ព័ត៌មានទាន់ហេតុការណ៍៖
'

កងរាជអាវុធហត្ថរាជធានីភ្នំពេញ បន្តចុះត្រួតពិនិត្យរថយន្តបំពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ

ភ្នំពេញ៖ កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងជំនាញមន្ទីរសម្ភារបច្ចេកទេស នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបន្តចុះអនុវត្តន៍ការងារ ត្រួតពិនិត្យរថយន្តបំពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ, ប័ណ្ណបើកបរ ខេមរភូមិន្ទ, អាវុធជាតិផ្ទុះ, វិទ្យុទាក់ទង និងបកកញ្ចក់ខ្មៅ ... Read More »

ឆ្លងចរន្តខ្សែភ្លើងពីម៉ាស៊ីនកាណូតឆាបឆេះកាណូតមួយគ្រឿងផ្អើលទាំងព្រឹក

ខេត្តកំពង់ឆ្នាំង៖ មានកាណូតមួយគ្រឿងខណៈម្ចាស់បើកបរលើទឹកសុខៗ ស្រាប់តែមានអណ្តាតភ្លើងបានឆាបឆេះត្រង់ម៉ាស៊ីន បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃ ពុធ ៨កើត ខែ មិគសិរ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣​. ត្រូវនឹងថ្ងៃទី៤ ខែធ្នូ ... Read More »

សមត្ថកិច្ចថា មានសតិមិនប្រក្រតី, ស្ត្រីម្នាក់ចង.កសម្លាប់ខ្លួន នៅស្រុកបន្ទាយស្រី

ខេត្តសៀមរាប៖ អាជ្ញាធរស្រុកបន្ទាយស្រីរាយការណ៍ នៅវេលាម៉ោង៦ព្រឹក នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩ មានករណីប្រទះឃើញសាកសព ចង.ក នៅចំណុចភូមិបន្ទាយស្រី ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។ សមត្ថកិច្ចបន្តថា ជនរងគ្រោះឈ្មោះចាន់ ... Read More »

ការប្រជែងឥទ្ធិពលរបស់ប្រទេសមហាអំណាច ជាការបង្ខំឲ្យតំបន់អាស៊ាន បង្កើនការចំណាយសម្រាប់ការពារជាតិ

ប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសក្នុងតំបន់បានបង្កើនការចំណាយសម្រាប់ការពារជាតិ ក្រោយពេលដែលប្រទេសមហាអំណាច ក្នុងនោះមានអាមេរិក ចិន ប្រជែងឥទ្ធិពលនៅក្នុងតំបន់នេះ​។ កន្លងមក វៀតណាមបាន ប្រកាសសៀវភៅ «ស» ការពារជាតិ ដែលមានទឹកប្រាក់កើនឡើង ហើយពេល នេះដែរ ម៉ាឡេស៊ី​បានចេញសៀវភៅស ... Read More »

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយអគ្គលេខាធិការនៃអង្គការអន្តរជាតិនិយាយភាសាបារាំង

ភ្នំពេញៈ នៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោកជំទាវ ល្វីស មូស៊ីគីវ៉ាបូ (Louise Mushikiwabo) ... Read More »

ប្រតិបត្តិការទ្រង់ទ្រាយធំ ចាប់ខ្លួនជនជាតិវៀតណាម៤នាក់ រឹបអូសថ្នាំញៀនជាង៣០គីឡូក្រាម

ភ្នំពេញ៖ កម្លាំងចម្រុះរបស់មន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ និងមានការសម្របសម្រួលពីលោក ព្រះ រាជាអាជ្ញារងនៃអយ្យការអមសាលា ដំបូងរាជធានីភ្នំពេញបានបើកប្រតិបត្តិការទ្រង់ទ្រាយធំរឹបអូសបានថ្នាំញៀនជាង៣០ គីឡូក្រាម នៅទីតាំង២ផ្សេងគ្នា ឃាត់ខ្លួនមនុស្ស៤ នាក់ និងរឹបអូសវត្ថុតាងពាក់ព័ន្ធគ្រឿងញៀនមួយចំនួនទៀត ដោយឡែកផ្ទះដែលជនសង្ស័យជួលដើម្បីផលិតគ្រឿងញៀន ត្រូវបានសមត្ថកិច្ចចាក់សោឃ្លុំបេទុក ។ ប្រតិបត្តិការបង្ក្រាបគ្រឿងញៀនកណ្តាលរាជធានីភ្នំពេញនេះ ... Read More »

