ព័ត៌មានទាន់ហេតុការណ៍៖
'

ក្រុមជួយសង្គ្រោះទួរគី រកឃើញមនុស្ស៣នាក់នៅរស់ក្រោមគំនរអគារបាក់បែក៨ថ្ងៃ

កាលពីថ្ងៃទី១៤ ខែកុម្ភៈ កងកម្លាំងជួយសង្គ្រោះនៅក្នុងប្រទេសទួរគីបានជួយសង្គ្រោះអ្នកនៅរស់រានមានជីវិតចំនួន៣ នាក់ទៀតបន្ទាប់ពី១៩៨ម៉ោងដែលជាប់នៅក្រោមគំនរបាក់បែកក្នុងនោះមានបុរសអាយុ១៨ឆ្នាំម្នាក់ និងបងប្អូនពីរនាក់អាយុ ២១ និង ១៧ ឆ្នាំ។ បច្ចុប្បន្ន កងកម្លាំងជួយសង្គ្រោះទាំងនៅក្នុងប្រទេសទួរគី និងស៊ីរីកំពុងបន្តប្រណាំងប្រជែងពេលវេលាដើម្បីស្វែងរកអ្នកនៅរស់រានមានជីវិត។ នាថ្ងៃដដែល ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា ទាហានជាង ... Read More »

កំណើនពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និង ឡាវ ដែលមានសន្ទុះជាវិជ្ជមានកើនឡើងពី ១៦០លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២១ ទៅ ២១០លាន ដុល្លារអាមេរិក នៅឆ្នាំ២០២២

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា-ឡាវ បានកត់សម្គាល់ដោយពេញចិត្តនូវកំណើនពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និង ឡាវ ដែលមានសន្ទុះជាវិជ្ជមានកើនឡើងពី ១៦០លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២១ ទៅ ២១០លាន ដុល្លារអាមេរិក នៅឆ្នាំ២០២២។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ... Read More »

លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា លើកយក ចំនួន ១០ចំណុចៗ ដូចខាងក្រោម :  ... Read More »

ជប៉ុននឹងចូលរួមក្នុងសមយុទ្ធ Cobra Gold នៅប្រទេសថៃ

យោងតាមអ្នកឆ្លើយឆ្លងព័ត៌មានវៀតណាមប្រចាំប្រទេសជប៉ុន នៅថ្ងៃទី ១៤ ខែកុម្ភៈបានបញ្ជាក់ថា ក្រសួងការពារជាតិជប៉ុនបាននិយាយថា កងកម្លាំងស្វ័យការពាររបស់ប្រទេសនេះនឹងចូលរួមក្នុងសមយុទ្ធ Cobra Gold ប្រចាំឆ្នាំដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៨ ខែកុម្ភៈដល់ថ្ងៃទី ១ ខែមីនានៅប្រទេសថៃឡង់។ ក្រសួងការពារជាតិជប៉ុនបាននិយាយថា ក្រៅពីសមយុទ្ធប្រចាំឆ្នាំនៃការការពារពលរដ្ឋ ជំនួយមនុស្សធម៌ ... Read More »

លទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅថ្ងៃទី ១៣-១៤ ខែកុម្ភៈ ឆ្នាំ២០២៣

ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់ លោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចផ្លូវការ ... Read More »

សម្តេចតេជោ ៖ ផ្តល់ឱកាសឱ្យបុគ្គលិក វីអូឌី បាត់បង់ការងារធ្វើ សូមបងប្អូនធ្វើការទំនាក់ទំនងជាមួយក្រសួងមុខងារសាធារណៈដើម្បីដាក់ពាក្យសុំធ្វើការ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅតែមានគុណធម៌ ការអាណិត ស្រឡាញ់ ប្រជាពលរដ្ឋ ដើម្បីបានការងារធ្វើ សម្រាលដល់ជីវភាពគ្រួសារ។ នៅរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ ... Read More »

