ព័ត៌មានទាន់ហេតុការណ៍៖
'

បាញ់រះលើរថយន្តដឹកឈើយាយម៉ាយដែលព្យាយាមបើកកៀររថយន្តសមត្ថកិច្ចធា្លក់ផ្លូវ

ខេត្តឧត្ដរមានជ័យ៖ កាលពីវេលាម៉ោង៩យប់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតលើ កំណាត់ផ្លូវជាតិលេខ១៧១ ត្រង់ចំណុចព្រៃលោកស្ពានអូរអំពិល ក្នុងភូមិថ្មី ឃុំត្រពាំង តាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យសមត្ថកិច្ចបានបង្ខំចិត្តបាញ់រះសំដៅទៅលើ រថយន្តឡិចស៊ីស១គ្រឿង បណ្ដាលឲ្យធ្លាក់ចូលប្រឡាយទឹករងរបួសបុរស២នាក់។ សមត្ថកិច្ចបានលើកឡើងថា ... Read More »

រថយន្តទួរីសម្ចាស់ងោកមួយភាំង រេចង្កូតធ្លាក់ស្រះរងរបួសស្រាលនៅស្រុកស្វាយជ្រំ

ខេត្តស្វាយរៀង ៖ រថយន្តទួរីសមួយគ្រឿង បានរេចង្កូតក្រឡាប់ធ្លាក់វាលស្រែ ខណៈអ្នកបើកងងុយដេកងោកមួយភាំង ។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១១និង១៥នាទីព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៦ នៅលើផ្លូវជាតិលេខ១ នៅមុខផ្នែកសឹករងស្វាយជ្រំស្តិតក្នុងភូមិ ត្របែក ឃុំ ស្វាយជ្រំស្រុក ស្វាយជ្រំ ... Read More »

សម្តេចតេជោនាយករដ្ឋមន្រ្តី ជួបពិភាក្សាការងារជាមួយ ឯកឧត្តម ផឹង ឈីវហ៊ (Prng Quighua ) លេខាធិការគណៈកម្មាធិការបក្សកុម្មុយនីស្តចិន តំបន់ស្វយ័ត ខេត្តក្វាងស៊ី

ប្រទេសចិន៖ នៅក្នុងវត្តមាននៃការអញ្ជើញដល់ទីក្រុងណាននីង ខេត្តក្វាងស៊ី ប្រទេសចិន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោក ផឹង ឈីវហ៊ លេខាធិការគណៈកម្មាធិការបក្សកុម្មុយនីស្តចិន តំបន់ស្វយ័ត ខេត្តក្វាងស៊ី។ ... Read More »

ចាប់ជនល្មើស៨នាក់ចូលកាប់ឈើតំបន់ការពារក្បាលឆាយ

ខេត្តព្រះសីហនុ៖ ជនល្មើសពីរក្រុមមានគ្នាចំនួន៨នាក់ត្រូវបានមន្ត្រីឧទ្យានុរក្ស នៃម​ន្ទីរបរិស្ថានខេត្តព្រះសីហនុការពារនៅ តំបន់ក្បាលឆាយសហការជាមួយកម្លាំងយោធាការពារឆ្នេរលេខ៣១ធ្វើការឃាត់ខ្លួននៅអំឡុងពេលនៃការចុះល្បាតនាយប់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៦ នៅតំបន់អូរ អារ៉េវ។ ជនល្មើសទាំង២ក្រុមនេះជាអ្នកស៊ីឈ្នួលកាប់ឈើឲ្យជនដែលនៅពីក្រោយខ្នងមិនស្គាល់អត្តសញ្ញាណ ដោយបានយកលេស ជាអ្នកដើរគោះអង្ក្រងនាពេលយប់នៅតំបន់អូរអារ៉េវ ដែលតំបន់នេះជាតំបន់សកម្មខាង បទល្មើសលួចកាប់ឈើនៅវេលាយប់ ។ ក្រុមការងារបានធ្វើកិច្ចសន្យាឲ្យបញ្ឈប់ការកាប់ទន្ទ្រានបន្តទៀតនិងបានដោះលែងជនទាំងនោះទៅវិញ។ ... Read More »

មន្ត្រីគយច្រកទ្វារអន្តរជាតិប៉ោយប៉ែត ឆែកឆេររទេះដឹកទំនិញឃើញឈើគ្រញូង១៥ដុំស្មើ៦១៥គីឡូក្រាម

ប៉ោយប៉ែត៖ មន្ត្រីគយច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានត្រួតពិនិត្យ ឆែកឆេររទេះដឹកជំនិញមួយគ្រឿង រកឃើញឈើគ្រញូងបង្កប់ក្រោមទំនិញដឹកឆ្លងកាត់ពីប្រទេសថៃ១៥ដុំ ។ ករណីនេះបានភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១និង៤៥នាទីរសៀល ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅទីលានត្រួតពិនិត្យទំនិញ ក្នុងភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ... Read More »

ឪពុកមានជំងឺ ឲ្យកូនទៅឃ្វាលក្របី ដូចទៅឲ្យក្របីវ័ធ

ខេត្តស្វាយរៀង ៖ ក្មេងស្រីម្នាក់ បានរងរបួសហូរឈាមពេញផ្ទៃមុខ និងទ្រូង ស្រែកហៅអ្នកភូមិទាំងក្ដីឈឺចុកចាប់ ជួយរូបខ្លួន ខណៈត្រូវសត្វក្របីឡើងករវ័ធមួយស្នែងពេញទំហឹង កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចក្នុងភូមិសង្គម ឃុំគគីសោមស្រុកស្វាយទាប ។ ... Read More »

ប៉ូលិសបង្ក្រាបទីតាំងខារ៉ាអូខេយីហោគ្រួសារ រកឃើញក្មេងស្រី ប្រុស៦នាក់ ប្រើប្រាស់គ្រឿងញៀន និង២នាក់ទៀតរួមភេទក្នុងបន្ទប់

ខេត្តកំពង់ឆ្នាំង ៖ កម្លាំងសមត្ថកិច្ចនគរបាលក្រុង និងខេត្តកំពង់ឆ្នាំង ដោយមានការសម្របសម្រួល ពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត កាលពីល្ងាចថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦ បានចុះបង្ក្រាបទីតាំងខារ៉ាអូខេមួយកន្លែងដែលមានយីហោឈ្មោះ ( មហាគ្រួសារ ) ស្ថិតនៅក្នុងភូមិម៉ុងបារាំង ... Read More »

លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡង៖ ២២ សីហា ២០១៦ មណ្ឌលប្រឡងរាជធានីភ្នំពេញ

លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡង៖ ២២ សីហា ២០១៦ មណ្ឌលប្រឡងរាជធានីភ្នំពេញ៖ សូមចុចត្រង់ខាងក្រោមនេះ៖ លទ្ធផលប្រឡងបាក់ឌុប មណ្ឌលរាជធានីភ្នំពេញ Read More »

លិខិតមិត្តអ្នកអាន៖ ទីតាំងអ៊ីនធើណេតពេញនិយម Live ល្បែងស៊ីសងពីកាស៊ីណូ

ខ្ញុំបាទជាប្រជាពលរដ្ឋម្នាក់ រស់នៅក្នុងរាជធានីភ្នំពេញ តែងទទួលបាននូវរាល់ព័ត៌មានសមត្ថកិច្ចចុះបង្ក្រាបទីតាំងបនល្បែងស៊ីសង សម្បុកចែកចាយប្រើប្រាស់គ្រឿងញៀន ទីតាំងអ៊ីនធើណេតបង្កប់ជាល្បែងស៊ីសង ពិសេស មានរហូតដល់ទីតាំងអ៊ីនធើណេតដ៏ច្រើនទៀត សុទ្ធតែ Live ពីកាស៊ីណូវផ្សេងៗ សម្រាប់ជាការភ្នាល់ចាញ់ ឈ្នះ និងពេញនិយមបំផុតនៅក្នុងរាជធានីភ្នំពេញ ។ ការបង្ក្រាបកាន់តែខ្លាំង ... Read More »

លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡង៖ ២២ សីហា ២០១៦

លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡង៖ ២២ សីហា ២០១៦ អានបន្ត៖   ខេត្តកណា្តល លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិិក្សាទុតិយភូមិ ២០១៦. Read More »

នាយឧត្តមសេនីយ៍ គន់ គីមឆ្លៀតពេលចុះសាកសួរសុខទុក្ខនិងឈ្វេងយល់ពីជីវភាពរស់នៅរបស់បងយោធិនពិការនៅមណ្ឌលពិការ៣១៧ តាកែនកោះស្លា

ខេត្តកំពត៖ នាយឧត្តមសេនីយ៍ គន់ គីម បានឆ្លៀតឱកាសក្នុងថ្ងៃឈប់សំរាករបស់មន្ត្រីរាជការទូទៅ ចុះសាកសួរសុខទុក្ខនិងស្វែងយល់ពីជីវភាពរស់នៅរបស់បងយោធិនពិការនៅមណ្ឌលពិការ៣១៧ តាកែនកោះស្លា នាយឧត្តមសេនីយ៍ បានក្រើនរំលឹកដល់ បងប្អូនយោធិនពិការខិតខំដាំដំណាំនិងចិញ្ចឹមសត្វទៅតាមលទ្ធភាពដែលបងប្អូនអាចធ្វើបាន ដើម្បីរកប្រាក់កំរៃបំពេញបន្ថែមលើថវិកាដែររដ្ឋាភិបាលបានផ្តល់ជូន ។ តាមរយៈការចុះពិនិត្យដោយផ្ទាល់ របស់ឧត្តមសេនីយ៍ ឈៀ ... Read More »

កម្លាំងអាវុធហត្ថខណ្ឌពោធិ៍សែនជ័យឆ្មក់បង្ក្រាបជនសង្ស័យជួញដូរគ្រឿងញៀន២នាក់ ដកហូតថ្នាំញៀនមួយចំនួនធំ

ភ្នំពេញ៖ ជនសង្ស័យ២នាក់ រួមទាំងថ្នាំញៀនមួយចំនួនធំ ត្រូវបានកម្លាំងអាវុធហត្ថណ្ឌពោធិ៍សែនជ័យ បើកការសើបអង្កេត រហូតឈានទៅដល់ឃាត់ខ្លួនកាលពីវេលាម៉ោង១១និង១៥នាទីព្រឹក ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចផ្ទះអត់លេខផ្លូវលំ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ... Read More »

ចិញ្ចើមផ្លូវភាគច្រើននៅក្នុងរាជធានីភ្នំពេញត្រូវគេរំលោភធ្វើជាកម្មសិទ្ធិ

ភ្នំពេញ ៖ ប្រជាពលរដ្ឋបានរិះគន់ ចំពោះ អាជ្ញាធរ និងស្ថាប័ណ្ណ ដែលពាក់ព័ន្ធ មិនបានពិនិត្យបញ្ហាសណ្តាប់ធ្នាប់ ឲ្យមានរបៀបរៀបរនៅតាមចិញ្ចើមផ្លូវ ព្រមទាំង ការលក់គ្រឿងសង្ហារឹម និងលក់អីវ៉ាន់ផ្សេងៗ ដាក់តាំងលក់លយចេញមកលើ ចិញ្ចើមថ្នល់ ដើម្បីផលប្រយោជន៍ខ្លួនឯង ... Read More »

បុរសម្នាក់ស្រវឹងស្រាជិះម៉ូតូធ្លាក់ស្ពានចូលមុខផ្ទះដួលបាក់កស្លាប់

ខេត្តមណ្ឌលគិរី៖ បុរសម្នាក់ សង្ស័យស្រវឹង ស្រាបានជិះ ម៉ូតូឆ្លងស្ពាន ចូលមុខផ្ទះ ត្រូវបានដួល ធ្លាក់ចូល ណាំ ផ្លោះ បានបាក់ក ស្លាប់កាល ពីយប់ថ្ងៃ ទី៩កញ្ញា ២០១៦នៅ ... Read More »

សេចក្តីប្រកាសជាផ្លូវការរបស់ក្រសួងអប់រំ  ជុំវិញលទ្ធផលប្រឡងបាក់ឌុប

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីប្រកាសជាផ្លូវការ  ជុំវិញលទ្ធផលប្រឡងបាក់ឌុប ដោយលទ្ធផលលម្អិត មិនទាន់ប្រកាសទាំងស្រុងនៅឡើយទេ ប៉ុន្តែក្រសួងអប់រំ យុវជន និងកីឡា នៅមុននេះបន្ដិច បានចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការមួយ ជុំវិញការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា ឆ្នាំនេះ។ ... Read More »

សម្តេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាអញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិវូស៊ូ នៅទីក្រុងណាននីង ខេត្តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន

ប្រទេសចិន៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជា ណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញទៅដល់ទីក្រុងណាន ខេត្តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន ប្រកបដោយសុវត្តិភាពហើយកាលពីវេលាម៉ោង១០និង៤០នាទីម៉ោងនៅប្រទេសចិន ត្រូវនឹងម៉ោង៩និង៤០នាទី ម៉ោងក្នុងប្រទេសកម្ពុជា។ យន្តហោះពិសេសរបស់ព្រះរាជាណាចក្រកម្ពុជាបានធវើការចុះចតប្រកបដោយសុវត្តិភាព ... Read More »

ប្រតិភូរាជរដ្ឋាភិបាលជួបសំណេះសំណាលនិងចែកអំណោយដល់ប្រជាពលរដ្ឋជាង៤០០គ្រួសារ

ខេត្តកណ្តាល:ឆ្លៀតពេលសំរាកពីការងាររបស់រាជរដ្ឋាភិបាល នៅព្រឹកថ្ងៃសៅរ៍ចុងសប្តាហ៍ ទី១០ ខែកញ្ញា ឆ្នាំ២០១៦នេះ លោកម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកដ្ឋានកាំកុងត្រូលនិងជាប្រធានក្រុមការងារចុះជួយឃុំដីឥដ្ឋ និងឃុំភូមិធំ បានដឹកនាំ ក្រុមការងារចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋជាង៤០០គ្រួសារដើម្បីបង្កើនភាពជិតស្និទ្ធ ស្វែងយល់ការពីការរស់នៅ និងដោះស្រាយសំណូមជូនប្រជាពលរដ្ឋ ជាមួយគ្នានេះដែរក្រុមការងារក៍បាននាំយកអំណោយជាអង្ករជិត៥តោនរបស់គណបក្សប្រជាជនទៅចែកជូនផងដែរ ។ ... Read More »

វីដេអូ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទៅចូលរួមការតាំងពិព័រណ៌អាស៊ាន-ចិនលើកទី១៣ នៅទីក្រុងណាននីញ ខេត្តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន

វីដេអូ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទៅចូលរួមការតាំងពិព័រណ៌អាស៊ាន-ចិនលើកទី១៣ នៅទីក្រុងណាននីញ ខេត្តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន   [fbvideo link=”https://www.facebook.com/hunsencambodia/videos/1094857830562713/” width=”600″ height=”400″ ... Read More »

ម៉ូតូបុករថយន្តបើកឆ្លងផ្លូវជាតិលេខ៤របួសធ្ងន់ម្នាក់ អ្នកបើកបររថយន្តត្រូវនគរបាលចាប់ខ្លួន

ខេត្តកណ្តាលៈ បុរសម្នាក់បើកម៉ូតូបោះពួយទៅបុករថយន្តទួរីសបើកឆ្លងផ្លូវជាតិលេខ៤ បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់កាលពីវេលាម៉ោង១១ និង១៥នាទី ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦ ត្រង់ចំណុចចន្លោះគីឡូមែត្រ២១-២២ ស្ថិតក្នុងភូមិ/ ឃុំបែកចាន ស្រុកអង្គស្នួល ។ ក្រោយពីមានហេតុការណ៍កើតឡើងអ្នកបើកបររថយន្ត ត្រូវបានសមត្ថកិច្ចនគរបាលមូលដ្ឋានឃាត់ខ្លួន បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុករួមជាមួយមធ្យោបាយពាក់ព័ន្ធ ... Read More »

យ៉ាងហោចមនុស្ស៣នាក់បានរងរបួសក្នុងហេតុការណ៍ម៉ូតូ៣គ្រឿងបុកគ្នា

ខេត្តពោធិ៍សាត់៖  បើកបរក្នុងល្បឿនលឿននៅទីប្រជុំជន បង្កការគ្រោះថ្នាក់ចរាចរណ៍ ដោយម៉ូតូចំនួន០៣គ្រឿង បុកគ្នាពេញទំហឹង បណ្ដាលឲ្យមនុស្សចំនួន៣នាក់បានរងរបួសធ្ងន់ ស្រាល ។ ហេតុការណ៍ខាងលើ បានកើតឡើងកាលពីវេលាម៉ោង ៧និង ១៤នាទីព្រឹក ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦ ... Read More »

បុរសម្នាក់ជិះកង់ឆ្លងផ្លូវត្រូវម៉ូតូបុកពេញមួយទំហឹងរបួសធ្ងន់

ខេត្តកណ្តាលៈ បុរសម្នាក់ជិះកង់ឆ្លងកាត់ផ្លូវលេខ៧០Aដោយខ្វះការប្រុងប្រយ័ត្ន បណ្តាលឲ្យម៉ូតូគេចមិនទាន់ជាន់ហ្វ្រាំងមិនជាប់បុកពេញមួយទំហឹងរងរបួសយ៉ាងធ្ងន់ធ្ងរ កាលពីវេលាម៉ោង១៣ ណិង៣០នាទី ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិរកាកោង ឃុំរកាកោង១ ស្រុកមុខកំពូល ខេត្តកណ្ដាល ។ ក្រោយពីមានហេតុការណ៍កើតឡើងអ្នកបើកបរម៉ូតូ ត្រូវបានសមត្ថកិច្ចនគរបាលមូលដ្ឋានឃាត់ខ្លួនបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុករួមជាមួយមធ្យោបាយពាក់ព័ន្ធ ... Read More »

លិខិតចំហររបស់លោក គឹម សន្តិភាព អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌និងជាអ្នកនាំពាក្យ ចេញផ្សាយព្រឹកថ្ងៃទី១០ ខែកញ្ញា

