ខេត្តព្រះសីហនុ ៖ កាលពី ថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង៩ និង១៥នាទីយប់ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង នៅមុខសាលារៀនខ្មែរឥស្លាម ក្នុងភូមិបឹងតាព្រហ្ម ឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រវាងរថយន្តកាមរីស្វិតកាត់ដំបូលបុកជាមួយម៉ូតូហុងដា ... Read More »
អ្នកចាំទីជម្រើសទី១ តោខៀវ ចែកផ្លូវដើរជាមួយនឹងមិត្តស្រីដែលកំពុងមានផ្ទៃពោះ
កីឡាករ Thibaut Courtois អ្នកចាំទីជម្រើសជាតិ១របស់ក្លិបតោខៀវ Chelseaបានបញ្ជាក់ថា គាត់បានបែកបាក់ស្នេហាជាមួយនឹងមិត្តស្រីដែលកំពុងមាន ផ្ទៃពោះ បន្ទាប់ពីរស់នៅជាមួយគ្នាជាច្រើនឆ្នាំ។ អ្នកចាំទីអន្តរជាតិបែលហ្សុិករូបនេះបានបញ្ជាក់ពីការបែកបាក់ស្នេហារបស់ខ្លួននៅក្នុងសេចក្តីថ្លែងការណ៍មួយ ហើយក៏ធ្វើឲ្យអ្នកគាំទ្របាល់ទាត់របស់តោខៀវសប្បាយចិត្តទៅវិញព្រោះដំណឹងនេះអាចបញ្ជាក់ថារូបគេនឹងមិនចាកចេញពីក្លិបChelseaទេ។ Thibaut Courtois និងមិត្តស្រីវ័យ២៤ឆ្នាំនាង Marta Dominguez ... Read More »
កីឡាករវ័យក្មេង Tom Daviesចុះកុងត្រាថ្មីលេងឲ្យ Everton ៥ឆ្នាំទៀត
ខ្សែបម្រើវ័យក្មេង Tom Davies បានយល់ព្រមចុះកុងត្រាថ្មីលេងឲ្យក្រុម Everton ក្នុងក្របខណ្ឌអង់គ្លេស Premier League រយៈពេល៥ឆ្នាំទៀត ។ កីឡាករ Tom Davies ដែលមានវ័យ១៨ឆ្នាំបានបង្ហាញខ្លួន១៧ប្រកួតឲ្យក្រុម Evertonក្នុងរដូវកាលនេះរួមមាន១០ប្រកួតនៅ ... Read More »
Peter Odemwingie អតីតខ្សែប្រយុទ្ធក្លិបនៅអង់គ្លេស Premier League ផ្លាស់ទៅលេងនៅឥណ្ឌូនេស៊ី
កីឡាករ Peter Odemwingieអតីតខ្សែប្រយុទ្ធអន្តរជាតិនីហ្សេរីយ៉ា បានចុះកុងត្រាលេងឲ្យក្លិប Madura United របស់ប្រទេសឥណ្ឌូនេស៊ី រយៈពេលមួយឆ្នាំ។ ខ្សែប្រយុទ្ធវ័យ៣៥ឆ្នាំរូបនេះធ្លាប់លេងឲ្យក្លិប West Bromwich និង Stoke ក្នុងក្របខ័ណ្ឌកំពូលរបស់អង់គ្លេស។ គាត់ក៏ជាតំណាងប្រទេសនីហ្សេរីយ៉ាក្នុងកម្មវិធី ... Read More »
គ្រូបង្វឹកត្រូវចាប់ខ្លួនក្រោយកូនក្រុមចាញ់ក្លិប Barcelona B ១២-០
