ព័ត៌មានទាន់ហេតុការណ៍៖
'

រថយន្ត TACOMA បុកទ្រូងផ្លូវ បាក់១កង់ រថយន្តក្រឡាប់ផ្ងារជើងច្រងាង

ភ្នំពេញ ៖ បុរសម្នាក់ទំនងជាស្រវឹងស្រាបើករថយន្តយ៉ាងលឿន បានជ្រុលចង្កូតទៅបុកក្បាលរបាំងថ្ម ពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលរថយន្តក្រឡាប់ផ្ងារជើងម្ខាង តែអ្នកបើកបររងរបួសស្រាល ។ ហេតុការណ៍នេះ កើតឡើងកាលពីម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ នៅតាមបណ្ដាលផ្លូវជាតិលេខ២ ខាងមុខវត្តចាក់អង្រែក្រោម ក្នុងសង្កាត់ចាក់អង្រែក្រោម ... Read More »

លោក អូស្មាន ហាស្សាន់ ដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមសន្និសីទ ឥស្លាមស្ដីពីគុណតម្លៃនៃការនិយមកណ្ដាល នៅអារ៉ាប់ប៊ីសាអូឌីត

ភ្នំពេញ៖ ក្រោយទទួលបានការអនុញ្ញាតជាគោលការណ៍ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងតបតាមការអញ្ជើញរបស់លោកបណ្ឌិតអគ្គលេខាធិការអង្គការសម្ព័ន្ធឥស្លាមពិភពលោក (RABITA) នៅយប់ថ្ងៃអាទិត្យ ៨រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ... Read More »

នារី​ម្នាក់​​ បើក​រថយន្ត​បុក​រះ​របង​​ស័ង្កសី​ និង​បង្គោល​ភ្លើង​​ស្តុប​នៅជិតរង្វង់មូលនាងគង់ហ៊ីង

ភ្នំពេញ​ ៖ នារី​​​ម្នាក់​ទំនងជាស្រវឹង​ស្រា ​បើក​រថយន្ត​ លឿន​ជ្រុល​ទៅ​បុក​រះ​របង​​ស័ង្កសី​ និង​បង្គោល​ភ្លើង​​ស្តុប​ បណ្ដាល​ឲ្យ​រថយន្ត​​ផ្ងារ​ជើង​ម្ខាង​ ​តែ​អ្នក​បើក​បរមិន​មានរង​គ្រោះ​ថ្នាក់​អ្វី​នោះ​ទេ​ ។ ហេតុ​ការណ៍​នេះ ​បាន​កើត​ឡើង​នៅ​​ម៉ោង​ជាង២រំលងអធ្រាត្រ ឈានចូលថ្ងៃ ទី​២៧ ខែ​ឧសភា​ ឆ្នាំ​២០១៩ ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញទៅចូលរួមសន្និបាត UN-ESCAP នៅប្រទេសថៃ

ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ៩រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាអញ្ជើញទៅចូលរួមក្នុងសន្និបាតប្រចាំឆ្នាំរបស់គណៈកម្មការសេដ្ឋកិច្ច ... Read More »

រថយន្តកាមរីបាឡែន បុករថយន្តកុងតឺន័រពីក្រោយ ឆ្លងចរន្តភ្លើងឆាបឆេះសន្ធោសន្ធៅ

ភ្នំពេញ ៖ បុរសម្នាក់ បើករថយន្តកាមរីបាឡែនមួយគ្រឿង បានជ្រុលទៅបុករថយន្តកុងតឺន័រពីក្រោយពេញទំហឹង បណ្ដាលឲ្យឆ្លងចរន្តអគ្គិសនី ឆាបឆេះសន្ធោសន្ធៅ ហើយរថយន្តកុងតឺន័របើកបន្តទៅមុខបាត់​។ ហេតុការណ៍នេះបានកើតឡើង កាលម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ១ លើស្ពានមុនីវង្សចាស់ ... Read More »

