ព័ត៌មានទាន់ហេតុការណ៍៖
'

ពលរដ្នថ្លែងថា មន្រ្ដីតាមមន្ទីរខ្លះប្រើល្បិចត្រីងៀតឆ្លៀតពង សំណូមពរឲ្យអភិបាលខេត្តពិនិត្យមើលមន្រ្ដីទាំងនោះពាក់ព័ន្ធ និងទាមទារការផាកពិន័យលើបទល្មើសព្រៃឈើ

ខេត្តកំពង់ធំ៖ ល្បីថាមេស្នាក់ការបរិស្ថានឈ្មោះ សាន សុឃន ឈរជើងនៅស្ថិតភូមិអូរខ្មោច ឃុំ សុខចិត្រ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ កំពុងតែធ្វើឲ្យប្រជាពលរដ្ធនៅតំបន់នោះក្ដៅក្រហាយយ៉ាងខ្លាំងចំពោះទង្វើរបស់មេស្នាក់ការបរិស្ថានរូបនេះដែលអនុវត្តន៍ច្បាប់លើស មិនអត់អោនឲ្យពលរដ្នក្រីក្រ អត់ស្ដាប់ការអង្វររបស់អ្នកទន់ខ្សោយ ទាមទាពិន័យប្រាក់តាមតែទំនើងចិត្ត មានលេះយកច្បាប់មកគំរាមពលរដ្នស្លូតត្រង់ អាងច្បាប់មាត្រានេះ ... Read More »

ក្មេងប្រុសពីរនាក់ បើកម៉ូតូក្នុងល្បឿនលឿន ជ្រុលទៅបុកធុងទឹកកក ក្បែរចិញ្ចើមថ្នល់ស្លាប់ទាំង២នាក់ នៅស្រុកស្វាយចេក

ខេត្តបន្ទាយមានជ័យ៖ ក្មេងប្រុសម្នាក់អាយុ១៩ឆ្នាំ បានស្លាប់នៅនឹងកន្លែងកើតហេតុ ចំណែកម្នាក់ទៀតអាយុប្រហែល ៦ឆ្នាំ បានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ ដោយហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍កាលពីវេលាម៉ោង១១និង៤៥នាទីព្រឹក ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៩ នៅលើផ្លូវលំក្នុងភូមិជ្រុង ឃុំសារង្គ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។ ... Read More »

យុវជនបន្សាបថ្នាំញៀន ប្រុស-ស្រី នៅមណ្ឌលជីវិតថ្មីភ្នំបាក់ ប្រមាណជាង១៥០នាក់ពុលផ្លែត្រសក់ខ្ចី

ខេត្តបន្ទាយមានជ័យ៖ យុវជន ប្រុស-ស្រី កំពុងស្តារនីតិសម្បទាបន្សាបថ្នាំញៀន ក្នុងមជ្ឈមណ្ឌលជីវិតថ្មីភ្នំបាក់ ស្ថិតក្នុងភូមិភ្នំបាក់ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ប្រមាណជាង១៥០នាក់ ក្នុងចំណោមជិត៨០០នាក់ មានអការៈក្អួតចង្អោរ សង្ស័យថាពុលផ្លែត្រសក់ខ្ចី កាលពីរសៀលម៉ោង២ ថ្ងៃទី០១ ... Read More »

ជនសង្ស័យ២នាក់ធ្វើសកម្មភាពឆក់ទូរស័ទ្ទដៃបានសម្រេច ប៉ុន្តែត្រូវបានសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ៖ បុរសម្នាក់ត្រូវបានក្រុមជនសង្ស័យមានគ្នាចំនួន២នាក់បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃបានសម្រេច ខណៈកំពុងតែជិះកង់ហាត់ប្រាណ តែត្រូវជនរងគ្រោះធាក់ម៉ូតូជនសង្ស័យបណ្តាលឲ្យដួលរួចចាប់ប្រគល់ឲ្យសមត្ថកិច្ច ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង១៥នាទីយប់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៩ តាមបណ្តោយផ្លូវព្រះនរោត្តម កែងផ្លូវ១៨៤ នៅចំណុចស្តុបវិទ្យាល័យព្រះសុីសុវត្ថិ ស្ថិតនៅក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ... Read More »

បុរសជាកម្មករ​សំណង់ម្នាក់​ផឹក​ស្រា​ស្រវឹងធ្លាក់ពី​លើ​ការដ្ឋាន​សំណង់​ជាន់ទី​៣​ស្លាប់​គ្មាន​អ្នកដឹង

ភ្នំពេញ​៖​ បុរស​ជា​កម្មករ​សំណង់​ម្នាក់​បាន​ធ្លាក់​ពី​លើ​ការដ្ឋាន​សំណង់​ជាន់ទី​៣ ស្លាប់​យ៉ាង​អាណោចអាធ័ម​ បន្ទាប់​ពី​ផឹក​ស្រាបៀរ​ជាមួយ​និង​ក្រុមការងារ​អស់​មួយកេះ​បង្ក​ឲ្យមានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលាម៉ោង​៨ព្រឹក​ថ្ងៃ​ទី​១​ ខែធ្នូ​ ឆ្នាំ​២០១៩ ​ត្រង់ចំណុច​អគារ​បន្ទប់​ជួល​មួយ​កន្លែង​ តាម​បណ្ដោយ​ផ្លូវ​បេតុង​ ស្ថិត​ក្នុង​ភូមិ​ទ្រុងមាន់​ សង្កាត់​អូបែក​ក្អម​ ខណ្ឌ​សែនសុខ​ រាជធានីភ្នំពេញ ។ សមត្ថកិច្ចបានបញ្ជាក់ថា សពជនរងគ្រោះ​មាន​ឈ្មោះ​ ... Read More »

ចាប់បញ្ជូនឈ្មួញឈើម្នាក់ទៅតុលាកា និងដកហូតឈើប្រណីតជិត ២០ម៉ែត្រត្រីគុណ ចំកណ្ដាលស្រុកភ្នំក្រវាញ

ខេត្តពោធិ៍សាត់៖ ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំង ចម្រុះខេត្តពោធិ៍សាត់ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ សហការបង្រ្កាប និងឆែកឆេរលំនៅឋានមួយកន្លែង ចំកណ្ដាលស្រុកភ្នំក្រវាញ រកឃើញឈើប្រភេទប្រណីតច្រើនប្រភេទជិត ២០ម៉ែត្រត្រីគុណ និងឃាត់ខ្លួនអ្នកជំនួញឈើម្នាក់ផងដែរ ។ ប្រតិបត្តិការខាងលើធ្វើឡើងនៅវេលាម៉ោង១០ និង៣០នាទី ព្រឹកថ្ងៃអាទិត្យ ... Read More »

ចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល នាំយកនូវព្រះរាជក្រឹត្យប្រោសព្រះរាជទានគោរមងារ មហាឧបាសិកា ប៊ុន ស៊ាងលី ជា អ្នក​ឧកញ្ញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ជូនដល់ មហាឧបាសិកា ដែលកំពុងសម្រាកព្យាបាលសុខភាព នាមន្ទីរពេទ្យកាល់ម៉ែត

ភ្នំពេញ​ ៖​ នៅរសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៩នេះ​សម្តេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង នាំយកនូវព្រះរាជក្រឹត្យប្រោសព្រះរាជទានគោរមងារ មហាឧបាសិកា ប៊ុន ស៊ាងលី ជា អ្នកឧកញ្ញ៉ា ... Read More »

លោកឃួង ស្រេង៖ ពិព័រណ៍រូបថតសម័យបារាំងជាង១ពាន់សន្លឹក តាមផ្លូវថ្មើរជើងមាត់ទន្លេ មានអាយុកាល៤០ឆ្នាំ ខណៈរាជធានីធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ AIMF

