ព័ត៌មានទាន់ហេតុការណ៍៖
'

រថយន្តធំ២គ្រឿងបុកគ្នាធ្វើឲ្យភ្ញៀវជិះក្នុងរថយន្តភ័យព្រលឹងចុងសក់

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ភ្ញៀវទេសចរណ៍ បរទេសជាច្រើននាក់ ដែលជិះក្នុងរថយន្តក្រុងម្នាក់ៗភ័យព្រលឹងចុងសក់គ្រប់ៗគ្នា ខណៈ ដែលជួបករណីគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់បន្ទាប់ពីមានរថយន្តមួយគ្រឿងទៀតម៉ាកស្តារិច ពណ៌ប្រផេះបើកស្របទិសគ្នាហើយបត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន ធ្វើឲ្យរថយន្តក្រុងចាប់ហ្វ្រាំងមិនទាន់បុកពេញទំហឹងលាន់សូរដូចរន្ទះបង្កការភ្ញាក់ផ្អើលដល់អ្នក ភូមិ និងអ្នកធ្វើដំណើរចោមរោមមើល សំណាងមិនមានអ្នករងរបួស ។ ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី ១៥ ... Read More »

ប្រជាពលរដ្ឋចំនួន២០០គ្រួសារ ក្នុងខណ្ឌដូនពេញ ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហម​

ភ្នំពេញ៖ កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ៨កើតខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៥ វិច្ឆិកា ឆ្នាំ២០១៨ លោក សុខ ពេញវុធ ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌដូនពេញ បានចែកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជាជូនដល់ប្រជាពលរដ្ឋដែលខ្វះខាតជីវភាព ចាស់ជរា ... Read More »

លោកស្រីអង់សាន ស៊ូជី រងការរិះគន់យ៉ាងខ្លាំងក្នុងកិច្ចប្រជុំនៅសិង្ហបុរីពាក់ព័ន្ធក្រុមជនជាតិរ៉ូហ៊ីងយ៉ា

កន្លងមកសហគមន៍អន្តរជាតិបានថ្កោលទោសយ៉ាងខ្លាំងដល់រដ្ឋាភិបាលមីយ៉ាន់ម៉ា ដែលមិនអាចដោះស្រាយបញ្ចប់វិបត្តិពាក់ព័ន្ធក្រុមជនជាតិ រ៉ូហ៊ីងយ៉ា ។ ចំណែក នៅក្នុងកិច្ចប្រជុំ អាស៊ាន លើកទី៣៣នៅ ក្នុងប្រទេសសិង្ហបុរី លោកស្រីបន្តរងការរិះគន់ពីបណ្តាប្រទេសក្នុងតំបន់ ពិសេសគឺ ម៉ាឡេស៊ី ដែលក្នុងនាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោកមហាធៀរ មហាម៉ាត់ ... Read More »

ម៉ូតូ ZOOMER ជិះលឿនជ្រុលទៅបុករ៉ឺម៉ក ក្រឡាប់ផ្ងារជើង របួសធ្ងន់២នាក់

ភ្នំពេញ៖ យុវជនម្នាក់ជិះម៉ូតូក្នុងល្បឿនលឿនជ្រុលទៅបុក និងរ៉ឺម៉កបណ្តាលឲ្យក្រឡាប់ផ្ងារជើង និងធ្វើឲ្យមនុស្ស២នាក់រងរបួសធ្ងន់ ។ ​ ហេតុការណ៍​នេះ បានកើតឡើងកាលពីវេលាម៉ោង៥ និង១៥នាទីព្រឹក ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅលើផ្លូវសហព័ន្ធរុស្សី ភូមិព្រៃទា សង្កាត់ចោមចៅ៣ ... Read More »