ឃាត់ខ្លួន ៨នាក់ផ្សេងគ្នារួមទាំងវត្ថុតាង ករណីគ្រឿងញៀន

ខេត្តពោធិ៍សាត់៖ របាយការណ៍នគរបាលក្រុងពោធិ៍សាត់ថ្ងៃសុក្រ ៦រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ ដោយមានការសម្រួលពីលោកព្រះរាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់លោក ប៊ី សុខុម អធិការរង ... Read More »

លោក ឃួង ស្រេង ចុះពិនិត្យស្ថានភាពសន្ដិសុខ ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុមប្រឹក្សា ក្រុង ស្រុក ខណ្ឌ អាណត្តិទី៣ ឆ្នាំ២០១៩

ភ្នំពេញ៖ ប្រទេសកម្ពុជានៅថ្ងៃអាទិត្យទី២៦ ឧសភានេះ បានដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី.ខេត្ត ក្រុង ស្រុក ខណ្ឌទូទាំងប្រទេសតាមកាលបរិច្ឆេទ របស់គណៈ កម្មាធិការជាតិរៀបចំ ការបោះឆ្នោត (គ.ជ.ប) ក្រោយពីបានដំណើរការឃោសនារកសំឡេងគាំទ្ររបស់គណបក្សនយោបាយ ដែលបានចូលរួមប្រកួតប្រជែង ក្នុងការបោះឆ្នោតក្រុម ... Read More »

គណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ ចុះបង្ក្រាបល្បែងជល់មាន់តាមអនឡាញ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩ គណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ ដឹកនាំដោយលោក ណុប ផា អភិបាលរងខណ្ឌ បានចុះបង្ក្រាបល្បែងជល់មាន់តាមអនឡាញ យីហោ កាហ្វេអង្រឹង ដុង ហេងលី ស្ថិតនៅផ្ទះលេខ៧៨ ... Read More »

ម៉ូតូ MSX បុករថយន្តបត់ឆ្លងផ្លូវ បណ្តាលឲ្យប្រុស ស្រី២នាក់ រងបួសធ្ងន់

ភ្នំពេញ ៖ យុវជនប្រុសស្រីពីរនាក់ បើកម៉ូតូមួយគ្រឿងយ៉ាងលឿន ជ្រុលទៅបុករថយន្តមួយគ្រឿង បើកបត់ឆ្វេងឆ្លងផ្លូវពេញទំហឹងបណ្ដាលឲ្យម៉ូតូចូលក្រោមរថយន្ត និងមនុស្សខ្ទាតចេញរងរបួសធ្ងន់២នាក់ ។ ហេតុការណ៌នេះ បានកើតឡើងនៅម៉ោងជិត១១យប់ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវទ្រុងមាន់ ខាងមុខសកលវិទ្យាល័យកម្ពុជា ... Read More »

ជនសង្ស័យមួយក្រុម ធ្វើសកម្មភាពឆក់កាបូបពីនារីម្នាក់ ជិតប៉ុស្តិ៍មិត្តភាព ត្រូវសមត្ថកិច្ចចាប់បាន២នាក់

ភ្នំពេញ ៖ ជនសង្ស័យមួយក្រុមជិះម៉ូតូ២គ្រឿង ធ្វើសកម្មភាពឆក់កាបូបពីនារីម្នាក់ កំពុងដើរតាមផ្លូវបណ្ដាលឲ្យនារីរង គ្រោះ និងជនសង្ស័យដួលទាំងអស់គ្នា ត្រូវបាននារីរងគ្រោះស្រែកចោរៗស្របពេលសមត្ថកិច្ចកំពុងតែប្រចាំការ នៅប៉ុស្តិ៍ចេញមកចាប់បានជនសង្ស័យ២នាក់ រត់រួច២នាក់ ។ ហេតុការណ៍នេះកើតឡើងនៅម៉ោង២និង៣០ រំលងអធ្រាត្រ ឈានចូល ថ្ងៃអាទិត្យ ... Read More »

