ព័ត៌មានទាន់ហេតុការណ៍៖
'

សមត្ថកិច្ចឃាត់​ម៉ូតូដែល​បំពាក់​បំពង់​ស៊ីម៉ាំង​កែច្នៃ​ តែប្រជាពលរដ្ឋនាំគ្នាមកតវ៉ាជាមួយសមត្ថកិច្ច

ភ្នំពេញ​៖​ ​សមត្ថកិច្ចនគរបាល​ប៉ុស្តិ៍​កន្ទោក​សហការ​ជាមួយ​កំលាំង​នគរបាល​ខណ្ឌ​កំបូល បាន​ឃាត់​ម៉ូតូ​មួយ​គ្រឿង ដែល​បំពាក់​បំពង់​ស៊ីម៉ាំង​កែច្នៃ​​យក​ទៅ​ណែនាំ​ ប៉ុន្តែ​ប្រជាពលរដ្ឋ​ ដែលត្រូវ​ជា​មិត្តភ័ក្ដិ​ម្ចាស់​ម៉ូតូ​ នាំគ្នាមកតវ៉ា ​ថា​សមត្ថកិច្ច​ចង់​ធ្វើ​ស៊ីទៅវិញ ។ ហេតុការណ៍នេះបង្កឲ្យមានការ ភ្ញាក់​ផ្អើល​កាល​ពី​ម៉ោង​១០​យប់ ​ថ្ងៃ​ទី​២៩ ​ខែ​តុលា ​ឆ្នាំ​២០២៤​នៅ​តាម​បណ្ដោយ​ផ្លូវ​ បេតុង​ ... Read More »

បុរសម្នាក់បេីករថយន្តងោកមួយភាំងបានរេចង្កូត​ជ្រុល​ទៅ​បុក​បង្កាន់ដៃ​ស្ពាន​ព្រែក​ជ្រៃ​

ភ្នំពេញ៖ រថយន្តឡិចស៊ីសមួយគ្រឿង​ខណៈ​អ្នក​បេីក​បរ​ងោក​មួយ​ភាំង​បានរេចង្កូត​ជ្រុល​ទៅ​បុក​នឹង​បង្កាន់ដៃ​ស្ពាន​ បណ្តាល​ឱ្យរងការ​ខូចខាត​មួយចំហៀងខាងមុខ តែសំណាងល្អមិនបណ្តាលឱ្យមានអ្នករងរបួសឡើយ។    ​ហេតុការណ៍នេះបានកេីតឡេីងនៅ​វេលាម៉ោង​៣និង​៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃ​ទី​៣០ខែ​តុលា​ឆ្នាំ​២០២៤​ នៅចំណុច​គល់​ស្ពាន​ព្រែក​ជ្រៃ​ ផ្លូវ​លេខ២១៧​សង្កាត់​ស្ពាន​ថ្ម​ ខណ្ឌ​ដង្កោ​ ។  ​   តាមប្រភពព័ត៌មានពី​បុរស​ជា​អ្នក​បេីក​បរ​បាន​អោយ​ដឹង​ថា​ មុន​ពេល​កេីតហេតុ​រូបគាត់បានបើករថយន្ត​ម៉ាក​ឡិចស៊ីស​RX 350 ពណ៌ស​ ... Read More »

Man Utd ពិភាក្សាជាមួយលោក Amorim ដើម្បីស្នងតំណែងលោក Ten Hag ដែលត្រូវបណ្តេញចេញ

ក្លិបបិសាចក្រហម Manchester United កំពុងពិភាក្សាអំពីការតែងតាំងអ្នកចាត់ការទូទៅរបស់ក្លិប Sporting លោក Ruben Amorim ជាអ្នកជំនួសតំណែងលោក Erik ten Hag ដែលក្លិបបានបញ្ចប់តួនាទីកាលពីល្ងាចថ្ងៃទីចន្ទ ទី២៨ ខែតុលា។ ... Read More »

