ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

ចុងឆ្នាំ២០២២ កម្ពុជាទទួលរៀបចំមហាសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក នៅខេត្តព្រះសីហនុ និងខេត្តកោះកុង

ភ្នំពេញ៖ បេី​យោង​តាមប្រភពព័ត៍មានពី​ក្រសួង​ទេសចរណ៍​ នៅព្រឹកថ្ងៃពុធទី​២៦​ ខែមករា​ ឆ្នាំ​២០២២នេះថា៖​ នៅអំឡុងខែធ្នូ ឆ្នាំ២០២២ កម្ពុជានឹងទទួលរៀបចំ «មហាសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក» នៅខេត្តព្រះសីហនុ ភ្ជាប់ជាមួយរមណីយដ្ឋានតារាសាគរ ក្នុងខេត្តកោះកុង។ យោងតាមសារលិខិតរបស់លោក ប៊្រុយណូ បូដាដ ... Read More »

មន្ត្រីក.ប.ប. ចុះត្រួតពិនិត្យគុណភាពទំនិញ រកឃើញទំនិញខូចគុណភាពចំនួន ២២៨.២៩ គីឡូក្រាម​

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ​ បានឱ្យដឹងនៅព្រឹកថ្ងៃពុធទី២៦​ ខែមករា​ ឆ្នាំ​២០២២នេះថា៖​ មន្ត្រីក.ប.ប.ប្រចាំខេត្តកំពង់ចាម ខេត្តពោធិ៍សាត់ ខេត្តបន្ទាយមានជ័យ ខេត្តស្វាយរៀង និង ខេត្តសៀមរាប បានធ្វើការចុះអង្កេតទីផ្សារនានា កាលពីថ្ងៃទី២៥ ... Read More »

លោកស្រីបណ្ឌិត អាដាល់ជីហ្សា អាល់ប៊ែរទីណា ហ្សាវីយេ រៃយ៍ ម៉ាកណូ រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា នៅថ្ងៃទី២៦-២៩ ខែមករា !

ភ្នំពេញ ៖ បើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានអោយដឹងថា, លោកស្រីបណ្ឌិត អាដាល់ជីហ្សា អាល់ប៊ែរទីណា ហ្សាវីយេ រៃយ៍ ម៉ាកណូ (Dr. Adaljiza Albertina Xavier ... Read More »

កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលទំនប់ទឹក ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃ

ភ្នំពេញ​៖​ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលទំនប់ទឹក សហការជាមួយកម្លាំងជំនាញនគរបាលព្រហ្មទណ្ឌ នៅវេលាម៉ោង០៦​ និង៥០នាទីព្រឹក​ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២នេះ បា​នឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីឆក់ទូរស័ព្ទដៃ នៅចំណុចផ្លូវលេខ២១៧ កែង៤៣០ ភូមិ៤ ក្រុមទី២៤ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង ... Read More »

អាមេរិកប្រកាសលុបកាតព្វកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩

រដ្ឋាភិបាលរបស់ប្រធានាធិបតី បៃឌិន បានប្រកាសលុបច្បាប់កំណត់ ថា កម្មករ ពលករទាំងអស់របស់បណ្តាក្រុមហ៊ុនធំៗត្រូវចាក់វ៉ាក់សាំង ទើបអនុញ្ញាតឱ្យចូលធ្វើការ។ ប៉ុន្តែនៅពេលនេះច្បាប់កាតព្វកិច្ចចាក់វ៉ាក់សាំងត្រូវបានលុបចោលហើយ ប៉ុន្តែក៏បានអំពាវនាវដល់កម្មករ ពលករទាំងអស់នាំគ្នាទៅចាក់វ៉ាក់សាំងផងដែរ ។ ពាក់ព័ន្ធនឹងការឆ្លងកូវីដ-១៩នៅអាមេរិកក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មានមនុស្សសរុបរហូតដល់ទៅ ៤៤៣,០៧២នាក់ទៀតបានឆ្លងជំងឺ ... Read More »

