ភ្នំពេញ៖ មានការភ្ញាក់ផ្អើលមួយក្រោយពីតារាសម្តែង និងចម្រៀងអ្នកនាងឆៃ លីដាឡែន ស្រាប់តែបង្ហោះសារឈឺចាប់ខ្លាំងជាមួយនឹងបញ្ហាជីវិតរស់នៅ។ សារនេះ ត្រូវបានអ្នកសិល្បៈទម្លាយថា នាងមានបញ្ហារកាំរកូសក្នុងគ្រួសារពិសេសរឿងប្តី។ ក្រោយរៀបការរួច ឆៃ លីដាឡែន នៅតែបន្តទទួលបានឱកាសការងារសិល្បៈក្នុង និងក្រៅស្រុកជាហូរហែ ប៉ុន្តែបំណងប្រាថ្នាធំក្នុងជីវិតក្រោយរៀបការរបស់នាង គឺពរពោះបង្កកំណើតកូនដំបូងនោះនៅមិនទាន់បានសម្រេចនៅឡើយ។ ... Read More »
អ្នកឯកទេសអាមេរិក ៖ទីក្រុងវ៉ាស៊ីនតោនចង់គ្រប់គ្រងមួយចំណែកនៃទឹកដីរបស់ស៊ីរី
សារព័ត៌មាន Sputnik បានដកស្រង់សម្តី អតីតទីប្រឹក្សាជាន់ខ្ពស់ក្រសួងការពារជាតិអាមេរិកលោក Micheal Maloof បានឲ្យ ដឹងថា អាមេរិកនឹងមិនដកទាហានចេញពីស៊ីរីឡើយ ទោះបីសង្គ្រាមស៊ីវិលនៅទីនោះបញ្ចប់ហើយក្តី។ លោក Micheal Maloof បញ្ជាក់ ថា«ប្រធានាធិបតីស៊ីរី ... Read More »
ពលរដ្ឋក្មេងចាស់ប្រុសស្រី៣៨នាក់ត្រូវអាជ្ញាធរដឹកយកទៅសង្រ្គោះនៅមន្ទីរស្រុកមោងឫស្សី
ខេត្តបាត់ដំបង៖ នៅល្ងាចថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧ អាជ្ញាធរមូលដ្ឋានបានដឹកប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រីចំនួន៣៨នាក់ សង្ស័យពុលបាយ ម្ហូប យកទៅ សង្រ្គោះនៅមន្ទីរស្រុកមោងឫស្សីភ្លាមៗ ។ ហេតុការណ៍នេះកើតឡើងនៅភូមិជើងទិញ និងភូមិឆាយបាលង្ហ័ ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ ... Read More »
សង្គ្រាមពាណិជ្ជកម្មអាចផ្ទុះឡើងក្រោយអាមេរិកដកខ្លួនចេញពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស
ការដែលអាមេរិកដកខ្លួនចេញពីកិច្ច ព្រមព្រៀងទីក្រុងប៉ារីសស្តីពីបម្រែបម្រួលអាកាសធាតុ អាចជាការចាប់ផ្តើមឲ្យមានសង្គ្រាមពាណិជ្ជកម្មពិភពលោកកើតឡើង។ ក្រុមអ្នកឯកទេសសេដ្ឋកិច្ចបានបញ្ជាក់ថា ប្រទេសផ្សេងទៀតអាចនឹងប្រតិកម្មខ្លំាងទៅលើសកម្មភាពរបស់អាមេរិក ហើយ យកពន្ធខ្ពស់ទៅលើផលិតផលអាមេរិក នាំចូលប្រទេសរបស់ខ្លួន ដោយសារតែការផលិតនៅអាមេរិកមានតម្លៃទាបជាងនិង ដោយសារតែលោកត្រាំបានដកអាមេរិកចេញពីកិច្ចព្រមព្រៀង អាកាសធាតុទីក្រុង ប៉ារីស។ ការសម្រេចដកចេញនោះអាចជួយឲ្យក្រុមហ៊ុន អាមេរិក ផលិតដែកថែបនៅ ... Read More »
ជំនន់ទឹកភ្លៀងជន់លិចផ្ទះពលរដ្ឋ១០ខ្នងនៅស្រុកកែវសីមាតែមិនមានផលប៉ះពាល់ធ្ងន់ធ្ងរឡើយ