អឺរ៉ុបចំណាយប្រាក់ជិត៨០០ពាន់លានអឺរ៉ូ ដើម្បីដោះស្រាយបញ្ហាថាមពល

រហូតមកដល់ពេលនេះ បណ្តាប្រទេសនៅអឺរ៉ុបបានចំណាយប្រាក់ជិត៨០០ពាន់លានអឺរ៉ូ (ប្រមាណ៨៥៤ពាន់លានដុល្លារអាមេរិក) ដើម្បីជួយគ្រួសារនិងអាជីវកម្មនានាទូទាត់វិក្កយបត្រថាមពលដែលកំពុងកើនឡើងរបស់ពួកគេ។ ក្រុមអ្នកស្រាវជ្រាវនៅក្រុមហ៊ុនប្រឹក្សាយោបល់ Bruegel (បែលហ្សុិក) ដែលមានមូលដ្ឋាននៅទីក្រុងប្រ៊ុចសែលបានចេញតួលេខខាងលើនៅក្នុងរបាយការណ៍មួយដែលបានចេញផ្សាយនៅថ្ងៃទី១៣ ខែកុម្ភៈ ដោយអំពាវនាវឱ្យប្រទេសនានាចំណាយគោលដៅកាន់តែច្រើនក្នុងការឆ្លើយតបជាមួយនឹងវិបត្តិថាមពល។ យោងតាមលោក Bruegel គិតត្រឹមខែកញ្ញា ឆ្នាំ 2021 ... Read More »

រថយន្តដឹកស្រូវមួយគ្រឿង ធ្លាក់ពីលើផ្លូវជាតិក្រឡាប់ខ្លួនឯង បណ្តាលឱ្យឆេះ

ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី១៤កុម្ភ:ឆ្នាំ២០២៣ រថយន្តដឹកស្រូវ១គ្រឿងធ្លាក់ពីលើផ្លូវជាតិក្រឡាប់បណ្តាលឱ្យឆេះនៅលើកំណាត់ផ្លូវជាតិលេខ៥ចន្លោះបង្គោលគីឡូម៉ែត្រលេខ៦៨និង៦៩ចំណុចផ្លូវអាល្លឺម៉ង់ ស្ថិតក្នុងភូមិគោកស្តៅ ឃុំទឹកហូរ ស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំង ។ រថយន្តមួយគ្រឿងម៉ាហ៉ីណូពណ៌សលាយខៀវពាក់ស្លាកលេខក្រុងព្រះស៉ីហនុ 3A.6177បើកបរជនមិនស្គាល់អត្តសញ្ញាណបើកបរក្នុងទិសដៅពីជើងទៅត្បូងលុះបើកមកដល់ចំណុចខាងលើបានរេចង្កូតធ្លាក់ផ្លូវបណ្តាលឲ្យក្រឡាប់ហើយផ្ទុះឆេះទាំងព្រឹកតែម្តង ។ ក្រោយពេលកើតហេតុអ្នកបើកបររថយន្តបានចុះរត់គេចខ្លួនបាត់បន្សល់រថយន្តឆេះនៅកន្លែងកើតហេតុ។ ករណី ក្រឡាប់រថយន្តធ្លាក់ផ្លូវផ្ទុះឆេះនេះមិនបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់នរណានោះឡើយហើយសមត្ថកិច្ចបានយករថយន្តពន្លត់អគ្គិភ័យមកបាញ់ពន្លត់មិនបណ្ដាលឱ្យឆេះរាលដាលទៅណាបន្តនោះដែរ៕ ដោយ៖ ... Read More »

ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីរក្សាទុកចែកចាយដោយខុសច្បាប់នូវសារធាតុញៀន

ខេត្តបាត់ដំបង៖ យោងតាម​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ បានឱ្យដឹងនៅរសៀលថ្ងៃ​អង្គារ​ទី​១៤​ ខែកុម្ភៈ​ ឆ្នាំ​២០២៣នេះថា៖​ កម្លាំង​សមត្ថកិច្ចជំនាញ​ នៃស្នងការដ្ឋានផែនការងារប្រឆាំងគ្រឿងញៀន បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីរក្សាទុកចែកចាយដោយខុសច្បាប់នូវសារធាតុញៀន។  ករណី​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលេីនេះ​ បានធ្វេីឡេីង​កាលពីយប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង១៨:៣៥នាទី នៅចំណុចផ្ទះសំណាក់ ... Read More »

អាមេរិក៖ បាញ់ប្រហារនៅសាលារៀនស្លាប់និងរបួសជិត១០ នាក់ ជនដៃដល់បាញ់សម្លាប់ខ្លួនឯង

សារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ បានផ្សាយថា ប៉ូលិសអាមេរិកបានឱ្យដឹងថា មនុស្សយ៉ាងហោចណាស់៣នាក់បានបាត់បង់ជីវិត និង៥នាក់ទៀតបានរងរបួស បន្ទាប់ពីខ្មាន់កាំភ្លើ់ងម្នាក់បានធ្វើសកម្មភាពបាញ់ប្រហារនៅក្នុងបរិវេណសាកលវិទ្យាល័យរដ្ឋ Michigan State University ដែលស្ថិតក្នុងទីក្រុង ... Read More »

រឹបអូស​វត្ថុតាង​បទល្មើស​នេសាទ​មួយចំនួន​ និងរុះរើរបាំងស្បៃមុង​ យកមកដុត​កម្ទេច​ចោល​

ខេត្ត​កំពង់​ឆ្នាំង​៖​ បេីយោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​អគ្គស្នងការ​ដ្ឋាន​នគរបាលជាតិ​ នៅព្រឹកថ្ងៃ​អង្គារ​ទី​១៤​ ខែកុម្ភៈ​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ កម្លាំងនគរបាលជំនាញ ចុះធ្វើការបង្ក្រាបបទល្មើសនេសាទ របាំងស្បៃមុង កាត់ព្រែក ស្ថិតក្នុងភូមិក្បាលកន្លង់​ និងរឹបអូស​វត្ថុតាង​បទល្មើស​នេសាទ​មួយចំនួន​ រុះរើរបាំងស្បៃមុង​ យកមកដុត​កម្ទេច​ចោល​ផងដែរ។  ក្នុងប្រតិបត្តិការ​ខាងលេីនេះ​ ... Read More »

កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ២១នាក់ហ្វឹកហាត់រៀនសូត្រស្តីពីយុទ្ធវិធីប្រតិបត្តិការបង្រ្កាបបទល្មើសជួញដូរមនុស្សខុសច្បាប់

ភ្នំពេញ ៖ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសរុប២១នាក់ ក្នុងនោះមានស្រី០៣នាក់ មកពីការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន ទទួលបានវគ្គបណ្តុះបណ្តាលស្តីពី យុទ្ធវិធីប្រតិបត្តិការ ចេញបង្ក្រាបបទល្មើសជួញដូរមនុស្សខុសច្បាប់និងការជួយសង្រ្គោះជនរងគ្រោះពីអំពើជួញដូរមនុស្សរបស់ក្រុមជនទុច្ចរិត នៅខណៈដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញវិធានការបង្ការទប់ស្កាត់និងបង្រ្កាបអំពើជួញដូរមនុស្សខុសច្បាប់ឱ្យមានប្រសិទ្ធភាព។ វគ្គបណ្តុះបណ្តាលបានធ្វើឡើងរយៈពេល១សប្តាហ៍ចាប់ ពីថ្ងៃទី១៣ដល់១៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដែលមានគ្រូបង្គោលជនបរទេស៦នាក់ ឧបត្ថម្ភដោយអង្គការអេមស្វត ... Read More »

សមត្ថកិច្ចកំពុងស្វែងរកអ្នកបាត់ខ្លួន៤នាក់ ដោយសារលិចទូកឆ្លងទន្លេមេគង្គខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង៖ កាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី១៤ខែកុម្ភៈឆ្នាំ២០២៣ ទូកអ្នកភូមិមួយគ្រឿងដឹកមនុស្ស៨នាក់បានលិច ពេលឆ្លងកាត់តំបន់ទឹកគួចខ្លាំងតាមដងទន្លេមេគង្គនៅកន្ទុយកោះហានស្ថិតក្នុងឃុំកោះស្នែងស្រុកបុរីអូស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ។ ទូកមួយគ្រឿងដែលជួបហេតុការណ៍អាក្រក់នោះគឺជារបស់ប្រជាពលរដ្ឋរស់នៅភូមិកោះកី ឃុំកោះស្នែង ហើយពួកគេធ្វើដំណើរជាក្រុមគ្រួសារបងប្អូនឆ្ពោះទៅភូមិខាំផាន់សង្កាត់សាមគ្គីក្រុងស្ទឹងត្រែងដើម្បីប្រកបមុខរបរ។  ទូកប្រភេទនេសាទត្រីមួយគ្រឿងដែលលិចនោះបានផ្ទុកមនុស្សរហូតដល់៨នាក់ដឹកសម្ភារផ្សេងទៀត។ លុះពេលទូកឆ្លងកាត់តំបន់ទឹកហូរគួចខ្លាំងក៏បណ្ដាលឲ្យលិចតែ ម្ដងទៅ។ នៅក្នុងហេតុការណ៍នោះអ្នកខ្លះបានទាញសម្ភារនៅលើទូកតោងយករួចខ្លួន អ្នកផ្សេងទៀតត្រូវទូកនេសាទឃើញជួយសង្គ្រោះ។ មនុស្សដែលបាត់ខ្លួនមាន៤នាក់ ... Read More »

កងកម្លាំងអង្គភាពអន្តរាគមន៍ប្រចាំការបង្ការបង្ក្រាបបទល្មើសជលផល នៅខេត្តពោធិ៍សាតិ៍ និងខេត្តសៀមរាប​ ទទួលបា​នការឧបត្ថម្ភថវិកា និងគ្រឿងឧបភោគបរិភោគ ពីនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន

ភ្នំពេញ៖ ប្រធានអង្គភាពអង្គភាពអន្តរាគមន៍ លោកឧត្តមសេនីយ៍ឯក សែម សុតាន់ និងមន្រ្តីនគរបាលជាតិទាំងអស់ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូន លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលបានចាត់តាំង លោកឧត្តមសេនីយ៍ឯក លន់ ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូមកដល់ប្រទេសកម្ពុជាវិញហើយប្រកបដោយសុវត្ថិភាព

ភ្នំពេញ ៖ នៅរសៀល ថ្ងៃអង្គារ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ១៥:១០ នាទី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជាវិញហើយ ... Read More »

ប្រយ័ត្នចាញ់បោក Page ( LOAN KH ) ផ្សព្វផ្សាយ ករណីមានផ្ដល់សេវាកម្មប្រាក់កម្ចីរហ័សទាន់ចិត្ត ដោយគ្មានត្រូវការដាក់របស់បញ្ចាំឱ្យសោះ !

ភ្នំពេញ ៖ ល្បិចបោក អំពើទុច្ចរិត នៃជនសង្គមងងឹត បានប្រើប្រាស់គ្រប់មធ្យោបាយ តាមរយៈ ផេក ហ្វេសប៊ុក ផ្សព្វផ្សាយ ជាការទាក់ទាញ ងាយធ្វើឱ្យប្រជាពលរដ្ឋ ដែលខ្វះខាត ជឿជាក់ ទុកចិត្ត ... Read More »

Man Utd ពិភាក្សាជាមួយ Marcus Rashford លើកិច្ចសន្យាថ្មីនៅ Old Trafford

កិច្ចពិភាក្សារបស់ក្លិប Manchester United ជាមួយ Marcus Rashfordលើកិច្ចសន្យាថ្មីកំពុងឈានទៅទិសដៅត្រឹមត្រូវហើយ។ កិច្ចព្រមព្រៀងដែលមានស្រាប់របស់ខ្សែប្រយុទ្ធរូបនេះនឹងផុតកំណត់នៅរដូវក្តៅក្រោយ ហើយក្លិបបិសាចក្រហមនឹងអស់សង្ឃឹមក្នុងការចងរូបគេឱ្យស្ថិតក្នុងទម្រង់ថ្មីមួយដែលគាត់កំពុងមាននាពេលបច្ចុប្បន្ន។ Rashford ពិតជាជិតនឹងចុះហត្ថលេខាលើការបន្តនៅ Old Trafford ។ កិច្ចព្រមព្រៀងថ្មីណាមួយនឹងលើសពីការធានា ដោយកីឡាករវ័យ២៥ឆ្នាំបង្ហាញពីតម្លៃរបស់គាត់យឺត។ ... Read More »

តើលោកញ៉ែម​ សារ៉ាឌី​ យល់ព្រមបើកផ្លូវដោយស្ម័គ្រចិត្តដែរឫទេ? ខណៈរូបលោកជាមន្ត្រីជំនាញសុរិយោដីដឹងពីច្បាប់ស្រាប់!!

