ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

កីឡាវ៉ូវីណាម បើកយុទ្ធនាការប្រកួតជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១

ភ្នំពេញ៖ បើយោងតាមផេក (Cambodia2023) CAMSOC ជាមួយពាក្យស្លោក #យើងនាំគ្នាឆ្ពោះទៅស៊ីហ្គេម_អាស៊ានប៉ារ៉ាហ្គេម_ឆ្នាំ២០២៣  #កីឡារស់ក្នុងសន្ដិភាព_SPORTS_LIVE_IN_PEACE បង្ហោះនៅរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ បានបញ្ជាក់អោយដឹងថា, សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បាន​ចាប់​ផ្ដើម​យុទ្ធ​នា​ការ​ប្រ​កួត​ជ្រើស​រើស​ជើង​ឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ របស់ខ្លួនហើយ ... Read More »

នៅទីបញ្ជាការយោធភូមិភាគពិសេស បានបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសជំរុញ (ដូសទី៤ Pfizer) ជូនដល់កងទ័ព និងគ្រួសារកងទ័ព

ភ្នំពេញ ៖ នៅទីបញ្ជាការយោធភូមិភាគពិសេស នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ នេះ បានបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសជំរុញ (ដូសទី៤ Pfizer) ជូនដល់កងទ័ព និងគ្រួសារកងទ័ព នៅក្នុងខេត្តកំពង់ឆ្នាំង ដើម្បីចូលរួមបង្កាទប់ស្កាត់ការរីករាលដាលក្នុងសហគមន៍។ ... Read More »

រដ្ឋបាលខេត្តបាត់ដំបងប្រារព្ធពិធីអបអរសាទរជ័យលាភីក្រុងបាត់ដំបង នៃខេត្តបាត់ដំបង ដែលបានទទួលពានរង្វាន់ជ័យលាភីទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី៣ (២០២២-២០២៤)

ខេត្តបាត់ដំបង ៖ កាលពីព្រឹកថ្ងៃអាទិត្យ ៦រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ កន្លងមកម្សិលមុិញនេះ រដ្ឋបាលខេត្តបាត់ដំបង ... Read More »

អង្គភាព ACU កោះហៅមនុស្សចំនួន​ ១១នាក់ចូលបំភ្លឺជាលើកទី២ បើនៅបន្តគេចវេះនឹងប្រើប្រាស់កម្លាំងសាធារណៈដើម្បីបង្ខំឱ្យចូលបង្ហាញខ្លួន

ភ្នំពេញ៖​ បេី​យោង​តាមប្រភពព័ត៌មានពី​អង្គភាពប្រឆាំងអំពើពុករលួយ( ACU) ដែលបានឱ្យផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២នេះ​ បានចេញលិខិតកោះហៅជាលើកទី២ចំពោះមនុស្សប្រុសស្រីចំនួន១១នាក់ឱ្យ​ចូលខ្លួន​បំភ្លឺនៅ​វេលា​ម៉ោង៨:០០​នាទី​ព្រឹក​ថ្ងៃ​ទី​០៧ ខែកុម្ភៈ ឆ្នាំ​២០២២ ខាង​មុខ​នេះ នៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ។ នេះបើយោងតាមលិខិតកោះហៅរបស់ ACUកាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ ... Read More »

នគរបាល​ខណ្ឌកំបូល​ បញ្ជូនខ្លួន​​ចោរឆក់វ័យក្មេង ៤នាក់​ ទៅតុលាការ​

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​សមត្ថកិច្ច​ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល​ បានឱ្យដឹង​នៅរសៀល​ថ្ងៃ​ចន្ទ​ទី​២៤​ ខែមករា​ ឆ្នាំ​២០២២នេះ​ថា៖​ បន្ទាប់​ពី​កម្លាំង​ជំនាញរ​បស់នគរបាលខណ្ឌកំបូល បានឃាត់ខ្លួនមនុស្សចំនួ​ន​ ៤នាក់​ ពាក់ព័ន្ធករណីឆក់យកទូរស័ព្ទ នៅចំណុចមុខដីវាល ផ្លូវជាតិលេខ៤ ភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌកំបូល ... Read More »

ក្រសួងប្រៃសណីយ៍ ចេញសេចក្តីជូនដំណឹង ស្តីពីការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធសហគមន៍ឌីជីថលកម្ពុជា (Digital Community of Cambodia)

ភ្នំពេញ ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមជម្រាបជូនដំណឹងដល់មន្ត្រីរាជការ បុគ្គលិកឯកជន និស្សិត បញ្ញវន្ត និងសាធារណជន មេត្តាជ្រាបថា ស្របតាមគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថល និងដើម្បី គាំទ្រដល់ការអនុវត្តគោលនយោបាយរដ្ឋាភិបាលឌីជីថល ក្រសួងបានបង្កើតប្រព័ន្ធ “សហគមន៍ឌីជីថលកម្ពុជា”។ ប្រព័ន្ធនេះ ... Read More »

លោក​ សៀក​ មុន្នី​ អភិបាល​ស្រុក​ អូររាំង ប្រើ​អំណាច​គម្រាម​កំហែង​ប្រជាពលរដ្ឋ​ជនជាតិដេីម​ភាគតិច​ និង​ឃុបឃិត​គ្នា​ជាប្រព័ន្ធ​ធ្វើ​ឯកសារយកដីរដ្ឋ​ និង​ ដី​ប្រជាពលរដ្ឋ​ជនជាតិដេីម​ភាគតិច​ ធ្វើ​ជាកម្មសិទ្ធិ​រួចយកទៅលក់​ឱ្យឈ្មួញ

ខេត្តមណ្ឌលគិរី ៖ លោក​ សៀក​ មុន្នី​ អភិបាល​ស្រុក​ អូររាំង ខេត្តមណ្ឌលគិរី តែងតែ ប្រើ​អំណាច​គម្រាម​កំហែង​ប្រជាពលរដ្ឋ​ជនជាតិដេីម​ភាគតិច​ និង​ឃុបឃិត​គ្នា​ជាប្រព័ន្ធ​ធ្វើ​ឯកសារយកដីរដ្ឋ​ និង​ ដី​ប្រជាពលរដ្ឋ​ជនជាតិដេីម​ភាគតិច​ ធ្វើ​ជាកម្មសិទ្ធិ​រួចយកទៅលក់​អោយឈ្មួញ មកដល់ពេលនេះមិនទាន់មានចំណាត់ការ ... Read More »

ក្រសួងបរិស្ថាន​ ជួយសង្គ្រោះ​រអាតទន្សាយ​បស្ចិម​ ចំនួន​២ក្បាល​ ពីអ្នកយកមកលក់នៅតាមផ្លូវ

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​មជ្ឈមណ្ឌល​អង្គការ​សម្រាប់​ការអភិរក្ស​ជីវៈចម្រុះ (ACCB) បានឱ្យដឹងថា​ មន្ទីរ​បរិស្ថាន​ខេត្តសៀមរាប​ កាលពីពេល​ថ្មីៗ​នេះ បានជួយសង្គ្រោះ​សត្វ​ស្លាបរអាតទន្សាយ​បស្ចិម​ ​ចំនួន​ពីរ​ក្បាលដែលជា​បក្សី​ពនេចរ​ក្នុង​សិ​សិ​រដូវ ហោះមកកាន់​ប្រទេស​កម្ពុជា ពី​អ្នកដេីរលក់​តាម​ដងផ្លូវ។ ​​អង្គការ​​ACCB បានបន្តថា​សត្វ​ស្លាបទាំងពីរ​ក្បាល​នេះ​ ត្រូវ​បានទទួល​ការពិនិត្យ​វិនិច្ឆយ​សុខភាព​របស់​វា​ដោយ​បសុពេទ្យ​របស់​អង្គការ​ ហើយ​ដូចដែល​លោកអ្នក​បាន​មើលឃើញ​នៅក្នុង​រូបភាព​នេះ​ហើយ​ ពួកវា ... Read More »