ខេត្តមណ្ឌលគិរី ៖ ផ្ទះប្រជាពលរដ្ឋ១០ខ្នងត្រូវបានវាយប្រហារ ដោយជំនន់ទឹក ភ្លៀងកាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០១៧ នៅចំណុចភូមិទួល ឃុំមេ ម៉ង់(ជាប់អូុតេ)ស្រុកកែវសីមា ខេត្ត មណ្ឌលគិរី។ អធិការនគរបាលស្រុកលោកសុិន ប៊ុន ... Read More »
សម្តេចតេជោនាយករដ្ឋមន្ត្រីថា បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាជាជោគជ័យសម្រាប់ប្រទេសជាតិទាំងមូល
ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា កាលពីព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧ នៅក្នុងយុទ្ធនាការស្វែងរកសំឡេងឆ្នោតថ្ងៃផ្តាច់ព្រ័ត្រនារាជធានីភ្នំពេញ ដែលតាមការប៉ាន់ប្រមាណមានអ្នកចូលរួមជាង២០ម៉ឺននាក់នោះបានប្រកាសជាសាធារណៈថា ការ បោះឆ្នោតឲ្យបេក្ខភាពឃុំ-សង្កាត់មកពី គណបក្សប្រជាជនកម្ពុជាគឺមិនមែនទទួលបានជោគជ័យតែបុគ្គលឈរឈ្មោះនោះទេ ប៉ុន្តែវាក៏ជាជោគជ័យរបស់ជាតិយើងទាំងមូលតែម្ដង ។ សម្ដេចតេជោ ... Read More »
ស្ត្រីក្រីក្ររស់នៅតាមដងទន្លេម្នាក់មានផ្ទៃពោះគ្រប់ខែឆ្លងទន្លេនៅលើកាណូត
ខេត្តកំពង់ឆ្នាំង៖ ស្ត្រីក្រីក្ររស់នៅតាមដងទន្លេម្នាក់មានផ្ទៃពោះគ្រប់ខែ ពេលធ្វើដំណើរទៅសម្រាលកូននៅមណ្ឌលសុខភាពមិនទាន់ដល់ផង ក៏សម្រាលកូននៅលើកាណូតបង្កឲ្យភ្ញាក់ផ្អើលទាំងកណ្តាលថ្ងៃដល់បងប្អូនប្រជាពលរដ្ឋ ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង១២និង១០នាទីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិ ឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ ឆ្នាំង ។ ... Read More »
តូចចិត្តប្តីទះកំផ្លៀង រត់ទៅទិញថ្នាំបំពុលកណ្តុរផឹកសម្លាប់ខ្លួន
ខេត្តកណ្តាល៖ ស្ត្រីម្នាក់ ដោយសារទ្រាំនឹងទង្វើប្តីលែងបាន ក៏រត់ទៅទិញថ្នាំបំពុលកណ្តុរផឹក ដើម្បីបញ្ចប់ជីវិត តែជីវិតថ្លៃត្រូវបានជួយសង្គ្រោះទាន់ពេលវេលា។ ករណីខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៨និង១០នាទីយប់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៧ នៅក្នុងផ្ទះស្ត្រីរង គ្រោះ ស្ថិតនៅភូមិជ្រោយមេត្រីលើ ឃុំ ឫស្សីជ្រោយ ស្រុកមុខកំពូល ... Read More »
រថយន្តស៊ីណាបើកជែងមិនមើលឧបសគ្គខាងមុខជ្រុលផ្តាច់ជីវិតយុវសិស្ស៣នាក់ស្លាប់ភ្លាមៗមួយរំពេច