ព្យុះទី២១ឈ្មោះកងរី (Kong-rey)​ នៅបន្តមានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងឦសាន ខណៈសម្ពាធទាបគ្របដណ្តប់លើសមុទ្រចិនខាងត្បូង និងលើកម្ពុជា

ភ្នំពេញ​៖​ ក្រសួងធនធានទឹក​ និង​ឧតុនិយម​ នៅព្រឹក​ថ្ងៃ​ពុធ​ទី​៣០​ ខែតុលា​ ឆ្នាំ​២០២៤នេះ​ បានចេញសេចក្ដីជូនដំណឹង​ស្តីពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា ខណៈ​ព្យុះទី២១ឈ្មោះកងរី (Kong-rey)នៅបន្តមានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងឦសាន ខណៈសម្ពាធទាបគ្របដណ្តប់លើសមុទ្រចិនខាងត្បូង ឈូងសមុទ្រថៃ និងគ្របដណ្តប់លើភាគ ខាងក្រោម នៃអាងទន្លេមេគង្គនិងលើព្រះរាជាណាឲក្រកម្ពុជា។ ក្រសួងធនធានទឹក​ ... Read More »

ក្រសួងអប់រំបើកប្រជុំសម្រេចលទ្ធផលប្រឡងសញ្ញាបត្រទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤

ភ្នំពេញ៖ ព្រឹកថ្ងៃទី៣០ខែតុលាឆ្នាំ២០២៤ថ្នាក់ដឹកនាំក្រសួងអប់រំ យុជន និងកីឡា រៀបចំកិច្ចប្រជុំសម្រេច និងបោះពុម្ពលទ្ធផលប្រឡងសញ្ញាបត្រទុតិយភូមិ ក្រោមការត្រួតពិនិត្យដោយផ្ទាល់ពីបណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងដោយមានការចូលរួមសង្កេត ... Read More »

ឃាតកលាក់មុខ​បន្ត​សម្លាប់​មនុស្ស​តាមដងផ្លូវ​រាល់​ថ្ងៃ​! មនុស្សស្លាប់៤នាក់ និងរបួសធ្ងន់ស្រាល ៩នាក់

ភ្នំពេញ​៖​ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ បានឱ្យដឹងថា​ ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤​ បានកើតឡើងចំនួន៨លើក បណ្តាលឱ្យមនុស្សស្លាប់៤នាក់ និងរបួសធ្ងន់ស្រាល ៩នាក់ ។  ... Read More »

គ្រូបង្វឹក AC Milan មិនបោះបង់ការប្រជែងដណ្តើមពាន Serie A ទោះបីជាចាញ់ Napoli

ក្រុមខ្លាំងនៅអ៊ីតាលី Napoli បានវ៉ាដាច់៧ពិន្ទុដាច់លើកំពូលតារាង Serie A ជាមួយនឹងការទទួលជ័យជម្នះ ២-០ នៅលើទឹកដី AC Milan កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី៣០ ខែតុលានេះ។ អតីតខ្សែប្រយុទ្ធក្រុម Inter Milan ... Read More »

ព្រឹត្តិការណ៍ស្នាមញញឹមនៃកម្ពុជា លើកទី២ទទួលបានលទ្ធផលជោគជ័យគួរឱ្យមោទនៈ

ខេត្តសៀមរាប៖ នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ នេះ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមជាអធិបតីភាព ... Read More »

រដ្ឋមន្ត្រីក្រសួងអប់រំចុះពិនិត្យការរៀបចំត្រៀមសម្រាប់ពិធីបើកព្រឹត្តិការណ៍ប្រកួតកីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការលើកទី២

ភ្នំពេញ៖ នាល្ងាចថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ បណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈកម្មាការរៀបចំការប្រកួតកីឡាជាតិលើកទី៤ និង កីឡាជាតិជនពិការលើកទី២ ... Read More »

បុរសម្នាក់សង្ស័យងងុយដេកបើករថយន្ដទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវរងការខូចខាតរថយន្ដមួយកំណាត់មុខ

ភ្នំពេញ​ ៖​ បុរសម្នាក់បើករថយន្ត Toyota Prius ជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឲ្យរងការខូចខាត១កង់​ ឯរថយន្តខ្ទេចស្ទេីរមួយកំណាត់មុខ​ ដោយបង្កឡេីងកាលពីវេលាម៉ោង៧យប់ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ទីតាំងកើតហេតុ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ  ... Read More »

រាជធានី-ខេត្ត ២៥ បានបញ្ជូនបេក្ខភាពចូលរួមប្រកួត ប្រជែងក្លាយជា អង្គភាពផ្តល់សេវាសាធារណៈគំរូ ឆ្នាំ២០២៤

ភ្នំពេញ៖ ក្នុងដំណាក់កាលបូកសរុបការដាក់ពាក្យចូល រួមប្រកួតប្រជែង ក្នុងកម្មវិធី វាយតម្លៃ និងទទួលស្គាល់ អង្គភាពផ្តល់សេវាសាធារណៈគំរូ ឆ្នាំ២០២៤ សម្រាប់វិស័យអប់រំ និងវិស័យសុខាភិបាល  ក្រុមការងារទទួលបានបេក្ខភាពចូលរួមពីគ្រប់រាជធានី-ខេត្តទាំងអស់។ ក្នុងន័យនេះ ដើម្បីធ្វើវឌ្ឍនភាពបូកសរុបលទ្ធផលនៃការដាក់ពាក្យចូលរួមប្រឡងប្រជែងអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ... Read More »

ស្ត្រីម្នាក់បើករថយន្តរេចង្កូតទៅបុកកន្ទុយកុងតឺន័រដែលចតទុកចោលបង្កឱ្យខូចខាតរថយន្តផ្នែកខាងមុខយ៉ាងដំណំ

​   ភ្នំពេញ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយស្ត្រីម្នាក់ បានបើកបររថយន្តរេចង្កូតទៅបុកកន្ទុយកុងតីន័រ១គ្រឿងដែលចតទុកចោល បង្កអោយមានការខូចខាតផ្នែកខាងមុខយ៉ាងធ្ងន់ធ្ងរ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៤០នាទីយប់ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤​ ស្ថិតនៅតាមបណ្តោយផ្លូវ១៦ម៉ែត្រភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ​   តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុមានស្ត្រីម្នាក់បើកបររថយន្ត Fortuner ... Read More »

រដ្ឋមន្ត្រីក្រសួងវប្បធម៌៖ ព្រឹត្តិការណ៍ស្នាមញញឹមនៃកម្ពុជាបានបង្ហាញពីវប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់នៃការរស់នៅពលរដ្ឋខ្មែរ និងក៏ជាទីទាក់ទាញវិស័យទេសចរណ៍

ខេត្តសៀមរាប ៖ ព្រឹត្តិការណ៍ស្នាមញញឹមនៃកម្ពុជា និងព្រឹត្តិការណ៍ផ្សេងៗទៀតដែលទាក់ទងនឹងវប្បធម៌ និងសិល្បៈខ្មែរ គឺបានរួមចំណែកលើកតម្កើង និងផ្សព្វផ្សាយ វប្បធម៌ ប្រពៃណី ដែលជាមរតកប្រពៃណីជាតិ គឺបានបង្ហាញដល់ សាធារណជន និងភ្ញៀវទេសចរឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀត។ នេះជាការថ្លែងបញ្ជាក់ពីសំណាក់លោកស្រីបណ្ឌិតសភាចារ្យ ភឿង ... Read More »

មេធំរបស់ TikTok បានក្លាយទៅជាអ្នកមានបំផុតរបស់ប្រទេសចិន

លោក Zhang Yiming ស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យាយក្ស ByteDance ដែលជាម្ចាស់ ប្រព័ន្ធផ្សព្វផ្សាយសង្គម TikTok បានក្លាយទៅអ្នកមានបំផុតរបស់ប្រទេសចិនដែលមានទ្រព្យសម្បត្តិផ្ទាល់ខ្លួនចំនួន 49.3 ពាន់លានដុល្លារ។   ក្នុងវ័យ៤១ឆ្នាំ លោក Zhang ... Read More »

ទេសរដ្ឋមន្ដ្រី ព្រុំ សុខា លើកទឹកចិត្តកីឡាករ កីឡាការិនី ជួយផ្សព្វផ្សាយអំពីផលប៉ះពាល់ដោយគ្រឿងញៀនដល់យុវជនគ្រប់ស្រទាប់វណ្ណៈ

ភ្នំពេញ៖ លោក ព្រុំ សុខា ទេសរដ្ឋមន្ត្រី និងជាអនុប្រធានប្រចាំការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានលើកទឹកចិត្តដល់កីឡាករ កីឡាការិនីរបស់សហព័ន្ធកីឡាប្រដាល់កម្ពុជា បន្តជួយផ្សព្វផ្សាយអំពីផលប៉ះពាល់ដោយសារគ្រឿងញៀន និង ឥទ្ធិពលអាក្រក់ ដល់យុវជនគ្រប់ស្រទាប់វណ្ណៈ។  ការលើកឡើងបែបនេះ បានធ្វើឡើងក្នុងឱកាសអញ្ជើញជាតំណាងរបស់ លោកសន្តិបណ្ឌិត ... Read More »

មួយថ្ងៃ! យានយន្តល្មើសចំនួន ១៧២គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស

ភ្នំពេញ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ បានបង្ហាញពី​លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក​ ខណៈ​កម្លាំង​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​នៅទូទាំងប្រទេសកម្ពុជា​ រកឃើញយានយន្តល្មើសចំនួន ១៧២គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩​ ។  ក្នុងប្រតិបត្តិការនោះ​ ចំនួនគោលដៅសរុប ... Read More »

ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ២៤នាក់ នៃលទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១០ករណីទូទាំងប្រទេសថ្ងៃទី២៩ តុលានេះ!

ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ២៤នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១០ករណី ទូទាំងប្រទេសនៅថ្ងៃទី២៩ ខែតុលា ។ ក្នុងចំណោមជនសង្ស័យចំនួន ២៤នាក់ រួមមាន៖​ ជួញដូរ ... Read More »

របួសជាង១៥០នាក់ដោយការដុតកាំជ្រួច នៅពីធីបុណ្យសាសនានៅឥណ្ឌា

សារព័ត៌មាន AFP បានផ្សាយថា ប៉ូលិសឥណ្ឌាបានចាប់ខ្លួនមនុស្សពីរនាក់ នៅថ្ងៃអង្គារ ទី២៩ ខែតុលានេះ បន្ទាប់ពីផាវ និងកាំជ្រួចដែលដុតក្នុងពិធីសាសនានៅប្រាសាទមួយកន្លែងផ្ទុះឡើងបង្កការឆាបឆេះ បណ្តាលឱ្យមនុស្សជាច្រើនត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្នុងនោះ ៨នាក់របួសធ្ងន់។ តាមវីដេអូផ្សព្វផ្សាយដោយកាសែតឥណ្ឌា មនុស្សរាប់រយនាក់បានប្រមូលផ្តុំគ្នានៅជុំវិញប្រាសាទហិណ្ឌូ ក្នុងតំបន់ ... Read More »

អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យម្នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីឆក់កាបូប!