លោក Fillippo di Pierro គ្រូបង្វឹកក្រុម Eldense ត្រូវបានប៉ូលិសចាប់ខ្លួនបន្ទាប់ពីកូនក្រុមរបស់គាត់ប្រកួត ចាញ់ក្លិប Barcelona B ក្នុងលទ្ធផលយ៉ាងអាម៉ាស ១២-០ នៅក្នុងក្របខ័ណ្ឌលំដាប់ទី៣របស់ប្រទេសអេស្ប៉ាញ។ បរាជ័យយ៉ាងធំធេងដល់ទៅ១២គ្រាប់នេះគឺមានកំណត់ត្រាស្មើនឹងក្រុមExtremaduraដែលធ្លាប់ឈ្នះក្រុមPortuenseដោយលទ្ធផលដូចគ្នាក្នុងឆ្នាំ១៩៩២នៅក្របខ័ណ្ឌលំដាប់ទី៣របស់ប្រទេសអេស្ប៉ាញ ហើយ។ ... Read More »
ផឹកស្រាស្រវឹងចង់រួមរ័ក្សតែប្រពន្ធមិនព្រមច្របាច់.កសម្លាប់នៅក្នុងមុង
ខេត្តសៀមរាប៖ ស្រ្តីម្នាក់ត្រូវប្តីតិរិច្ឆានច្របាច់.កសម្លាប់ស្លាប់នៅក្នុងមុងដោយសារតែប្រពន្ធមិនឲ្យរួមរ័ក្សព្រោះតែមិនស្រួលខ្លួន។ ករណីប្តីសម្លាប់ប្រពន្ធព្រោះតែសុីមិនធាត់អត់មិនស្គមនេះបានបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិកាលពីយប់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៧ នៅភូមិល្បើកប្រីយ៍ ឃុំរោងគោ ស្រុកក្រឡាញ់ ខេត្តសៀមរាប។ មន្រ្តីនគរបាលផ្នែកព្រហ្មទណ្ឌស្រុកក្រឡាញ់បានឲ្យដឹងថា ស្រ្តីរងគ្រោះត្រូវប្តីសម្លាប់ឈ្មោះ ភុយ ភ្លី អាយុ៤៨ឆ្នាំ ជាកសិករ ... Read More »
យុវនារីរូបស្រស់២នាក់ បើករថយន្តបុកទ្រូងផ្លូវ រួចឡើងពីលើទ្រូងផ្លូវទៀតបណ្ដាលឲ្យរងការខូចខាត
ភ្នំពេញ៖ យុវនារីរូបស្រស់២នាក់ស្រវឹងស្រាបានបើករថយន្តក្នុងល្បឿនលឿន រេចង្កូតជ្រុលទៅបុកនឹងរបាំងថ្មពុះចែកទ្រូងផ្លូវ រួមទាំងឡើងគងពីលើទ្រូងផ្លូវរងការខូចខាត ហើយស្របពេលនោះរបាំងថ្ម ក៏បានខ្ទាតទៅប៉ះរថយន្តមួយគ្រឿងទៀតដែលធ្វើដំណើរបញ្ច្រាសគ្នារងការខូចខាតបន្តិចបន្ទួច ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៩និង១០នាទីយប់ ថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៧ នៅត្រង់ចំណុចមុខផ្សារទំនើប អុីន អន ... Read More »
បុរសជនជាតិចិនបើករថយន្តបុករះម៉ូតូ១៦គ្រឿងនិងរថយន្តមួយគ្រឿងនៅមុខគ្លីនិកអង្គរធំ
ភ្នំពេញ ៖ ម៉ូតូដែលដាក់ផ្ញើនៅមុខមន្ទីរពេទ្យឯកជនចំនួន១៦គ្រឿងបានរងការខូចខាត និងរថយន្តមួយគ្រឿង ត្រូវក្រពិតមួយចំហៀងព្រមទាំងបុកបង្គោលភ្លើងមួយដើមបានទ្រេតរកកលនឹងដួល បន្ទាប់ពីបុរសជនជាតិចិនម្នាក់ បើករថយន្តទាំងស្រវឹងស្រា រេពេញផ្លូវហើយជ្រុលទៅបុកទាំងកំរោល កាលពីវេលាម៉ោង ៣នាទីយប់ឈានចូល ថ្ងៃទី ៥ ខែមេសា ឆ្នាំ២០១៧ នៅត្រង់ចំណុចមុខគ្លីនិកអង្គរធំ ... Read More »
រថយន្តមិនស្គាល់ម៉ាកបើកកៀរអ្នកជិះម៉ូតូដួលបោកក្បាលស្លាប់ម្នាក់
