ព័ត៌មានទាន់ហេតុការណ៍៖
'

ហេតុអ្វីប្រទេសចិនយកចិត្តទុកដាក់លើផែនការប្រាំឆ្នាំ

  អន្តរជាតិ ៖ ទន្លេយ៉ងហ្សេ ជាទន្លេវែងជាងគេបំផុតក្នុងទ្វីបអាស៊ី ហូរកាត់ប្រទេសចិនពីទិសខាងលេចទៅខាងកើត ទំហំផ្ទៃទឹកមានប្រវែងដល់ទៅ១.៨លានគីឡូម៉ែត្រការ៉េ។ រាប់ពាន់ឆ្នាំកន្លងទៅ ការធ្វើដំណើរទៅមកឆ្លងកាត់ទន្លេយ៉ងហ្សេជាបញ្ហាលំបាកមួយ រហូតដល់ទសវត្សឆ្នាំ១៩៥០ ស្ពានឆ្លងកាត់ទន្លេយ៉ងហ្សេទីមួយបានសាងសង់រួចរាល់ និងដាក់ឱ្យដំណើរការ ដែលបានដោះស្រាយនូវបញ្ហាលំបាកខាងធ្វើចរាចរណ៍។ នេះជាការចេញផ្សាយដោយ គេហទំព័រ ... Read More »

កូរ៉េខាងជើងធ្វើតេស្តមីស៊ីលប្រភេទថ្មី ក្រោមការត្រួតពិនិត្យពីមេដឹកនាំគីម ជុងអ៊ុន

សារព័ត៌មាន Reuters បានផ្សាយថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញានេះ បានរាយការណ៍ថាកូរ៉េខាងជើងបានធ្វើតេស្ដមីស៊ីលបាលិស្ទីគតាក់ទិកស៊េរីថ្មីមួយដោយបំពាក់ក្បាលគ្រាប់ខ្នាតយក្ស និងមីស៊ីលគ្រូស កាលពីថ្ងៃពុធម្សិលមិញ ក្រោមការបញ្ជាដោយផ្ទាល់ពីលោក គីម ជុងអ៊ុន ដែលអំពាវនាវឱ្យពង្រឹងសមត្ថភាពអាវុធទូទៅ ... Read More »

លទ្ធផលបង្ក្រាបករណីក្មេងទំនើង ២សប្ដាហ៍ដើមខែកញ្ញានេះ នគរបាលបង្ក្រាបបានជាង២០ករណី

ភ្នំពេញ ៖ លោកបណ្ឌិត ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្នុងរយៈពេល២សប្ដាហ៍ដើមខែកញ្ញា ឆ្នាំ២០២៤នេះ កម្លាំងនគរបាលជាតិ ចាប់ពីថ្នាក់អគ្គស្នងការដ្ឋាន រហូតដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ បានបង្ក្រាបករណីក្មេងទំនើងសរុបជាង២០ករណី ... Read More »

ឃុំ​ចំនួន​២នៅ​ស្រុក​កែវ​សីមាត្រូវជំនន់​ទឹកភ្លៀងកំពុង​ជន់​លិច​ផ្ទះសម្បែង

ខេត្តមណ្ឌលគិរី៖ ក្នុងឃុំ​ចំនួន​ពីរនៅ​ភូមិសាស្ត្រ​ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី កំពុង​រង​នូវ​ជំនន់​ទឹកភ្លៀង​យ៉ាង​ខ្លាំង ហើយ​ផ្ទះសម្បែង​ប្រជាពលរដ្ឋ​ជា​ច្រើន​ខ្នងបាន​រង​ផល​ប៉ះពាល់ ប៉ុន្តែ​កងកម្លាំង​សមត្ថកិច្ចបាន​ជម្លៀស​ប្រជាពលរដ្ឋទៅ​កាន់​ទីទួល​សុវត្ថិភាព​អស់ហើយ ។    លោក សាន គឹ​ម​អ៊ា​ប អភិបាលស្រុក​កែវ​សីមាបាន​ឱ្យដឹង​ថា ជំនន់​ទឹកភ្លៀងបាន​ជន់​ឡើង​នៅ​វេលា​ទៀប​ភ្លឺថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០២៤ធ្វើ​ឱ្យប៉ះពាល់​ដល់​ឃុំ​មេ​ម៉​ង់ ... Read More »

ឧបនាយករដ្ឋមន្រ្តី សុខ ចិន្តាសោភា ទទួលជួបឯកអគ្គរាជទូតនូវែលសេឡង់

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ឱ្យដឹងថា ៖ លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅថ្ងៃទី១៨ ខែកញ្ញា ... Read More »

ទឹកទន្លេមេគង្គខេត្តកំពង់ចាមបានបន្តហក់ឡើងដល់កម្ពស់ជិត១៣ម៉ែត្រ ធៀបថ្ងៃម្សិលមិញទឹកឡើង០.៣២ម៉ែត្រ

ខេត្តកំពង់ចាម ៖ នៅថ្ងៃទី១៩ ខែកញ្ញាឆ្នាំ២០២៤នេះ ទឹកទន្លេមេគង្គខេត្តកំពង់ចាមមានកម្ពស់១២,៩៦ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ទឹកឡើង០,៣២ម៉ែត្រ។ ដោយឡែកកម្ពស់ទឹកនាពេលនេះធៀបទៅឆ្នាំ២០២៣ ទឹកទន្លេមានកម្ពស់ ១២.៩៨ម៉ែត្រ។ នេះបើយោងតាមរបាយការណ៍បញ្ជាក់ពីលោក អ៊ុម វិបុល ប្រធាន មន្ទីរធនធានទឹក ... Read More »

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បើកវគ្គបណ្តុះបណ្តាលស្តីពីការត្រួតពិនិត្យនីត្យានុកូលភាព

ភ្នំពេញ ៖ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ដ្រីប្រចាំការ រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី និងជាប្រធានក្រុមប្រឹក្សាអ្នកច្បាប់ នៅថ្ងៃពុធ ទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ម្សិលមុិញ បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «ការត្រួតពិនិត្យនីត្យានុកូលភាព» ... Read More »

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អនុញ្ញាតឲ្យគណៈប្រតិភូរដ្ឋអាយដាហូឆ្មាំជាតិសហរដ្ឋអាមេរិក ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឲ្យលោក ឧត្តមសេនីយ៍ទោ ទីម៉ូធី ជេ.ដុនណេឡេន (Timothy J. ... Read More »

ដើម្បីសម្រួលដល់បងប្អូនប្រជាពលរដ្ឋដែលប្រកបរបររកស៊ី និងកាត់បន្ថយពេលវេលាក្នុងការធ្វើដំណើរទៅមកដោយផ្ទាល់ក្នុងការស្នើសុំប័ណ្ណសមាជិក ប.ស.ស.

ភ្នំពេញ​៖​ ដើម្បីសម្រួលដល់បងប្អូនប្រជាពលរដ្ឋដែលប្រកបរបររកស៊ី និងកាត់បន្ថយពេលវេលាក្នុងការធ្វើដំណើរទៅមកដោយផ្ទាល់ក្នុងការស្នើសុំប័ណ្ណសមាជិក ប.ស.ស. បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងរៀបចំស្ដង់ចុះបញ្ជីសមាជិក ប.ស.ស. ចល័ត ដើម្បីធ្វើការចុះបញ្ជីសមាជិក ប.ស.ស. នៅតាមបណ្ដាខេត្តមួយចំនួន ដែលគ្រោងនឹងប្រព្រឹត្តទៅតាមទីតាំង និងកាលបរិច្ឆេទ ... Read More »

សមត្ថកិច្ចរកឃើញហើយរថយន្តដែលបុកកុមារី២នាក់ស្លាប់ ហើយនឹងស្រាវជ្រាវស្វែងរកម្ចាស់រថយន្តឱ្យចូលខ្លួនដោះស្រាយទៅតាមនីតិវិធី

   ភ្នំពេញ៖ លោក រ៉េន រតនៈ ជំនួយការ និងជាអ្នកនាំពាក្យលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាយប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤នេះ បានបង្ហាះផ្សាយនូវសារប្រកបដោយក្ដីសង្ឃឹមជូនទៅកាន់ឪពុកម្ដាយសពកុមារី២រូប ... Read More »

Man City បានត្រឹមស្មើជាមួយ Inter Milan ក្នុងការប្រកួតបើកឆាក Champions League

ការប្រកួត Champions League រវាងក្រុមខ្លាំងទាំង២គឺមេឃខៀវ Manchester City ជាមួយក្រុមខ្លាំងមកពីអុីតាលី Inter Milan បានត្រឹមលទ្ធផលស្មើគ្នា០ទល់០ប៉ុណ្ណោះនៅកីឡដ្ឋាន Etihad កាលពីរាត្រីថ្ងៃទី១៨ឈានចូលថ្ងៃទី១៩ កញ្ញានេះ។ ក្រុមរបស់លោក Pep ... Read More »

សម្ដេចតេជោ​ ហ៊ុន​ សែន​ អនុមោទនា ថ្ងៃកាន់បិណ្ឌ២

ភ្នំពេញ​៖​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែង​ថា៖​ ថ្ងៃទី១៩ កញ្ញា​ ឆ្នាំ​២០២៤នេះ ត្រូវនឹងថ្ងៃពុធ ២ រោច ខែភទ្របទ ឆ្នាំរោងឆស័ក ... Read More »

ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍!​ គ្មានអ្នកស្លាប់​ នៅតាមដងផ្លូវ​ ខណៈ​មានអ្នករបួសធ្ងន់ស្រាល ៨នាក់​ នៅទូទាំងប្រទេស​ម្សិលមិញនេះ​!

ភ្នំពេញ​៖​ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ បានឱ្យដឹងថា​ ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស​ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ម្សិលមិញនេះ​ បានកើតឡើងចំនួន ៥លើក មិនបណ្តាលឱ្យមនុស្សស្លាប់ ប៉ុន្តែ​មានអ្នករបួសធ្ងន់ស្រាល ... Read More »

ព្រឹត្តិការណ៍សមរាត្រី នៅប្រាសាទអង្គរវត្ត នឹងកើតឡើងនៅថ្ងៃទី២២ខែកញ្ញា

ខេត្តសៀមរាប៖ ពេលវេលាដែលអ្នកទេសចរតែងតែទន្ទឹងរង់ចាំ បានមកដល់ទៀតហើយ នោះគឺព្រះអាទិត្យនឹងរះឡើងចំកំពូលប្រាសាទកណ្តាលនៃប្រាសាទ អង្គរវត្ត ឬសមរាត្រី ដែលនឹងកើតឡើងនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ខាងមុខនេះ។ ព្រឹត្តិការណ៍មហស្ចារ្យគឺព្រះអាទិត្យនឹងរះឡើងចំកំពូលប្រាសាទកណ្តាលនៃប្រាសាទអង្គរវត្ត តែងបានទាក់ ទាញ ចំណាប់អារម្មណ៍ពីសំណាក់ភ្ញៀវទេសចរជាតិនិងអន្តរជាតិយ៉ាងច្រើន ដែលចង់ឃើញហេតុការណ៍នេះ ហើយចង់ផ្តិតយករូបភាពនេះទុកជាអនុស្សាវរីយ៍។ ... Read More »

ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី៦០%

ភ្នំពេញ​៖​ ក្រសួងធនធានទឹក​ និង​ឧតុនិយម​ នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​១៩​ ខែកញ្ញា​ ឆ្នាំ​២០២៤នេះ​ បានចេញសេចក្ដីជូនដំណឹង​ស្តីពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា ខណៈ​នៅ​រាជធានី​ ខេត្ត​ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដីរហូតដល់៦០%។  ក្រសួងធនធានទឹក​ បានបញ្ជាក់ថា​ ... Read More »

ស្ថានទូតបារាំងនឹងបើកទ្វារឲ្យសាធារណជនចូលទស្សនានៅក្នុងទិវាបេតិកភណ្ឌ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤

បន្ទាប់ពីបានស្វាគមន៍អ្នកចូលទស្សនាជាង៥ ៣០០នាក់កាលពីឆ្នាំមុនដែលជាចំនួនដ៏ច្រើនមិនធ្លាប់មាន ស្ថានទូតបារំាងប្រចាំកម្ពុជានឹងបើកទ្វារសាជាថ្មីជូនសាធារណជនចូលទស្សនានៅថ្ងៃសៅរ៍ ទី២១ ខែកញ្ញា ឆ្នាំ២០២៤ ចាប់ពីម៉ោង០៨ព្រឹកដល់រហូតម៉ោង៤រសៀល (រួមទាំងពេលថ្ងៃត្រង់ផងដែរ)។ ព្រឹត្តិការណ៍នេះធ្វើឡើងនៅក្នុងក្របខ័ណ្ឌនៃទិវាបេតិកភណ្ឌអឺរ៉ុប ដើម្បីអនុញ្ញាតឱ្យសាធារណជនអាចស្វែងយល់ ឬស្វែងយល់ជាថ្មីអំពីស្ថានទូត ដែលពោរពេញ​ដោយប្រវត្តិ​សាស្រ្ត និងជាពិសេសបានមកកម្សាន្តនៅក្នុងឧទ្យានស្ថានទូតទំហំ៤,៧ហិកតា ដែលជាតំបន់បៃតងធំជាងគេមួយនៅរភ្នំពេញ ហើយក៏ជាជម្រកនៃជីវៈ​ចម្រុះ ... Read More »

ខណៈមេឃកំពុងធ្លាក់ភ្លៀង​ រថយន្តទំនេីប​ម៉ាក​Jeep​ បានពន្លះ​ក្បាល​នាគ​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវបណ្ដាល​ឱ្យរងការ​ខូចខាត​និង​ធ្វើឱ្យអ្នក​បេីក​បរ​រងរបួស​

ភ្នំពេញ​ ៖​ បុរសម្នាក់បានបេីករថយន្ត​ម៉ាក​Jeep RUBICON មួយគ្រឿង​ខណៈមេឃកំពុងភ្លៀង​ ដែលសង្ស័យមេីលផ្លូវមិនច្បាស់​​ក៏ជ្រុល​ទៅ​បុកក្បាលនាគ​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​បណ្ដាល​ឱ្យរថយន្ត​ហោះ​គងលើ​ទ្រូង​ផ្លូវ​រងការ​ខូចខាត​ព្រម​ទាំង​​ធ្វើឱ្យអ្នក​បេីក​បរ​រងរបួស​។ ហេតុការណ៍នេះបង្កឡេីងកាលពី​វេលា​ម៉ោង​៨និង​៥០នាទី​យប់​ ថ្ងៃ​ទី​១៨​ខែ​កញ្ញា​ឆ្នាំ​២០២៤​ នៅជិត​ស្ពាន​អាកាស​ក្បាល​ថ្នល់​ ផ្លូវ​ព្រះ​នរោត្តម​ សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការមន​ រាជធានី​ភ្នំពេញ​ ។  ​   ... Read More »

យុវជនម្នាក់បែកក្បាលធ្លាយខួរស្លាប់យ៉ាងរន្ធត់ បន្ទាប់ពីត្រូវរថយន្ដដឹកប្រេងឥន្ធនៈ បេីកកៀរទាក់ដៃចង្កូតជាមួយម៉ូតូឱ្យដួលនិងកិនពីលេី

ភ្នំពេញ ៖ រថយន្តដឹកប្រេងឥន្ធនៈមួយគ្រឿងបានបេីកកៀរម៉ូតូហុងដាឌ្រីមដែលជិះដោយយុវជនម្នាក់ធ្វើឱ្យទាក់ដៃចង្កូតដួលចូលក្រោមកង់រថយន្តកិនបែកក្បាលធ្លាយខួរស្លាប់ភ្លាមមួយរំពេច បង្កការភ្ញាក់ផ្អេីលដល់អ្នកដំណេីរនៅវេលាម៉ោង ៣និង៣០នាទីទៀបភ្លឺឈានចូលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ទល់មុខវត្តស្ទឹងមានជ័យ ផ្លូវ២១៧ ភូមិភ្នាត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ សមត្ថកិច្ចបានឱ្យដឹងថា សពជនរងគ្រោះមានឈ្មោះ ... Read More »

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ជួយព្យាបាលជំងឺកង្វះសារធាតុពណ៍ និងបញ្ហាគំហើញភ្នែករបស់ក្មួយស្រីពីរនាក់បងប្អូន រស់នៅក្រុងរុនតាឯក

ភ្នំពេញ ៖ ដោយក្តីមេត្តាករុណាដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី បានចាត់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ... Read More »

១៥ថ្ងៃខែកញ្ញា នគរបាលបង្រ្កាបបទល្មើសល្បែងស៊ីសងជាង២០ទីតាំង នៅរាជធានី-ខេត្តចំនួន១២ !

ភ្នំពេញ៖ ក្នុងរយៈពេល១៥ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែកញ្ញារហូតដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ សមត្ថកិច្ចនគរបាលជាតិ នៃក្រសួងមហាផ្ទៃ បានបង្ក្រាបល្បែងស៊ីសងប្រមាណ២០ទីតាំង ដោយកើតមាននៅរាជធានី-ខេត្ត ចំនួន១២ប៉ុណ្ណោះ។ នេះបើតាម បណ្ឌិត ទូច សុឃៈ ... Read More »

រដ្ឋបាលរាជធានីភ្នំពេញចេញសេចក្តីណែនាំស្តីពីការរៀបចំពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌនិងកឋិនទាន ឆ្នាំ២០២៤នៅរាជធានីភ្នំពេញ

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីណែនាំស្តីពីការរៀបចំពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងកឋិនទាន ឆ្នាំ២០២៤នៅរាជធានីភ្នំពេញ។  ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ជាបុណ្យប្រពៃណីព្រះពុទ្ធសាសនាដ៏សំខាន់របស់ពុទ្ធសាសនិកជនខ្មែរគ្រប់ៗរូបដែលតែងតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំ។ ពិធីបុណ្យនេះ ប្រារព្ធឡើងដើម្បីឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធនៃអ្នកមាន គុណទាំងឡាយដែលបានលាចាកលោកនេះទៅកាន់លោកខាងមុខ។ ម្យ៉ាងវិញទៀត ក៏ជាឱកាសសម្រាប់ការជួបជុំឪពុកម្តាយ បងប្អូនញាតិមិត្តដែលរស់នៅទីផ្សេងៗគ្នា អាចស្វែងយល់បានពីសុខទុក្ខ ... Read More »

តំណាងអយ្យការ ចោទប្រកាន់លើក្រុមក្មេងទំនើង ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស

ភ្នំពេញ ៖ អយ្យការអមសាលាដំបូងរាជធានីភ្នំ នីភ្នំពេញ ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ការចោទប្រកាន់លើក្រុមក្មេងទំនើង ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស !  អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា៖ កាលពីថ្ងៃទី ១៧ ខែកញ្ញា ... Read More »

លោកLi Qiang នាយករដ្ឋមន្រ្តីចិនផ្ញើលិខិតអបអរសាទរចំពោះការបើកមហាសន្និបាតលើកទី ៦៨ នៃអង្គការថាមពលបរមាណូអន្តរជាតិ

អន្តរជាតិ ៖ នៅរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤គេហទំព័រ «CCFR China state-controlled media »  បានផ្សាយថា ៖ លោកនាយករដ្ឋមន្ត្រីចិន Li Qiang ... Read More »

សម្ដេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវប្រជាពលរដ្ឋ ចូលរួមប្រឆាំងដាច់ខាតចំពោះចេតនាបង្កភាពចលាចលក្នុងសង្គម

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវប្រជាពលរដ្ឋកម្ពុជាគ្រប់មជ្ឈដ្ឋាន ចូលរួមជាមួយរាជរដ្ឋាភិបាលធ្វើការប្រឆាំងដាច់ខាតចំពោះចេតនាបង្កភាពចលាចលក្នុងសង្គមតាមរយៈការប្រឌិតព័ត៌មានមិនពិត ការភូតភរ ក្លែងបន្លំ និងការញុះញង់បងប្អូនប្រជាពលរដ្ឋឱ្យធ្វើសកម្មភាពដែលបង្កអសន្តិសុខ បំផ្លាញសន្តិភាព និងស្ថិរភាពសង្គម ដែលអាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការបណ្តុះវប្បធម៌សន្តិភាព ... Read More »

ករណីផ្ទុះឧបករណ៍ទំនាក់ទំនងនៅប្រទេសលីបង់បណ្តាលឱ្យមានមនុស្ស៩នាក់ស្លាប់បាត់បង់ជីវិត

អន្តរជាតិ ៖ លោកFirass Abiadរដ្ឋមន្ត្រីសុខាភិបាលសាធារណៈលីបង់ បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី ១៧ខែកញ្ញាថា ករណីផ្ទុះឧបករណ៍ទំនាក់ទំនងនៅកន្លែងជាច្រើនក្នុងប្រទេសលីបង់នៅរសៀលដដែលនោះបានបណ្តាលឱ្យមានមនុស្សយ៉ាងតិចណាស់ ៩ នាក់ស្លាប់បាត់បង់ជីវិត និងប្រហែល ២៨០០ នាក់ទៀតរងរបួស។ នេះបើយោងតាមការផ្សាយពី គេហទំព័រ «CCFR ... Read More »

ឆ្នាំដំបូងនីតិកាលទី៧នេះ មន្រ្តីក្រសួងមហាផ្ទៃ ផ្ដល់លិខិតឆ្លងដែនជូនពលរដ្ឋជាង៣សែនក្បាល ខណៈសេវាអនឡាញកំពុងដំណើរការរលូន!

ភ្នំពេញ ៖ ក្នុងរយៈពេល១ឆ្នាំ គិតចាប់ពីខែសីហា ឆ្នាំ២០២៣ ដល់ខែកញ្ញា ឆ្នាំ២០២៤ មន្រ្តីនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ បានផ្ដល់សេវាធ្វើលិខិតឆ្លងដែនជូនប្រជាពលរដ្ឋបានចំនួន៣០៣.៣៨៨ក្បាល ក្នុងនោះបើគិតពីឆ្នាំ២០១៤មក មន្រ្តីបានផ្តល់សេវានេះជូនប្រពលរដ្ឋចំនួន៣.០៣៥.២៩១ក្បាលហើយ។ នេះបើតាមលោកបណ្ឌិត ទូច សុឃៈ ... Read More »

UNICEF ៖ ព្យុះ Yagi នៅតំបន់អាស៉ីអាគ្នេយ៍ បណ្តាលឱ្យកុមាររហូតដល់៦លាននាក់ រងផលប៉ះពាល់

សារព័ត៌មាន AFP នាថ្ងៃពុធ ទី១៨ ខែកញ្ញា ឆ្នាំ២០២៤ បានផ្សាយថា អង្គការ UNICEF បានរាយការណ៍នាថ្ងៃពុធនេះថា គ្រោះទឹកជំនន់និងរអិលបាក់ដីដ៏អាក្រក់ ដែលបង្កឡើងដោយព្យុះ Yagi បានជះផលប៉ះពាល់លើ កុមារសរុបជិត ... Read More »

ហេតុអ្វី ! នៅមានវិនាសកម្មព្រៃឈើនៅតំបន់ព្រៃឡង់ ?

ភ្នំពេញ ៖ លោក តាន់ គឹមសួរ អ្នកការពារ អភិរក្សព្រៃឈើ សត្វព្រៃ បានព្យាយាមស្រាវជ្រាវ រកភ័ស្តុតាងពីសកម្មភាពនៅមានវិនាសកម្មព្រៃឈើនៅតំបន់ព្រៃឡង់ ? ដោយកាលពីម្សិលមុិញ លោកបានបង្ហោះលើផេកផ្លូវការថា ៖ «នេះគឺជាលទ្ធផលដ៏ធំធេងមួយដែលខ្ញុំបានរុករកឃើញ ... Read More »

យានយន្តល្មើសចំនួន ២៥០គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេសនាថ្ងៃនេះ!

ភ្នំពេញ៖ តាមរបាយការណ៍ពី នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់ សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤​ បានបង្ហាញពី​លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក​ ខណៈ​កម្លាំង​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​នៅទូទាំងប្រទេសកម្ពុជា​ រកឃើញយានយន្តល្មើសចំនួន ២៥០គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ ។  ... Read More »

នៅថ្ងៃទី១ ខែតុលា ជប៉ុននឹងបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្រ្តីថ្មីជាផ្លូវការ

សារព័ត៌មាន AFP នាថ្ងៃពុធ ទី១៨ ខែកញ្ញា ឆ្នាំ២០២៤ បានផ្សាយថា មន្រ្តីគណបក្សកាន់អំណាចជប៉ុន បានឱ្យដឹងនាថ្ងៃពុធនេះថា នាយករដ្ឋមន្រ្តីថ្មីនៃប្រទេសជប៉ុន នឹងត្រូវបោះឆ្នោតជ្រើសរើសជាផ្លូវការដោយសភានៅថ្ងៃទី១ ខែតុលា ក្រោយការបោះឆ្នោតរើសប្រធានបក្សកាន់អំណាចថ្មី នៅសប្តាហ៍ក្រោយ។ ការស្ទង់មតិជាបន្តបន្ទាប់កន្លងមកនេះ ... Read More »