ព័ត៌មានទាន់ហេតុការណ៍៖
'

នគរបាលស្រុកជើងព្រៃឃាត់មនុស្សប្រុស-ស្រីពីរនាក់ ពាក់ព័ន្ធនឹងករណីជួញដូរថ្នាំញៀន

ខេត្តកំពង់ចាម ៖ កាលពីថ្ងៃអង្គារ ខែសីហាម្សិលមិញ កម្លាំងជំនាញខេត្ត សហការជាមួយជំនាញស្រុកជើងព្រៃ និងបាធាយបានធ្វើការស្រាវជ្រាវ បើកកិច្ចប្រតិបត្តិការបង្ក្រាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។ ក្នុងនោះកម្លាំងបានចាប់ឃាត់ខ្លួនជនសង្ស័យ បាន២នាក់ ។ សមត្ថកិច្ចបានឲ្យដឹងថា កិច្ចសហការឃាត់ខ្លួនជនសង្ស័យខាងលើធ្វើឡើងកាលពីវេលា ... Read More »

ផឹកស៊ីហាមក្លែមសម្តី !! បុរសម្នាក់ត្រូវមិត្តរួមវង់កាប់រងរបួសច្រើនកន្លែងធ្ងន់ធ្ងរ

ខេត្តត្បូងឃ្មុំ ៖ បុរសម្នាក់ត្រូវបានក្លើម្រាក់ផឹកស៊ីជាមួយគ្នាកាប់ចិញ្ច្រាំឲ្យរងរបួសធ្ងន់ធ្ងរ ក្នុងទំនាស់ពាក្យសម្តី ហើយត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យជាបន្ទាន់ ។ អំពើហិង្សានេះកើតឡើងនៅភូមិ-ឃុំរំចេក ស្រុកមេមត់ កាលពីវេលា១និង៣០នាទី ថ្ងៃ អង្គារ ១២រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ... Read More »

សត្វជ្រូករាប់ពាន់ក្បាលកំពុងនាំចូលពីប្រទេសថៃតាមច្រកទ្វាអន្តរជាតិអូស្មាច់

ខេត្តឧត្ដរមានជ័យ ៖ ​ប្រទេស​កម្ពុជា ​បច្ចុប្បន្ន មាន​តម្រូវការ​សាច់សត្វ​ជាច្រើន ​សម្រាប់​បម្រើការ​ហូបចុក​ប្រចាំថ្ងៃ ​ដោយ សារ​ប្រទេស​កសិកម្ម​មួយ​នេះ មិន​ទាន់មាន​លទ្ធភាព​ផលិត​ឱ្យ​បាន​គ្រប់គ្រាន់​ដើម្បី​បំពេញ​តម្រូវ​ការ​ក្នុង​ ស្រុក​របស់​របស់ខ្លួន ​។ ​ តម្រូវការ​នេះ​ ជា​ឱកាស​សម្រាប់​ក្រុម​អ្នក​រកស៊ី​នាំ​សត្វ​ចូល​ទាំង​ស្របច្បាប់​ និង​លួចលាក់ ... Read More »

តារាជាច្រើនរូបនឹងចេញលក់កាហ្វេប្រមូលលុយជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់

ភ្នំពេញ៖ បើមិនមានការប្រែប្រួលទេ នឹងមានសិល្បករប្រុសស្រីល្បីឈ្មោះនៅកម្ពុជា៦រូប នឹងបង្ហាញវត្តមានចាប់ពីព្រឹកថ្ងៃទី០៩ខែសីហា ឆ្នាំ២០១៨នេះ នៅក្នុងហាងលក់កាហ្វេយីហោម៉ាខាត់កាហ្វេ ដើម្បីស្វែងរកថវិកាបន្ថែម លើគម្រោងប្រគំតន្ត្រីនៅចុងសប្តាហ៍នេះ ជួយដល់ប្រជាជនរងគ្រោះដោយទឹកជំនន់នៅខេត្តស្ទឹងត្រែង និងខេត្តក្រចេះ ។ តារាប្រុសស្រីល្បីឈ្មោះទាំងនោះមានដូចជា លោក ជ័យ សុវ៉ាត ... Read More »

នគរបាលខណ្ឌសែនសុខ ឃាត់ខ្លួនជនសង្ស័យ២នាក់ជាមុខសញ្ញាលួចប្លន់និងជួញដូរថ្នាំញៀន

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិភ្នំពេញថ្មី នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានឃាត់ខ្លួនជនសង្ស័យ២នាក់ជាមុខសញ្ញាលួចប្លន់និងជួញដូរថ្នាំញៀនយ៉ាងសកម្ម ក្រោយសមត្ថកិច្ចកំពុងតែចូលទៅលាងម៉ូតូជាមួយជនសង្ស័យ ប្រទះឃើញលាក់លាម រួចឃាត់សួរនាំនឹងឆែកឆេររកឃើញថ្នាំញៀននិងសោរអក្សរតេចំនួន២ឈុត ដែលលាក់ទុកក្នុងកាបូបស្ពាយ សម្រាប់ធ្វើសកម្មភាពលួចកាត់កម៉ូតូណាដែលម្ចាស់ចតទុកប្រហែស ។ ករណីឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង១២និង០០នាទីថ្ងៃត្រង់ ថ្ងៃពុធ ១២រោច ខែទុតិយាសាឍ ... Read More »

ឃាត់ខ្លួនមុខសញ្ញាចែកចាយ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ៣នាក់ រួមទាំងវត្ថុតាង និងសម្ភារ

ខេត្តពោធិ៍សាត់៖ លោក វរសេនីយ៍ត្រី ញឹក សុគា អធិការរងនៃអធិការដ្ឋាននគរបាលស្រុកក្រគរ ដោយមានការសម្របសម្រួលពីលោក ព្រះរាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ បានដឹកនាំកម្លាំងជំនាញក្រោមឱវាទចុះឆែកឆេផ្ទះសំណាក់យីហោ(៥៩) ដោយឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញាចែកចាយ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនចំនួន ៣នាក់ រួមទាំងវត្ថុតាង និងសម្ភារផងដែរ ។ ... Read More »

រថយន្តធុនយក្សផ្ទុកលើសទម្ងន់ ឆ្លងកាត់ខេត្តត្រូវបានស្ថានីយជញ្ជីង ថ្លឹងរយន្តអូរពងមាន់ឃាត់ទុកត្រួតពិនិត្យ និងផាកពិន័យ

ខេត្តស្ទឹងត្រែង៖ រថយន្តធុនយក្សផ្លូវប្រាំ១គ្រឿង ប្រភេទ(V1)កាច់ចង្កេះផ្ទុកលើសទម្ងន់ ទិសដៅចេញពីខេត្តព្រះវិហារ បម្រុងទៅកាន់ខេត្តកំពង់ចាម រត់លើផ្លូវជាតិលេខ០៩ ឆ្លងកាត់ស្ពានមេគង្គ និងឆ្លងខេត្តស្ទឹងត្រែង រួចឆ្លងចូលផ្លូវជាតិលេខ៧ មកដល់ស្ថានីយជញ្ជីងថ្លឹងរថយន្ត អូរពងមាន់ ត្រូវបានឃាត់ទុក ដើម្បីត្រួតពិនិត្យ ដោយសារឃើញរថយន្តនោះ ផ្ទុកលើសទម្ងន់ខុសបច្ចេកទេស ... Read More »

ស្គាល់អត្តសញ្ញាណមន្ត្រីយោធា បើករថយន្តស្លាកលេខ “ខេមរភូមិន្ទ” បាញ់មេឃ៣គ្រាប់ ព្រោះជម្លោះក្នុងគ្រួសារ

ភ្នំពេញ៖ បុរសម្នាក់ ដែលបានជិះរថយន្តពាក់ស្លាកលេខ “ខេមរភូមិន្ទ” ហើយបង្កការបាញ់បោះសេរីកាលពីយប់មិញ នៅក្នុងទឹកដីខណ្ឌ៧មករា បន្ទាប់ពីមានជម្លោះជាមួយគ្រួសារនោះ ត្រូវសមត្ថកិច្ចកំណត់អត្តសញ្ញាណបានហើយ។ ជនបង្ក គឺជាមន្ត្រីយោធា ពាក់ស័ក្តិ៤ ដែលបច្ចុប្បន្នកំពុងលាក់ខ្លួនពីការតាមប្រមាញ់របស់សមត្ថកិច្ច។ ប្រភពសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងនៅថ្ងៃទី៨ ខែសីហា ... Read More »

ស្ថាប័នគយច្រកទ្វារអន្តជាតិព្រំដែនគីឡូម៉ែត្រ១៣ កំពុងរងការរិះគន់ពីក្រុមឈ្មួញត្រីមានដាក់ខែ និងរាប់ក្បាលឡានយកលុយ

ខេត្តបាត់ដំបង៖ បន្ទាប់ពីមានការចម្រូងចម្រាស់ពីសំណាក់ក្រុមឈ្មួញដឹកត្រីក្លាសេឲ្យក្រពើស៊ី ស្ថាប័នគយច្រកទ្វារអន្តរជាតិគីឡម៉ែត្រ១៣ ហៅភ្នំដី បានរងការរិះគន់យ៉ាងចាស់ដៃពីក្រុមឈ្មួញដឹកត្រីក្លាសេ (គ្មានគុណភាព) នាំចូលពីប្រទេសថៃ យកទៅធ្វើជាចំណីឲ្យក្រពើស៊ីថា បានជំរិតយកប្រាក់ពីពួកគាត់ក្នុងតម្លៃខ្ពស់ដោយគ្មានវិក្កយបត្រ ដែលជាករណីលួចបន្លំបំបាត់ពន្ធរដ្ឋ ហើយការទាមទារ និងតម្រូវឲ្យបង់នោះ វាលើសពីអ្វីដែលពួកគាត់អាចរកចំណូលប្រចាំថ្ងៃទៅទៀត ។ ក្រុមឈ្មួញបានបញ្ជាក់ថា ... Read More »

បង្ក្រាបនិងឃាត់ជនសង្ស័យជាចោរឆក់ទូរស័ព្ទដៃចំនួន២នាក់

ភ្នំពេញ៖ នគរបាលខណ្ឌឫស្សីកែវ បានបង្ក្រាប និងឃាត់ជនសង្ស័យជាចោរឆក់ទូរស័ព្ទដៃចំនួន ២នាក់ បន្ទាប់ពីពួកគេធ្វើសកម្មភាពរួច ដែលហេតុការណ៍នេះ បានកើតទ្បើងនៅវេលាម៉ោង ៨និង១៥នាទីយប់ ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៨ តាមផ្លូវជាតិលេខ ៥ចំណុចក្រុម ៥ ... Read More »

អ្នកទោសគ្រឿងញៀនម្នាក់ចងកសម្លាប់ខ្លួនមិនដឹងមូលហេតុក្នុងពន្ធនាគារខេត្ត

ខេត្តរតនៈគីរី៖ អ្នកទោសគ្រឿងញៀនម្នាក់បានចងកសម្លាប់ខ្លូន មិនដឹងមូលហេតុនៅក្នុងពន្ធនាគារធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១២និង៣០នាទី ថ្ងៃអង្គារ ១១ រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៧ ... Read More »

ម៉ូតូ/រថយន្តស៊េរីទំនើប និងសត្វជ្រូក មាន់ ឆ្លងដែនកំពុងវាយលុកទីផ្សារកម្ពុជា តែមន្ត្រីជំនាញឃុបឃិតគ្នាបំបាត់ពន្ធរដ្ឋ

ប៉ោយប៉ែត៖ ទោះជាប្រសាសន៍សម្ដេចក្រឡាហោមស ខេង ដាក់បទបញ្ជាដល់សមត្ថកិច្ចនៅតាមបន្ទាត់ព្រំដែន ជាពិសេសយោធា និងនគរបាលការពារព្រំដែនគោកប៉ែកខាងកើតផ្លូវជាតិលេខ៥ បិទច្រករបៀងបឲ្យបាន បញ្ជៀសនូវបទល្មើសឆ្លងដែនក៏ដោយ ប៉ុន្តែជារៀងរាល់យប់ ទំនិញគ្រប់ប្រភេទរាប់បញ្ចូលទាំងរថយន្តស៊េរីទំនើប និងម៉ូតូផងនោះ ត្រូវក្រុមឈ្មួញនាំចូលមកកម្ពុជាទាំងថ្ងៃ ទាំងយប់ ។ ជាពិសេសច្រករបៀង ... Read More »

បុគ្គលិកនាយកដ្ឋានវិស្វកម្មក្រសួងការពារជាតិស្លាប់ក្នុងអង្រឹងបង្កការភ្ញាក់ផ្អើល

ខេត្តពោធិ៍សាត់៖ សមត្តកិច្ចស្ថាប័នជំនាញពាក់ព័ន្ធសហការគ្នា ចុះពិនិត្យ និងធ្វើការស្រាវជ្រាវលើករណីប្រទះឃើញសាកសព បុគ្គលិកនាយកដ្ឋានវិស្វកម្មនៃក្រសួងការពារជាតិម្នាក់ក្នុងអង្រឹង ដែលគេសង្ស័យអាចបណ្ដាលមកពីជំងឺខ្យល់គរ(គាំងបេះដូង) ។ ហេតុការណ៍ចុះពិនិត្យសាកសពខាងលើនេះ ធ្វើឡើងនៅវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃពុធ ១២រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ... Read More »

ម្នាក់ស្លាប់ ម្នាក់របួសដោយសាររថយន្តមិនស្គាល់ម៉ាកបើកបុក

ខេត្តកំពង់ស្ពឺ៖ បុរស២នាក់ម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសដោយសាររថយន្តមិនស្គាល់ម៉ាកមួយគ្រឿង បើកបុក ។ ក្រោយកើតហេតុរថយន្តបង្កបានគេចខ្លួនបាត់ ចំណែកអ្នករងគ្រោះត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ។ ករណីនេះ កើតឡើងកាលពីវេលាម៉ោង២១ និង០៧នាទី ថ្ងៃអង្គារ ១១រោច ខែទុតិយាសាឍ ឆ្នាំច ... Read More »

ចំណេះជិះកឯងយកកាំបិតបម្រុងកាប់គេ ចុងក្រោយគេកាប់វិញ

ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់បានរងរបូសជាទំងន់ ដោយសារតែជម្លោះពាក្យសំដី ក៏ទាញកាំបិតប្រុងកាប់ទៅលើគូជម្លោះ តែត្រូវបានភាគីម្ខាងទៀតដណ្តើមកាំបិតបានក៏កាប់វិញតែម្តង ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង២២និង៣៩នាទី កាលពីថ្ងៃអង្គារ ១១រោច ខែទុយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ... Read More »

ក្រសួងធនធានទឹក និងឧតុនិយមបញ្ជាក់ថា ស្ថានភាពអាកាសធាតុថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ ព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលពីជ្រលងសម្ពាធទាប លក្ខណៈបែបនេះធ្វើឲ្យអាកាសធាតុនៅថ្ងៃនេះ៖

ក.វាលទំនាបៈ សីតុណ្ហភាពអប្បបរមាពី23 – 250C និងអតិបរមាពី31- 330C ផ្ទៃមេឃមានពពកពីមធ្យមទៅច្រើន ខ្យល់បក់មកពី ទិសនិរតីមានល្បឿនពី2 -4m/s នឹងអាចមានភ្លៀងផ្គរនៅផ្នែកខ្លះនៃរាជធានីភ្នំពេញខេត្តកណ្តាល តាកែវ កំពង់ស្ពឺ កំពង់ឆ្នាំងកំពង់ធំ ពោធិ៍សាត់ ... Read More »

មូលដ្ឋានកងរាជអាវុធហត្ថស្រុកអន្លង់វែង បង្ក្រាបទីតាំងចែកចាយគ្រឿងញាន ឃាត់ខ្លួនបុរសម្នាក់រួមវត្ថុតាងគឿងញាន

ខេត្តឧត្ដរមានជ័យ៖ បុរសម្នាក់ត្រូវបានកងកម្លាំងមូលដ្ឋាន​ កងរាជអវុធហត្ថស្រុកអន្លង់វែង ធ្វើការឃាត់ខ្លួន រួមនិងវត្ថុ តាងគឿងញាន ពីរកញ្ចប់ធំនិងមួយកញ្ចប់​។ ក្នុងប្រត្តិបត្រការឆែកឆេរទីតាំងចែកចាយគឿង​នៅផ្ទះប្រជាពលរដ្ឋមួយកន្លែង​ កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅភូមិអូជញ្ជាន​ ឃុំស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ ដែល​ដឹកនាំដោយផ្ទាល់ ... Read More »

ឆ្កឹះសោបន្ទប់បំណងលួចទ្រព្យសម្បត្តិម្ចាស់ឃើញទាន់ចាប់ឲ្យនគរបាល

ភ្នំពេញ៖​ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពឆ្កឹះសោរបន្ទប់បំណងលួចទ្រព្យសម្បត្តិតែត្រូវម្ចាស់គេឃើញទាន់ចាប់ប្រគល់ឲ្យសមត្ថកិច្ច ។ ហេតុការណ៍​នេះបានកើតឡើងកាលពីវេលាម៉ោង៣ និង៣០នាទីព្រឹកថ្ងៃទី៨ ខែសីហាឆ្នាំ២០១៨ នៅផ្ទះលេខ១៦៨ ផ្លូវលំ ក្រុម២ ភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ។ ជនសង្ស័យ ឈ្មោះ ... Read More »

លោក បែន រ័ត្ន ចុះសួរសុខទុក្ខ និងនាំយកអំណោយកាកបាទក្រហមកម្ពុជា ចែកជូនកម្លាំង ប៉ុស្តិ៍ទាំង៦ ចំណុះឲ្យស្នងការខេត្តត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ ៖ កាលពីថ្ងៃអង្គារ ១១រោច ខែទុតិយាសាឍ ឆ្នាំច សំរិទ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៨ម្សិលមិញនេះ លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ ... Read More »

មិនស្តាប់ការទូន្មានស្រវឹងកុំបើកបរ ជិះម៉ូតូបុករង្វង់មូលស្លាប់ម្នាក់ របួសស្រាលម្នាក់

ខេត្តកំពង់ស្ពឺៈ យុវជន២នាក់ ជិះម៉ូតូឌុបគ្នា ក្នុងស្ថានភាពស្រវឹងជោកជាំ និងប្រើប្រាស់ល្បឿនលឿនហួសកំណត់ផងនោះ បានជ្រុលចង្កូតទៅបុកខឿនរបងសាលាខេត្ត បណ្ដាលឲ្យស្លាប់ម្នាក់ របួសស្រាលម្នាក់ រីឯម៉ូតូរងការខូចខាតយ៉ាងដំណំ។ គ្រោះថ្នាក់ចរាចរណ៍ដែលបង្កដោយបើកបរមានជាតិស្រវឹងខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១០និង១០នាទីយប់ ថ្ងៃ អង្គារ ១១ រោច ... Read More »

បើកម៉ូតូជែងមិនប្រយ័ត្នផ្លោងចូលរថយន្តបុកស្លាប់នៅនឹងកន្លែង

ខេត្តកំពង់ចាម ៖ នៅលើកំណាត់ផ្លូវជាតិលេខ៧ចំណុចមុខវត្តអំពិលធំ ស្ថិតក្នុងភូមិអំពិលធំ ឃុំខ្វិតធំ ស្រុកព្រៃឈរ ខេត្តកំពង់ចាម មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្ដម៉ាកសាំយ៉ុងពណ៌ស ពាក់ស្លាកលេខភ្នំពេញ២V-៨៣៥០ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួនបាត់) បានប៉ះទង្គិចគ្នាជាមួយនិងអ្នកបើកបរម៉ូតូម៉ាកហុងដា១២៥ បណ្តាលឲ្យផ្លោងចូលរថយន្តមួយគ្រឿងទៀតបុកស្លាប់នឹងកន្លែង កាលពីវេលាម៉ោង៧និង១០នាទីយប់ ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបកម្មករកម្មការនីជិត ២ម៉ឺននាក់នៅខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ៖ នៅព្រឹកថ្ងៃពុធ ១២រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ ២០១៨ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ... Read More »

រថយន្តសណ្តោងទូកុងតឺន័រ រេចង្កូតឡើងលើសួនពុះចែកទ្រូងផ្លូវទាំងព្រឹក

ភ្នំពេញៈ រថយន្តសណ្តោងទូរកុងតឺន័រមួយគ្រឿងរេចង្កូតឡើងលើសួនពុះចែកទ្រួងផ្លូវបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦ និង០០នាទីព្រឹកថ្ងៃទី ៨ ខែសីហា ឆ្នាំ២០១៨ ដែលទីតាំងស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង ទុលមុខ និងរោងចក្រស្រាបៀរក្រោន ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ តាមប្រភពពត័មានបានឲ្យដឹងថា ... Read More »

រពឹសដៃណាស់!! ហ៊ានលួចម៉ូតូអ្នករស់នៅក្នុងស្រុកភូមិជាមួយគ្នា ត្រូវនគរបាលចាប់ខ្លួន

ខេត្តកំពង់ចាម ៖ យុវជនម្នាក់ ត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអារក្សត្នោត ចុះចាប់ឃាត់ខ្លួនបានជាក់ ស្តែង បន្ទាប់ពីរូបគេបានធ្វើសកម្មភាពលួចយកម៉ូតូពីសិស្សសាលាម្នាក់ រស់នៅក្នុងភូមិ-ឃុំជាមួយគ្នា ។ ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះ នៅវេលាម៉ោង៣រសៀល ថ្ងៃអង្គារ ១១រោច ខែ ... Read More »

ខ្ចីម៉ូតូទៅដឹកប្រពន្ធបែររជាយកទៅជិះរាល់ថ្ងៃគេចខ្លួនបានជិត២ខែត្រូវម្ចាស់ប្រទះឃើញចាប់ខ្លួនប្រគល់ឲ្យនគរបាល

ភ្នំពេញ៖ ជនសង្ស័យម្នាក់បានធ្វើជាខ្ចីម៉ូតូ១គ្រឿងពីបុរសម្នាក់ដោយប្រាប់ថាទៅយកប្រពន្ធតែបែរជាយកទៅគេចខ្លួនបាត់រហូតហើយខណៈនោះម្ចាស់បាន តាមរកគ្រប់ទីកន្លែង ប៉ុន្តែសូម្បីតែស្រមោលក៏មិនឃើញផង ។ លុះរយៈពេលជិត២ខែក្រោយមក ប៉ុន្តែទីបំផុតគឺនៅវេលម៉ោង៨និង២០នាទីព្រឹក ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ ស្រាប់តែប្រទះឃើញជននោះនៅម្ដុំរោងចក្រកាត់ដេរសន់ស្កាយ ស្ថិតនៅក្នុងភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ក៏បានដេញតាមចាប់ខ្លួនបានរួចប្រគល់ជូននគរបាលសួរនាំនិងចាត់ការតាមច្បាប់តែម្ដង ... Read More »

ប្តីខឹងប្រពន្ធដាស់ឱ្យខ្លួនទៅទិញម្ហូប យកកាំបិតគប់ទៅលើប្រពន្ធខុស ប្រពន្ធគប់តបវិញឈាមជោកកែងជើង…

ខេត្តរតនគិរីៈ បុរសម្នាក់ជាប្តីរងរបួសកែងជើងយ៉ាងធ្ងន់ធ្ង ដោយសារប្រពន្ធរើសយកកាំបិតគប់តបវិញ ខណៈ ដែលប្តីប្រពន្ធមួយគូនេះមានជម្លោះក្នុងគ្រួសារហើយឈានដល់មានអំពើហិង្សាដោយចេតនាបានកើតឡើង ។ ហេតុការណ៍ប្តីប្រពន្ធមានអំពើហិង្សាយកកាំបិតគប់គ្នានេះបានកើតឡើងនៅវេលាម៉ោង៨.២០នាទីព្រឹក ថ្ងៃអង្គារ ១១រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៧ ... Read More »

កាលបរិច្ឆេទនៃការៀបចំរាជរដ្ឋាភិបាលអាណត្តិថ្មី និងរដ្ឋសភានីតិកាលទី៦

កាលពីព្រឹកមិញនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍បញ្ជាក់សារជាថ្មីដល់សាធារណៈជន និងបណ្តាញសារព័ត៌មានទាំងអស់ជ្រាបថាបន្ទាប់ពី សម្តេចតេជោលោកបានអញ្ជើញចូលគាល់ព្រះមហាក្សត្រកម្ពុជាទូលអំពីស្ថានភាពនយោ បាយកាលពីម្សិលមិញថ្ងៃទី ៧ ខែ សីហា រួចហើយ គឺកាលបរិច្ឆេទនៃការរៀបចំរដ្ឋសភាជាតិ និងរាជរដ្ឋាភិបាលអាណត្តិថ្មី ... Read More »

រថយន្តបត់ត្រឡប់ក្រោយ​ម៉ូតូមកដល់បុកប្រ៉ាវ របួសធ្ងន់ធ្ងរ

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចប្រាប់ថា បុរសអ្នកជិះម៉ូតូម្នាក់ បានរងរបួសយ៉ាងធ្ងន់ធ្ងរ​​ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុក រថយន្ត ក្នុងពេលដែលរថយន្តបត់ត្រឡប់ក្រោយ ក្នុងទិសដៅស្របគ្នា (ភ្នំពេញ-ក្រុងព្រះសីហនុ) កាលពីម៉ោង៧និង៣០នាទី ព្រឹកថ្ងៃទី៨ សីហា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវជាតិលេខ4ចន្លោះគីឡូម៉ែត្រលេខ177.178 ភូមិចំការកៅស៊ូឃុំជើងគោ ... Read More »

បុរសម្នាក់ស្លាប់ក្នុងហេតុការណ៍ថ្នាក់ចរាចរណ៍រវាងម៉ូតូ បុករ៉ឺម៉កត្រាក់ទ័រពីក្រោយ

ខេត្តកំពង់ធំ៖ នៅថ្ងៃអង្គារ១១រោច ខែទុតិយាសាឍ ឆ្នាំចសំរឹទ្ធិស័ក ព.ស៥៦២ត្រូវនិងថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង២១និង១៨នាទី លើកំណាត់ផ្លូវជាតិលេខ៧១ ភូមិតាឌុក ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាង ម៉ូតូ ... Read More »

តារាល្បីឈ្មោះលើបណ្តាញសង្គម៨រូបក្លាយជាតារាប្រចាំក្រុមហ៊ុនគ្រប់គ្រងតួដំបូងគេនៅកម្ពុជា

ភ្នំពេញ៖ យ៉ាងហោចណាស់មានអ្នកលេងបណ្តាញទំនាក់ទំនងសង្គមប្រមាណ៨រូបត្រូវបានប្រកាសចេញមុខក្នុងក្រុមហ៊ុន៨៨ ដែលជាក្រុមហ៊ុនគ្រប់គ្រងតារាល្បីឈ្មោះក្នុងបណ្តាញអ៊ីនធើណេតដំបូងគេនៅកម្ពុជា ។ ការប្រកាសចេញមុខតារា៨រូបនេះ ត្រូវបានធ្វើឡើងនៅថ្ងៃពិសេសគឺថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨នេះ និងចំថ្ងៃប្រកាសបើកដំណើរការផ្លូវការរបស់ក្រុមហ៊ុន៨៨នេះផងដែរ ។ ទីផ្សារតម្រូវការនៃការផ្សព្វផ្សាយតាមបណ្តាញទំនាក់ទំនងសង្គមបច្ចុប្បន្នកាន់តែមានសន្ទុះ និងការរីកចម្រើនខ្លាំងរហូតក្រុមហ៊ុន៨៨ត្រូវបានបង្កើតឡើងដើម្បីគ្រប់គ្រងប្រមូល និងផ្គត់ផ្គង់នូវតម្រូវការនេះ ។ តារាល្បីឈ្មោះលើបណ្តាញទំនាក់ទំនងសង្គម៨រូបដំបូង ... Read More »