ខេត្តពោធិ៍សាត់៖ យ៉ាងហោចបុរសម្នាក់បានបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង ដោយហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្តមិនស្គាល់ម៉ាកបានបើកកៀរកំពុងជិះម៉ូតូ បណ្ដាលឲ្យដួលបោកក្បាលផ្ទប់ទៅនឹងថ្នល់ ខណៈកំពុងធ្វើដំណើរស្របទិសគ្នា(លិចទៅកើត)។ ហេតុការណ៍ខាងលើនេះ បានបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង២០ និង០៥នាទី ថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២០៨.២០៩ ... Read More »
សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធរោងចក្រទឹកស្អាតនិរោធជំហានទី២
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៧ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតនិរោធជំហានទី២ ដែលមានតម្លៃជាង ៦០លានដុល្លារ នៅក្នុងភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ ... Read More »
HYUNDAI ស្លាកលេខ 3B 6063 ដឹកស៊ីម៉ងត៍ ចេញពីស្រុកសំពៅលូនដាច់កង់ ក្រឡាប់ធ្លាក់ផ្លូវ ស្លាប់២នាក់ និងរងរបួសធ្ងន់ ស្រាល៥នាក់
ខេត្តបាត់ដំបង៖ រថយន្ត HYUNDAI ស្លាកលេខ 3B 6063 ដឹកស៊ីម៉ងត៍ ចេញពីស្រុកសំពៅលូនដាច់កង់ ក្រឡាប់ធ្លាក់ផ្លូវ បណ្តាលឲ្យស្លាប់២នាក់នៅនឹងកន្លែងកើតហេតុ រីឯ៥នាក់ទៀតរងរបួសធ្ងន់ និងស្រាល ។ សេចក្តីរាយការណ៍បានឲ្យដឹងថា រថយន្តដឹកស៊ីម៉ង់ត៍ចុះពីលើភ្នំព្រឹក ... Read More »
វាយប្រហារដោយអាវុធគីមីនៅស៊ីរី ស្លាប់ និងរបួសជាង៥០០នាក់
យ៉ាងហោចណាស ក៏មានមនុស្ស១០០នាក់ស្លាប់ និងជាង៤០០នាក់រងរបួសនៅក្នុងហេតុការណ៍វាយប្រហារ ដោយអាវុធគីមី នៅក្នុងខេត្តIdlib ប្រទេសស៊ីរី កាលពីថ្ងៃទី៤ ខែមេសា ។ អង្គការសិទ្ធិមនុស្សស៊ីរី បានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារគីមី កើនឡើងជាង១០០នាក់ ក្នុងនោះមានកុមារ ១១នាក់ផងដែរ ... Read More »
បុរសជនជាតិអាមេរិកម្នាក់ដេកស្លាប់ក្នុងសណ្ឋាគារព្រីនឌឹអង្គរ
ខេត្តសៀមរាប ៖ កាលពីវេលាម៉ោង៤និង២៤នាទី ថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៧ មានហេតុការណ៍គួរឲ្យភ្ញាក់ផ្អើល ដោយសារបុរសជនជាតិអាមេរិចកាំងម្នាក់ដេកស្លាប់នៅជាន់ទី១ ក្នុងសណ្ឋាគារព្រីនឌឹអង្គរ ក្រុមទី១ភូមិ មណ្ឌល២ សង្កាត់ ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ... Read More »
