ព័ត៌មានទាន់ហេតុការណ៍៖
'

សំឡេងស្អក បណ្តាលមកពីមូលហេតុអ្វី?

ភ្នំពេញ ៖ សំឡេងស្អក គឺជាការផ្លាស់ប្ដូរសំឡេងខុសប្រក្រតីដែលបណ្ដាលមកពីលក្ខខណ្ឌផ្សេងៗ។ សំឡេងត្រូវបានផ្លាស់ប្ដូរទៅជាគ្រល លឺខ្សាវៗ រឺ ត្បៀត (in pitch and volume, ranging from a ... Read More »

ពុទ្ធោ! ឪពុកម្ដាយនិងកូនតូចប្រុសស្រី៤នាក់របួសធ្ងន់​បន្ទាប់ពីជិះម៉ូតូមួយគ្រឿងឌុបគ្នា ត្រូវបុរសជនជាតិចិនម្នាក់បើករថយន្តTUNDRA មកបុកអូសជាច្រើនម៉ែត្រ​ រួចព្យាយាមបើករត់ត្រូវពលរដ្ឋដេញឃាត់ជាប់

​    ភ្នំពេញ​ ៖​ កូនតូចប្រុសស្រី២នាក់ និងម្ដាយឪពុក២នាក់ទៀតបានរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីកំពុងជិះម៉ូតូឌុបគ្នាសុខៗស្រាប់តែមានរថយន្តTUNDRAមួយគ្រឿងបើកបរដោយបុរសជនជាតិចិនម្នាក់ក្នុងល្បឿនលឿនមកបុកពីក្រោយពេញទំហឹងបណ្តាលឱ្យដួលអូសជាច្រើនម៉ែត្រ រួចព្យាយាមបើករត់បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង ១១និង២០នាទីយប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ នៅត្រង់ចំណុចមុខអគារក្រុមហ៊ុនប៊ូយ៉ុងថោន តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ​ ... Read More »

អង្គការសហប្រជាជាតិថ្កោលទោសយ៉ាងខ្លាំងដល់ទាហានរុស្ស៉ីនិងអ៊ុយក្រែនដែលប្រហារជីវិតឈ្លើយសឹកគ្នាទៅវិញទៅមក

សារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២៥ ខែមីនា ឆ្នាំ២០២៣នេះបានផ្សាយថា អង្គការសហប្រជាជាតិ (UN) នៅថ្ងៃទី២៥ខែមីនានេះ បាននិយាយថា ខ្លួនមានការព្រួយបារម្ភជាខ្លាំងចំពោះការប្រហារជីវិតឈ្លើយសឹកពីសំណាក់ទាហានរុស្ស៉ី និងអ៊ុយក្រែននៅលើសមរភូមិ។ ការចោទប្រកាន់ខាងលើ កើតមានឡើងមួយរយៈពេលខ្លីប៉ុណ្ណោះ បន្ទាប់ពីទីក្រុងកៀវបានចោទប្រកាន់ទាហានរុស្ស៉ីថាបានសម្លាប់ឈ្លើយសឹកអ៊ុយក្រែនម្នាក់ ... Read More »

សម្រង់ប្រសាសន៍សំខាន់ៗរបស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងក្នុងពិធីប្រកាសបញ្ចូលសមាជិកគណបក្សថ្មីក្នុងជួរសិស្ស-និស្សិត នៃគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ

ភ្នំពេញ ៖ សម្រង់ប្រសាសន៍សំខាន់ៗរបស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល ថ្លែងក្នុងពិធីប្រកាសបញ្ចូលសមាជិកគណបក្សថ្មីក្នុងជួរសិស្ស-និស្សិត នៃគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (សាលមហោស្រពកោះពេជ្រ, ថ្ងៃទី២៥ ខែមីនា ... Read More »

ប្រធានាធិបតី អ៊ុយក្រែនទទួលស្គាល់ថាមិនអាចវាយបកបានទេ ដោយសារតែខ្វះអាវុធ

មេដឹកនាំអ៊ុយក្រែនបានសារភាពថា កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសនេះមិនអាចបើកការវាយប្រហារតបតវិញបានទេ ដោយសារតែខ្វះអាវុធ និងគ្រាប់រំសេវ។ ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី RIA Novosti កាលពីថ្ងៃទី២៥ ខែមីនា បានដកស្រង់សម្តីប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ដែលបាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយកាសែតជប៉ុន Yomiuri ... Read More »

ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៧៩នាក់​ ក្នុងបទល្មើសគ្រឿងញៀនចំនួន ៣៣ករណីទូទាំងប្រទេសថ្ងៃទី២៥ ខែមីនានេះ!