ភ្នំពេញ​៖​ បញ្ជាការ​ដ្ឋាន​កងរាជអាវុធហត្ថរាជធានីភ្នពេញ​ នៅរសៀលថ្ងៃទី​២៩​ ខែតុលា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ មុខសញ្ញាចោរឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋម្នាក់​ ត្រូវ​បានបង្ហាញមុខជា​សាធារណៈ​ ក្រោយ​ឃាត់ខ្លួន​យកមកសាកសួរ​រហូត​បញ្ចប់​នីតិវិធី​ និងត្រៀមខ្លួនបញ្ជូនទៅកាន់​សាលាដំបូងរាជធានីភ្នំពេញ​ ដេីម្បីចាត់ការតាមច្បាប់​។  ប្រភពដដែលបន្តថា​ កាលពីវេលាម៉ោង​ ១២:០០នាទី ថ្ងៃត្រង់ ... Read More »

លោក Xi Jinping ប្រធានរដ្ឋចិនរៀបចំពិធីបដិសណ្ឋារកិច្ចដើម្បីស្វាគមន៍ដំណើរទស្សនកិច្ចរបស់លោក Stubb ប្រធានាធិបតីហ្វាំងឡង់ នៅប្រទេសចិន

អន្តរជាតិ ៖ នៅល្ងាចថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ រសៀលថ្ងៃទី២៩ខែតុលា លោក ... Read More »

កំណាត់ផ្លូវជាតិលេខ៣ គឺជាខ្សែផ្លូវនៃប៉ូលសេដ្ឋកិច្ច និងទេសចរណ៍ដ៏មានសក្តានុពលរបស់កម្ពុជា

ភ្នំពេញ ៖ ក្រសួងសាធារណការ និង ដឹកជញ្ជូន នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា ៖ ផ្លូវនេះមានប្រវែង ១៣៤,៨២៦គីឡូម៉ែត្រ ចាប់ពី រាជធានីភ្នំពេញ (ចោមចៅ) ... Read More »

មេទ័ព និងទាហានកូរ៉េខាងជើង នឹងបញ្ជូនទៅប្រយុទ្ធជួរមុខជាមួយអ៊ុយក្រែន

សារព័ត៌មាន Reuters បានផ្សាយថា សមាជិកសភាកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃអង្គារ ទី២៩ ខែតុលានេះថា មន្ត្រីយោធាជាន់ខ្ពស់ និងកងទ័ពកូរ៉េខាងជើងមួយចំនួន ដែលត្រូវបានដាក់ពង្រាយទៅរុស្ស៉ី អាចនឹងត្រូវផ្លាស់ទៅកាន់សមភូមិជួរមុខ ក្នុងសង្គ្រាមជាមួយអ៊ុយក្រែន។ សមាជិកសភាកូរ៉េខាងត្បូង មិនបានផ្តល់ពេលវេលាជាក់លាក់ទេ ប៉ុន្តែការអត្ថាធិប្បាយនេះកើតឡើង ... Read More »

មន្ទីរទេសចរណ៍ខេត្តព្រៃវែងសូមបដិសេធទាំងស្រុងចំពោះការផ្សាយព័ត៌មានមិនពិតរបស់ក្រុមអាស៊ីសេរី តាមរយៈគណនី Facebook Page ឈ្មោះ RFA Khmer

ខេត្តព្រៃវែង ៖ ប្រភពពីមន្ទីរទេសចរណ៍ខេត្តព្រៃវែង ចេញសេចក្តីបដិសេធព័ត៌មាន មន្ទីរទេសចរណ៍ខេត្តព្រៃវែងសូមបដិសេធទាំងស្រុងចំពោះការផ្សាយព័ត៌មានមិនពិតរបស់ក្រុមអាស៊ីសេរី តាមរយៈគណនី Facebook Page ឈ្មោះ RFA Khmer ។  ការបានផ្សាយថាអាជីវកម្មកាយភ្នំប៉ះពាល់វិស័យទេសចរណ៍នៅតំបន់បាភ្នំ ជាសកម្មភាពធ្វើឡើងដើម្បីមួលបង្កាច់ ក្នុងចេតនាទុច្ចរិត ... Read More »

លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអនុញ្ញាតឱ្យលោកស្រី អគ្គនាយកនៃអគ្គនាយកដ្ឋានយុវជន ដឹកនាំប្រតិភូយុវជននៃសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជាសំណេះសំណាល និងសម្តែងការគួរសម

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤នេះ លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ... Read More »

ចិន៖ អវកាសយានិកក្រុមថ្មី ៣ រូបទៀត នឹងទៅផ្លាស់វេនស្នាក់នៅក្នុងស្ថានីយអវកាសរបស់ខ្លួន

សារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី២៩ ខែតុលា ឆ្នាំ២០២៤ បានផ្សាយថា នៅថ្ងៃពុធសប្តាហ៍នេះ ចិននឹងបញ្ជូនអវកាសយានិក៣នាក់ទៀត ឡើងទៅកាន់ស្ថានីយអវកាសរបស់ខ្លួន ខណៈវាគឺជាបេសកកម្មសរុបលើកទី១៤ហើយ របស់ប្រទេសចិន ក្នុងការបញ្ជូនមនុស្សឡើងទៅទីអវកាស។ ក្នុងចំណោមបេសកកម្មទាំង១៤នោះ បេសកកម្មចំនួន៨ ... Read More »

ជនជាតិវៀតណាមចំនួន ២៦នាក់ ត្រូវ​បានបណ្ដាញចេញពីកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង

ខេត្តស្វាយរៀង​៖​ នាយកដ្ឋាននគរបាល​អន្តោប្រវេសន៍​នៅរសៀលថ្ងៃទី​២៩​ ខែតុលា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ មន្រ្តីជំនាញ​ តែងតែ​ចុះស្រាវជ្រាវ​ និងត្រួត​ពិនិត្យ​ជនបរទេស​ដែលចូល​មករស់នៅ​ក្នុប្រទេសកម្ពុជា​ ជាប្រចាំ​ ដេីម្បី​ទប់ស្កាត់​ការលួចស្នាក់នៅធ្វើការងារខុសច្បាប់ និងគ្មានលិខិតឆ្លងដែន។  ជាក់ស្ដែង​តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ពីអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកសន្តិបណ្ឌិត ... Read More »

ក្រសួងការបរទេសចិន៖ អាមេរិកជំរុញជាចំហនូវការធ្វើឱ្យលំហអវកាសទៅជាសមរភូមិ គឺជាគំរាមកំហែងយ៉ាងខ្លាំងដល់សន្តិសុខរួមនិងសិទ្ធិនិងផលប្រយោជន៍អភិវឌ្ឍន៍របស់ប្រទេសនានា

អន្តរជាតិ ៖ នៅរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ថ្ងៃទី២៨ ខែតុលា ... Read More »

លោក ហង់ ជួនណារ៉ុន អញ្ជើញក្នុងពិធីក្រុងពាលីមុនប្រារព្ធព្រឹត្តិការណ៍ប្រកួតកីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការលើកទី២ នាថ្ងៃស្អែក នៅពហុកីឡាដ្ឋានជាតិ អូឡាំពិក

ភ្នំពេញ៖ នាល្ងាចថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈកម្មាការរៀបចំការប្រកួតកីឡាជាតិលើកទី៤ និង កីឡាជាតិជនពិការលើកទី២ ព្រមទាំងក្រុមការងារពាក់ព័ន្ធរៀបចំពិធីក្រុងពាលីតាមបែបសាសនា ... Read More »

គណ:ប្រតិភូរដ្ឋបាលខេត្តស្វាយរៀង អញ្ជើញគោរពវិញ្ញាណក្ខន្ធ សព ឯកឧត្តម ជា ចាន់តូ តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ

ភ្នំពេញ ៖ នារសៀលថ្ងៃអង្គារ ១២រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ នៅគេហដ្ឋាននៃសព ផ្ទះលេខ១៣៥ ផ្លូវម៉ាស៊ីនទឹក សង្កាត់ជ្រោយចង្វារ ... Read More »

សមាសភាពនៃក្រុមអវកាសយានិកនៃយានអវកាសផ្ទុកមនុស្ស Shenzhou ១៩ ត្រូវបានប្រកាស

អន្តរជាតិ ៖ នៅរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ថ្ងៃទី ២៩ ... Read More »