ព័ត៌មានទាន់ហេតុការណ៍៖
'

ស្លាប់និង សង្ស័យឆ្លង Ebola កើនឡើងខ្ពស់ ក្នុងប្រទេសកុងហ្គោ

សារព័ត៌មាន AFP បានផ្សាយថាប្រមុខអង្គការសុខភាពពិភពលោក WHO លោក Tedros Adhanom Ghebreyesus បានឱ្យដឹងថាមនុស្សច្រើនជាង ៩០០នាក់ត្រូវបានសង្ស័យថាបានឆ្លងជំងឺ Ebola នៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ហើយក្នុងនោះមាន១០១ករណីត្រូវបានបញ្ជាក់ជាផ្លូវការតាមរយៈការធ្វើតេស្ដ។ ការកត់សម្គាល់របស់ប្រមុខ WHO ... Read More »

ប្រទេសចិនចេញសេចក្តីជូនដំណឹងពណ៌ក្រហមសម្រាប់ទឹកជំនន់ភ្លាមៗនៅភាគកណ្តាល និងភាគខាងកើត

ក្រសួងធនធានទឹកចិន និងរដ្ឋបាលឧតុនិយមចិនបានចេញសេចក្តីជូនដំណឹងពណ៌ក្រហម ដែលជាកម្រិតខ្ពស់បំផុត នៅថ្ងៃទី 24 ខែឧសភា សម្រាប់ហានិភ័យនៃទឹកជំនន់ភ្លាមៗនៅភាគកណ្តាល និងភាគខាងកើតប្រទេសចិន ដោយសារតែភ្លៀងធ្លាក់ខ្លាំងរយៈពេលយូរ។ យោងតាមសេចក្តីជូនដំណឹង ចាប់ពីម៉ោង 8 យប់ ថ្ងៃទី 24 ... Read More »

កីឡាករ Fernandes របស់ Man Utd បង្កើតកំណត់ត្រាថ្មីមួយនៅអង់គ្លេស Premier League

ប្រធានក្រុម Manchester United កីឡាករ Bruno Fernandes បានបង្កើតកំណត់ត្រាថ្មីនៃការបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូល(assist)ទីចំនួន 21 ដងក្នុងរដូវកាល Premier League តែមួយនៅពេលដែលគាត់បានបង្កើតឱកាសគ្រាប់បាល់ដល់កីឡាករPatrick Dorgu បញ្ចូលទីទល់នឹងក្រុម Brighton ... Read More »

កម្លាំងនគរបាលខេត្តកែប ចុះប្រតិបត្តិការបោសសំអាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឃាត់ខ្លួនជនជាតិចិន១០នាក់ ពាក់ព័ន្ធករណីស្នាក់នៅខុសច្បាប់

ខេត្តកែប៖ ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក្នុងការបង្ការបង្ក្រាប និងបោសសំអាតឱ្យអស់នូវបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ កម្លាំងផែនការងារអន្តោប្រវេសន៍ខេត្តកែប ក្រោមការដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សម្បត្តិ ... Read More »

មេបញ្ជាការកងទ័ពជើងទឹក៖ ប្តេជ្ញាការពារអធិបតេយ្យភាព បូរណភាពទឹកដី និងការពារឱ្យបានរឹងមាំនូវដែនទឹក និងកោះ-ឆ្នេរបស់កម្ពុជា

ខេត្តព្រះសីហនុ៖ លោកឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការកងទ័ពជើងទឹក អនុប្រធានប្រចាំការ និងជាអគ្គលេខាធិការ នៃគណៈកម្មការសន្តិសុខលម្ហ សមុទ្រ បានអះអាងថាកងទ័ពជើងទឹកទាំងអស់ប្តេជ្ញាអនុវត្តយ៉ាងខ្ជាប់ខ្ជួន ទៅតាមបទបញ្ជារបស់ អគ្គបញ្ជាការ ក្រសួងការពារជាតិ និងរាជរដ្ឋាភិបាល ក្នុងកិច្ចការពារអធិបតេយ្យភាព ... Read More »

អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ សម្ដេចតេជោ ប្រមុខរដ្ឋស្តីទី បានចាត់ទុកការបោសសំអាតក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) ថាជាកិច្ចការចាំបាច់ដែលត្រូវបន្តធ្វើរហូតទាល់តែអស់ជាដាច់ខាត ពីព្រោះក្រុមនេះបានមកសម្ងំលាក់ខ្លួនក្នុងប្រទេសកម្ពុជា និងបានបំផ្លាញមុខមាត់ និងសេចក្តីថ្លៃថ្នូររបស់កម្ពុជា

ភ្នំពេញ៖ លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងនៅក្នុងខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦នេះថា៖ ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជំរាបជូនជនរួមជាតិជ្រាបអំពីឆន្ទៈដ៏មោះមុតរបស់ថ្នាក់ដឹកនាំកម្ពុជា អមដោយវិធានការម៉ឺងម៉ាត់ ... Read More »

អភិបាលខេត្តកំពង់ចាម អញ្ជើញចុះអន្តរាគមន៍ពន្លត់អគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ នៅឃុំអំពិល ស្រុកកំពង់សៀម

ខេត្តកំពង់ចាម៖ បន្ទាប់ពីទទួលបានដំណឹងភ្លាមៗពីសមត្ថកិច្ចជំនាញ និងអាជ្ញាធរមូលដ្ឋាន អំពីករណីអគ្គីភ័យ ឆាបឆេះផ្ទះរបស់ប្រជាពលរដ្ឋ ស្ថិតនៅចំណុចភូមិអណ្ដូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម នាព្រឹកថ្ងៃចន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២៦នេះ លោក អ៊ុន ចាន់ដា ... Read More »

ស្ត្រីជានគរបាលម្នាក់ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់នៅនឹងកន្លែងកើតហេតុ  

ខេត្តបន្ទាយមានជ័យ៖ ស្ត្រីម្នាក់នៅក្រុងប៉ោយប៉ែតបានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ បន្ទាប់ពីចេញពីគោរពទង់ជាតិនៅអធិការដ្ឋានក្រុង នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦លើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចមុខអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ។ សេចក្តីរាយការណ៍មួយបានបង្ហើបថាមុនពេលកើតហេតុ នគរបាលរងគ្រោះបានចូលគោរពទង់ជាតិជាមួយមិត្តរួមការងារដូចគ្នា ហើយពេលគោរពចប់ក៏បានចេញពីអធិការដ្ឋានក្រុងប៉ោយប៉ែត តែចៃដន្យមានរថយន្ត១គ្រឿងបានមកឈប់ហើយបើកទ្វាររថយន្តបណ្តាលឱ្យប៉ះម៉ូតូនគរបាលដួលបោកទៅផ្នែកម្ខាងទៀតភ្លាមនោះដែរ ម៉ូតូកង់បី(ឡំប្រឺតា)បានមកបុកនិងកិនពីលើមួយតង់ទៀតទើបបណ្តាលឲ្យជនរងគ្រោះស្លាប់តែម្តង។ ប៉ូលិសដែលរងគ្រោះធ្វើការនៅផ្នែកសណ្តាប់ធ្នាប់ចរាចរណ៍ផ្លូវគោក នាងមានឈ្មោះ ... Read More »

ទីតាំងសណ្ឋាគារ ផ្ទះសំណាក់ ក្លឹបកម្សាន្ត កាស៊ីណូ និងតាមបណ្ដាក្រុមហ៊ុននានា ត្រូវកម្លាំងសមត្ថកិច្ចចម្រុះខេត្តរតនគិរី ចុះប្រតិបត្តិការត្រួតពិនិត្យដើម្បីទប់ស្កាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាអនឡាញ (Online Scam)

ខេត្តរតនគិរី៖ ដើម្បីទប់ស្កាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា អនឡាញ (Online Scam) នៅតាមមូលដ្ឋានក្រុងស្រុកទាំង៩ នៅក្នុងមូលដ្ឋានខេត្តរតនគិរី កងកម្លាំងសមត្ថកិច្ចចម្រុះ បានចុះប្រតិបត្តិការត្រួតពិនិត្យតាមទីតាំងសណ្ឋាគារ ផ្ទះសំណាក់ ក្លឹបកម្សាន្ត កាស៊ីណូ និងទីតាំងក្រុមហ៊ុននានា នៅថ្ងៃទី២៤ ខែឧសភា ... Read More »