ជនជាតិចិនមួយក្រុម ចូលផឹកស៊ីនៅក្នុងខារ៉ាអូខេ ប្រើហិង្សា ទាត់ធាក់ក្បាល​នារីបម្រើខារ៉ាអូខេម្នាក់ បង់លុយ២០០ដុល្លារ​បញ្ចប់រឿង​

ភ្នំពេញ ៖ ​​ជនជាតិចិនមួយក្រុម ចូល​ហូបចុក​ ស្រវឹងប្រើហិង្សា ទាត់ធាក់ក្បាល​ នារីបម្រើខារ៉ាអូខេម្នាក់ ត្រូវ​បាន​ក្រមសន្តិសុខសម្របសម្រួល​ ជា​ករណី​ហិង្សា​ធម្មតាទៅវិញ ដោយភាគីជនជាតិចិនសង​សំណង​ឲ្យនារីរងរងគ្រោះ ដើម្បី​បញ្ចប់រឿង​កុំឲ្យសមត្ថកិច្ចមូលដ្ឋានចុះមកទាន់ ។ ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង​ជិត០២រំលងអធ្រាត្រ​ ឈានចូលថ្ងៃអាទិត្យ​ ទី២៦ ... Read More »

ព្រឹក​នេះ​ ព្រះមហាក្សត្រ​នៃ​កម្ពុជា​ យាង​និវត្តន៍​ពី​ប្រទេស​បារាំង​ ដោយ​សុវត្ថិភាព​

ភ្នំពេញ​៖ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្រត្សនៃកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ​២០១៩​ នេះ​ បានយាងនិវត្តន៍ពីប្រទេសបារាំង វិញ​ ដល់​មាតុប្រទេស​ដោយ​សុវត្ថិភាព​ ។ ព្រះអង្គបានយាងចូលរួមប្រារព្ធពិធីអបអរសាទរខួប២៥ឆ្នាំនៃសកម្មភាពគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ ... Read More »

មុខសញ្ញាចោរកម្ម និងប្រើប្រាស់គ្រឿងញៀនជាប់ខ្នោះនគរបាល

ខេត្តពោធិ៍សាត់៖ នគរបាលស្រុកភ្នំក្រវាញ ឃាត់ចាប់បញ្ជូនខ្លួនមុខសញ្ញាចោរកម្មយ៉ាងសកម្ម ២នាក់ ដែលអប់រំរាប់សិបដងនាពេលកន្លងមក ។ ប្រតិបត្តិការខាងលើធ្វើឡើង នារសៀលថ្ងៃសៅរ៍ ៧រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ... Read More »

សម្តេចតេជោ ៖ យើងទាំងអស់គ្នាពិតជារីករាយ និងមានមោទនភាពក្រៃលែង ដែលបានឃើញប្រទេសជាតិ កំពុងរីកចម្រើនលឿន ទៅមុខក្រោមដំបូលសន្តិភាព

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា​បានថ្លែងកាលពីព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ នៅលើបណ្តាញសង្គមហ្វេសប៊ុកដូច្នេះថា៖ «សុខសប្បាយជាទេបងប្អូនជនរួមជាតិ? យើងទាំងអស់គ្នាពិតជារីករាយ និងមានមោទនភាពក្រៃលែង ដែលបានឃើញប្រទេសជាតិកំពុងរីកចម្រើនលឿនទៅមុខក្រោមដំបូលសន្តិភាព។ ការរីកចម្រើនរបស់ប្រទេសជាតិមកដល់ដំណាក់កាលនេះ គឺបានមកពីការរួមចំណែកយ៉ាងសំខាន់របស់បងប្អូនជនរួមជាតិ។ ដូច្នេះយើងបន្តចូលរួមថែរក្សាការពារសន្តិភាពអោយបានគង់វង្ស។ ខ្ញុំតែងតែនៅជាមួយបងប្អូនគ្រប់កាលៈទេសៈ ... Read More »

