ព័ត៌មានទាន់ហេតុការណ៍៖

Author Archives: sopha kol

ស្ថានភាពជំងឺមិនធូរស្បើយ តារាកំប្លែង Mr Queen បន្តដង្ហោយរកជំនួយសង្គ្រោះជីវិត

ភ្នំពេញ​៖ ស្ថានភាពជំងឺរបស់ Mr Queen នៅមិនទាន់ធូរស្បើយនៅឡើយខណៈអតីតតារារូបនេះកំពុង​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ ឬ​ពេទ្យ​លោក​សង្ឃ ហើយ​រូប​លោក​ក៏​ត្រូវ​ការ​ឈាម​៤​សាក់ ដើម្បី​សង្គ្រោះ​ជីវិត​ក្នុង​គ្រាដែល​ស្ថានភាព​ជំងឺ​ដុនដាប​ខ្លាំង​នេះ។ ថ្មីៗនេះមានសមាគមសិល្បករខ្មែរ និងមិត្ត​សិល្បៈ និង​ជា​អ្នក​ដែល​ធ្លាប់​កៀរគរ​ជំនួយ​ជួយ​ដល់តារា​កំប្លែង​រូប​នេះ ក្រោយពីអតីតតារាកំប្លែងភេទទី៣រូបនេះបាន​បាត់ចំណូល​៣​ឆ្នាំ​ហើយ ក្រោយ​ពី​លោក​ធ្លាក់​ខ្លួន​ឈឺ​ដោយសារ​ជំងឺ​មហារីក និង​របេង។ តារា​កំប្លែង​រូប​នេះ​បាន​ធ្លាក់​ខ្លួន​រស់នៅ​ក្នុង​បន្ទប់​ជួល​តូច​មួយ​ក្នុង​រាជធានី​ភ្នំពេញ​ជាមួយ​ម្ដាយ និង​ប្អូន​ម្នាក់ ហើយ​បច្ចុប្បន្ន​ពួកគេ​កំពុង​ត្រូវការ​ជំនួយ​ពី​សប្បុរសជន។ តារាសម្តែង ... Read More »

សម្តេច​តេជោ​ ក្រេីនរំលឹកពលរដ្ឋត្រូវទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩​ ខណៈ​ចំនួន​អ្នកឆ្លងលេីលោកកេីន​៧,៤១០,៥១០នាក់

ភ្នំពេញ​ ៖​ សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​កម្ពុជា​បានផ្ញេីសារ​សួរសុខទុក្ខបងប្អូនជនរួមជាតិ​តាម​រយៈ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់សម្តេច។ ថ្ងៃ​ទី១២​ ខែមិថុនា​ ឆ្នាំ​២០២០​ សម្តេច​តេជោ​ ហ៊ុន​ សែន​ បានសរសេរ​សារ​ក្រេីន​រំលឹក​ ឲ្យ​បងប្អូនប្រជាពលរដ្ឋបន្តយកចិត្តទុកដាក់ចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅទូទាំងប្រទេស បើទោះបីចំនួនអ្នកឆ្លងក្នុងប្រទេសយើងមានចំនួនតិចតួចក៏ដោយ។ ... Read More »

កតញ្ញូមែន ទេព កញ្ញា បង្ហាញផ្ទះ និងរថយន្តដែលផ្តល់ជូនអ្នកមានគុណ

 ខេត្តតាកែវ៖ តារាសម្តែងស្រីស្រស់សោភា កញ្ញា ទេព កញ្ញា បានធ្វើឲ្យអ្នកគាំទ្រនាងស្ញើចសរសើរច្រើនក្រោយពីនាងបានបង្ហាញផ្ទះវីឡាកូនកាត់ និងរថយន្តប្រណិតមួយគ្រឿង​ដែលនាងសាងសង់ និងទិញជូនម្តាយឪពុកនាង ។  ទេព កញ្ញា កំពុងតែទទួលបានការគាំទ្រយ៉ាងច្រើន ពីទស្សនិកជន ជាមួយនឹងទេពកោសល្យសម្ដែងបានយ៉ាងល្អ ជាពិសេសនាងថែមទាំងមុខមាត់ស្រស់ស្អាត ដែលអាចទាញយកប្រជាប្រិយភាពពីហ្វេនៗ បានកាន់តែខ្លាំងឡើង ផងដែរ។ ... Read More »