សមត្ថកិច្ចកំពុងបើកការស៊ើបអង្កេតចាប់ជនមិន​ស្គាល់​អត្តសញ្ញាណ​ផ្ញើ​ប្រអប់​មួយ​តាមរយៈ​ក្រុមហ៊ុន J&T បង្កប់គ្រាប់បែកកែច្នៃ

ខេត្តប៉ៃលិន​ ៖​ សមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវរកមុខ ជន​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ ដែលបាន​ទាក់ទង​ផ្ញើ​ប្រអប់​មួយ​តាមរយៈ​ក្រុមហ៊ុន J&T ហើយត្រូវបានក្រុមហ៊ុនកើតមានការសង្ស័យក៏​បើក​មើល ស្រាប់តែ​ប្រទះឃើញ​គ្រាប់បែក​កែច្នៃ១គ្រាប់នៅ​ខាងក្នុងប្រអប់នោះ។  ករណីនេះបង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលា​ម៉ោង ៦និង២០​នាទី​យប់ ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០២២ បន្ទាប់ពីមាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ បាន​ទូរស័ព្ទ​មក​ក្រុមហ៊ុន ... Read More »

សម្តេចតេជោ ហ៊ុនសែន បានសរសេរសៀវភៅមួយមានចំណងជើងថា(គូព្រេងមិនព្រាត់)ដែលបានបោះពុម្ពជា៣ភាសាមានខ្មែរអង់គ្លេសនិងចិន

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសរសេរសៀវភៅមួយមានចំណងជើងថា(គូព្រេងមិនព្រាត់)ដែលបានបោះពុម្ពជា៣ភាសាមានខ្មែរអង់គ្លេសនិងចិន ត្រូវបានដាក់លក់បាន១៥០០ច្បាប់ក្នុងរយៈពេលដ៏ខ្លីដែលបានចំណូល7,500ដុល្លារដែលក្នុងមួយច្បាប់តម្លៃ5ដុល្លារ ។ នេះជាថ្លែងបង្ហោះលើផេកផ្លូវការ របស់សម្តេច នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ ។  ... Read More »

អាមេរិកបញ្ជូនអាវុធជាលើកទីបីទៅកាន់អ៊ុយក្រែន

នៅថ្ងៃទី២៥ខែមករា យន្តហោះដឹកជញ្ជូនសម្ភារយោធា និងអាវុធជាច្រើនទៅកាន់ទីក្រុង Kiev ប្រទេសអ៊ុយក្រែន។ នេះជាកញ្ចប់ជំនួយលើកទីបីហើយដល់ប្រទេសអុយក្រែនសម្រាប់ការពារសន្តិសុខដែលមានទឹកប្រាក់ជាង២០០លានដុល្លារ។ ជាមួយគ្នានេះដែរទីក្រុងមូស្គូ បានលើកឡើងថា ទីក្រុងវ៉ាស៊ីនតោន មានការភ័យខ្លាចចំពោះរុស្ស៊ី ។ នៅថ្ងៃទី២៥ខែមករា កញ្ចប់អាវុធជាលើកទីបីបានចូលដល់រដ្ឋធានី Kiev ក្នុងពេលនោះរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនលោក ... Read More »

Manchester City កំណត់គោលដៅនាំយកខ្សែប្រយុទ្ធអាហ្សង់ទីន Julian Alvarez ពីក្លិប River Plate

ក្លិបមេឃខៀវ Manchester City មានក្តីសង្ឃឹមថា នឹងបញ្ចប់កិច្ចព្រមព្រៀងសម្រាប់ខ្សែប្រយុទ្ធអាហ្សង់ទីន Julian Alvarez ដែលកំពុងលេងនៅក្លិប River Plate នៃលីគកំពូលអាហ្សង់ទីន។អ្នកចាត់ការទូទៅរបស់ Man City លោក Pep ... Read More »

ជនសង្ស័យជួញដូរនិងប្រើប្រាស់គ្រឿងញៀន០២នាក់ត្រូវកម្លាំងនគរបាលបញ្ជូនទៅសាលាដំបូងខេត្ត