ភ្នំពេញ៖ អគ្គស្នងការ​ដ្ឋាន​នគរបាលជាតិ​ នៅព្រលប់​ថ្ងៃ​សៅរ៍​ទី​២៥​ ខែមីនា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ ជនសង្ស័យចំនួន ៧៩នាក់ (ស្រី ៥នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ៣៣ករណី ទូទាំងប្រទេសនៅថ្ងៃនេះ ។​ ... Read More »

ដំណើរទស្សនកិច្ចរបស់លោក Xi ទៅកាន់រុស្ស៊ីជួយកាត់បន្ថយហានិភ័យនៃសង្គ្រាមបរមាណូ

តំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុប (EU) សម្រាប់គោលនយោបាយការបរទេសនិងសន្តិសុខ លោក Josep Borrell បាននិយាយថា ដំណើរទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ីរបស់ប្រធានាធិបតីចិន Xi Jinping បានកាត់បន្ថយហានិភ័យនៃសង្គ្រាមបរមាណូ។ សារព័ត៌មាន Financial Times បានដកស្រង់សម្តីលោកBorrell ... Read More »

លោក ឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ដឹកនាំកិច្ចប្រជុំ ដើម្បីពង្រឹងប្រសិទ្ធភាពការងារមន្ត្រីនគរបាលមូលដ្ឋាន

ខេត្តព្រៃវែង៖ នៅព្រឹកថ្ងៃទី ២៥ ខែ មីនា ឆ្នាំ ២០២៣ នេះ លោក ឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានដឹកនាំ ... Read More »

ព្រៃឈើនៅក្នុងប្រទេសអេស្ប៉ាញរងការឆាបឆេះទ្រង់ទ្រាយធំ

សារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៥ ខែមីនា ឆ្នាំ២០២៣ បានផ្សាយថា អាជ្ញាធរនៅក្នុងប្រទេសអេស្ប៉ាញបានឱ្យដឹងនៅថ្ងៃសុក្រសប្ដាហ៍នេះថា ភ្លើងឆេះព្រៃធំដំបូងបំផុតមួយនៅក្នុងឆ្នាំ២០២៣នេះ ដែលបាននិងកំពុងឆាបឆេះនៅឯតំបន់ Valencia ស្ថិតនៅភាគខាងកើតនៃប្រទេស បានបំផ្លាញព្រៃឈើលើផ្ទៃដីជាង ៣,០០០ហិកតាហើយ និងបង្ខំឱ្យប្រជាជន ... Read More »

សម្តេចតេជោ ហ៊ុន​ សែន​ នឹងអញ្ជើញបើកទិវាជាតិ «វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» លើកដំបូងនៅកម្ពុជាថ្ងៃទី២៦ខែមីនា​ស្អែកនេះ​!

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃអាទិត្យទី២៦ ខែមីនា ឆ្នាំ២០២៣ស្អែកនេះ នឹងអញ្ជើញជាអធិបតីបើកវេទិកាជាតិ «វិទ្យាសាស្ត្រ បច្ចេក​វិទ្យា និងនវានុវត្តន៍»​ និងរៀបចំធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ សូមជម្រាបថា​ ... Read More »

ពាក្យ “សង្គ្រោះជាតិ” ជាពាក្យកម្មសិទ្ធិរបស់សម្តេចតេជោ ប្រើតាំងពីថ្ងៃទី១២ ខែឧសភា ឆ្នាំ១៩៧៨ ដែលជាថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា

ភ្នំពេញ ៖ ដំណើរជីវិតពិត! ពាក្យ “សង្គ្រោះជាតិ” ជាពាក្យកម្មសិទ្ធិរបស់សម្តេចតេជោ ប្រើតាំងពីថ្ងៃទី១២ ខែឧសភា ឆ្នាំ១៩៧៨ ដែលជាថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា។ នេះជាការលើកឡើង ពីលោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ... Read More »

នគរបាលស្រុកបាណន់ អនុវត្តដីកាចាប់ខ្លួនពិរុទ្ធជនម្នាក់តាមអំណាចតុលាការ

ខេត្តបាត់ដំបង៖ លោកវរសេនីយ៍ទោ​ សំ​ វីរៈ​ អធិការនគរបាលស្រុកបាណន់ បានឱ្យដឹងនៅរសៀលថ្ងៃ​សៅរ៍​ទី​២៥​ ខែមីនា​ ឆ្នាំ​២០២៣នេះ​ លោកបានចុះអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនពិរុទ្ធជនម្នាក់តាមដីការបស់សាលាដំបូងខេត្ត​ ដេីម្បីចាត់ការតាមច្បាប់​។  លោកអធិការ​ស្រុក​ បានឱ្យដឹងទៀតថា​ ការឃាត់ខ្លួនជនជាប់ចោទរូបនេះ​ បានធ្វេីឡេីង​កាលពីព្រឹកថ្ងៃទី២៥ ខែមីនា ... Read More »

បង្ហាញមុខ​ជនដៃដល់​ ដែលប្រេីកាំបិតកាប់ទៅលើបុរសម្នាក់បំណងសម្លាប់តែមិនស្លាប់ និងត្រៀមបញ្ជូនខ្លួន​ទៅតុលាការ​

ខេត្ត​បាត់ដំបង៖ កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ នៅថ្ងៃសៅរ៍ទី​២៥​ ខែមីនា​ ឆ្នាំ​២០២៣នេះ​ បានបង្ហាញមុខជនដៃដល់ម្នាក់​ ដែលប្រេីកាំបិតកាប់ទៅលើបុរសម្នាក់​ បំណងសម្លាប់តែមិនស្លាប់ ត្រូវសមត្ថកិច្ចបង្រ្កាបឃាត់ខ្លួន​យកមកសាកសួរ​រហូត​បញ្ចប់​នីតិវិធី​ និងត្រៀមខ្លួនបញ្ជូនទៅកាន់​សាលាដំបូងខេត្ត​ ដើម្បី​ចាត់​ការ​តាម​ច្បាប់​។  ប្រភពដដែលបន្តថា​ ករណីឃាតកម្មមិនបានសម្រេច​ខាងលេីនេះ​ (ប្រើកាំបិតប្រឡាយកាត់) បានកើតឡើង​ថ្ងៃទី២៣ ... Read More »

យានយន្តល្មើសចំនួន ១៨៩គ្រឿង ត្រូវបានផាកពិន័យ​ ខណៈករណីគ្រោះថ្នាក់ចរាចរបណ្ដាលឱ្យមនុស្សស្លាប់ ២នាក់ និងរងរបួស ១៥នាក់នៅទូទាំងប្រទេសនាថ្ងៃទី២៥​ ខែមីនា​នេះ!

ភ្នំពេញ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ បានឲ្យដឹងថាចំនួនគោលដៅសរុប ១២០គោលដៅ មានយានយន្តចូលគោលដៅចំនួន ១,០៩៨គ្រឿង ម៉ូតូ ៧៩៦គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ១៨៩គ្រឿង មានម៉ូតូចំនួន ... Read More »

រថយន្តឡិចសុីសបត់ឆ្វេងខ្វះការប្រុងប្រយ័ត្នត្រូវម៉ូតូបើកបញ្ច្រាសបុករងរបួសធ្ងន់ម្នាក់ផ្អើលទាំងយប់