កីឡាករនៅ Premier League នឹងពាក់អាវដែលមានឈ្មោះនិងលេខពណ៌ខ្មៅនៅខាងក្រោយខ្នង

 ឈ្មោះ និងលេខកីឡាកររបស់ក្របខ័ណ្ឌ Premier League នឹងត្រូវបានជំនួសនៅខាងក្រោយអាវរបស់ពួកគេជាមួយនឹងយុទ្ធនាការគេហៅថា “Black Lives Matter” សម្រាប់ការប្រកួតទាំង១២លើកចុងក្រោយនៃរដូវកាលចាប់ផ្តើមឡើងវិញ។ នេះយោងតាមការចុះផ្សាយរបស់ BBC Sport នៅថ្ងៃសៅរ៍នេះ ។ ក្របខ័ណ្ឌ ... Read More »

សម្តេច សាយ ឈុំ អញ្ជើញជាអធិបតី ប្រកាសតែងតាំង លោក ហ៊ុន ម៉ាណែត ជាប្រធានយុវជន គណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ជាផ្លូវការ

ភ្នំពេញ៖ នៅថ្ងៃសៅរ៍ ទី១៣ ខែមិថុនា ឆ្នាំ២០២០នេះ លោក ហ៊ុន ម៉ាណែត អតីតអនុប្រធានប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ត្រូវបានគណបក្សប្រជាជនកម្ពុជា ប្រកាសតែងតាំងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលជាផ្លូវការហើយ ដែលធ្វើឡើងក្រោមអធិបតីភាពសម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា ... Read More »

កីឡាករ Saul Niguez ផ្តោតសំខាន់លើ Atletico Madrid ចំពេលមានពាក្យចចាមអារ៉ាមទៅ Man Utd

កីឡាករ Saul Niguez បានទទូចថា Atletico Madrid នៅតែជាផ្ទះរបស់គាត់បើទោះបីជាមានការរំពឹងទុកពីការផ្ទេរក៏ដោយគាត់បានបង្ហាញថា គាត់មិនដែលនិយាយទៅកាន់ក្លឹបណាមួយអំពីការផ្លាស់ប្តូរក្រៅពីក្លឹបដែលគាត់កំពុងនៅនោះឡើយ។ នេះបើតាមការចុះផ្សាយរបស់ Livescore នៅថ្ងៃសៅរ៍នេះ ។ Saul Niguez បានបន្តកុងត្រារយៈពេល៩ឆ្នាំជាមួយ ... Read More »

អតីតខ្សែប្រយុទ្ធម៉ិចស៊ីកូ Palencia ត្រូវបានតែងតាំងជាគ្រូបង្វឹកក្រុមMazatlan

អតីតខ្សែប្រយុទ្ធអន្តរជាតិម៉ិចស៊ីកូលោក Francisco Palencia កាលពីថ្ងៃសុក្រត្រូវបានតែងតាំងជាគ្រូបង្វឹកក្លឹប Klap Ya Handz របស់លីគកំពូលម៉ិចស៊ីកូ Liga MX ដែលបានផ្លាស់ប្តូរឈ្មោះថ្មីមកជាក្លឹប MazatlanFC ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានស៊ីនហួរនៅថ្ងៃសៅរ៍នេះ ។ ... Read More »

ក្រុមសេះបង្កង់ Juventus ឡើងវគ្គផ្តាច់ព្រ័ត្រ Coppa Italia ក្រោយប្រកួតលទ្ធផល០-០ស្មើជាមួយ AC Milan ជើងទី២

អុីតាលី៖ ក្រុមសេះបង្កង់ Juventus គឺជាក្រុមដែលបានឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Coppa Italia បន្ទាប់ពីលទ្ធផលស្មើ ០-០ ទល់នឹងក្រុមAC Milan ក្នុងការប្រកួតជើងទី២ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅកីឡដ្ឋាន Allianz ក្នុងទីក្រុង Turin កាលពីថ្ងៃសុក្រ។ ... Read More »

របៀបការពារនៅពេលមានបាតុភូតរន្ទះ(Lightning strike)!

ភ្នំពេញ​ ៖​ មជ្ឈមណ្ឌល​ព័ត៌មាន​ នគរវត្ត​ សូមដកស្រង់ពីរបៀបការពារនៅពេលមានបាតុភូតរន្ទះ(Lightning strike)​ជូន​ សាធារណជន​ទទួល​បាន​ចំណេះដឹង​ដូច​ ខាងក្រោមនេះ​ ៖ ជានិច្ចកាល​ ធាតុអាកាសមានការប្រែប្រួលគ្រោះធម្មជាតិកើតមានជាយថាហេតុ។ ក្នុងរដូវភ្លៀងធ្លាក់តែងកើតមានខ្យល់កន្ត្រាក់ ផ្គរ រន្ទះ ជាញឹកញាប់។ ... Read More »

ផ្អើលនាំគ្នាទៅជីកកកាយរករ៉ែមាសនៅភ្នំមួយក្នុងស្រុកព្រៃនប់ខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ នៅរសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ មានប្រជាពលរដ្ឋច្រើននាក់នាំគ្នាទៅជីកយករ៉ែ ដែលតាមការអះអាងពីពលរដ្ឋថាឮគេនិយាយតៗគ្នាថាជារ៉ែមាស នៅចំណុចភ្នំមួយកន្លែង ក្នុងភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ បើតាមពលរដ្ឋដែលចូលទៅជីករករ៉ែមាសនេះប្រាប់ថាជាប្រភេទថ្មពណ៌តូចៗ ក្នុងនោះអ្នកខ្លះជីកបានតិច អ្នកខ្លះជីកបានច្រើន ប៉ុន្តែពួកគាត់មិនទាន់ប្រាកដថា ... Read More »

នារីជនជាតិចិនម្នាក់ប៉ងលោតទឹកសម្លាប់ខ្លួនពីលើស្ពានហង្សកោះពេជ្រពីរដងមិនបានសម្រេច

ភ្នំពេញ៖ នារីជនជាតិចិនម្នាក់មិនដឹងមានរឿងអ្វីទេបានដើរមកលើស្ពានប៉ុនប៉ងលោតទឹកសម្លាប់ខ្លួនពីរលើកតែមិនបានសម្រេច បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋឃើញហេតុការណ៍នេះនាំគ្នាជួយឃាត់ទាន់។ ហេតុការណ៍នេះបានកើតឡើងនៅម៉ោង ១២ និង ៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅលើស្ពានហង្សកោះពេជ្រ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ នារីជនជាតិចិនរូបនេះមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ។ ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា ... Read More »

ជិះម៉ូតូធំលឿនបុកគ្នា ម្នាក់បោកក្បាលស្លាប់ បីនាក់ទៀតរងរបួសធ្ងន់និងស្រាល

ខេត្តរតនគិរី៖ យុវជនម្នាក់បោកក្បាលនឹងថ្នល់កៅស៊ូស្លាប់ភ្លាមៗនៅនិឹងកន្លែងកើតហេតុគ្រោះចរាចរណ៍ដោយសារតែម៉ូតូបុកគ្នា។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១៖៤០នាទីថ្ងៃទី១១ ខែមិថុនាឆ្នាំ២០២០នៅលើកំណាត់ផ្លូវជាតិលេខ៧៨ត្រង់ចំណុចខាងលិចវត្តភ្នំស្វាយស្ថិតក្នុងភូមិ៧មករា សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។ តាមប្រភពថា ជនរងគ្រោះជិះម៉ូតូធំប្រភេទល្បឿនលឿនកម្លាំងម៉ាសុីន១៥០ cc ម៉ាក(អុិចសុិតធ័រ)ពណ៌ខ្មៅ អត់ស្លាកលេខ បើកក្នុងទិសដៅពីកើតទៅលិច ពេលមកដល់ចំណុចកើតហេតុខាងលើក៏ត្រូវបានម៉ូតូហុងដាឌ្រីមសេ១២៥ពណ៌ខ្មៅ ពាក់ស្លាកលេខរតនគិរី១B-៣៨០៦ ... Read More »

