ព័ត៌មានទាន់ហេតុការណ៍៖
'

ពុទ្ធោមួយថ្ងៃ​សោះ! ឃាតកលាក់មុខ​សម្លាប់​មនុស្ស​៧នាក់​តាមដងផ្លូវ​ នៅទូទាំងប្រទេស​ ដូច្នេះ​មិនត្រូវ​បើកបរហួសល្បឿនកំណត់នោះទេ!

ភ្នំពេញ​៖​ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ បានឱ្យដឹងថា​ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២១ ខែសីហា ឆ្នាំ​២០២៤ម្សិលមិញ​ បានកើតឡើងចំនួន ១០លើក បណ្តាលឱ្យមនុស្សស្លាប់៧នាក់ និងរបួសធ្ងន់ស្រាល ៨នាក់។  ចំពោះ​ករណី​គ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងចំនួន១០លើកនេះ​ ... Read More »

កុំចេះតែហ៊ាន.! ឆក់កាបូបលុយពលរដ្ឋមួយថ្ងៃបានសម្រេច០២ដង ត្រូវនគរបាលជំនាញតាមចាប់ឃាត់ខ្លួនបានពីរនាក់  

ភ្នំពេញ ៖ ជនសង្ស័យ០២នាក់ ត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ធ្វើការដេញចាប់ឃាត់ខ្លួន បានកាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ ស្ថិតក្នុងមូលដ្ឋានខណ្ឌដង្កោបន្ទាប់ពីពួកគេជិះម៉ូតូឌុបគ្នាធ្វើសកម្មភាពឆក់កាបូបលុយពីប្រជាពលរដ្ឋចំនួនពីរលើកបានសម្រេចត្រឹមតែរយៈពេលមួយថ្ងៃ ។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបាន រួមមាន ៖ ... Read More »

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ព្រមានដកតួនាទីនិងក្របខ័ណ្ឌ ចំពោះមន្រ្តីអសកម្មមិនបានបំពេញតួនាទី ភារកិច្ចនិងការទទួលខុសត្រូវរបស់ខ្លួន ដែលធ្វើឱ្យមានបញ្ហាបរិស្ថាន ប៉ះពាល់សុខភាពនិងជីវិតរបស់ប្រជាពលរដ្ឋ 

ភ្នំពេញ ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានព្រមានដកតួនាទីនិងបញ្ចប់ក្របខ័ណ្ឌ ចំពោះមន្រ្តីដែលមិនបានបំពេញតួនាទី ភារកិច្ចនិងការទទួលខុសត្រូវរបស់ខ្លួន ក្នុងការបង្រ្កាបបទល្មើសបរិស្ថាន ដែលធ្វើឱ្យមានបញ្ហាបរិស្ថាន ប៉ះពាល់សុខភាពនិងអាយុជីវិត របស់ប្រជាពលរដ្ឋ។ ការព្រមានខាងលើធ្វើឡើង កាលពីរសៀលថ្ងៃពុធ ... Read More »

ក្រសួងបរិស្ថាន រួមជាមួយរដ្ឋបាលរាជធានីភ្នំពេញ ស្ថានទូតកូរ៉េប្រចាំនៅកម្ពុជា ព្រមទាំងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉ (KOICA) បើកទិវាសម្អាតពិភពលោកនៅកម្ពុជា ក្រោមប្រធានបទ «កម្ពុជាស្អាត ខ្មែរធ្វើបាន» 

ភ្នំពេញ ៖ លោក បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន រួមជាមួយ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឯកឧត្តមឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា ព្រមទាំងតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉ (KOICA) ... Read More »

រាជរដ្ឋាភិបាល តែងតាំង លោក ភូថង សេរីវុឌ្ឍី ឲ្យកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ ខេត្តកោះកុង

ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យ ស្តីពីការតែងតាំង លោក ភូថង សេរីវុឌ្ឍី ឲ្យកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ សូមបញ្ជាក់ថា ... Read More »

រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី ៖ កម្ពុជា គឺជាគម្រូនៃបទពិសោធន៍រវាងសន្តិភាព និងការអភិវឌ្ឍ

ភ្នំពេញ ៖ នារសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ Retno Marsudi រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ... Read More »

ជនជាតិចិនម្នាក់! បានធ្លាក់ពីលើអគារជាន់ទី៣ស្លាប់ភ្លាមៗ សង្ស័យអាចមានវិបត្តិផ្លូវចិត្ត

ខេត្តពោធិ៍សាត់ ៖ ជនជាតិចិនម្នាក់បានធ្លាក់ពីលើអាគារជាន់ទី៣ បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង ករណីនេះសមត្ថកិច្ចសនិ្នដ្ឋានជាបឋម អាចលោតសម្លាប់ខ្លួនដែលគេសង្ស័យបណ្ដាលមកពីមានវិបត្តិផ្លូវចិត្ត នេះបើតាមការបញ្ជាក់ពីលោក អធិការនៃអធិការដ្ឋាននគរបាលស្រុកវាលវែង នាព្រលប់ថ្ងៃពុធ២រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ... Read More »

ការអភិវឌ្ឍបៃតងរបស់ប្រទេសចិននឹងរួមចំណែកកាន់តែច្រើនដល់ការរីកចម្រើនរបស់មនុស្សជាតិ

អន្តរជាតិ ៖ នៅល្ងាចថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ គោរពធម្មជាតិ ធ្វើតាមធម្មជាតិ ... Read More »

ការបាញ់ប្រហារនៅសាលាមួយក្នុងប្រទេស Bosnia និង Herzegovina មនុស្ស៣នាក់ស្លាប់

បុរសម្នាក់កាន់កាំភ្លើងស្វ័យប្រវត្តិបានបាញ់ប្រហារនៅសាលាមួយក្នុងក្រុង Sanski Most ដោយបានសម្លាប់នាយកសាលា គ្រូ និងលេខាសាលាម្នាក់។ ប៉ូលិសក្នុងប្រទេសបូស្នៀ និងហឺហ្សេហ្គោវីណាបាននិយាយថា យ៉ាងហោចណាស់បុគ្គលិកបីនាក់នៅវិទ្យាល័យក្នុងទីប្រជុំជន Sanski Most ភាគខាងលិចប្រទេសត្រូវបានសម្លាប់ក្នុងការបាញ់ប្រហារដែលបានកើតឡើងកាលពីថ្ងៃទី ២១ ខែសីហា។ ប៉ូលិសមូលដ្ឋានបាននិយាយថា ... Read More »

ប្រទេសអាហ្វ្រិកខាងលិចចំនួនបីបានផ្ញើលិខិតទៅអង្គការសហប្រជាជាតិ ចោទប្រកាន់អ៊ុយក្រែនថាបានគាំទ្រក្រុមឧទ្ទាម

មន្ត្រីយោធានៃប្រទេស Burkina Faso, Mali និង Niger ទើបតែបានផ្ញើលិខិតទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយចោទប្រកាន់អ៊ុយក្រែនថាបានគាំទ្រក្រុមឧទ្ទាមនៅក្នុងតំបន់ Sahel នៃអាហ្វ្រិកខាងលិច។ កាលពីដើមខែនេះ ម៉ាលីបានផ្តាច់ទំនាក់ទំនងការទូតជាមួយអ៊ុយក្រែន បន្ទាប់ពីមានសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យទីភ្នាក់ងារចារកម្មយោធាអ៊ុយក្រែនអំពីការប្រយុទ្ធគ្នានៅភាគខាងជើងប្រទេសម៉ាលី ដែលបានសម្លាប់ទាហានម៉ាលី និងសមាជិកយោធាឯកជនជាច្រើននាក់ ... Read More »

អភិបាលខេត្តតាកែវ ថ្លែងអំណរគុណមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ បានចូលរួមជាមួយរាជរដ្ឋាភិបាល ទប់ស្កាត់ក្រុមអគតិចង់ផ្ដួលរំលំរាជរដ្ឋាភិបាល

ខេត្តតាកែវ ៖ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានថ្លែងអំណរគុណចំពោះមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ បានចូលរួមជាមួយរាជរដ្ឋាភិបាលទប់ស្កាត់ក្រុមអគតិនៅក្រៅប្រទេសមួយចំនួនតូច បានធ្វើការញុះញង់ប្រជាពលរដ្ឋនៅក្នុងស្រុក ឱ្យនាំគ្នាក្រោកឈរប្រឆាំងជាមួយរាជរដ្ឋាភិបាលស្របច្បាប់ ដោយយកលេសរឿងតំបន់អភិវឌ្ឍន៍ CLV ជាមួយប្រទេសជិតខាង។ ... Read More »

ផ្តន្ទាទោសជនជាតិចិនតៃវ៉ាន់៣នាក់ដាក់ពន្ធនាគារម្នាក់ៗ២០ឆ្នាំ និងពិន័យជាប្រាក់ម្នាក់ៗ២០លានរៀ

ភ្នំពេញ៖លោក ធាតុ ច័ន្ទពិសិដ្ឋ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ សាលាដំបូងរាជធានីភ្នំពេញ និងលោក ទុង រតនា ព្រះរាជអាជ្ញារង កាលពីល្ងាចថ្ងៃទី២០ ខែសីហាឆ្នាំ២០២៤ បានប្រកាសសាលក្រមផ្តន្ទាទោសលើជនជាតិចិនតៃវ៉ាន់៣នាក់១- ឈ្មោះ យ៉ាង សាវជិន ... Read More »

លោក ហុក ហួលីម ឧត្តមមន្ដ្រីថ្នាក់លេខ២ ត្រូវបានតែងតាំង ជានាយករដ្ឋបាល សាលារាជធានីភ្នំពេញ

ភ្នំពេញ ៖ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញប្រកាសតែងតាំងលោក ហុក ហួលីម ឧត្តមមន្ដ្រីថ្នាក់លេខ២ ជានាយករដ្ឋបាល សាលារាជធានីភ្នំពេញ។ នេះបើតាមប្រកាសដែលអង្គភាពព័ត៌មាន «នគរវត្ត» ... Read More »

ការចោទប្រកាន់លើក្រុមក្មេងទំនើង ពីបទ ហិង្សាដោយចេតនា

ភ្នំពេញ៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានី ភ្នំពេញ នារសៀលថ្ងៃទី២១ខេសីហា ឆ្នាំ២០២៤ បានបញ្ជាក់ថា តំណាងអយ្យការសម្រេចចោទប្រកាន់លើជនសង្ស័យ ទាំងពីរនាក់ខាងលើ និងបក្ខពួក ពីបទ ហិង្សាដោយចេតនា ប្រព្រឹត្តនៅចំណុចតាមបណ្តោយផ្លូវ សបិត ក្រុម៧៨ ភូមិ១៤ ... Read More »

អយ្យការ សម្រេចចោទប្រកាន់លើក្រុមក្មេងទំនើងពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស

ភ្នំពេញ ៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នារសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ បានបញ្ជាក់ថា តំណាងអយ្យការសម្រេចចោទប្រកាន់លើជនសង្ស័យទាំងពីរនាក់ខាងលើនិងបក្ខពួកពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុចផ្លូវបេតុងក្នុងបុរីពិភពថ្មី ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី០២ ខែសីហា ... Read More »

អធិការរងស្រុកគិរីសាគរម្នាក់ផឹកស៊ីស្រវឹងធ្លាក់ភ្នែកបាញ់៤ គ្រាប់ក្នុងកម្មវិធីខួបកំណើតរបស់ខ្លួន…ពេលនេះស្វាងចែស

ខេត្តកោះកុង៖ លោកអធិការរងស្រុកគិរីសាគរមួយរូបបាញ់កំដរដៃចំនួន ៤គ្រាប់ ក្នុងពេលផឹកស៊ីជួបជុំគ្នានៅអាហារដ្ឋានមួយកន្លែងស្ថិតនៅទំនប់ទឹកអូរជើងស៊ន ភូមិពាមកាយ ឃុំកោះស្តេច កាលពីយប់វេលាម៉ោង១៩ និង៣០ នាទីថ្ងៃទី១៧ ខែសីហា កន្លងទៅថ្មីៗនេះ ត្រូវបានស្នងការខេត្តកោះកុង កំពុងអនុវត្តនីតិវិធីលើសំណុំ រឿងលើដែលជាអ្នកប្រព្រឹត្តសកម្មភាពនោះ។ ប្រជាពលរដ្ឋនៅកន្លែងកើតហេតុ ... Read More »

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ផ្តាំផ្ញើដល់និស្សិតទៅសិក្សានៅប្រទេសចិនឱ្យខិតខំរៀនសូត្រដើម្បីត្រឡប់មកចូលរួមអភិវឌ្ឍប្រទេសជាតិ និងដើរតួនាទីជាភ្នាក់ងារផ្សព្វផ្សាយពីសក្កានុពលរបស់កម្ពុជា

ភ្នំពេញ÷ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ផ្តាំផ្ញើដល់និស្សិតដែលចេញទៅសិក្សានៅក្រៅប្រទេសឱ្យខិតខំរៀនសូត្រក្រេបយកចំណេះវិជ្ជា ដើម្បីត្រឡប់មកចូលរួមអភិវឌ្ឍប្រទេសជាតិ និងដើរតួនាទីជាភ្នាក់ងារផ្សព្វផ្សាយពីសក្កានុពលរបស់កម្ពុជា។ នាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ លោកហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអនុញ្ញាតទទួលជួបក្រុមនិស្សិតកម្ពុជា ដែលជាជ័យលាភីអាហារូបករណ៍ទៅសិក្សានៅប្រទេសសាធារណរដ្ឋកូរ៉េ ... Read More »

អគ្គនាយកដ្ឋានពន្ធដារ ផ្សព្វផ្សាយស្តីពីកាតព្វកិច្ចបិទតែមប្រិ៍អាករសម្រាប់បារី អាករសម្រាប់បំភ្លឺសាធារណៈ និងការប្រកាសពន្ធតាមប្រព័ន្ធអនឡាញ (e-Filing) ដល់សហគ្រាសផលិត នាំចូល និងចែកចាយបន្តផលិតផលស្រា ស្រាបៀ និងបារី

ភ្នំពេញ៖ បេីយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានពន្ធដារ នៅរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា អគ្គនាយកដ្ឋានពន្ធដារ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីកាតព្វកិច្ចបិទតែមប្រិ៍អាករសម្រាប់បារី អាករសម្រាប់បំភ្លឺសាធារណៈ និងការ ប្រកាសពន្ធតាមប្រព័ន្ធអនឡាញ(e-Filing) នៅសណ្ឋាគារ Fairfield By Marriot ... Read More »

រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជំរុញឱ្យការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋប្រកបដោយគុណភាព និងគ្រប់ជ្រុងជ្រោយ

ភ្នំពេញ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤នេះ បានដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំប្រចាំខែសីហា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត នៅទីស្តីការក្រសួងសុខាភិបាល។ ជាកិច្ចចាប់ផ្តើម លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានផ្តល់ជាអនុសាសន៍ដល់ថ្នាក់ដឹកនាំក្រសួងសុខាភិបាល ... Read More »

អកុសល ម្លេះ..! ស្ត្រីម្នាក់ជាបុគ្គលិកផ្សារ អុីអន ត្រូវរថយន្តសណ្ដោងរុឺម៉កកិនចំក្បាលស្លាប់មួយរំពេច   

ភ្នំពេញ ៖ ស្ត្រីម្នាក់ជាបុគ្គលិកផ្សារទំនេីបអុីអន បានជិះម៉ូតូចេញពីបន្ទប់ជួលទៅធ្វើការស្រាប់តែទាក់ដៃចង្កូតជាមួយនឹងឡំប្រឺតា បណ្ដាលឲ្យដួលខ្ទាតចូលក្រោមកង់រថយន្តសណ្ដោងរុឺម៉កកិនពីលើចំក្បាលបណ្តាលឲ្យស្លាប់មួយរំពេច បង្កការភ្ញាក់ផ្អើលដល់អ្នកដំណេីរកាលពីវេលាម៉ោង១និង១៥នាទីរសៀលថ្ងៃទី២ ១ ខែសីហា ឆ្នាំ២០២៤ តាមបណ្ដោយផ្លូវបេតុង ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ... Read More »

លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោករកឃើញយានយន្តល្មើសចំនួន ២៤៤គ្រឿងទៀយ ត្រូវបានផាកពិន័យនៅទូទាំងប្រទេស

ភ្នំពេញ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់ សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ បានបង្ហាញពីលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ខណៈកម្លាំងសមត្ថកិច្ចជំនាញចរាចរណ៍នៅទូទាំងប្រទេសកម្ពុជា រកឃើញយានយន្តល្មើសចំនួន ២៤៤គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ ។ ក្នុងប្រតិបត្តិការនោះ ... Read More »

កម្លាំងនគរបាលខេត្តមណ្ឌលគិរី ធ្វើការបង្រ្កាបស្រ្តីមា្នក់ដែលជាជនសង្ស័យ ក្នុងករណីជួញដូរបារីអេឡិចត្រូនិច

ខេត្តមណ្ឌលគិរី៖ ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា កម្លាំងនគរបាលខេត្តមណ្ឌលគិរី ធ្វើការបង្រ្កាបស្រ្តីមា្នក់ដែលជាជនសង្ស័យ ក្នុងករណីជួញដូរបារីអេឡិចត្រូនិច កាលពីយប់ម្សិលមិញនេះ។ ប្រភពដដែលបន្តថា ដោយអនុវត្តន៍តាមបទបញ្ជាយ៉ាងហ្មឺងម៉ាត់ពីលោក ឧត្តមសេនីយ៍ទោ ឡោ សុខា ... Read More »

លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖ ១- ... Read More »

លោកយាយមានអាយុវែងជាងគេបំផុតលើពិភពលោក បានទទួលមរណភាព ហើយ

សារព័ត៌មាន AFP នាថ្ងៃពុធទី២១ ខែសីហា ឆ្នាំ២០២៤នេះបានផ្សាយថា លោកយាយ Maria Branyas Morera ដែលជាប់កំណត់ត្រាជា បុគ្គលមានវ័យចំណាស់ជាងគេបង្អស់លើលោក ទើបតែបានទទួលមរណភាព នៅអាយុ១១៧ឆ្នាំ។ គ្រួសាររបស់លោកយាយបានបង្ហោះដំណឹងមរណភាពខាងលើ តាមបណ្តាញទំនាក់ទំនងសង្គម ... Read More »

អ៊ុយក្រែនបើកការវាយប្រហារទ្រង់ទ្រាយធំបំផុតមិនធ្លាប់មាននៅទីក្រុងមូស្គូ ដោយប្រើដ្រូន 

សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២១ ខែសីហា ឆ្នាំ២០២៤ បានដកស្រង់សម្តីអភិបាលក្រុងមូស្គូដែលបាននិយាយថា អ៊ុយក្រែនបានបើកការវាយប្រហារដ៏ធំមួយមិនធ្លាប់មាន មកលើរដ្ឋធានីមូស្គូ នៅថ្ងៃពុធនេះ ហើយកងកម្លាំងការពារដែនអាកាសរបស់រុស្ស៉ី បានបំផ្លាញយន្តហោះដ្រូនចំនួន ១១គ្រឿង ដែលហោះឆ្ពោះមក។ លោក ... Read More »

ជំងឺអុតស្វាបានឆ្លងដល់ប្រទេសថៃហើយ អាចជាប្រភេទបំប្លែងថ្មី

សារព័ត៌មាន AFP នាថ្ងៃពុធ ទី២១ ខែសីហា ឆ្នាំ២០២៤ បានផ្សាយថា ថៃបានរាយការណ៍ពីការរកឃើញករណីជំងឺ mpox ឬអុតស្វា ហើយអាចជាប្រភេទបំប្លែងថ្មី បន្ទាប់ពីអង្គការសុខភាពពិភពលោក (WHO) បានប្រកាសអាសន្នកម្រិតខ្ពស់សាជាថ្មី សម្រាប់ជំងឺនេះ។ ... Read More »

អ្នកនាំពាក្យលោកអភិសន្តិបណ្ឌិត ស សុខា ចេញសេចក្តីប្រកាសបដិសេធចំពោះការផ្សព្វផ្សាយថា “លោក ស ខេង និង ស សុខា ត្រូវបាន ហ៊ុន សែន បញ្ជាឱ្យព័ទ្ធផ្ទះ និងឃុំខ្លួននៅក្នុងផ្ទះ ពាក់ព័ន្ធនឹងការមិនគាំទ្រគម្រោង CLV”!

ភ្នំពេញ ៖ សេចក្តីបដិសេធ អ្នកនាំពាក្យលោកអភិសន្តិបណ្ឌិត សូមជម្រាបជូនសាធារណជនជ្រាបថា ប៉ុន្មានថ្ងៃនេះ មានការ ផ្សព្វផ្សាយតាមបណ្តាញសង្គមដោយបានសរសេរថា៖«លោក ស ខេង និង ស សុខា ត្រូវបាន ហ៊ុន ... Read More »

សពបុរសម្នាក់ប្រចណ្ឌប្រពន្ធលោតទឹកសម្លាប់ខ្លួនកាលពី២ថ្ងៃមុនពេលអណ្តែតនៅក្បែរសណ្ឋារគារសុខា

ភ្នំពេញ ៖ ប្រជាពលរដ្ឋបានប្រទះឃើញសាកសពបុរសដែលប្រចណ្ឌប្រពន្ធហើយសម្រេចចិត្តលោតទឹកពីលើស្រឡាង កាលពី២ថ្ងៃមុន ពេលនេះត្រូវបានគេប្រទះឃើញអណ្ដែតតាមទឹកទន្លេសាប នៅក្បែរសណ្ឋាគារសុខា ។ ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ នៅត្រង់ចំណុចច្រាំងទល់មុខសណ្ឋាគារ សុខា ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ... Read More »

នគរបាលខណ្ឌទួលគោកឃាត់ខ្លួនបុរសម្នាក់ប្រើប្រាស់គ្រឿងញៀនហើយបង្ហោះតាមបណ្ដាញសង្គម

ភ្នំពេញ÷ បុរសម្នាក់ប្រើប្រាស់សារធាតុញៀនហើយបង្ហោះតាមបណ្តាញសង្គម ត្រូវបានកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោកធ្វើការស្រាវជ្រាវរហូតដល់ឃាត់ខ្លួនបាន។ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤  វេលាម៉ោងប្រហែល១០និង៣០នាទី កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងសាឡាង នៃអធិការ ដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ពាក់ព័ន្ធករណីប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន នៅចំណុចផ្លូវលេខ ... Read More »

រដ្ឋបាលរាជធានីភ្នំពេញ បង្ហាញលេខទូរស័ព្ទមន្ត្រីអ្នកនាំពាក្យរដ្ឋបាលរាជធានី ដើម្បីងាយស្រួលទំនាក់ទំនងព័ត៌មានពីរដ្ឋបាលរាជធានីភ្នំពេញ

ភ្នំពេញ៖ មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ ទទួល បន្ទុកជាអ្នកនាំពាក្យឱ្យ រដ្ឋបាលរាជធានីភ្នំពេញ មានចំនួន៤រូប ហើយដើម្បីឱ្យ សាធារណជន និងអ្នកសារព័ត៌មានងាយស្រួលក្នុងការទំនាក់ទំនងការងារ រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី២១ ខែសីហា ឆ្នាំ២០៤ បានចេញសេចក្តីជូនដំណឹងមួយ ដោយបានបង្ហាញឈ្មោះ ... Read More »