ជនមិនស្គាល់អត្តសញ្ញាណវាយបុរសម្នាក់ជាន់.កពន្លិចទឹកប្លន់យកម៉ូតូមួយគ្រឿងគេចខ្លួនបាត់ស្រមោល
ខេត្តកណ្តាល៖ ជនមិនស្គាល់អត្តសញ្ញាញម្នាក់ បានធ្វើសកម្មភាពវាយបុរសម្នាក់ជាន់.កពន្លិចទឹក ក្បែរចិញ្ចើមផ្លូវជាតិលេខ២១B ស្លាប់យ៉ាងអាណោចអាធ័ម ប្លន់យកម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមគេចខ្លួនបាត់ស្រមោល ។ សាកសពជនរងគ្រោះត្រូវបានប្រជាពលរដ្ឋប្រទះឃើញបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាព្រឹកព្រលឹមថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៧ ត្រង់ចំណុចថ្លុកទឹកលើដីឡូត៍មួយកន្លែងក្បែរចិញ្ចើមផ្លូវជាតិលេខ២១B ស្ថិតក្នុងភូមិទួលក្រសាំង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល ... Read More »
អង្គុយផឹកស៊ីជាមួយគ្នាចេះលើកដៃកាប់សម្លាប់ទៅកើត
ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់ត្រូវអ្នកផឹកសុីជាមួយប្រើពូថៅកាប់កណ្តាលក្បាលប្រកាច់ស្លាប់មួយរំពេច រួចជនដៃដល់បានរត់គេចខ្លួនចេញពីភូមិបាត់ស្រមោល។ ករណីឃាតកម្មដោយចេតនានេះបានកើតឡើងកាលពីវេលាម៉ោង៦ និង៤០នាទី ព្រលប់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៧ នៅនឹងផ្ទះជនសង្ស័យស្ថិតក្នុងភូមិពង្រ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ មន្រ្តីនគរបាលស្រុកគងពិសីបានឲ្យដឹងថា ជនរងគ្រោះត្រូវជនដៃដល់សម្លាប់ឈ្មោះ សំ ... Read More »
រថយន្តដឹកភេសជ្ជៈ M-150 ចុះចំណោត ហ្វ្រាំងមិនទាន់ ក្រឡាប់ និងទៅបុកម៉ូតូ១គ្រឿង
ខេត្តព្រះសីហនុ ៖ មន្ត្រីនគរបាលការិយាល័យចរាចរផ្លូវគោគ នៃស្នងការដ្ឋានខេត្តព្រះសីហនុដឹងថា នៅ វេលាម៉ោង ១៧និង៣០នាទី ថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៧ នៅលើផ្លូវបេតុង ចំណុចផ្លូវចុះវត្តជោត្តិញ្ញាណ ហៅវត្តលើ ស្ថិតនៅក្នុងភូមិ១ សង្កាត់លេខ២ ... Read More »
អតីតអ្នកចាត់ការក្រុម Leicester City អាចនឹងឡើងដឹកនាំក្រុមជម្រើសជាតិថៃ
អតីតអ្នកចាត់ការក្រុម Leicester City, ក្រុមជម្រើសជាតិក្រិក និងធ្លាប់ដឹកនាំក្រុមតោខៀវ Chelsea លោក Claudio Ranieri បានក្លាយជាបេក្ខភាពមួយរូបក្នុងចំណោមបេក្ខភាពច្រើនរូបទៀតដែលអាចនឹងឡើងដឹកនាំ ក្រុមជម្រើសជាតិថៃ ជំនួសតំណែងលោក Kiatisuk Senamuang ដែលបានលាលែងពីតំណែង។ ... Read More »