រឿងក្តីធ្វើឃាតអ្នកសារព័ត៌មានអារ៉ាប់មនុស្ស៥នាក់អាចប្រឈមនឹងទោសប្រហារជីវិត

នៅថ្ងៃទី១៥ខែវិច្ឆិកា ព្រះរាជអាជ្ញាសាវ ឌីអារ៉ាប៊ី បានបញ្ជាក់ថា មនុស្ស៥នាក់ស្ថិតនៅក្នុងការចោទប្រកាន់ពាក់ព័ន្ធការសម្លាប់អ្នកសារព័ត៌មាន Jamal Khashoggi អាច ប្រឈមនឹងទោសប្រហារជីវិត។ សារព័ត៌មាន CNN បានដកស្រងព័ត៌ មានពីព្រះរាជអាជ្ញា សាវឌីអារ៉ាប៊ី បាន ... Read More »

រដ្ឋមន្ត្រីទទួលបន្ទុកសន្តិសុខបណ្តាញជប៉ុន បង្កការភ្ញាក់ផ្អើដោយលោកមិនចេះកំុព្យូទ័រ

«សន្តិសុខបណ្តាញ» គឺជាការងារ សំខាន់ពាក់ព័ន្ធ នឹងប្រព័ន្ធ អេឡិចត្រូនិក ពិសេសគឺកំុព្យួទ័រ អុីនធើណេត ។ ប៉ុន្តែ លោក Sakurada អនុប្រធានការិយាល័យ យុទ្ធសាស្ត្រ សន្តិសុខបណ្តាញ របស់ ... Read More »

កំពុងតាមចាប់ខ្លួនមន្ត្រីនគរបាលដែលបើករថយន្តបុកស្លាប់១គ្រួសារ

ខេត្តកំពង់ស្ពឺ៖ គ្រួសារ១ មានសមាជិក៤នាក់ រាប់ទាំងទារកក្នុងផ្ទៃផងនោះ បានស្លាប់រួមគ្នាក្នុងពេលតែមួយ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយជនសង្ស័យម្នាក់ ជាមន្ត្រីនគរបាល ហើយក្រោយកើតហេតុ បានរត់គេចខ្លួន បញ្ជាឲ្យសមាជិកក្នុងគ្រួសារ លួចទាក់ទងសាច់ញាតិជនរងគ្រោះ ដើម្បីសងសំណងរដ្ឋប្បវេណី ក្រៅរបងតុលាការ ។ ... Read More »

ជិះម៉ូតូល្បឿនលឿនបុកលោកតាដឹកគោស្លាប់ និងរបួស៣នាក់

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់មនុស្សម្នាក់ស្លប់ និង៣នាក់ទៀតរងរបួសធ្ងន់ ស្រាល ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូប្រើប្រាស់ល្បឿនលឿនទៅបុក និងអ្នកដើរថ្មើរជើងពេញទំហឹង បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង៥រសៀល លើផ្លូវជាតិលេខ315 ត្រង់ចំណុចភូមិសំរោង ឃុំមុខដា ស្រុករមាសហែក ខេត្តស្វាយរៀង ... Read More »

ក្មេងប្រុសម្នាក់ត្រូវរានទេវតារលំសង្កត់លើស្លាប់យ៉ាងអាណោចអាធ័ម

ខេត្តកំពង់ធំ៖ ក្មេងប្រុសម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង១៥និង៣០នាទី ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខផ្ទះ ក្មេងរងគ្រោះ ក្នុងភូមិ​បន្ទាយយមរាជ ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ ។ កុមារ​រង​គ្រោះ ឈ្មោះម៉ៅ ... Read More »

ក្មេងប្រុសម្នាក់ទៅបាចត្រីរអិលជើងធ្លាក់ចូលក្នុងទឹកស្រះ បណ្តាលឲ្យលង់ស្លាប់

ខេត្តកំពង់ធំ ៖ ក្មេងប្រុសម្នាក់លង់ទឹកស្លាប់កាលពីវេលាម៉ោង១២និង៣០នាទី ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅភូមិស្រយ៉ូវជើង សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។ សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ក្មេងរងគ្រោះឈ្មោះ ហឿន ហេង ... Read More »

ករណីពុលចំណីអាហារនៅអនុវិទ្យាល័យទន្លេបិទ កើនឡើង៣២ ស្រី៨នាក់

ខេត្តត្បូងឃ្មុំ ៖ សេចក្តីរាយការណ៍បានឲ្យដឹងថា ករណីពុលចំណីអាហារនៅឯអនុវិទ្យាល័យទន្លេបិទ បានកើន ដល់៣២នាក់ហើយ ក្នុងនោះមានស្រី៨នាក់ ។ ហេតុការណ៍ពុលនេះ បានកើតឡើងនៅពេលវេលា ម៉ោងជិត១១ ថ្ងៃសុក្រទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅសាលាអនុវិទ្យាល័យទន្លេបិទ ... Read More »

ផ្ទះរបស់ស្រ្ដីអតីតគ្រូបង្រៀនចូលនិវត្ដន៍ម្នាក់ត្រូវអគ្គិភ័យឆាបឆេះខូចខាតស្ទើរទាំងស្រុង នៅស្រុកស្អាង

ខេត្តកណ្ដាល៖ ផ្ទះរបស់ស្រ្ដីដែលជាគ្រូបង្រៀនចូលនិវត្ដន៍ម្នាក់ ត្រូវបានឆ្លងចរន្ដអគ្គិសនីឆេះយ៉ាងសន្ធោសន្ធៅ បណ្ដាលឲ្យខូចខាតស្ទើរទាំងស្រុង នៅវេលាម៉ោង១០ព្រឹក ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិលេខ៤ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល ។ មន្រ្ដីនគរបាលស្រុកស្អាងបានឲ្យដឹងថា ស្រ្ដីគ្រូបង្រៀនចូលនិវត្ដន៍ជាម្ចាស់ផ្ទះ ... Read More »

ជិះម៉ូតូបុកគូថរថយន្តរបួសធ្ងន់បាក់ជើងម្ខាង សង្ស័យដីហុយមើលមិនឃើញ

ខេត្តពោធិ៍សាត់៖ បុរសម្នាក់បានរងរបួសធ្ងន់បាក់ជើងម្ខាង នៅលើកំណាត់ផ្លូវលំ ក្រាលក្រួសក្រហម ដោយសារគ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូបុកគូថរថយន្តដឹកទឹកកក ដែលករណីនេះ ត្រូវបានគេសង្ស័យអាចបណ្ដាលមកពីដីហុយខ្លាំងពេក មើលរថយន្តមិនឃើញ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៧ និង០៥នាទីព្រឹក ថ្ងៃទី១៦ ខែវិច្ឆិកា ... Read More »

មេគយ កាំង លាង បង្ខំអោយឈ្មួញ, ក្រុមហ៊ុនដឹកទំនិញ, បង់លុយក្បាលឡាន និងបង់ប្រចាំខែ

ខេត្តព្រៃវែង៖ ប្រធានសាខាគយ និងរដ្ឋាករ ខេត្តព្រៃវែង លោក កាំង លាង រងនូវការរិះគន់ពីមជ្ឈដ្ឋានអ្នករកសុី ក្នុងករណីគាត់បានប្រើវប្បធម៍ការងារតាមទម្លាប់ កៀបសង្កត់ បង្ខំអោយឈ្មួញបង់ប្រាក់ គិតជាក្បាលឡាន គិតជាខែ គ្រប់ឈ្មួញ និងក្រុមហ៊ុនដឹកជញ្ជូនទំនិញឆ្លងកាត់ផ្លូវជាតិលេខ១ ... Read More »

ម្ចាស់ផ្ទះរៀបចំអាសនៈគ្រូថ្មី ខុសបច្ចេកទេសទុស្សេខ្សែភ្លើង ឆេះខ្ទេចបន្ទប់ទាំងមូល

ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីមានអគ្គិភ័យមួយបានឆាបឆេះផ្តើមចេញពីទុស្សេខ្សែភ្លើង បណ្ដាលឲ្យឆេះកន្លែងដាក់អាសនៈគ្រូ និងរាលដាលឆេះអស់សម្ភារក្នុងបន្ទប់ទាំងមូល ប៉ុន្តែត្រូវបានសមត្ថកិច្ចជំនាញខាងពន្លត់អគ្គិភ័យ ចេញជួយធ្វើអន្តរាគមន៍ទាន់ពេលវេលា ។ ករណីអគ្គិភ័យខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១ និង៣០នាទីរសៀល ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅក្នុងបុរីលឹមឈាងហាក់ផ្ទះលេខ៦៥F. ... Read More »

រថយន្តម៉ាកសាំយ៉ុងបត់ឆ្វេងមិនប្រយ័ត្នបុកម៉ូតូបញ្ច្រាសគ្នារបួសធ្ងន់ម្នាក់

ខេត្តស្វាយរៀង៖ បុរសម្នាក់រងរបួសធ្ងន់ធ្ងរ ដោយសារករណី គ្រោះថ្នាក់ចរាចរណ៍ បន្ទាប់ពីរថយន្តម៉ាកសាំយ៉ុង មួយគ្រឿង ទិសដៅបញ្ច្រាសគ្នា ហើយបានបត់ឆ្វេង ខ្វះប្រុងប្រយ័ត្ន បុកជាមួយម៉ូតូយ៉ាងពេញទំហឹង លាន់ដូចរន្ទះ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ និងអ្នកធ្វើដំណើរចោមរោមមើល កាលពីថ្ងៃទី១៥ខែ វិច្ឆិកា ... Read More »

ម៉ូតូម៉ាកវ៉េវបុកអ្នកថ្មើរជើងម្នាក់ដើរឆ្លងកាត់ផ្លូវរបួសធ្ងន់ ទាំងពីរនាក់

ខេត្តព្រះសីហនុ៖ កាលពីម៉ោង១៨ និង២០នាទីព្រលប់ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចន្លោះ Km 132-133 ស្ថិតក្នុងភូមិសម្តេចតា ឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បង្កដោយម៉ូតូម៉ាក ... Read More »

រថយន្តធុនធំកៀរ រួចកិនពីលើ ម៉ូតូ បណ្តាលឲ្យយុវជនជាសិស្សសាលាម្នាក់ស្លាប់

ខេត្តព្រះសីហនុៈ សមត្ថកិច្ចបានឲ្យដឹងថា កាលពីវេលាម៉ោងជាង៧យប់ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅលើវិថីផែ ចំណុចចំណោតលោកយាយម៉ៅ ស្ថិតក្នុងភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ មានគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង រវាងរថយន្តធុនធំ ០១គ្រឿងម៉ាក ... Read More »

យកស្លឹកទៅត្រាំទឹកប្រឡាយក្បែរផ្ទះប្រកាច់លង់ស្លាប់យ៉ាងអាណោចអាធម័

ខេត្តពោធិ៍សាត់៖ នារីម្នាក់បានប្រកាច់ក្នុងទឹកប្រឡាយក្បែរផ្ទះស្លាប់យ៉ាងរន្ធត់ នៅគ្រា ដែលជនរងគ្រោះយកស្លឹកទៅត្រាំ នេះបើតាមក្រុមគ្រួសារអះអាងប្រាប់សមត្ថកិច្ច ។ ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៦ និង១០នាទីល្ងាច ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ត្រង់ចំណុចទឹកប្រឡាយខាងជើងផ្ទះចម្ងាយប្រមាណ ២៥ម៉ែត្រ ស្ថិតក្នុងភូមិសារវ័ន្ត ... Read More »

បញ្ជូនជនសង្ស័យចាប់រំលោភប្អូនថ្លៃទៅស្នងការខេត្តចាត់ការតាមផ្លូវច្បាប់

ប៉ោយប៉ែត៖ បញ្ជូនជនសង្ស័យចាប់រំលោភប្អូនថ្លៃខ្លួនឯង ទៅស្នងការខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្ត កាលពីរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ។ លោកសៅ សារឿន អធិការស្រុកថ្មពួកបានបញ្ជាក់ថា នៅថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០១៨ ... Read More »

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូ ធ្វើមាតិភូមិនិវត្តន៍

ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ៩ កើត ខែកត្តិក ឆ្នាំច សំរឹទ្ធស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ធ្វើដំណើរមកដល់ប្រទេសកម្ពុជាវិញហើយដោយសុវត្តិភាព ... Read More »