លិខិតចំហរជម្រាបជូនសាធារណៈមតិ៖ ចារីនៃបទល្មើសសញ្ចារកម្មគឺជាជនទីបីដែលជាអន្តរការីនៃអំពើពេស្យាចារ! ដៃគូរួមភេទផ្ទាល់ពុំមែនជាចារីនៃបទល្មើសនេះទេ តែជាសាក្សីដ៏សំខាន់ក្នុងការផ្តល់សាក្ខីកម្មដើម្បីស្វែងរកជនល្មើសនៃអំពើសញ្ចារកម្មនេះ! បុគ្កលគ្រប់រូបដែលត្រូវបានចាត់ទុកថាដឹងអំពីតម្រុយ ឬព័ត៌មាននៃអំពើល្មើសណាមួយ ត្រូវចូលរួមផ្តល់សក្ខីកម្មដល់មន្ត្រីមានសមត្ថកិច្ចដើម្បីស្វែងរកជនល្មើសមកផ្តន្ទាទោសតាមច្បាប់ ហើយក៏ជាការបង្ហាញអោយឃើញថាជាពលរដ្ឋល្អក្នុងសង្គមដែលបានចូលរួមលុបបំបាត់និទណ្ឌភាពផងដែរ! ដោយឡែកឯកឧត្តម កឹម សុខា ដែលត្រូវបានស្ថាប័នអយ្យការកោះហៅក្នុងនាមសាក្សីដើម្បីផ្តល់សក្ខីកម្មសម្រាប់ស្វែងរកជនល្មើសក្នុងអំពើសញ្ចារកម្មនោះ ពុំបានបំពេញកាតព្វកិច្ចរបស់ខ្លួនក្នុងនាមជាបុគ្គលដែលត្រូវបានកោះហៅផង និងក្នុងនាមជាពលរដ្ឋល្អក្នុងសង្គមផងនោះ បែជាជ្រើសរើសយកវិធីគេចវេសមិនចូលខ្លួន ... Read More »

លី យ៉ាណា ភរិយារបស់អ្នកឧកញ៉ា ហុង ពីវ គឺជាអតីតតារាបង្ហាញម៉ូដ

ភ្នំពេញ៖ ភរិយាដ៏ស្រស់សោភារបស់អ្នកឧកញ៉ា ហុង ពីវ ម្ចាស់បុរីពិភពថ្មីគឺអ្នកនាង លី យ៉ាណាបានបង្ហាញវត្តមានដ៏គួរឲ្យភ្ញាក់ផ្អើលក្នុងកម្មវិធីសម្ពោធខ្សែភាពយន្តថ្មីរឿង”ចន្ទ្រា”កាលពីថ្មីៗនេះ។ នាងត្រូវបានគេទម្លាយថា គឺជាអតីត តារាបង្ហាញម៉ូដ និងជាម្ចាស់ជ័យលាភីនៃកម្មវិធីប្រកួតបង្ហាញម៉ូដមួយកាលពីប៉ុន្មានឆ្នាំមុន។ ក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ គេសង្កេតឃើញវត្តមាន អ្នកនាង លី យ៉ាណា ... Read More »

រថយន្តសាលាបើកបរ៧មករាបើកធ្លាក់ទឹកទន្លេវែគោ

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងអ្នកធ្វើដំណើរឆ្លងកាត់ស្ពានហាយវ៉េ ផ្លូវជាតិលេខ១ ខណៈមានរថយន្តបង្រៀនបើកបរមួយគ្រឿងរេចង្កូតធ្លាក់ចូលទឹកទន្លេវៃគោ សង្ស័យអ្នកបើកស្រវឹងស្រា សំណាងប្រជាពលរដ្ឋជួយទាន់ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៤រសៀល ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតត្រង់ចំណុចខាងកើតស្ពានហាយវ៉េ ផ្លូវជាតិលេខ១ប្រមាណ១៥ម៉ែត្រ ក្នុងភូមិបាក់រនាស់ ... Read More »

ឃាត់ខ្លួនចោរឆក់អាយផេត២នាក់ ឯម្នាក់ទៀតរត់រួច

ភ្នំពេញ ៖ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌប្ញស្សីកែវបានឃាត់ខ្លួនជនសង្ស័យ២នាក់ ក្នុងចំណោមបក្ខពួក៣នាក់  បន្ទាប់ពីធ្វើសកម្មភាពរត់ឆក់យកអាយផេតពីបុរសម្នាក់ ដែលកំពុងតែអង្គុយលេងហ្វេសប៊ុកក្នុងហាងកាហ្វេមួយ ។ កាលពីវេលាម៉ោង៨ និង៣០នាទីយប់ថ្ងៃទី៩ កញ្ញា ២០១៦ស្ថិតនៅហាងកាហ្វេយីហោយីហោ «ស្រីខួច» ផ្លូវលេខ៧០ ក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែ ... Read More »