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ រាជធានីភ្នំពេញ មានកិត្ដិយសណាស់ ដោយបានជ្រើសរើស យករូបថតកាលពីសមយ័បារាំង និងក្រោយរបបប៉ុលពត ជាង១ពាន់សន្លឹក យកមកដាក់តាំង ពិព័រណ៍ ដើម្បីរំលឹកដល់កូនចៅជំនាន់ក្រោយបានដឹង ... Read More »

ក្រសួងធនធានទឹក ៖ អាកាសធាតុនៅកម្ពុជា ចាប់ផ្តើមចុះត្រជាក់ហើយ ចាប់ពីថ្ងៃទី៥ ធ្នូ

ភ្នំពេញ៖ នៅថ្ងៃទី១ ខែធ្នូ នេះ ក្រសួងធនធានទឹកនិងឧតុនិយម បង្ហាញថា អាកាសធាតុនៅកម្ពុជានឹងចុះត្រជាក់ជាបន្តបន្ទាប់ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ ដោយសារឥទ្ធិពលនៃការធ្លាក់ចុះជ្រលងសម្ពាធខ្ពស់ពីប្រទេសចិន គួបផ្សំនឹងខ្យល់មូសុងឥសានខ្លាំង បាននិងកំពុងមានឥទ្ធិពលជាបន្តបន្ទាប់មកលើកម្ពុជា ។ ... Read More »

ពលរដ្ឋជិត២ពាន់នាក់ បាតុកម្មបណ្តេញចៅអធិការវត្តគោកបញ្ជាន់ចេញពីវត្ត

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១ ខែធ្នូ នេះ ប្រជាពលរដ្ឋចំណុះជើងវត្ត គោកបញ្ជាន់ ខណ្ឌពោធិ៍សែនជ័យ ជិត២ពាន់នាក់ ធ្វើបាតុកម្មទ្រង់ទ្រាយធំ ទាមទារបណ្តេញព្រះតេជគុណ សេង ថង ព្រះចៅអធិការវត្តគោកបញ្ជាន់ ចេញពីវត្ត ។ ... Read More »

ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចក្រុងបានលុង ឃាត់ខ្លួនពីបទរំលោភលើទំនុកចិត្ត

ខេត្តរតនគិរី ៖ជនសង្ស័យម្នាក់ត្រូវបានកម្លាំងអធិការនគរបាលក្រុងបានលុង បានឃាត់ខ្លួនពីបទករណីរំលោភលើទំនុកចិត្ត(យកម៉ូតូ) ។ ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ សមត្ថកិច្ចបានធ្វើឡើងនៅវេលា ម៉ោង៦និង៣០នាទី ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ ។ ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យបានធ្វើសកម្មភាពតាំងពីពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ ... Read More »

ក្មេងស្រីចោទថាបងថ្លៃរំលោភ តែបងថ្លៃបដិសេធ

ខេត្តកំពង់ចាម ៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកចំការលើ បានឃាត់ខ្លួនបុរសម្នាក់ ពីបទរំលោភសេពសន្ថវៈលើកុមារីរងគ្រោះ ។ តែជនសង្ស័យបានបដិ សេធ ដោយឆ្លើយថា ខ្លួនគ្រាន់តែចាប់គ្រវែងនាងទៅលើពូកប៉ុណ្ណោះ ។ មន្ត្រីនគរបាលបានឲ្យដឹងថា កាលពីថ្ងៃ ទី២៩ ខែវិច្ឆិកា ... Read More »

ទារកម្នាក់ សង្ស័យត្រូវ​ឪពុក​ម្ដាយ​យក​មក​បោះ​បង់​ចោល​ ក្នុងបរិវេណ​វត្តព្រះពុទ្ធ

ភ្នំពេញ៖ ទារកម្នាក់ សង្ស័យត្រូវ​ឪពុក​ម្ដាយ​យក​មក​បោះ​បង់​ចោល​ ក្នុងបរិវេណ​វត្តព្រះពុទ្ធ ទើបបង្កការភ្ញាក់ផ្អើល​ នៅវេលាម៉ោង១០ព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៩ ស្ថិត ក្នុងបរិវេណ​វត្តព្រះពុទ្ធ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ តាមប្រជាពលរដ្ឋបានឲ្យដឹងថា ... Read More »

រថយន្តកូរ៉េឃ្លប់បើកឡើងខឿនក្រឡាប់សង្កត់លើរថយន្តព្រុសរងខូចខ្ទេចមួយកំណាត់ក្រោយ

ភ្នំពេញ៖ រថយន្តកូរ៉េឃ្លប់មួយគ្រឿង បើកបរខ្វះការប្រុងប្រយ័ត្ន លឿនជ្រុលវ៉ាក់អើជាមួយរថភ្លើងកំពុងបើកឆ្លងកាត់ខាងមុខ ក៏ជ្រុលឡើងខឿន បណ្តាលឲ្យក្រឡាប់សង្កត់ទៅលើរថយន្តព្រុស បណ្តាលឲ្យរងខូចខាតខ្ទេចមួយកំណាត់ក្រោយ កាលពីវេលាម៉ោង២និង៤០នាទីរសៀល ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៩ នៅតាមមហាវិថីឈ្នះ ឈ្នះ ត្រង់ចំណុចផ្លូវរថភ្លើង ភូមិចែងមែង ... Read More »

ជនសង្ស័យឆក់កាបូបពីស្ត្រីម្នាក់ទាញធ្លាក់ពីលើម៉ូតូរងរបួស

ភ្នំពេញ ៖ ស្ត្រីម្នាក់ខណៈជិះម៉ូតូឌុបគ្នាជាមួយមិត្តភក្តិ វិលមកពីផ្សារ ត្រូវបានក្រុមជនសង្ស័យធ្វើសកម្មភាពឆក់កាបូប តែបោចទាញបានតែខ្សែ ហើយយករត់គេចខ្លួនបាត់ ធ្វើឲ្យស្ត្រីរងគ្រោះធ្លាក់ពីលើម៉ូតូរងរបួសប៉ោងមុខប៉ោងមាត់ កាលពីវេលាម៉ោង១និង២០នាទីរសៀល ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៩ នៅតាមផ្លូវជាតិលេខ៣ ភូមិក្រាំងដូនទៃ សង្កាត់កន្ទោក ... Read More »

កំពុងរាំសប្បាយ សមត្ថកិច្ចឆ្មក់ចូលបង្ក្រាបទាំងយប់ រកឃើញ៣០នាក់ញៀនថ្នាំក្នុងចំណោម១៦៤នាក់​

ខេត្តកំពង់ស្ពឺ៖ ក្រុមក្មេងស្ទាវជាច្រើននាក់ ដែលជក់ចិត្តនឹងការរាំលេងក្នុងក្លិបកំសាន្តត្រូវបានសមត្ថកិច្ចបើកប្រតិបត្តិការ​បង្ក្រាប​គ្រឿង​ញៀន​ ធ្វើ​តេស្ដ​រកអ្នក​ប្រើប្រាស់​សារធាតុ​ញៀន ​នៅក្លឹបកំសាន្ដរាត្រី​ ម៉ា​ស្ទ័រ​ឌីស្កូ​ក្លឹប រកឃើញមនុស្ស៣០នាក់ក្នុងចំណោម១៦៤នាក់ ដែលញៀនថ្នាំ ។ ការបង្ក្រាបនេះធ្បើឡើងនៅយប់ថ្ងៃ​ទី៣០​ ខែវិច្ឆិកា​ ឆ្នាំ​២​០​១៩​ នៅចំណុចទីតាំង​ ក្លឹប​ឌីស្កូ​ «ម៉ាស្ទ័រ​ក្លឹប​»​ ... Read More »

កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ បើកការស្រាវជ្រាវ ឈានដល់ការបង្រ្កាបបានករណីផលិតស្លាកលេខយានយន្តក្លែងក្លាយ

ភ្នំពេញ៖ ដោយទទួលបានបទបញ្ជាពី ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ដឹកនាំដោយ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ... Read More »

ម៉ូតូ២គ្រឿងពន្លះគ្នាពេញទំហឹងខ្ទាតទៅប៉ះម៉ូតូមួយគ្រឿងទៀត បណ្ដាលឲ្យស្លាប់ម្នាក់ របួសធ្ងន់ស្រាល៣នាក់

ភ្នំពេញ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបង្កដោយម៉ូតូ២គ្រឿងបានពន្លះគ្នាពេញទំហឹង ហើយខ្ទាតទៅប៉ះនឹងម៉ូតូមួយគ្រឿងទៀត បណ្ដាលឲ្យបុរសម្នាក់បានបែកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែង និង៣នាក់ទៀតរបួសធ្ងន់ស្រាល បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋកាលពីវេលាម៉ោង៨ និង៤០នាទីយប់ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវ២០A ស្ថិតក្នុងភូមិថ្មី សង្កាត់ទៀន ខណ្ឌដង្កោ ... Read More »

ជិះម៉ូតូទៅលេងស្រុកកំណើត អកុសលត្រូវម៉ូតូសណ្ដោងរ៉ឺម៉កបុកពេញទំហឹងបណ្ដាលឲ្យស្លាប់កណ្ដាលផ្លូវ

ភ្នំពេញ ៖ បុរសម្នាក់បើកម៉ូតូសណ្ដោងរ៉ឺម៉កមួយគ្រឿង មិនប្រយ័ត្នរេចង្កូតទៅបុកជាមួយម៉ូតូហុងដាឌ្រីមមួយគ្រឿង ជិះដោយបុរសម្នាក់បណ្ដាលឲ្យបោកក្បាលស្លាប់ភ្លាមនៅនឹងកន្លែងកើតហេតុ ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង២០ និង ៣០នាទី ថ្ងៃទី៣០ ខែវិច្ចិកា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ព្រែកកំពឹស ... Read More »

ឃាត់ខ្លួនជនសង្ស័យ៩នាក់ ពាក់ព័ន្ធករណីគ្រៀងញៀន

ខេត្តបន្ទាយមានជ័យ៖ នៅវេលាម៉ោងម៉ោង ១១ និង ៣០នាទីព្រឹក ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ កម្លាំងជំនាញការិយាល័យបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងអន្តរាគមន៍កងរាជអាវុធហត្ថខេត្ត ដឹកនាំដោយលោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត បានចុះប្រតិបត្តិការបង្រ្កាបករណី ... Read More »

លោក ឃួង ស្រេង ៖ អភិសេករូបសំណាកព្រះនាងគង្ហីង ដាក់ឲ្យប្រើប្រាស់ក្រោយពីផ្លាស់ប្តូរទីតាំង នៅរង្វង់មូលវត្ដព្រះពុទ្ធ

ភ្នំពេញ៖ រូបសំណាកព្រះនាងគង្ហីងដែលស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ក្រោយពីធ្វើការផ្លាស់ប្តូរទីតាំងនិងស្ថាបនារួចរាល់ជាស្ថាពរនារសៀលនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ បានធ្វើពិធីអភិសេកជាផ្លូវការហើយ ដោយមានការចូលរួមពី លោក ឃួង ស្រេង អភិបាលរាជធានី ភ្នំពេញ និងលោកស្រី ... Read More »

បុរសជនជាតិហុល្លង់ម្នាក់​ម្នាក់ខ្យល់គរស្លាប់​នៅចំណុចហាងយីហោ រសជាតិឥណ្ឌា ខេត្តបាត់ដំបង

ខេត្តបាត់ដំបង៖ កាលពីវេលាម៉ោង ១៥:០០ នាទី ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ មានករណីជនជាតិហុល្លង់ម្នាក់ ខ្យល់គរស្លាប់ នៅចំណុចហាងយីហោ រសជាតិឥណ្ឌា ស្ថិតក្នុងក្រុមទី០៥ ភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ... Read More »

ជនសង័្សយ ៥នាក់​បើកឆាកអុកឡុក ករណីបង្កហិង្សាដោយចេតនា​ បណ្តាលឲ្យអ្នកដទៃរងរបួសស្នាម​ នៅក្រុងបាត់ដំបង

ខេត្តបាត់ដំបង​ ៖​ កាលពីយប់​ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ១៩និង២០នាទី កម្លាំងនគរបាល​ក្រុងបាត់ដំបង​ បានឃាត់ខ្លួនជនសង័្សយ ចំនួន​ ០៥នាក់​ ករណីបង្កហិង្សាដោយចេតនា​ បណ្តាលឲ្យអ្នកដទៃរងរបួសស្នាម ។ ... Read More »

ក្មេងប្រុសម្នាក់តោងរានទេវតា បណ្ដាលឲ្យបាក់សង្កត់ស្លាប់គួរឲ្យសង្វេគ

ភ្នំពេញ ៖ ពិតជាគួរឲ្យសង្វេគខ្លាំងណាស់ ដែលក្មេងប្រុសម្នាក់បានតោងរានតទេតាដែលដាក់នៅមុខផ្ទះ បណ្ដាលឲ្យបាក់សង្កត់ពីលើស្លាប់ពេលបញ្ចូនដល់មន្ទីពេទ្យគុន្ធាបុប្ឋា កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្បែរសាលាកសិកម្មចំការដូង ស្ថិតក្នុងភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ... Read More »

សមត្ថកិច្ចខេត្តស្វាយរៀងឃាត់ជនសង្ស័យ ៣នាក់ជាបន្តបន្ទាប់នាក់ ខណៈកាច់កម៉ូតូរបស់ប្រជាពលរដ្ឋ

ខេត្តស្វាយរៀង ៖ យ៉ាងហោចណាស់មានជនសង្ស័យ២ក្រុម មានចំនួន៣នាក់ ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្ត ក៏ដូចជានគរបាលខេត្តស្វាយរៀងឃាត់ខ្លួនបានជាបន្តបន្ទាប់​ក្រោយពីធ្វើសកម្មភាពកាច់ករម៉ូតូរបស់ប្រជាពលរដ្ឋមានការភ្ញាក់ផ្អើលពេញក្រុងស្វាយរៀង។ ករណីនេះ កើតឡើងនៅថ្ងៃសុក្រ០៣កើត ខែមិគសិរ ឆ្នាំកុរឯកស័កព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង១២ ... Read More »

គោយន្ត​មួយគ្រឿងដឹក​ឈើ​ខុស​ច្បាប់ត្រូវកងរាជអាវុធហត្ថបង្ក្រាប

ខេត្តរតនគិរី ៖ គោយន្ត​កន្ត្រៃ​សណ្ដោង​រ៉ឺម៉ក​មួយ​គ្រឿង​ លួច​ដឹក​ឈើ​គ្រឿងផ្ទះ​ខុសច្បាប់ ត្រូវ​កម្លាំងកងរាជអាវុធហត្ថ​ស្រុក​កូន​មុំ​បង្ក្រាបរឹបអូសប្រគល់ឱ្យជំនាញ នៅវេលា​ម៉ោង​៧និង៤០​នាទី ថ្ងៃទី​២៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៩​ ត្រង់ចំណុច​ផ្លូវលំ​ក្រុមហ៊ុន​ហ័ង​អា​ញ់​យ៉ា​ឡាយ ​(​ក្រុមហ៑ុនវៀតណាម​) ស្ថិតនៅ​ភូមិ​៣ ឃុំ​ស្រែ​អង្គ្រង ស្រុក​កូន​មុំ ខេត្តរតនគិរី​។ ... Read More »

នគរបាលក្រុងប៉ៃលិនអន្តរាគមន៍លើព្រះសង្ឃមួយអង្គ ដែលបានបង្កការអុកឡុកក្នុងវត្តពោធិមារាមហៅវត្តប៉ាហ៊ី

ខេត្តប៉ៃលិន ៖ កាលពីវេលាម៉ោង១០និង១៥នាទីព្រឹក ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ សមត្ថកិច្ចនគរបាលក្រុងប៉ៃលិន បានចុះអន្តរាគមន៍លើព្រះសង្ឃមួយអង្គ ដែលបានបង្កការអុកឡុកក្នុងវត្តពោធិមារាម ហៅវត្តប៉ាហ៊ី តាមការស្នើសុំរបស់គណៈកម្មាធិការវត្ត និងមន្ទីរធម្មការ និងពុទ្ធសាសនាខេត្ត។ លុះចូលទៅពិនិត្យ ក៏ស្រាប់តែរកឃើញថា ... Read More »

ប្រធានាធិបតីបារាំង​ចង់កែប្រែយុទ្ធសាស្ត្រ​ របស់អឺរ៉ុប និងអូតង់ កាត់បន្ថយ ឥទ្ធិពលពីអាមេរិក

ក្រោយពេលអាមេរិកប្រកាស កាត់បន្ថយការចំណាយទៅលើសម្ព័ន្ធមិត្តយោធា អូតង់​ហើយ ទាមទារឲ្យប្រទេសជាសមាជិក បង្កើនការចំណាយ ។ ទាំងនោះហើយបានធ្វើឲ្យអឺរ៉ុប ឡើងគម្រោង រៀងចំយុទ្ធសាស្ត្រ ដាច់ ដោយឡែករបស់ខ្លួនឯង​ កាត់បន្ថយឥទ្ធិពលពីអាមេរិក ។ កន្លងមកថ្មីៗ ប្រធានាធិបតីបារាំង ... Read More »

ទំនាស់បែកផ្សែងរវាងព្រះសង្ឃនិងពលរដ្ឋរឿងព្រំដីផ្អើលដល់អភិបាលខេត្តចូលមកជួយដោះស្រាយ

ខេត្តប៉ៃលិន ៖ ទំនាស់ព្រំដីដ៏ក្តៅគគុកមួយរវាងព្រះសង្ឃ និងប្រជាពលរដ្ឋមួយគ្រួសារដែលមានទីលំនៅជាប់នឹងរបងវត្ត អូរបេង ធ្វើឲ្យឱ្យខាងមន្រ្តីជំនាញសុរិយោដីដែលចុះទៅធ្វើការវាស់វែង ដើម្បីចេញប្លង់កម្មសិទ្ធិជូននោះនាំគ្នាឈឺក្បាលវិលមុខពេញមួយព្រឹកព្រោះតែមានការតវ៉ារបស់ភាគីទាំងពីរ។ រហូតមកដល់វេលា ម៉ោង១០ និង២០នាទីព្រឹកថ្ងៃទី២៨ វិចិ្ឆកា ឆ្នាំ២០១៩ ​អាជ្ញាធរខេត្តបានចុះដោះស្រាយតែភាគីប្រជាពលរដ្ឋមិន​យល់​ព្រម ដោយទាមទារឲ្យអភិបាលខេត្ត និងជំនាញវាស់វែងម្តងទៀត ... Read More »

ដើម្បីបញ្ជប់វិវាទ នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់​សម្រេចលាលែងពីតំណែង 

វិវាទនយោបាយ​ ឈានដល់មហាបាតុកម្មអូសបន្លាយនៅក្នុងប្រទេសអ៊ីរ៉ាក់​បណ្តាលឲ្យមានអ្នកស្លាប់និងរបួស​រាប់ពាន់នាក់ ។ ហេដ្ឋារចនាសម្ព័ន្ធធ ត្រូវបានបំផ្លាញ ប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចជាតិ​។ ទាំងនោះហើយបានជានាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Abdul Mahdi បានប្រកាសលាលែងចេញពីតំណែង  ក្នុងពេលដែល ក្រុមបាតុករ​ប្រឆាំងរដ្ឋាភិបាល ក្លាយទៅជាអំពើហិង្សាទ្រង់ទ្រាយធំ។ មកទល់ពេលនេះមានមនុស្ស​៤០០នាក់ស្លាប់ ... Read More »