គណៈប្រតិភូកីឡាអូឡាំពិកទីក្រុងប៉េកាំង៧២នាក់ធ្វើតេស្តវិជ្ជមានកូវីដ-១៩

ក្នុងចំណោមគណៈប្រតិភូកីឡាអូឡាំពិកទីក្រុងប៉េកាំងរដូវរងាឆ្នាំ២០២២ មាន៧២នាក់វិជ្ជមានកូវីដ-១៩ ។ តាមការប្រកាសរបស់គណៈកម្មាធិការអូឡាំពិកកាលពីថ្ងៃទី២៣ខែមករាបានឱ្យដឹងថា គិតត្រឹមពីថ្ងៃទី៤ដល់ថ្ងៃទី២២ខែមករា មានសមាជិកគណៈប្រតិភូ២.៥៨៦ នាក់ និងតំណាងអ្នកសារព័ត៌មាន អ្នកឧបត្ថម្ភ២.៤១៥នាក់បន្ថែមទៀត បានចូលមកដល់ប្រទេសចិន។ ក្រោយឆ្លងកាត់ការធ្វើតេស្តពេលចូលដល់ទឹកដីចិនគឺបានរកឃើញករណីវិជ្ជមានកូវីដ-១៩ចំនួន៧២នាក់ ។ ក្នុងចំណោមអ្នកឆ្លងនោះមិនមានកីឡាករឬក៏មន្ត្រីការទូតណាមួយឆ្លងកូវីដ-១៩នោះឡើយ ។ ក្នុងចំណោមអ្នកឆ្លងទាំង៧២នាក់ ... Read More »

រថយន្តពេទ្យបើកបុកបន្តកន្ទុយគ្នាខូចខាតរថយន្តចំនួន៣គ្រឿងនៅផ្លូវកម្ពុជាក្រោម

   ភ្នំពេញ៖ រថយន្តសង្រ្គោះបន្ទាន់នៃមន្ទីរពេទ្យឯកជនពហុព្យាបាល និងសម្ភពម៉ាលីសបុត្របានបើកបរលឿនមិនប្រយ័ត្នជ្រុលទៅបុករថយន្ត២គ្រឿងបន្តកន្ទុយគ្នាបណ្តាលឱ្យរងការខូចខាតសរុបចំនួន៣គ្រឿង តែសំណាងដែរដែលមិនបង្កឱ្យមានអ្នករងរបួស។     ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១១និង១០នាទីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវកម្ពុជាក្រោម ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។      ... Read More »

នគរបាលបង្ការពន្លត់អគ្គិភ័យ​ និងសង្គ្រោះ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទទួល រថយន្តពន្លត់អគ្គិភ័យ​ប្រើប្រាស់រួចចំនួន០៤គ្រឿង ជាជំនួយរបស់ប្រជាជនជប៉ុន

ភ្នំពេញ ៖ ពិធីប្រគល់-ទទួលរថយន្តពន្លត់អគ្គិភ័យ​ ចំនួន០៤គ្រឿង គម្រោងធ្វើឲ្យប្រសើរឡើងនូវសមត្ថភាពពន្លត់អគ្គិភ័យ ដោយការណែនាំនូវរថយន្តពន្លត់អគ្គិភ័យប្រើប្រាស់រួចនៅរាជធានីភ្នំពេញ ក្រោមហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន (គម្រោងគូសាណូណិ) នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ នៅការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ​ និងសង្គ្រោះ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានធ្វើពិធីប្រគល់-ទទួល ... Read More »

មន្ត្រី ក.ប.ប. បន្តត្រួតពិនិត្យយ៉ាងហ្មត់ចត់លើទំនិញជាប្រភេទគ្រឿងសមុទ្រដែលនាំចូលតាមទិសដៅខេត្តកំពត

