ព័ត៌មានទាន់ហេតុការណ៍៖

កីឡា

Wolver ទិញបានខ្សែបម្រើ Matheus Nunes ក្នុងតម្លៃកំណត់ត្រាក្លិបពីSporting

ក្លិប Wolverhampton Wanderers បានចុះហត្ថលេខាលើខ្សែបម្រើអន្តរជាតិព័រទុយហ្គាល់ Matheus Nunes ពី Sporting Lisbon ដែលក្លិបនៅ Premier League បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ ទី១៨ សីហានេះ។ ... Read More »

Bayern Munich យល់ព្រមលក់ខ្សែការពារ Tanguy Nianzou ទៅក្លិប Sevilla ក្នុងតម្លៃ១៦លានអឺរ៉ូ

ខ្សែការពារ Tanguy Nianzou របស់ក្លិប Bayern Munich បានចូលរួមជាមួយក្រុម Sevilla នៃក្របខ័ណ្ឌ La Liga របស់អេស្ប៉ាញក្នុងកិច្ចសន្យារយៈពេល៥ឆ្នាំ។ នេះបើយោងតាមក្លិបទាំងពីរបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ ទី១៨ សីហា។ ... Read More »

មហាសេដ្ឋីអង់គ្លេសលោក Jim Ratcliffe ចង់ទិញក្លិបបិសាចក្រហមManchester United

មហាសេដ្ឋីជនជាតិអង់គ្លេសលោក Sir Jim Ratcliffe ចង់ទិញក្លិបបិសាចក្រហម Manchester United ស្របពេលដែលម្ចាស់ក្លិបបច្ចុប្បន្នមានគម្រោងក្នុងការលក់ក្លិបនេះ។​ ដំណឹងនៃការចាប់អារម្មណ៍របស់បុរសវ័យ៦៩ឆ្នាំរូបនេះធ្វើឡើងតាមរបាយការណ៍របស់ Bloomberg ដែលថាគ្រួសារ Glazer មានឆន្ទៈក្នុងការលក់ភាគហ៊ុនភាគតិចនៅក្នុងក្លិបខាងលើ។ អ្នក​នាំ​ពាក្យ​របស់លោក Ratcliffe ... Read More »

ក្លិបចំនួន២នៅអង់គ្លេសទិញបានខ្សែការពារម្នាក់១ដូចគ្នាដើម្បីពង្រឹងក្រុម

ក្រុមមាន់ខ្នាយមាស Tottenham Hotspur បានចុះហត្ថលេខាយកបានកីឡាករ Destiny Udogie ពីក្លិប Udinese ក្នុងកិច្ចសន្យារយៈពេល៥ឆ្នាំ ដែលបាននាំយកខ្សែការពាររូបនេះ Serie A សម្រាប់រដូវកាល២០២២-២០២៣។ នេះបើយោងតាមក្រុម Premier ... Read More »

Man Utd អាច​អនុញ្ញាត​ឱ្យ​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ​ចាកចេញ​ក្នុង​ទីផ្សារ​ដោះដូរ​កីឡាករ

ក្លិបបិសាចក្រហម Manchester United អាចអនុញ្ញាតឱ្យ Cristiano Ronaldo ចាកចេញពី Old Trafford ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករបច្ចុប្បន្ន ចំពេលមានការព្រួយបារម្ភអំពីអារម្មណ៍របស់ខ្សែប្រយុទ្ធកំពុងប៉ះពាល់ដល់សីលធម៌នៅក្នុងជំរុំហ្វឹកហាត់។ ជំហរសាធារណៈរបស់អ្នកចាត់ការទូទៅលោក Erik ten Hag ... Read More »

Man City ទិញបាន Gomez ពី Anderlecht ស្របពេលខ្សែការពារ Carlos របស់ Aston Villa រងរបួសរហូត​ប្រេះ​ឆ្អឹង