ខេត្តស្វាយរៀង ៖ បុរសជាកម្មកររោងចក្រម្នាក់បានរងរបួសធ្ងន់ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តឡិចស៊ីស បត់ឆ្វេងខ្វះការប្រុងប្រយ័ត្ននៅលើផ្លូវបំបែកជាបួន ក៏បុកម៉ូតូដែលបើកបញ្ច្រាសទិសគ្នាយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចទាំងយប់។     ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង២០នាទីយប់ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ លើផ្លូវបំបែកលេខ១១៤ ស្ថិតក្នុងភូមិរោងបន្លែ  សង្កាត់ ស្វាយរៀង ... Read More »

កម្លាំងនគរបាលអន្តរាគមន៍ក្នុងអង្គភាពនៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១បន្តចុះធ្វើការជួយរុះរើទុកដាក់សាលាវិទ្យាល័យថ្មពួកនិងផ្ទះប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារផ្គររន្ទះ ខ្យល់កន្ត្រាក់

ខេត្តបន្ទាយមានជ័យ ៖ កម្លាំងនគរបាលអន្តរាគមន៍ក្នុងអង្គភាពនៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១សរុប៥០នាក់ បន្តចុះធ្វើការជួយរុះរើទុកដាក់សាលាវិទ្យាល័យថ្មពួកនិងផ្ទះប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារផ្គររន្ទះ ខ្យល់កន្ត្រាក់នៅក្នុងស្រុកថ្មពួកនៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣នេះ។ នគរបាលបានប្រាប់ថា ដោយអនុវត្តតាមការណែនាំពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ឯក ហាំ ... Read More »

ជ្រុងមួយ នៃការងារប្រចាំថ្ងៃរបស់នគរបាលខេត្តព្រៃវែង បន្តអនុវត្តគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព

ខេត្តព្រៃវែង ៖ ក្នុងតួនាទីភារកិច្ចជាកងកម្លាំងប្រដាប់អាវុធ និងក៏ជាអាជ្ញាធរដែនដីរក្សាសណ្ដាប់ធ្នាប់ សុខសុវត្ថិភាពរបស់ប្រជាជន ជាពិសេសក្រោមការលើកទឹកចិត្តពីថ្នាក់ដឹកនាំ នៃស្នងការដ្ឋាននគរបាលខេត្ដព្រៃវែង បានជំរុញឲ្យនគរបាលនៅតាមតំបន់មូលដ្ឋាននីមួយៗខិតខំប្រឹងប្រែង ប្រើអស់កម្លាំងកាយចិត្ត ដើម្បីបន្តសម្រេចឲ្យបាននូវគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ។តួយ៉ាង នៅថ្ងៃសៅរ៍ ទី ... Read More »

រថយន្តកាមរីបាឡែនបុករថយន្តស្តារិចដាច់កង់ខ្លួនឯងម្ចាស់រងរបួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យ

ខេត្តបន្ទាយមានជ័យ៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តកាមរីបាឡែនបុកជាមួយរថយន្តស្តារិចដាច់កង់កាមរីបាឡែន រីឯម្ចាស់រងរបួសធ្ងន់នៅព្រឹកថ្ងៃទី២៥ខែមីនាឆ្នាំ២០២៣តាមបណ្ដោយផ្លូវជាតិលេខ៥ឋិតក្នុងភូមិអញ្ចាញ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ។     អ្នកឃើញហេតុការណ៍ប្រាប់ថា រថយន្តកាមរីបាឡែនមិនស្គាល់អត្តសញ្ញាណអ្នកបើកបរម្នាក់ឯង ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ2L-7921 ធ្វើដំណើរពីក្រុងប៉ោយប៉ែតឆ្ពោះទៅខេត្តបន្ទាយមានជ័យក្នុងដំណើរបញ្ច្រាសទិសជាមួយរថយន្តស្តារិច ពណ៌ត្រីឆ្លូញ ពាក់ស្លាកលេខភ្នំពេញ2AB-8913ដឹកថ្នាំពេទ្យមានគ្នាពីរនាក់ទាំងតៃកុង(មិនស្គាល់អត្តសញ្ញាណ) លុះមកដល់ចំណុចកើតហេតុអ្នកបើកបររថយន្តកាមរីបាឡែនងងុយដេកបានរេចង្កូតទៅបុករថយន្តស្តារិចដាច់កង់ខ្លួនឯងនិងរងការខូចខាតផ្នែកមុខ ... Read More »

នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យលោក យ៉ូហេ សាសាកាវ៉ា (Yohei Sasakawa) ប្រធានមូលនិធិ The Nippon Foundation ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ភ្នំពេញ ៖ នារសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ នៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ លោក នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអនុញ្ញាតឱ្យលោក ... Read More »

លោក ហ៊ុុយ វណ្ណៈ ៖ ជារឿងដ៏គួរឱ្យអស់សំណើច នៅពេលស្តាប់ការបកស្រាយរបស់ អគ្គនាយក (CEO)TikTok នៅសភាអាមេរិក !

ភ្នំពេញ ៖ លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធាន សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ បានលើកឡើងតាមរយៈ Facebookផ្លូវការរបស់លោកថា ... Read More »

លោកស្រី ហ៊ុន ម៉ាណា អញ្ជើញប្រគល់អំណោយផ្ទះទេវតា០២ខ្នង ជូនពលរដ្ឋខ្វះខាតជីវភាពនៅខេត្តតាកែវ

ខេត្តតាកែវ ៖ នៅព្រឹកថ្ងៃសៅរ៍ ទី២៥ ខែមីនាឆ្នាំ២០២២នេះ លោកស្រី ហ៊ុន ម៉ាណា អគ្គនាយការវិទ្យុ និងទូរទស្សន៍បាយ័ន និងជាប្រធានកម្មវិធីផ្ទះទេវតា ព្រមទាំងក្រុមការងារ បានអញ្ជើញប្រគល់អំណោយផ្ទះទេវតា២ខ្នង ជូនពលរដ្ឋខ្វះខាតជីវភាពនៅស្រុកសំរោង ខេត្តតាកែវ។  ... Read More »

🔴តើអាជ្ញាធរខណ្ឌជ្រោយចង្វាដឹងឬធ្វើមិនដឹង ខណៈទុកឱ្យលោកឡាន ពីវិន ចាក់ដីចូលជ្រៅទៅក្នុងទន្លេពង្រីកទំហំ ១១.២៤៦ម៉ែត្រការ៉េ នៅសង្កាត់កោះដាច់ !

ភ្នំពេញ ៖ រឿងចាក់ដីរំលោភយកច្រាំងទន្លេរហូតដល់មានទំហំចាក់ដីចូលជ្រៅទៅក្នុងទន្លេពង្រីកបានដល់ ១១.២៤៦ម៉ែត្រការ៉េ មិនមែនជារឿងធម្មតា នោះទេ ហើយមេត្តាអាជ្ញាធរភូមិ សង្កាត់ ខណ្ឌ តិចច្រឡំមាត់ថា មិនដឹង មិនហ៊ានហាមឃាត់ មិនមានសមត្ថភាពផ្អាកសកម្មភាពឱ្យសោះ ខណៈដែលអស់លោកមានអំណាចតាមរយៈថ្នាក់លើ បានប្រតិភូកម្មអំណាចឱ្យពេញដៃហើយ ... Read More »

បញ្ជូន​ខ្លួន​មុខសញ្ញា​ចោរប្លន់យកម៉ូតូ ទៅតុលាការ​

ភ្នំពេញ​៖​ មុខសញ្ញា​ចោរប្លន់ចំនួន​ ០២នាក់​ ត្រូវ​កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បញ្ជូន​ខ្លួន​ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ​ ដេីម្បីចាត់ការតាមច្បាប់​ ក្រោយ​ឃាត់ខ្លួន​យកមកសាកសួរ​រហូត​បញ្ចប់​នីតិវិធី​។  តាម​ប្រភព​ព័ត៌មាន​ពី​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ នៅថ្ងៃទី២៥​ ខែមីនា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ កាលពីម៉ោង​ ១១​ ... Read More »

ជនសង្ស័យចំនួន០២នាក់ ជាមុខសញ្ញាលួចយកម៉ូតូរបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួន

ភ្នំពេញ​៖​ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ នៅព្រឹក​ថ្ងៃ​សៅរ៍​ទី​២៥​ ខែមីនា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ ​កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ នៅចំណុចផ្លូវលូ សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីលួចយកម៉ូតូរបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត ចំនួន០៤ករណី​ ... Read More »

ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៤៥នាក់​ ក្នុងបទល្មើសគ្រឿងញៀនចំនួន ២២ករណីទូទាំងប្រទេសថ្ងៃទី២៤ មីនាម្សិលមិញ

ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ខណៈ​ជនសង្ស័យចំនួន ៤៥នាក់ (ស្រី ៣នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២២ករណី ទូទាំងប្រទេសនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ​២០២៣ម្សិលមិញនេះ​។ ក្នុងចំណោមជនសង្ស័យចំនួន ... Read More »

តេីបុគ្គលឈ្មោះ ងួន ប្រាក់ធី ហៅឌី​ ជាអ្នកណា? ​បានជាថ្លេីមធំហ៊ានបើករថយន្តដើរដឹកសាកសពយ៉ាងអនាធិបតេយ្យពេញទីក្រុងទាំងថ្ងៃទាំងយប់​ ផ្គេីន​នឹងប្រសាសន៍លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល

ភ្នំពេញ​៖​ តេីបុគ្គលឈ្មោះ ងួន ប្រាក់ធី ហៅឌី​ ជាអ្នកណា? ​បានជាថ្លេីមធំហ៊ានបើករថយន្តដើរដឹកសាកសពនិងយកលុយប្រជាពលរដ្ឋយ៉ាងអនាធិបតេយ្យពេញរាជធានីភ្នំពេញទាំងថ្ងៃទាំងយប់​ ផ្គេីន​នឹងប្រសាសន៍លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល​កន្លងទៅ​ថ្មីៗ​នេះ​ ដែលស្នើឱ្យអភិបាលរាជធានីភ្នំពេញចាត់វិធានការយ៉ាងតឹងរ៉ឹងចំពោះម្ចាស់គ្លីនិកឯកជនដែលតែង​តែយករថយន្តគិលានសង្គ្រោះរបស់ខ្លួនទៅដឹកអ្នករងរបួសដោយគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវមកព្យាបាលនៅក្នុងគ្លីនិករបស់ខ្លួន និងបុគ្គលដែលយកឡានពេទ្យមិនមានសញ្ញាសម្គាល់ និងមិនមានឈ្មោះត្រឹមត្រូវច្បាស់លាស់ទៅដឹកអ្នករងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ឬសាកសពនៅតាមដងផ្លូវ។​ មិនតែប៉ុណ្ណោះ​បុគ្គលឈ្មោះ ងួន ប្រាក់ធី ហៅឌីរូបនេះ ... Read More »

លោក ហែម ពិសិដ្ឋ ៖ មានគណបក្សប្រជាជន គឺមានការអភិវឌ្ឍលើគ្រប់វិស័យ និងមានសុខសន្តិភាព ប្រជាពលរដ្ឋរស់នៅក្នុងជីវភាពល្អប្រសើរ

ខេត្តស្វាយរៀង ៖ លោក ហែម ពិសិដ្ឋ ប្រធានក្រុមការងារចុះជួយឃុំអង្គប្រស្រែ ស្រុករមាសហែក ថ្លែងថាមានគណបក្សប្រជាជន គឺមានការអភិវឌ្ឍលើគ្រប់វិស័យនិងមានសុខសន្តិភាព ប្រជាពលរដ្ឋ រស់នៅក្នុង ជីវភាពល្អប្រសើរ។ ការថ្លែងបែបនេះធ្វើឡើងនាព្រឹកថ្ងៃទី២៥ខែមីនាឆ្នាំ២០២៣ ក្នុងពិធីសំណេះសំណាលរបស់ក្រុមការងារចុះជួយមូលដ្ឋានឃុំ ជាមួយមេក្រុមគណបក្សប្រជាជនកម្ពុជាឃុំអង្គប្រស្រែចំនួន៣ភូមិ ... Read More »

រថយន្តធុនធំដឹកលូមួយគ្រឿងបើកបរ មកដល់ផ្លូវបំបែកជាបួន ខ្វះការប្រុងប្រយ័ត្នបុកបុរសវ័យចំណាស់ជិះម៉ូតូរងរបួសធ្ងន់

ខេត្តបន្ទាយមានជ័យ៖ បុរសវ័យចំណាស់ម្នាក់ជិះម៉ូតូម៉ាកហុងដាសេ១២៥ មកដល់ផ្លូវបំបែកជាបួនត្រូវរថយន្តដឹកលូបុកបណ្ដាលឲ្យរងរបួសធ្ងន់នៅវេលាម៉ោង ០៩និង១០នាទីព្រឹក ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ចំណុចផ្លូវបំបែកជាបួនកែងKTVអេផ្លាស់ឋិតនៅភូមិក្បាលស្ពានមួយសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។  សមត្ថកិច្ចជំនាញប្រាប់ថាៈ គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តធុនធំដឹកលូពាក់ផ្លាកលេខ-ភ្នំពេញ-3A-8678បើកបរពីកើតទៅលិច រីឯម៉ូតូហុងដាសេ១២៥ពាក់ផ្លាកលេខកំពង់ស្ពឺ- 2527 បើកបរដោយបុរសវ័យចំណាស់ម្នាក់មិនស្គាល់អត្តសញ្ញាណពីជើងទៅត្បូងមកដល់ចំណុចផ្លូវបំបែកជាបួនកែងKTVអេផ្លាស់ ក៏បានបុកគ្នាពេញទំហឹងបណ្ដាលឲ្យភាគីខាងម៉ូតូ បុរសម្នាក់ ... Read More »

🔴Update ៖ កុំចេះតែព្រហើន ទីបំផុត ! នាយឧត្តមសេនីយ៍ នេត សាវឿន បញ្ជាឲ្យសមត្ថកិច្ច​ចាត់ការមន្ត្រីនគរបាល​ក្រសួងមហាផ្ទៃ ប្រើហិង្សាលើភរិយា

ភ្នំពេញ ៖ អំពើហិង្សា ជាវិធានការដែលត្រូវបានអនុវត្តតាមផ្លូវច្បាប់ ជាពិសេស ជនប្រព្រឹត្តជាបុរស ជាមន្ត្រីនគរបាលជាតិ ជាមន្ត្រីអនុវត្តច្បាប់ លើស្ត្រីជាភរិយាទន់ខ្សោយ កាន់តែមានស្ថានទម្ងន់នៃបទល្មើសដែលត្រូវអង្គភាពនិងស្ថាប័នតុលាការចាត់វិធានការ។  សូមបញ្ជាក់ថា, ក្រោយពីបែកធ្លាយវីដេអូ អំពីសកម្មភាពប្តីដែលគេដឹងច្បាស់ថា ជាមន្រ្តីនគរបាលពាក់ស័ក្តិ២ ក្រសួងមហាផ្ទៃមួយរូប ... Read More »

រដ្ឋបាលរាជធានីភ្នំពេញ បើកការរដ្ឋាន សាងសង់ស្ពានថ្មី ២កន្លែងមានប្រវែងសរុប១៨០ម៉ែត្រ ស្ថិតនៅមហាវិថីអ្នកឧកញ៉ាមហាភក្ដីសប្បុរសភោគាធិបតី ហ៊ុន នាង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ

ភ្នំពេញ៖ ស្ពានបេតុង២ កន្លែង ដែលមាន បណ្ដោយសរុប១៨០ម៉ែត្រ ទទឺង ២៨.៥ម៉ែត្រ ស្ថិតនៅលើមហាវិថីអ្នកឧកញ៉ាមហាភក្ដីសប្បុរសភោគាធិបតី ហ៊ុន នាង ក្នុងតំបន់អភិវឌ្ឍន៍ភាគខាងត្បូងរាជធានីភ្នំពេញ នាភូមិសាស្ត្រ ខណ្ឌមានជ័យត្រូវបានបើកការដ្ឋានស្ថាបនា ដើម្បីសម្រួលចរាចរណ៍និងដើម្បីជាការលើកសោភណ្ឌភាពរាជធានីភ្នំពេញឲ្យ កាន់តែស្រស់ស្អាត សមជាទីក្រុងស៊ីវីល័យ ... Read More »