ខេត្តកំពត​៖​ ដើម្បីធានាថារាល់ទំនិញដាក់លក់ជូនប្រជាពលរដ្ឋនៅលើទីផ្សារមានសុវត្ថិភាព មិនប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ​ អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ​ បានបន្តត្រួតពិនិត្យយ៉ាងហ្មត់ចត់លើទំនិញជាប្រភេទគ្រឿងសមុទ្រដែលនាំចូលតាមទិសដៅខេត្តកំពត​ក្រោយពីបានរកឃើញរថយន្តដឹកគ្រឿងសមុទ្រដែលមានចាក់បញ្ចូលសារធាតុចាហួយ ( CMC) កាលពីសប្តាហ៍កន្លងទៅនេះ។ ជាក់ស្ដែង​មន្ត្រីសាខា ក.ប.ប. ខេត្តកំពត​ កាលពីថ្ងៃទី២៣ ខែមករា ... Read More »

សង្គ្រាមកាន់តែខិតជិត អាមេរិកជម្លៀសពលរដ្ឋចេញពីប្រទេសអ៊ុយក្រែន

អាមេរិកបានបង្ហាញក្តីបារម្ភពីសង្គ្រាមវាយប្រហារនៅក្នុងប្រទេសអ៊ុយក្រែនពីសំណាក់ប្រទេសរុស្ស៊ី ដែលការវាយប្រហារនោះអាចធ្វើឡើងពីប្រទេសជិតខាង បេឡារុស(Belarus)ដែលមានកម្លាំងទាហានរុស្ស៊ីឈរជើងនៅទីនោះ។ ក្នុងពេលនេះអាមេរិកបានចេញ បញ្ជាដល់បុគ្គលិក ក្រុមគ្រួសារធ្វើការនៅស្ថានទូតអាមេរិកក្នុងទីក្រុងKiev ត្រូវប្រញាប់ចាកចេញមកកាន់អាមេរិកវិញ ព្រោះតែការគំរាមកំហែងពីសង្គ្រាមវាយប្រហារកាន់តែខិតជិត។ ក្នុងពេលនេះដែរ ប្រធានាធិបតីអាមេរិក ចូ បៃឌិនបានឡើងគម្រោងបញ្ជូនទាហានទៅកាន់ប្រទេសតំបន់អឺរ៉ុបខាងកើតដើម្បីត្រៀមជួយដល់អ៊ុយក្រែន។ ក្រសួងការបរទេសអាមេរិកបានបង្គាប់ឱ្យក្រុមគ្រួសារនៃបុគ្គលិកស្ថានទូតរបស់ខ្លួនចាកចេញពី ប្រទេសអ៊ុយក្រែន ដោយសារបារម្ភពីការគំរាមកំហែងសកម្មភាពយោធាពីសំណាក់រុស្ស៊ី។ ... Read More »

លោក វ៉ាត់ ចំរើន៖ យើងខ្វល់ខ្វាយតែរឿងសមត្ថភាពអត្តពលិកក្នុងការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ២០២៣

ភ្នំពេញ៖ បើយោងតាមផេក (Cambodia 2023) CAMSOC ជាមួយពាក្យស្លោក #យើងនាំគ្នាឆ្ពោះទៅស៊ីហ្គេម_អាស៊ានប៉ារ៉ាហ្គេម_ឆ្នាំ២០២៣  #កីឡារស់ក្នុងសន្ដិភាព_SPORT:_LIVE_IN_PEACE បានបញ្ជាក់អោយដឹងថា, លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ... Read More »

ថៃនឹងកាត់បន្ថយកងទ័ពចំនួន៥%ក្នុងរយៈពេល៤ឆ្នាំ

គណៈកម្មការការពារជាតិថៃបានអនុម័តសំណើកែទម្រង់ក្នុងជួរកងទ័ព ដោយត្រូវកាត់បន្ថយចំនួនទាហាន៥% ក្នុងរយៈពេល៤ឆ្នាំ។ អ្នកនាំពាក្យក្រសួងការពារជាតិថៃ លោក Wanchana Sawasdee បានបញ្ជាក់ថា កិច្ចប្រជុំដឹកនាំដោយនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ លោកប្រាយុទ្ធចាន់អូចា បានព្រមព្រៀងគ្នាកាត់បន្ថយកម្លាំងទាហាន ។ លោកបានបញ្ជាក់ថា ចំនួនទាហានថៃនឹងកាត់បន្ថយ៥%នៅក្នុងឆ្នាំ២០២៧។ ... Read More »