ខេត្តបាត់ដំបង៖ យុវសិស្ស៣នាក់បានបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ ដោយសារគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តម៉ាកស៊ីណាបុកជាមួយម៉ូតូកាលពីវេលាម៉ោង២រសៀល ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងក្រុមទី៥៦ ភូមិបឹងព្រីង ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង ។ មន្ត្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា មុនពេលកើតហេតុ ... Read More »
វិចារណកថា៖ រាស្ត្រជ្រើសយកបក្សដែលមានបេក្ខជនល្អ និងកម្មវិធីនយោបាយការពារសន្តិភាព និងការអភិវឌ្ឍ
រយៈពេលជាង១៣ថ្ងៃនៃដំណើរការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤នេះប្រជារាស្ត្រទូទាំងនគរបានមើលឃើញយ៉ាងច្បាស់ថា គណបក្សប្រជាជនកម្ពុជានៅតែជាគណបក្សនយោបាយតែមួយគត់ដែលបានដើរតួនាទីសំខាន់នៅ កម្ពុជាមានធនធានមនុស្ស កម្មវិធីនយោបាយល្អ និងមានភាពជាក់ស្តែងក្នុងការអភិវឌ្ឍ ឃុំ-សង្កាត់ឆ្លើយតបនឹងតម្រូវការចាំបាច់របស់ពួកគាត់ពិតៗ ។ កម្មវិធីនយោបាយទាំង១៣ «ខ» របស់គណបក្សប្រជាជនកម្ពុជា ក្នុងការអភិវឌ្ឍ ឃុំ-សង្កាត់បានក្តោបរួមទាំងអស់ទៅលើកម្មវិធីនយោបាយរបស់គណបក្សដទៃទោះបី ជាបក្សទាំងនោះខិតខំបង្ហាញ ឬព្យាយាមក្នុងការឃោសនាបោកប្រាស់ទម្លាក់កញ្ចប់ ... Read More »
ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ដឹកនាំសមាជិកអ្នកគាំទ្របក្សរាប់ពាន់នាក់ បិទយុទ្ធនាការឃោសនារកសំឡេងឆ្នោត នៅខេត្តសៀមរាប
ខេត្តសៀមរាប៖ នាព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧ ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ប្រធានគណៈកម្មាធិកាកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តសៀមរាប អមដំណើរដោយ លោក ឃឹម ... Read More »
ជនបរទេសម្នាក់សង្ស័យបែកថ្នាំបើករថយន្តបុករះពីខណ្ឌចំការមន ហើយបើករត់រហូតដល់ខណ្ឌដូនពេញ
ភ្នំពេញ៖ ជនរបរទេសម្នាក់សង្ស័យបែកថ្នាំ បានលួចឡើងរថយន្តដឹកខ្សាច់មួយគ្រឿងហើយធ្វើសកម្មភាពបើករថយន្តបុករះរថយន្តជាច្រើនគ្រឿងនៅចំណុចកោះពេជ្រ សង្កាត់ទន្លេបាសាក់ខណ្ឌចំការមន ។ ប្រភពបញ្ជាក់ថា ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៣និង៣៥នាទីរសៀល ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧ ។ ក្រោយបង្កហេតុ ជនសង្ស័យបានធ្វើសកម្មភាពបើករថយន្តដឹកដីនោះរត់ពីទីតាំងបង្កហេតុ រហូតដល់ទឹកដីខណ្ឌដូនពេញ ទើបសមត្ថកិច្ចឡោមព័ទ្ធចាប់បាន ... Read More »
នាយករដ្ឋមន្ត្រីឥណ្ឌាទស្សនកិច្ចរុស្ស៊ី បង្កើនទំនាក់ទំនងទ្វេភាគី
នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧ ប្រធានាធិបតី រុស្សី Vladimir Putin និងនាយករដ្ឋមន្ត្រី ឥណ្ឌា លោក Narendra Modi បានចុះកិច្ចព្រមព្រៀងគ្នា ក្នុងការបង្កើនទំនាក់ទំនង ពាណិជ្ជកម្ម ... Read More »
បុរសជាគ្រូបង្រៀនម្នាក់ចូលម៉ាស្សាត្រូវនារីលួចលុយអស់៦០០ដុល្លារ
ភ្នំពេញ៖ បុរសម្នាក់ជាគ្រូបង្រៀននៅខេត្តកំពត ហើយបានមកភ្នំពេញ ដើម្បីសួរសុខទុក្ខប្រពន្ធដែលមករកសីុ ដោយមិនស្រួលខ្លួន ក៏បានទៅរកកន្លែងម៉ាស្សា កោសជប់នៅផ្លូវ២០០៤ ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ខណៈកំពុងកោសក៏ត្រូវនារីម៉ាស្សាបានលូកយកលុយអស់ចំនួន៦០០ដុល្លារ បង្កការភ្ញាក់ផ្អើលប្តឹងសមត្ថកិច្ចកាលពីវេលាម៉ោង៨យប់ថ្ងៃទី១ខែមិថុនាឆ្នាំ២០១៧ ។ បុរសជាគ្រូបង្រៀននោះឈ្មោះព្រំ ចាន់ថុនភេទប្រុសអាយុ៣៧ឆ្នាំមុខរបគ្រូបង្រៀន ... Read More »
លោក យឹម ឆៃលី និងលោក ហ៊ុន ណេង ដឹកនាំសមាជិកជាង២ម៉ឺននាក់ បើកយុទ្ធនាការឃោសនារកសំឡេងឆ្នោត នាថ្ងៃចុងក្រោយ ក្នុងខេត្តកំពង់ចាម
កំពង់ចាម៖ លោក យឹម ឆៃលី ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកំពង់ចាម លោក ហ៊ុន ណេង អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ចាម លោក ប៉ាន សូរស័ក្តិ អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយ ខេត្តកំពង់ចាម និងជាប្រធានក្រុម ... Read More »
លោកស្រី ម៉ែន សំអន ចេញឃោសនារកសំឡេងឆ្នោត នៅខេត្តស្វាយរៀង មានអ្នកចូលរួមជាច្រើនម៉ឺននាក់ លើសពីការរំពឹងទុក
ខេត្តស្វាយរៀង៖ លោកស្រី ម៉ែន សំអន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តស្វាយរៀង និងជាអ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង នៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅក្នុងបរិវេណស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្ត មានការជួបសមាជិកបក្ស ដើម្បីឃោសនារកសំឡេងឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់មានអ្នកគាំទ្ររបស់គណបក្សប្រជាជនកម្ពុជា រាប់ម៉ឺននាក់មកពីបណ្តាស្រុកក្រុងទាំង៨ ... Read More »
ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា សម្ដេចពញាចក្រី ហេង សំរិន ដឹកនាំសមាជិករាប់ពាន់នាក់ បើកយុទ្ធនាការឃោសនាបោះឆ្នោតទ្រង់ទ្រាយធំ នៅខេត្តត្បូងឃ្មុំ