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យចំនួន០២នាក់ ជាមុខសញ្ញាជួញដូរនិងប្រើប្រាស់គ្រឿងញៀន ត្រូវបានកម្លាំងនគរបាល ការិយាល័យ ប្រឆាំងគ្រឿងញៀន រៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៦ខែមករា ឆ្នាំ២០២២នេះហើយ ដើម្បីចាត់ការតាមនីតិវិធី ។ លោក ធិន ស៊ិនដេត ... Read More »

ព្រឹត្តិការណ៍អូឡាំពិក២០២២នៅទីក្រុងប៉េកាំងបានបន្ធូរបន្ថយលក្ខខណ្ឌតឹងរ៉ឹងពាក់ព័ន្ធ COVID-19 សម្រាប់អ្នកចូលរួម

អ្នករៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំងឆ្នាំ២០២២នៅខែក្រោយនេះបានបន្ធូរបន្ថយលក្ខខណ្ឌតឹងរ៉ឹងនៃពិធីសារទប់ស្កាត់ COVID-19 បន្តិចសម្រាប់អ្នកចូលរួម ដែលជាការផ្លាស់ប្តូរដែលមានន័យថា អត្តពលិកតិចជាងមុនទំនងជាត្រូវបានកើនឡើងដោយសារការធ្វើតេស្តវិជ្ជមាន ទោះបីជាអាជ្ញាធរក៏បានព្រមានអំពីការបំពុលខ្យល់នៅរដូវកាលក៏ដោយ។ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បានប្រកាសពីការផ្លាស់ប្តូរកាលពីថ្ងៃទី២៤ ខែមករាដែលរួមបញ្ចូលការបន្ធូរបន្ថយកម្រិតដើម្បីកំណត់ថាវិជ្ជមាន COVID-19 ពីការធ្វើតេស្ត PCR និងកាត់បន្ថយពីការដាក់ឲ្យដាច់ដោយឡែកពី១៤ថ្ងៃមកត្រឹម៧ថ្ងៃជារយៈពេលដែលមនុស្សម្នាក់ត្រូវបានចាត់ទុកថាជា ការ​នៅ​ជិត​គ្នាជាមួយអ្នកឆ្លង។ ... Read More »

បុរសម្នាក់បើករថយន្តលឿនជ្រុលទៅបុករថយន្តធុនធំពីក្រោយបណ្តាលឱ្យរថយន្តខូចខ្ទេចស្ទើរទាំងស្រុងនិងរបួសធ្ងន់ម្នាក់

ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នបានជ្រុលចង្កូតទៅបុកពីក្រោយរថយន្តកូរ៉េដឹកទំនិញធុនធំបណ្ដាលឱ្យរថយន្តខូចខាតខ្ទេចស្ទើរទាំងស្រុង ចំណែកអ្នកបើកបររងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាមៗ។    ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២ និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ២៦ ខែមករា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។    ... Read More »

ថ្ងៃ​នេះ​​ករណីឆ្លងកូវីដ-១៩ថ្មី៖​ រកឃើញចំនួន​ ២២នាក់(​ អូមីក្រុងទាំងអស់) និង​​អ្នក​ជាសះស្បើយ​ ២០នាក់​ ,ខណៈ​​អ្នកជំងឺស្លាប់​គ្មាន

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក​ថ្ងៃ​ពុធ​ទី​២៦​​ ខែមករា​ ឆ្នាំ២០២២នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​ ២២នាក់(PCR) (​ អូមីក្រុងទាំងអស់) ខណៈ​ឣ្នកជាសះស្បើយចំនួន​ ២០នាក់ និងករណីស្លាប់​គ្មាន​។   សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ ... Read More »

ប៉ុនប៉ងលួចទ្រព្យសម្បត្តិអ្នកដទៃមិនបានសម្រេចត្រូវនគរបាលឃាត់ខ្លួនបាន២នាក់

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់ប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លាបានឱ្យដឹង                            ... Read More »

នគរបាល២ខណ្ឌសហការគ្នាបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យ០៣នាក់ករណីលួចម៉ូតូនិងទូរស័ព្ទដៃ