រថយន្តឡិចស៊ីស៥៧០វ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ត្រូវរថយន្តកុងតឺន័របុកពីក្រោយផ្អើលអ្នកភូមិទាំងរសៀលសំណាងមនុស្សមិនរងរបួស

ខេត្តស្វាយរៀង ៖ រថយន្តឡិចស៊ីស៥៧០មួយគ្រឿងវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ត្រូវរថយន្តកុងតឺន័របើកស្របទិសគ្នាបុកពីក្រោយយ៉ាងពេញទំហឹងបណ្ដាលឱ្យខូចខាតធ្ងន់ធ្ងរសំណាងមនុស្សមិនរងគ្រោះថ្នាក់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង០៥នាទីរសៀលថ្ងៃទី ២៣ ខែ មករា ឆ្នាំ ២០២២ លើផ្លូវជាតិលេខ ០១ គីឡូម៉ែត្រ ១៣៨និង១៣៩ ស្ថិតក្នុងភូមិបន្ទាយ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ... Read More »

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន និងលោកស្រីវេជ្ជបណ្ឌិត លី អាយលែន (Li Ailan) អញ្ជើញចុះពិនិត្យមើលទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ និងជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនៅក្នុងមន្ទីពេទ្យបង្អែកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២  លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និងលោកស្រីវេជ្ជបណ្ឌិត លី អាយលែន (Li ... Read More »

ទស្សនិកជនហាក់មិនអាចទទួលយកបានពីការសុំទោសរបស់តួប្រុសស្រីសម្តែងរឿងខ្លីបែបស្រើបស្រាលនោះ

ភ្នំពេញ៖ ប៉ុន្មានថ្ងៃមកនេះលេចចេញការរិះគន់ខ្លាំងៗទៅកាន់ក្រុមសម្តែងយុវវ័យមួយក្រុមដែលមានរហ័សនាមថា អាមាន និងរ៉ាប៊ី បានបញ្ចេញរឿងខ្លីរហូតទស្សនិកជនច្រើនលើសលប់បានបញ្ចេញសាររិះគន់ និងប្រតិកម្មខ្លាំងមិនអាចទទួលយកបានទៅលើការបង្ហាញឈុតឱបថើបស្រើបស្រាយលូករាវច្របាច់ស្ទើសប់ប្រាណដោយគ្មានភាពអៀនខ្មាស។នៅព្រលប់ថ្ងៃទី២៣ ខែមករានេះ តួសម្តែងប្រុសស្រីក្នុងរឿងបែបនេះចេញមុខសុំទោសជាសាធារណៈដោយលើកឡើងថា ខ្លួនបានដឹងកំហុសនិងស្នើឲ្យមានការយោគយល់ និងសន្យាបញ្ចប់ការសម្តែងរឿងបែបនេះបន្តទៀត ប៉ុន្តែទោះជាយ៉ាងណាក៏មានទស្សនិកជនជាច្រើនបានបង្ហាញការមិនពេញចិត្តចំពោះការចេញមុខសុំទោសមួយនេះ។    ការមិនពេញចិត្តចំពោះការចេញមុខសុំទោសនេះព្រោះតែពាក្យសម្តីខ្លះពួកគេហាក់មិនទទួលស្គាល់ពីអ្វីដែលបានធ្វើជ្រុលលើសលប់ ពិសេសការមិនលប់ចេញនូវវីដេអូដែលខ្លួនបានសម្តែង និងមានការរិះគន់ ... Read More »

ក្លិប Everton កំពុងដាក់គោលដៅគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់ក្នុងការស្វែងរកអ្នកចាត់ការថ្មី

គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់លោក Vitor Pereira កំពុងស្ថិតលើរ៉ាដារបស់ក្លិប Everton ខណៈដែលម្ចាស់ក្លិបលោក Farhad Moshiri បន្តការស្វែងរកអ្នកស្នងតំណែងដើម្បីជំនួសអ្នកចាត់ការចាស់លោក Rafael Benitez ។ លោក Pereira វ័យ៥៣ឆ្នាំត្រូវបានទាក់ទងជាមួយក្លិបជាច្រើនលើក ... Read More »

កម្ពុជា! ​បន្តរកឃើញ​ករណីឆ្លងកូវីដ-១៩ថ្មី​​ចំនួន​ ៤០នាក់(​ អូមីក្រុងទាំងអស់) និង​​អ្នក​ជាសះស្បើយ​ ១៩នាក់​ ,ខណៈ​​អ្នកជំងឺស្លាប់​គ្មាន

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក​ថ្ងៃ​ចន្ទ​ទី​២៤​​ ខែមករា​ ឆ្នាំ២០២២នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​ ៤០នាក់(PCR) (​ អូមីក្រុងទាំងអស់) ខណៈ​ឣ្នកជាសះស្បើយចំនួន​ ១៩នាក់ និងករណីស្លាប់​គ្មាន​។   សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ ... Read More »

ប្រធានាធិបតី Armenia លាលែងចេញពីតំណែង

ប្រធានាធិបតី អាមេនៀ (Armenia) លោក Armen Sarkissian បានប្រកាសនៅថ្ងៃទី ២៣ខែមករាថា លោកបានដាក់លិខិតលាលែងចេញពីតំណែង ក្រោយតុលាការរដ្ឋធម្មនុញ្ញមិនផ្តល់សិទ្ធិគ្រប់គ្រាន់ដល់លោកដើម្បីដោះស្រាយបញ្ហារបស់ប្រទេសជាតិ។ តាមការប្រកាសដែលបានបង្ហោះនៅលើបណ្តាញសង្គម ប្រធានាធិបតី អាមេនៀ បញ្ជាក់ថា ការសម្រេចលាលែងចេញពីតំណែង ... Read More »

លិខិតអបអរសាទរ និងថ្លែងអំណរគុណពីតំណាងក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក (the Most Beautiful Bays in the World) ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា

ភ្នំពេញ ៖ លិខិតអបអរសាទរ និងថ្លែងអំណរគុណពីតំណាងក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក (the Most Beautiful Bays in the World) ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្នុងការរៀបចំវេទិការទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២ នៅក្រុងព្រះសីហនុ ... Read More »

Burkina Faso យកឈ្នះ Gabon ដោយបាល់កាត់សេចក្តីប៉េណាល់ទី ឡើងវគ្គ៨ក្រុមចុងក្រោយពានរង្វាន់ Africa Cup of Nations

ក្រុមជម្រើសជាតិប្រទេស Burkina Faso បានយកឈ្នះក្រុមជម្រើសជាតិGabon ដែលមានគ្នា១០នាក់ដោយបាល់ប៉េណាល់ទីដើម្បីឈានដល់វគ្គ៨ក្រុមចុងក្រោយ ឬ ១/៤ផ្តាច់ព្រ័ត្រក្នុងពានរង្វាន់ Africa Cup of Nations ក្នុងប្រទេស Cameroon បន្ទាប់ពីស្មើ ១-១។ ... Read More »

ក្រសួងសុខាភិបាលណែនាំ ការការពារការចម្លងជំងឺកូវីដ-១៩ ជំងឺផ្តាសាយបក្សី និងការបង្ការការពុលចំណីអាហារ ឬ ពុលស្រា ដែលរៀបចំមិនត្រឹមត្រូវ នាឱកាសរៀបចំសែនដូនតា

ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីណែនាំក្រើនរំលឹក ស្តីពីការការពារការចម្លងជំងឺកូវីដ-១៩ ជំងឺផ្តាសាយបក្សី និងការបង្ការការពុលចំណីអាហារ ឬ ពុលស្រា ដែលរៀបចំមិនត្រឹមត្រូវ នាឱកាសរៀបចំសែនដូនតា និងនាឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខ។  ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណៈជនទាំងអស់ឱ្យបានជ្រាបថា ... Read More »