ប្រធានាធិបតីអ៊ីរ៉ង់៖ ការបង្កើនទំនាក់ទំនងជាមួយអារ៉ាប៊ី សាអូឌិត សំខាន់បំផុតក្នុងតំបន់

មេដឹកនាំអ៊ីរ៉ង់់នៅតែផ្តល់តម្លៃ សម្រាប់កិច្ចពិភាក្សា តភ្ជាប់ទំនាក់ទំនង ឡើងវិញ​ជាមួយ​បណ្តាប្រទេស ក្នុងតំបន់ ពិសេសគឺ សាឌីអារ៉ាប៊ី ​។ ប្រទេសទាំងពីរជាប្រទេសដែលមានឥទ្ធិពល នៅក្នុងតំបន់មជ្ឈិមបូព៌ា ហើយប្រទេសទាំងពីរ ជាសត្រូវ នឹងគ្នាជាយូរណាស់មកហើយ ។ ប៉ុន្តែកាលពីថ្ងៃ ... Read More »

តួកគី និងបារាំង ចោទប្រកាន់គ្នាទៅវិញទៅមកថាបានជួយដល់ក្រុមភេរវកម្មនៅស៊ីរី

កន្លងមក​ប្រធានាធិបតីតួកគីបានចោទប្រកាន់បារាំង ថាជាអ្នកនៅពីក្រោយ គាំទ្រដល់ក្រុមភេរវកម្ម​នៅប្រទេសស៊ីរី ។ ពេលនេះ លោក Emmanuel Macron ប្រធានាធិបតីបារាំង កាលពីថ្ងៃទី៣ ខែធ្នូ បានវាយប្រហារយ៉ាងខ្លាំងទៅលើប្រទេសតួកគី ដែលកំពុងធ្វើឱ្យអន្តរាយដល់សម្ព័ន្ធមិត្តពិភពលោក ប្រឆាំង និងក្រុមភេរវករ ... Read More »

ក្មេងស្រីអាយុ១៥ឆ្នាំត្រូវសមត្ថកិច្ចចាប់ខ្លួនរួមជាមួយថ្នាំញៀន៩កញ្ចប់

ខេត្តកណ្ដាល៖ ក្មេងស្រីអាយុ១៥ឆ្នាំម្នាក់ ក្នុងចំណោមបក្ខពួក៤នាក់ ត្រូវបានសមត្ថកិច្ចក្រុងតាខ្មៅ ឃាត់ខ្លួន រួមជាមួយថ្នាំញៀនប្រភេទមេតំហ្វេតាមីនហៅម៉ាទឹកកកចំនួន៩កញ្ចប់ ដើម្បីយកមកអធិការដ្ឋាននគរបាលក្រុងចាត់ការតាមច្បាប់ ។ ករណីនេះធ្វើឡើងនៅវេលាម៉ោង២២ និង៣០នាទី ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ ត្រង់ចំណុចផ្ទះរបស់ឈ្មោះម៉ៅ ស្ថិតក្នុងភូមិលេខ១ ... Read More »

វិវាទកាន់តែតានតឹង ខណៈអ៊ីរ៉ាក់មិនទាន់មាននាយករដ្ឋមន្ត្រីថ្មី

សហគមន៍អន្តរជាតិបង្ហាញក្តីបារម្ភយ៉ាងខ្លាំង ពីស្ថានភាពនយោបាយសន្តិសុខ នៅក្នុងប្រទេសដែលគ្មានប្រមុខដឹកនាំ ក្រោយនាយករដ្ឋមន្ត្រីបានលាលែងចេញពីតំណែង ។ នៅពេលនេះ ប្រេសិតពិសេសរបស់អង្គការសហប្រជាជាតិ បានថ្លែង កាលពីថ្ងៃទី៣ ខែធ្នូ ថា អ៊ីរ៉ាក់ត្រូវតែជ្រើសរើសនាយករដ្ឋមន្រ្ដីថ្មីជាបន្ទាន់ ដើម្បីស្វែងរកវិធីសាស្រ្ដ​ កសាងទំនុកចិត្ត និងបញ្ចប់នូវការតវ៉ាតាមដងផ្លូវ ... Read More »

ប្រទេសមហាអំណាចឈានដល់ដំណាក់កាលប្រជែងរ៉ូបូតសង្គ្រាមវិញម្តង

រ៉ូបូតធ្វើសង្គ្រាមកំពុងតែពេញនិយមសម្រាប់បណ្តាប្រទេសមហាអំណាចយោធា ជាការបង្អួតដល់ពិភពលោកបានដឹងថា​ មានតែប្រទេសរបស់ខ្លួនប៉ុណ្ណោះ មានបច្ចេកវិទ្យា ផលិតគ្រឿងយន្តសម្រាប់សង្គ្រាមបានល្អបំផុត​ ។ បច្ចុប្បន្ននៅក្នុងសមរភូមិគ្រឿងយន្ត ក្នុងនោះមានយន្តហោះស៊ើបការណ៍គ្មានមនុស្សបើក វាយលុក ក៏ដូចជា នាវាមុជទឹកគ្មានមនុស្សបើក ជាដើម បានជួយជាច្រើនដល់កម្លាំងទាហាន ហើយវាអាចកាត់បន្ថយការស្លាប់​របស់កងទ័ព ក្នុងពេលធ្វើសង្គ្រាម​ផងដែរ ... Read More »

កងរាជអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ ០២នាក់ ទៅតុលាការករណីឆក់កាបូប

ភ្នំពេញ ៖សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩ បានបញ្ជូនជនសង្ស័យ ០២នាក់ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ ក្រោមការចោទប្រកាន់ពីបទ លួចមានស្ថានទម្ងន់ទោស(ឆក់កាបូប) ។ មន្រ្តីកងរាជអាវុធហត្ថបានឲ្យដឹងថាជនសង្ស័យទី១/ ឈ្មោះ ... Read More »

ប្រធានមន្ទីរកសិកម្មដឹកនាំមន្រ្តីជំនាញ សហការគណៈបញ្ជាការឯកភាពស្រុកក្រគរ ចុះបង្រ្កាបបទល្មើសនេសាទ

ខេត្តពោធិ៍សាត់៖ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តពោធិ៍សាត់ ដឹកនាំមន្រ្តីជំនាញរដ្ឋបាលជលផល សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពស្រុកក្រគរ ចុះបង្រ្កាបបទល្មើសនេសាទនៅបឹងទន្លេសាប ។ ប្រតិបត្តិការខាងលើធ្វើឡើងនាថ្ងៃអង្គារ ៧កើត ខែមិគសិរ ... Read More »

ចោរ៥នាក់តាមកៀរប្លន់យកម៉ូតូពីកម្មការិនីទៅបាត់ទាំងព្រឹក

ភ្នំពេញ៖ ចោរប្លន់៥នាក់បានជិះម៉ូតូ២គ្រឿងដេញតាមកៀរប្លន់យកម៉ូតូ១គ្រឿងពីនាងកម្មការិនីម្នាក់បានសម្រេច រួចបានជិះគេចខ្លួនទៅបាត់ដោយសុវត្ថិភាព និងបានបង្កឲ្យមានការ ភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥ និង៤០នាទីព្រឹក ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩ នៅតាមផ្លូវលំខាងត្បូងវត្តស្រះស្រង់នៅក្នុងភូមិតាភេម សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។ ស្រ្តីរងគ្រោះខាងលើនេះមានឈ្មោះធឹម ... Read More »

ជនសង្ស័យពុំស្គាល់អត្ដសញ្ញាណជនជាតិចិន៤នាក់ បើករថយន្ដកៀរម៉ូតូកង់បី រួចឆក់កាបូបលុយជនជាតិឥណ្ឌូនេស៊ីម្នាក់ យកលុយអស់៥ពាន់ដុល្លារ

ខេត្តកណ្ដាល៖ ជនជាតិឥណ្ឌូនេស៊ីម្នាក់ ខណៈកំពុងជិះម៉ូតូកង់បី ស្រាប់តែមានរថយន្ដមួយគ្រឿងបើកដោយជនជាតិចិនមានគ្នា៤នាក់ បានមកបើកកៀរម៉ូតូកង់បី រួចធ្វើសកម្មភាពឆក់កាបូបលុយដែលមានទឹកប្រាក់៥ពាន់ដុល្លារ និងទូរស័ព្ទ៣គ្រឿង រួចបើករត់គេចខ្លួនបាត់ស្រមោល ។ ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង៣ និង១៥នាទី ថ្ងៃទី៣ ខែធ្នូ ... Read More »

កម្លាំងព្រហ្មទណ្ឌកម្រិតស្ថាលនៃសង្នការរាជធានីភ្នំពេញឃាត់ខ្លួនជនសង្ស័យម្នាក់ជាមុខសញ្ញាកាច់កម៉ូតូ

ភ្នំពេញ៖ កម្លាំងព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឃាត់ខ្លួនជនសង្ស័យម្នាក់ ជាមុខសញ្ញាកាច់កម៉ូតូ និងឆក់យ៉ាងសកម្មនៅក្នុងរាជធានីភ្នំពេញ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ និង៣៥នាទីយប់ ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩ តាមបណ្តោយផ្លូវលេខ១៥៤ កែងផ្លូវលេខ៦១ នៅចំណុចក្បែរ នឹងផ្សារសូរិយាម៉ល ស្ថិតនៅក្នុងសង្កាត់ផ្សារថ្មី២ ... Read More »

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ក្នុងចំណោមបក្ខពួក៤នាក់ ករណីលួចម៉ូតូ, លុយ និងឆ្នោតកោស

ភ្នំពេញ៖ ជនសង្ស័យ២នាក់ក្នុងចំណោមបក្ខពួក៤នាក់ ត្រូវនគរបាលខណ្ឌសែនសុខឃាត់ខ្លួនករណីលួចម៉ូតូ, លុយ និងឆ្នោតកោស ។ កាលពីវេលាម៉ោង ១៤ និង០០នាទីថ្ងៃទី០៣ ធ្នូ ឆ្នាំ២០១៩ នៅចំណុចក្នុងផ្ទះជួល ផ្លូវបេតុង ភូមិសែនសុខ៥ សង្កាត់ឃ្មួញ ... Read More »

ជនខិលខូចបន្លំខ្លួនជាមន្ត្រីកាំកុងត្រូលដើរទារលុយ ជាថ្នូរនឹងការមិនចុះពិនិត្យទីតាំងអាជីវកម្មនានា ដូច្នេះសូមអាជីវករនៅទូទាំងប្រទេសប្រុងប្រយ័ត្ន

ភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងថា ក្រសួងពាណិជ្ជកម្ម សូមអំពាវនាវឱ្យម្ចាស់ក្រុមហ៊ុន សហគ្រាស សិប្បករ ពាណិជ្ជករ និងអាជីវករនៅទូទាំងប្រទេសប្រុងប្រយ័ត្នឱ្យបានខ្ពស់ ព្រោះបច្ចុប្បន្ននេះមានជនខិលខូចបន្លំខ្លួនជាមន្ត្រីកាំកុងត្រូលដើរទារលុយ ជាថ្នូរនឹងការមិនចុះពិនិត្យទីតាំងអាជីវកម្មនានា ឬជួយដោះស្រាយបញ្ហាផ្សេងៗ ... Read More »

ខ្សឹបដាក់ត្រចៀក៖ អគ្គនាយកដ្ឋានរដ្ឋបាលជលផលមើលបទល្មើសនៅឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយផង

បើរំពឹងទៅលើមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ ក៏ដូចជាថ្នាក់ដឹក នាំខេត្តកំពង់ធំ មិនធ្វើសកម្មភាពទាល់តែសោះ ចំពោះបញ្ហាបទល្មើសនេសាទនៅឃុំ​ផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ បទល្មើសការប្រើឧបករណ៍ខុសច្បាប់​ច្រើន ស្អេកស្កះពេញផ្ទៃបឹងទន្លេសាប កំពុងកើតមានយ៉ាងសកម្ម។ ភាពមិនយកចិត្តទុក​ដាក់ របស់អាជ្ញាធរមានសមត្ថកិច្ចខេត្តកំពង់ធំ គឺជាឱកាសដែលធ្វើឲ្យមន្រ្តីជលផល ... Read More »

ជនសង្ស័យ២នាក់ធ្វើសកម្មភាពលួចកាច់សោ.កម៉ូតូរបស់និស្សិតស្រីម្នាក់បានសម្រេច គេចខ្លួនដោយសុវត្ថិភាព

ភ្នំពេញ៖ ជនសង្ស័យ២នាក់បានធ្វើសកម្ម ភាពលួចកាច់សោ.កម៉ូតូរបស់និស្សិតស្រីម្នាក់បានសម្រេច គេចខ្លួនដោយសុវត្ថិភាព ជនរងគ្រោបានត្រឹមរត់ទៅដាក់ពាក្យបណ្ដឹង ដើម្បីសុំការអន្ដរាគមន៍ ពីប៉ុស្ដិ៍នគរបាលទឹកល្អក់ទី២ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោង ៦ និង ៣០ នាទីយប់ ថ្ងៃទី០៣ ... Read More »

រថយន្តកុងតឺន័រ​បុកជាមួយរថយន្តសាំយ៉ុង​ក្រឡាប់ខូចខាត​ដំណំ​

ខេត្តព្រះសីហនុ៖ នៅយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង នៅចន្លោះគីឡូ ១៦០-១៦១ ស្ថិតក្នុងភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រវាងរថយន្តកុងទឺន័រពណ៌បៃតង មានស្លាកលេខ ភ្នំពេញ ... Read More »

អ្នករត់ម៉ូតូកង់បីមួយក្រុម ព្រួតគ្នាវាយអ្នករត់កង់បីដូចគ្នាពីរនាក់ទៀត រងរបួសបែកក្បាល សមត្ថកិច្ចឃាត់ខ្លួនបានជនបង្ក៣នាក់

ភ្នំពេញ៖ អ្នករត់ម៉ូតូកង់បីប្រចាំនៅបេនផ្សារ អីុអន ២ព្រួតគ្នាវាយអ្នករត់ម៉ូតូកង់បី ២ នាក់មកពីខាងក្រៅរបួសបែកក្បាល ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាន ៣ នាក់ បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង ១៩ និង ៣០នាទី ថ្ងៃទី ៣ ... Read More »

សម្តេចពិជ័យសេនា ទៀ បាញ់ ៖ កម្ពុជាបច្ចុប្បន្ន ខុសពីកម្ពុជាក្នុងក្រសែភ្នែក អ្នកសារព័ត៌មានលោកខាងលិចខ្លះ តែងតែបង្អាប់បន្តុះ ខុសពីការពិត

ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិថ្លែងថា កម្ពុជាបច្ចុប្បន្ន ខុសពីកម្ពុ ជាក្នុងក្រសែភ្នែក អ្នកសារព័ត៌មានលោកខាងលិចខ្លះ តែងតែងបង្អាប់បន្តុះ មួលកាច់ ខុសពីសភាពការណ៍ពិតក្នុងព្រះរាជា ណាចក្រកម្ពុជា ។ ... Read More »

Vietjet ចាប់ផ្តើមដំណើរការសេវាហោះហើរ ហូជីមិញ-ប៉ាតាយ៉ា

ភ្នំពេញ៖ ក្រុមហ៊ុនអាកាសចរណ៍វៀតណាម Vietjet ទើបតែបានប្រកាសសេវាហោះហើរត្រង់ថ្មីចុងក្រោយគេបំផុតរបស់ខ្លួន ដែលភ្ជាប់ទីក្រុងហូជីមិញ និងកោះដ៏មានប្រជាប្រិយភាពបំផុត ប៉ាតាយ៉ា របស់ប្រទេសថៃ ។ ផ្លូវហោះហើរថ្មីនេះ និងប្រតិបត្តិជាប្រចាំថ្ងៃ ជាមួយ និងថិរវេលានៃការហោះហើរគឺ១ម៉ោង និង៣០នាទី ចាប់ពីថ្ងៃទី២៣ ... Read More »

ជុំ លីណូ ធ្វើឲ្យគេចាប់អារម្មណ៍តាមរយៈបទចម្រៀងប្រៀបធៀបប្រាក់ដុល្លារ និងប្រាក់រៀល

ភ្នំពេញ៖ តារាចម្រៀងប្រុស ជុំ លីណូ បានធ្វើឲ្យអ្នកគាំទ្រខ្លួនពេញចិត្ត ជាថ្មីក្រោយពីលោកបញ្ចេញស្នាដៃបទចម្រៀងមនោសញ្ចេតនាស៊ីជម្រៅមួយបង្កប់ដោយអត្ថន័យនៃការប្រៀបធៀបប្រាក់ដុល្លារ និងប្រាក់រៀល ។ បទចម្រៀង Original Song ថ្មីគឺបទ ប្រាក់រៀលចិត្តស្មោះ របស់តារាចម្រៀងត្រូវបានទស្សនិកជនលើបណ្តាញទំនាក់ទំនងសង្គមធ្វើការចែករំលែក និងចូលទស្សនរាប់សែននាក់ត្រឹមតែរយៈពេលជាងមួយសប្តាហ៍ ... Read More »

គ្រោះថ្នាក់ចរាចរណ៍ចំនួន២លើក ស្លាប់មនុស្ស២នាក់ និងរបួសធ្ងន់ម្នាក់

ខេត្តកំពង់ធំ៖ គ្រោះថ្នាក់ចរាចរណ៍២លើកនៅស្រុកសន្ទុកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ០៦ បណ្ដាលឲ្យមានអ្នកស្លាប់២នាក់ និងរបួសធ្ងន់១នាក់ ។ លើកទី១ គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងគោយន្តកន្ត្រៃយ៍ ម៉ូតូម៉ាកនិច ពណ៌ទឹកប្រាក់ ស្លាកលេខ កំពង់ធំ ... Read More »