បុរសអ្នកភូមិទៅរកកាប់អុស និងបេះបន្លែក្នុងព្រៃ ស្រាប់តែប្រទះឃើញកាំភ្លើងចាស់១ដើម

ខេត្តកំពង់ស្ពឺ៖ កាំភ្លើងស៊េរីចាស់១ដើមម៉ាក(CKC) ត្រូវបានប្រជាពលរដ្ឋប្រទះឃើញនៅក្នុងព្រៃខណៈដែលប្រជាពលរដ្ឋរូបនោះចេញទៅកាប់អុសនិងបេះបន្លែហើយក៏ប្រទះឃើញរាយការណ៍ជូនសមត្ថកិច្ចយកទៅរក្សាទុក។ ការប្រទះឃើញកាំភ្លើងវែងមួយដើមកាលពីវេលាម៉ោង០២រសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ នៅក្នុងព្រៃស្ថិតនៅក្នុងភូមិក្រាំងតាកន ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ នគរបាលស្រុកភ្នំស្រួចបានឱ្យដឹងថានៅវេលាម៉ោង០៥ល្ងាចថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ មានប្រជាពលរដ្ឋម្នាក់ឈ្មោះ ខាត់ ... Read More »

រថយន្តដឹកទំនិញបេីកគេចពីរថយន្តនិងម៉ូតូជ្រុលបុកគូទរថយន្តសណ្តោងរ៉ឺកមួយគ្រឿងទៀតគាបតៃកុងជាប់

ភ្នំពេញ៖ បុរសម្នាក់បានរងរបួសគាបជាប់កាប៉ិនរថយន្តត្រូវបានបងប្អូនប្រជាពលរដ្ឋជួយសង្គ្រោះចេញមកវិញបន្ទាប់ពីបេីករថយន្តដឹកទំនិញគេចពីរថយន្តកុងតឺន័រមួយគ្រឿងនិងម៉ូតូក៏ជ្រុលទៅបុកគូទរថយន្តសណ្តោងរ៉ឺម៉កមួយគ្រឿងទៀត កាលពីវេលាម៉ោង១និង២០នាទីរសៀល ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ នៅគល់ស្ពានអាកាសល្បឿនលឿន ផ្លូវវិមានឈ្នះ ឈ្នះ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។  តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញរថយន្តសណ្តោងរ៉ឺម៉កមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខស្វាយរៀង ... Read More »

ឃាតកម្មសម្លាប់ និងរំលោភស្ដ្រីម្ចាស់ផ្ទះសំណាក់ នៅស្រុកចំការលើ ខេត្តកំពង់ចាម មូលហេតុខឹងមិនជួលផ្ទះឲ្យស្នាក់នៅ, ជនដៃដល់ត្រូវសមត្ថកិច្ចចាប់ខ្លួនបាន

ខេត្តកំពង់ចាម ៖  ស្ដ្រីម្ចាស់ផ្ទះសំណាក់មួយកន្លែង នៅភូមិច្រណោម ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម ត្រូវបានជនដៃដល់ប្រើប្រាស់អំពើហិង្សារហូតដល់ស្លាប់ រួចរំលោភតាមក្រោយ នៅយប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចផ្ទះសំណាក់របស់ជនរងគ្រោះតែម្ដង។ តាមរបាយការណ៍របស់សមត្ថកិច្ចបានបញ្ជា់ថា ស្ដ្រីរងគ្រោះឈ្មោះ ... Read More »

នគរបាលស្រុកបរសេដ្ឋបង្ក្រាបក្រុមក្មេងទំនើងបីនាក់បង្ហោះម៉ូតូលើផ្លូវសាធារណៈនាំមកអនុវត្តតាមនីតិវិធី

ខេត្តកំពង់ស្ពឺ÷នៅថ្ងៃទី២៥ខែឧសភាឆ្នាំ២០២៦អនុវត្តតាមបទបញ្ជាពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផុង នៃអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ បានល្បាតតាមភូមិសាស្រ្តងាយរងគ្រោះ ក៏ប្រទះឃើញក្រុមក្មេងទំនើងធ្វើសកម្មភាពបង្ហោះម៉ូតូ ចំណុចផ្លូវបេតុងភូមិដំបូកខ្ពស់ ឃុំផុង រួចនាំខ្លួនក្រុមក្មេងទំនើងខាងលើ រួមនិងវត្ថុតាងម៉ូតូ០១គ្រឿង មកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាល។ យុវជនទំនើងទាំងបីនាក់រួមមាន÷ ១- ឈ្មោះ ... Read More »

ឃាតកលើដងផ្លូវ ដែលបានសម្លាប់មនុស្ស៩នាក់ និងរបួសជាង៤០នាក់ នៅសាលាលេខ៥ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង គឺឈ្មោះ វណ្ណារ៉ា ខេមរ:

ភ្នំពេញ ៖ សូមសមត្ថកិច្ចជំនាញខេត្តកំពង់ឆ្នាំង តាមចាប់ជនបង្កគ្រោះថ្នាក់ចរាចរណ៍ម្នាក់នេះ ឲ្យបានឆាប់ ដើម្បីយកមកកាត់ទោសតាមច្បាប់ឲ្យធ្ងន់បំផុត។  គាត់ជាឃាតកលើដងផ្លូវ ដែលបានសម្លាប់មនុស្ស៩នាក់ និងរបួសជាង៤០នាក់ នៅសាលាលេខ៥ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។  ជននេះមានឈ្មោះ វណ្ណារ៉ា ខេមរ: ... Read More »

នគរបាលស្រុកគងពិសីចុះល្បាតប្រទះឃើញយុវជន៥ នាក់មានកាំបិតជាប់ខ្លួនត្រូវបានឃាត់ខ្លួន

ខេត្តកំពង់ស្ពឺ÷មន្ត្រីនគរបាល នៃអធិការដ្ឋាននគរបាលស្រុកគងពិសីបានឲ្យដឹងនៅព្រឹកថ្ងៃទី២៥ខែឧសភា ឆ្នាំ ២០២៦នេះថា សមត្ថកិច្ចឃាត់ខ្លួនយុវជន៥នាក់ ដែលប្រដាប់ដោយកាំបិត នៅគ្រាដែលពួកគេកំពុងអង្គុយនៅក្នុងទីងងឹត។ ប្រភពខាងលើបានឲ្យដឹងថា អនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងក្រោមការដឹកនាំបញ្ជាផ្ទាល់ពី លោកវរសេនីយ៍ឯក ... Read More »

លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អញ្ជើញជាអធិបតីភាពក្នុងកម្មវិធី «រត់ដោយបេះដូង – Run by Heart» លើកទី៣ ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិអូឡាំពិក

ភ្នំពេញ​៖​ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នារសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងកម្មវិធី «រត់ដោយបេះដូង – Run by Heart» លើកទី៣ ... Read More »

អគ្គនាយក​ស៉ីម៉ាក់​៖​ ហាងកាហ្វេមួយកន្លែង​ យកគ្រាប់មិនទាន់ផ្ទុះសំណល់សង្គ្រាមដាក់តាំង​ និងយកកេសគ្រាប់ធ្វេីជាតុកាហ្វេហ្នង!! ជាទង្វេីគ្រោះថ្នាក់​ និងខុសច្បាប់

ខេត្តឧត្តរមានជ័យ​៖​ យោងតាម​ផេកហ្វេសប៊ុកផ្លូវការរបស់​លោក​ ហេង​ រតនា​ ប្រធាន​អង្គភាព​ស៉ីម៉ាក់​កម្ពុជា​ បានសរសេរ​នៅព្រឹក​ថ្ងៃ​ទី​២៥​ ខែឧសភា​ ឆ្នាំ​២០២៦នេះថា៖​ មានគំនិតឆ្នៃប្រឌិតបង្កេីនភាពទាក់ទងនិងការចងចាំអំពីសំណល់សង្គ្រាមសម្រាប់ធ្វេីពាណិជ្ជកម្ម​ ហាងកាហ្វេ!  ដោយយកគ្រាប់មិនទាន់ផ្ទុះសំណល់សង្គ្រាមដាក់តាំងនិងយកកេសគ្រាប់ធ្វេីជាតុកាហ្វេហ្នង!!  អគ្គនាយក​ស៉ីម៉ាក់​រូបនេះ​ ក៏សូមអំពាវនាវបងប្អូនប្រជាពលរដ្ឋទាំងអស់​ គម្បីប្រុងប្រយត្ន័ចំពោះគ្រាប់យុទ្ធភណ្ឌសំណល់សង្គ្រាម​ដោយកុំប៉ះពាល់​ លេីកដាក់​ ... Read More »

កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវបង្ក្រាបករណីគ្រឿងញៀន២ទីតាំងឃាត់ខ្លួនជនសង្ស័យ៥នាក់

ខេត្តតាកែវ៖ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ ដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តតាកែវ និងសម្របសម្រួលនីតិវិធី ដោយលោកឯក ឆេងហួត ព្រះ រាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ នៅថ្ងៃទី២២និងថ្ងៃទី២៣ ... Read More »

ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា​ បន្តប្រកាសជំហរជាថ្មីក្នុងការគាំទ្រវិធានការដ៏ម៉ឺងម៉ាត់របស់កម្ពុជា ក្នុងការបន្តបោសសំអាត Online Scams

ភ្នំពេញ៖ ប្រមុខទូតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានប្រកាសការគាំទ្រយ៉ាងពេញទំហឹង ចំពោះវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងន័យបោសសម្អាតឱ្យអស់នូវបញ្ហាឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលហៅថា Online Scam។ ការប្រកាសនេះ ធ្វើឡើង បន្ទាប់ពីមានការប្រកាសបញ្ជាក់ជាថ្មីពី ប្រមុខរដ្ឋស្តីទីកម្ពុជា សម្តេច ហ៊ុន ... Read More »

Update÷ច្បាស់ហើយគឺជនមានវិបល្លាសស្មារតីបង្កឲ្យយល់ច្រឡំថាមានករណីចាប់ក្មេងនៅខេត្តបាត់ដំបង

ខេត្តបាត់ដំបង÷ក្រុមការងារព័ត៌មាននិងប្រតិកម្ម​រហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងសូមជម្រាបជូនសាធារណជនបានជ្រាបថា​ នាពេលថ្មីនេះឃេី​ញមានការផ្សព្វផ្សាយក្នុងបណ្តាញសង្គមថាមានករ​ណីចាប់កូន ក្មេងនៅស្រុកឯកភ្នំ​ ដែលព័ត៌មាននេះមាន​ការចែករំលែកតគ្នាបង្កឱ្យមានការភ្ញាក់ផ្អេីលនិងភ័យ​ខ្លាច។  លោកឧត្តមសេនីយ៍ទោ​ដាញ់​អេងប៊ុន​ ចាន់​ ស្នងការនៃស្នងការដ្ឋាននគរ​បា​ល​ ខេត្តបាត់​ដំបង​ បានឱ្យនគរបាលស្រុកឯកភ្នំធ្វេីការរឿងនេះ​។ ជាលទ្ធ​ផល​ឃេីញថា កាល ពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ ជនមានវិបល្លាសស្មារតី​(សរ​សៃប្រ​សាទ) ... Read More »

ភ្ញាក់ផ្អើលនៅស្រុកចំការលើករណីស្ត្រីថៅកែផ្ទះសំណាក់ស្លាប់ដោយករណីឃាតកម្ម,សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់

ខេត្តកំពង់ចាម​ ៖ ស្ត្រី​មេម៉ាយ​ម្នាក់ ជាថៅកែផ្ទះ​សំណាក់ «ភូមិ​ច្រ​ណោ​ម​» ក្នុង​ឃុំ​បុសខ្នុរ ស្រុក​ចំការលើ ត្រូវ​បាន​ឃាតករ​ពុំ​ស្គាល់​អត្តសញ្ញាណ​វាយ​សម្លាប់ ។​ ក្រោយ​ពី​ហេតុការណ៍​នេះ​កើតឡើង​ កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​បាន​សហការ​ជាមួយនឹង​កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ឈាន​រហូត​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់​។ សមត្ថកិច្ច​មូលដ្ឋាន​បាន​ប្រាក់​ឲ្យ​ដឹង​នា​ល្ងាច​ថ្ងៃ​ទី​២៤ ​ឧសភា ឆ្នាំ​២០២៦​ ថា​ ... Read More »

ប្រជាពលរដ្ឋប្រទះឃើញរថយន្ត១គ្រឿង ត្រូវគេយកមកប្លុងចោលទាំងយប់ នៅស្រុកកំពង់ត្រាច

​ខេត្តកំពត៖ មានការភ្ញាក់ផ្អើលមួយករណីបានកើតឡើង បន្ទាប់ពីប្រជាពលរដ្ឋ បានប្រទះឃើញរថយន្ត១គ្រឿង ត្រូវបានជនមិនស្គាល់អត្តសញ្ញាណ បើកយកមកប្លុងចោលនៅក្នុងភូមិសាស្ត្រស្រុកកំពង់ត្រាច កាលពីវេលារំលងអធ្រាត្របង្កឱ្យមានការសង្ស័យ និងភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៣ រំលងអធ្រាត្រ ឈានចូលថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២៦ ស្ថិតនៅក្នុងភូមិបឹងធំខាងកើត ... Read More »

ក្រសួងធនធានទឹក​ ចេញសេចក្ដីជូនដំណឹង​ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា​ សម្រាប់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦

ភ្នំពេញ​៖​ ក្រសួងធនធានទឹក​ និង​ឧតុនិយម​ នៅព្រឹក​ថ្ងៃ​ទី​២៥​ ខែឧសភា​ ឆ្នាំ​២០២៦នេះ​ បានចេញសេចក្ដីជូនដំណឹង​ស្តីពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា ខណៈ​របបខ្យល់មូសុងនិរតីបក់លើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា។ ក្រសួងធនធានទឹក​ បានបញ្ជាក់ថា​ ... Read More »

បុរសម្នាក់បេីកឡាំប្រឺតារេចង្កូតទៅបុករថយន្តព្រុសបណ្តាលឲ្យរងការខូចខាត

ភ្នំពេញ៖ បុរសម្នាក់ឡាំប្រឺតាមួយគ្រឿងក្នុងល្បឿនលឿនហើយរេចង្កូតបុករថយន្តព្រុស បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ។ ហេតុការណ៍នេះបានកេីតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី២៤ ខែ ឧសភា ឆ្នាំ២០២៦ ទៅតាមបណ្ដោយផ្លូវបេតុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញរថយន្តព្រុស ពណ៌ស មួយគ្រឿងធ្វើការតាមបណ្ដោយផ្លូវបេតុងក្នុងទិសដៅពី ... Read More »

បុរសម្នាក់បើកត្រាក់ទ័រភ្ជួរដីក្បែរព្រំដែនកម្ពុជា-ថៃ ជាន់មីនផ្ទុះរងរបួសធ្ងន់ធ្ងរ

  ខេត្តបន្ទាយមានជ័យ៖ សេចក្ដីរាយការណ៍ពីរបន្ទាត់ព្រំដែនបានឱ្យដឹងថា បុរសម្នាក់បានរងរបួសជាទម្ងន់ ខណៈយកត្រាក់ទ័រមួយគ្រឿងយកទៅភ្ជួរដីស្រែស្រាប់តែជាន់ចំគ្រាប់មីនសល់ពីសម័យសង្គ្រាមផ្ទុះ បណ្តាលឱ្យរងរបួសកាលពីវេលាម៉ោង ៩និង៣៤ នាទីព្រឹក ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ នេះ នៅក្បែរបង្គោលសីមាលេខ ៣២ស្ថិតក្នុងភូមិសាស្ត្រភូមិសាមគ្គី ឃុំគោករមៀត ... Read More »

សមត្ថកិច្ចបំភ្លឺករណីបុរសពាក់ម៉ាស់ កាន់កូនកាំបិត ចុះពីឡានដេញចាប់ក្មេង នៅស្រុកមង្គលបូរី

ខេត្តបន្ទាយមានជ័យ៖ អធិការដ្ឋាននគរបាលស្រុកមង្គលបូរី បានចេញសេចក្ដីបំភ្លឺជុំវិញករណីភ្ញាក់ផ្អើលមួយ ក្រោយមានការចែកចាយព័ត៌មានលើបណ្ដាញសង្គមថា មានបុរសម្នាក់ពាក់ម៉ាស់បិទមុខជិត ដៃកាន់កូនកាំបិត ចុះពីរថយន្តដេញចាប់ក្មេង នៅភូមិក្រូច ឃុំស្រះរាំង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ តាមការបញ្ជាក់របស់អ្នកនាំពាក្យអធិការដ្ឋាននគរបាលស្រុកមង្គលបូរី បានឲ្យដឹងថា នៅថ្ងៃទី២៣ ខែឧសភា ... Read More »

រថយន្តកូរ៉េបុករថយន្តយីឌុបដឹកធ្ងន់រាប់តោន! រថយន្តកូរ៉េខ្ទេចមុខម៉ដ្ឋ ខណៈតៃកុងរងរបួសធ្ងន់

ខេត្តកណ្ដាល៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បានកើតឡើងនៅរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីរថយន្តកូរ៉េ ១គ្រឿង ពាក់ស្លាកលេខ កណ្ដាល 2A-9875 បើកទៅជល់គូទរថយន្តយីឌុបដឹកទម្ងន់រាប់តោន ដែលកំពុងធ្វើដំណើរស្របទិសគ្នាយ៉ាងពេញទំហឹង បណ្តាលឲ្យផ្នែកខាងមុខរថយន្តកូរ៉េខ្ទេចស្ទើរទាំងស្រុង និងអ្នកបើកបររងរបួសធ្ងន់។ ... Read More »

អាវុធហត្ថខេត្តតាកែវ បង្ក្រាបក្រុមចែកចាយគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ ៥នាក់ និង ដកហូតថ្នាំញៀនមួយ ចំនួនធំ

ខេត្តតាកែវ៖ នៅថ្ងៃទី២២និងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ កម្លាំងមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើស សហការជាមួយកម្លាំង មូលដ្ឋានអាវុធហត្ថស្រុកសំរោង ដឹកនាំដោយលោកអនុសេនីយ៍ឯក ជួន តូរៈតៈ នាយការិយាល័យប្រឆាំងគ្រឿងញៀន បានចុះប្រតិបត្តិការ បង្ក្រាបករណី រក្សាទុកជួញដូរ និង ... Read More »

លោកត្រាំថា កិច្ចព្រមព្រៀងជាមួយអ៉ីរ៉ង់ត្រូវបានចរចារួចមួយផ្នែកធំ ក្នុងនោះរួមមានទាំងការបើកច្រកសមុទ្រ Hormuz ផងដែរ

សារព័ត៌មាន AFP បានផ្សាយថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃសៅរ៍ ទី២៣ ខែឧសភា ឆ្នាំ២០២៦ បាននិយាយថា កិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ត្រូវបានចរចាសម្រេចបានមួយផ្នែកធំ ក្នុងនោះរួមមានទាំងសំណើបើកច្រកសមុទ្រ Hormuz ... Read More »

មនុស្សរាប់ម៉ឺននាក់បានតវ៉ានៅទីក្រុងម៉ាឌ្រីដ ទាមទារឱ្យនាយករដ្ឋមន្ត្រី Pedro Sanchez លាលែងពីតំណែង

មនុស្សរាប់ម៉ឺននាក់បានចេញតាមដងផ្លូវនៅទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ នៅថ្ងៃទី 23 ខែឧសភា ដើម្បីទាមទារឱ្យនាយករដ្ឋមន្ត្រី Pedro Sanchez លាលែងពីតំណែង ចំពេលមានសម្ពាធជាបន្តបន្ទាប់លើរដ្ឋាភិបាលរបស់គាត់ពីរឿងអាស្រូវពុករលួយជាបន្តបន្ទាប់ និងការស៊ើបអង្កេតនយោបាយដ៏ចម្រូងចម្រាស។យោងតាម Reuters ការតវ៉ាដែលមានឈ្មោះថា “ការដើរក្បួនដើម្បីសេចក្តីថ្លៃថ្នូរ” ដែលបានចាប់ផ្តើមដោយអង្គការសង្គមស៊ីវិលអេស្ប៉ាញ ... Read More »