ក្រុមប្រឹក្សាឃុំគុសជិះម៉ូតូឆ្លងផ្លូវចូលផ្ទះត្រូវរថយន្តបុកស្លាប់យ៉ាងរន្ធត់បំផុត

   ខេត្តតាកែវ ៖ បុរសម្នាក់ដោយគេដឹងថាជាក្រុមប្រឹក្សាឃុំគុសបានស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗខណៈដែលគាត់ជិះម៉ូតូបត់ឆ្លងផ្លូវរៀបនឹងចូលផ្ទះត្រូវបានរថយន្តមួយគ្រឿងបើកបុកពេញទំហឹងរួចរថយន្តបង្កហេតុបានបើកគេចខ្លួនបាត់ស្រមោលទៅ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១៧និង០៥នាទី ថ្ងៃអាទិត្យ​ ៦រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥​ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ ស្ថិតនៅលើផ្លូវជាតិលេខ៣ ... Read More »

ដើម្បីដោះស្រាយជីវភាពក្រីក្របុរស៤នាក់បានប្រើឧបករណ៍នេសាទត្រីខុសច្បាប់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

    ខេត្តស្ទឹងត្រែង៖ បុរស៤នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗខណ:លួចប្រើឧបករណ៍នេសាទត្រីខុសច្បាប់ដោយប្រើក្បាលឆក់ត្រីនៅតាមដៃអូរ ព្រោះតែជីវភាពក្រលំបាក ខ្វះខាតសុខចិត្តធ្វើចំណាកស្រុកមកពីខេត្តផ្សេង មកធ្វើជាកម្មករស៉ីឈ្នួលដកដំឡូងឱ្យគេ ហើយដោយគិតថាពួកគាត់ចំណាយកម្លាំងអស់ពីសមត្ថភាពបានលុយតិចចំណាយទៅលើម្ហូបអាហារប្រចាំថ្ងៃមិនគ្រប់គ្រាន់ទើបទៅប្រព្រឹត្តអំពើខុសច្បាប់បែបនេះទៅ គឺពួកគាត់គិតខុសដោយសម្រេចចិត្តខ្ចីក្បាលឆក់និងអាគុយរបស់គេចេញទៅឆក់ត្រីនៅតាមដៃអូរតូចៗ ដោយមិនហ៊ានទៅឆក់តាមដងទន្លេទេ ព្រោះខ្លាច ហើយគិតថាក្រែងបានត្រីធ្វើម្ហូប និងអាចសល់លុយខ្លះដល់ភ្លឺសឹមមកដកដំឡូងជួយប្រពន្ធដូចសព្វមួយដងវិញ។ មានអីចំថ្ងៃស៊យជួបប្រជាសហគមន៍នេសាទ  និងសមត្ថកិច្ចប៉ុស្តិ៍ចុះល្បាតស្ទាក់ឃាត់ចាប់បានយកមកសួរនាំនៅប៉ុស្តិ៍។ ... Read More »

Chelsea, Liverpool ទទួលជ័យជម្នះដូចគ្នា ខណៈ Arsenal និង Leicester City បានត្រឹមស្មើគូប្រកួត

ក្រុមតោខៀវ Chelsea និងក្រុមហង្សក្រហម Liverpool បានទទួលជ័យជម្នះដូចគ្នា ក្នុងការប្រកួតកាលពីរាត្រីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២។ ចំណែក២ក្រុមទៀតគឺ Arsenal និង Leicester City បានត្រឹមលទ្ធផលស្មើគ្នា។ គ្រាប់​បាល់២​គ្រាប់​ក្នុង​តង់​ទី២ពី​ការ​ស៊ុត​បាល់​បញ្ចូល​ទី​ដ៏​អស្ចារ្យរបស់កីឡាករ ... Read More »

ស្វែងយល់អំពីទំនៀមទំលាប់ និងប្រពៃណីខ្មែរ (តពីលេខមុន)

(តពីលេខមុន) *សម្លៀកបំពាក់ក្នុងឱកាសលៀងក្រយាហារ ៖   ចំណែកខាងភ្ញៀវខ្មែរបុរាណក៏ប្រើពណ៌ដែរ តែមិនដូចសាម៉ីខ្លួនអ្នកការទេ គេច្រើនស្លៀកពាក់ឱ្យសមរម្យតាមកិច្ចដែលហៅថាជាមង្គលព្រោះពណ៌ទាំងឡាយក្រៅអំពីសនិងខ្មៅទុកជាពណ៌ដែលបង្កើតឡើងនៅសិរី។ បើគេពុំអាចជៀសឲ្យផុតពីសនិងខ្មៅ គេតែងតែចម្រុះលាយពណ៌គេមិនស្លៀកពាក់សសុទ្ធទេ ដ្បិតពណ៌សជាពណ៌សម្រាប់កាន់ទុក្ខឯពណ៌ខ្មៅជាពរដែលមិនរាប់ចូលក្នុងមង្គល។ ដូច្នេះបុរសគេច្រើនស្លៀកសំពត់ពណ៌ផ្សេងៗ និងពាក់អាវស។ ស្រីៗគេប្រើស្ទើរតែពណ៌ទាំងអស់គឺស្លៀកខៀន ផាមួង ហូល ពាក់អាវពណ៌លាតពណ៌ផ្កាទាំងក្រមាបង់កក៏មានពណ៌ផ្កាទៀតដែរ។ ... Read More »

អ្នកល្មើសវិធានការសុខាភិបាល​ និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី២៣ ខែមករា​!​ អប់រំផ្សព្វផ្សាយច្បាប់​ ៣០ទីតាំង ,អប់រំតាមគោលដៅចរាចរណ៍ ១១៨នាក់ (យានយន្ត ៨៧គ្រឿង)​ ,ខណៈការអនុវត្តវិធានការច្បាប់ (គ្មាន)

ភ្នំពេញ​៖​ បេី​យោង​តាម​ការបញ្ជាក់​ពីសេចក្តីជូនដំណឹងរបស់គណៈកម្មាការអន្តរក្រសួង​ ដេីម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩​​ នៅព្រឹក​ថ្ងៃចន្ទ​ទី​២៤ ខែមករា​ ឆ្នាំ​២០២២នេះ​ បានប្រកាសសេចក្តីជូនដំណឹងស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី២៣ ខែមករា​ ឆ្នាំ​២០២២ ​។  ​ជាក់ស្ដែង​បេី​យោង​​សេចក្តីជូនដំណឹងរបស់គណៈកម្មាការអន្តរក្រសួង​ ដេីម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩​ ស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល ... Read More »

ករណី​ពុល​អាហារ​ក្នុង​ពិធីជប់លៀង​របស់​ក្រុមហ៊ុនផលិត​ទឹកបរិសុទ្ធយីហោ” ម៉ាក​ប្រូ​វី​ដា”​ មានមនុស្ស​ប្រុស​ស្រី​ជាង ៣០នាក់ត្រូវ​បានដឹកយកទៅសង្គ្រោះ

ខេត្តកំពត​៖ ករណី​ពុល​អាហារ​ក្នុង​ពិធីជប់លៀង​របស់​ក្រុមហ៊ុនផលិត​ទឹកបរិសុទ្ធយីហោ” ម៉ាក​ប្រូ​វី​ដា”​ មានមនុស្ស​ប្រុស​ស្រី​ជាង ៣០នាក់​ ត្រូវ​បានដឹកយកទៅសង្គ្រោះនៅមន្ទីរ​បង្អែក​ខេត្តកំពត និង​គ្លីនិក​ឯកជន​ផ្សេង​ៗទៀត។ ប៉ុន្តែ​រហូត​ដល់​រសៀលថ្ងៃទី​២២ ខែមករា​ ម្សិលមិញ​នេះ ជនរងគ្រោះ​ទាំងអស់បានជា​សះស្បើយ ព្រមទាំង​ចាកចេញពី​មន្ទីរពេទ្យ និង​គ្លីនិកវិញ​ហើយ​។ នេះបេី​យោង​តាមប្រភពព័ត៌មានពី​សមត្ថកិច្ច​មូលដ្ឋាន​។  យោងតាម​របាយការណ៍​របស់​សមត្ថកិច្ច​នគរបាល​ស្រុកឈូក​ ... Read More »