Floyd Mayweatherជូនកាដូឡាន Mercedes តម្លៃ៣ម៉ឺនផោនក្នុងថ្ងៃខួបកំណើតកូនប្រុស១៦ឆ្នាំ
កីឡាករប្រដាល់ Floyd Mayweather នៅតែបន្តរស់នៅក្នុងភាពហ៊ីហារត្រូវនឹងរហស្សនាម បុរសមុខលុយដដែលនៅក្នុងថ្ងៃខួបកំណើតកូនប្រុសរបស់ខ្លួន។ អតីតម្ចាស់ខ្សែក្រវាត់ពិភពលោក ៥ស្ថាប័ន Mayweather បានទិញកាដូរថយន្តម៉ាក Mercedes C-Class Coupe តម្លៃប្រមាណ៣១.០០០ផោន ឬ៣៩.០០០ដុល្លារអាមេរិកឲ្យទៅកូនប្រុសវ័យ១៦ឆ្នាំ Zion ... Read More »
លោក អូស្មាន ហាស្សាន់៖ ជំរុញឲ្យសិស្ស និស្សិតខ្មែរឥស្លាមទាំអស់ ត្រូវយកចំណេះវិជ្ជារបស់ខ្លួនទៅប្រើប្រាស់ឲ្យមានប្រយោជន៍ នៅក្នុងសហគមន៍ និងសង្គមជាតិ
ភ្នំពេញ៖ លោក អូស្មាន ហាស្សាន់ បានជំរុញឲ្យសិស្ស និស្សិតខ្មែរឥស្លាមទាំងអស់ ត្រូវយកចំណេះដឹង របស់ខ្លួនទៅប្រើ ប្រាស់ ឲ្យចំគោលដៅ មានប្រយោជន៏ នៅសហគមន៏ និងសង្គមជាតិ ព្រោះប្អូនៗ ទាំងអស់នេះ ... Read More »
ឃាត់ខ្លួនយាយៗ៤នាក់ លេង (បៀតង)ពេលគាត់ថា លេងកំដរការអផ្សុក
ភ្នំពេញ៖ ស្ត្រីចំណាស់ៗចំនួន៤នាក់ ដែលនាំគ្នាសម្នំលេងល្បែងស៊ីសង(បៀតង)ខុសច្បាប់ក្នុងផ្ទះត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌ ខណ្ឌសែនសុខចាប់ឃាត់ខ្លួនក្រោយពីមានប្រជាពលរដ្ឋក្នុងមូលដ្ឋានរាយការណ៍ឲ្យដឹង។ ករណីឃាត់ខ្លួនស្រ្តីទាំង៤នាក់នេះធើ្វឡើងកាលពីម៉ោង២និង១០នាទីរសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៧ នៅចំណុចផ្ទះ លេខ១៦ជ ផ្លូវរថភ្លើង ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ស្ត្រីទាំង៤នាក់ដែលត្រូវសមត្ថកិច្ចឃាត់ ខ្លួននោះទី១-ឈ្មោះ ... Read More »
រំភើបពេកឌួង ម៉ានិច ស្រក់ទឹកភ្នែកថ្ងៃ ខួបកំណើត
ភ្នំពេញ៖ តារាសម្តែងស្រី ឌួង ម៉ានិច្ច ត្រូវបានមិត្តភក្តិធ្វើឲ្យរំភើបខ្លាំងរហូតស្រក់ទឹកភ្នែកព្រោះតែនាងទទួលបានការផ្តល់ ជូននូវនំខួបកំណើតដែលរៀបចំយ៉ាង ពិសេស។ កម្មវិធីខួបកំណើតរបស់នាង ត្រូវបានធ្វើឡើងកាលពីរាត្រីថ្ងៃទី៤ ខែ មេសា ឆ្នាំ២០១៧ នៅភោជនីយដ្ឋានឡាវ ទីហ្វាង។ ពិធីខួបកំណើតគម្រប់វ័យ២៧ឆ្នាំរបស់ឌួង ... Read More »
បុរសម្នាក់ឡើងចង.កសម្លាប់ខ្លួននៅលើចុងត្នោតកម្ពស់៧ម៉ែត្របង្កឲ្យមានការភ្ញាក់ផ្អើល
ខេត្តកណ្តាលៈ បុរសម្នាក់ត្រូវបានស្ត្រីជាអ្នកជិតខាងដើរប្រទះឃើញចង.កស្លាប់នៅលើចុងត្នោតកម្ពស់ប្រមាណ៧ម៉ែត្រ បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១៩ និង៤០នាទី ថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិត្រពាំងផ្លុង ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ។ មន្ត្រីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ម៉ុត ... Read More »
សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធរោងចក្រទឹកស្អាតនិរោធជំហានទី២
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៥ ខែ មេសា ឆ្នាំ២០១៧ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតនិរោធជំហានទី២ ដែលមានតម្លៃជាង ៦០លានដុល្លារ ស្ថិតនៅក្នុង ... Read More »
រថយន្តឆ្លាមបោះពួយយ៉ាងលឿនជ្រុលទៅបុករថយន្តហ៊ីយ៉ាន់ដាយ ភ្ញៀវទេសចរណ៍២នាក់រងរបួសធ្ងន់
ខេត្តសៀមរាប៖ រថយន្តកាមរីឆ្លាមដឹកភ្ញៀវទេសចរណ៍ បើកជែងដោយមិនប្រកាន់ស្តាំ ជ្រុលទៅបុករថយន្តហ៊ីយ៉ាន់ដាយ ដែលកំពុងចតនៅលើចញ្ចើមផ្លូវពេញទំហឹង ក្នុងទិសដៅបញ្ច្រាសទិសគ្នាបណ្តាលឲ្យភ្ញៀវទេសចរណ៍២នាក់រងរបួសធ្ងន់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅ វេលាម៉ោង០៩និង២០នាទីព្រឹក ថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៧ ស្ថិតក្នុង ភូមិស្វាយ ឃុំសសរស្តម្ភ ... Read More »
កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីល មុនជំនួបអាមេរិក-ចិន
ក្រសួងការពារជាតិកូរ៉េខាងត្បូងបានប្រកាសឲ្យដឹងថា កូរ៉េខាងជើង ទើបតែបាញ់សាកល្បងមីស៊ីលមួយគ្រាប់ចូលក្នុងដែលសមុទ្រប្រទេសជប៉ុន ។ ការសាកល្បងនោះកើតឡើង មុនមួយថ្ងៃដែល មានជំនួបពិភាក្សារវាងអាមេរិក នឹងចិន ស្តីពីបញ្ហាកូរ៉េខាងជើង។ មេបញ្ជាការកងទ័ពកូរ៉េខាងត្បូង បានបញ្ជាក់ថា «កូរ៉េខាងជើងបានបាញ់មីស៊ីល មួយគ្រាប់ចូលទៅកាន់តំបន់សមុទ្រភាគខាងត្បូង ដែលកូរ៉េខាងត្បូងហៅថា សមុទ្រជប៉ុន ... Read More »
មន្ត្រីការបរទេសនិងទាហានទួរគី២៦២នាក់សុំភៀសខ្លួននយោបាយក្នុងប្រទេសអាល្លឺម៉ង់
អ្នកនាំពាក្យក្រសួងមហាផ្ទៃអាល្លឺម៉ង់ បានប្រកាសកាលពីថ្ងៃទី៣ខែមេសាថា អាល្លឺម៉ង់ទទួលបានសំណើសុំភៀសខ្លួន នយោបាយ របស់មន្ត្រីស៊ីវិលនិងយោធា ២៦២នាក់ របស់ទួរគីសុំភៀសខ្លួននៅក្នុងប្រទេសនេះ ក្រោយកពីធ្វើរដ្ឋប្រហារមិនបានសម្រេចនៅក្នុងប្រទេសទួរគីកាលពីខែកក្កដាឆ្នាំ២០១៦។ លោក ស្រីAnnegret Korff អ្នកនាំពាក្យក្រសួងមហាផ្ទៃអាល្លឺម៉ង់បានឲ្យដឹងថា ក្នុង ចំណោម មន្ត្រីទួរគី ... Read More »