ក្រុមមេឃខៀវ Manchester City បានបញ្ចប់ការចុះហត្ថលេខាលើខ្សែការពារឆ្វេងសញ្ជាតិអេស្ប៉ាញ Sergio Gomez ពីក្លិបបែលហ្ស៊ិក Anderlecht ។ នេះបើយោងតាមក្រុមម្ចាស់ជើងឯក Premier League បានប្រកាសកាលពីល្ងាចថ្ងៃអង្គារ ទី១៦ សីហា។ ... Read More »

ក្របខ័ណ្ឌ Premier League ប្រារព្ធខួប៣០ឆ្នាំក្នុងនាមជាលីគបាល់ទាត់ល្បីជាងគេក្នុងពិភពលោក

ក្របខ័ណ្ឌបាល់ទាត់កំពូលរបស់អង់គ្លេស Premier League បានប្រារព្ធខួបលើកទី៣០របស់ខ្លួនកាលពីថ្ងៃដើមសប្តាហ៍នេះ ជាការកត់សម្គាល់រយៈពេល៣ទសវត្សរ៍ដែលបានឃើញក្លិបបាល់ទាត់អង់គ្លេសបានផ្លាស់ប្តូរទៅជាផលិតផលកម្សាន្តកីឡាឈានមុខគេរបស់ពិភពលោក។ ក្នុងឆ្នាំ១៩៩២ ក្លិបកំពូលៗបានបំបែកទំនៀមទម្លាប់ចាស់រយៈពេល១០៤ឆ្នាំដោយ បំបែកចេញពី Football League ហើយបង្កើត “Super League” យ៉ាងចម្រូងចម្រាសដែលនឹងរក្សាប្រាក់ចំណូលផ្ទាល់ខ្លួនជាជាងចែករំលែកវាជាមួយក្លិបនៅទូទាំង៤ផ្នែកនៃលីគអាជីព។ ការផ្លាស់ប្តូរនេះដោយសារតែវាត្រូវបានគាំទ្រដោយសមាគមបាល់ទាត់ដែលកំពុងគ្រប់គ្រង ... Read More »

FIFA ដាក់ទណ្ឌកម្មព្យួរសហព័ន្ធបាល់ទាត់ឥណ្ឌាដោយសារឥទ្ធិពលភាគីទី៣

ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក FIFA បានប្រកាសកាលពីថ្ងៃចន្ទថា FIFA បានព្យួរសហព័ន្ធកីឡាបាល់ទាត់ឥណ្ឌាទាំងអស់ (AIFF) ដោយមានប្រសិទ្ធិភាពភ្លាមៗដោយសារតែមាន “ឥទ្ធិពលមិនសមរម្យពីភាគីទី៣” ។ ការព្យួរនេះក៏មានន័យថា ការប្រកួតបាល់ទាត់នារីអាយុក្រោម១៧ឆ្នាំ ដែលគ្រោងនឹងធ្វើឡើងនៅប្រទេសឥណ្ឌា ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី៣០ ខែតុលា ... Read More »

អតីត​កីឡាករ​ឆ្នើម​ប្រចាំ​ឆ្នាំ​របស់​អាស៊ី Zheng ត្រូវ​បាន​តែងតាំង​ជា​គ្រូ​បង្វឹកក្លិប Guangzhou

អតីតកីឡាករឆ្នើមប្រចាំទ្វីបអាស៊ី Zheng Zhi ត្រូវបានតែងតាំងជាគ្រូបង្វឹកនៃក្រុមជើងឯកលីគកំពូលចិន Guangzhou FC ៨សម័យកាល។ នេះបើយោងតាមក្លិបបានប្រកាសនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ លោក Zheng ដែលបានចំណាយពេល១១ឆ្នាំកន្លះរដូវកាលជាមួយក្លិបក្នុងនាមជាកីឡាករនោះ មកជំនួសតំណែងលោក Liu Zhiyu។ បច្ចុប្បន្នក្រុមGuangzhou ... Read More »

អតីតជើងឯកពិភពលោក Sindhu ដកខ្លួនចេញពីការប្រកួតកីឡាវាយសីលំដាប់ពិភពលោកទីក្រុងតូក្យូដោយសាររបួស