មូលដ្ឋានកងរាជអាវុធហត្ថស្រុកវាលវែង បង្រ្កាបរថយន្តផ្ទុកឈើអារម្ចាស់គេចបាត់

ខេត្តពោធិ៍សាត់៖ ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ លោក វរសេនីយ៍ត្រី មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកវាលវែង ធ្វើការដឹកនាំកម្លាំងចុះបង្រ្កាបបទល្មើសព្រៃឈើ ដោយឃាត់ចាប់រថយន្ត១គ្រឿងមានផ្ទុកឈើអារ ដើម្បីយកទៅបន្តនីតិវិធី ។  ករណីកងរាជអាវុធហត្ថបង្រ្កាបរថយន្តផ្ទុកឈើអារខាងលើធ្វើឡើងកាលពីរសៀលថ្ងៃព្រហស្បតិ៍ ៦រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ... Read More »

សម្រាស់ធ្វើឲ្យត្រីកុំ ត្រូវបានសមត្ថកិច្ចរុះរើយកទៅដាក់ក្នុងកន្លែងអភិរក្ស

ខេត្តពោធិ៍សាត់៖ មន្ត្រីជំនាញផ្នែករដ្ឋបាលជលផលរាំងទិល មន្ត្រីបរិស្ថាន ប៉ុស្តិ៍នគរបាលរដ្ឋបាលមេទឹក និងសហគមន៍នេសាទដីរនាត បានសហការគ្នាចុះបង្រ្កាបបទល្មើសនេសាទសម្រាស់ធ្វើឲ្យត្រីកុំ ។  ករណីបង្រ្កាបបទល្មើសនេសាទខាងលើ ធ្វើឡើងនាព្រឹកថ្ងៃសុក្រ ៧រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ... Read More »

លោក ឃួង ស្រេង ជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរសុខាភិបាលបិទជាបន្ទាន់ ចំពោះពេទ្យធ្មេញ គ្លីនិក និងឱសថស្ថាន អត់ច្បាប់ ជៀសវាងបង្កគ្រោះថ្នាក់ ដល់អាយុជីវិតប្រជាពលរដ្ឋ

ភ្នំពេញ ៖  លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យ មន្រ្តីជំនាញ រាជធានីភ្នំពេញ ទទួលបន្ទុកសុខាភិបាល ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងអភិបាលខណ្ឌទាំង១៤ ចុះពិនិត្យ និងបិទអាជីវកម្មជាបន្ទាន់ចំពោះពេទ្យធ្មេញ ជាងធ្មេញ ... Read More »

បេក្ខភាពប្រធានាធិបតី​ Joe Biden ​បារម្ភ ខ្លាចលោកត្រាំចាញ់ឆ្នោតហើយមិនព្រមចាកចេញពីសេតវិមាន

អាមេរិក៖ បេក្ខភាពប្រធានាធិបតីអាមេរិក មកពីគណបក្សប្រជាធិបតេយ្យ លោកJoe Biden បានលើកឡើងថា លោកបានគិតដល់ស្ថានភាព​ប្រធានាធិបតីដូណាល់ ត្រាំ មិនព្រមចាកចេញពីសេតវិមាន​ក្រោយចាញ់ឆ្នោត។ នៅក្នុងកម្មវិធី​ព័ត៌មាន ទូរទស្សន៍​“The Daily Show” ពិធីករ​ Trevor Noah ... Read More »

ថៃបានដកបម្រាមគោចរនៅពេលយប់​ ក្រោយ១៧ថ្ងៃគ្មានអ្នកឆ្លងជំងឺកូវីដ-១៩ក្នុងប្រទេស

ប្រទេសថៃ៖ អ្នកសារព័ត៌មាន​TTXVN ​ប្រចាំនៅទីក្រុងបាំងកក ប្រទេសថៃ បានរាយកាណ៍ថា នាយករដ្ឋមន្ត្រី ប្រាយុទ្ធចាន់អូចា​បានយល់ព្រម ដកបម្រាមគោចរពេលយប់​​ ហើយអនុញ្ញាតឲ្យកន្លែងកម្សាន្ត​ ក្លឹបនានាដំណើរការធម្មតាឡើងវិញ។ ការសម្រេចខាងលើរបស់ថៃ ធ្វើឡើងក្រោយកិច្ចប្រជុំរបស់មជ្ឈមណ្ឌលគ្រប់គ្រងបង្ការជំងឺឆ្លង កូវីដ​-១៩ ដឹកនាំដោយនាយករដ្ឋមន្ត្រីប្រាយុទ្ធចាន់អូចា​ ។ ក្នុងកិច្ចប្រជុំនោះនាយករដ្ឋមន្ត្រីបានសម្រេច ... Read More »

ប៉ូលិសបារាំងធ្វើបាតុកម្ម នៅមហាវិថីChamps Elysee ទីក្រុងប៉ារីស

ទីក្រុងប៉ារីស៖ នៅថ្ងៃទី​១២ ខែមិថុនា ប៉ូលិសបារាំង ធ្វើបាតុកម្មនៅមហាវិថីChamps Elysees ក្នុងទីក្រុងប៉ារីស​ដើម្បីប្រឆាំនិងច្បាប់ហាមប្រាមចាប់ខ្លួនបាតុករ​ដែលបង្កអំពើហិង្សា​ទៅលើកម្លាំងប៉ូលិស ។ កម្លាំងប៉ូលិស​បារាំង​បានចតរថយន្ត រាប់សិបគ្រឿង នៅតំបន់ Arc de Triomphe ដោយ​មានទាំងរថយន្តដឹកទំនិញធុនធំ មានស្លាកបដាសរសេរថា​ ... Read More »

សត្វពស់ថ្លាន់១ក្បាលត្រូវបានមន្រ្តីបរិស្ថានខេត្តមណ្ឌលគិរី លែងចូលទៅក្នុងព្រៃធម្មជាតិវិញ

ខេត្តមណ្ឌលគិរី ៖ នៅព្រឹកថ្ងៃសុក្រ ៧រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ មន្រ្តីបរិស្ថានខេត្តមណ្ឌលគិរី សហការជាមួយអង្គការ WWF បានទទួលសត្វពស់ថ្លាន់១ក្បាលពី ... Read More »

លោកស្រី ឱ វណ្ណឌីន៖ គិតត្រឹមម៉ោង៥ ថ្ងៃនេះ អ្នកពុលស្រាចំនួន៤១នាក់ ស្រី៣នាក់,អ្នកស្លាប់ចំនួន៧នាក់ សុទ្ធតែជាបុរស

ភ្នំពេញ៖ គិតត្រឹមថ្ងៃទី ១២ ខែមិថុនាឆ្នាំ២០២០ វេលាម៉ោង ៥ ល្ងាចនេះអ្នក ពុលស្រាថ្នាំចិនសែយីហោតាំងគួយ គឺអ្នកពុលទាំងអស់ចំនួន៤១នាក់ស្រីចំនួន ៣នាក់ ហើយអ្នកស្លាប់មានចំនួន៧ នាក់ សុទ្ធតែជាបុរសៗ។ នេះបើតាមការបញ្ជាក់ឱ្យដឹងពី អ្នកនាំពាក្យក្រសួងសុខាភិបាល ... Read More »

ជនសង្ស័យ៣នាក់វាយបុរសម្នាក់បណ្ដាលឲ្យរងរបួសធ្ងន់រួចរត់គេចខ្លួនបាត់ស្រមោល

កណ្ដាល៖ បុរសម្នាក់ជាកម្មករសំណង់ត្រូវជនសង្ស័យ៣នាក់វាយដំ បណ្ដាលឲ្យទទួលរងរបួសធ្ងន់ បន្ទាប់ពីធ្វើសកម្មភាពរួច ជនសង្ស័យទាំង៣នាក់ បានរត់គេចខ្លួនបាត់ស្រមោល ។ ករណីនេះ បានកើតឡើងនៅវេលាម៉ោង២២និង១៥នាទី ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ ស្ថិតក្នុងភូមិអំពិលដាំទឹក  ឃុំវិហារលួង ស្រុកពញាឮ ... Read More »

សត្វដំរីជាង ១០០ក្បាល​ ត្រូវបានអាជ្ញាធរឥណ្ឌាធ្វើតេស្តរកជំងឺ COVID-19

អន្តរជាតិ៖ យ៉ាងហោចណាស់សត្វដំរី ចំនួន១០៣ក្បាល នឹងត្រូវបានធ្វើតេស្ដរក COVID-19 ក៏ជាការពិសោធន៍មួយផងដែរ ខណៈប្រទេសមួយចំនួន ក៏បានធ្វើរឿងនេះទៅលើសត្វព្រៃ និងសត្វចិញ្ចឹមដូចគ្នា ក្នុងនោះមានដូច ឆ្កែ ឆ្មា ខ្លា និងតោជាដើម។ នេះបើតាមការចេញផ្សាយ​ដោយសារព័ត៌មាន ... Read More »

វៀតណាម គ្រោង​បើក​ជើងហោះហើរ​ជាមួយ​កម្ពុជា​វិញ នៅថ្ងៃទី២កក្កដាខាងមុខនេះ

ភ្នំពេញ៖ ស្ថានទូត​វៀតណាម​ប្រចាំ​កម្ពុជា ដែល​ស្រង់​យក​ពី​ការចុះផ្សាយ​របស់​សារព័ត៌មាន​វៀតណាម​ឈ្មោះ Xingnews នៅ​ថ្ងៃទី​១១ខែមិថុនា​ថា ក្រុមហ៊ុន​អាកាសចរណ៍​វៀតណាម (Vietnam Airlines) ប្រកាសថា មាន​គម្រោង​បើក​ជើងហោះហើរ​ជាមួយ​កម្ពុជា​និង​ឡាវ​ឡើងវិញចាប់ពី​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០២០​ទៅ​។ យោងតាម​បណ្ដាញហ្វេ​ស​ប៊ុ​ក​របស់​ស្ថានទូត​វៀតណាម​ប្រចាំ​កម្ពុជា បកប្រែ​ពី​ភាសា​វៀតណាម ដែល​ផ្សាយ​ដោយ ... Read More »

សកម្មភាព​ចុះ​ពិនិត្យ​ការ​រៀន និង​បង្រៀន​ពី​ចម្ងាយ​នៅ​តាម​សាលារៀន

ខេត្ត​កណ្ដាល៖ ប្រតិភូ​​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​អញ្ជើញ​ចុះ​ពិនិត្យ​ការ​រៀន និង​បង្រៀន​ពី​ចម្ងាយ​នៅ​តាម​សាលារៀន​នានា​ក្នុង​ខេត្ត​កណ្ដាល ដើម្បី​ធានា​បាន​ថា កម្មវិធី​អប់រំ​នៅ​តែ​អាច​ប្រព្រឹត្ត​ទៅ​ទោះ​​សាលា​កំពុង​ត្រូវ​បាន​បិទ​ទ្វារ​ជា​បណ្ដោះ​អាសន្ន ក្នុង​ស្ថានភាព​អន្តរកាល​ដែល​បង្ក​ដោយ​ជំងឺ​កូវីដ-១៩​​ក្ដី៕ ​​ សកម្មភាព​ចុះ​ពិនិត្យ​នេះ​បាន​ប្រព្រឹត្ត​ទៅ​ក្រោម​ការ​ដឹកនាំ​ដោយ​លោកបណ្ឌិត​សភាចារ្យ ហង់​ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន ... Read More »

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញចូលរួមកិច្ចប្រជុំបំភ្លឺ និងការពារលើសេចក្តីព្រាងច្បាប់ស្តីពី ការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ

ភ្នំពេញ៖ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានដឹកនាំសហការីជាន់ខ្ពស់ក្រសួង អញ្ជើញចូលរួមកិច្ចប្រជុំបំភ្លឺ និងការពារលើសេចក្តីព្រាងច្បាប់ស្តីពី ការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ ។ កិច្ចប្រជុំបានធ្វើឡើង នៅព្រឹកថ្ងៃសុក្រ ៧រោច ខែជេស្ឋ ឆ្នាំជូត ... Read More »

គោលដៅប្រចាំការ ២៤ម៉ោង/២៤ម៉ោង ថ្មីសន្លាង របស់សមត្ថកិច្ច មានផាសុខភាព

ភ្នំពេញ៖ គោលដៅប្រចាំការ ២៤ម៉ោង/២៤ម៉ោង ថ្មីសន្លាង និងមានផាសុខភាព ដែលជាគំនិតផ្តួចផ្តេីមដោយ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ មាន៣ទីតាំង ដូចជានៅក្រោមស្ពានព្រែកព្នៅ ផ្លូវហាណូយ និងផ្លូវ ... Read More »

អាជ្ញាធរខេត្តសៀមរាប ចុះវាយកម្ទេចរបងធនាគារអេស៊ីលីដា ភីអិលស៊ី សាខាផ្សារលើ

ខេត្តសៀមរាប៖ របងធនាគារអេស៊ីលីដា ភីអិលស៊ី សាខាផ្សារលើខេត្តសៀមរាប ត្រូវបានអាជ្ញាធរវាយកម្ទេចចោល ដើម្បីរំដោះផ្លូវ ក្នុងការអនុវត្តគម្រោងសាងសង់ផ្លូវបេតុង ។ យោងតាមផេកយុវជនប្រតិកម្មរហ័សរដ្ឋបាលក្រុងសៀមរាបបានឲ្យដឹងថាដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប លើកិច្ចការងារ ការស្តារនិងកសាងហេដ្ឋារចនាសម្ព័ន្ធ ក្នុងក្រុងសៀមរាប ... Read More »

ក្រុមសមាជិកសភាអាមេរិក ស្នើលោក ត្រាំ ធ្វើការពន្យល់ និងបកស្រាយឲ្យច្បាស់ក្នុងការប្រើយន្តហោះដ្រូន ស៊ើបការណ៍សម្ងាត់លើក្រុមបាតុករ

អន្តរជាតិ៖ តាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Al Jazeera នៅរសៀលថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២០នេះ បាននិយាយថាប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ត្រូវបានក្រុមសមាជិកសភាអាមេរិកមកពីគណបក្សប្រជាធិបតេយ្យ បានស្នើឲ្យធ្វើការពន្យល់និងបកស្រាយឱ្យបានច្បាស់បន្ទាប់ពីមានសេចក្ដីរាយការណ៍ថា អាជ្ញាធរបានប្រើប្រាស់យន្ដហោះដ្រូន ... Read More »

ថ្ងៃទី​១២ មិថុនា រកឃើញ​មធ្យោបាយ​ល្មើស​ចំនួន ១,២៤៣​គ្រឿង ត្រូវបាន​ផាកពិន័យ

ភ្នំពេញ៖ លទ្ធផល​ត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្ងៃទី​១២ មិថុនា ឆ្នាំ២០២០នេះ គឺរកឃើញ​មធ្យោបាយ​ល្មើស​ចំនួន ១,២៤៣​គ្រឿង ត្រូវបាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩ នៅ​ទូទាំងប្រទេស​ ។ នេះបើតាមរបាយការណ៍​ពី​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ នៅ​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០២០​។ សូមជម្រាបជូនថា៖ ការ​រឹតបន្ដឹង​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក ... Read More »

ប្រជាពលរដ្ឋ៣ភូមិមកពីឃុំអូររី នាំគ្នាតវ៉ាចំពោះបុគ្គលឈ្មោះ ឆុន ម៉ារ៉ាឌី មករំលោភយកដីពលរដ្ឋពីរគ្រួសារ ហើយបិទផ្លូវមិនឲ្យពួកគាត់ដើរថែមទៀត

ខេត្តស្ទឹងត្រែង៖ បុគ្គលឈ្មោះ ឆុន ម៉ារ៉ាឌី បានមករំលោភយកដីប្រជាពលរដ្ឋចំនួនពីរគ្រួសារហើយប្តឹងពួកគាត់ទៅតុលាការ ថែមទាំងរំលោភយកផ្លូវសាធារណៈដែលពួកគាត់ធ្លាប់ដើរនិងដឹកកសិផលឆ្លងកាត់ចំនួន៣ភូមិរួមទាំងពលរដ្ឋផ្សេងទៀតជាច្រើនធ្វើដំណើរទៅមកជាប្រចាំ  ជាពិសេសនៅរដូវវស្សាទឹកលិច បែរជាបុគ្គលខាងលើមករំលោភបិទផ្លូវយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនទៅវិញ ដោយមិនឲ្យពួកគាត់ដើរបានដូចសព្វដងនោះទេ។ ជាពិសេសថែមទាំងរំលោភលើច្បាប់តុលាការដែលកំពុងបន្តនីតិវិធីមិនទាន់ចប់សព្វគ្រប់ផង។  ហេតុការផ្ទុះការតវ៉ានេះបានកើតឡើងនៅវេលាម៉ោង២៖៤៥នាទី ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចផ្លូវបំបែកចូលឃុំចំការលើ ... Read More »