ព័ត៌មានទាន់ហេតុការណ៍៖
'

ចាប់កូនគេពីច្បារអំពៅទៅលក់នៅស្រុកកោះធំបានលុយ៤០០ដុល្លារត្រូវនគរបាលឃាត់ខ្លួនជាប់

ខេត្តកណ្ដាល៖ ស្ត្រីជាជនជាតិវៀត ណាមម្នាក់បានចាប់កូនគេយកទៅលក់ ក្នុងតម្លៃ៤០០ដុល្លារ ដោយប្រាប់អ្នកទិញ ថា ជាកូនរបស់ខ្លួន ក្រោយពីបានរត់គេច ខ្លួនបាន១យប់ ត្រូវនគរបាលស្រាវជ្រាវ ឃាត់ខ្លួន និងទៅរំដោះកុមាររងគ្រោះមក វិញនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ ... Read More »

វិភាគអន្តរជាតិ៖ រុស្ស៊ីចំណាយទឹកប្រាក់១៧.៥ពាន់លានដុល្លារផលិតនាវាផ្ទុកយន្តហោះ ប្រជែងជាមួយអាមេរិក

នាវាផ្ទុកយន្តហោះថ្មីរបស់រុស្សុី មាន ទំហំធំបំផុតលើពិភពលោក ដោយមានផ្ទៃស្មើនឹងពហុកីឡដ្ឋាន៣បូកបញ្ចូលគ្នា។ ប្រភពព័ត៌មានពីកម្លាំងទាហានជើងទឹក រុស្ស៊ី បានបញ្ជាក់ថា រុស្ស៊ីមានគម្រោងផលិត នាវាផ្ទុកយន្តហោះធំបំផុតលើពិភពលោកធំជាងនាវាប្រភេទ Nimitz របស់អាមេរិក ទៅទៀត។ នាវាផ្ទុកយន្តហោះប្រភេទ Shtorm របស់ ... Read More »

ព្រឹកនេះគ្រោះថ្នាក់ចរាចរណ៏ដ៍រន្ធត់ រថយន្តនិងរថយន្តបុកគ្នា លាន់ដូចរន្ទះ នៅតាមផ្លូវជាតិលេខ ៣ ហួសវត្តស្លែងបន្តិច

ភ្នំពេញ៖ រថយន្តកូរ៉េម៉ាកហ៊ីយ៉ាន់ដាយមួយគ្រឿង បានបើកបុកគ្នាជាមួយរថយន្តម៉ាកកាមរីបាឡែន១គ្រឿងទៀតយ៉ាងពេញទំហឹង បណ្ដាលឲ្យរថយន្តទាំងពីរគ្រឿងនោះរងការខូចខាតយ៉ាងដំណំ ក្នុងហេតុការណ៍នោះដែរធ្វើឲ្យអ្នកបើកបររថយន្តកូរ៉េដឹកដែកទាំងព្រូនិងតៃកុងបានរងរបួសធ្ងន់ ហើយត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ដល់មន្ទីរពេទ្យភ្លាមៗ។ ហេតុគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧ នៅត្រង់ចំណុចលើកំណាត់ផ្លូវជាតិលេខ៣ ស្ថិតនៅខាងត្បូងវត្តស្លែង ក្នុងភូមិទឹកថ្លា សង្កាត់ក្រាំងពង្រខណ្ឌដង្កោ ... Read More »

អធិការនគរបាលស្រុកនៅខេត្តតាកែវខ្លះកំពុងយកឈ្មោះបណ្ដឹងអាជ្ញាគំរាមយកលុយពីពលរដ្ឋ

ខេត្តតាកែវ៖ ករណីបណ្ដឹងអាជ្ញាកំពុងក្លាយជាមុខរបរដ៏ពេញនិយមរបស់អធិការនគរបាលស្រុកទូទាំងខេត្តតាកែវដើម្បី ទារប្រាក់ពីប្រជាពលរដ្ឋក្នុងករណីបញ្ចប់ សំណុំរឿងផ្សេងៗ ។ យោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា ឈ្មោះបណ្ដឹងអាជ្ញាត្រូវបានលោកអធិការដ្ឋាននគរបាលគ្រប់ស្រុកយកទៅប្រើ ពេលជនល្មើស និងជនរងគ្រោះព្យាយាមសម្របសម្រួលគ្នាដើម្បីបញ្ចប់រឿងនៅតាម អធិការនគរបាលស្រុកហើយត្រូវបានលោក អធិការទារលុយដើម្បីបញ្ចប់បណ្ដឹងអាជ្ញាពីភាគីទាំងសងខាងចាប់ពី៥០០ដុល្លាររហូត ដល់១.០០០ដុល្លារ បើពុំដូច្នោះទេនឹងបញ្ជូន សំណុំរឿងទៅតុលាការ ។ ... Read More »

ព្រមានអភិបាលស្រុក-ខេត្តណាដែលនៅបន្តឲ្យមានកុងត្រូលជជុះ

ខេត្តកំពង់ឆ្នាំង៖ ក្នុងពិធីសម្ពោធ ដាក់ឲ្យប្រើប្រាស់អគាររដ្ឋបាល និង សាលប្រជុំ សាលាស្រុក-ក្រុងចំនួន៣៤ នៃខេត្តទាំង១៨ នាព្រឹកថ្ងៃទី២៧ ខែ មេសា ឆ្នាំ២០១៧ នៅក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង សម្តេចក្រឡាហោម ស ... Read More »

វាយប្លន់រថយន្តភ្ជាប់ប្រព័ន្ឋ GPS សមត្ថកិច្ចតាមដានដេញប្រមាញ់ ក៏បើករត់ទៅបុកដើមឈើ រួចចុះគេចខ្លួនបាត់

ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌ និងកម្លាំងកងរាជអាវុធហត្ថខណ្ឌដង្កោ រួមសហការជាមួយកម្លាំងនគរបាលក្រុង បានដេញប្រមាញ់ចាប់ជនសង្ស័យ២នាក់ ដែលបានធ្វើសកម្មភាពវាយប្លន់យករថយន្តហាយឡែនឌ័រពីបុរសម្នាក់បានសម្រេច កាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ ដែលនៅតាមបណ្ដោយផ្លូវបេតុង២១៧ ស្ថិតក្នុងភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ ក្នុងពេលនោះកម្លាំងសមត្ថកិច្ចក៏បានរថយន្ដរងគ្រោះដែលចោរធ្វើសកម្មភាពប្លន់បានមកវិញភ្លាមៗផងដែរ ... Read More »

កម្លាំងកងរាជអាវុធហត្ថខេត្តឃាត់ខ្លួនជនសង្ស័យប្រុសស្រី១៥នាក់ និងវត្ថុតាងបញ្ជូនទៅតុលាការ

ខេត្តសៀមរាប៖​ កម្លាំងការិយាល័យបទល្មើសគ្រឿងញៀន នៃកងរាជអាវុធហត្ថខេត្ត បានសហការជាមួយកម្លាំងមូលដ្ឋានចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់នៅក្នុងភូមិសាស្ត្រ ស្រុកពួក និង ក្នុងក្រុងសៀមរាប រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យ ប្រុស ស្រីជាបន្តបន្ទាប់ចំនួន១៥នាក់ រួចយកមកសួរនាំនៅការិយាល័យជំនាញ ។ ការបង្ក្រាបគ្រឿងញៀននេះ ធ្វើឡើងរយពេល១ថ្ងៃ ... Read More »

ទៅទិញថ្នាំញៀន បង្កទំនាស់នឹងអ្នកលក់ គេចាក់ធ្លាយពោះរត់មកដេកននៀលឲ្យគេជួយ

ភ្នំពេញ: បុរសម្នាក់ បានរត់មកដេកដួលនៅចំណុចច្រកចូលផ្សារសូរិយាម៉ល បន្ទាប់ពីជនសង្ស័យជាអ្នកលក់ ថ្នាំញៀន ចាក់នឹងកាំបិតបណ្តាលឲ្យរងរបួសចំចង្កេះ ហើយជនសង្ស័យរូបនោះបានគេចខ្លួនបាត់។ ហេតុការណ៍នេះបង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង១០នាទី ព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវលេខ៥១ កែងនឹងផ្លូវលេខ១៥៤ ក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ... Read More »

ទុស្សេខ្សែភ្លើងម្ចាស់អត់នៅឆេះខ្ទេចគ្មានសល់អស់ផ្ទះ១ខ្នងនៅស្រុកបរិបូរណ៍

ខេត្តកំពង់ឆ្នាំង ៖ ផ្ទះមួយខ្នងត្រូវបានអគ្គីភ័យឆេះគ្មានសល់ខណៈម្ចាស់មិននៅ ។ ហេតុការណ៍ ភ្លើងឆេះផ្ទះនេះបានកើតឡើងនៅវេលាម៉ោង៧និង៤០នាទីយប់ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅភូមិថ្មី ឃុំផ្សា ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។ លោកហែម ... Read More »

ល្បែងហ្គេមបាញ់ត្រីមុខក្លឹបមីតណាយកំពុងពង្វក់យុវវ័យ និងអាចប្រព្រឹត្តបទល្មើសផ្សេងៗ

ភ្នំពញ៖​ ទីតាំងហ្គេមបាញ់ត្រីនៅមុខក្លឹបមីតណាយ តាមបណ្តោយផ្លូវវងស្រេង​ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ​ ខណ្ឌពោធិ៍សែនជ័យ​ កំពុងតែធ្វើអោយយុវវ័យនិងក្មេងៗងប់ងល់នឹងល្បែងសីុសងខុសច្បាប់មួយនេះ​ និងអាចឈានទៅដល់ការប្រព្រឹត្តរាល់បទល្មើសផ្សេងៗទៀត​ ដូចជា​ លួច​ ឆក់​ ប្លន់​ ជាដើម។ ដោយឡែក ទីតាំងខាងលើនេះ ... Read More »

កម្មការីនីម្នាក់ដើរចេញពីធ្វើការត្រូវរថយន្តមិនស្គាល់ម៉ាកបុកពីក្រោយបណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម

ភ្នំពេញ៖ កម្មការីនីរោងចក្រម្នាក់ ក្រោយពីដើរចេញពីកន្លែងធ្វើការ ក៏ត្រូវរថយន្តមិនស្គាល់ម៉ាកបានបើកវ៉ារថយន្ត មួយគ្រឿងទៀត ក៏ជ្រុលទៅបុកជនរងគ្រោះពីក្រោយបណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ ដែលស្ថិតនៅត្រង់ចំណុចចំន្លះពីស្ពានលេខ១០ មុខផ្ទះគ្មានលេខ តាមបណ្តោយផ្លូវជាតិលេខ៦ ស្ថិតនៅភូមិចំបក់មាស សង្កាត់បាក់ខែង ... Read More »

រថយន្តក្រុមហ៊ុនស៊ីម៉ងត៍អូដ បុករថយន្តនីសាន់ដឹកក្រួសរងការខូខាតយ៉ាងដំណំ

ភ្នំពេញ: រថយន្តដឹកក្រួស១គ្រឿង ខណ:កំពុងឈប់ស្តុប ស្រាប់តែមានរថយន្ត១គ្រឿងទៀតរបស់ក្រុមហ៊ុន Camel (អូដ) មកបុកពីក្រោយពេញទំហឹងបណ្តាលឲ្យរងការខូចខាតទាំងសងខាងកាលពីវេលាម៉ោង២និង៤០នាទីរសៀល ថ្ងៃទី២៧ខែមេសា ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយផ្លូវវេងស្រេង ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ប្រភពព័ត៌មានពីអ្នកបើករថយន្តម៉ាកហ៊ីយ៉ាន់ដាយ ... Read More »

ភ្ញៀវខាងកូនកំលោះវាយភ្ញៀវកូនក្រមុំ ផ្អើលអ្នកចូលរួមហូបការ រត់ចោលមិនទាន់ចងដៃជិត១០លានរៀល

ខេត្តពោធិ៍សាត់៖ តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋម្នាក់ សុំមិនបញ្ចេញឈ្មោះ នៅក្បែរផ្ទះម្ចាស់ដើមការកូនក្រមុំឈ្មោះ ស្រី ចេតប៉ក់ ភេទប្រុស អាយុ ៥០ឆ្នាំ សញ្ជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិបឹងចក ឃុំស្យា ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់បានឲ្យដឹងថា ហ្វូងអ្នកលេងអាវុធស្នាប់ដៃភ្ញៀវកូនកំលោះចូលវាយភ្ញៀវកូនក្រមុំ ... Read More »

ពលរដ្ឋរុស្ស៊ី ជិតពាក់កណ្តាលមិនពេញចិត្តនឹងរដ្ឋាភិបាល

រដ្ឋាភិបាលរុស្ស៊ី អាចមិនទទួលបានការគាំទ្រច្រើននៅពេលខាងមុខ នៅពេលដែលមានពលរដ្ឋជាច្រើនបង្ហាញការមិនពេញចិត្តទៅលើ ការដឹកនាំរបស់រដ្ឋាភិបាល ដែលធ្វើឲ្យមានគម្លាត់ជាច្រើន រវាងអ្នកមាន នឹងអ្នកក្រ ។ ចំណុចទាំងនោះហើយ ដែលជាហេតុធ្វើឲ្យពលរដ្ឋជាច្រើនធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលនាពេលកន្លងមក។ ពលរដ្ឋ មួយចំនួនធំយល់ឃើញថា ការដឹកនាំរបស់រដ្ឋាភិបាលដឹកនាំដោយលោក ពូទីន និង ... Read More »

រថយន្តតាក់ស៊ីវាលស្បូវ បុកម៉ូតូ ឌូក ត្រង់ផ្លូវបំបែកជាបួនរបួសធ្ងន់ម្នាក់

ភ្នំពេញ៖ រថយន្ដតាក់ស៊ីវាលស្បូវមួយគ្រឿង បានបើកបុក ម៉ូតូម៉ាក duke បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់ នៅត្រង់ចំណុចស្តុបទួលទំពូង នារំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែមេសាឆ្នាំ២០១៧ នៅ តាមបណ្ដោយផ្លូវ លេខ១៦៣ កែងនឹងផ្លូវ ម៉ៅសេទុង ... Read More »

អ៊ីស្រាអែលវាយប្រហារ ទីក្រុង Damascus រុស្ស៊ី និងស៊ីរី ប្រតិកម្មបែបណា?

នៅពេលនេះអ៊ីស្រាអែលបានបើកការវាយប្រហារតាមដែនអាកាសទៅលើទីតាំង អាកាសយានដ្ឋាន ក្នុងទីក្រុង Damascus ប្រទេសស៊ីរី ដែលជាសញ្ញាថ្មីមួយនៃសង្គ្រាមគ្រោះថ្នាក់នៅស៊ីរី ។ នៅព្រឹកថ្ងៃទី២៧ ខែមេសា ទាហានអាកាសអ៊ីស្រាអែល បានវាយប្រហារចំឃ្លាំងអាវុធនៅជិតអាកាសយានដ្ឋាន ក្នុងប្រទេសស៊ីរី ដែលអ៊ីស្រាអែលប្រកាសថា ជាឃ្លាំងគ្រាប់របស់ ទាហានអ៊ីរ៉ង់ផ្តល់សម្រាប់ក្រុមហេសបូឡាស៍នៅលីបង់ ... Read More »

បុរសវ័យចំណាស់អូស្ត្រាលីម្នាក់ស្លាប់ដោយសារគាំងបេះដូងនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ បុរសវ័យចំណាស់អូស្ត្រាលីម្នាក់បានស្លាប់កាលពីវេលាម៉ោង១៥និង១៥នាទី ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ។ សមត្ថកិច្ចប្រាប់ថា ជនរងគ្រោះ (សាកសព) ឈ្មោះ ROSE WILLIAM OWEN ភេទប្រុស ... Read More »

ប្រជាពលរដ្ឋខេត្តស្វាយរៀងបម្រើការងាររោងចក្រប្រមាណជិត៦ម៉ីននាក់ ធ្វើក្រៅមុខរបរកសិកម្ម

ខេត្តស្វាយរៀង៖ ប្រជាពលរដ្ឋទូទាំងខេត្តស្វាយរៀង មានការងារធ្វើបន្ថែមក្រៅពីមុខរបរកសិកម្ម ។ បើតាមទូរលេខរបស់មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត គិតមកដល់ខែមេសា ឆ្នាំ២០១៧កូនចៅប្រជាពលរដ្ឋដែលមានការងារធ្វើប្រមាណជិត៦ម៉ីននាក់ហេីយ ។ លោក ហាស់ ប៊ុនធី ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្វាយរៀងបានឲ្យដឹងថា ឆ្នាំ២០១៦កន្លងមកនេះ ... Read More »

តំណាងរាស្ត្រពីររូបគណបក្សប្រឆាំង ចូលបំភ្លឺរួចហើយ នៅឡើយលោក ជុន ច័ន្ទបុត្រ ហ៊ានចូលឬទេ ?

ភ្នំពេញ៖ ទាំងលោក ឡុង រី និង លោកស្រី មូរ សុខហួរ ជាតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានបំពេញកាតព្វកិច្ចចូលបំភ្លឺក្នុងនាមជាសាក្សីចំពោះមុខស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ រួចហើយ ។ មជ្ឈដ្ឋានមួយចំនួន រង់ចាំមើលថា តើលោក ... Read More »

Google បានក្លាយខ្លួនជាក្រុមហ៊ុនអុិនធើណេតបរទេសជាលើកដំបូងក្នុងប្រទេសគុយបា

បន្ទាប់ពីអតីតប្រធានាធិបតីរបស់អាមេរិកគឺ លោកអូបាម៉ា បានបើកទំនាក់ទំនងការទូតឡើងវិញជាមួយប្រទេសគុយបា មុខជំនួញអាជីវកម្មក៏បានចាប់ផ្តើមមានឱកាសចូលវាយលុកទៅក្នុងទឹកដីប្រទេសនេះ។ ក្រុមហ៊ុន Google គឺជាផ្នែកមួយដែលមានលោកអូបាម៉ាបានប្រកាសដោយខ្លួនឯងថានឹងមកជួយតំឡើងប្រព័ន្ធ WiFi និងដំណើរការអ៊ីនធឺណិតនៅទីនោះ។ ETECSA ទូរគមនាគមន៍ជាតិរបស់គុយបា បានចុះហត្ថលេខាកិច្ចព្រមព្រៀងជាផ្លូវការមួយ ជាមួយនឹង Google នៅក្នុងខែធ្នូឆ្នាំទៅ ... Read More »

កម្លាំងផ្នែកនិងសង្កាត់រដ្ឋបាលព្រៃឈើស្ទាក់ចាប់រថយន្តកាមរីដឹកឈើប្រភេទប្រណីតធ្នង់

ខេត្តពោធិ៍សាត់៖ កម្លាំងមន្រ្តីជំនាញសង្កាត់រដ្ឋបាលព្រៃឈើបាកាន ដឹកនាំដោយលោក វ៉ាន់ សាវុធ នាយរងផ្នែករដ្ឋបាលព្រៃឈើក្រគរ ចុះសហការជាមួយមន្រ្តីអាជ្ញាធរមូលដ្ឋាន បង្រ្កាបរថយន្ត ១គ្រឿងដឹកឈើប្រភេទប្រណិតធ្នង់។ ប្រតិបត្តិការខាងលើធ្វើឡើងកាលពីវេលាម៉ោងទៀបភ្លឺ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ ៥ ... Read More »

បញ្ចប់ការដោះស្រាយបញ្ហាដីធ្លីនៅតំបន់បឹងកក់ ស្របពេលដែលប្រជាពលរដ្ឋ៧ គ្រួសារមិនព្រមទទួលយកនៅឡើយ

ភ្នំពេញ៖ ចាប់ពីថ្ងៃនេះតទៅ ការដោះស្រាយនៅតំបន់បឹងកក់ត្រូវបានបញ្ចប់ហើយ ស្របពេលដែលប្រជាពលរដ្ឋ០៧គ្រួសារមិនព្រមទទួលយកនៅឡើយ ប៉ុន្តែទោះបីជាយ៉ាងណាក្តីរដ្ឋបាលរាជធានីភ្នំពេញបានទុកដីឡូត៏ជូនពូកគាត់ហើយ ។ នេះបើតាមការបញ្ជាក់របស់លោកឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញ ក្នុងសន្និសីទសារព័ត៌មាន នៃដំណើរការដោះស្រាយជូនប្រជាពលរដ្ឋរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍តំបន់បឹងកក់កាលពីរសៀលថ្ងៃទី២៧ មេសានេះ នៅសាលារាជធានីភ្នំពេញ ដោយមានការចូលរូមពីអ្នកព័ត៌មានជាតិ អន្តរជាតិជាច្រើននាក់។ ... Read More »

Gboard លើ Android មានភាពងាយស្រួលក្នុងការវាយ និងការបង្កើនល្បឿនអត្ថបទ

ក្រុមហ៊ុន Google បានកែប្រែមួយចំនួន ដែលបង្កើនល្បឿន រឹតតែធ្វើអោយ Gboard លើ Android មានភាពងាយស្រួលក្នុងការប្រើជាងមុន។ ឥឡូវនេះ ក្តារចុចបានភ្ជាប់មកជាមួយរបៀបកែសម្រួលអត្ថបទថ្មី និង key សញ្ញាព្រួញ ដែលអ្នកអាចប្រើយ៉ាងលឿនទៅកាន់ផ្នែកមួយ ... Read More »

អ្នករត់រុឺម៉ក់កង់បីដូចគ្នាឈ្លោះរឿងដណ្ដើមម៉ូយបើកឆាកកាប់ចាក់ប្រយុទ្ធ អ្នកចាញ់បានពេទ្យ អ្នកឈ្នះបានគុក

ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយ បានកើតឡើងបន្ទាប់ពី ក្រុមអ្នករត់រុឺម៉ក់ម៉ូតូកង់បី ដែលប្រចាំនៅបេនឡានខាងមុខរ៉ារថភ្លើង ដែលតែងតែបង្កភាពអនាធិបតេយ្យរៀងរាល់ថ្ងៃនោះ បានបើកឆាកប្រយុទ្ធគ្នា ដោយប្រើដាវកាប់ចាក់មួយប្រ៉ាវធ្វើឲ្យអ្នកចាញ់របួសដេកពេទ្យ ឯអ្នកឈ្នះត្រូវប៉ូលិសឃាត់ខ្លួនភ្លាមៗ ព្រោះតែការរកស៊ីដឹកម៉ូយមិនចេះយោគយល់គ្នា ។ ករណីខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៨និង១៥នាទីព្រឹក ថ្ងៃទី២៨ ខែមេសា ... Read More »

ចុះមុជទឹកស្ទឹងទាំងស្រវឹងជោក បាត់ខ្លួនមួយយប់ ព្រឹកឡើងទើបឃើញអណ្ដែតសាកសព

ខេតពោធិ៍សាត់៖ បុរសប្រពន្ធចាស់ម្នាក់ ត្រូវបាននគរបាលអះអាងថា មានជំងឺស្កន់ ហើយបានផឹកស្រាស្រវឹងជោកជាំ ចុះទៅមុជទឹកក្នុងស្ទឹង គ្រានោះបានបាត់ខ្លួនមួយយប់ លុះព្រឹកឡើងទើបប្រទះឃើញសាកសពអណ្ដែត បង្កការភ្ញាក់ផ្អើលអស់អ្នកភូមិ និងសមត្ថកិច្ច។ ហេតុការណ៍ខាងលើបានបង្កការភ្ញាក់ផ្អើលឡើងកាលពីព្រឹក ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ នៅចំណុចដីថ្មីស្ពានដែកស្ទឹងបំណក់ ... Read More »

អ្នករត់ប្រណាំង និងជិះកង់ដើម្បីសប្បុរសធម៌កម្ពុជា បានចុះឈ្នោះជាង១ពាន់នាក់ហើយ

ភ្នំពេញ៖ លោក ប៉ែន វុទ្ធី អគ្គលេខាធិការសហព័ន្ធខ្មែរ កីឡាអត្តពល បានប្រាប់ឲ្យដឹងក្រោយកិច្ចប្រជុំ គណៈកម្មការ បច្ចេកទេស របស់សហព័ន្ធ នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ថា ព្រឹត្តិការណ៍ រត់ប្រណាំង ... Read More »

ប្រទះឃើញជនអនាថាម្នាក់ដេកស្លាប់ក្នុងវត្តជម្ពូវ័នសង្ស័យខ្យល់គរ

ភ្នំពេញ៖​ ហេតុការណ៍មួយបង្កការភ្ញាក់ផ្អើល បន្ទាប់ពីព្រះសង្ឃគង់នៅវត្តជម្ពូវ័ន បានប្រទះឃើញលោកតាម្នាក់ដេកស្លាប់នៅក្រោមដើមពោធិ៍ សង្ស័យខ្យល់គរ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១៨និង៣០នាទីព្រលប់​ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧​ នៅក្រោមដើមពោធិ៍ក្នុងវត្តជម្ពូវ័ន​ ស្ថិតក្នុងក្នុងសង្កាត់ចោមចៅ​ ខណ្ឌពោធិ៍សែនជ័យ។ តាមសំដីលោកតា ... Read More »

TCEB រួមជាមួយ CATA ប្រមូលផ្តុំកំលាំងសាងភាពរឹងមាំ ពង្រីកឧស្សហកម្ម MICE ឆ្ពោះទៅកាន់ GMS

ភ្នំពេញ ៖ ការិយាល័យជំរុញ កិច្ចការប្រជុំនិងរៀបចំពិព័រណ៍ (អង្គការសារណៈ) ឬ TCEB រួមជាមួយ Cambodia Association of Travel Agents (CATA) បានរៀបចំកម្មវិធី ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូល អាស៊ានលើកទី៣០ នៅប្រទេសហ្វីលីពីន

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូល អាស៊ានលើកទី៣០ នៅទីក្រុងម៉ានីឡា ប្រទេសហ្វីលីពីន។ លទ្ឋផលនៃកិច្ចប្រជុំនេះនឹងជម្រាបជូននៅពេលក្រោយ៕ Read More »

បើករថយន្តគេចពីជនពាល១ហ្វូង ធ្លាក់ចូលប្រឡាយក្រឡាប់ផ្ងារជើងឡើងច្រងាង

ភ្នំពេញ៖ បុរសម្នាក់ បើករថយន្តព្រូស១គ្រឿង ខណៈភ័យស្លន់ស្លោគេចពីក្មេងស្ទាវពាល១ក្រុមជិះម៉ូតូដេញពីក្រោយ ព្រមទាំងមានរថយន្ត១គ្រឿងទៀត បណ្ដាលឲ្យរេចង្កូតធ្លាក់ចូលប្រឡាយក្រឡាប់ផ្ងារជើងច្រងាង ។ ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុងព្រៃសរ ភូមិរការ សង្កាត់ព្រៃសរ ... Read More »