ចោរលួចគាស់ដំបូលតូប យកទូរស័ព្ទដៃ សរុបជាទឹកប្រាក់ជាង២ពាន់ដុល្លារ នៅផ្សារប៉ាហុី

ខេត្តប៉ៃលិន៖ កាលពីវេលាម៉ោង ១៩ និង ១០នាទី ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ប៉ៃលិន បានទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋ ថា មានចោរលួចគាស់ដំបូលតូប ចូលយកទូរស័ព្ទដៃមួយកន្លែង សិ្ថតនៅចំណុចតូបលក់ទូរស័ព្ទក្នុងផ្សារប៉ាហុី នៅក្នុងភូមិប៉ាហុីត្បូង ... Read More »

នារីវ័យ២០ឆ្នាំម្នាក់រួមដៃគ្នាជាមួយ និងម្តាយបង្កើត កាប់សម្លាប់ប្តី ព្រោះតែរឿងសុំលុយមួយម៉ឺនរៀលប្តីមិនឲ្យ

ភ្នំពេញ៖ នារីស្រស់ស្អាត វ័យ២០ឆ្នាំ និងម្តាយបង្កើត ក្លាយជាឃាតក រួមដៃគ្នាកាប់សម្លាប់ប្តី ព្រោះតែទំនាស់ពាក្យសម្តី រឿងសុំលុយ១ម៉ឺនរៀលសោះ តែប្តីមិនឲ្យ ។ ករណីឃាតកម្មនេះ បានកើតឡើងកាលវេលាម៉ោង២០និង០០នាទី ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ ... Read More »

បេក្ខជនចំនួន ៧១នាក់ ដែលទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងការប្រកួតកម្រិតសាខា(CAMPUS LEVEL) សម្រាប់ថ្នាក់ទី៣ ទី៦ ទី៩ និងទី១២ ទាំង១៩សាខា បានចូលរួមប្រកួតប្រជែងដណ្តើមជ័យលាភី ក្នុងកម្មវិធីនិយាយជាសាធារណៈ កម្រិត ប៊ែលធី (Beltei Level) លើកទី៥ ឆ្នាំ២០១៩

ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែ ឧសភា ឆ្នាំ២០១៩ សាលា ប៊ែលធី អន្តរជាតិ បានរៀបចំកម្មវិធី “ ប្រកួតប្រជែងនិយាយនិយាយជាសាធារណៈកម្រិតប៊ែលធី(Beltei Level)  លើកទី៥ ឆ្នាំ២០១៩ សម្រាប់សិស្សចំណេះទូទៅ ថ្នាក់ទី៣ ទី៦ ... Read More »

កងទ័ពបញ្ជាការដ្ឋានកាំភ្លើធំទាំងអស់ ត្រូវបន្តពង្រឹងថែមទៀតអំពីការសាមគ្គីភាព ឯកភាពផ្ទៃក្នុងនិងស្មោះត្រង់ជាមួយរាជ រដ្ឋាភិបាល

ខេត្តកំពង់ស្ពឺ៖ នាយទាហាន នាយទាហានរង មានស្នាដៃល្អ ក្នុងការបំពេញការងារ បំរើជាតិ ក្នុងបញ្ជាការដ្ឋានកាំភ្លើងធំ អគ្គបញ្ជា ការ ចំនួន ៤៦៤នាក់ ត្រូវបានថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គមេបញ្ជាការ កងយោធពលខេមរភូមិន្ទ(ខ.ភ.ម) ផ្ដល់កិត្តិ ... Read More »

ឪពុក​​បង្កើត​រំលោភ​កូន​ស្រី​​​របស់​ខ្លួន​ចំនួន​២​នាក់ ​រហូត​មាន​ផ្ទៃ​ពោះ​ម្នាក់ ​ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន

ខេត្ត​ឧ​ត្ត​រ​មានជ័យ ​៖ កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ត្រពាំង​ប្រាសាទ បាន​ធ្វើ​ការ​ចុះ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​០១​នាក់ កាលពី​វេលា​ម៉ោង​១៣​និង​១៥​នាទី ថ្ងៃទី​២៤ ខែ​ឧសភា ឆ្នាំ​២០១៩ ស្ថិតនៅ​ក្នុងភូមិ​ថ្នល់កែង ឃុំ​ត្រពាំង​ប្រាសាទ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ។ ​ សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ... Read More »

ដោយទំហំនៃការឈឺចុកចាប់..! ភរិយាព្រះរាជអាជ្ញារតនគីរី សំណូមពរអង្វរដល់សម្តេច​ទាំងពីរ ជួយរកយុត្តិធម៍ រឿងប្តីលួចផិតក្បត់មានប្រពន្ធថ្មី

ខេត្តរតនគីរី៖ កាលនៅក្រក្រី ស្រីល្អនោះនៅឯណា..ឬដោយសារឈ្លក់វង្វេងនិងស្នេហាលួចលាក់ផិតក្បត់ បងភ្លេចអស់រាល់អនុស្សាវរីយ៍ដែលយើងបានចាប់ដៃគ្នាទាំងបាតដៃទទេជាគូអនាគត..!!!! ជាការពិតណាស់ ..អ្វីជាសត្យានុម័តធម្មជាតិគឺមិនអាចជៀសផុតបានមែននូវ, ការសើច, យំ ,ទួញសោក ,សប្បាយ ,បែកបាក់,ផឹតក្បត់,ភ្លេចគ្នាទាំងតក់ក្រហល់យ៉ាងនេះសោះ។ អ្វីៗដែលធ្លាប់ចាប់ដៃគ្នាកសាងជាគ្រួសារប្រកបដោយភាពសុខដុម ក៏ប្រែក្លាយទៅជារសាយរសាត់បាត់ស្រមោលសូន្យឈឹងពីបេះដូងពួកយើង..តើជាព្រហ្មលិខិត ឬក៏ជាក្រិតក្រមធម្មជាតិ..? ជាក់ស្តែងមើលចុះ..នៅលើគណនី(face ... Read More »

ខ្សឹបដាក់ត្រចៀក៖ នាយខណ្ឌរដ្ឋបាលព្រៃឈើ​ព្រះវិហារ​កាក់កប​នឹងបទល្មើស

ប្រភពពីមន្ត្រីអង្គការក្រៅរដ្ឋាភិបាលនិងសកម្មជនព្រៃឈើក្នុងខេត្តព្រះវិហារ បានឲ្យដឹងថា បច្ចុប្បន្នឈ្មួញច្រើននាក់នៅតែបន្តសកម្មភាពដឹកជញ្ជូនឈើពីតំបន់ព្រៃព្រះរកា និងតំបន់ព្រៃឡង់ ខេត្តព្រះវិហារ ចូលមកខេត្តសៀមរាប និងខេត្តកំពង់ធំ យ៉ាងរលូន។ ប្រភពបានឲ្យដឹងទៀតថា មន្ត្រីរដ្ឋបាលព្រៃឈើក្នុងស្រុកជាំក្សាន្ត ស្រុកឆែប ស្រុកត្បែងមានជ័យ និងស្រុករវៀង ខេត្តព្រះវិហារ មិនចាត់វិធានការបង្ក្រាបក្រុមឈ្មួញធំៗដែលធ្វើសកម្មភាពដឹកជញ្ជូនឈើចេញពីខេត្តព្រះវិហារ ... Read More »

លិខិតមិត្តអ្នកអាន៖ មកពីពលរដ្ឋយកសំរាមទៅចាក់ ឬក៏រថយន្តមិនមកប្រមូល?

ក្នុងនាមប្រជាពលរដ្ឋម្នាក់ រស់នៅក្រុងព្រះសីហនុ មិនដឹងថា តើអាជ្ញាធរចាប់អារម្មណ៍បញ្ហាគំនរសំរាម​ដែលគរ​ទុកចោលអស់រយៈពេល​ជិត២សប្តាហ៍​នៅក្រោយភ្នំ ប៉ាក់ពើក ក្បែរវិទ្យាល័យហ៊ុនក្រុង នោះដែរឬយ៉ាងណាទេ? តាមខ្ញុំយល់ទិដ្ឋភាពសំរាមនៅក្រុងព្រះសីហនុបែបនេះ គឺឆ្លុះបញ្ចាំងឲ្យឃើញថា សូម្បីតែលំនៅឋានរបស់ថ្នាក់ដឹកនាំ ខេត្ត-ក្រុង ក៏គ្មានអនាម័យស្អាតបាតនោះដែរ ។ ខ្ញុំធ្លាប់ឮចាស់ជាន់ដើមនិយាយថា គឺរបៀប​ផ្តិលទឹក​រាយពីមុខជណ្តើររហូតដល់ចង្ក្រានបាយនេះឯង ... Read More »

បិទ​ផ្លូវ​តវ៉ា​ ! ឃាតកបាញ់សម្លាប់លោកបណ្ឌិត​ កែម​ ឡី​ គឺ​ មានតែ​ជួប​ សម្លាប់​ ម្នាក់គត់

ភ្នំពេញ៖​ តុលាការ​កំពូល​ រកឃើញ​ថា ជនជាប់ចោទ​ អឿត​ អាង​ ហៅ​ ជួប​ សម្លាប់​ គឺ​ ជា​ឃាតក​ម្នាក់​គត់​ ដែល​បានបាញ់​សម្លាប់​លោក​បណ្ឌិត​ កែម​ ឡី​ ហេីយ​ត្រូវ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​ ... Read More »

រថយន្តធុនធំ២គ្រឿងបុកគ្នា របួសធ្ងន់បុរសម្នាក់

ខេត្តព្រះសីហនុ៖ នៅវេលាម៉ោង៧ព្រឹក ថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០១៩ ចន្លោះគីឡូម៉ែត124-125 ស្ថិតក្នុងភូមិក្រាំងអាត់ ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្ត ផ្ទុកកុងតឺន័រ ពាក់ស្លាក ... Read More »

ក្រសួងធនធានទឹក និងឧតុនិយម​ ជូនដំណឹងស្តីពីស្ថានភាពអាកាសធាតុ

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុយនិយម​បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពអាកាសធាតុ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩​។ ប្រភពថា ការវិវឌ្ឍ​អាកាសធាតុ​កំពុងបន្ត​ជះឥទ្ធិពលមកលើកម្ពុជា ធ្វើឲ្យមានភ្លៀងបន្តធ្លាក់បរិមាណកើនឡើង ពីមធ្យមទៅបង្គួរ ហើយសីតុណ្ហភាពអតិបរិមា​មធ្យម​ពី៣៣អង្សាសេដល់៣៥អង្សាសេ…   Read More »

កូនតារាសម្តែង នៅ សូនីតា រកលុយតាំងពីនៅក្នុងផ្ទៃ

ភ្នំពេញ៖ ជិតគ្រប់ខែក្នុងការសម្រាល តំណក់ឈាមដំបូង នៅ សូនីតា កាន់តែបង្ហាញអារម្មណ៍សប្បាយរីករាយ និងការរង់ចាំមើលមុខកូនប្រុស ។ អ្វីដែលគេចាប់អារម្មណ៍តារាស្រីរូបនេះ និងកូនក្នុងផ្ទៃ ក៏ទទួលបានលាភសំណាងមួយមួយតាមរយៈការចូលរួមថតផ្សព្វផ្សាយផលិតផល ថែរក្សាសុខភាពមាតា និងទារកផងដែរ ដែលគេដឹងថា កូនប្រុសនាងអាចមានឱកាសរកលុយចាប់តាំងពីនៅក្នុងផ្ទៃម៉្លេះ ... Read More »

មន្រ្តីសុខាភិបាល បង្ហាញឈ្មោះអ្នកដើរចាក់ថ្នាំខុសច្បាប់ជិត៤០០នាក់នៅខេត្តស្វាយរៀង និងប្រកាសចាត់វិធានការតាមច្បាប់

ខេត្តស្វាយរៀង៖ ក្នុងខេត្តស្វាយរៀង បច្ចុប្បន្ននេះនៅមានអ្នករកស៊ីដើរចាក់ថ្នាំជាច្រើន គ្មានសញ្ញាបត្រ និងគ្មានច្បាប់អនុញ្ញាតពីមន្ទីរសុខាភិបាលខេត្ត ឬពីក្រសួងសុខាភិបាល កំពុងរកស៊ីដើរចាក់ថ្នាំយ៉ាងអនាធិបតេយ្យនៅក្នុងខេត្តស្វាយរៀង ។ បើតាមលោក កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង បានឲ្យដឹងថា អ្នកដើរចាក់ថ្នាំគ្មានសញ្ញាបត្រ និងគ្មានច្បាប់អនុញ្ញាតទាំងនេះ ... Read More »

ប្រុសស្រី១គូ បើករថយន្តពន្លះទ្រូងផ្លូវបាក់អស់១កង់ ឯរថយន្តខ្ទេចពីមុខ

ភ្នំពេញ ៖ ប្រុសស្រី១គូបានធ្វើដំណើរដោយរថយន្តមួយគ្រឿង ម៉ាកកាមរីហាយប្រឺត ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង បណ្ដាលឲ្យបាក់អស់១កង់ ឯរថយន្តបង្កខ្ទេចមួយកំណាត់មុខ ព្រមទាំងបណ្ដាលឲ្យមនុស្សរបួសធ្ងន់ស្រាល២នាក់ផងដែរ ។​ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ​បានកើតឡើងកាលពីវេលាម៉ោង២ និង៥០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃសៅរ៍ ទី២៥ ខែឧសភា ឆ្នាំ២០១៩ ... Read More »

យុវជនម្នាក់មានវិបត្តិ​ក្នុងចិត្ត បានធ្វើអត្តឃាតចងកសម្លាប់ខ្លួនលើដើមខ្នុរ​ផ្អើលអ្នកជិតខាង

ភ្នំពេញ ៖ មានហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយបានកើងឡើង កាលពីព្រលប់ម៉ោង៦​និង៣០នាទី ថ្ងៃសុក្រ ទី២៤ ខែឧសភា ឆ្នាំ២០១៩ ក្រោយពីមាននារីម្នាក់បានចុះពីលើផ្ទះជួល បានប្រទះឃើញសពយុវជនម្នាក់ចងកសម្លាប់ខ្លួនលើដើមខ្នុរ ក្បែរបន្ទប់របស់ខ្លួន ស្ថិតក្នុងភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។​ ... Read More »

រថយន្តឡិចស៊ីស GX470​បើកបុករថយន្តទំនើបស្ទារិច​ នៅស្ទុបទូតរុស្ស៊ី ចំពីក្រោយបណ្ដាលឲ្យរងការខូចខាត

ភ្នំពេញ ៖ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បានកើតឡើង​បង្កដោយរថយន្តឡិចស៊ីស GX470 បានបុករថយន្តម៉ាក​ស្ទារិច ចំបញ្ឆិតពីក្រោយ បណ្ដាលឲ្យរងការខូចខាត កាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩ នៅស្ទុបស្ថានទូតរុស្ស៊ី កែងនឹងផ្លូវសុធារស ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ... Read More »