ភ្នំពេញ ៖ រថយន្ដបែនដឹកដីបានបើកបុកនិងកិនស្ដ្រីម្នាក់បណ្ដាលឲ្យស្លាប់នៅនឹងកន្លែងកេីតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ ដែលហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង ៨ និង ៣០នាទីព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចរង្វង់មូលកួរស្រូវ ផ្លូវលេខ១០៤ ភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ ... Read More »
ថ្ងៃនេះអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីនៅប្រទេសថៃមានចំនួន ៧នាក់ ខណៈកម្ពុជាគ្មានអ្នកឆ្លងថ្មី និងមានអ្នកជាសះស្បើយ១នាក់
ភ្នំពេញ៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃបានជូនដំណឹងមកថា៖ថ្ងៃនេះអ្នកឆ្លងជំងឺកូវីដ-១៩នៅប្រទេសថៃមានចំនួន៧នាក់ ប៉ុន្តែអ្នកឆ្លងទាំងនោះ គឺជាអ្នកដែលស្ថិតនៅមណ្ឌលចត្តាឡីស័ក (មណ្ឌលដាក់ឱ្យនៅដាច់ដោយឡែក) ដែលធ្វើដំណើរត្រឡប់មកពីបរទេស មិនមែនករណីឆ្លងក្នុងសហគមន៍ក្នុងប្រទេសថៃនោះទេ។ សូមបញ្ជាក់ថា៖ បច្ចុប្បន្នភាពជំងឺកូវីដ-១៩ក្នុងប្រទេសកម្ពុជានិងថៃ គិតត្រឹមថ្ងៃទី ៨ ខែមិថុនា ឆ្នាំ២០២០ នៅប្រទេសថៃ មានឆ្លងថ្មីចំនួន៧នាក់, ... Read More »
លោក ឃួង ស្រេង ជំរុញឲ្យខណ្ឌ សង្កាត់ ត្រូវតែទប់ស្កាត់ការរំលោភយកចំណីផ្លូវ ប្រឡាយ លូ អាងស្តុកទឹកដើម្បីដោះស្រាយបញ្ហាលិចលង់ដោយជំនន់ទឹកភ្លៀងនារដូវវស្សាឆ្នាំនេះ
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យអាជ្ញាធរខណ្ឌ សង្កាត់ ត្រូវចុះមើលឲ្យដល់មូលដ្ឋានរបស់ខ្លួនក្នុងការបង្ការ ទប់ស្កាត់ ការរំលោភយកចំណីផ្លូវ ប្រឡាយ លូ អាងស្តុកទឹកដើម្បីធ្វើយ៉ាងណា ដោះស្រាយបញ្ហាលិចលង់របស់ប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ខណៈរដូវវស្សាបានឈានមកដល់ ... Read More »
លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ប្រជុំបូកសរុបសភាពកាណ៍ និងលទ្ធផលកិច្ចប្រតិត្តិការប្រចាំខែឧសភា និងដាក់ចេញទិសដៅអនុវត្តបន្ត
ខេត្តកណ្តាល ៖ នៅព្រឹកថ្ងៃចន្ទ ទី០៨ ខែមិថុនា ឆ្នាំ២០២០នេះ ស្នងការនគរបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបសភាពកាណ៍ និងលទ្ធផលកិច្ចប្រតិត្តិការប្រចាំខែឧសភា ឆ្នាំ២០២០ និងដាក់ចេញទិសដៅអនុវត្តបន្ត ។ ... Read More »
ប្រជាពលរដ្ឋរីករាយ ក្នុងការប្រមូលផ្សិតប៉ក់ និងអនុផលព្រៃឈើផ្សេងៗនៅ ខេត្តឧត្តរមានជ័យ