ខេត្តកណ្តាល៖​ កម្លាំងចម្រុះបានចុះមកពិនិត្យវាស់វែងកាលពីរសៀលថ្ងៃទី១៣​ ខែកុម្ភៈ ឆ្នាំ២០២៣​ ខណៈដែលលោកញ៉ែម​ សារ៉ាឌី​ មានមុខងារជាមន្ត្រីជំនាញសុរិយោដីបានរំលោភយកដីចំណីផ្លវសាធារណៈនៅក្នុងភូមិព្រែកឫស្សី​ សង្កាត់ព្រែកឫស្សី​ ក្រុងតាខ្មៅ​។ ការដែលកម្លាំងចម្រុះចុះមកពិនិត្យវាស់វែងនេះធ្វេីឡេីងក្រោយប្រជាពលរដ្ឋប្រមាណ១២នាក់តំណាងឱ្យប្រជាពលរដ្ឋជាច្រេីនគ្រួសារដែលរស់នៅអមសងខាងផ្លូវលំស្ថិតនៅក្នុងភូមិព្រែកឫស្សី​ សង្កាត់ព្រែកឫស្សី​ ក្រុងតាខ្មៅ​ បានផ្តិតមេដៃលើសំណេីសុំកិច្ចអន្តរាគមន៍ពីលោកគង់​ សោភ័ណ្ឌ​ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល។  ... Read More »

មេបញ្ជាការរងកងវិស្វកម្មព្រលានយន្តហោះទទួល មរណៈភាព នៅមន្ទីរពេទ្យកម្រិត២របស់អង្គការសហប្រជាជាតិ កំពុងត្រៀមបញ្ជូនមកប្រទេសកម្ពុជា

ភ្នំពេញ៖ មជ្ឈមណ្ឌលជាតិរក្សាសន្តិភាពឲ្យដឹងថា នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ថា សពលោកវរសេនីយ៍ ទោ ភឿក ជីវ័ន មេបញ្ជាការរងកងវិស្វកម្មព្រលានយន្តហោះ ដែលបានទទួលមរណៈភាព នៅមន្ទីរពេទ្យកម្រិត ២របស់អង្គការសហប្រជាជាតិ នៅសាធារណរដ្ឋម៉ាលី កាលថ្ងៃទី១០ ... Read More »

លោកបណ្ឌិត ហ៊ុន ម៉ាណែត ៖ ការធ្វើអំពើបុណ្យ និងការធ្វើអំពើបាប គឺត្រូវបានឆ្លុះបញ្ចាំង និងទទួលការវិនិច្ឆ័យតាមតាមរយៈសច្ចធម៌ពិតប្រាកដដោយមនុស្សនៅជុំវិញខ្លួន

ភ្នំពេញ ៖ ការធ្វើអំពើបុណ្យ និងការធ្វើអំពើបាប គឺត្រូវបានឆ្លុះបញ្ចាំង និងទទួលការវិនិច្ឆ័យតាមតាមរយៈសច្ចធម៌ពិតប្រាកដដោយមនុស្សនៅជុំវិញខ្លួន ។ លោក បណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង ... Read More »

នគរបាលស្រុកត្រាំកក់​ នៃស្នងការខេត្តតាកែវ​ ឃាត់ខ្លួនក្មេងទំនេីង២នាក់​ដែលជិះម៉ូតូភ្ជាប់ដោយកាំបិត​

​     ខេត្តតាកែវ ៖ យោងតាមផេកផ្លូវការរបស់ស្នងការដ្ឋាននគរបាលខេត្តតាកែវ​ បានឱ្យដឹងនៅព្រឹកថ្ងៃទី១៤​ ខែកុម្ភៈ​ ឆ្នាំ​២០២៣នេះ​ កម្លាំងជំនាញ​ នៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់ បានឃាត់ខ្លួនមុខសញ្ញាក្មេងទំនើង២នាក់​ នៅវេលាម៉ោង ២៤៖០០នាទី​ ថ្ងៃចន្ទ ... Read More »

លោក ឃួង ស្រេង ចុះពិនិត្យទីតាំងសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ខណៈ ប្រមុខរដ្ឋ អាល្លឺម៉ង់ នឹងអញ្ជើញពិនិត្យស្វែងយល់ពីការពិតនៃរបបប្រល័យពូជសាសន៍ប៉ុលពតនៅរសៀលថ្ងៃទី១៥កុម្ភៈ ស្អែកនេះ

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ  នៅថ្ងៃទី១៤កុម្ភៈ ឆ្នាំ២០២៣ បានដឹកនាំអាជ្ញាធរខណ្ឌបឹងកេងកង និងមន្រ្តីជំនាញពាក់ព័ន្ធ មួយចំនួនទៀត ចុះពិនិត្យទីតាំងសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ដើម្បីត្រៀមទទួលគណៈប្រតិភូជាន់ខ្ពស់របស់ប្រទេសអាល្លឺម៉ង់ដែលនឹងអញ្ជើញទៅពិនិត្យស្វែងយល់ពីការពិតនៃរបបប្រល័យពូជសាសន៍ប៉ុលពតនៅក្នុងសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង នៅ នៅរសៀលទី១៥កុម្ភៈ ស្អែកនេះ។ ... Read More »

ស្ថានភាពលំបាករបស់លោកខាងលិចក្នុងការផ្តល់អាវុធដល់អ៊ុយក្រែន

តើអាមេរិក អង់គ្លេស និងបារាំងអាចផ្គត់ផ្គង់អាវុធឱ្យអ៊ុយក្រែន បំពេញឃ្លាំងអាវុធ និងផ្គត់ផ្គង់សព្វាវុធដល់សម្ព័ន្ធមិត្តផ្សេងទៀតដែរឬទេ? សហរដ្ឋអាមេរិកនិងបណ្តាប្រទេសអឺរ៉ុបបានផ្គត់ផ្គង់សព្វាវុធ និងគ្រាប់រំសេវជាច្រើនដល់អ៊ុយក្រែន។ ប្រទេសខ្លះថែមទាំងបានគាំទ្រដល់ការស្តុកកាំភ្លើងធំភាគច្រើនឬទាំងអស់របស់ពួកគេ។ សំណួរនៅពេលនេះគឺថា តើប្រព័ន្ធកាំភ្លើងធំទាំងប៉ុន្មាន និងចំនួនគ្រាប់រំសេវដែលពួកគេអាចផ្គត់ផ្គង់ និងរក្សាទុកសម្រាប់កងកម្លាំងប្រដាប់អាវុធរបស់ពួកគេដែរឬទេ។ ជាឧទាហរណ៍ ប្រទេសបារាំងបានប្រកាសក្នុងខែមករា ឆ្នាំ ... Read More »

ញត្តិគាំទ្រ របស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្រេចលុបចោលអាជ្ញាប័ណ្ណរបស់វីអូឌី (VOD)

ភ្នំពេញ ៖ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះ ចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្រេចលុបចោលអាជ្ញាប័ណ្ណរបស់វីអូឌី (VOD) ដោយត្រូវបញ្ចប់ការផ្សាយនៅត្រឹមម៉ោង ១០ ព្រឹក ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ពីព្រោះអង្គភាព ... Read More »

នគរបាលស្រុកបាទីឃាត់ខ្លួនក្មេងស្ទាវ២នាក់ពាក់ព័ន្ធលាក់ដាវនឹងកាំបិតជាប់ខ្លួន

ខេត្តតាកែវ ៖ យោងតាមផេកផ្លូវការរបស់ស្នងការនគរបាលខេត្តតាកែវបានឲ្យដឹងនៅថ្ងៃទី១៤​ ខែកុម្ភៈ​ ឆ្នាំ២០២៣នេះថា​ នៅថ្ងៃ អង្គារ​ ៩រោច ខែ​ មាឃ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី​ ១៤ ... Read More »

លោក ឃួង ស្រេង ទំនាក់ទំនង លើកគ្រប់វិស័យ រវាងកម្ពុជា និងជប៉ុន នៅតែល្អជាមួយគ្នាជានិច្ច

ភ្នំពេញ៖ ប្រទេសជប៉ុនមានទំនាក់ទំនងការទូតជាមួយនឹងប្រទេសកម្ពុជា បានយ៉ាង ល្អ ខណៈ ជប៉ុនជាប្រទេសមួយដែលបាន រួមចំណែកយ៉ាងសំខាន់ក្នុងការនាំសន្តិភាព មកឲ្យកម្ពុជា ជាមួយនឹងការផ្ដល់ជំនួយឥតសំណង និងការផ្ដល់ជំនួយបច្ចេកទេស យ៉ាងច្រើនសន្ធឹកសន្ធាប់ថែមទៀត។     នេះបើតាមការបញ្ជាក់របស់ លោក ឃួង ... Read More »

ខ្សែបម្រើ Rodrigo Bentancur របស់ Tottenham នឹងអវត្តមានសម្រាប់រដូវកាលនេះដោយសាររបួសជង្គង់

ខ្សែបម្រើ Rodrigo Bentancur របស់ក្លិបមាន់ខ្នាយមាស Tottenhamត្រូវអវត្តមានពេញមួយរដូវកាល ដោយសាររបួសជង្គង់។ កីឡាករវ័យ២៥ឆ្នាំរូបនេះបានជួបបញ្ហាកំឡុងពេលប្រកួតចាញ់ Leicester City ៤–១ កាលពីថ្ងៃសៅរ៍ នៅពេលដែលគាត់ត្រូវបានប្តូរចេញបន្ទាប់ពីលេងបាន៦៥នាទី។ ក្លិប Spurs បានប្រកាស​ថា “Bentancur ... Read More »

អាមេរិកបដិសេធការចោទប្រកាន់របស់ក្រុងប៉េកាំងដែលថាខ្លួនបានបញ្ចេញប៉េងប៉ោងខ្យល់ក្តៅលើប្រទេសចិន

សហរដ្ឋអាមេរិក កាលពីថ្ងៃទី ១៣ ខែកុម្ភៈ បានបដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់របស់ទីក្រុងប៉េកាំង ដែលថាខ្លួនបានបញ្ចេញប៉េងប៉ោងខ្យល់ដែលមានកម្ពស់ខ្ពស់ជាង ១០ គ្រាប់លើប្រទេសចិនកាលពីឆ្នាំមុន ខណៈដែលប្រទេសមហាអំណាចទាំងពីរបានបន្តផ្លាស់ប្តូរពាក្យសម្តីអំពីការបាញ់ទម្លាក់ប៉េងប៉ោងខ្យល់ក្តៅរបស់ចិន នៅឯឆ្នេរសមុទ្រភាគខាងកើតនៃសហរដ្ឋអាមេរិកកាលពីជាងមួយសប្តាហ៍មុន។ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមានលោក John Kirby បានប្រាប់ MSNBC ... Read More »

ឧត្តមសេនីយ៍ឯក ហួត ឈាងអន ផ្ញើសារលិខិតអបអរសាទរ សម្តេចតេជោ ហ៊ុន សែន ទទួលបានមេដាយថ្នាក់ខ្ពស់បំផុត គឺមេដាយ «ផូសៃឡានសាង» ពីប្រធានាធិបតី នៃប្រទេសឡាវ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ទទួលបានមេដាយថ្នាក់ខ្ពស់បំផុតគឺមេដាយ «ផូសៃឡានសាង» ពីលោក ថងលួន ស៊ីសូលីត ប្រធានាធិបតី សាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ ចំពោះគុណបំណាច់ដ៏ធំធេងរបស់សម្តេចតេជោ ... Read More »

ក្នុង​ឆ្នាំ​២០២២! មនុស្សជាង ១៥០០០នាក់ ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធករណីគ្រឿងញៀន

ភ្នំពេញ៖ បើយោងតាមរបាយការណ៍របស់​អាជ្ញាធរជាតិ​ប្រយុទ្ធប្រឆាំងគ្រឿងញៀន​ បានឱ្យដឹងថា​ មនុស្សជាង ១៥០០០នាក់ត្រូវបានអាជ្ញាធរចាប់ខ្លួន ជាប់ពាក់ព័ន្ធនិងករណីគ្រឿងញៀន និងគ្រឿងញៀនជិត ១៥តោនដែលបានរឹបអូស ខណៈសារធាតុគីមីផ្សំដែលរឹបអូស​បានរហូត​ដល់ចំនួន ៥០៤តោននៅក្នុងឆ្នាំ២០២២ កន្លងទៅ ។ របាយការណ៍នេះ បានឱ្យដឹងនៅក្នុងកិច្ចប្រជុំពីលទ្ធផល​ការងារ​ត្រួត​ពិនិត្យ​គ្រឿងញៀនឆ្នាំ២០២២ និងលើកទិសដៅការងារត្រួតពិនិត្យគ្រឿងញៀនឆ្នាំ​២០២៣ ... Read More »