១៩​ នេះ​​ សម្រេច​ចេញ​ដីកា​ឃុំ​ខ្លួន​លោក​ផែង​ វណ្ណៈ​ ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ ក្រោម​ការ​ចោទប្រកាន់​ចំនួន​២បទ​ល្មើស​ តាម​បណ្តឹង​មេធាវី​សម្តេច​តេជោ​ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ ។ លោក​ លី​ ... Read More »

នាំគ្នាជិះម៉ូតូទៅរកនារីបម្រើផ្លូវភេទភ្លេចដកសោ ត្រូវចោរលួចបាត់ (ប្រាក់ក៏បង់ ថង់ក៏ដាច់)

ភ្នំពេញ៖ បុរស២នាក់ជាសន្តិសុខឯកជននឹកចង់សប្បាយ បានបបួលគ្នាទៅរកនារីបម្រើផ្លូវភេទនៅវត្តភ្នំ ខណៈកំពុងតែនិយាយតថ្លៃគ្នាភ្លេចដកសោចេញពីម៉ូតូបានមួយសន្ទុះ ត្រូវចោរចិត្តឆើត លួចយកម៉ូតូទៅបាត់ស្រមោលសូន្យឈឹង រត់រកសមត្ថកិច្ច ។ ករណីនេះភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១និង៥០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩ ត្រង់ចំណុចមុខនាឡិកាវត្តភ្នំ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ... Read More »

តុលាការឃុំខ្លួនតៃកុងរថយន្តបើកបុកក្មេងប្រុសម្នាក់ស្លាប់ដោយចៃដន្យ

ខេត្តកណ្តាល៖ បុរសម្នាក់ដែលបើករថយន្តបុកក្មេងប្រុសម្នាក់ស្លាប់ ដោយសារក្មេងប្រុសកំពុងជិះកង់ ត្រូវម៉ូតូមួយគ្រឿងទៀតជិះមកពីក្រោយ ទះប្រឡែងលេងធ្វើឲ្យក្មេងប្រុសរងគ្រោះទាក់ដៃម៉ូតូ ដួលចៃដន្យ ត្រូវវរថយន្តមកពីក្រោយ បុកស្លាប់នោះ នៅល្ងាចថ្ងៃទី២​ ខែមេសា ឆ្នាំ២០១៩ លោក សាយ សម្ភស្សសេរី ចៅក្រមស៊ើបសួរ ... Read More »

បុរសម្នាក់ចិត្តខ្លាំងរត់ទិញប្រេងសាំងចាក់ដុតខ្លួនឯងខឹងបងប្អូនស្តីបន្ទោសបន្តិចបន្តួច

ខេត្តរតនគិរី៖ យុវជនចិត្តខ្លាំងម្នាក់ បានផឹកស្រាស្រវឹង ហើយរត់ទៅទិញសាំង យកមកចាក់ស្រោចដុតខ្លួនឯង បន្ទាប់ពីបងប្អូនស្តីបន្ទោសឲ្យបន្តិចបន្តួចបណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ។ ហេតុការណ៍ដ៍ភ្ញាក់ផ្អើលមួយនេះ បានកើតឡើងនៅវេលាម៉ោង ១៤.៤៥ នាទី ថ្ងៃចន្ទ ១២រោច ខែផល្គុន ឆ្នាំច ... Read More »