ស្ត្រីជនជាតិចារាយម្នាក់ផឹកថ្នាំពន្យារកំណើតអស់ជាងម្ភៃគ្រាប់ប៉ុនប៉ងសម្លាប់ខ្លួន តែត្រូវជួយសង្គ្រោះទាន់

ខេត្តរតនគិរី៖ ស្ត្រីជនជាតិចារាយម្នាក់ ផឹកថ្នាំពន្យារកំណើតអស់ជាងម្ភៃគ្រាប់ ប៉ុនប៉ងសម្លាប់ខ្លួន តែត្រូវសាច់ញាតិជួយសង្គ្រោះទាន់ពេល បានរួចផុតពីសេក្តីស្លាប់ ។ ហេតុការណ៍ នេះ បានកើតឡើងនៅ វេលាម៉ោង១៩និង៤៥នាទី ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅភូមិចង ... Read More »

គោយន្តកែឆ្នៃដឹកឈើពេញប្រៀប ធ្លាក់ផ្លូវក្រឡាប់ដោយខ្លួនឯង សង្កត់អ្នកបើកបរស្លាប់

ខេត្តរតនគិរី៖ បុរសម្នាក់បើកបរគោយន្តកែឆ្នៃ ដឹកឈើពេញប្រៀប មិនប្រយត្ន័ក៏បណ្តាលឲ្យក្រឡាប់សង្កត់ខ្លួនឯងស្លាប់យ៉ាងអាណោចអាធម័បំផុត ។ ហេតុការណ៍នេះបានកើតឡើងនៅ វេលាម៉ោង៧និង៤០នាទីព្រឹក ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅ ចំណុចអូរថ្ម ស្ថិតក្នុងយ៉ែម ឃុំ​ស៊ើ​ង ស្រុក​បរ​កែវ ... Read More »

សមត្ថកិច្ចឃាត់ខ្លួនជនជាតិទំពួនម្នាក់ ពីបទរំលោភសេពសន្ថវៈ និងគំរាមសម្លាប់អនីតិជនជាប្អូនថ្លៃ

ខេត្តរតនគិរីៈ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងជំនាញ នគរបាល ព្រហ្មទណ្ឌស្រុកបរកែវ សហការ ជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំឡាមិញ ឃាត់ខ្លួនពីបទរំលោភសេពសន្ថវៈ បានសម្រេច និងគំរាមសម្លាប់លើអនីតិជន ។ ការឃាត់ខ្លួននេះ សមត្ថកិច្ចបានធ្វើឡើងនៅវេលាម៉ោង១៤.០៥នាទី ថ្ងៃទី១៥ ខែវិច្ឆិកា ... Read More »

ក្រុមហ៊ុន DAIHO និង ក្រុមហ៊ុន ASANUMA ទទួលគំរោងកែលំអរ អោយប្រសើឡើងវិញនូវកំណាត់ផ្លូវជាតិលេខ៥ ខ្វះបទពិសោធន៏ និងមិនយល់បញ្ហាសុវត្ថិភាព

ភ្នំពេញ៖ យ៉ាងតិចក៏មានបញ្ហាគ្រោះថ្នាក់ចរាចរណ៍៤លើកបានកើតឡើង នៅទីតាំងការដ្ឋានក្រុមហ៊ុន DAIHO និង ក្រុមហ៊ុនASANUMA បណ្តាលអោយមនុស្សប្រុស-ស្រីស្លាប់និងរបួសច្រើននាក់ ប៉ុន្តែខាងក្រុមហ៊ុនបានលាក់លៀមព័ត៍មាននេះ។ ទោះជាត្រូវបិទបាំងព័ត៍មានក៏ដោយ ក៏នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ករណីគ្រឿងចក្រ«អារ៉ូឡូ»កិនកម្មករជាស្ត្រីម្នាក់បានស្លាប់យ៉ាងអណោចអធ័ម ហើយមិនអាចបន្តលាកលៀមព័ត៍មានបានដូចសព្វដង។ ករណីបង្កអោយមានគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់បែបនេះ ... Read More »