ខេត្តត្បូងឃ្មុំ៖ ថ្ងៃបិទបញ្ចប់នៃយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៤ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧នេះ ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងជាតំណាងរាស្រ្តមណ្ឌលត្បូងឃ្មុំ សម្តេចពញាចក្រី ហេង សំរិន បានដឹកនាំសមាជិកសមាជិកាគណបក្ស បើកយុទ្ធនាការឃោសនារកសំឡេងឆ្នោត ... Read More »
លោក ហ៊ុន ម៉ាណែត ដឹកនាំសមាជិកគណបក្សប្រជាជន ជាង៦ពាន់នាក់ បើកយុទ្ធនាការឃោសនារកសំឡេងឆ្នោតទ្រង់ទ្រាយធំ នៅស្រុកមេមត់
ខេត្តត្បូងឃ្មុំ៖ លោក ហ៊ុន ម៉ាណែត សមាជិកគណៈកម្មាធិការកណ្ដាល និងជាអនុប្រធានក្រុមការងារគណៈកម្មាធិការកណ្ដាល ចុះជួយខេត្តត្បូងឃ្មុំ បានដឹកនាំសមាជិក-សមាជិកា និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាស្រុកមេមត់ ខេត្តត្បូងឃ្មុំ ជាង៦ពាន់នាក់ លើកក្បូនដង្ហែឃោសនារកសំឡេងឆ្នោត យ៉ាងផុសផុល នៅថ្ងៃបិទបញ្ចប់ នៃយុទ្ធនាការឃោសនាបោះឆ្នោត ... Read More »
លោក លឹម គានហោ ដឹកនាំសមាជិកសមាជិកា និងអ្នកគាំទ្រជិត២ម៉ឺននាក់ បើកយុទ្ធនាការក្នុងស្រុកពញាឮ
ខេត្តកណ្ដាល៖ លោក លឹម គានហោ អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកណ្ដាល និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកពញាឮ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧នេះ ដឹកនាំសមាជិកសមាជិកា និងអ្នកគាំទ្រប្រមាណជាង២ម៉ឺននាក់ បើកយុទ្ធនាការឃោសនារកសំឡេងឆ្នោត ថ្ងៃបិទបញ្ចប់។ ថ្លែងមុនដំណើរយុទ្ធនាការ ទីដែលជួបជុំគ្នានៅម្ដុំជើងភ្នំឧដ្គុង ... Read More »
រថយន្ត២គ្រឿងបុកគ្នានៅផ្លូវបំបែកជាបួនរងការខូចខាតយ៉ាងដំណំ
ភ្នំពេញ៖ រថយន្តព្រូសមួយគ្រឿង បានបើកបុកជាមួយរថយន្តឡុចសុីស RX330 មួយគ្រឿងទៀត ចំពីចហៀងពេញទំហឹងបណ្ដាលឲ្យរងការខូចខាត ។ គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង២និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវ១៦៣ កែងផ្លូវលេខ ៣១០ ... Read More »
ស្លាប់កម្មករម្នាក់និង៣០នាក់សន្លប់ ២ថ្ងៃក្រោយមក កម្មករ៤០នាក់ទៀតដួលសន្លប់នៅរោងចក្រអាកាស សិតហ្គាមេន
ភ្នំពេញ៖ ហេតុដ៏ភ្ញាក់ផ្អើលយ៉ាងខ្លាំងជាលើកទីពីរ ដោយកម្មការិនីដែលបម្រើការងារនៅរោងចក្រកាត់ដេរសំលៀកបំពាក់ យីហោ អាកាស សិតហ្គាមេន ដែលមានទីតាំងស្ថិតនៅក្នុង សួនឧស្សាហកម្មវឌ្ឍនៈ២ ភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ បានបន្តដួលសន្លប់ជាង៤០នាក់ទៀត ខណៈកំពុងធ្វើការងារ កាលពីវេលាម៉ោង៨និង៤០ព្រឹក ... Read More »
Fender ទើបតែបង្ហាញនូវរូបរាង Bluetooth speaker ថ្មីរបស់ខ្លួនចំនួនពីរម៉ូដែល
Fender កំពុងមានគំរោងចូលទៅក្នុងទីផ្សារ Bluetooth speaker នៅក្នុងរដូវកាលនេះជាមួយនឹង speaker ចំនួនពីរស៊េរីដែលមានឈ្មោះថា Newport និង Monterey ។ ម៉ូដែល Newport speaker នេះមានទំហំតូចល្មមអាចដាក់តាមខ្លួនបានស្រួល ... Read More »
ឧបករណ៍ថ្មី Misfit fitness tracker ផ្ដល់ជម្រើសច្រើនម៉ូតឲ្យអ្នកជ្រើសរើស
Misfit បានដាក់ដំណើរការឧបករណ៍ថ្មីមួយដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ជ្រើសរើសទៅតាមចំណូលចិត្តស្រលាញ់ដែលសាកសមនឹងខ្លួនគេបានយ៉ាងងាយស្រួល។ M.Y Misfit ផ្ដល់អោយអតិថិជនអាចប្ដូរពណ៌ ម៉ូតខ្សែនិងគ្រឿងបន្លាស់នៃផលិតផល Misfits នេះជាមួយក្រុមហ៊ុនអះអាងថាចំនួនសរុបជាង 600 នៃគ្រឿងបន្សំបញ្ចូលគ្នាដែលអាចរកបាន។ វាមានពណ៌ ផ្កាឈូក ប្រាក់ ទឹកប៊ិច ទឹកសមុទ្រ ... Read More »
គណបក្សប្រជាជនកម្ពុជាលេចធ្លោក្នុងពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ នៅខត្តពោធិ៍សាត់
ខេត្តពោធិ៍សាត់៖ ពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៤ នៅថ្ងៃអាទិត្យទី០៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ នាព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧ ឃើញលេចធ្លោជាងគេ គឺគណបក្សនយោបាយនៃគណបក្សប្រជាជនកម្ពុជា ... Read More »
ប្រទេសជាច្រើនហាមពលរដ្ឋខ្លួនទៅកាន់ហ្វីលីពីន ក្រោយការវាយប្រហារ បណ្តាលឲ្យស្លាប់និងរបួសជិត១០០នាក់
ប្រទេសជាច្រើន បានសម្រេច ហាមពលរដ្ឋរបស់ខ្លួនទៅកាន់ប្រទេសហ្វីលីពីនបើគ្មានការចាំបាច ក្រោយពេលមានហេតុការបាញ់ប្រហារ ប្លន់នៅ មជ្ឈមណ្ឌុល Resorts World ដែលមាន ទាំងសណ្ឋាគារ កាស៊ីណូ ស្ថិតនៅទីក្រុងម៉ានីល បណ្តាលឲ្យមានអ្នកស្លាប់កើនឡើង៣៤នាក់ និង ៥៤នាក់រងរបួស។ ... Read More »
អាមេរិកដាក់ទណ្ឌកម្មថ្មីទៅលើកូរ៉េខាងជើង និងក្រុមហ៊ុនរុស្ស៊ីជាប់ពាក់ព័ន្ធ
កាលពីថ្ងៃទី១ ខែមិថុនា ក្រុមហ៊ុន ព្រមទាំងបុគ្គលិករបស់កូរ៉េខាងជើង និងរុស្ស៊ីត្រូវបានអាមេរិកដាក់ចូលក្នុងបញ្ចីខ្មៅ ដោយបានជួយដល់កម្មវិធីមីស៊ីល និងបរមាណូរបស់កូរ៉េខាងជើង។ សារព័ត៌មានរ៉យទ័របានផ្សាយថា ក្រសួងហិរញ្ញវត្ថុអាមេរិកបានលើកឡើងពីគម្រោងដាក់ទណ្ឌកម្មខាងលើក្នុងពេលដែលអាមេរិក និងចិនអាចស្នើរដល់អង្គការសហប្រជាជាតិឲ្យដាក់ទណ្ឌកម្មទៅលើបុគ្គលិក និងក្រុមហ៊ុនកូរ៉េខាងជើងដែលពាក់ព័ន្ធនឹងការសាកល្បងមីស៊ីល។ ក្នុងចំណោមក្រុមហ៊ុនដែលនឹងត្រូវដាក់ទណ្ឌកម្មបន្ថែមមានក្រុមហ៊ុនរុស្ស៊ីដល់ទៅ២។ ពាក់ព័ន្ធនឹងករណីខាងលើ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោក Sergei ... Read More »
មហាអំណាចរបស់អាមេរិកត្រូវបាត់បង់ដោយខ្លួនឯង មិនចាំបាច់ មានប្រទេសណាមួយ មកដណ្តើម
នៅថ្ងៃទី២ ខែមិថុនា អតីតប្រធានាធិបតីអាមេរិក លោក អូបាម៉ា បានចេញមុខប្រឆាំង នឹងការសម្រេចរបស់ប្រធានាធិបតីត្រាំ ដែលបានប្រកាសដកហូតកិច្ចព្រមព្រៀងអាកាសធាតុនៅទីក្រុងប៉ារីស ដែលជា ទ្រព្យសម្បត្តិ ដ៏សំខាន់ របស់អតីតប្រធានាធិបតីអូបាម៉ា ក៏ត្រូវលោកត្រាំ សម្រេចលុបចោល។ ក្រោយការបញ្ជាក់របស់លោកត្រាំ ... Read More »
អនុប្រធានសហព័ន្ធបោះទុនបើកក្លិបហែលទឹកបណ្តុះថ្នាលយុវជនវ័យក្មេង
ភ្នំពេញ ៖ លោក ហែម ចាន់លី អនុប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក បានចំណាយថវិការបស់ខ្លួនប្រមាណជា៨៤.០០០ដុល្លារអាមេរិក បើកក្លិបហែលទឹកមួយ ស្ថិតនៅក្នុងទឹកដីខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ក្លិបហែលទឹកថ្មីមួយនេះ មានឈ្មោះថា ការ៉ាកុល ដែលបង្កើតឡើងក្នុងគោលបំណងផលិតធនធានកីឡាករវ័យ ក្មេង ... Read More »
អាជ្ញាធខេត្ត ឧត្តរមានជ័យ បានផ្តល់ផ្លូវបេតុងចំនួន៤ខ្សែមានប្រវែងសរុបចំនួន ៩៤៥ម៉ែត្រ ដល់ប្រជាពលរដ្ឋនៅភូមិសំរោង
ខេត្តឧត្តរមានជ័យ៖ អាជ្ញាធខេត្ត ឧត្តរមានជ័យ បានផ្តល់ផ្លូវបេតុងចំនួន៤ខ្សែរមានប្រវែងសរុបចំនួន ៩៤៥ម៉ែត្រ ដល់ប្រជាពលរដ្ឋនៅភូមិសំរោង សង្កាត់សំរោង ក្រុងសំរោង នៃខេត្តឧត្តរមានជ័យ ហើយត្រូវបានបើកការដ្ឋានសាងសង់ នៅព្រឹកថ្ងៃទី ០១/០៦/២០១៧នេះ ស្ថិតអធិបតីភាព « ស ... Read More »
ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាជំរុញឲ្យគ្រូជម្រើសជាតិ និងអត្តពលិកជឿជាក់លើពេទ្យ
ភ្នំពេញ ៖ លោក ប៉ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា បានផ្សព្វផ្សាយ និងជំរុញឲ្យគ្រូជម្រើសជាតិគ្រប់ប្រភេទកីឡាទាំងអស់ ដែលស្ថិតក្នុងរដូវកាលប្រមូលផ្តុំ ត្រូវមានការជឿជាក់លើគ្រូពេទ្យ របស់មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ដែលមានស្រាប់ត្បិតគ្រូពេទ្យទាំងនោះ គ្មានភារកិច្ចព្យាបាលក៏ពិតមែន ប៉ុន្តែពួកគាត់មានលទ្ធភាពក្នុងការជួយសង្គ្រោះបឋមដល់កីឡាករកីឡាកាករិនី ពន្យាការឈឺចាប់មុនរថយន្តសង្គ្រោះរបស់រដ្ឋមកដល់។ ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច