ព័ត៌មានទាន់ហេតុការណ៍៖
'

អតីតសកម្មជនបក្សសង្គ្រោះជាតិដែលបង្ហោះព័ត៌មានបំភ្លៃស្រ្ដីម្នាក់ទៅបោះឆ្នោតជ្រលក់ម្រាមដៃ២ដងនៅខេត្តឧត្ដរមានជ័យសារភាពកំហុស

ខេត្តឧត្តរមានជ័យ ៖ ស្នងការនគរបាលខេត្តឧត្តរមានជ័យលោកឧត្តមសេនីយ៍ទោ ម៉ែន លី បានឲ្យដឹងថា ម្ចាស់គណនី ហ្វេសប៊ុកឈ្មោះ Hang Meang khou ដែល បង្ហោះព័ត៌មានបំភ្លៃរឿងស្រ្តីម្នាក់ជាអ្នក លក់គុយទាវនៅស្រុកចុងកាល់ទៅបោះឆ្នោតជ្រលក់ម្រាមដៃ២ដងបានលុយ២ដងនោះត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនបាន ហើយកាលពីវេលាម៉ោងជាង១១ព្រឹកថ្ងៃពុធ ... Read More »

ជំនន់ទឹកភ្លៀងបណ្តាលឲ្យលិចផ្ទះប្រជាពល រដ្ឋមួយចំនួននៅសង្កាត់លេខ៤ក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ ៖ លោក យន្ត មីន អភិ បាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានឲ្យដឹងកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ៦ រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២ ... Read More »

លោក សុខ ឥសាន ថា បើក្នុងសភាមានតែគណបក្សប្រជាជនកម្ពុជានោះការងារងាយស្រួលធ្វើការ

ភ្នំពេញ ៖ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានអះអាងថា បើនៅក្នុងរដ្ឋសភាមានតែគណបក្សប្រជាជនកម្ពុជាម្នាក់ឯងនោះការងារនៅក្នុងរដ្ឋ សភាកាន់តែងាយស្រួលធ្វើការ ហើយប្រព្រឹត្តទៅដោយរលូន។… លោក សុខ ឥសាន បានឲ្យដឹងនៅ តាមប្រព័ន្ធតេឡេក្រាមនៅថ្ងៃ៦រោច ខែ ... Read More »

ទឹកជំនន់បន្តកើនឡើងបង្កក្តីបារម្ភយ៉ាងខ្លាំងនៅមីយ៉ាន់ម៉ា

សារព័ត៌មាន Channel News Aisa នៅថ្ងៃទី២ខែសីហា បានផ្សាយថា គ្រោះ ទឹកជំនន់នៅមីយ៉ាន់ម៉ា បានបន្តកើនឡើងខ្ពស់នៅតំបន់ភាគអាគ្នេយ៍ប្រទេសនេះ បង្កក្តីបារម្ភយ៉ាងខ្លាំង ដល់ការរស់នៅ របស់ពលរដ្ឋ ។ តំបន់រងគ្រោះ មានពលរដ្ឋ ... Read More »

មេដឹកនាំកូរ៉េខាងជើងអាចនឹងទៅកាន់អាមេរិកជាលើកដំបូង ដើម្បីចូលរួមកិច្ចប្រជុំអង្គការសហប្រជាជាតិ?

នៅពេលនេះដែរព័ត៌មានស្តីពីការធ្វើ ដំណើរទៅកាន់សហរដ្ឋអាមេរិកជាលើក ដំបូង របស់មេដឹកនាំកូរ៉េខាងជើងគីម ជុងអ៊ុន ដើម្បីចូលរួម កិច្ចប្រជុំរបស់អង្គការសហប្រជាជាតិ ដែលនឹងត្រូវធ្វើឡើងនៅខែកញ្ញាខាងមុខ ។ ប្រសិនបើ ព័ត៌មានស្តីពីការទៅចូលរួមកិច្ចប្រជុំខាងលើជាការ ពិតនោះ គឺជាលើកទី១ហើយដែលមេដឹកនាំកូរ៉េខាងជើង ទៅជាន់ទឹកដីអាមេរិកចាប់តាំងពីសង្គ្រាមឧប្បទ្វីប បានបញ្ចប់ទៅ ... Read More »

ទំនាក់ទំនងអាមេរិក-ទួរគី ប្រឈមមុខតានតឹង ក្រោយទីក្រុងវ៉ាស៊ីនតោនដាក់ទណ្ឌកម្មរដ្ឋមន្ត្រីពីររូប

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក Abdulhamit Gul និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Suleyman Soylu រងការដាក់ទណ្ឌ កម្មពីអាមេរិក ពាក់ព័ន្ធនឹងការចាប់អាចារ្យ Andrew Brunson ។ កន្លងមក ... Read More »

លោកស្រីនាយករដ្ឋមន្ត្រីញូវហ្សេឡេនវិលត្រឡប់ចូលធ្វើការវិញក្រោយសម្រាក៦ខែសម្រាលកូន

សារព័ត៌មាន AFP បានផ្សាយថា លោកស្រីនាយករដ្ឋមន្ត្រីញូវហ្សេឡេន Jacinda Ardern បានសម្រេច ជ្រើសរើសវិធីធ្វើការនៅក្នុង ផ្ទះ នៅទីក្រុង Auckland ប្រទេសញូវហ្សេ​ឡេន រហូតដល់ចុងសប្តាហ៍ ទើបផ្លាស់ទៅកាន់កន្លែងធ្វើការវិញដូចដើម។ នៅលើបណ្តាញសង្គមលោកស្រី ... Read More »

ពេលតានតឹងជាមួយសហរដ្ឋអាមេរិក ប្រទេសអីុរ៉ង់ ត្រៀមធ្វើសមយុទ្ធជាទ្រង់ទ្រាយធំនៅតំបន់ឈូងសមុទ្រ

អាមេរិកជឿជាក់ថា អីុរ៉ង់កំពុងត្រៀម លក្ខណៈនៅក្នុងការធ្វើសមយុទ្ធជាទ្រង់ទ្រាយធំនៅតំបន់ឈូងសមុទ្រ នៅពេលដ៏ ខ្លីខាងមុខ ។ រយៈពេលកន្លងមកអីុរ៉ង់បានខឹងសម្បាយ៉ាងខ្លាំងពេលរដ្ឋាភិបាលរបស់ប្រធានា ធិបតីអាមេរិកដូណាល់ ត្រាំ បានប្រកាស ដកខ្លួនចេញពី កិច្ចព្រមព្រៀងបរមាណូ និង អនុម័តដាក់ទណ្ឌកម្មសេដ្ឋកិច្ចជាថ្មីទៅលើប្រទេសអីុរ៉ង់។ មន្ត្រីជាន់ខ្ពស់អីុរ៉ង់ ... Read More »

គាស់បន្ទាប់មិនទាន់បានសម្រេចផងអ្នកនៅក្បែរមកទាន់ស្រែកផ្អើលចាប់បាន២នាក់

ភ្នំពេញ៖ ជនសង្ស័យចំនួន២នាក់បានធ្វើសកម្មភាពមកគាស់បន្ទប់ជួលប្រជាពលរដ្ឋខណះម្ចាស់មិននៅតែមិនទាន់គាស់បានសម្រេចផងស្រាប់តែប្រជាពលរដ្ឋដែលនៅក្បែរមកឃើញទាន់ស្រែកថាចោរៗបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលនៅក្បែរនាំគ្នាដេញចាប់បាននិងវាយទ្រមខ្លួនទើបប្រគល់អោយសមត្ថកិច្ច។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤រសៀលថ្ងៃព្រហស្បតិ៍ ៧រោច ខែទុតិសាឍ ឆ្នាំច សំរឹទ្ធិស័ក ពស២៥៦២ ត្រូវនិងថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨ នៅចំណុចបន្ទប់ជូលមួយកន្លែងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ... Read More »

បុរសម្នាក់បានស្លាប់សង្ស័យជិះម៉ូតូបុករថយន្តពីក្រោយរួចដួលបោកក្បាល

ភ្នំពេញ៖ បុរសម្នាក់បានដេកស្លាប់នៅតាមផ្លូវលីយ៉ុងផាត់ បន្ទាប់ពីដួលបោកក្បាលដែលគេសង្ស័យថាជនរងគ្រោះអាចជិះម៉ូតូបុករថយន្តពីក្រោយខណៈមេឃកំពុងភ្លៀងខ្លាំង ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះបានកើតឡើងកាលពីម៉ោងជាង៣រសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨ ស្ថិតតាមបណ្តោយផ្លូវលីយ៉ុងផាត់ម្តុំអតីតបញ្ជបង់ចាស់ចំណុចភូមិបាក់ខែង សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។ សមត្ថកិច្ចបានឲ្យដឹងថា ម៉ូតូជនរងគ្រោះម៉ាកហុងដាពណ៌ខ្មៅសេរី០១៦ពាក់ស្លាកលេខភ្នំពេញ1DL-0039 ។ ... Read More »

បោះឆ្នោតជ្រេីសរេីសតំណាងរាស្ត្រនីតិកាលទី៦ នាំមកសុខសន្តិភាព និងការអភិវឌ្ឍ

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ចាយ សាំងយុន រដ្ឋលេខាធិការក្រសួងការពារជាតិ កោតសរសេីរ និងវាយតម្លៃខ្ពស់ ចំពោះកង យោធពលខេមរភូមិន្ទ(ខ.ភ.ម) ពិសេសកងរាជអាវុធហត្ថបានចូលរួមចំណែកការពារ សុខសន្តិភាព សុវត្ថិភាព ទទួលជោគ ជ័យ គួរឱយកោតសរសេីរ ... Read More »

ស្លាប់និងរបួស៩នាក់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅស្រុកបាកាន

ខេត្តពោធិ៍សាត់៖ បុរសអ្នកជំងឺម្នាក់បានបាត់បង់ជីវិតយ៉ាងអាណោចអាធ័ម នៅគ្រាដែលក្រុមគ្រួសារព្យាយាមបញ្ជូនទៅមន្ទីរពេទ្យ និងចំនួន ៨នាក់ផ្សេងទៀតបានរងរបួសធ្ងន់ស្រាលផងដែរ ក្នុងហេតុការណ៍គ្រោះថ្នាក់បីលើកផ្សេងៗគ្នា នៅស្រុកបាកាន ។ ប្រភពព័ត៌មានពីមូលដ្ឋានកងរាជអាវុធហត្ថស្រុកបាកានបានឲ្យដឹងថា កាលពីវេលាម៉ោង៥ និង៥០នាទី ល្ងាចថ្ងៃពុធ ៥រោច ខែទុតិយាសាឍ ឆ្នាំច ... Read More »

បុរសម្នាក់ជាន់មីនផ្ទះរងរបួសធ្ងន់បន្ទាប់ពីវិលត្រឡប់មកពីដាក់អន្ទាក់សត្វវិញ

ប៉ោយប៉ែត៖ ​បុរសម្នាក់រងរបួសធ្ងន់ធ្ងរ ដាច់ជើងទាំង២ និងរយះខ្លួនប្រាណជួបគ្រោះថ្នាក់ជាន់មីនផ្ទុះនៅចំណុចលូ៣ ចន្លោះបង្គោលព្រំដែនលេខ២៧-២៨ កាលវេលាម៉ោង១ និង៣៥នាទីរសៀល ថ្ងៃពុធ ៥រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១ ... Read More »

កុំចេះតែហ៊ាន! បរិហារកេរ្តិ៍តាមប្រព័ន្ធផ្សព្វផ្សាយសង្គមហ្វេសប៊ុក ដល់ពេលគេប្តឹង ត្រូវជាប់ខ្នោះល្មម

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងព្រហ្មទណ្ឌ ខណ្ឌសែនសុខស្រាវជ្រាវ និងឃាត់ខ្លួនបានតាមបណ្តឹងជនរងគ្រោះសុំប្តឹងពីបទបរិហារកេរ្តិ៍តាមប្រព័ន្ធផ្សព្វផ្សាយសង្គម(ហ្វេសប៊ុក) ជាសាធារណៈទៅលើពិធីការិនីទូរទស្សន៍ម្នាក់ ។ ករណីឃាត់ជនសង្ស័យខាងលើនេះ ធ្វើឡើងកាលពីម៉ោង២០ និង៣០នាទី ថ្ងៃអង្គារ ៤រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ... Read More »

ប្តីចិត្តភ្លើង ខឹងប្រពន្ធរត់ចោលដុតផ្ទះខ្លួនឯងឆេះម៉ត់

ភ្នំពេញ ៖ បុរសចិត្តភ្លើងម្នាក់ ដោយសារខឹងប្រពន្ធរត់ចោលលែងរួមរស់នៅជាមួយ ក្តៅក្រហាយខ្លាំងពេក បានយកភ្លើងដុតផ្ទះខ្លួនឯងចោលឆេះម៉ត់ សូម្បីកណ្តុរ កន្លាតនៅក្នុងផ្ទះនេះមិនសល់ផង ។ ករណីនេះបង្កការភ្ញាក់ ផ្អើលឡើងនៅ វេលាម៉ោង ៥និង៤០ នាទីល្ងាច ថ្ងៃ ... Read More »

ស្ត្រីម្នាក់ស្លាប់ និងនារី២នាក់ទៀតរបួសធ្ងន់ ខណៈរថយន្តម៉ាកហ៊ីយ៉ាន់ដាយ បើកបុកពីក្រោយម៉ូតូ

ខេត្តកំពង់ចាម៖ ស្ត្រីម្នាក់បានស្លាប់យ៉ាងអាណោចអាធ័ម និងនារី២នាក់ទៀតរងរបួសធ្ងន់ ខណៈដែលកំពុងតែជិះម៉ូតូមួយគ្រឿងឌុបគ្នាតាមផ្លូវ ស្រាប់តែត្រូវរថយន្តម៉ាកហ៊ីយ៉ាន់ដាយធុនធំមួយគ្រឿង បានបើកមកបុកពីក្រោយម៉ូតូម៉ាកហុងដាវ៉េវ ទាំងកំរោល ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ... Read More »

រថយន្តដឹកទំនិញមួយគ្រឿងក្រឡាប់ចាក់ចោលទំនិញពេញផ្លូវសង្ស័យអ្នកបើកបរងុយដេក

ខេត្តព្រះសីហនុ : មានឧបទ្ទវហេតុក្រឡាប់រថយន្តដឹកទំនិញមួយគ្រឿង បណ្តាលឲ្យទំនិញ នៅក្នុងរថយន្តធ្លាក់ខ្ចាត់ខ្ចាយពេញផ្លូវ ដោយគេសង្ស័យថា ករណីកើតឡើងដោយសារ អ្នកបើកបររថយន្តនេះងងុយដេកខ្លាំង ហើយដេកលក់មួយភាំងពេលកំពុងបើកបរ ពេលជួប ឧបសគ្គជានហ្រ្វាំងបង្ខំទើបធ្វើឲ្យរថយន្តក្រឡាប់ទាំងកំរោលតែម្តង ។ ឧបទ្ទវហេតុនេះកើតឡើងនៅ កាលពីម៉ោងជាង៣ រំលងអាធ្រាត្រឈានចូលថ្ងៃ ... Read More »

ជិះម៉ូតូឆ្លងផ្លូវមិនប្រយត្ន័ត្រូវរថយន្តបែនដឹកក្រួសបុករងរបួសធ្ងន់

ខេត្តស្វាយរៀង៖ បុរសម្នាក់បានរងរបួសធ្ងន់សន្លប់ស្ដូក និងកន្លែងដោយសារគ្រោះថ្នាក់ចរាចរណ៍បើកម៉ូតូឆ្លងកាត់ផ្លូវខ្វះប្រុងប្រយត្ន័ ក៏ត្រូវរថយន្តបែនដឹកក្រួសចាប់ហ្វ្រាំងមិនទាន់ ក៏បុកពេញទំហឹងកាលពីថ្ងៃពុធ ៥រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង៩ព្រឹក ... Read More »

កើតរោគប្រចណ្ឌ ប្តីចងកសម្លាប់ខ្លួន ទុកឲ្យប្រពន្ធក្លាយជាស្ត្រីម៉េម៉ាយ និងកូន៤នាក់កំព្រាឪពុក

ភ្នំពេញ៖ ដោយសារតែរឿងប្រចណ្ឌប្រពន្ធ បានធ្វើឲ្យបុរសជាប្តី ទើបតែមានអាយុ៣៤ឆ្នាំសោះ មានកូនរហូតដល់៤នាក់ សម្រេចចងកសម្លាប់ខ្លួនទុកឲ្យប្រពន្ធក្លាយជាស្ត្រីម៉េម៉ាយ និងកូន៤នាក់កំព្រាឪពុក ។ ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ៦រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ... Read More »

បើករថយន្តដឹកសម្ភារភ្លេងសុខៗ ស្រាប់តែដាច់កង់មុខក្រឡាប់ចូលប្រឡាយផ្ងារជើងទាំងកណ្ដាលថ្ងៃត្រង់

ភ្នំពេញ៖ រថយន្តដឹកសម្ភារភ្លេងមួយគ្រឿង បានបើកសុខៗ ស្រាប់តែដាច់កាឡេកង់មុខ បណ្ដាលឲ្យរេចង្កូតធ្លាក់ផ្លូវចូលប្រឡាយក្រឡាប់ផ្ងារជើងឡើងលើ សំណាងល្អមិនបង្កឲ្យមនុស្សរងរបួស ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីរវេលាម៉ោង១២និង០០នាទី ថ្ងៃថ្ងៃព្រហស្បតិ៍ ៦រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ... Read More »

វាយសម្លាប់ប្រពន្ធជាប់គុក៤ឆ្នាំ ចេញមកវិញព្យាយាមចងកធ្វើអត្តឃាតរហូតបានសម្រេច

ខេត្តពោធិ៍សាត់៖ បង្កការភ្ញាក់ផ្អើលមួយទាំងកណ្ដាលថ្ងៃចែស នៅគ្រាប្រទះឃើញបុរសម្នាក់ចងកធ្វើអត្តឃាតនៅលើដើមស្វាយក្បែរផ្ទះ ដែលគេសង្ស័យបណ្ដាលមកពីមានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងររហូតស្ទើរតែសសៃប្រសាទទៅហើយនោះ ព្រោះគាត់ទើបនឹងចេញពីពន្ធនាគារចុងឆ្នាំ២០១៧ នេះទេ ដោយសារវាយប្រពន្ធនឹងអង្រែបុកគ្រឿងស្លាប់ចោលកូនប្រុសស្រីចំនួន ៤នាក់ ។ ហេតុការណ៍ប្រទះឃើញបុរសចងកធ្វើអត្តឃាតខាងលើ បានបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១២ និង៣០នាទី ថ្ងៃពុធ ៥រោច ខែទុតិយាសាឍ ... Read More »

ទោះបីព្រមព្រៀងរួមភេទគ្នាក៏ដោយ ចុងក្រោយនៅតែជាប់គុកដដែលទេ

ខេត្តកណ្តាល៖ នៅល្ងាចថ្ងៃពុធ ៥រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨ លោក ទី សំណាង ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល ... Read More »

បុរសចំណាស់ម្នាក់ចងកសម្លាប់ខ្លួនដោយសារជំងឺប្រចាំកាយ

ខេត្តកំពង់ធំ៖ បុរសចំណាស់ម្នាក់ចងកសម្លាប់ខ្លួន កាលពីវេលាម៉ោង១៧និង១៥នាទី ថ្ងៃពុធ ៥រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨ នៅចំណុចផ្ទះឈ្មោះ គី ... Read More »

PPC Bankការរៃអង្គាសទឹកប្រាក់ពីសប្បុរសជនជួយដល់អ្នករងគ្រោះទឹកជំនន់នៅកម្ពុជា និងជប៉ុន

ភ្នំពេញ៖ ដោយមើលឃើញពីការលំបាក និងរងទុក្ខលំបាកដោយគ្រោះធម្មជាតិបង្កជាការលិចលង់មានទាំងនៅកម្ពុជា និងជប៉ុន ។ ក្នុងនោះដែរស្ថាប័នធនាគារមួយបានបង្កើតបេសកកម្មរបស់ខ្លួនដើម្បីជួយសម្រាលទុក្ខលំបាកហើយជួយទាំងផ្នែកកម្ពុជា និងផ្នែកខ្លះទៀតបានដល់ជនរងគ្រោះទឹកជំនន់នៅប្រទេសជប៉ុន ។ ធនាគារភ្នំពេញពាណិជ្ជ(PPC Bank)បានឆ្លៀតយកពេលវេលាពីការងាររបស់ខ្លួនដើម្បីចាប់ផ្តើមផ្តល់ជំនួយសប្បុរសធម៌ជូនដល់ជនរងគ្រោះដែលកំពុងជួបសោកនាដកម្មពេលថ្មីៗនេះ ។ ធនាគារមួយនេះយល់ថាការបង្ហាញនូវទឹកចិត្តហើយសម្រេចចិត្តប្រមែប្រមូលក្រុមការងាររបស់ខ្លួនដើម្បីផ្តល់ជំនួយដល់ពលរដ្ឋកម្ពុជាដែលប៉ះដោយទឹកជំនន់ជាពិសេសនៅខេត្តកំពង់ស្ពឺ និងកោះកុង ។ បន្ថែមពីលើឧប្បត្តិហេតុអាក្រក់នេះការបាក់ទំនបើវារីអគ្គិសនីនៅភាគខាងត្បូងប្រទេសឡាវកាលពីថ្ងៃទី២២កក្កដាកន្លងទៅ ... Read More »

ស្ថានភាពអាកាសធាតុថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨៖ ព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលពីជ្រលងសម្ពាធទាប លក្ខណៈបែបនេះធ្វើឲ្យអាកាសធាតុនៅថ្ងៃនេះ៖

ស្ថានភាពអាកាសធាតុថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨៖ ព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលពីជ្រលងសម្ពាធទាប លក្ខណៈបែបនេះធ្វើឲ្យអាកាសធាតុនៅថ្ងៃនេះ៖ សូមចុចត្រង់ចំណុចខាងក្រោម weather bulletins 02. 08     Read More »

សម្តេចតេជោ ហ៊ុន សែន ផ្តល់ក្តីស្រឡាញ់ដល់កូនក្មួយកម្មការនីមានផ្ទៃពោះចំនួន ៧៧២នាក់

ភ្នំពេញ៖ នៅព្រឹកមិញនេះ បន្ទាប់ពីអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការនីចំនួន ១៤,៦៩៧នាក់ មកពីរោងចក្រ សហគ្រាសចំនួន២៤ ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញរួចហើយនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញបន្តសួរសុខទុក្ខ ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះជួបកូនក្មួយកម្មករជាង១ម៉ឺននាក់នៅរោងចក្រតំបន់លូ៥

ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ... Read More »

នគរបាលចាប់ឃាត់ខ្លួនក្មេងប្រុសអាយុ១៧ឆ្នាំម្នាក់ បន្ទាប់ពីបានប្រព្រឹត្តអំពើរំលោភមកលើក្មេងស្រីអាយុ១៣ឆ្នាំ

ខេត្តត្បូងឃ្មុំ ៖ យុវជនម្នាក់ដែលត្រូវបានចោទប្រកាន់ជាប់ចោទពីបទរំលោភសេពសន្ធវៈ ដែលបានប្រព្រឹត្តកាលពីខែ ឧសភា ឆ្នាំ២០១៨ នៅចំណុចភូមិឈើទាលទី២ ឃុំពាមជីលាំង ស្រុកត្បូងឃ្មុំកន្លងទៅ ត្រូវបាននគរបាលនគរបាល ស្រុកត្បូងឃ្មុំ សហការជាមួយកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពាមជីលាំង ធ្វើការស្រាវជ្រាវចាប់ខ្លួនបាននៅត្រង់ចំណុចភូមិឈើទាលទី២ ឃុំពាមជីលាំង កាលពីវេលាម៉ោង២និង៣០នាទី ... Read More »

ចិនទៀតហើយ! បើករថយន្តបុករបាំងថ្មពុះចែកទ្រូងផ្លូវរងការខូចខាត

ភ្នំពេញ៖ បុរស​ជនជាតិ​ចិន​ម្នាក់​បើករថយន្ត​ស្តារិចក្នុងល្បឿនលឿនសង្ស័យស្រវឹងបានរេ​ចង្កូត​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បណ្តាលអោយបាក់​អស់​មួយ​ផ្ទាំង ចំណែក​រថយន្ត​ដាច់​កាឡេ​បើក​ទៅ​មុខ​លែង​រួច ។ ​ ហេតុការណ៍​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១​យប់​ ថ្ងៃព្រហស្បតិ៍ ៦រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨ ... Read More »

Wayne Rooney រកបានគ្រាប់ដំបូងនៅអាមេរិកតែត្រូវបាក់ច្រមុះ ខណៈZlatan Ibrahimovicធ្វើរឿង អស្ចារ្យមួយ

អតីតខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេស Wayne Rooney បានរកគ្រាប់ដំបូងរបស់ខ្លួន ហើយបន្ទាប់ពីផ្លាស់ចេញពីក្រុម Evertonទៅលេងនៅក្នុងទឹកដីសហរដ្ឋអាមេរិកជាមួយ នឹងក្រុម DC United។ កីឡាករវ័យ៣២ឆ្នាំរូបនេះស៊ុតបញ្ចូលទីគ្រាប់ទីមួយឲ្យម្ចាស់ផ្ទះ DC United នាំមុខលើក្រុម Colorado Rapids​ ... Read More »