អគ្គិភ័យឆេះផ្ទះពលរដ្ឋមួយខ្នងនៅឃុំស្វាយរលំ ស្រុកស្អាង

ខេត្តកណ្តាលៈ អគ្គិភ័យបានឆាបឆេះផ្ទះពលរដ្ឋ​មួយខ្នងស្ថិតនៅ​ភូមិលេខ៤ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល ។ ហេតុការណ៍នេះ​បានកើតឡើង​កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ។ បច្ចុប្បន្នេះ រថយន្តពន្លត់អគ្គិភ័យស្នងការខេត្តកណ្តាល៣គ្រឿងបានចេញអន្តរាគមន៍​ ។ មូលហេតុនៃអគ្គិភ័យ ... Read More »

សន្តិសុខ ស្ថិរភាពនៅតំបន់សមុទ្រចិនភាគខាងត្បូងជាការចង់បានរបស់ប្រទេសអាស៊ាន

នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើក ទី៣៣ ដែលបានធ្វើឡើងនៅថ្ងៃទី១៤ ខែ វិច្ឆិកា ឆ្នាំ២០១៨ ជាមួយនឹងកិច្ចប្រជុំ កំពូលផ្សេងទៀតដែលជាដៃគូអាស៊ាន ទទួលបានជោគជ័យ យ៉ាងខ្លាំង។ កិច្ច ប្រជុំកំពូលថ្ងៃទី២ បានផ្តោតសំខាន់លើ កិច្ចប្រជុំកំពូលរវាងអាស៊ាន-ចិនលើកទី ... Read More »

ហេង ចាន់ថា ស្ទាក់ស្ទើរនឹងឈុតសិចស៊ី និងឱបថើប

ភ្នំពេញ៖ Miss Grand Cambodia 2016 កញ្ញា ហេង ចាន់ថា ចាប់ផ្តើមទទួលយការសម្តែងក្នុងភាពយន្តជាច្រើនបន្តបន្ទាប់រហូតនាងត្រូវបានគេរំពឹងថា នឹងក្លាយជាតារាសម្តែងស្រីលេចធ្លោមួយក្នុងពេលដ៏ខ្លីខាងមុខ ។ ទោះជាយ៉ាងណា តារាស្រីរូបនេះ នៅតែមិនទាន់ហ៊ានប្រថុយនឹងឈុតឆាកសិចស៊ី ឬឱបថើបមួយចំនួននោះទេ ... Read More »

អាមេរិកមិនទាន់អាចគ្រប់គ្រងភ្លើងឆេះព្រៃបានទេ ចំណែកអ្នកស្លាប់កើនឡើង៥៦នាក់បាត់ខ្លួន១០១នាក់

ភ្លើងឆេះព្រៃបន្តឆាបឆេះនៅតំបន់ភាគខាងត្បូង និងភាគខាងជើង រដ្ឋកាលី ហ្វ័រនីញ៉ា បានឈានចូលដល់សប្តាហ៍ ទីពីរហើយ តែក្រុមពន្លត់អគ្គិភ័យមិនទាន់ អាច គ្រប់គ្រងស្ថានភាពបាននៅឡើយ ។ ចំណែការស្លាប់ដោយភ្លើងឆេះព្រៃបន្ត កើនឡើង រហូតដល់ ៥៦នាក់ហើយ និងមាន ... Read More »

រថយន្ដពីរគ្រឿងបុកគ្នាត្រង់ចំណុចផ្លូវបំបែកជាបួន រងការខូចខាតទាំងសងខាង និងរបួសស្រាលពីរនាក់

ភ្នំពេញ៖ រថយន្ដស៊េរីទំនើបពីរគ្រឿង បើកបរខ្វះការប្រុងប្រយ័ត្ន ជ្រុលបុកគ្នាយ៉ាងពេញទំហឹង ត្រង់ចំណុចផ្លូវបំបែកជាបួន បណ្ដាលឲ្យរងការខូចខាតទាំងសងខាង និងរងរបួសស្រាលពីរនាក់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង២៣ និង៤៥នាទី ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចផ្លូវលេខ៤៣២ កែងផ្លូវលេខ១០៥ ... Read More »