ព័ត៌មានទាន់ហេតុការណ៍៖
'

ចោរម្នាក់ជំនាញដើរលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋត្រូវបានសមត្ថកិច្ចខណ្ឌទួលគោកឃាត់ខ្លួន

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ជំនាញខាងដើរលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ ត្រូវបានសមត្ថកិច្ចខណ្ឌទួលគោកឃាត់ខ្លួនកាលពីវេលាម៉ោង៤ទៀបភ្លឺថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ នៅចំណុចមុខផ្ទះលេខ៧៤២ ផ្លូវលេខ១២៨ ក្រុម១០ ភូមិ៤ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។   ... Read More »

រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីអញ្ជើញធ្វើបាឋកថាស្ដីពីគោលនយោបាយដីធ្លី និងការចុះបញ្ជីដីធ្លីនៅកម្ពុជា

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញពីការគាំទ្រ និងលើកទឹកចិត្តឱ្យមានការរៀបចំបាឋកថា ដើម្បីពង្រីកការស្វែងយល់ទាក់ទិននឹងគោលនយោបាយដីធ្លី និងការចុះបញ្ជីដីធ្លីនៅកម្ពុជា ជាប្រយោជន៍ក្នុងការកសាងប្រទេសជាតិឱ្យបានល្អប្រសើរ។  នេះជាប្រសាសន៍លើកឡើងរបស់ លោកឧបនាយករដ្ឋមន្ត្រី ... Read More »

រយៈពេល៧ថ្ងៃ ប្រជាពលរដ្ឋជិត១២ម៉ឺននាក់បានឈ្វេងយល់អំពីគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពនៅទូទាំងប្រទេស!

ភ្នំពេញ៖ រយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី៨ ដល់១៥ ខែកញ្ញា ឆ្នាំ២០២៤នេះ ប្រជាពលរដ្ឋសរុបចំនួន ១១៩,៤៦២នាក់ បានចូលរួមឈ្វេងយល់អំពីគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពនៅតាមរដ្ឋបាលដែនដីរាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ ... Read More »

កាំភ្លើងធំ Arsenal ប៉ះក្រុមខ្លាំងមកពីអុីតាលី Atalanta រាត្រីនេះ

ក្រុមកាំភ្លើងធំ Arsenal កំពុងធ្វើដំណើរទៅជួបក្រុមការពារតំណែងជើងឯក Europa League មកពីអុីតាលី Atalanta នៅកីឡដ្ឋាន Gewiss រាត្រីថ្ងៃព្រហស្បតិ៍នេះសម្រាប់ការប្រកួតបើកឆាកនៃពានរង្វាន់ UEFA Champions League ឆ្នាំ២០២៤-២០២៥ ដែលនេះជាការប្រកួតដំបូងនៃរដូវកាលអឺរ៉ុបសម្រាប់ក្រុមទាំង២។ ... Read More »

មន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែងបើកកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារត្រីមាសទី៣ និងលើកទិសដៅការងារត្រីមាសទី៤

ខេត្តស្ទឹងត្រែង ៖ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង ក្រោមអធិបតីភាព លោក បណ្ឌិត នួន ពេជ្រនិមិត្ត ជារដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញបើកកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារត្រីមាសទី៣ ... Read More »

សម្តេចធិបតី វាយតម្លៃខ្ពស់ចំពោះឯកអគ្គរាជទូតថៃ ប្រចាំកម្ពុជា ដែលបានរួមចំណែកលើកកម្ពស់ទំនាក់ទំនងកម្ពុជា-ថៃ

ភ្នំពេញ៖ ក្នុងឱកាសនៃជំនួប ឯកឧត្តម Cherdkiat Attharkor ឯកអគ្គរាជទូតថៃ ប្រចាំកម្ពុជា ដែលចប់បេសកកម្មការទូត បានកោតសរសើរការរីកចម្រើនលើវិស័យជាច្រើននៅកម្ពុជា រួមទាំងការរក្សាបាននូវស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចគួរឱ្យកត់សម្គាល់ ក្រោយវិបត្តិកូវីដ-១៩។ ឯកឧត្តម ឯកអគ្គរាជទូត បានសម្ដែងនូវសេចក្ដីសោមនស្ស ... Read More »