វិភាគព័ត៌មានអន្តរជាតិ៖ ប្រធានាធិបតីហ្វុីលីពីនដកតំណែងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃដោយសារអស់ទំនុកចិត្ត
អ្នកនាំពាក្យប្រធានាធិបតីហ្វុីលីពីនលោក Ernesto Abella បានប្រកាសថា ប្រធានាធិបតីហ្វុីលីពីនលោកឌុយទែរតេបានសម្រេចដកតំណែងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងមន្ត្រីក្នុងតំបន់ ដោយសារតែលោក អស់ទំនុកចិត្ត។ តាមការប្រកាសរបស់ លោកErnesto Abella ការដកតំណែងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក Sueno គឺជាការព្រមានដល់មន្ត្រីផ្សេងទៀតនៅក្នុងជួររដ្ឋាភិបាល ថា លោកឌុយទែរតេ ... Read More »
ឈ្មួញឈើ ស៊ី ស លាក់រថយន្ត និងឈើក្នុងចម្ការស្វាយ ដើម្បីបិទបាំងភ្នែកអាជ្ញាធរខេត្តកំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ៖ បន្ទាប់ពីឈ្មួញឈើ ឈ្មោះ សីុ ស ដឹកជញ្ជូនឈើម្រិញពីខេត្ត កំពង់ស្ពឺទៅច្រកបាក់ដៃ ខេត្តតាកែវ ហើយសកម្មភាពនេះត្រូវបានបែក ការណ៍រថយន្តឈើរបស់ សីុ ស ក៏ត្រូវបានយកទៅលាក់ បំពួននៅម្តុំភ្នំតាម៉ៅ ខេត្តតាកែវ ... Read More »
សមត្ថកិច្ចខេត្តកំពង់ឆ្នាំងចាប់បានឃាតកសម្លាប់២នាក់ប្តីប្រពន្ធនោះហើយ
ខេត្តកំពង់ឆ្នាំង៖ កម្លាំងសមត្ថកិច្ចខេត្តកំពង់ឆ្នាំងបានតាមចាប់ខ្លួនជនសង្ស័យជាឃាតកសម្លាប់ប្តីប្រពន្ធ២នាក់បណ្តាលឲ្យបាត់ជីវិតយ៉ាងអាណោចអាធ័មក្នុងថ្លុកឈាមនោះហើយ ។ នេះបើតាមប្រភពព័ត៌មានពីស្នងការនគរបាលខេត្តកំពង់ឆ្នាំង ។ ប្រភពព័ត៌មានដដែលបានបញ្ជាក់ថា ជនសង្ស័យ ម៉ុន តាអូន ត្រូវបានកម្លាំងនគរបាលស្រុកកំពង់ត្រឡាច សហការជាមួយកម្លាំងនគរបាលស្រុកពញាឮ ចាប់ខ្លួនបានហើយកាលពីវេលាម៉ោង១៨មោង៣០មានទី ថ្ងៃទី៤ ខែមេសា ។ ... Read More »
ឆក់កាបូបជនបរទេសជិះកង់៣ ត្រូវកម្លាំងល្បាតខណ្ឌចំការមនក្របួចបាន២នាក់
ភ្នំពេញ: នៅថ្ងៃ៣ ខែមេសា ឆ្នាំ២០១៧ ម៉ោង៩និង២០នាទីយប់ កម្លាំងខណ្ទចំការមន ឃាត់ខ្លួនជនសង្ស័យ២នាក់ បន្ទាប់ធ្វើសកម្មភាពឆក់កាបូបស្ពាយពីបុរសជនបរទេសម្នាក់ ។ ហេតុការណ៍នេះកើតឡើងនៅចំណុចផ្លូវលេខ៣១០ ភូមិ៤ សង្កាត់បឹងកេងកង១ ខណ្ទចំការមន រាជធានីភ្នំពេញ ។ ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច