ព័ត៌មានទាន់ហេតុការណ៍៖
'

ខ្សឹបដាក់ត្រចៀក៖ មេគយ អនុញ្ញាតអោយឈ្មួញនាំចូលទំនិញរត់ពន្ធ ,ទំនិញផលិត ក្លែងក្លាយ ,មានសារធាតុពុល តាមច្រកបុសមន…?

ខេត្តស្វាយរៀង៖ ប្រជាជនងាយនិងរងគ្រោះ ដល់សុខភាព រាល់ការទទួលទានចំណីអាហារ ភេសជ្ជៈ ប៉ះពាល់ដល់អាយុជីវិត ខណៈទំនិញគេចពន្ធ និងផលិតក្លែងក្លាយទាំងស្រុង តែជនទុច្ចរិតលួចបន្លំដាក់ម៉ាកជាផលិតមានឈ្មោះក្រុមហ៊ុនស្របច្បាប់ក្នុងស្រុក ហើយលួចផលិតនៅប្រទេសវៀតណាម រួចនាំចូលកម្ពុជាតាមច្រកទ្វេភាគីបុសមន ស្ថិតនៅចំណុចភូមិវាល ឃុំបុសមន ស្រុករំដួល ខេត្តស្វាយរៀង ... Read More »

ពលរដ្ឋវេណេហ្ស៊ុយអេឡាបង្ហាញក្តីសង្ឃឹមបញ្ចប់វិបត្តិនយោបាយ

ក្រោយពេលមេបក្សប្រឆាំងវេណេហ្ស៊ុយអេឡា យល់ព្រមបន្តពិភាក្សា​ជាមួយរដ្ឋាភិបាល ពលរដ្ឋវេណេហ្ស៊ុយអេឡា ក៏ដូចជាសហគមន៍អន្តរជាតិអបអរសាទរ ដោយសង្ឃឹមថា នឹងទទួលបានសន្តិភាព បញ្ចប់វិបត្តិនយោបាយ ។ នេះជាកិច្ចចរចា​លើកទី៣​ ​រវាង​គណបក្ស​ប្រឆាំង នឹង​រដ្ឋាភិបាល​​អាចនឹងកើតឡើង​ នៅដើមខែកក្កដា ឆ្នាំ២០១៩នេះ បើមិនធ្វើឡើងនៅទីក្រុង Barbdos ... Read More »

ពលរដ្ឋឥណ្ឌូនេស៊ីបារម្ភយ៉ាងខ្លាំងពីការរញ្ជួយដី

កាលពីថ្ងៃទី​៧ ខែកក្កដា មានការរញ្ជួយដីកម្លាំងខ្លាំង ៦.៩រ៉ិចទ័រ​ នៅប្រទេសឥណ្ឌូនេស៊ី មានចេញព្រមានពីរលកយក្សស៊ូណាមិ ធ្វើឲ្យពលរដ្ឋបារម្ភយ៉ាងខ្លាំង​ ។ ហេតុការណ៍រញ្ជួយដីកើតឡើង​ ​​កាលពីថ្ងៃអាទិត្យ ទី៧ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅដែនកោះ Maluku ... Read More »

បាតុកម្មនៅតែបន្តកើតឡើង នៅកោះហុងកុង ប្រឆាំងច្បាប់នាំខ្លួន

កាលពីពីចុងសប្តាហ៍កន្លងមក ពលរដ្ឋហុងកុងទាំងក្មេងទាំងចាស់បាននាំគ្នា​បន្តធ្វើបាតុ​កម្មប្រឆាំងច្បាប់ បត្យាប័ន​ នៅហុងកុង បន្តកើតឡើង និងធ្លាយដល់ស្ថានីយរថភ្លើងល្បឿនលឿន West Kowloon ធ្វើឲ្យសកម្មភាពចរាចរណ៍នានាត្រូវកកស្ទះ ។ ក្រុមបាតុករហុងកុង​រាប់សែននាក់ បាននាំគ្នាដង្ហែក្បួន​បាតុកម្ម​ប្រឆាំងច្បាប់​ធ្វើបត្យាប័ន​ពីហុងកុង​​ទៅកាន់ចិនដីគោកជាបន្តទៀត បន្ទាប់ពីការតវ៉ារបស់ពួកគេ ត្រូវបានផ្អាក​កាលពីថ្ងៃទី១ ខែកក្កដា ... Read More »