ស្ថាប័នគ្រប់គ្រងពិភពលោករបស់កីឡាវាយសី BWF បានប្រកាសកាលពីថ្ងៃចន្ទថា ម្ចាស់ជើងឯកពិភពលោកផ្នែកឯកត្តជននារីក្នុងឆ្នាំ២០១៩ បានដកខ្លួនចេញពីការប្រកួតកីឡាវាយសីពិភពលោកនាពេលខាងមុខដោយសារបញ្ហារបួស។ កីឡាការិនី Sindhu បាន​ប្រាប់​អ្នក​គាំទ្រ​ក្នុង​សេចក្តី​ថ្លែងការណ៍​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ថា “ខណៈ​ពេល​ដែល​ខ្ញុំ​កំពុង​ឡើង​ខ្ពស់​ក្នុង​ការ​ឈ្នះ​មេដាយ​មាស​នៅ CWG សម្រាប់​ប្រទេស​ឥណ្ឌា តែជា​អកុសលខ្ញុំ​ត្រូវ​ដក​ខ្លួន​ចេញ​ពី​ការ​ប្រកួត​ជើងឯក​ពិភពលោក”។ កីឡាការិនីរូបនេះ​បាន​បន្ថែម​ថា “​ខ្ញុំ​មាន​អារម្មណ៍​ឈឺ​ចាប់ ហើយ​មាន​របួស​នៅ​មុន​ការ​ប្រកួត​វគ្គ ... Read More »

លោក Xavi ស្នើសុំឱ្យ Barcelona នាំយក Messi មកវិញ

យោងតាមរបាយការណ៍បានឱ្យដឹងថា គ្រូបង្វឹកក្លិប Barcelona លោក Xavi បានស្នើសុំឱ្យក្លិបចុះហត្ថលេខាលើ Lionel Messi ពីក្លិប Paris Saint-Germain ឡើងវិញ។ Messi វ័យ៣៥ឆ្នាំបានចូលរួមជាមួយ PSG ... Read More »

កាតក្រហម Nunez ធ្វើឱ្យលោក Klopp ឈឺក្បាលខ្លាំងមុនប៉ះប្រកួតជាមួយ Man Utd

អ្នកចាត់ការក្រុម Liverpool លោក Juergen Klopp អាចនឹងប្រឈមមុខនឹងវិបត្តិខ្សែប្រយុទ្ធ បន្ទាប់ពីទទួលបានកាតក្រហមសម្រាប់កីឡាករចំណូលថ្មី Darwin Nunez ក្នុងលទ្ធផលស្មើ ១-១ ជាមួយក្រុមCrystal Palace ក្នុងការប្រកួតកាលពីរាត្រីថ្ងៃចន្ទ ខណៈដែលខ្សែប្រយុទ្ធ ... Read More »

ក្លិប Nottingham Forest នាំយក Freuler ពី Atalanta ក្នុងការផ្ទេរចុងក្រោយ

ក្លិប Nottingham Forest បានបន្តទីផ្សារដោះដូរកីឡាករដ៏មមាញឹករបស់ពួកគេដោយពង្រឹងខ្សែបម្រើរបស់ក្រុមជាមួយនឹងការនាំយក Remo Freuler ពីក្លិប Atalanta របស់អ៊ីតាលី។ កីឡាករសញ្ជាតិស្វីសរូបនេះបានទទួលការចាប់អារម្មណ៍បំផុតរបស់លោក Steve Cooper រហូតមកដល់បច្ចុប្បន្នដោយធ្វើឱ្យការផ្លាស់ប្តូររបស់គាត់ទៅ Premier League ... Read More »

Juventus ជិតឈានដល់កិច្ចព្រមព្រៀងយក Memphis Depay ពី Barcelona

ក្លិបសេះបង្កង់ Juventus ជឿជាក់ថា កិច្ចព្រមព្រៀងដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធ Memphis Depay ពី Barcelona ជិតមកដល់ហើយ ហើយគាត់អាចនឹងធ្វើដំណើរទៅកាន់ទីក្រុង Turin ដោយការផ្ទេរមិនគិតតម្លៃខ្លួន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន90min.com កាលពីថ្ងៃទី១៤ ខែសីហា។ ... Read More »

Chelsea ចង់បានខ្សែការពារ Wesley Fofana របស់ Leicester និងចាប់អារម្មណ៍ Josko Gvardiol របស់ RB Leipzig

ក្លិបតោខៀវ Chelsea បានយល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយកីឡាករWesley Fofana ខណៈដែលក្លិបបន្តធ្វើការលើកិច្ចព្រមព្រៀងទិញយកខ្សែការពាររបស់ Leicester រូបនេះ។ ក្លិបក៏មានការដេញថ្លៃចំនួន៦០លានផោន និង៦៥លានផោនត្រូវបានច្រានចោលសម្រាប់ខ្សែការពារកណ្តាល Fofana។ គោល​ជំហរ​ដើម​របស់ Leicester គឺ​កីឡាករ​វ័យ២១ឆ្នាំ​មិន​មែនសម្រាប់​លក់​ទេ។ ទោះបីជាអ្នកចាត់ការលោក Brendan ... Read More »

លោក Erik ten Hag លុបចោលថ្ងៃសម្រាកបន្ទាប់ពី Man Utd បរាជ័យ ៤-០

គ្រូបង្វឹកក្រុមបិសាចក្រហម Manchester United លោក Erik ten Hag បានលុបចោលថ្ងៃឈប់សម្រាកដែលបានគ្រោងទុកកាលពីថ្ងៃអាទិត្យ បន្ទាប់ពីការប្រកួតដ៏អាម៉ាស់ ៤–០ នៅទឹកដី Brentford ។ ដោយគ្មានការប្រកួតរហូតដល់ការទៅលេងប៉ះ Liverpool ... Read More »

Kane រកបានគ្រាប់បាល់ចុងម៉ោងជួយ Tottenham តាមស្មើ Chelsea នៅ Premier League

គ្រាប់បាល់តាមស្មើរបស់ Harry Kane ក្នុងរយៈពេល៦នាទីក្នុងម៉ោងបន្ថែមបានធ្វើឱ្យក្រុមមាន់ខ្នាយមាស Tottenham ទទួលបានលទ្ធផលស្មើ២-២ ខណៈដែលការប្រកួតនៅទីក្រុងឡុងដ៏ក្ដៅគគុកនៅឯកីឡដ្ឋាន Stamford Bridge បានបញ្ចប់ដោយការប្រឈមមុខដាក់គ្នារវាងគ្រូបង្វឹកលោក Thomas Tuchel និងលោក Antonio Conte ... Read More »

Benzema, Ronaldo និង Haaland មានឈ្មោះក្នុងបេក្ខភាពសម្រាប់ Ballon d’Or ខណៈ Messi មិនមានក្នុងបញ្ជីនោះទេ

ទស្សនាវដ្ដី France Football បានប្រកាសថា ខ្សែប្រយុទ្ធរបស់ក្រុម Real Madrid កីឡាករ Karim Benzema គឺស្ថិតក្នុងចំណោមបេក្ខភាពទាំង៣០នាក់ក្នុងបញ្ជីសម្រាំងសម្រាប់ពានរង្វាន់ Ballon d’Or ផ្នែកបុរសដ៏មានកិត្យានុភាព។ កីឡាករអន្តរជាតិបារាំងរូបនេះមានរដូវកាលដ៏អស្ចារ្យមួយសម្រាប់ក្រុម ... Read More »

គ្រូបង្វឹកក្រុម Manchester United និយាយថាក្លិបត្រូវការកីឡាករដែលមានគុណភាព

លោក Erik ten Hag អ្នកចាត់ការទូទៅរបស់ក្រុមបិសាចក្រហមManchester United និយាយថា ក្លិប “ត្រូវការកីឡាករដែលមានគុណភាព” បន្ទាប់ពីទទួលស្គាល់ពីទម្រង់លេងរបស់ក្រុមគឺមិនល្អគ្រប់គ្រាន់។ ក្រុម Man United បានរងបរាជ័យក្នុងលទ្ធផល ៤–០ ... Read More »

ក្រុមខ្លាំង Man City និង Arsenal ដណ្តើមបាន៣ពិន្ទុដូចគ្នា ខកបំណងតែ Man Utd បរាជ័យផ្ទួនៗ

ការ​ប្រកួត​ចំនួន២​លើក​ក្នុង​ការ​ប្រកួត​ដណ្តើម​ជើង​ឯក​រដូវ​កាល​ថ្មី ក្រុមមេឃខៀវ Manchester City បាន​បង្កើនទម្រង់លេងយ៉ាងល្អដោយ​បាន​បំបាក់​ក្រុម Bournemouth ៤–០ កាល​ពី​ថ្ងៃ​សៅរ៍ដើម្បី​រក្សា​ការ​ចាប់​ផ្តើម​ដ៏ល្អរបស់ក្រុមនេះ។ ក្រុម Arsenal ក៏បានយកឈ្នះគូប្រកួតដោយរកបាន៦ពិន្ទុក្នុង២ប្រកួតជាប់គ្នា ខណៈដែលអតីតខ្សែប្រយុទ្ធ Gabriel Jesus របស់ ... Read More »

ខ្សែការពារ Lenglet របស់ Spurs ខកខានបង្ហាញខ្លួនពេលប៉ះ Chelsea ដោយសារបញ្ហាសាច់ដុំ

អ្នកចាត់ការក្រុម Tottenham Hotspur លោក Antonio Conte បាននិយាយកាលពីថ្ងៃសៅរ៍ថា ខ្សែការពារ Clement Lenglet របស់ក្រុមលោកនឹងអវត្តមានក្នុងការប្រកួត Premier League នៅថ្ងៃអាទិត្យជាមួយក្រុម Chelsea ... Read More »

Benzema, Courtois និង De Bruyne ស្ថិតក្នុងបញ្ជីបេក្ខភាពពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំរបស់ UEFA

ខ្សែប្រយុទ្ធ Karim Benzema របស់ Real Madrid និងអ្នកចាំទី ThibautCourtois រួមនឹងខ្សែបម្រើ Kevin De Bruyne របស់ក្លិប Manchester City ... Read More »

ខ្សែ​បម្រើ​ស្លាប​ប្រេស៊ីល Willian ​ចាក​ចេញ​ពីក្រុម Corinthians បន្ទាប់​ពី​ទទួល​បាន​ការ​គំរាម​សម្លាប់

អតីតខ្សែបម្រើស្លាបរបស់ Chelsea និង Arsenal កីឡាករ Willian បានចាកចេញពីក្រុម Corinthians បន្ទាប់ពីអះអាងថា គាត់ និងក្រុមគ្រួសារបានទទួលការគំរាមកំហែងសម្លាប់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ កីឡាករវ័យ៣៤ឆ្នាំរូបនេះបានស៊ុតបញ្ចូលទីម្តងក្នុង៤៥ប្រកួតចាប់តាំងពីចូលរួមជាមួយក្រុម Corinthians ពី Arsenal ... Read More »

គ្រូបង្វឹក Man Utd លោក Erik ten Hag រំពឹងថា Marcus Rashford នឹងបន្តនៅក្លិប

អ្នកចាត់ការក្រុម Manchester United លោក Erik ten Hag និយាយថាគាត់ស្រឡាញ់ Marcus Rashford ហើយរំពឹងថា ខ្សែប្រយុទ្ធអង់គ្លេសនឹងបន្តនៅជាមួយក្លិបនៅរដូវកាលនេះ។ អ្នកតំណាងរបស់ Rashford បានជួបជាមួយក្លិបបារាំង ... Read More »

កម្មវិធី​ប្រកួតបាល់ទាត់ World Cup នៅកាតា​នឹង​ចាប់​ផ្តើមលឿនជាងការគ្រោងទុក១ថ្ងៃ

សហព័ន្ធបាល់ទាត់ពិភពលោក FIFA បានប្រកាសថា ការប្រកួតបាល់ទាត់ពិភពលោកនៅឆ្នាំនេះនៅកាតានឹងចាប់ផ្តើមមុនមួយថ្ងៃលឿនជាងការគ្រោងទុកកាលពីដំបូងជាមួយនឹងពិធីបើកដែលធ្វើឡើងមុនពេលប្រទេសម្ចាស់ផ្ទះចាប់ផ្តើមការប្រកួតនៅថ្ងៃអាទិត្យ ទី២០ ខែវិច្ឆិកាដែលក្រុមម្ចាស់ផ្ទះកាតាត្រូវប៉ះនឹងអេក្វាឌ័រ។ ផែនការដើមគឺសម្រាប់ពិធីបើកការប្រកួតមុនការប្រកួតដំបូងរបស់ប្រទេសកាតានៅថ្ងៃទី២១ ខែវិច្ឆិកាដែលនឹងបង្កើតស្ថានភាពមិនធម្មតានៃការប្រកួត២គឺសេណេហ្គាល់ប៉ះហូឡង់ និងអង់គ្លេសប៉ះអុីរ៉ង់ ត្រូវបានធ្វើឡើងមុនពេលពិធី។ ជាធម្មតា​ពិធី​នេះ​ធ្វើឡើង​មុនពេល​ចាប់ផ្តើម​ការប្រកួត​ដំបូង​។ ម្ចាស់ផ្ទះកាតាឥឡូវនេះនឹងបង្ហាញខ្លួនជាលើកដំបូងក្នុងការប្រកួតបាល់ទាត់ពិភពលោកជាមួយអេក្វាឌ័រនៅម៉ោង៧យប់ម៉ោងក្នុងស្រុកបន្ទាប់ពីពិធីបើកនៅកីឡដ្ឋាន Al Bayt ដែលមានសមត្ថភាព៦០,០០០នាក់។ ... Read More »

Chelsea ត្រៀមនាំយក Frenkie de Jong និង Aubameyang បើសិនBarcelona អនុញ្ញាតឱ្យកីឡាករទាំង២ចាកចេញ

ក្លិបតោខៀវ Chelsea ត្រៀមចុះហត្ថលេខាលើខ្សែប្រយុទ្ធ Frenkie de Jong និង Pierre-Emerick Aubameyang ប្រសិនបើក្លិប Barcelona អនុញ្ញាតឱ្យកីឡាករទាំង២ចាកចេញក្នុងខែនេះ។ ក្លិប Manchester United បានយល់ព្រមលើតម្លៃខ្លួន៧២លានផោនដើម្បីចុះហត្ថលេខាលើ ... Read More »

Premier League នឹងណែនាំឡើងវិញនូវការសម្រាកបន្តិចក្នុងពេលប្រកួតដោយសាររលកកម្តៅនៅកើនឡើង

ការសម្រាកផឹកទឹក ឬភេសជ្ជៈរបស់កីឡាករនឹងត្រូវបានអនុវត្តក្នុងអំឡុងពេលការប្រកួតក្របខ័ណ្ឌ Premier League នៅចុងសប្តាហ៍នេះ ដោយសារតែសីតុណ្ហភាពឡើងខ្ពស់នៅទូទាំងចក្រភពអង់គ្លេស។ ការិយាល័យឧត្តុនិយមបានចេញការព្រមានអំពីអាកាសធាតុខ្លាំងបំផុតសម្រាប់ប្រទេសអង់គ្លេសភាគខាងត្បូង និងកណ្តាល និងផ្នែកខ្លះនៃប្រទេសវែលដែលជាប់នឹងអង់គ្លេស។ សីតុណ្ហភាពត្រូវបានព្យាករណ៍ថានឹងឡើងដល់៣៦អង្សា។ លីគបាល់ទាត់អង់គ្លេសក៏នឹងមានការសម្រាករយៈពេលខ្លីដើម្បីឲ្យកីឡាករទទួលទានទឹក ឬភេសជ្ជៈនៅពាក់កណ្តាលតង់នីមួយៗផងដែរ ស្របតាមគោលការណ៍បច្ចុប្បន្នរបស់ខ្លួន នៅពេលដែលសីតុណ្ហភាពនៅទីលានប្រកួតគឺ៣០អង្សា ឬខ្ពស់ជាងនេះ។ ... Read More »

សហព័ន្ធបាល់ទាត់ទ្វីបអាហ្វ្រិកគាំទ្របេក្ខភាពលោក Infantino ជាប្រធាន FIFA សម្រាប់ការបោះឆ្នោតថ្មី

ប្រធានសហព័ន្ធបាល់ទាត់ទ្វីបអាហ្វ្រិកលោក Patrice Motsepe បាននិយាយថា បាល់ទាត់អាហ្វ្រិកនឹងគាំទ្រប្រធាន FIFA លោក Gianni Infantino ក្នុងការដេញថ្លៃបោះឆ្នោតឡើងវិញនៅឆ្នាំក្រោយ។ សហព័ន្ធបាល់ទាត់អាហ្វ្រិក CAF បានអនុម័តជាផ្លូវការនូវបេក្ខភាពរបស់លោក Infantino នៅឯសន្និបាតទូទៅរបស់ខ្លួនក្នុងប្រទេសតង់ហ្សានីកាលពីថ្ងៃព្រហស្បតិ៍ ... Read More »

លោក Mark Parsons លាលែងពីតំណែងជាគ្រូបង្វឹកជម្រើសជាតិស្ត្រីហូឡង់បន្ទាប់ពីដឹកនាំធ្លាក់ចេញពីយូរ៉ូវគ្គ១/៤ចុងក្រោយ

គ្រូបង្វឹកសញ្ជាតិអង់គ្លេសលោក Mark Parsons បានចាកចេញពីតួនាទីរបស់គាត់ក្នុងនាមជាអ្នកចាត់ការទូទៅរបស់ក្រុមជម្រើសជាតិហូឡង់បន្ទាប់ពីការដឹកនាំធ្លាក់ចេញពីការប្រកួតវគ្គ 1/4 ចុងក្រោយ នៅការប្រកួតជើងឯកអឺរ៉ុបឆ្នាំ២០២២។ ហូឡង់​បានចាញ់​បារាំង ១-០ ក្នុង​ការ​ប្រកួត​៨ក្រុម​ចុង​ក្រោយ​កាល​ពី​ខែ​កក្កដា។ សហព័ន្ធបាល់ទាត់របស់ហូឡង់បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការវាយតម្លៃនៃរយៈពេលកន្លងមកត្រូវបានអនុវត្តជាមួយភាគីផ្សេងៗ។ នេះបានបង្ហាញថាមានទំនុកចិត្តតិចតួចពេកដែលថាមហិច្ឆតានឹងត្រូវបានសម្រេចនៅក្រោមការដឹកនាំបច្ចុប្បន្ន” ។ លោក ... Read More »

ក្លិប Barcelona មិន​ទាន់​ចុះ​បញ្ជី​កីឡាករ​ថ្មី​នៅ​ឡើយ​ទេមុន​ពេល​បើក​ឆាក La Liga

ក្លិបអ្នកមានបុណ្យ Barcelona នៅតែមិនទាន់ចុះឈ្មោះកីឡាករថ្មីណាមួយមុនការប្រកួតបើកឆាក La Liga ចុងសប្តាហ៍ដោយប៉ះជាមួយ Rayo Vallecano។ Barcelona បាននិងកំពុងជួបប្រទះជាមួយបញ្ហាហិរញ្ញវត្ថុធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវដោះស្រាយដើម្បីអនុវត្តតាមបទប្បញ្ញត្តិហិរញ្ញវត្ថុដ៏តឹងរឹងរបស់ La Liga ។ ជា​លទ្ធផលនោះ​មាន​ន័យ​ថា ... Read More »