រថយន្តស៊េរីទំនើបម៉ាកហុងដា បើកមកឈប់មុខទូតជប៉ុន ត្រូវរុឺម៉ក PassApp មកបុកពីក្រោយ រងការខូចខាត

ភ្នំពេញ ៖ មានរថយន្តស៊េរីទំនើបម៉ាក ហុងដា ឆ្នាំ២០១៩មួយគ្រឿង ត្រូវបានបុរសម្នាក់បើករុឺម៉ក PassApp មួយគ្រឿង មកបុកពីក្រោយពេញទំហឹង បណ្ដាលឲ្យរងការខូចខាត កាលពីវេលាម៉ោង៨ និង៥០នាទីយប់ ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ ... Read More »

ស្រវឹងឡើងជោកខ្លួន បើករថយន្ត ford ​បុក​រថយន្ត​ឡិចស៊ីស470ចតស្ងៀម​ពីក្រោយ ​រួមព្យាយាម​បើក​រត់

ភ្នំពេញ ៖ បុរស​បានបើក​រថយន្ត​ម៉ាកford​ ranger ទាំងស្រវឹងស្រាឡើងទន់ខ្លួន ហើយរេចង្កូត​ជ្រុល​ទៅ​បុក​នឹង​រថយន្ត​ឡិចស៊ីស​៤៧០​មួយគ្រឿង​ដែល​ចត​ស្ងៀម​នៅ​លើ​ផ្លូវ​ បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​ ហើយ​មិន​ទទួល​ខុស​ត្រូវ​ ព្យាយាម​បើក​រត់​បន្ថែម​ទៀត​តែត្រូវម្ចាស់រថយន្តរងគ្រោះឃាត់ជាប់ ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​ ៨ និង​៣០នាទី​យប់​ ថ្ងៃ​ទី​៣​ ... Read More »

ខ្សឹបដាក់ត្រចៀក៖ លោក កៅ សាណា និង ណាំ ប្រព្រឹត្តអំពើពុករលួយលើសេវាផ្តល់ទិដ្ឋាការ ល្បីពេញអាកាសយាន្តដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ជម្រិតមិនរើសមុខភ្ញៀវ

ខេត្តព្រះសីហនុ៖ មិនដឹងថាថ្នាក់ដឹកនាំខាងអគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍ នៃអគ្គស្នងការនគរបាលជាតិបានជ្រាប ឬកន្ទេលធំបន្លំដេកយ៉ាងណាទេ ជុំវិញការប្រព្រឹត្តអំពើពុករលួយក្លាយជាលក្ខណះចំហរទៅហើយ លើសេវាផ្តល់ទិដ្ឋាការប្រព្រឹត្តដោយ លោក កៅ សាណា ប្រធានការិយាល័យនគរបាលអន្តោប្រវេសន៍អាកាសយាន្តដ្ឋានអន្តរជាតិខេត្តព្រះសីហនុ និងលោក ណាំ សុវណ្ណារ៉ា ប្រធានក្រុមផ្នែកផ្តល់ទិដ្ឋាការ យកតំលៃលើសពីគោលការណ៍កំណត់ ... Read More »

ចម្ការអំពៅ២២ហិកតា នៅស្រុកស្វាយទាប ត្រូវភ្លើងឆាបឆេះស្ទើរទាំងស្រុង សង្ស័យថាមានមនុស្សលួចដុត

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ ចម្ការអំពៅប្រមាណ២២ហិកតារបស់ក្រុមហ៊ុនមួយនៅស្រុកស្វាយទាប ត្រូវបានអគ្គីភ័យឆាបឆេះ បង្កការភ្ញាក់ផ្អើលដល់អ្នកយាមចម្ការប្រញាប់ប្រញាលបាញ់ពន្លត់ ប៉ុន្តែភ្លើងឆេះពេញក្រមុំទៅហើយដោយសមត្ថកិច្ចដាក់ការសង្ស័យថា មានមនុស្សលួចដុត ។ ហេតុការណ៍ភ្លើងឆេះចម្ការអំពៅនេះ បានកើតឡើងនៅវេលាម៉ោង៦ និង៤៥នាទីយប់ ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ ដែលស្ថិតនៅចំណុចភូមិសង្គម ... Read More »