នាំជនសង្ស័យប្រុសស្រីពីរនាក់ ទៅចង្អុលបង្ហាញទីតាំងគ្រឿងញៀន មិនសហការជាមួយកម្លាំងមូលដ្ឋាន ពលរដ្ឋមានការភាន់ច្រឡំស្មានថា ជាចោរប្លន់ ឬចាប់ជំរិត ផ្ទុះអាវុធ៣គ្រាប់ និងជនសង្ស័យម្នាក់រត់រួច

ភ្នំពេញ៖ ក្រុមមន្រ្តីនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ(ក៣) ស្លៀកស៊ីវិលមួយក្រុម បាននាំខ្លួនជនសង្ស័យប្រុសស្រី២នាក់ ដែលជាមុខសញ្ញាទៅចង្អុលបង្ហាញទីតាំងគ្រឿងញៀន ដោយមិនសហការជាមួយកម្លាំងសមត្ថកិច្ចខណ្ឌមានជ័យ ទើបធ្វើឲ្យពលរដ្ឋមានការភាន់ច្រឡំស្មានថា ជាចោរប្លន់ ឬចាប់ជំរិត ក៏បានរាយការណ៍ប្រាប់អាជ្ញាធរមូលដ្ឋានឲ្យជួយធ្វើអន្តរាគមន៍ រហូតឈានទៅដល់ការប្រើហិង្សាដាក់គ្នា ដោយផ្ទុះអាវុធចំនួន៣គ្រាប់ផ្ទួនៗគ្នា និងធ្វើឲ្យជនសង្ស័យម្នាក់មានឪកាសរត់គេចខ្លួនបាត់ស្រមោល ។ ... Read More »

អាងខ្លួនជាកូនអ្នកមាន បើកឡានដេញបុកមនុស្សសម្លាប់ ផ្អើលពេញខេត្តបាត់ដំបង ត្រូវសមត្ថកិច្ចចាប់វ៉ៃខ្នោះ

ខេត្តបាត់ដំបង ៖ ជើងខ្លាំង ជាយុវជនឈាមរាវម្នាក់ ត្រូវបានគេដឹងថា អាងត្រកូលខ្លួនមានទ្រព្យសម្បត្តិស្តុកស្តម្ភ បានប្រព្រឹត្តអំពើ « ប៉ុនប៉ងមនុស្សឃាត » ប្រើរថយន្តជាមធ្យោបាយដេញបុកសម្លាប់មនុស្សអាចជាគូជម្លោះ ទាំងកណ្តាលយប់ ដោយគ្មានខ្លាចញញើតនឹងផ្លូវច្បាប់អ្វីបន្តិចទាល់តែសោះនោះ ត្រូវបានសមត្ថកិច្ច តាមចាប់ខ្លួន ... Read More »

សមត្ថកិច្ច បញ្ជូនចោរលួចកាត់ខ្សែភ្លើង២នាក់ ទៅតុលាការ

ភ្នំពេញ៖សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញនៅថ្ងៃទី៨ ខែកក្កដា នេះ បានបញ្ជូនចោរលួចកាត់ខ្សែភ្លើង២នាក់ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់។ សមត្ថកិច្ច បញ្ជាក់ថា ជនសង្ស័យឈ្មោះ សួន សុភា អាយុ២៦ឆ្នាំ និង ឈ្មោះ ... Read More »

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ថា​ ការសម្រេចប្តឹងបុគ្គល​ សម​រង្ស៊ី​ ដើម្បីទាមទារយុត្តិធម៌ដល់រូបខ្ញុំ និងអ្នក​ រងគ្រោះទាំងអស់ ដែលត្រូវបានបុគ្គល សម រង្ស៊ី ធ្វើការលាបពណ៌ និងចោទប្រកាន់បំភ្លៃការពិត

ភ្នំពេញ​ ៖​ សម្តេច​ក្រឡា​ហោម​ ស​ ខេង​ បាន​បញ្ជាក់​នៅលើហ្វេសប៊ុក​ថ្ងៃ​ចន្ទ​នេះថា​ ការសម្រេចចិត្តដាក់ពាក្យបណ្តឹងនេះ គឺជាការដាស់តឿនដល់អ្នកនយោបាយមួយចំនួន ឲ្យប្រកាន់ខ្ជាប់នូវ សេចក្តីថ្លៃថ្នូរ សីលធម៌ និងគុណធម៌ក្នុងវិជ្ជាជីវៈ ចៀសវាងការប្រឌិតព័ត៌មានដើម្បីញុះញង់បំផុសបំផុល ក្នុងចេតនាទុច្ចរិតមួលបង្កាច់ និងបំបែកបំបាក់ ... Read More »

រដ្ឋមន្ត្រីក្រសួងការពារជាតិ ឲ្យកងទ័ពបន្តហ្វឹកហាត់ជាប្រចាំ ដើម្បីការការពារជាតិមាតុភូមិ

ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ថ្លែងនៅថ្ងៃទី៨ ខែកក្កដា នេះ ថា កងយោធពលខេមរភូមិន្ទទាំងអស់ ត្រូវបន្តហ្វឹកហាត់ឱ្យបានល្អជាប្រចាំ ដើម្បីត្រៀមខ្លួនឱ្យបានស្រេច ក្នុងការការពារជាតិមាតុភូមិ ។ ... Read More »

ទាស់សំដីគ្នាតិចតួច ក្លាយជាអំពើហិង្សា ម្ខាងដេកពេទ្យ ម្ខាងទៀតត្រូវឃាត់ខ្លួន

ខេត្តកំពង់ស្ពឺ៖ ព្រោះតែទំនាស់ពាក្យសំដីបន្តិចបន្តួចសោះ បង្កទៅជាអំពើហិង្សា ដោយភាគីម្ខាងត្រូវដេកពេទ្យ ឯភាគីម្ខាងទៀត ត្រូវសមត្ថកិច្ចឃាត់ខ្លួនចាត់ការតាមនីតិវិធី ។ ករណីអំពើហិង្សានេះ កើតឡើងកាលពីថ្ងៃអាទិត្យ៦ កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៧ ... Read More »

ស្រវឹងដេកលឺប្រពន្ធនិយាយជាមួយកូន គិតថាប្រពន្ធបង្គាប់កូនឲ្យមើលងាយខ្លួន ស្ទុះទៅវាយប្រពន្ធ រងរបួសយ៉ាងដំណំ

ខេត្តកណ្ដាល៖ បុរសម្នាក់តែងផឹកស្រស្រវឹងរករឿងប្រពន្ធកូនឥតល្ហែ ខណៈស្រវឹងស្រាដេកនៅក្រោមផ្ទះ លឺប្រពន្ធនិយាយជាមួយកូន បែជាគិតថាប្រពន្ធបង្គាប់កូនឲ្យមើលងាយខ្លួន ក៏ស្ទុះទៅវាយ ដំប្រពន្ធខ្លួនឯង បណ្ដាលឲ្យរងរបួសយ៉ាងដំណំ កាលពីថ្ងៃអាទិត្យ ទី៧ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង១៥និង២០នាទី ស្ថិតក្នុងភូមិព្រែកតាដុល ឃុំពោធិបាន ... Read More »

ស្រីស្រស់ស្អាត សាច់ សខ្ចី ថៃ ស្រីនាងតារាលក់ផលិតផលដ៏ល្បីតាមOnlineរងត្រូវបុរសជាសង្សារ ឈ្មោះ ទឹម សាវុធ វ៉ៃធ្វើបាបជាង១០០ដង …ស្រែករកយុត្តិធម៍

ភ្នំពេញ៖ នៅពេលថ្មីៗនេះនាថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៩ មានទង្វើ ឃោឃៅដ៏គួរឲ្យស្អប់ខ្ពើមមួយបានកើតឡើងលើកញ្ញា ថៃ ស្រីនាង ជាតារាលក់ផលិតផលដ៏ល្បីល្បាញនិងសុិចសុីម្នាក់តាមONLINE ដោយបុរសជាសង្សាររបស់នាងឈ្មោះ ទឹម សាវុធ កើតឆ្នាំ១៩៧៣តែងតែប្រើអំពើហឹង្សាដាក់លើរូបនាងជាញឹកញាប់ ដោយការវាយតប់ ទះ ... Read More »

ក្រុមហ៊ុន Cellcard គាំទ្រការបរិច្ចាគជូនកុមារនៅខេត្តកំពង់ចាម

រាជធានីភ្នំពេញ ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៩​៖ក្រុមហ៊ុន Cellcard បានចូលរួមជាមួយអង្គការមូលនិធិគំាទ្រកុមារ Children Support Foundation (CSF) ដែលជាគំរោងផ្តួចផ្តើមចុងក្រោយរបស់អង្គការនេះ នៅខេត្តកំពង់ចាម។ អង្គការមូលនិធិគំាទ្រកុមារ បានជួយកុមាររាប់ពាន់នាក់ និងក្រុមគ្រួសារពួកគេជារៀងរាល់ឆ្នាំ និងដើរតួរសំខាន់ក្នុងការជួយពង្រឹងផ្នែកអប់រំ ការរស់នៅ និងសុខភាព និងសុវត្ថិភាពសំរាប់អ្នកដែលខ្វះខាត។ ក្រុមហ៊ុន បានបរិច្ចាកសម្ភារៈសិក្សារជូនសិស្សានុសិស្សនៅសាលាបឋមសិក្សា កណ្តាលកោះត្បូងដោយបានបង្កើតកម្មវិធីបរិច្ចាកតាមរយះការដាក់ប្រកាសនៅតាមសាខាក្រុមហ៊ុន Cellcard និងបណ្តាសាខាផ្សារ Circle ... Read More »

លោករដ្ឋមន្ត្រី សាយ សំអាល់៖ វីរភាពរបស់កងទ័ពមិនអាចកាត់ថ្លៃ ការពារបូរភាពទឹកដី ហ៊ានលះបង់ ពេលវេលា គ្រួសារ និងជីវិតដើម្បីជាតិ

ភ្នំពេញ៖នៅរសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ ២០១៩ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានជួបសំណេះសំណាលសួរសុខទុក្ខអង្គភាពសម្ព័ន្ធមេត្រីភាព ជាមួយនាយទាហាន នាយទាហានរង និងពលទាហាន នៅយោធភូមិភាគទី១ ដោយមានការចូលរួមពីនិងកងពលតូចលេខ១២៨ វរៈការពារព្រំដែនលេខ៧០១ បញ្ជាការកងវិស្វកម្ម ... Read More »

រថយន្ដធុនធំ បើកបុកម៉ូតូពីក្រោយបណ្ដាលឲ្យបុរសម្នាក់ស្លាប់អាណោចអាធ័ម

ខេត្តកណ្ដាល៖ បុរសម្នាក់ ស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម ខណៈកំពុងបើកបរម៉ូតូ ត្រូវរថយន្ដធុនធំ ប្រភេទបែនដឹកដី បុកពីក្រោយពេញមួយទំហឹង នៅវេលាម៉ោង៦និង៣០នាទី ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩ លើផ្លូវលំ ស្ថិតក្នុងភូមិខ្លាកូន ឃុំពើក ស្រុកអង្គស្នួល ... Read More »

ក្រហើយមានជំងឺទៀត! ស្រ្ដីម្នាក់ គ្មានលុយព្យាបាលជំងឺប្រចាំកាយ ស៊ូទ្រាំដេកស្លាប់តែម្នាក់ឯងយ៉ាងអាណោចអាធ័ម

ខេត្តកំពង់ធំ៖ ស្រ្ដីម្នាក់ដេកស្លាប់ ដោយសារជំងឺប្រចាំកាយ ។ ហេតុការណ៍នេះបានដឹងដល់សមត្ថកិច្ចនៅវេលាម៉ោង១០ និង៣០នាទី ព្រឹក ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៩ នៅភូមិបល្ល័ង្កលិច សង្កាត់ដំរីជាន់ ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ... Read More »

ម៉ូតូពីរគ្រឿងបុគគ្នា ស្លាប់ម្នាក់ របួសធ្ងន់ ស្រាល ៣នាក់

ខេត្តកំពង់ឆ្នាំង​៖ យុវជនម្នាក់បានស្លាប់នៅនឹងកន្លែង និង ៣នាក់ផ្សេងទៀតរងរបួសធ្ងន់ និងសក្រាលនៅក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍មួយដែលបង្ក ឡើងដោយ ម៉ូតូ២គ្រឿងបានបុកគ្នា ក្នុងដំណើរស្របទិសគ្នា ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១ និង៣០នាទី នៅថ្ងៃអាទិត្យ ៦កើត ខែអាសាឍ ... Read More »

ករណីប្លន់ម៉ូតូឌុបនៅតាំងក្រសាំង សមត្ថកិច្ចចាបខ្លួនបានហើយ

ខេត្តកំពង់ឆ្នាំង៖ ជនដៃដល់ប្លន់អ្នកម៉ូតូឌុប ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយក្រោយពីធ្វើសកម្មភាពប្លន់ជនរងគ្រោះអស់រយៈពេល៣ថ្ងៃ ។ ការឃាត់ខ្លួននេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោងជាង២រសៀល ស្ថិតនៅភូមិកណ្តាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យក្នុងករណីប្លន់ ... Read More »

សិស្សកម្ពុជាចំនួន ៧៣នាក់ មកពីសាលាប៊ែលធី ចូលរួមបោះជំរំ ជាអន្តរជាតិ នៅប្រទេសកូរ៉េខាងត្បូង

ភ្នំពេញ ៖ សិស្សប៊ែលធីចំនួន ៧៣នាក់ នៅយប់ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៩ បានទៅចូលរួមកម្មវិធីបោះជំរំ ជាអន្តរជាតិ (World Camp 2019) នៅប្រទេសកូរ៉េ ។ ការបោះជំរំ ... Read More »

ទុស្សេខ្សែភ្លើង ឆាបឆេះបន្ទប់ឡាវតឿបុរីពិភពថ្មី ក្បែរផ្សារអីអន២ ផ្អើលសមត្ថកិច្ចទាំងព្រឹក

ភ្នំពេញ៖ ផ្ទះល្វែងមួយកន្លែង ដែលស្ថិតនៅក្នុងបុរីពិភពថ្មី ជាប់ខាងត្បូងផ្សារអីអន២ សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ ត្រូវបានអគ្គិភ័យ ឆាបឆេះបន្ទប់ឡាវតឿផ្អើលប្រជាពលរដ្ឋ និងសមត្ថកិច្ចជួយធ្វើអន្តរាគមន៍បាញ់ពន្លត់ទាន់ពេលវេលា មិនឆេះរាលដាលខ្លាំងដល់ផ្ទះទាំងមូល ។ ហេតុការណ៍ នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១០ និង៣០នាទីព្រឹក ថ្ងៃទី៧ ... Read More »

បើករថយន្តផ្លូវកោងក្នុងល្បឿនលឿន ទៅបុកទ្រូងផ្លូវ ផ្ទុះឆេះសល់តែគ្រោងដែក

ភ្នំពេញ៖ បុរសម្នាក់រួមដំណើរនឹងបុរសម្នាក់ទៀតបើក រថយន្តម៉ាកកាម៉ារីឆ្លាម១គ្រឿង បើកបរក្នុងល្បឿនលឿនទៅបុកទ្រូងផ្លូវនិង ស្លាកសញ្ញាចរាចរណ៍រួមនឹងបង្គោលភ្លើងបំភ្លឺផ្លូវ បណ្តាលឲ្យ ផ្ទុះឆេះរថយន្តយ៉ាងសន្ធោសន្ធៅសល់តែគ្រោងឆ្អឹង តែអ្នកបើកបរ និងអ្នករួមដំណើររត់ចេញទាន់ រងរបួសស្រាល ។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង១១និង៥០នាទីយប់ ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៩ ... Read More »

បើកម៉ូតូជ្រុលទៅបុករបងសិប្បកម្មទឹកស្អាតបណ្ដាលឲ្យបុរសម្នាក់ស្លាប់

ខេត្តកណ្ដាល៖ បុរសម្នាក់ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈបើកម៉ូតូបោះពួយលឿនដូចហោះ កាច់ចង្កូតមិនទាន់ បានជ្រុលទៅបុករបងសិប្បកម្មផលិតទឹកស្អាតពេញមួយទំហឹង នៅវេលាម៉ោង១៧និង៥៣នាទី ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៩ លើផ្លូវលេខ៧០A ស្ថិតក្នុងភូមិពាមឃុំរការកោង១ ស្រុកមុខកំពូល ខេត្តកណ្តាល ។ ... Read More »

ប្រជាពលរដ្ឋចាប់បានបក្ខពួកចោរឆក់ទូរស័ព្ទ២នាក់ នៅខណ្ឌចំការមន

ភ្នំពេញ​ ៖ បក្ខពួកចោរឆក់ទូរស័ព្ទ២នាក់ ក្នុងចំណោមបក្ខពួក៤នាក់​ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីបុរសជនជាតិចិន កំពុងដើរតាមផ្លូវ​ តែមិនបានសម្រេច បណ្ដាលឱ្យទូរស័ព្ទជ្រុះ ហើយបានជិះរត់គេចខ្លួន តែនៅសល់បក្ខពួក២នាក់ទៀត ជិះម៉ូតូ Duke ជាអ្នកបិទគូទជិះរត់មិនរួច ត្រូវបានប្រជាពលរដ្ឋនាំគ្នាដេញចាប់បាន ... Read More »

ប្រទះឃើញសពបុរសម្នាក់អណ្តែតទឹកទន្លេហើមស្អុយ នៅខណ្ឌច្បារអំពៅ

ភ្នំពេញ​៖​ ប្រជាពលរដ្ឋបានប្រទះឃើញសពបុ​រសម្នាក់អណ្តែតទឹកទន្លេ និងបានរាយការណ៍ទៅសមត្ថកិច្ចចុះមកពិនិត្យ ។ ហេតុការ៍នេះ បង្កការភ្ញាក់ផ្អើលកាលពីម៉ោង៥ល្ងាច ថ្ងៃអាទិត្យ ទី៧ ខែកក្កដា ​ឆ្នាំ២០១៩​ នៅភូមិព្រៃពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ​ ។ ប្រពភព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា​ ... Read More »

រថយន្តកាមរីបាឡែនបើកបុកខឿនផ្លូវចុះក្រោមដីស្ពាន៥មករាខ្ទេចមុខ

ភ្នំពេញ​៖​ រថយន្តកាមរីបាឡែនមួយគ្រឿង ខណៈកំពុងបើកសុខៗ ក៏បែកកង់រេចង្កូតទៅបុកខឿនផ្លូវគល់ស្ពានអាកាស៥មករា​ផ្លូវចុះទៅក្រោមដី បណ្តាលឲ្យខ្ទេចមុខរងការខូចខាតទៅមុខលែងរួច ។ ហេតុការណ៍​នេះ បានកើតឡើងកាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩​ នៅចំណុចគល់ស្ពានអាកាស៥មករាខាងជើង​ តាមបណ្តោយផ្លូវ២៨៩​ ស្ថិតក្នុងសង្កាត់ទឹកល្អកទី១ ខណ្ឌទួលគោក ... Read More »

ថ្ងៃច័ន្ទគោរពទង់ជាតិ , ស្នងការនគរបាលរាជធានីភ្នំពេញ ណែនាំកងកម្លាំងត្រូវនាំគ្នារត់ហាត់ប្រាណរាល់ពេលល្ងាចនិងសម្រកគីឡូ

ភ្នំពេញ៖ អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ស ថេត បានណែនាំមន្រ្ដីនគរបាល ជាពិសេសកងម្លាំងអន្តរាគមន៍ទាំងអស់ ត្រូវនាំគ្នារត់ហាត់ប្រាណរាល់ពេលល្ងាច ដើម្បីថែទាំសុខភាពនិងសម្រកគីឡូ ។ ព្រឹកថ្ងៃច័ន្ទទី៨ ខែកក្កដា នេះ ក្នុងពេលគោរពទង់ជាតិ នា ... Read More »

គាស់បន្ទប់ជួល៣យប់ជាប់គ្នាលួចទ្រព្យសម្បត្តិបានសម្រេច ត្រូវនគរបាលឃាត់ខ្លួន

ភ្នំពេញ៖ ជនសង្ស័យម្នាក់ជាមុខសញ្ញាចោរគាស់ផ្ទះយ៉ាងសកម្ម បានធ្វើសកម្មភាពគាស់បន្ទប់ជួលបីយប់ជាប់គ្នា លួចទ្រព្យសម្បត្តិបានហើយទៅបបួល ម្ចាស់ផ្ទះ អ្នកស្គាល់គ្នា ផឹកសុី ទីបំផុត ស្គាល់មុខមាត់ ភិនភាគច្បាស់ តាមរយៈកាមរ៉ាសុវត្ថិភាព ប្តឹងប៉ូលិសចាប់ខ្លួន គ្រាដែលកំពុងផឹក នៅផ្ទះជួល កាលពីវេលាម៉ោង១២និង២០នាទីរសៀល ... Read More »

ដាវណ្ណ រីកគី និងពេជ្រ មរកត គ្រួសារបើកផ្លូវឲ្យស្រឡាញ់គ្នា

ភ្នំពេញ៖ តារាសម្តែងវ័យក្មេង ដាវណ្ណ រីកគី និង ពេជ្រ មរកត បានបង្ហាញរូបថតរួមគ្នាក្នុងសម្លៀកបំពាក់ប្រពៃណីខ្មែរដ៏គួរឲ្យចាប់អារម្មណ៍ ។ មិនមែនជាការសម្តែង ប៉ុន្តែជារូបថតអនុស្សាវរីយ៍រួមគ្នា ដើម្បីបង្ហាញពីក្តីស្រឡាញ់ពិតប្រាកដ បើទោះបីជាពេលនេះ ខាងស្រីកំពុងរស់នៅសហរដ្ឋអាមេរិកក៏ដោយ ។ ... Read More »

កម្មវិធីកម្សាន្តសប្បាយមួយឆាកធំ របស់ ពោតផ្ទុះ កក្រើកផ្អើល Prime Cineplex

ភ្នំពេញ៖ អាចថាជាព្រឹត្តិការណ៍មួយដ៏ពិសេស ដែលមិនធ្លាប់មានក្រោយពី គេហទំព័រវិភាគកុនលេខ១នៅកម្ពុជា ពោតផ្ទុះ-PopconKH បានរៀបចំកម្មវិធី «ព្រឹត្តិការណ៍ទស្សនាកុនជាមួយគ្រួសារពោតផ្ទុះលើកទី២» ។ កម្មវិធីនេះ ត្រូវបានរៀបចំយ៉ាងអធឹកអធមនៅក្នុងរឿង មនុស្សពីងពាង: ឆ្ងាយពីផ្ទះ Spider-Man Far From ... Read More »

រថយន្តបែនសុខៗបើកបុកពីក្រោយរថយន្តមួយគ្រឿងផ្សេងទៀត

ខេត្តព្រះសីហនុ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ តាមផ្លូវជាតិលេខ៤ជិតស្ពានកំពង់សីលា វេលាម៉ោង 4.00នាទីល្ងាច ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៩ ចន្លោះគីឡូម៉ែត្រ១៣១-១៣២ ស្ថិតក្នុងភូមិ សម្តេចតា ឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ។ ... Read More »