ព័ត៌មានទាន់ហេតុការណ៍៖
'

យុវជនម្នាក់ត្រូវកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតចាប់ខ្លួនក្រោយពីចាក់យុវជនម្នាក់ទៀតរបួសធ្ងន់

ក្រុងប៉ោយប៉ែត៖ កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានចាប់ខ្លួនយុវជនម្នាក់ដែលចាក់ទៅលើយុវជនម្នាក់ឲ្យរបួសធ្ងន់ហើយបានបញ្ជូនទៅតុលាការនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ ដើម្បីចាត់ការ តាមផ្លូវច្បាប់។ ករណីបង្ករបួសស្នាមដោយមានស្ថានទម្ងន់ទោសខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង២យប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ នៅក្បែរស្ថានីយប្រេងម្តុំផ្លូវដើមពុទ្រាស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយត្រូវជនបង្កបានចាប់ខ្លួននៅវេលាម៉ោង៩ និង៣០នាទីព្រឹកថ្ងៃទី២៦ ខែតុលា ... Read More »

ប្តីវាយប្រពន្ធត្រូវបានសមត្ថកិច្ចស្រុកកោះញែកឃាត់ខ្លួន

ខេត្តរតនគិរី៖ បុរសម្នាក់ពាក់ព័ន្ធប្រើ ហិង្សាដោយចេតនា(មានស្ថានទម្ងន់ ទោស)លើប្រពន្ធត្រូវបានសមត្ថកិច្ចស្រុកកោះញែកឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ នៅភូមិស្រែធំ ឃុំ សុខសាន ស្រុកកោះញែក ខេត្តមណ្ឌល គិរី។ លោកវរសេនីយ៍ទោ មាស ពៅបូរ៉ា ... Read More »

នគរបាលប៉ុស្តិ៍ស្ទឹងមានជ័យឃាត់ខ្លួនចោរប្លន់២នាក់និងអ្នកទទួលផលចោរកម្ម២នាក់ទាំងយប់

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ធ្វើជាហៅម៉ូតូឌុបឲ្យឌុបខ្លួនពីចោមចៅមកម្តុំផ្សារស្ទឹងមានជ័យដោយឲ្យតម្លៃឈ្នួលដឹក២ម៉ឺនរៀលហើយពេលមកដល់ពាក់កណ្តាលផ្លូវក៏ធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូហុងដាសេ១២៥ពណ៌ខ្មៅ សេ៊រីឆ្នាំ២០១៤បានសម្រេចហើយ តែពេលរត់គេចខ្លួន ក៏ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យសហការជាមួយកម្លាំង នគរបាលអន្តរាគមន៍ពិសេសរាជធានីភ្នំពេញបង្ក្រាបបានភ្លាមៗចំនួន២នាក់ ។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ នៅតាមបណ្តោយ ផ្លូវបេតុង ភូមិភ្នាត សង្កាត់ស្ទឹងមានជ័យ ... Read More »

ខូចចិត្តប្រពន្ធសុំលែងផឹកស្រាស្រវឹងធ្លាក់ទឹកព្រែកទន្លេវៃគោលង់ស្លាប់

ខេត្តស្វាយរៀង៖ បុរសម្នាក់ ដោយសារតែខូចចិត្តនឹងប្រពន្ធសុំលែងជាងមួយឆ្នាំ បានផឹកស្រាស្រវឹងជោកស្ទើររាល់ថ្ងៃ ហើយ បានធ្លាក់ចូលក្នុងទឹកព្រែកទន្លេវៃគោ ក្បែរវត្តគយត្របែកបាត់មួយយប់ ទើបប្រទះឃើញសព កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិគយត្របែក សង្កាត់គយត្របែក ក្រុងស្វាយរៀង ... Read More »

បំពាក់ឋានន្តរស័ក្តិនិងប្រគល់សម្ភារព័ត៌មាន វិទ្យាជូនទីចាត់ការឃោសនា-ព័ត៌មាន និងកងពល៩១១