Leipzig ត្រូវប៉ះគីឡូធ្ងន់មកពីអេស្ប៉ាញ At.Madrid នៅថ្ងៃបើកឆាក Champions League រាត្រីនេះ

ក្រុមឡើងជើងមកពីអាល្លឺម៉ង់ RB Leipzig នឹងធ្វើដំណើរទៅជួបក្រុមម្ចាស់ផ្ទះ Atlético Madrid ក្នុងការប្រកួតវគ្គជម្រុះ UEFA Champions League រដូវកាលថ្មីនេះនៅកីឡដ្ឋាន Estádio Cívitas Metropolitano នារាត្រីថ្ងៃព្រហស្បតិ៍ ... Read More »

សម្តេចធិបតី ៖ តាមរយៈការបោះឆ្នោតសំឡេងភាគច្រើនលើសលប់ ៤៦ លើ ៥១សំឡេង បានគាំទ្រតួលេខ ២០៦ដុល្លារ អំពីលទ្ធផលនៃការចរចាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៥

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នារសៀលថ្ងៃី១៩ ខែកញ្ញា ឆ្នាំ២០២៤ បានមានប្រសាសន៍ថា ៖ មុននេះបន្តិច ឯកឧត្តម ហេង ... Read More »

លោក ផាន់ ចាន់ធុល ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ប្រចាំត្រីមាសទី៣ របស់ខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២៤ លោក ផាន់ ចាន់ធុល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ប្រចាំត្រីមាសទី៣ ឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តសម្រាប់ត្រីមាសទី៤ ... Read More »

ប្រធានមន្ទីរធម្មការនិងសាសនាខេត្ត្តស្វាយរៀង៖ បុណ្យកាន់បិណ្ឌនៅខេត្តស្វាយរៀងវត្តទាំង២៤៦វត្តត្រូវបានពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋាននាំយកចង្ហាន់ បច្ច័យទៅវេរប្រគេនព្រះសង្ឃច្រើនកុះករដូចរាល់ឆ្នាំដែរ

ខេត្តស្វាយរៀង៖ លោកទីវ សុភា ប្រធានមន្ទីរធម្មការនិងសាសនាខេត្ត្តស្វាយរៀងបានឲ្យដឹងនៅថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០២៤នេះថា តាមរយៈការពិនិត្យជាក់ស្ដែងរបស់មន្ទីរធម្មការនិងសាសនាខេត្តស្វាយរៀង ឃើញថា ក្នុងរយៈពេល ២ថ្ងៃនេះ គឺពិធីកាន់បិណ្ឌ១និងបិណ្ឌ២សម្រាប់វត្តនៅតាមទីប្រជុំជនមានពុទ្ធបរិស័ទអញ្ជើញទៅច្រើនជាប្រក្រតី។ ដោយឡែកវត្តដែលនៅតាមជនបទ មានពុទ្ធបរិស័ទអញ្ជើញទៅជាមធ្យម ប៉ុន្តែតាមការសង្កេតទៅ ... Read More »

លោកឧត្តមសេនីយ៍ទោ ពិត បញ្ញា ដឹកនាំការងារការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ប្រជុំប្រចាំខែកញ្ញា និងដាក់ចេញទិសដៅការងារខែតុលា ឆ្នាំ២០២៤

ភ្នំពេញ​៖​ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បានឱ្យដឹងថា​ ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ពិត បញ្ញា ស្នងការរង ... Read More »

ឯកឧត្ដម ឃួង ស្រេង៖ រដ្ឋបាលរាជធានីភ្នំពេញ មានការងារយ៉ាងច្រើនដែលយើងបាននិងកំពុងអនុវត្ត ហើយក៏មានបញ្ហាប្រឈមជាច្រើនផងដែរដែលយើងបាន និងកំពុងដោះស្រាយ

ភ្នំពេញ៖ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖  រដ្ឋបាលរាជធានីភ្នំពេញ មានការងារយ៉ាងច្រើន ដែលយើងបាននិងកំពុងអនុវត្ត ហើយក៏មានបញ្ហាប្រឈមជាច្រើនផងដែរ ដែលយើងបាននិងកំពុងដោះស្រាយ។ ឯកឧត្ដមអភិបាលរាជធានីបានបញ្ជាក់បែបនេះ នៅក្នុងវេទិកាពិគ្រោះយោបល់របស់ក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ ស្តីពីបញ្ហាប្រឈមនិងសំណូមពរ ... Read More »

Roma ចែកផ្លូវគ្នាជាមួយគ្រូបង្វឹកលោក De Rossi

ក្លិប AS Roma បានបណ្តេញគ្រូបង្វឹកលោក Daniele De Rossi បន្ទាប់ពីដឹកនាំក្រុមបានឈ្នះការប្រកួតលីកចំនួន៤លើកដំបូងនៃរដូវកាលរបស់ក្លិបនេះ។ លោក De Rossi ដែលបានចំណាយពេលជិត២ទសវត្សរ៍នៅ Roma ក្នុងនាមជាកីឡាករបានចូលកាន់តំណែងជាគ្រូបង្វឹកកាលពីខែមករា បន្ទាប់ពីលោក ... Read More »

រដ្ឋមន្ត្រីក្រសួងធនធានទឹក ក្រសួងកសិកម្ម និងក្រសួងអភិវឌ្ឍន៍ជនបទ បើកកិច្ចប្រជុំអន្តរក្រសួងលើកទី២ ស្ដីពីការសម្របសម្រួលការអនុវត្តកម្មវិធីនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធនឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ

ភ្នំពេញ ៖ នៅទីស្ដីក្រសួងធនធានទឹក និងឧតុនិយម នាព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ នេះ ... Read More »

បទវិភាគសេដ្ឋកិច្ច ៖ ការវិនិយោគនៅប្រទេសចិន គឺជាការរីកចម្រើនដោយស៊ីសង្វាក់គ្នាជាមួយកម្លាំងផលិតកម្មគុណភាពថ្មីរបស់ចិន

អន្តរជាតិ ៖ នារសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ពីថ្ងៃទី៨ដល់ថ្ងៃទី១១ខែកញ្ញា ពិព័រណ៍ចិនអន្តរជាតិសម្រាប់ការវិនិយោគនិងពាណិជ្ជកម្មលើកទី២៤បានបើកធ្វើនៅក្រុង ... Read More »

រថយន្តក្រឡុកសុីម៉ងត៍របស់ក្រុមហ៊ុន​ សម្បត្តិ​មានហេង បេីកគេចរថយន្តផ្សេងឡេីងលើខឿនផ្លូវទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវរងការខូចខាត

ភ្នំពេញ ៖​ រថយន្តក្រឡុកសុីម៉ងត៍របស់ក្រុមហ៊ុន​សម្បត្តិ​មានហេង​ បេីកបរដោយបុរសម្នាក់​បានគេចពីរថយន្តមួយគ្រឿងទៀតក៏ឡេីងលើខឿនផ្លូវបន្តទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវរងការខូចខាត​ ។ ហេតុការណ៍នេះបានកេីតឡេីងកាលវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤​ នៅចំណុចភ្លើងស្តុបពេទ្យជោរៃ តាមផ្លូវជាតិលេខ១ ស្ថិតនៅក្នុងភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ​ ។  ... Read More »

អគ្គនាយក​ស៉ីម៉ាក់​៖​ សូមមេត្តាកុំយល់ច្រឡំឱ្យសោះថា​ កំពុងផលិតគ្រាប់បែកដាក់យន្តហោះទៅទម្លាក់ធ្វេីសង្គ្រាមស្អីនោះ​…

ខេត្ត​សៀមរាប​៖​ លោក​ ហេង​ រតនា​ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC)​ នៅថ្ងៃទី​១៩​ ខែកញ្ញា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ សូមមេត្តាកុំយល់ច្រឡំឱ្យសោះថា​ កំពុងផលិតគ្រាប់បែកដាក់យន្តហោះទៅទម្លាក់ធ្វេីសង្គ្រាមស្អីនោះ​ តាមពិតកំពុងរៀបចំសំបកគ្រាប់បែកក្រោយពីកាត់បំបែកនិងដោះបន្សាបជាតិផ្ទុះរួចរាល់ដោយសុវត្ថិភាពហេីយនោះ​ យកមករៀបចំដាក់តាំងបង្ហាញសំបកគ្រាប់បែកទាំងនេះ​ នៅសារមន្ទីរតេជោសន្តិភាពស្ថិតនៅខេត្តសៀមរាប!! ... Read More »

សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យ លោកស្រី Laurel E. Miller ប្រធាន និងជានាយកប្រតិបត្តិមូលនិធិអាស៊ី ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបជាមួយ លោកស្រី Laurel E. Miller ប្រធាន និងជានាយកប្រតិបត្តិមូលនិធិអាស៊ី ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។ ... Read More »

ថ្ងៃ​នេះ! ករណីឆ្លងកូវីដ-១៩៖​ គ្មានអ្នកឆ្លងថ្មី​​ ,​ គ្មានអ្នកជាសះស្បើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ និងគ្មាន​អ្នកជំងឺស្លាប់​

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១៩ ខែកញ្ញា​​ ឆ្នាំ២០២៤នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ គ្មានអ្នកឆ្លងថ្មី​​ ,​ គ្មានអ្នកជាសះស្បើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខណៈអ្នកជំងឺស្លាប់​​គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់គ្នា​។  សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី១៨ ... Read More »

តំបន់ដែលទើបរងគ្រោះពីព្យុះ Yagi នៃប្រទេសវៀតណាម កំពុងប្រឈមព្យុះត្រូពិកថ្មីមួយទៀត

សារព័ត៌មាន Reuters នៅថ្ងៃទី ១៩ ខែកញ្ញាបានផ្សាយថា ព្យុះត្រូពិកមួយត្រូវបានព្យាករថានឹងវាយប្រហារលើភាគកណ្ដាលប្រទេសវៀតណាម នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញានេះ ដោយនាំមកជាមួយនូវភ្លៀងធ្លាក់ខ្លាំងដែលអាចនឹងបង្កជា គ្រោះទឹកជំនន់ដ៏គ្រោះថ្នាក់ បន្ទាប់ពីតំបន់ភាគខាងជើងរងការវាយប្រហារដោយព្យុះ Yagi។ព្យុះត្រូពិកខាងលើដែលត្រូវបានហៅថាព្យុះលេខ ៤ ឬ ... Read More »

សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតី ពិធីប្រកាសទទួលស្គាល់គណៈកម្មាធិការរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ខេត្តរតនគិរី

ខេត្តរតនគិរី៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ នៃពិធីប្រកាសទទួលស្គាល់គណៈកម្មាធិការរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ខេត្តរតនគិរី។    ពិធីប្រកាសនេះប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤នាសាលប្រជុំអគារ D ... Read More »

ចុះត្រួតពិនិត្យប្រេងឥន្ធនៈមួយកន្លែងនៅខេត្តបាត់ដំបង​ បន្ទាប់ពីមានការបង្ហោះលើបណ្ដាញសង្គម (Facebook) ពីអ្នកប្រើប្រាស់មានបញ្ហា

ខេត្ត​បាត់ដំបង​៖​ ទីតាំង​ប្រេងឥន្ធនៈមួយកន្លែងនៅក្នុងមូលដ្ឋានខេត្តបាត់ដំបង​ ត្រូវ​បានមន្រ្តីជំនាញសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ខេត្តបាត់ដំបង ចុះត្រួតពិនិត្យ​បន្ទាប់ពីមានការបង្ហោះលើបណ្ដាញសង្គម (Facebook) ពីអ្នកប្រើប្រាស់​ថាមាន​បញ្ហា​ពេលចាក់សាំងរួច។  ជាក់ស្ដែង​មន្រ្តីស៊ើបអង្កេត នៃសាខា ក.ប.ប. ខេត្តបាត់ដំបង និងមានកិច្ចសហការជាមួយមន្ទីរពាណិកម្មខេត្ត កាលពីថ្ងៃទី១៨​ ... Read More »

ស.ស.យ.ក ៖​ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំនេះ តើអ្នកទាំងអស់គ្នាមានគម្រោងទៅណាហើយឬនៅ?

ភ្នំពេញ​៖​ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានឱ្យដឹងនៅព្រឹកថ្ងៃ​ទី​១៩​ ខែកញ្ញា​ ឆ្នាំ​២០២៤នេះ​ថា៖​ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំនេះ តើអ្នកទាំងអស់គ្នាមានគម្រោងទៅណាហើយឬនៅ? សហភាពសហព័ន្ធយុវជនកម្ពុជា បានឱ្យដឹងទៀតថា​ នៅថ្ងៃទី២៨ និងទី២៩ ខែកញ្ញា ឆ្នាំ២០២៤ ... Read More »

ប្រយ័ត្នល្បិចឆបោកប្រាក់ថ្មី​ តាមរយៈការបញ្ជាទូរស័ព្ទពីចម្ងាយ (Wireless Paring)

ភ្នំពេញ​៖​ ថ្មីៗនេះនាយកដ្ឋានការពារសុវត្ថិភាពបច្ចេកវិទ្យាឌីជីថល​នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថលនិងផ្សព្វផ្សាយអប់រំ​បានទទួលពាក្យបណ្តឹង​ និងសេចក្តីរាយការណ៍ជាច្រេីនករណីពាក់ព័ន្ធល្បិចឆបោកថ្មី​ ដោយប្រេីប្រាស់វិធីសាស្ត្រវិស្វកម្មបណ្តាញសង្គម​ (Social Engineering) លេីបច្ចេកទេសបញ្ជាទូរស័ព្ទពីចម្ងាយ​ (Wireless Pairing) និងធ្វេីការលួចផ្ទេរប្រាក់ពីគណនីធនាគារចល័ត​ (Mobile Banking) របស់ជនរងគ្រោះ។  វិធីសាស្ត្រជ្រៀតចូល​ និងឆបោក៖ ... Read More »

អុីស្រាអែលព្រមានថា នៅមានល្បិចជាច្រើនទៀតដែលមានគ្រោះថ្នាក់មិនទាន់ប្រើប្រាស់ជាមួយក្រុមហេសបូឡាហ៍

កាលពីរសៀលម្សិលមិញ (ថ្ងៃទី 18 ខែកញ្ញា) ការផ្ទុះឧបករណ៍ទំនាក់ទំនងចល័តជាច្រើនបានបន្តកើតមាននៅក្នុងប្រទេសលីបង់ ដោយបានឆក់់យកជីវិតមនុស្សយ៉ាងហោចណាស់ 14 នាក់ និងរាប់រយនាក់ផ្សេងទៀតរងរបួស។ កងកម្លាំង Hezbollah ជាថ្មីម្តងទៀតបានចោទប្រកាន់អុីស្រាអែលថាបានបង្កឱ្យមានការផ្ទុះ ហើយបានប្តេជ្ញាថានឹងចាត់វិធានការយ៉ាងខ្លាំងក្លា។ សម្រាប់ផ្នែករបស់ខ្លួន យោធាអុីស្រាអែលអះអាងថា ... Read More »

ឃាត់ខ្លួនជនសង្ស័យម្នាក់តាមដីកាបញ្ជាឱ្យចូលខ្លួនពាក់ព័ន្ធករណីប្រទូស្តកេរខ្មាស

ភ្នំពេញ៖​ កម្លាំងនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានអនុវត្តន៍ដីកាបញ្ជាឲ្យចូលខ្លួនឃាត់ខ្លួនជនសង្ស័យម្នាក់វេលាម៉ោង១០និង០០នាទីព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ពាក់ព័ន្ធករណីប្រទូស្តកេរខ្មាស។  ជនសង្ស័យ​ ឈ្មោះ ឡា ស៊ីនុ​ ភេទប្រុស អាយុ១៨ឆ្នាំ​ មុខរបរនៅផ្ទះ មានទីលំនៅភូមិព្រៃសំរោង ... Read More »

កម្ពុជា​-ថៃ​ លើកកម្ពស់ការវិនិយោគរវាងគ្នា ពិសេសការលើកទឹកចិត្តវិនិយោគិនថៃមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត

ភ្នំពេញ​៖​ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ បានឱ្យដឹងថា​ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤នេះ​ បានអនុញ្ញាតជូនលោកស្រី Patcharada Nawakawongkarn ... Read More »

ហេតុអ្វីប្រទេសចិនយកចិត្តទុកដាក់លើផែនការប្រាំឆ្នាំ

  អន្តរជាតិ ៖ ទន្លេយ៉ងហ្សេ ជាទន្លេវែងជាងគេបំផុតក្នុងទ្វីបអាស៊ី ហូរកាត់ប្រទេសចិនពីទិសខាងលេចទៅខាងកើត ទំហំផ្ទៃទឹកមានប្រវែងដល់ទៅ១.៨លានគីឡូម៉ែត្រការ៉េ។ រាប់ពាន់ឆ្នាំកន្លងទៅ ការធ្វើដំណើរទៅមកឆ្លងកាត់ទន្លេយ៉ងហ្សេជាបញ្ហាលំបាកមួយ រហូតដល់ទសវត្សឆ្នាំ១៩៥០ ស្ពានឆ្លងកាត់ទន្លេយ៉ងហ្សេទីមួយបានសាងសង់រួចរាល់ និងដាក់ឱ្យដំណើរការ ដែលបានដោះស្រាយនូវបញ្ហាលំបាកខាងធ្វើចរាចរណ៍។ នេះជាការចេញផ្សាយដោយ គេហទំព័រ ... Read More »

កូរ៉េខាងជើងធ្វើតេស្តមីស៊ីលប្រភេទថ្មី ក្រោមការត្រួតពិនិត្យពីមេដឹកនាំគីម ជុងអ៊ុន

សារព័ត៌មាន Reuters បានផ្សាយថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញានេះ បានរាយការណ៍ថាកូរ៉េខាងជើងបានធ្វើតេស្ដមីស៊ីលបាលិស្ទីគតាក់ទិកស៊េរីថ្មីមួយដោយបំពាក់ក្បាលគ្រាប់ខ្នាតយក្ស និងមីស៊ីលគ្រូស កាលពីថ្ងៃពុធម្សិលមិញ ក្រោមការបញ្ជាដោយផ្ទាល់ពីលោក គីម ជុងអ៊ុន ដែលអំពាវនាវឱ្យពង្រឹងសមត្ថភាពអាវុធទូទៅ ... Read More »

លទ្ធផលបង្ក្រាបករណីក្មេងទំនើង ២សប្ដាហ៍ដើមខែកញ្ញានេះ នគរបាលបង្ក្រាបបានជាង២០ករណី

ភ្នំពេញ ៖ លោកបណ្ឌិត ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្នុងរយៈពេល២សប្ដាហ៍ដើមខែកញ្ញា ឆ្នាំ២០២៤នេះ កម្លាំងនគរបាលជាតិ ចាប់ពីថ្នាក់អគ្គស្នងការដ្ឋាន រហូតដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ បានបង្ក្រាបករណីក្មេងទំនើងសរុបជាង២០ករណី ... Read More »