ខេត្តឧត្តរមានជ័យ៖ ក្នុង១រដូវៗ ប្រជាកសិករ មានចិត្តរីករាយ រំភើប កាលបើភ្លៀងធ្លាក់ ពួកគាត់បានប្រមូលផ្សិតប៉ក់ និងអនុផលព្រៃឈើផ្សេងៗនៅតាមមូលដ្ឋានគាត់រស់នៅ បានផលច្រើន និងជារបស់ធម្មជាតិ។ អង្គភាពមន្ទីរបរិស្ថានខេត្ដឧត្ដរមានជ័យ បានអោយដឹងថា៖ជាប្រចាំ ក្រុមការងារការិយាល័យអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន នៃមន្ទីរបរិស្ថានខេត្ដឧត្ដរមានជ័យ បានចុះពិនិត្យមើលសកម្មភាពប្រមូលផ្សិតប៉ក់ ... Read More »
លោក ឃួង ស្រេង ជំរុញឲ្យអាជ្ញាធរខណ្ឌ សង្កាត់ ទាំងអស់ត្រូវរៀបចំផែនការប្រមូលសំរាម ស្ដារប្រឡាយ លូ នៅតំបន់ដែលខ្លួនកាន់កាប់ឲ្យបានល្អ រដូវវស្សានេះ
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យអាជ្ញាធរខណ្ឌ និងសង្កាត់ត្រូវរៀបចំផែនការប្រមូលសំរាម ស្ដារប្រឡាយលូ ស្ថិតក្នុងដែនសមត្ថកិច្ច របស់ខ្លួនគ្រប់គ្រង ឲ្យបានល្អបញ្ជៀសការលិចលង់ និងកកស្ទះសំរាម នៅរដូវស្សានេះ និងចៀសវាងកុំឲ្យប្រជាពលរដ្ឋរិះគន់បន្ដទៀត ។ ... Read More »
ស្រុកវាលវែង ជាតំបន់អេកូទេសចរណ៍ ក៏ដូចតាមដងផ្លូវជាតិលេខ៥៥«ផ្លូវបុប្ផាលាក់ខ្លួន» និងរមណីយដ្ឋានទឹកធ្លាក់ថ្ម ទាក់ទាញភ្ញៀវបំផុត
ខេត្តពោធិ៍សាត់៖ អង្គភាពមន្ទីរព័ត៌មានខេត្តពោធិ៍សាត់បានអោយដឹងថា៖ ស្របពេលដែលស្ថានភាពកូវីដ១៩ នៅកម្ពុជា ក៏ដូចជានៅក្នុងខេត្តពោធិ៍សាត់ ហាក់មានភាពស្ងប់ស្ងាត់និងធូរស្រាលជាងមុនបន្តិចនោះ សង្កេតឃើញថា ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋទាំងក្នុងខេត្តនិងក្រៅខេត្ត បានដ្វើដំណើរកម្សាន្តជាលក្ខណៈ គ្រួសារទៅកាន់តំបន់អេកូទេសចរណ៍ ក៏ដូចតាមដងផ្លូវជាតិលេខ៥៥និងរមណីយដ្ឋានទឹកធ្លាក់ថ្មដាតូចស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង នាចុងសប្តាហ៍ចាប់ពី១៥០នាក់ទៅ២០០នាក់។ ... Read More »
តារាល្បីៗបន្តរំលឹកដាស់តឿនប្រជាពលរដ្ឋខ្មែរឲ្យបន្តប្រុងប្រយ័ត្នខ្ពស់ពីជំងឺកូវីដ-១៩
ភ្នំពេញ៖ បញ្ហាជំងឺកូវីដ-១៩ នៅតែបន្តក្លាយជាក្តីកង្វល់ខ្លាំងសម្រាប់បណ្តាប្រជាជននៃប្រទេសជាច្រើនលើសាកលលោក។ បើទោះបីជាករណីជំងឺមួយនេះនៅកម្ពុជានៅមិនទាន់ប្រឈមនឹងសភាពធ្ងន់ធ្ងរក្តីក៏ប្រមុខរដ្ឋាភិបាល និងសិល្បករប្រុសស្រីល្បីឈ្មោះជាច្រើននៅតែបន្តអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់បន្តប្រុងប្រយ័ត្នខ្ពស់ រស់នៅដោយភាពអនាម័យ។ ស្ទើរជារៀងរាល់ថ្ងៃប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បាន ផ្ញើសាររំលឹកអំពីការចូលរួមទប់ស្កាត់ជំងឺឆ្លងរលាកផ្លូវដង្ហើមកូវីដ-១៩ ជាពិសេសនៅថ្ងៃចុងសប្តាហ៍ដែលជាពេលដែលប្រជាពលរដ្ឋមួយចំនួនធ្វើដំណើរកំសាន្តនៅតាមតំបន់រមណីយដ្ឋាននានាដែលអាចជួបជុំក្រុមមនុស្សច្រើន ឬក៏មានក្រុមគ្រួសារខ្លះនាំកូនចៅទៅទទួលទានអាហារនៅតាមភោជនីយដ្ឋាន និងដើរកំសាន្តនៅតាមផ្សារទំនើបតូចធំជាដើម។ ... Read More »
សម្តេចប្រធានរដ្ឋសភា បានអនុញ្ញាតឱ្យ លោក Ermenegildo “Kupa” Lopes ចូលជួបសំដែងការគួរសម
ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០ បានអនុញ្ញាតឱ្យ លោក Ermenegildo “Kupa” Lopes ឯកអគ្គរដ្ឋទូតវិសាមញ្ញ ... Read More »
ព្យុះត្រូពិក Cristobal ចូលដល់ឆ្នេរសមុទ្រអាមេរិក
ព្យុះត្រូពិក Cristobal បានកកើតឡើងវិញដែលមានកម្លាំងខ្យល់ខ្លាំង បានឆ្ពោះទៅកាន់ឆ្នេរសមុទ្រអាមេរិក កាលពីថ្ងៃទី៧ ខែមិថុនា បង្កឲ្យមានខ្យល់កួចនៅរដ្ឋ Florida និងមានភ្លៀងធ្លាក់ខ្លាំងនៅរដ្ឋ Mexico ។ ព្យុះនេះបានចុះខ្យោយក្លាយទៅជាសម្ពាធទាបពេលចូលដល់ ឈូងសមុទ្រម៉ិចស៊ីកូ។ ប៉ុន្តែកាលពីថ្ងៃទី៦ខែមិថុនា ព្យុះCristoba ... Read More »
លួចម៉ូតូសណ្ដោងរ៉ឺម៉ករបស់ពលរដ្ឋមិនបានសម្រេចត្រូវសមត្ថកិច្ចចាប់ខ្លួន
ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់ពេលកំពុងធ្វើសកម្មភាពលួចម៉ូតូសណ្ដោងរ៉ឺម៉ករបស់ពលរដ្ឋលក់បន្លែនៅក្រុងតាខ្មៅ ត្រូវបានម្ចាស់រ៉ឺម៉កឃើញទាន់ស្រែកឆោឡោប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួន។ ករណីនេះបានកើតឡើង កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១០និង១៥នាទីត្រង់ចំណុចផ្សារតាខ្មៅថ្មី ស្ថិតក្នុងភូមិដើមមៀន១ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល។ មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ... Read More »
ពលរដ្ឋក្រីក្រនិងងាយរងគ្រោះ ក្នុងអំឡុងពេលផ្ទុះរីករាលដាលនៃជំងឺកូវីដ-១៩ ចំនួន៣ឃុំនៃស្រុកខ្សាច់កណ្ដាលទទួលបានអំណោយពីកាកបាទក្រហមកម្ពុជា
ខេត្តកណ្ដាល៖ កាលពីព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២០ លោក គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ... Read More »
នៅស្រុកស្ទោងមានខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ២ខ្ននិង១ករណីទៀតខ្សែភ្លើងឆក់ស្លាប់បុរសម្នាក់
ខេត្តកំពង់ធំ៖ មានករណីខ្យល់កន្រ្តាក់ បណ្តាលឲ្យផ្ទះប្រជាពលរដ្ឋចំនួន២ខ្នង រងការខូចខាត និងករណីមួយទៀតខ្សែភ្លើងឆក់ បណ្តាលឲ្យបាត់បង់ជីវិតមនុស្សម្នាក់ នៅស្រុកស្ទោងខេត្តកំពង់ធំ កាល ថ្ងៃសៅរ៍ ១រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ... Read More »
ការឆ្លងរាលដាល កូវីដ-១៩ នៅលើពិភពលោកបន្តកើនឡើង ជាង៧លាននាក់ហើយ
ស្ថានភាពឆ្លងរាលដាលកូវីដ-១៩នៅលើពិភពលោកមានសញ្ញាកើនឡើង ដដែល ហើយអាចនឹងកើនឡើងខ្ពស់ ជាងមុនទៀត ដោយសារតែប្រទេសជាច្រើនបានបើកទ្វារសេដ្ឋកិច្ច ។ ជាមួយគ្នានេះមានបាតុកម្មនៅគ្រប់ទិសទី ជុំវិញពិភពលោក ពិសេសគឺអាមេរិក។ យោងតាមគេហទំព័រ Worldometers បានផ្សាយថា គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី ៨ ខែមិថុនា ... Read More »
ប្រធានក្លឹប Atletico Madrid ថាក្លឹបលោកអាចឈ្នះពាន Champions League
ប្រធានក្លឹប Atletico Madrid លោក Enrique Cerezo ជឿជាក់ថា ក្រុមរបស់គាត់អាចឈ្នះពានរង្វាន់ Champions League បានដោយគ្មានអ្នកគាំទ្រ។ នេះបើយោងតាម livescore ផ្សាយនៅថ្ងៃចន្ទនេះ ។ ... Read More »
ខ្សែប្រយុទ្ធ Dybala មិនទាន់ជា១០០ភាគរយពីជំងឺកូវីដ-១៩ទេ
ខ្សែប្រយុទ្ធ Paulo Dybala នៅមិនទាន់មានសុខភាព ១០០ ភាគរយទេបន្ទាប់ពីបានឆ្លងជំងឺកូវីដ-១៩នៅឡើយទេ ប៉ុន្តែរូបគេកំពុងតែវិលត្រឡប់មក Serie A វិញ ដើម្បីឲ្យគ្រូពេទ្យជំនាញពិនិត្យ និងដាក់នៅដាច់ដោយឡែកពីសមាជិកក្រុម។ ខ្សែប្រយុទ្ធក្រុមសេះបង្កង់ Juventus បានបញ្ជាក់កាលពីខែមីនាថា ... Read More »
Raheem Sterling៖ ជំងឺតែមួយគត់នៅពេលនេះគឺការរើសអើងជាតិសាសន៍
ខ្សែប្រយុទ្ធ Raheem Sterling ជម្រើសជាតិអង់គ្លេស និងក្លឹបManchester City បានគាំទ្រការតវ៉ាដែលកើតឡើងនៅពាសពេញចក្រភពអង់គ្លេសដោយនិយាយថា “ជំងឺតែមួយពេលនេះគឺការរើសអើងជាតិសាសន៍ដែលយើងកំពុងប្រយុទ្ធ” ។ កីឡាករវ័យ២៥ឆ្នាំ Sterling បាននិយាយថា “នេះគឺជារឿងសំខាន់បំផុតនៅពេលនេះក្នុងពេលវេលាព្រោះនេះជាអ្វីដែលកំពុងកើតឡើងរាប់ឆ្នាំនិងច្រើនឆ្នាំ” ។ ថ្លែងទៅកាន់កម្មវិធីព័ត៌មានប៊ីប៊ីស៊ីកាលពីម្សិលមិញ ... Read More »
លីគកំពូលអុីតាលី Serie A អនុញ្ញាតឲ្យផ្លាស់ប្តូរកីឡាករបម្រុង៥នាក់ក្នុងពេលប្រកួតដូចនៅអង់គ្លេសដែរ
លីគកំពូលអុីតាលី Serie A បានប្រកាសថា ក្លឹបទាំងអស់ ក្នុងពេលដែលត្រូវត្រឡប់ មករកការប្រកួតឡើងវិញ ចាំបាច់ត្រូវប្រើប្រាស់ កីឡាករបម្រុង ចំនួន៥នាក់ ក្នុងមួយប្រកួត។ សេចក្តីប្រកាសនេះគឺធ្វើដូចនៅលីគកំពូលអង់គ្លេសដែរ។ គណកម្មការបាល់ទាត់ ពិភពលោក បានធ្វើការសម្រេចចិត្ត ... Read More »
ហាង «លីហួរ ប្តូរប្រាក់» សាខាច្រមុះជ្រូកស្ទឹងមានជ័យ ត្រូវពលរដ្ឋ រិះគន់ ថា គ្រាន់តែលុយខ្មែរចាស់បន្តិចបន្តួច ទាមទារកាត់ទឹក ដែរ
ភ្នំពេញ៖កាលពីល្ងាចថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២០ ថ្មីៗនេះ យោងតាមគណនីហ្វេសប៊ុកមួយឈ្មោះ « Mich Heang» បានបង្ហោះ ថា «លុយដុល្លារក៏កាត់ទឹក លុយខ្មែរក៏កាត់ទឹក ដោយយកលេសថា ជាក្រដាសប្រាក់ចាស់ ។ ... Read More »
ស្រែកហ៊ោរៗសមត្ថកិច្ចចូលដល់ចែកជើងគ្នារត់ព្រាត
កំពង់ស្ពឺ ៖ក្រុមមនុស្សញៀនល្បែងបញ្ជល់មាន់មួយក្រុមដែលមានខ្លះគេហៅថាជាគ្រូជល់មាន់ផងនោះត្រូវបាននគរបាលស្រុកឧដុង្គចុះបង្រ្កាបធ្វើអោយអ្នកទាំងនោះរត់ជាន់ជើងគ្នាយកប្រាសអាយូសរៀងៗខ្លួន។ចុងក្រោយអ្នករត់រួចក៏នៅជាប់ម៉ូតូរីឯអ្នករត់មិនរួចជាប់ទាំងខ្លួនជាប់ទាំងម៉ូតូត្រូវសមត្ថកិច្ចយកមកដាក់តម្រង់ជួរគ្នាថតរូបបង្ហាញសាធារណជន។ ការបង្ក្រាបនេះធ្វើឡើងកាលពីវេលាម៉ោង១១.៣០នាទីព្រឹក ថៃ្ងទី០៧ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅចំណុចលោកតាបាក់ឡៅ ខាងលិចភូមិព្រៃទទឹង ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ចំងាយ ប្រហែល ៥០០ ... Read More »
សមត្ថកិច្ចនគរបាលប៉ុស្តិ៍ចាក់អង្រែលេីឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ករណីគាស់ផ្ទះលួចយកម៉ូតូ
ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ចាក់អង្រែលេីបានចុះធ្វើការស្រាវជ្រាវករណីគាស់ផ្ទះលួចម៉ូតូប្រជាពលរដ្ឋកាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង៤ទៀបភ្លឺ នៅចំណុចផ្ទះលេខ ២១ ផ្លូវលំ ភូមិព្រែកតាគង់៣ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ រហូតដល់ម៉ោង១១ព្រឹក ថ្ងៃទី៧ ... Read More »
Update ៖ អបអរសាទរខណៈកម្ពុជា មានអ្នកជាសះស្បើយ១នាក់ និងគ្មានអ្នកឆ្លងកូវីដ១៩ថ្មីទេ ក្នុងថ្ងៃនេះ
ភ្នំពេញ៖ ក្រសួងសុខាភិបាលបានប្រកាសជូនព័ត៌មានឱ្យដឹងថា៖ កម្ពុជាមានករណីជាសះស្បើយ ចំនួន១នាក់ និងមិនមានករណីវិជ្ជមានជំងឺកូវីដ១៩ ថ្មី នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ ២០២០នេះ។ សូមបញ្ជាក់ថា៖ ករណីអ្នកជាសះស្បើយថ្មីមានចំនួន ១នាក់ ជាបុរសជនជាតិខ្មែរអាយុ ២៦ឆ្នាំរស់នៅភូមិរកាពប្រាំ ... Read More »
ថ្ងៃនេះកម្ពុជាគ្មានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីទេ តែប្រទេសវៀតណាមមានអ្នកឆ្លងថ្មីចំនួន ២នាក់
ភ្នំពេញ៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសវៀតណាមបានធ្វើបច្ចុប្បន្នភាពជំងឺកូវីដ-១៩ ក្នុងប្រទេសកម្ពុជានិងវៀតណាម គិតត្រឹមព្រឹកថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ២០២០ ដោយបញ្ជាក់ថា៖ ថ្ងៃនេះកម្ពុជាគ្មានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីទេ តែប្រទេសវៀតណាមមានអ្នកឆ្លងថ្មីចំនួន ២នាក់។ ដូច្នេះវៀតណាមមានអ្នកឆ្លងសរុបចំនួន ៣៣១នាក់,អ្នកជាសះស្បើយចំនួន ៣០៧នាក់, អ្នកកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យចំនួន ... Read More »
ផឹកស្រាស្រវឹងទាញព្រនង់ឫស្សីសំពងអ្នកផឹកជាមួយបែកក្បាលត្រូវនគរបាលឃាត់ខ្លួន
ខេត្តពោធិ៍សាត់៖ អ្នកក្លាហានពូកែព្រោកប្រាជ្ញដៀមដាមក្នុងវង់ផឹកសុី ត្រូវបានគូភាគីម្ខាងទៀតទាញព្រនង់ឫស្សីសំពងបែកក្បាលហូរឈាមកក្លាក់ តែបន្តិចក្រោយមកត្រូវសមត្ថកិច្ចនគរបាលចុះមកឃាត់ខ្លួនជនដៃដល់ដើម្បីយកទៅអនុវត្តតាមនីតិវិធី ។ ករណីហិង្សាដោយចេតនាខាងលើនេះបានកើតឡើងនៅវេលាម៉ោង៤ និង៣០នាទី រសៀលថ្ងៃអាទិត្យ ២រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៧ ... Read More »
ក្នុងថ្ងៃទី៧ខែ មិថុនា រកឃើញយានយន្តល្មើស១.៣១៧ គ្រឿង ខណ:មួយសប្តាហ៍រកឃើញ៨.៥៥២គ្រឿង
ភ្នំពេញ ៖តាមរបាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បញ្ជាក់ថានៅថ្ងៃទី៧ខែមិថុនា ឆ្នាំ២០២០នេះ ការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅទូទាំងប្រទេសមត្ថកិច្ចរកឃើញយានយន្តល្មើសសរុបចំនួន១.៣១៧ គ្រឿង ក្នុងនោះមានម៉ូតូចំនួន១.០០៥គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ ។ ដោយឡែកក្នុងរយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី១ដល់ថ្ងទី៧ខែមិថុនា ការរឹតបន្ដឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក រកឃើរកឃើញមធ្យោបាយល្មើសសរុបចំនួន៨.៥៥២ ... Read More »
«បរិហារកេរ្តិ៍លើបណ្តាញផ្សព្វផ្សាយសង្គម – Social Media Defamation” ចែកជូនបងប្អូនប្រជាពលរដ្ឋជ្រាប និងចូលរួមទប់ស្កាត់»
ភ្នំពេញ៖ នាយកដ្ឋានព័ត៌មានវិទ្យាបានធ្វើការពន្យល់ថា៖ ដូចបានចុះផ្សាយកាលពីសប្តាហ៍មុនអំពីបទល្មើសបច្ចេកវិទ្យាព័ត៌មាន ធំៗទាំង០៥ ដែលកំពុងកើតមានក្នុងព្រះរាជាណាចក្រកម្ពុជា។ ថ្ងៃនេះក្រុមការងារបច្ចេកទេសសូមធ្វើការបកស្រាយអំពីបទល្មើស “បរិហារកេរ្តិ៍លើបណ្តាញផ្សព្វផ្សាយសង្គម – Social Media Defamation” ចែកជូនបងប្អូនប្រជាពលរដ្ឋជ្រាប និងចូលរួមទប់ស្កាត់។ ខាងនាយកដ្ឋានព័ត៌មានវិទ្យាបានបញ្ជាក់ថា៖ ការបរិហារកេរ្តិ៍លើបណ្តាញផ្សព្វផ្សាយសង្គម ... Read More »
យុវជន៤នាក់ត្រូវ ឃាត់ខ្លួនក្រោយពេលវាយយុវជនម្នាក់ទៀតបែកក្បាល
ភ្នំពេញ៖ យុវជនចំនួន៤នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍កំបូល ឃាត់ខ្លួនក្រោយពេលពួកគេផឹកស្រាស្រវឹងហើយបានយកដែករន្ទារវាយទៅលើយុវជនម្នាក់ទៀតបណ្ដាលឲ្យបែកក្បាលហូរឈាមនិងដួលសន្លប់ស្ដូកស្តឹងនៅនឹងកន្លែង ខណៈយុវជនរងគ្រោះកំពុងតែធ្វើការងារជាមួយប្អូនស្រីម្នាក់ទៀតដោយមិនដឹងខ្លួននិងគ្មានទំនាស់អ្វីជាមួយពួកគេឡើយ។ ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង២រសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២០ នៅក្នុងការដ្ឋានសំណង់មួយកន្លែងស្ថិតនៅក្នុងភូមិតាសេក សង្កាត់កំបូល ខណ្ឌកំបូល ។ ជនសង្ស័យខាងលើនោះទី១,ឈ្មោះនន់ ផៅ អាយុ២៥ មានទីលំនៅភូមិសខ្លាញ់ ... Read More »
សត្វក្រៀលមានវត្តមាននៅកម្ពុជាធ្វើឲ្យគេនឹកឃើញបទ សម្រែកសត្វក្រៀល
សត្វក្រៀលជាសត្វស្លាបមួយប្រភេទ សម្បុរប្រផេះចំពុះវែង, កវែង, ក្បាលត្រងោលជើងវែង, ខ្ពស់ជង្រ្គោងៗ និងមានសម្រែកឮខ្លាំង ។ ក្រៀល មានទំហំខ្លួនចាប់ពី ១៥២ ទៅ ១៥៦ ស.ម ចូលចិត្តរស់នៅតំបន់ទំនាបលិចទឹក វាលស្រែ ... Read More »
ប្រសើរណាស់! ឥណ្ឌានិងចិនបានព្រមព្រៀងគ្នាដោះស្រាយវិវាទដោយសន្តិភាព
សារព័ត៌មានCNN នៅថ្ងៃទី៧ ខែមិថុនា បានផ្សាយថា រដ្ឋាភិបាលឥណ្ឌា និងចិនបានព្រមព្រៀងគ្នា ដោះស្រាយវិវាទដោយសន្តិភាពនៅតាមបណ្តោយព្រំដែនប្រទេសទាំងពីរ។ កន្លងមកឥណ្ឌាបានបដិសេធសំណើពីអាមេរិកដែលចង់ចូលរួមដោះស្រាយវិវាទព្រំដែនឥណ្ឌា-ចិន ដែលកំពុងតែតានតឹងដាក់គ្នា។ ប្រទេសទាំងពីរបានប្រឈមមុខតានតឹងដាក់គ្នាជាថ្មីតាមបណ្តោយព្រំដែន(LAC) តាមជ្រលងភ្នំហិមពាន្ត(Himalaya) ដោយភាគីឥណ្ឌាចោទប្រកាន់ទាហានចិនថាបានដើរល្បាតចូលព្រំដែនឥណ្ឌា។ ព្រំដែន(LAC) បានបង្កើតឡើងនៅឆ្នាំ១៩៩៣ ក្រោយប្រទេសទាំងពីរបានខិតខំដោះស្រាយវិវាទ ... Read More »
មន្រ្តីរដ្ឋបាលព្រៃឈើខេត្តសៀមរាប ស្នើសុំឱ្យអាជ្ញាធរពាក់ព័ន្ធសហការចូលរួមដោះស្រាយករណីរំលោភច្បាប់ព្រៃឈើដោយការឃុបឃិត
ខេត្តសៀមរាប៖ លោក សេង លន នាយសង្កាត់រដ្ឋបាលព្រៃឈើកន្ទួត–ខ្នាក្រៅនៃខេត្តសៀមរាប បានអំពាវនាវឱ្យបញ្ឈប់ការផ្ទេរសិទ្ធិរំលោភលើផ្ទៃដីព្រៃរបស់រដ្ឋដែលគ្រប់គ្រងដោយច្បាប់ ។ លោកបានបន្តថា ការលបលួចចូលកាប់ឈើនៅក្នុងតំបន់នេះ ត្រូវបានកាត់បន្ថយជាច្រើន ក៏ប៉ុន្តែអ្វីដែលជាការព្រួយបារម្ភខ្លាំងបំផុតនោះ គឺតំបន់ដីព្រៃក្រៅពីចម្ការពូជឈើ គ្រញូងនោះ កំពុងទទួលរងនូវគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរ ដោយការកើតឡើងនូវអំពើឃុបឃិតគ្នា ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច