ព័ត៌មានទាន់ហេតុការណ៍៖
'

ក្នុង​ឆ្នាំ​២០២២! មនុស្សជាង ១៥០០០នាក់ ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធករណីគ្រឿងញៀន

ភ្នំពេញ៖ បើយោងតាមរបាយការណ៍របស់​អាជ្ញាធរជាតិ​ប្រយុទ្ធប្រឆាំងគ្រឿងញៀន​ បានឱ្យដឹងថា​ មនុស្សជាង ១៥០០០នាក់ត្រូវបានអាជ្ញាធរចាប់ខ្លួន ជាប់ពាក់ព័ន្ធនិងករណីគ្រឿងញៀន និងគ្រឿងញៀនជិត ១៥តោនដែលបានរឹបអូស ខណៈសារធាតុគីមីផ្សំដែលរឹបអូស​បានរហូត​ដល់ចំនួន ៥០៤តោននៅក្នុងឆ្នាំ២០២២ កន្លងទៅ ។ របាយការណ៍នេះ បានឱ្យដឹងនៅក្នុងកិច្ចប្រជុំពីលទ្ធផល​ការងារ​ត្រួត​ពិនិត្យ​គ្រឿងញៀនឆ្នាំ២០២២ និងលើកទិសដៅការងារត្រួតពិនិត្យគ្រឿងញៀនឆ្នាំ​២០២៣ ... Read More »

នាយឧត្តមសេនីយ៍ វង្ស ពិសេន ផ្ញើសារលិខិតអបអរសាទរ សម្តេចតេជោ ហ៊ុន សែន ទទួលបានមេដាយថ្នាក់ខ្ពស់បំផុត គឺមេដាយ «ផូសៃឡានសាង» ពីប្រធានាធិបតី នៃប្រទេសឡាវ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ទទួលបានមេដាយថ្នាក់ខ្ពស់បំផុតគឺមេដាយ «ផូសៃឡានសាង» ពីលោក ថងលួន ស៊ីសូលីត ប្រធានាធិបតី សាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ ចំពោះគុណបំណាច់ដ៏ធំធេងរបស់សម្តេចតេជោ ... Read More »

លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ភ្នំពេញ ៖ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា លើកយក ចំនួន ១០ចំណុចៗ ដូចខាងក្រោម :  ... Read More »

នាយឧត្តមសេនីយ៍ វង្ស ពិសេន ទទួលឯកអគ្គរាជទូតជប៉ុន តែងតាំងថ្មីប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម

ភ្នំពេញ ៖ នៅអគ្គបញ្ជាការដ្ឋាន នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣  នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានទទួលលោក អ៊ូអ៊ិណូ អាតស៊ូហ្ស៊ី (UENO ... Read More »

តារាសម្តែង ចន្ធី ដាឡែន ឈ្នះតំណែងលំដាប់រងទី២ពីកម្មវិធីប្រកួតធីតាឯកសង្ក្រាន្ត រដូវកាលទី៤

ភ្នំពេញ៖ អបអរសាទរទៅកាន់តារាសម្តែងស្រីវ័យក្មេង ចន្ធី ដាឡែន ទទួលបានចំណាត់ថ្នាក់លំដាប់រងទី២ពីកម្មវិធី ប្រកួតធីតាឯកសង្ក្រាន្ត រដូវកាលទី៤។ ដំណឹងនេះបានធ្វើឲ្យក្រុមអ្នកគាំទ្រតារាសម្តែងរូបនេះផ្ញើសារជូនពរលើកទឹកចិត្តជាហូរហែទៅកាន់នាងផងដែរ។    គេចាំបានថាមុននេះ ចន្ធី ដាឡែន នាងបានលើកឡើងថាមិនមែនចូលរួមសម្តែងព្រោះចង់បានភាពល្បីល្បាញនោះទេ ប៉ុន្តែចង់បំពេញក្តីបំណងពីតូចរបស់នាងគឺចង់ក្លាយខ្លួនជាតួអង្គទេវត្តាឆ្នាំថ្មី ដែលត្រូវបានរៀបចំផលិតដោយក្រសួងព័ត៌មាននោះ។ ... Read More »

ថ្ងៃនេះ! ករណីឆ្លងកូវីដ-១៩ ៖​​ គ្មានអ្នកឆ្លងថ្មី​​ ,​ អ្នក​ជាសះស្បើយ​ ០២នាក់​ និងគ្មាន​អ្នកជំងឺស្លាប់​

​ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក​ថ្ងៃ​អង្គារ​ទី​១៤ ខែកុម្ភៈ​​ ឆ្នាំ២០២៣នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ គ្មានអ្នកឆ្លងថ្មី​ , ឣ្នកជាសះស្បើយ​​​ ០២នាក់​ ខណៈអ្នកជំងឺស្លាប់​​ គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់​។  សូមជម្រាបថា​ ... Read More »

នគរបាលខណ្ឌពោធិ៍សែនជ័យឃាត់ខ្លួនជនសង្ស័យ៣នាក់ពាក់ព័ន្ធករណីប្រេីប្រាស់សារធាតុញៀន

ភ្នំពេញ​៖​ យោងតាមផេកផ្លូវការរបស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹង​ នោព្រឹកថ្ងៃទី១៤ខែកុម្ភៈឆ្នាំ២០២៣នេះថា​ ​នៅថ្ងៃទី​ ១៣ ខែ​ កុម្ភៈ​​ ឆ្នាំ​ ២០២៣វេលា​ម៉ោង​១១និង៣០នាទី​ថ្ងៃ​ត្រង់​​ ស្ថិត​នៅ​​ភូមិ​ចំការ​ឪឡឹក​០២​ សង្កាត់​កាកាប​ទី​២ ខណ្ឌពោធិ៍សែនជ័យ​ លោក​វរសេនីយ៍​ឯក​ ម៉ន​ វុធី​ ... Read More »

មហាសេដ្ឋីកាតាដេញថ្លៃទិញក្លិប Manchester United ខណៈថ្ងៃផុតកំណត់ខិតជិតមកដល់

ថ្ងៃផុតកំណត់នៃការដេញថ្លៃក្លិបបិសាចក្រហម Manchester United នៅថ្ងៃទី១៧ ខែកុម្ភៈកំពុងខិតជិតដល់ជុំទី១នៃសំណើទិញក្លិបល្បីល្បាញលើពិភពលោកមួយនេះ។ ម្ចាស់ក្លិប United ដែលជាគ្រួសារ Glazer កំពុងពិចារណាលក់ក្លិបនេះ ខណៈដែលពួកគេស្វែងរកជម្រើសជាយុទ្ធសាស្ត្រ។ មកទល់ពេលនេះមានការប្រកាសជាសាធារណៈតែមួយប៉ុណ្ណោះពីអ្នកជំនួញលោក Sir Jim Ratcliffe ... Read More »

បងបង្កើតខឹងប្អូនបង្កើតខ្លាំងពេកយកកាំបិតបុ័ងតោគប់ប្អូនបង្កើតបណ្តាលឱ្យរងរបួសធ្ងន់

ខេត្តប៉ៃលិន៖ បើតាមប្រភពព័ត៌មានពីមន្ត្រីនគរបាលជំនាញប៉ុស្ថិ៍សង្កាត់ទួលល្វាបានឱ្យដឹងថា មានករណីបងបង្កើតខឹងប្អូនបង្កើត ដោយសារបងបង្កើតមកពីចម្ការបន្លែ មកដល់ផ្ទះបានទៅស្រាវខ្សែភ្លើងនៅជុំវិញផ្ទះ ខណ:ពេលនោះប្អូនបង្កើតក៏បានប្រាប់ទៅបងថា កុំស្រាវខ្សែភ្លើងធ្វើអីយប់ហើយ ពេលនោះបងបង្កើតក៏ខឹងប្អូនរហូតដល់គងសម្តីគ្នាជេរប្អូនរួចយកកាំបិតបុ័ងតោគប់ទៅលើប្អូនបង្កើតបណ្តាលឱ្យរងរបួសធ្ងន់កាលពីថ្ងៃទី១៣ខែកុម្ភៈឆ្នាំ២០២៣ វេលាម៉ោងប្រហែល១៤និង១០នាទី នៅចំណុចផ្ទះចម្ការដាំបន្លែ ស្ថិតនៅភូមិវាលវង់ សង្កាត់ទួលល្វា ក្រុង/ខេត្តប៉ៃលិន។     ... Read More »

លោករដ្ឋមន្ដ្រី ឌិត ទីណា ៖ កម្ពុជាបើកទ្វារទទួលជានិច្ច នូវការនាំចូលផលិតផលមកពីសហរដ្ឋអាមេរិក និងបណ្ដាប្រទេសនានា

ភ្នំពេញ​៖​ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ កាលពីរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ម្សិលមិញ​ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Kent D.Sission ... Read More »

លោក Frank Lampard, Steven Gerrard និង Wayne Rooney ចាប់អារម្មណ៍នឹងការងារជាគ្រូបង្វឹកក្លិប Southampton

ក្លិប Southampton បានចាប់ផ្តើមស្វែងរកអ្នកចាត់ការថ្មីដើម្បីជំនួសលោកNathan Jones ហើយមិនខ្វះបេក្ខជនដែលចាប់អារម្មណ៍នោះទេ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន 90min ចេញផ្សាយកាលពីថ្ងៃទី១៣ ខែកុម្ភៈ។ ក្លិបបានបញ្ជាក់កាលពីព្រឹកថ្ងៃអាទិត្យថា ពួកគេបានចែកផ្លូវជាមួយលោកJones បន្ទាប់ពីទទួលបានជ័យជម្នះមួយលើកក្នុងការប្រកួតក្របខ័ណ្ឌ Premier League ចំនួន៩លើក។ ... Read More »

ប្រធានាធិបតីអាល្លឺម៉ង់ និងលោកស្រីអញ្ជើញមកដល់ព្រលានយន្តហោះខេត្តសៀមរាប ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល៣ថ្ងៃ នៅកម្ពុជា

ខេត្តសៀមរាប ៖ លោក ហ្រ្វាំង វ៉ាល់ធ័រ ឆ្តែនម៉ៃយ័រ (Frank-Walter Steinmeier) ប្រធានាធិបតី នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ និងលោកស្រីអែលឃើ បឿឌិនប៊ិនឌ័រ (Elke Badenbender) អញ្ជើញមកដល់ព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប ... Read More »

រដ្ឋមន្ដ្រី​ក្រសួង​កសិកម្ម​៖​ សារៈសំខាន់នៃការប្រើប្រាស់នូវបច្ចេកវិទ្យាទំនើប គឺផ្សារភ្ជាប់អ្នកផលិត និងអ្នកទិញ កាត់បន្ថយឈ្មួញកណ្តាល ដើម្បីបង្កើនប្រាក់ចំណេញ

ភ្នំពេញ៖​ លោក ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរំលេចអំពីសារៈសំខាន់នៃការប្រើប្រាស់នូវបច្ចេកវិទ្យាទំនើប (Digitalization) ដើម្បីផ្សារភ្ជាប់អ្នកផលិត និងអ្នកទិញ កាត់បន្ថយឈ្មួញកណ្តាល កាត់បន្ថយការចំណាយក្នុងខ្សែច្រវាក់ផលិតកម្ម និងបង្កើនប្រាក់ចំណេញ។ ... Read More »

ឃាត់ខ្លួនជនសង្ស័យចំនួន១៦នាក់ ពាក់ព័ន្ធករណីឆក់​ទ្រព្យសម្បត្តិ​ពលរដ្ឋ​យ៉ាងសកម្មក្នុងខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ ក្រុមមុខសញ្ញាចោរឆក់​​ទ្រព្យសម្បត្តិ​ពលរដ្ឋ​យ៉ាងសកម្មក្នុងខេត្តព្រះសីហនុ ចំនួន​១៦នាក់​ ត្រូវ​បាន​កម្លាំង​ជំនាញ​នៃស្នងការនគរបាលខេត្តព្រះសីហនុ​ ចុះស្រាវជ្រាវ​បង្រ្កាប​និងឃាត់ខ្លួន​ជាបន្ដបន្ទាប់​យកមកសាកសួរ​ ដេីម្បីចាត់ការតាមច្បាប់​។ នេះបេីយោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ ដែលទើប​ទទួល​បាននៅព្រឹក​ថ្ងៃអង្គារ​ទី​១៤​ ខែកុម្ភៈ​ ឆ្នាំ​២០២៣។  របាយការណ៍​ដដែល​បន្តថា​ ដោយមានការដឹកនាំបញ្ជារពីសំណាក់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ... Read More »

រកឃើញយានយន្តល្មើសចំនួន ២៧១គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេសនាថ្ងៃទី១៣​ កុម្ភៈ​ម្សិលមិញ​!

ភ្នំពេញ៖ យោងតាម​ប្រភព​ព័ត៌មាន​ពី​អគ្គស្នងការដ្ឋាននគរបាលជាតិ​ នៅព្រឹកថ្ងៃអង្គារទី​១៤​ ខែកុម្ភៈ​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកកាលពីថ្ងៃទី១៣ ខែកុម្ភៈម្សិលមិញនេះ​ រកឃើញយានយន្តល្មើសចំនួន ២៧១គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេសកម្ពុជា។  ជាក់ស្ដែង​យោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកនៅថ្ងៃទី១៣ ... Read More »

បុរសម្នាក់បើករថយន្តលឿនជ្រុលបុកបង្គោលភ្លើង៣ដើម បណ្តាលឱ្យបាក់រាបដល់ដី

ភ្នំពេញ ៖ បុរសម្នាក់រួមដំណើរជាមួយនិងបុរស២នាក់ទៀត ទំនងជាស្រវឹងស្រាបានបើករថយន្តយ៉ាងលឿន ចុះពីលើស្ពានព្រែកព្នៅយ៉ាងលឿន បានរេចង្កូតឡើងខឿនទៅបុករះបង្គោលភ្លើងចំនួន៣ដើម បណ្តាលឲ្យបាក់រាបដល់ដី សំណាងល្អមិនបណ្តាលឲ្យមានអ្នករងរបួស។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីម៉ោង១១និង៣០នាទីយប់ ថ្ងៃទី ១៣ខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវមហាវិថីវិមានឈ្នះ ឈ្នះ ក្នុងសង្កាត់ព្រែកព្នៅ ... Read More »

ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទាំង០៦ ក្នុងខណ្ឌសែនសុខចុះថតអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋ

ភ្នំពេញ៖ ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទាំង០៦ បានចុះធ្វើបំពេញបែបបទថតអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋបានចំនួន៤២នាក់ និងបានចែកអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋបានចំនួន៣៧សន្លឹក។ យោងតាមផេកផ្លូវការណ៍របស់រដ្ឋបាលខណ្ឌសែនសុខដែលអង្គភាពយើងទើបតែទទួលបាននៅព្រឹកថ្ងៃទី១៤ខែកុម្ភៈឆ្នាំ២០២៣នេះបានឲ្យដឹងថាកាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទាំង០៦ ក្នុងខណ្ឌសែនសុខបានចុះបំពេញបែបបទថតអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋ។ របាយការណ៍ដដែលបានឲ្យដឹងទៀតថា ថ្ងៃស្អែកក្រុមការងារនឹងបន្តថតផ្តល់អត្តសញ្ញាណប័ណ្ណតាមទីតាំងទាំង០៦សង្កាត់ដូចខាងក្រោម៖ ១ -សង្កាត់ទឹកថ្លាចុះធ្វើអត្តសញ្ញាណប័ណ្ណនៅសាលាសង្កាត់ទឹកថ្លា ២ -សង្កាត់អូរបែកក្អមចុះធ្វើអត្តសញ្ញាណប័ណ្ណនៅទីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម ... Read More »

ក្រសួង​ធនធាន​ទឹក ​៖​ ចាប់ពីថ្ងៃទី១៥-២១ខែកុម្ភៈ ឆ្នាំ​២០២៣​ អាចមានភ្លៀងក្នុងកម្រិតពីតិចទៅមធ្យម

ភ្នំពេញ​៖​ យោង​តាម​សេចក្ដី​ជូនដំណឹង​របស់​ក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយម​ នៅព្រឹក​ថ្ងៃ​អង្គារ​ទី​១៤​ ខែកុម្ភៈ​ ឆ្នាំ​២០២៣​ បានឱ្យដឹងថា​ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ ( ចិន ) និងខ្យល់មូសុងឦសាន្ដបក់ក្នុងកម្រិតខ្សោយ ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖ ... Read More »

កម្មវិធីបោះជំរំ និងបំបួសដើមឈើ ក្រោមប្រធានបទ «ក្តីស្រឡាញ់ធនធានធម្មជាតិ និងជីវៈចម្រុះ»

ខេត្តព្រះវិហារ ៖ ក្រសួងបរិស្ថាននិងអាជ្ញាធរខេត្តព្រះវិហារបានរៀបចំកម្មវិធីបោះជំរំនិងបំបួសដើមឈើនៅតំបន់បេតិកភណ្ឌធម្មជាតិ “ភ្នំត្បែង» ក្នុងគោលបំណងបំផុសគំនិតនិងស្មារតីស្រឡាញ់និងអភិរក្សធនធានធម្មជាតិ ដល់ប្រជាជនទូទៅ និងផ្សព្វផ្សាយការយល់ដឹងនិងចែករំលែកបទពិសោធន៍ការគ្រប់គ្រងធនធានធម្មជាតិ និងការប្រាស្រ័យទាក់ទងរបស់ប្រជាជនគ្រប់ស្រទាប់វណ្ណៈដើម្បីរួមគ្នាការពារនិងអភិរក្សធនធានធម្មជាតិជីវៈចម្រុះ និងបរិស្ថាន។ កម្មវិធីនេះបានប្រព្រឹត្តទៅនៅសហគមន៍តំបន់ការពារធម្មជាតិចាក់អង្រែ តំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង ស្ថិតនៅភូមិបាក់កាំ ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ចាប់ពីថ្ងៃទី១៣ ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងពិធីលៀងសាយភោជន៍ដែលរៀបចំដោយនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ

ប្រទេសឡាវ ៖ នៅរាត្រីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ លោកបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានប្រារព្ធរៀបចំពិធីលៀងសាយភោជន៍ជាមហាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ លោកបណ្ឌិត សនសៃ ស៊ីផាន់ដន ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបជាមួយប្រធានរដ្ឋសភា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ

ប្រទេសឡាវ ៖ នៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ដែរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលជួបសំដែងការគួរសម លោកបណ្ឌិត Saysomphone Phomvihane ប្រធានរដ្ឋសភា ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធចំពោះវីរយុទ្ធជនឡាវ

ប្រទេសឡាវ ៖ នៅរសៀលថ្ងៃទី១៣ កុម្ភៈដដែលនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធចំពោះវីរយុទ្ធជនឡាវ នៅវិមានយុទ្ធជនពលីមិនស្គាល់ឈ្មោះ ក្នុងទីក្រុងវៀងច័ន្ទ ប្រទេសឡាវ។ ជាមួយនឹងកម្រងផ្កាពណ៌មាស ចរឹកអក្សរសូមគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះវីរយុទ្ធជនឡាវ ... Read More »

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយប្រធានាធិបតី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ដដែលនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលជួបសម្តែងការគួរសម ជាមួយលោកបណ្ឌិត ថងលួន ស៊ីសូលីត ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ ... Read More »

សម្ដេចតេជោ ហ៊ុន សែន និងលោកនាយករដ្ឋមន្ត្រីឡាវ អញ្ជើញបំពាក់គ្រឿងឥស្សរិយយសថ្នាក់ខ្ពស់របស់ឡាវ ជូនអ្នកឧកញ៉ា លោកឧកញ៉ា របស់ព្រះរាជាណាចក្រកម្ពុជាចំនួន៦រូប

ប្រទេសឡាវ ៖ ប្រមុខដឹកនាំរដ្ឋាភិបាល នៃប្រទេសទាំងពីរបានអញ្ជើញបំពាក់គ្រឿងឥស្សរិយយសថ្នាក់ខ្ពស់របស់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ជូនអ្នកឧកញ៉ា លោកឧកញ៉ារបស់ព្រះរាជាណាចក្រកម្ពុជាចំនួន៦រូប ដែលបានឧបត្ថម្ភថវិកាជូនចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងការទិញវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ កាលពីពេលកន្លងទៅ។ អ្នកឧកញ៉ា លោកឧកញ៉ាទាំង៦រូបដែលបានឧបត្ថម្ភថវិកាទិញវ៉ាក់សាំងនិងសម្ភារបរិក្ខារក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ រួមមានអ្នកឧកញ៉ា គិត ម៉េង អ្នកឧកញ៉ា លាង ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងសន្និសីទសារព័ត៌មានរួមគ្នាជាមួយនាយករដ្ឋមន្ត្រីឡាវ

ប្រទេសឡាវ ៖ នៅល្ងាចថ្ងៃទី១៣ ខែកុម្ភៈឆ្នាំ២០២៣នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្លែងសន្និសីទសារព័ត៌មានរួមគ្នាជាមួយ លោក សន សៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ ... Read More »

សេចក្តីជូនដំណឹង ស្តីពីការចុះធ្វើបច្ចុប្បន្នភាពទិន្នន័យមូលដ្ឋានអាជីវកម្ម ក្នុងភូមិសាស្រ្តក្រុងព្រះសីហនុ ខេត្តព្រះសីហនុ

ខេត្ត​ព្រះសីហនុ​៖​ យោងតាម​ប្រភព​ព័ត៌មាន​ពី​រដ្ឋបាលខេត្តព្រះសីហនុ​ នៅថ្ងៃទី​១៣​ ខែកុម្ភៈ​ ឆ្នាំ​២០២៣នេះ​ បានចេញសេចក្តីជូនដំណឹង ស្តីពីការចុះធ្វើបច្ចុប្បន្នភាពទិន្នន័យមូលដ្ឋានអាជីវកម្ម ក្នុងភូមិសាស្រ្តក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។  ជាក់ស្ដែង​នៅក្នុង​សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្ត​ បានបញ្ជាក់ថា​ យោងអនុក្រឹត្យលេខ១៨ អនក្រ.បក ចុះថ្ងៃទី០៨ ខែកុម្ភៈ ... Read More »

ពិធីបដិសណ្ឋារកិច្ចផ្លូវការជូនសម្តេចតេជោ ហ៊ុន សែន ពីនាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ

ប្រទេសឡាវ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅរដ្ឋធានីវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅរសៀលថ្ងៃទី១៣កុម្ភៈ ឆ្នាំ២០២៣ ។ នៅក្នុងពិធីបដិសណ្ឋារកិច្ចផ្លូវការ ដែលធ្វើឡើងនៅវិមានរដ្ឋាភិបាល ... Read More »

អភិបាល​ខេត្ត​ព្រះសីហនុ​ សមិទ្ធផលក្នុងរយៈពេល ៣ឆ្នាំចុងក្រោយ មានហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងចំនួន ៣៧ខ្សែ ស្ថានីយ៍ប្រព្រឹត្តិកម្មចម្រោះទឹកកខ្វក់ បន្ទប់ទឹកសាធារណៈ និងកសាងរូបបដិមា​ជាច្រើន​

ខេត្ត​ព្រះសីហនុ​៖​ គណៈកម្មការទទួលបន្ទុកកិច្ចការមហាផ្ទៃ ការពារជាតិ ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា អធិការកិច្ច និងមុខងារសាធារណៈនៃព្រឹទ្ធសភា (គណៈកម្មការទី៤) ដឹកនាំដោយលោក សុខ ឥសាន ប្រធានគណៈកម្មការ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ... Read More »

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយនាយករដ្ឋមន្ត្រី នៃប្រទេសឡាវ

ប្រទេសឡាវ ៖ ថ្លែងក្នុងជំនួបកំពូលទ្វេភាគី សម្តេចតេជោបានថ្លែងថា សម្តេចពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានដឹកនាំគណ:ប្រតិភូជាន់ខ្ពស់កម្ពុជា បំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅក្នុង ឱកាសនេះ និងបានថ្លែង អំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះបដិសណ្ឋារកិច្ចរាក់ទាក់កក់ក្តៅ ដែលរដ្ឋាភិបាលនិងប្រជាជនឡាវ បានផ្តល់ចំពោះគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា។ សម្តេចតេជោបន្តថា ដំណើរទស្សនកិច្ចនៅពេលនេះ គឺជាសាក្ខីភាពបង្ហាញពីទំនាក់ទំនងជាប្រពៃណីជាភាតរៈ ... Read More »

លោក គួច ចំរើន ៖​ រដ្ឋបាលខេត្តមិនចង់ធ្វើការផាកពិន័យចំពោះហត្ថពលកម្មបរទេសដែលមកធ្វើការនៅខេត្តព្រះសីហនុ ប៉ុន្តែម្ចាស់សហគ្រាស រោងចក្រ ត្រូវតែសុំសៀវភៅការងារឱ្យបានគ្រប់ៗគ្នា

ខេត្ត​ព្រះសីហនុ​៖​ រដ្ឋបាលខេត្តព្រះសីហនុ​ នៅយប់ថ្ងៃ​ចន្ទ​ទី​១៣​ ខែកុម្ភៈ​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធការគ្រប់គ្រង និងប្រើប្រាស់ហត្ថពលកម្មបរទេសដល់រោងចក្រ សហគ្រាស គ្រឹះស្ថាន ... Read More »