លិខិតមិត្តអ្នកអាន៖ រថយន្តធំៗនៅតែបរកណ្តាលក្រុងទាំងថ្ងៃ

បើទោះបីជាអាជ្ញាធររាជធានីភ្នំពេញប្រកាសរិតបន្តឹងមិនអនុញ្ញាតឲ្យរថយន្តធំៗ ធ្វើចរាចរណ៍នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញយ៉ាងណាក្តី ប៉ុន្តែគេសង្កេតឃើញថា រថយន្តធំៗ សណ្តោងរ៉ឺម៉កវែងៗនៅតែបន្តធ្វើចរាចរណ៍ កណ្តាលក្រុងដដែល ។ មានន័យថា បទបញ្ជារបស់អាជ្ញាធរ មិនមានប្រសិទ្ធភាពសម្រាប់ម្ចាស់រថយន្តធំៗទាំងនោះទេ ។ មានហានិភ័យច្រើនណាស់ នៅគ្រាដែលរថយន្តធំៗ បើកបរកណ្តាលរាជធានីនោះ ។ ... Read More »

អាមេរិក រុស្ស៊ីព្រមព្រៀងឈប់បាញ់នៅទូទាំងប្រទេសស៊ីរី

មហាអំណាចអាមេរិក និងរុស្ស៊ី នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៦ បានព្រមព្រៀងឈប់បាញ់នៅទូទាំងប្រទេសស៊ីរី ដែលនឹងចាប់ផ្តើមនៅយប់ថ្ងៃចន្ទ សប្តាហ៍ខាងមុខតរៀងទៅ ដើម្បីបើកផ្លូវដល់ដំណើរការផ្តល់ជំនួយមនុស្សធម៌ ក៏ដូចជាគោលដៅរួមប្រឆាំងទៅលើក្រុមរដ្ឋឧទ្ទាមរដ្ឋអិស្លាមផងដែរ ។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ចន ឃើរី ... Read More »

ព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៦ របស់ក្រសួងធនធានទឹក និងឧតុនិយម

ព្រឹត្តិបត្រព័ត៌មាន  និងព្យាករណ៍កម្ពស់ទឹកជំនន់ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៦ របស់ក្រសួងធនធានទឹក និងឧតុនិយម Read More »

ជនជាតិចិនម្នាក់បើករថយន្តបត់ចូលហាងលឿនពេក មិនប្រយ័ត្នត្រូវម៉ូតូមួយគ្រឿងចាប់ហ្វ្រាំងមិនទាន់បុករងរបួសស្រាល

ភ្នំពេញ ៖ បុរសម្នាក់បានរងរបួសស្រាល ខណៈជិះម៉ូតូមួយគ្រឿងក្នុងល្បឿនលឿន ហើយក៏វាក់និងរថយន្តឡិចសុីសមួយគ្រឿងបើកឆ្លងផ្លូវចូលហាងក្នុងល្បឿនលឿនមិនប្រយ័ត្ន ធ្វើអោយអ្នកបើកម៉ូតូចាប់ហ្វាំងមិនទាន់ ក៏ជ្រុលទៅបុកត្រូវចំគូទររថយន្តបណ្តាលអ្នកបើកម៉ូតូដួលរងររបួសរលាត់មុខ និងដៃជើងបន្តិចបន្តួច ។ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២០និង០០នាទីថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០១៦ ... Read More »

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទៅចូលរួមការតាំងពិព័រណ៌អាស៊ាន-ចិនលើកទី១៣

នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទៅចូលរួមការតាំងពិព័រណ៌អាស៊ាន-ចិនលើកទី១៣ នៅទីក្រុងណាននីញ ខេត្តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន ដែលមានរយៈពេល០៣ថ្ងៃ គឺចាប់ពីថ្ងៃទី១០-១២ ខែកញ្ញា ... Read More »