ភ្នំពេញ ៖ នេះជាលើកទី៣ហើយដែលលោកឧត្តមសេនីយ៍ទោ សេង រតនៈ នាយ យករងទីចាត់ការឃោសនា-ព័ត៌មាន (ខ.ភ.ម.)បានផ្តល់ឧបករណ៍ព័ត៌មានវិទ្យាជូនទីចាត់ការឃោសនា-ព័ត៌មានអគ្គបញ្ជា ការនិងកងពលតូចទ័ពពិសេសឆត្រយោងលេខ៩១១ងាយស្រួលក្នុងការគ្រប់គ្រង ប្រព័ន្ធទិន្នន័យក្នុងកងឯងភាពនីមួយៗ។ ពិធីនេះប្រារព្ធឡើងកាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ នៅសាលប្រជុំទីចាត់ ការឃោសនា-ព័ត៌មានអគ្គបញ្ជាការក្នុងពិធី ... Read More »

សារលិខិតសម្តេចតេជោហ៊ុន សែន ក្រាបថ្វាយបង្គំទូលថ្វាយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នៅក្នុងឱកាសអភិលក្ខិតកាលដ៏មហានក្ខត្តឬក្សប្រពៃថ្លៃថ្លា អបអរសាទរព្រះរាជពិធីបុណ្យខួបលើកទី១២ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា

សារលិខិតសម្តេចតេជោហ៊ុន សែន ក្រាបថ្វាយបង្គំទូលថ្វាយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នៅក្នុងឱកាសអភិលក្ខិតកាលដ៏មហានក្ខត្តឬក្សប្រពៃថ្លៃថ្លា អបអរសាទរព្រះរាជពិធីបុណ្យខួបលើកទី១២ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា៖ Read More »

ឆ្លៀតម្ចាស់ស្រវឹងលួចរថយន្តបើកទៅដល់ស្រុកចំការលើ សមត្ថកិច្ចចាប់បានទាំងព្រលឹម

ខេត្តកំពង់ចាម៖ ករណីម្ចាស់រថយន្តម្នាក់ស្រវឹងខ្លាំងមិនដឹងខ្លួន ហើយត្រូវបានចោរលួចរថយន្តទៅបាត់ តែដោយសាររថយន្តនោះ បំពាក់ប្រព័ន្ធ GPS ទើបសមត្ថកិច្ចដេញតាមចាប់បានមកវិញ នៅវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ នៅស្រុកចំការលើ ខេត្តកំពង់ចាម ។ ក្រោមកិច្ចសហការរបស់កម្លាំងសមត្ថកិច្ចច្រើនគោលដៅ ... Read More »

វេទិកាស្តីពីករណីអំពើហិង្សាក្នុងគ្រួសារនិងការចាប់រំលោភសេពសន្ថវ:

ខេត្តរតនគិរី៖ វេទិកាស្តីពីករណីអំពើហិង្សាក្នុងគ្រួសារ និងការចាប់រំលោភសេពសន្ថវ: ត្រូវបានមន្ទីរកិច្ចការនារីខេត្តរតនគិរី ប្រារព្វធ្វើឡើងនៅ សាលប្រជុំមន្ទីរ នាព្រឹកថ្ងៃទី២៧ ខែតុលាឆ្នាំ ២០១៦។ អង្អវេទិកាមានការអញ្ជើញចូលរួមជាវាក្មិន ពីសំណាក់លោកស្រី ចក់ មើល ប្រធានមន្ទីរកិច្ចការនារីខេត្ត លោកស្រី ... Read More »

ឃុំបុរសម្នាក់ដែលចាក់ប្អូនស្រីជីដូនមួយច្រើនទួរណឺវិសប៉ងរំលោភមិនបានសម្រេច

ខេត្តកណ្ដាល ៖ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្ដាលកាលពីថ្ងៃទី២៧ ខែតុលាសម្រេចឃុំខ្លួនបុរសម្នាក់ដាក់ពន្ធនាគារបណ្តោះអាសន្នដើម្បីស៊ើបអង្កេតករណី ចាក់ប្អូនស្រីជីដូនមួយអាយុ១៥ឆ្នាំជាច្រើនទួរណឺវិសដើម្បីរំលោភសេពសន្ថវៈតែមិនបានសម្រេច ។ ជនសង្ស័យឈ្មោះ ទុយ ម៉េង អាយុ ៤២ឆ្នាំ ត្រូវបានលោក ហេង ផេង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្ដាលកាលពីព្រឹកថ្ងៃទី២៦ ... Read More »

ជប៉ុនឲ្យហ្វុីលីពីនជួលយន្តហោះហ្វឹកហាត់ដោយមិនយកប្រាក់

នេះជាលើកទីមួយហើយដែលជប៉ុនឲ្យហ្វុីលីពីនជួលយន្តហោះសម្រាប់ហ្វឹកហាត់យោធា ដោយមិនយកប្រាក់ក្រោយពេលជប៉ុនលុបចោលច្បាប់ហាមលក់អាវុធទៅក្រៅប្រទេស។ សារព័ត៌មានក្យូដូនៅថ្ងៃទី២៦ ខែតុលា បានផ្សាយថា រដ្ឋាភិបាលជប៉ុននិងហ្វុីលីពីនបានចុះកិច្ចព្រមព្រៀងឲ្យហ្វុីលីពីនខ្ចីយន្តហោះហ្វឹកហាត់៥គ្រឿងប្រភេទ TC-9០ ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺតម្លៃឲ្យជួលយន្តហោះខាងលើស្មើនឹងជួលម៉ូតូមួយគ្រឿងគឺ៧.០០០ដុល្លារសម្រាប់៤គ្រឿងដំបូងនិង២០០ដុល្លារសម្រាប់យន្តហោះទី៥។ ពេលវេលាឲ្យជួលគ្មានកំណត់អាស្រ័យទៅលើហ្វុីលីពីន។ កិច្ចព្រមព្រៀងត្រូវបានចុះហត្ថលេខានៅក្នុងពេលដែលប្រធានាធិបតីឌុយទែរតេទៅបំពេញទស្សនកិច្ចនៅក្នុងប្រទេសជប៉ុនចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទី២៧ ខែ តុលា ក្រោយពេលលោកបញ្ចប់ទស្សនកិច្ចនៅប្រទេសចិន។យន្តហោះTC-90អាចហោះហើរបានចម្ងាយ១.៩០០គីឡូម៉ែត្រគឺមានការហោះហើរឆ្ងាយលើសពីយន្តហោះហ្វុីលីពីនបច្ចុប្បន្នពីរដង។ ទាំងនោះមានភាពងាយស្រួលយាមល្បាតនៅដែនសមុទ្រ ... Read More »

នគរបាលឃាត់ខ្លួនក្រុមជនសង្ស័យលួចលុយព្រះចៅអធិការវត្តបញ្ជូនទៅចាត់ការតាមច្បាប់

ខេត្តកំពង់ស្ពឺៈ ជនសង្ស័យប្រុសស្រីជាចោរលួចលុយរបស់ព្រះចៅអធិការវត្តយកទៅដើរលេងសុីចាយនោះពេលនេះត្រូវ បានសមត្ថកិច្ចនគរបាលស្រុកសំរោងទងឃាត់ខ្លួនព្រមទាំងដកហូតបានលុយមួយចំនួនមកវិញប្រគេនព្រះចៅអធិការវត្ត។នៅក្រោយការឃាត់ខ្លួនជនសង្ស័យសមត្ថកិច្ចបានកសាងសំណុំរឿងចាត់ការតាម នីតិវិធីដែលការឃាត់ខ្លួននេះបានធ្វើឡើងកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦វេលាម៉ោង១២និង៣០នាទីនៅភូមិកំណប់ សង្កាត់ ស្វាយក្រវាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ ជនសង្ស័យដែលត្រូវឃាត់ខ្លួនទី១-ឈ្មោះ សឿង ពុទ្ធី ភេទប្រុស អាយុ២១ឆ្នាំ ... Read More »

នារីម្នាក់ស្រវឹងស្រាបង្ហោះរថយន្តបុកបង្គោលភ្លើងបំភ្លឺផ្លូវ និងបុកប៉ុស្ដិ៍យាមកាម២៤ម៉ោងរបស់នគរបាល

ភ្នំពេញ : នារីម្នាក់រូបរាងមិនសូវស្អាត ហើយថែមទាំងមានចរិកអន់ទៀត បានបើករថយន្តទាំងស្រវឹង ដោយសារតែខឹងប្ដីមានស្រី ហើយបង្ហោះទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ និងបុកប៉ុស្ដិ៍យាមកាម២៤ម៉ោងរបស់នគរបាលថែមទៀត ។ ហេតុការណ៍មួយនេះបានកើតឡើងកាលពីវេលាម៉ោង ៣និង០០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែតុលា ឆ្នាំ ២០១៦ ... Read More »

ហៅអ្នកម៉ូតូឌុបដែលជាអ្នកមិនស្គាល់គ្នាចូលផឹកជាមួយគ្នា ត្រូវគេដាក់ថ្នាំយករថយន្តទៅបាត់

ភ្នំពេញ ៖ បុរសម្នាក់ដោយមិនមានមិត្តភក្តិណាមកផឹកជាមួយ បានហៅអ្នកម៉ូតូឌុបដែលជាអ្នកមិនស្គាល់គ្នា អោយមកចូលផឹកជាមួយគ្នា ពេលស្រវឹងស្រាស្រឿងៗ ក៏ទំនងត្រូវថ្នាំសណ្តំហើយគេយករថយន្តទៅបាត់ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០២ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៤ ម្តុំកំបូល ក្នុងសង្កាត់កំបូល ... Read More »

កូនឈាមខ្មៅប្រើពូថៅកាប់ឪពុករហូតដល់ស្លា​ប់មិន ច្បាស់ពីមូលហេតុ

ខេត្តបាត់ដំបង ៖ កូនប្រុសចិត្តតិរច្ឆានម្នាក់បានកាប់ឪពុកបង្កើតរបស់ខ្លួនឯងចំនួន ៤ពូថៅបណ្ដាលឲ្យស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ ។ ហេតុការណ៍ នេះបានកើតឡើងកាលពីវេលាម៉ោងជាង១០ព្រឹក ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ នៅ ចំណុចបឹងប្ញស្សី ស្ថិតក្នុងភូមិព្រះធាតុ ឃុំ របោះមង្គល ... Read More »

ស្នងការរងខេត្តព្រះសីហនុទើបតែងតាំងថ្មីផ្ទុះអាវុធ១គ្រាប់ ព្រោះហៅស្រីទៅដេកមិនបាន

ខេត្តព្រះសីហនុ៖ នៅក្នុងចំណោមមន្ត្រីនគរបាលស្ទើរទូទាំងប្រទេស ក៏ដូចជានៅខេត្តព្រះសីហនុបាននិយាយតៗគ្នាអំពីករណីស្នងការរងខេត្តមាត់សមុទ្រមួយនេះ ផ្ទុះអាវុធមួយគ្រាប់នៅក្នុងហាងផឹកស៊ីមួយកន្លែង ព្រោះតែខឹងហៅនាងៗ បម្រើការនៅទីនោះមិនព្រមទៅទទួលទានដំណេកជាមួយគាត់ ។ ក្រោយពីកើតហេតុប៉ុន្មាន ថ្ងៃ ព័ត៌មានលេចឮច្បាស់ការពីមន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានឲ្យដឹងថា លោក ប៉ែន ដារ៉ា ស្នងការរងទទួលបន្ទុកការិយាល័យសុខាភិបាល និងផ្សព្វផ្សាយអប់រំជាអ្នកផ្ទុះអាវុធនៅពេលនោះ ... Read More »

រថយន្តកាមរីបើកថយក្រោយកិនក្មេងអនាថាដេកតាមចញ្ចើមផ្លូវបណ្តាលឲ្យរងរបួសធ្ងន់

ភ្នំពេញ៖ ក្មេងម្នាក់បានរងរបួសបែកមាត់ហូឈាមស្រោចខ្លួន ខណៈរួបគេបានដេកនៅចំណុចផ្ទះគេ និងក្រោយរថយន្តកាមរី ហើយត្រូវរថយន្តបើកកិនដោយម្ចាស់មិនបានប្រុងប្រយ័ត្នគ្រប់ជ្រុងជ្រោយ ហើយបើកគេចខ្លួនបាត់ ។ ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង៩និង៤០នាទីយប់ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ នៅចំណុចមុខផ្ទះលេខ10Eo តាមបណ្តោយផ្លូវលេខ១៣៦ ស្ថិតក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ... Read More »