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនគរបាលនៃអធិការដ្ឋានខណ្ឌសែនសុខ សហការជាមួយអធិការដ្ឋាននគរបាលខណ្ឌ៧មករា  បានចុះបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យ ០៣នាក់ករណីលួចម៉ូតូ និងទូរស័ព្ទដៃ កាលពីវេលាម៉ោង១៥និង០០នាទី                  ... Read More »

គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន១៨គ្រាប់ត្រូវពលរដ្ឋភ្ជួរស្រែប្រទះឃើញ រាយការណ៍ប្រាប់សមត្ថកិច្ច

ខេត្តបន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋភ្ជួរស្រែប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅសេសសល់ពីសម័យសង្គ្រាម ចំនួន១៨គ្រាប់ បានរាយការណ៍ជូនសមត្ថកិច្ចកាលពីវេលាម៉ោង១០និង២៣នាទីព្រឹក ថ្ងៃទី២៥ខែមករា ឆ្នាំ ២០២២ នៅខាងកើតភូមិចម្ងាយ១,០០០មែត្រឋិតនៅភូមិតាដួល ឃុំផ្គាំ  ស្រុកស្វាយចេក  ។ លោក ជា ស្លូញ ... Read More »

ប៉ុន្មានថ្ងៃនេះ! យ៉ាងហោចមានមនុស្ស៤នាក់បានស្លាប់ជាបន្តបន្ទាប់ផ្សេងគ្នានៅពោធិ៍សាត់

     ខេត្តពោធិ៍សាត់ ៖ អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹង នារសៀលថ្ងៃអង្គារ ៨រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ ... Read More »

លួចយកទ្រព្យសម្បត្តិអ្នកដទៃមិនបានសម្រេចតែបានជាប់ខ្នោះសមត្ថកិច្ច

ខេត្តតាកែវ ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចចាប់វ៉ៃខ្នោះបានសម្រេចក្រោយពីធ្វើសកម្មភាពលួចយកទ្រព្យសម្បត្តិអ្នកដទៃមិនបានសម្រេច។ ហេតុការនេះកើតឡើងនៅវេលាម៉ោង៣ និង ៣០នាទីទាបភ្លឺ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ ស្ថិតនៅត្រង់ចំណុចភូមិក្រាំងរោង   ឃុំធ្លកស្រុកទ្រាំង ខេត្តតាកែវ ។ សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យឈ្មោះ កុក ... Read More »

ជាមន្ត្រីនគរបាលម្នាក់​ផឹកស្រាស្រវឹងបេីករថយន្តបុករះកន្លែងលក់មីឆានិងផ្ទះប្រជាពលរដ្ឋរងការខូចខាតយ៉ាងដំណំ

       ភ្នំពេញ​ ៖​ បុរសម្នាក់មានតួនាទីជាមន្រ្តីនគរបាលបានផឹកស្រាស្រវឹងបេីករថយន្តរេចង្កូតបុករះរទេះលក់មីឆា បាយឆា បណ្ដាលឱ្យរងការខូចខាតនិងខ្ទាតរាយប៉ាយពេញផ្លូវ រួចបន្តទៅបុកទ្វារផ្ទះប្រជាពលរដ្ឋនិងប៉ះរថយន្តមួយគ្រឿងទៀតដែលកំពុងចតក្នុងផ្ទះបណ្ដាលឱ្យរងការខូចខាត​យ៉ាងធ្ងន់ធ្ងរ។     ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកេីតឡេីងនៅវេលាម៉ោង១​ និង៣០នាទីរំលងអធ្រាត្រ​ឈានចូលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវវេងស្រេង ... Read More »

ស្វែងយល់អំពីទំនៀមទំលាប់ និងប្រពៃណីខ្មែរ (តពីលេខមុន)

(តពីលេខមុន). ៦-សម្លៀកបំពាក់ទៅលេងផ្ទះបងប្អូន  បងប្អូននិងមិត្តសម្លាញ់ជាមនុស្សស្និទ្ធចិត្តនឹងគ្នា ដោយមេត្រីចិត្តដោយសេចក្តីរាប់អាន មានការឈឺឆ្អាលឬនឹករលឹកគ្នា ជួយធុរៈគ្នាទៅវិញទៅមកកាលគ្រាទៅលេងនឹងគ្នាសួរសុខទុក្ខក្តីជួយខ្វាយខ្វល់ក្នុងកិច្ចការផ្សេងៗក្តី យើងគប្បីរៀបចំសម្លៀកបំពាក់ឲ្យសមរម្យល្មមតាមកាលវេលា។  ប្រៀបដូច÷ ទៅលេងសប្បាយដោយនឹករលឹកឬជួយធុរៈនោះ គប្បីស្លៀកពាក់យ៉ាងល្មមក៏បាន។  ប្រុសស្លៀកខោជើងវែងអាវសឺមីស.មានក្រវាត់កក៏បានឥតក្រវាត់ក៏បាន ស្បែកជើងសម្រែកក៏បានឬមួយខោចិនអាវចិនបែកជើងផ្ទាត់ក៏បាន។ស្លៀកពាក់យ៉ាងនេះដោយស្និទ្ធស្នាលនេះមួយ ដោយឲ្យងាយជួយចាត់ចែងការទាំងឡាយមានលើកដាក់ជាដើមនេះមួយ។   បើពុំនោះសោតទេយើងស្លៀកពាក់យ៉ាងស្អាតល្អត្រឹមត្រូវដូចជាទៅរកលោកអ្នកធំនោះក៏គួរដែរ តែយើងពុំអាចនឹងជួយធ្វើការងារក្នុងគ្រាគេមានធុរៈលើកដាក់នោះ ... Read More »

Sevilla បានរៀបចំរ៉ាប់រងប្រាក់ឈ្នួលរបស់ខ្សែប្រយុទ្ធ Anthony Martial មកពីក្លិប Man Utd

ក្លិប Sevilla បានធ្វើឱ្យក្លិបបិសាចក្រហម Manchester United ផ្តល់សំណើខ្ចីជើងសម្រាប់ខ្សែប្រយុទ្ធ Anthony Martial ដែលនឹងធ្វើឱ្យក្រុម La Liga គ្របដណ្តប់ប្រាក់ឈ្នួលរបស់គាត់សម្រាប់នៅសល់នៃរដូវកាលនេះ។ ខ្សែប្រយុទ្ធបារាំង Martial អាយុ២៦ឆ្នាំត្រូវបានក្លិបអេស្ប៉ាញមួយនេះដាក់គោលដៅជាច្រើនខែមកហើយ ... Read More »

អ្នកល្មើសវិធានការសុខាភិបាល​ និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី២៥ ខែមករា​!​ អប់រំផ្សព្វផ្សាយច្បាប់​ ១២៤ទីតាំង ,អប់រំតាមគោលដៅចរាចរណ៍ ១៦៥នាក់ (យានយន្ត ១១៥គ្រឿង)​ ,ខណៈការអនុវត្តវិធានការច្បាប់ (គ្មាន)

ភ្នំពេញ​៖​ បេី​យោង​តាម​ការបញ្ជាក់​ពីសេចក្តីជូនដំណឹងរបស់គណៈកម្មាការអន្តរក្រសួង​ ដេីម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩​​ នៅព្រឹក​ថ្ងៃពុធ​ទី​២៦ ខែមករា​ ឆ្នាំ​២០២២នេះ​ បានប្រកាសសេចក្តីជូនដំណឹងស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី២៥ ខែមករា​ ឆ្នាំ​២០២២​។  ​ជាក់ស្ដែង​បេី​យោង​​សេចក្តីជូនដំណឹងរបស់គណៈកម្មាការអន្តរក្រសួង​ ដេីម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩​ ស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល ... Read More »

រថយន្តឡិចស៊ីសបុកម៉ូតូពេញទំហឹងបណ្ដាលឱ្យយុវជនម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម

ភ្នំពេញ ៖ យុវជនម្នាក់បែកក្បាលនិងបាក់កស្លាប់នៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័មបន្ទាប់ពីជិះម៉ូតូចេញពីកម្មវិធីមិត្តភក្កិ ត្រូវរថយន្តឡិចស៊ីសមិនចាំស្លាកលេខបើកបុកចំពីមុខពេញទំហឹង រួចហើយរថយន្តបង្កហេតុបានបើករត់គេចខ្លួនបាត់។     ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១និង៤៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវលេខ៣១៧ ខាងក្រោយខារ៉ាអូខេបេស្តារ ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ... Read More »

រថយន្ត៣គ្រឿងបានបុកបន្តកន្ទុយគ្នានៅពេលផ្លូវកំពុងកកស្ទះបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ​ ៖​ ខណៈផ្លូវកំពុងតែកកស្ទះចរាចរណ៍ក៏មានរថយន្តមួយចំនួននៅតែជម្នះបេីកសន្សឹមៗ​រុលទៅមុខ និងរថយន្តខ្លះទៀតកំពុងឈប់បន្តកន្ទុយគ្នា​ ស្រាប់តែមានបុរសម្នាក់បេីករថយន្តសណ្ដោងកុងតឺន័រមួយគ្រឿងយ៉ាងលឿន​ ខ្វះការប្រុងប្រយ័ត្នបានជ្រុលចង្កូតទៅបុករថយន្តហ្វដពីក្រោយពេញទំហឹង ហេីយរុញបន្តទៅបុករថយន្ដកុងតឺន័រមួយគ្រឿងទៀតបណ្ដាលឱ្យរថយន្តហ្វដរងការខូចខាតផ្នែកខាងក្រោយនិងខាងមុខយ៉ាងដំណំ។ ​    ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះបានកេីតឡេីងកាលពីវេលាម៉ោង​១០​និង៣០នាទីយប់ថ្ងៃទី២៥ ខែមករា​ ឆ្នាំ​២០២២ នៅតាមបណ្ដោយផ្លូវលេខ៣៧១ ស្ថិតក្នុងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ ... Read More »

លោក Ranieri ត្រូវបានបណ្តេញចេញពីតំណែងជាអ្នកចាត់ការក្លិបWatford

អ្នកចាត់ការក្លិប Watford លោក Claudio Ranieri ត្រូវបានបណ្តេញចេញពីតំណែងកាលពីថ្ងៃអង្គារ បន្ទាប់ពីដឹកនាំបានត្រឹមតែ១៤ប្រកួតប៉ុណ្ណោះដែលក្រុមនេះកំពុងដុនដាបនៅ Premier League ។ លោក Ranieriត្រូវបានក្លិបប្រកាសឲ្យដឹកនាំកាលពីខែតុលាដើម្បីជំនួសលោក XiscoMunoz បន្ទាប់ពីការបណ្តេញចេញ។ បុរសជនជាតិអុីតាលីវ័យ៧០ឆ្នាំរូបនេះមិនអាចធ្វើឱ្យប្រសើរឡើងរបស់ក្លិបWatford ... Read More »

ជិះម៉ូតូលឿនមិនប្រយ័ត្នជ្រុលទៅបុករថយន្តតាកូម៉ាបត់ឆ្លងផ្លូវបណ្ដាលឱ្យបុរសអ្នកបើកម៉ូតូរងរបួសធ្ងន់

ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូលឿនមិនប្រយ័ត្នជ្រុលទៅបុករថយន្តTOYOTA TACOMA ដែលកំពុងបើកបត់ឆ្លងផ្លូវចំពីចំហៀងពេញទំហឹងបណ្ដាលឱ្យម៉ូតូដួលបោកនឹងថ្នល់រងរបួសអ្នកបើកយ៉ាងធ្ងន់ធ្ងរ។    ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧និង៤០នាទីយប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវឧកញ៉ាម៉ុងរិទ្ធី កែងនឹងផ្លូវលេខ១០១៥ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ មុនកើតហេតុគេឃើញរថយន្ត ... Read More »

រថយន្តទំនេីបម៉ាកមែរសឺដេស​បេីកថយក្រោយមិនប្រយ័ត្នទៅបុករថយន្ត​តូយ៉ូតា​Vitz រងការខូចខាត

ភ្នំពេញ​ ៖​ រថយន្ត​តូយ៉ូតា​Vitz មួយគ្រឿង​ ខណៈកំពុងធ្វេីដំណេីរតាមដងផ្លូវ​ ស្រាប់តែត្រូវរថយន្តស៊េរីទំនើបម៉ាកមែរសឺដេស​បេីកថយក្រោយចេញពីភោជនីយដ្ឋានមកបុកចំពីចំហៀងពេញទំហឹង​ បណ្ដាលឱ្យរងការខូចខាត​ កាលពីវេលាម៉ោង១០​និង១០នាទីយប់​ ថ្ងៃទី២៥​ ខែមករា​ ឆ្នាំ​២០២២​ នៅចំណុចមុខភោជនីយដ្ឋាន​ សុីអាន​ តាមបណ្ដោយផ្លូវព្រះសីហនុ​ ក្នុងសង្កាត់បឹងកេងកងទី១​ ... Read More »

នារីម្នាក់ស្លាប់និងម្នាក់ទៀតរងរបួសនៅក្នុងគ្រោះអគ្គិភ័យឆេះផ្ទះពលរដ្ឋមួយកន្លែងក្នុងខណ្ឌឫស្សីកែវ

    ភ្នំពេញ៖​ ផ្ទះ​ស្តុក​កំណាត់​បោះដុំ​មួយ​ល្វែង​ត្រូវ​បាន​អគ្គិភ័យ​ឆាប​ឆេះ​ បង្ក​ជា​អណ្ដាត​ភ្លើង​យ៉ាង​សន្ធោសន្ធៅ​ជាប់ម្ចាស់ផ្ទះស្រីៗ​ចំនួន៣នាក់​នៅ​ខាង​ក្នុង​ បណ្ដា​លឱ្យឈ្លក់ផ្សែង​ភ្លេីង​ និង​ រលាក​ភ្លេីង​ កូនស្រីម្ចាស់ផ្ទះ​១នាក់​ធ្វើឱ្យស្លាប់​បាត់បង់​ជីវិត​ ​​ ចំណែក​ម្តាយ​និង​ស្ត្រី​ម្នាក់​ទៀត​ របួស​ស្រាល​ ។     ហេតុការណ៍​​នេះ​បាន​កើតឡើង​កាលពី​ ... Read More »

រថភ្លើង២ខ្សែបុកគ្នាផ្អើលអស់អ្នកភូមិ

ខេត្តព្រះសីហនុ ៖ សមត្ថកិច្ចឲ្យដឹងថា មានហេតុការណ៍រថភ្លើង២ខ្សែបុកគ្នាលើផ្លូវដែក ទិសដៅផ្ទុយគ្នា វេលាម៉ោងជាង១២ថ្ងៃត្រង់ថ្ងៃ២៥ខែមករាឆ្នាំ២០២២ ត្រង់ចំណុចភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ។ បើតាមរបាយការណ៍បឋមពីសមត្ថកិច្ចថា ហេតុការណ៍រថភ្លើងបុកជាមួយរថភ្លើងនេះ បណ្តាលឲ្យទូរថភ្លើងមួយចំនួនបានក្រឡាប់ធ្លាក់ និងមានសេចក្តីរាយការណ៍  មានមនុស្សម្នាក់ដែលជាអ្នកបើកបររថភ្លើងបានរងរបួស ... Read More »

ផ្ទះជាង២ខ្នង​ត្រូវអគ្គិភ័យឆាបឆេះអស់ទាំងស្រុងនៅក្រុងសិរីសោភ័ណ

ខេត្តបន្ទាយមានជ័យ ៖ គួរឲ្យសោកស្ដាយផ្ទះពលរដ្ឋជាង២ខ្នងត្រូវបានអគ្គិភ័យឆាបឆេះទាំងស្រុងកាលពីម៉ោង៤ល្ងាចថ្ងៃទី២៥ខែមករាឆ្នាំ២០២២ នៅភូមិឈូក សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ។ ក្នុងហេតុការណ៍នេះគេសង្កេតឃើញមានវត្ថមានលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី ប៊ុន ផេង ស្នងការរង ... Read More »