ម៉ូតូ MSX សាកកម្លាំងជាមួយ HONDA របួសធ្ងន់ទាំងសង់ខាង

ខេត្តពោធិ៍សាត់៖ ម៉ូតូម៉ាក អឹមអេសអិច បើកបុកម៉ូតូម៉ាក ហុងដាឌ្រីម នៅលើកំណាត់ផ្លូវលំ ខណៈកំពុងធ្វើដំណើរបញ្រ្ចាសទិសគ្នា បណ្ដាលឲ្យរងរបួសធ្ងន់ទាំងសងខាងដូចគ្នា ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០និង១៥នាទីព្រឹក ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវលំក្រាលគ្រួសក្រហម ... Read More »

ឪពុកម្ដាយប្រហែសកូនអង្គុយបន្ទោបង់លើស្ពានធ្លាក់ចូលទឹកស្ទឹងលង់ស្លាប់

ខេត្តពោធិ៍សាត់៖ ក្មេងប្រុស អាយុ ៣ឆ្នាំម្នាក់ បានធ្លាក់ចូលក្នុងទឹកស្ទឹងក្រគរលង់ស្លាប់យ៉ាងអាណោចអាធ័ម ខណៈកុមារារូបនេះ ទៅអង្គុយបន្ទោបង់នៅលើស្ពានឈើឆ្លងស្ទឹង ក៏ត្រូវជួបគ្រោះចង្រៃ្ករអិលជើងធ្លាក់ទឹកលង់ស្លាប់បែបនេះ តែក៏ដោយសារឪពុកម្ដាយរវល់ពេក ឬក៏ប្រហែសពេក ក៏ថាបាន ។ ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១១និង៤០នាទីព្រឹក ថ្ងៃទី២៦ ... Read More »

បណ្តាញអតីតនិស្សិតកម្ពុជាមកពីបារាំងរៀបចំព្រឹត្តិការណ៍ថ្មីមួយលើប្រធានបទវិទ្យាសាស្រ្ត

  ភ្នំពេញថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ សេចក្ដីជូនព័ត៌មាន បណ្តាញអតីតនិស្សិតកម្ពុជាមកពីបារាំងរៀបចំព្រឹត្តិការណ៍ថ្មីមួយលើប្រធានបទវិទ្យាសាស្រ្ត ដោយមានការគាំទ្រពីស្ថានទូតបារាំងនិងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បណ្តាញអតីតនិស្សិតកម្ពុជាមកពីប្រទេសបារាំង (France Alumni Cambodge) នឹងរៀបចំព្រឹត្តិការណ៍ជួបជុំថ្មីមួយលើប្រធានបទ«វិទ្យាសាស្រ្ត និងការបង្កើតថ្មី» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែវិច្ឆិកា ... Read More »

លោកសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន​ ចូលរួមសំណោះសំណាល​ និងពិសារអាហារសាមគ្គីជាមួយក្រុមការងារយុវជន​ខណ្ឌ​ដូនពេញ

ភ្នំពេញ៖ ក្រុមការងារចុះជួយខណ្ឌទាំង១១សង្កាត់ សមសជិក សមាជិកាគណៈកម្មាធិការគណបក្សខណ្ឌនិងប្អូនៗក្រុមការងារយុវជនខណ្ឌ.សង្កាត ភូមិ សរុបចំនួន៧៣៧នាក់ បានចូលរួមក្នុងពិធីសំណេះសំណាលនិងពិសាអាហារសាមគ្គីជាមួយប្អូនៗក្រុមការងារយុវជនខណ្ឌ សង្កាត់ ភូមិ កាលពីល្ងាចថ្ងៃទី២៦ខែតុលាឆ្នាំ២០១៦នៅភោជនីយដ្ឋានពិភពថ្មី ក្រោមអធិបតីភាពលោកសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាននិងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជានិងលោកគួច ចំរើន អភិបាលខណ្ឌដូនពេញ ... Read More »

ចាប់ខ្លួនជនសង្ស័យ៥នាក់ជាប់ពាក់ព័ន្ធហិង្សា និងលួចបញ្ជូនទៅតុលាការ

ខេត្តសៀមរាប៖ ជនសង្ស័យចំនួន៥នាក់ ត្រូវបានសមត្ថកិច្ចកងអាវុធហត្ថខេត្តចាប់ខ្លួនតាមដីកាបង្គាប់របស់តុលាការខេត្តសៀមរាប ដោយជាប់ពាក់ព័ន្ធនឹងហិង្សាដោយចេតនា និងអំពើលួច ។ ហេតុកាណ៍ចាប់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង១៣ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។ ... Read More »

ក្មេងប្រុសម្នាក់លង់ទឹកស្លាប់ក្នុងអាងហែលទឹកខុនដូរមេគង្គវីយូថោវើ

ភ្នំពេញ៖ ក្មេងប្រុសអាយុ៩ឆ្នាំម្នាក់ បានលួចចូលទៅហែលទឹកលេងក្នុងអាងហែលទឹកខុនដូរមេគង្គវីយូថោវើ លង់ស្លាប់យ៉ាង អាណោចអាធ័ម ខណៈស្លាប់ហើយបញ្ជៀសសពចេញមកពេទ្យកាលម៉ែតយកលេសថា ដឹកយកមកសង្គ្រោះ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោងជិត១២ថ្ងៃត្រង់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ នៅក្នុងខុនដូរមេង្គវីយូថោវើ ផ្លូវវត្តចាស់ ក្រុម៥ ... Read More »

បុរសប្រពន្ធ៥ចងកធ្វើអត្តឃាតក្នុងទ្រុងជ្រូកស្លាប់ចោលកូន៦នាក់

ខេត្តពោធិ៍សាត់៖ អាជ្ញាធរមានសមត្ថកិច្ចបានអះអាងថា បុរសមានមន្តសេ្នហ៍ម្នាក់ មានប្រពន្ធរហូតដល់ ៥នាក់ និងកូនប្រុស ស្រី ៦នាក់ក្នុងបន្ទុក បានសម្រេចចិត្តចងកធ្វើអត្តឃាតនៅក្នុងទ្រុងជ្រូកខាងលិចផ្ទះម្ដាយស្លាប់យ៉ាងអាណោចអាធ័ម ត្រូវបានគេសង្ស័យអាចបណ្ដាលមកពីមានវិបត្តិផ្លូវចិត្ត ក៏ថាបាន ។ ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង២២និង៣០នាទី ថ្ងៃទី២៦ ... Read More »

ប្លន់ទៀតហើយៗ នៅខណ្ឌចំការមន! ជនសង្ស័យ៤នាក់​ដកកាំភ្លើងភ្ជង់ប្លន់ម៉ូតូបានសម្រេច​

ភ្នំពេញ៖ ជនសង្ស័យ៤នាក់ បានធ្វើសកម្មភាពដកកាំភ្លើងខ្លីភ្ជង់ប្លន់យកម៉ូតូ ZOOMER X ពីស្ត្រីម្នាក់បានសម្រេច ខណៈដែលស្ត្រីរងគ្រោះកំពុងជិះម៉ូតូឌុបកូនស្រី២នាក់ទៀត ទើបមកពីលេងផ្ទះបងប្អូនវិញ ។ ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង៩និង១៥នាទីយប់ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ ជិតនិងវត្តវីយូវង្ស ... Read More »

រថយន្តហាយឡេនឌ័របើកលឿនរេទៅបុកម៉ូតូពេញទំហឹងអូសជាង១០ម៉ែត្រ ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

ភ្នំពេញ ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានរថយន្តដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ដោយសារតែរថយន្តហាយឡេនឌ័របើកក្នុងល្បឿនលឿន រេចង្កូតបុកម៉ូតូពេញទំហឹងអូសប្រមាណជាង១០ម៉ែត្រ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវរលាម៉ោង១និង២០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវជាតិលេខ៤ ... Read More »

តុលាការកំពូលបើកសវនាការសំណុំរឿងជនល្មើសជាប់ទោសមួយជីវិត រឿងដឹកប្រេងម្រះព្រៅជាង១០០០លីត្រ ថ្ងៃ២វិច្ឆិកា

ភ្នំពេញ: មន្ត្រីតុលាការកំពូល បញ្ជាក់ថា នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ខាងមុខនេះ តុលាការនឹងបើកសវនាការសំណុំរឿងជនល្មើសពីរនាក់ ម្នាក់ជាប់ទោសមួយជីវិត និង ម្នាក់ទៀតជាប់ទោស៣០ឆ្នាំ ករណីដឹកប្រេងម្រះព្រៅមានសារធាតុញៀនជាង១០០០លីត្រនៅខេត្តកំពង់ឆ្នាំង ។ យោងតាមដីកាតុលាការកំពូល បង្ហាញថា តុលាការកំពូលនឹងលើកយកសំណុំរឿងដឹកប្រេងម្រះព្រៅជាង១០០០លីត្រ ... Read More »

ក្រឡាប់រថយន្តដឹកកម្មករនៅផ្លូវជាតិលេខ៦ចំណុចស្ពានទី៩បណ្តាលឲ្យមានអ្នករងរបួសធ្ងន់ស្រាលជាង២០នាក់

ភ្នំពេញ៖ ក្រឡាប់រថយន្តដឹកកម្មករបណ្តាលឲ្យកម្មករ កម្មការិនី ២០នាក់របួសធ្ងន់ ក្នុងនោះមានស្រ្តីពោះធំ ២នាក់ និង១០នាក់ផ្សេងទៀត បានរងរបួសស្រាល ។ ហេតុការនេះ បានកើតឡើងកាលពីម៉ោងជាង៦ព្រឹក នៅតាមផ្លូវជាតិលេខ៦ ចំណុចស្ពានទី៩ ស្ថិតនៅក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា ... Read More »

ចាប់ខ្លួនមុខសញ្ញាគ្រឿងញៀនធ្លាប់ជាប់គុកព្រមទាំងដកហូតថ្នាំញៀន៧កញ្ចប់យកដាក់គុកម្តងទៀត

ខេត្តកំពង់ស្ពឺៈ ទើបចេញពីគុកបាន៦ខែ មិនរាងចាលមកប្រកបរបរចាស់ចែកចាយគ្រឿងញៀន ត្រូវសមត្ថកិច្ចចាប់ម្តងទៀត ពីបទចែកចាយថ្នាំញៀន ។ ការឃាត់ខ្លួននេះ ធ្វើឡើងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ នៅចំណុចភូមិត្រពាំងកកោះ ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ... Read More »

ក្មេងប្រុសម្នាក់ត្រូវយុវជនបែកថ្នាំវាយដោយដំបងស្ទើរស្លាប់ស្ទើររស់

ខេត្តកណ្តាលៈ ក្មេងប្រុសអាយុ១២ឆ្នាំម្នាក់ត្រូវបានយុវជនបែកថ្នាំស្ទាក់ផ្លូវ ខណៈកំពុងជិះកង់រួចធ្វើសកម្មភាពវាយដោយដំបងឈើមូល បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរស្ទើរស្លាប់ស្ទើររស់ ។ ករណីនេះបានកើតឡើង កាលពីវេលាម៉ោង៧យប់ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិព្រះប្រសប់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្តាល ។ ក្រោយពីធ្វើសកម្មភាពរួចយុវជនបែកថ្នាំរូបនេះ ... Read More »

ឃាត់ខ្លួនជនសង្ស័យ២នាក់បន្ទាប់ពីធ្វើសកម្មភាពឆក់កាមរ៉ាពីជនបរទេស

ភ្នំពេញ៖ កម្លាំងព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយព្រហ្មទណ្ឌ៧មករា កំពុងល្បាតតាមមូលដ្នាន ក៏ប្រទះឃើញក៏បានតាមដានពីក្រោយ ស្រាប់តែជនសង្ស័យ២នាក់ជិះម៉ូតូ១គ្រឿង ម៉ាក NEX ក៏បានធ្វើសកម្មភាពឆក់កាមរ៉ាពីស្រ្តីជនជាតិបរទេសម្នាក់ ដែលកំពុងដើរតាមបណ្ដោយផ្លូវលេខ៥១ ភ្លាមៗនោះ ក៏ត្រូវបានកម្លាំងព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយព្រហ្មទណ្ឌ៧មករា ចាប់ឃាត់ខ្លួនតែម្តង ។ ... Read More »