ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

នាយសេនាធិការកងពលតូចថ្មើរជើងលេខ៥១និងក្រុមការងារចុះត្រួតពិនិត្យការងារបង្កបង្កើនផលចិញ្ចឹមសត្វ

ខេត្តបន្ទាយមនាជ័យ៖ កាលពីរសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី ជុំ សេដ្ឋា មេបញ្ជាការរង នាយសេនាធិការកងពលតូចថ្មើរជើងលេខ៥១បានដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យការងារបង្កបង្កើនផល និងចិញ្ចឹមសត្វ តាមបណ្តាកងឯកភាពចំណុះទីបញ្ជាការកងពល ស្ថិតនៅភូមិភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ... Read More »

នគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនបុរសម្នាក់តាមដីកាបង្គាប់ឲ្យចាប់ខ្លួន

ភ្នំពេញ៖ បុរសម្នាក់ត្រូវនគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនតាមដីកាបង្គាប់ឲ្យចាប់ខ្លួន។ហេតុការណ៍ឃាត់ខ្លួនបុរសខាងលើនេះ ធ្វើឡើងនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១០និង២០នាទី ព្រឹក នៅចំណុចផ្លូវជាតិលេខ៥ ក្នុងភូមិ ឡកំបោរ សង្កាត់ស្វាយប៉ាកខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ កម្លាំងជំនាញអធិការដ្ឋាននិងប៉ុស្តិ៍បានធ្វើការស្រាវជ្រាវតាមដីកាបង្កាប់ឲ្យចាប់ខ្លួន ឈ្មោះ ... Read More »

កូវីដ-១៩មិនទាន់ទាំងស្ងប់ផង អ៊ីប៊ូឡា ផ្ទុះឡើងជាថ្មី

អង្គការជនភៀសខ្លួនអន្តរជាតិ The International Organization for Migration (IOM) របស់អង្គការសហប្រជាជាតិ បានអំពាវនាវដល់សហគមន៍អន្តរជាតិ ផ្តល់ជំនួយជាទឹកប្រាក់ ៨លានដុល្លារដើម្បីទប់ស្កាត់ការឆ្លងរាលដាលជាថ្មីវីរុសអ៊ីប៊ូឡា នៅក្នុងប្រទេស Guinea ។ អង្គការជនភៀសខ្លួនអន្តរជាតិ ... Read More »

ខ្សែការពារ Pique នឹងអវត្តមាន២ ឬ៣សប្តាហ៍ដោយសាររបួសជង្គង់

ក្លិប Barcelona បានប្រកាសថា ខ្សែការពារ Gerard Pique បានរងរបួសជង្គង់ខាងស្តាំរបស់គាត់ ហើយវានឹងធ្វើឱ្យខ្សែការពារនេះខកខានការបង្ហាញខ្លួននៅចន្លោះពី២ ទៅ៣សប្តាហ៍។ ក្លិបមិនបានបញ្ជាក់ថា ពេលណាដែលកីឡាករ Pique នឹងអាចវិលត្រឡប់មកធ្វើសកម្មភាពវិញនោះទេ ហើយបានអះអាងថា ការវិវត្តរបស់គាត់នឹងត្រូវបានត្រួតពិនិត្យដោយគ្រូពេទ្យ ... Read More »

ស្ថានភាពនៅមីយ៉ាន់ម៉ា កាន់តែតានតឹង ប៉ូលិសជាង ៦០០នាក់ ចូលរួមធ្វើបាតុកម្ម

កម្លាំងប៉ូលិសមីយ៉ាន់ម៉ា ឈប់ទទួលបញ្ជាពីកម្លាំងយោធា បង្ក្រាបក្រុមបាតុករ ហើយទៅចូលរួមធ្វើបាតុកម្មប្រឆាំង ការដឹកនាំដោយយោធាវិញ ។ នេះជាសកម្មភាពថ្មីធ្វើឲ្យស្ថានភាពកាន់តែអាក្រក់ទៅ ។ សកម្មភាពខាងលើ អាចនឹងមានការប៉ះទង្គិចគ្នារវាងកម្លាំងប៉ូលិស និង កម្លាំងទាហានបង្ក្រាបបាតុកម្ម។ សារព័ត៌មាន The Irrawaddy ... Read More »

ប្រាក់ចំណូលប្រចាំត្រីមាសរបស់ក្លិបបិសាចក្រហមកើនឡើងដោយសារការផ្សព្វផ្សាយ

ក្លិបបិសាចក្រហម Manchester United បានចេញសេចក្តីថ្លែងការណ៍មួយថា ប្រាក់ចំណូលសរុបរបស់ខ្លួនបានកើនឡើង២,៦ភាគរយក្នុងរយៈពេល៣ខែចុងក្រោយនៃឆ្នាំ២០២០ ដោយសារការផ្សាយនិងការឧបត្ថម្ភពីដៃគូនានា។ អនុប្រធានប្រតិបត្តិលោក Ed Woodward បាននិយាយថា “ការចាក់វ៉ាក់សាំងយ៉ាងលឿននៅចក្រភពអង់គ្លេស និងលើសពីនេះផ្តល់ឱ្យយើងនូវទំនុកចិត្តថាយើងកំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅរកភាពធម្មតារួមទាំងការវិលត្រឡប់របស់អ្នកគាំទ្រទៅនឹងស្ថានភាពធូរស្រាលឡើងវិញពីវិស័យកីឡាបាល់ទាត់” ។ ប្រាក់ចំណូលនៃការផ្សាយដែលជាផ្នែកធំបំផុតរបស់ក្លិបបាល់ទាត់អង់គ្លេស Premier ... Read More »

ខ្សែបម្រើ Bentancur របស់ Juventus ធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩

ខ្សែបម្រើ Rodrigo Bentancur របស់ក្រុមសេះបង្កង់ Juventus បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ ហើយត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកពីគេ។ នេះបើយោងតាមការចុះផ្សាយរបស់ Channel News Asia កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១។ កីឡាករអន្តរជាតិអ៊ុយរ៉ាហ្គាយដែលតែងតែបង្ហាញខ្លួនជាទៀងទាត់ក្រោមការដឹកនាំរបស់លោក ... Read More »

Manchester United ប្រហែលជាមិនឲ្យ Bruno Fernandes ធ្វើដំណើរទៅកាន់ព័រទុយហ្គាល់ទេ

អ្នកចាត់ការទូទៅរបស់ក្រុមបិសាចក្រហម Manchester United លោក Ole Gunnar Solskjaer បាននិយាយថា គាត់ប្រហែលជាមិនអនុញ្ញាតឱ្យ Bruno Fernandes ធ្វើដំណើរទៅក្រៅប្រទេសសម្រាប់ការប្រកួតរបស់ព័រទុយហ្គាល់ក្នុងអំឡុងពេលប្រកួតអន្តរជាតិឡើយប្រសិនបើខ្សែបម្រើរូបនេះត្រូវបានតម្រូវឲ្យនៅដាច់ដោយឡែកពីគេយូរថ្ងៃពេលវិលត្រឡប់ទៅកាន់ប្រទេសអង់គ្លេសវិញ។ ខ្សែបម្រើ Bruno Fernandes ... Read More »

លោកតាអាយុ៩៧ឆ្នាំមានជំងឺប្រចាំកាយគិតខ្លីចង.កសម្លាប់ខ្លួនក្នុងផ្ទះផ្អើលគ្រួសារ

ខេត្តស្វាយរៀង៖ លោកតាអាយុ៩៧ឆ្នាំម្នាក់បានដាច់ចិត្តចង.កសម្លាប់ខ្លួននៅក្នុងផ្ទះរបស់ខ្លួនបង្កការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារនិងអ្នកភូមិបានរាយការណ៍មកសមត្ថកិច្ចមកពិនិត្យសពភ្លាមៗខណៈមានជំងឺប្រចាំកាយយូឆ្នាំព្យាបាលមិនបានធូរស្រាលសោះ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី ៥ ខែមីនាឆ្នាំ ២០២១ នៅចំណុចភូមិស្រម៉ ឃុំបុសមនស្រុករំដួល ខេត្តស្វាយរៀង។ សមត្ថកិច្ចស្រុកបានឲ្យដឹងថាលោកតាដែលគិតខ្លីមានឈ្មោះ រ័ត្ន ឈីម មានអាយុ ៩៧ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។ ... Read More »

ចំនួនអ្នកដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ (Sinopharm Beijing Institute of Biological Products) ពីថ្ងៃទី១០ កុម្ភៈ ដល់ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ចំនួន៧០០៩១នាក់

ភ្នំពេញ៖ នៅយប់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ ក្រសួងសុខាភិបាល សូមជូនព័ត៌មានដល់សាធារណជន ដូចខាងក្រោមនេះ៖ Ministry of Health (MoH) would like to inform ... Read More »

ក្រសួងសុខាភិបាលប្រកាសថា, មានករណីវិជ្ជមានវីរុសកូវីដ-១៩​ ថ្មីចំនួន​ ២១នាក់​ និងមានអ្នកជាសះស្បេីយចំនួន​ ០២នាក់​

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២១ ក្រសួងសុខាភិបាលប្រកាសជូនព័ត៌មានបញ្ជាក់អោយដឹងថា, មានករណីវិជ្ជមានវីរុសកូវីដ-១៩​ ថ្មីចំនួន​ ២១នាក់​ និងមានអ្នកជាសះស្បេីយចំនួន​ ០២នាក់​ នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ ។ ករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ... Read More »

យុវជនម្នាក់បើកបរម៉ូតូឆ្លងផ្លូវជាតិលេខ៥ត្រូវបាន រថយន្តបើកលឿនបុកបណ្ដាលឲ្យស្លាប់

ខេត្តបាត់ដំបង៖ យោងតាមរបាយការណ៍របស់នគរបាលជំនាញស្រុកថ្មគោលបានឲ្យដឹងថា÷មានករណីគ្រោះថ្នាក់ចរាចណ៍មួយកើតឡើង រវាងរថយន្តនឹង ម៉ូតូដែលបើកបរឆ្លងផ្លូវជាតិលេខ៥ក្នុងទិសដៅពីកើតទៅខាងលិចត្រូវបានរថយន្តបុកស្លាប់នៅនឹងកន្លែងកើតហេតុតែម្ដង។ សមត្តកិច្ចនគរបាលជំនាញបានបន្តថា÷ករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងនៅថ្ងៃសុក្រ៧រោច ខែ ផល្គុន ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៥ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១០និង៤៥នាទី លើដងផ្លូវជាតិលេខ៥ កំពុងស្ថាបនា ... Read More »

មនុស្ស២នាក់ស្លាប់នៅនឹងកន្លែងនិងម្នាក់ទៀតស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យដោយគ្រោះថ្នាក់ចរាចរណ៍នៅក្នុងស្រុកព្រៃនប់

ខេត្តព្រះសីហនុ៖ មនុស្ស៣នាក់បានស្លាប់ ដោយគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ តាមផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៩២-១៩៣ ម្តុំភូមិអូរតាប៉ាង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ វេលាម៉ោង៨និង០០នាទីយប់ថ្ងៃ៥ ខែមីនា ឆ្នាំ២០២១។ សមត្ថកិច្ចបញ្ជាក់ថា ម៉ូតូ ... Read More »

ប្រតិភូភូមិភាគ៥ជួបប្រជុំពិភាក្សាជាមួយភាគីថៃបញ្ហាការងារទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងការពង្រឹងកិច្ចសហប្រតិបត្តិការល្អ

ថៃ÷នារសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរងនាយសេនាធិការយោធភូមិភាគទី៥ បានអញ្ជើញចូលរួមប្រជុំពិភាក្សាការងារទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងការពង្រឹងកិច្ចសហប្រតិបត្តិការល្អរវាងខេត្តបាត់ដំបងនៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងខេត្តច័ន្ទបូរីនៃព្រះរាជាណាចក្រថៃ នៅស្រុកពោងណាមរ៉ន ខេត្តច័ន្ទបូរីនៃព្រះរាជាណាចក្រថៃ ក្រោមអធិបតីភាពលោក ងួន រតនៈ ... Read More »

សម្តេចសង្ឃ Francis ចាប់ផ្តើមបំពេញទស្សនកិច្ចទៅកាន់ប្រទេសអុីរ៉ាក់

សម្តេចសង្ឃគ្រឹស្តសាសនា Francis នៅថ្ងៃទី ៥ខែមីនានេះបានបំពេញទស្សនកិច្ចជាលើកដំបូងទៅកាន់ប្រទេសអុីរ៉ាក់ ។ ដំណើរទស្សនកិច្ចនេះគឺជាលើកដំបូងទៅក្រៅប្រទេសចាប់តាំងពីផ្ទុះកូវិដ-១៩មក។ មានមតិជាច្រើនបានលើកឡើងថា ដំណើរទស្សនកិច្ចរបស់សម្តេចសង្ឃ Francis ក្នុងពេលមានការឆ្លងរាលដាលកូវីដ-១៩ និង បញ្ហាអសន្តិសុខជាច្រើននៅក្នុងប្រទេសអុីរ៉ាក់ ពិសេសគឺក្រោយការវាយប្រហារដោយរ៉ុក្កែតទៅលើទីតាំងយោធា ដែលមានទាហានអាមេរិកឈរជើង។ ប៉ុន្តែ ... Read More »

អាមេរិកចាក់វ៉ាក់សាំងបាន២លាននាក់ក្នុងមួយថ្ងៃ លោកបៃឌិនជិតសម្រេចបានគោលដៅ

សារព័ត៌មាន New York Times បានផ្សាយថា អាមេរិកបានបង្កើនល្បឿនចាក់វ៉ាក់សាំងជូនពលរដ្ឋដោយចាក់ជូនបានពីរលាននាក់ ក្នុងមួយថ្ងៃៗ ។ នេះគឺជាចំនួនចាក់វ៉ាក់សាំងដ៏ច្រើនបើប្រៀបធៀប កាលពីមួយខែមុន គឺចាក់ជូនពលរដ្ឋបានតែ ១,៣លាននាក់ប៉ុណ្ណោះក្នុងមួយថ្ងៃ។ ល្បឿននៃការចាក់វ៉ាកសាំងជូនពលរដ្ឋនាពេលនេះ និងជួយឲ្យលោកបៃឌិនសម្រេចបានគោលដៅដែលគ្រោងទុក គឺ ... Read More »

រដ្ឋសភា ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦

ភ្នំពេញ៖ អគ្គលេខាធិការដ្ឋានរដ្ឋសភាសូមជម្រាបជូន សាធារណជនមេត្តាជ្រាបថា នៅព្រឹកថ្ងៃសុក្រ ៧ រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ៨:០០នាទី ... Read More »

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និង រដ្ឋមន្ត្រីក្រសួងសុខាភិបាល អញ្ជើញដឹកនាំគណៈប្រតិភូតំណាងរាជរដ្ឋាភិបាល ចូលរួមកិច្ចប្រជុំពេញអង្គនៃរដ្ឋសភា ដើម្បីការពារសេចក្តីព្រាងច្បាប់ នាវិមានរដ្ឋសភា

ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ៧រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និង ... Read More »

កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោក បន្តយុទ្ធនាការចុះបង្ក្រាបទីតាំងinternet បង្កប់ភ្នាល់បាល់

       ភ្នំពេញ៖ នាពេលកន្លងមករហូតដល់បច្ចុប្បន្ន លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញតែងតែ ជម្រុញអោយកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ អោយយកចិត្តទុកដាក់ពីបញ្ហា បទល្មើសជាក់ស្ដែង ទីតាំងបង្កប់ល្បែងស៉ីគ្រប់ប្រភេទ ដែលខុសពីគោលនយោបាយភូមិឃុំមាន ... Read More »

ដំណឹងបឋម ! យប់នេះ ឬទាបភ្លឺ លោក ណុប ឌី ត្រៀមលើកឈើឈ្លីក នៅចំណុច(ប៊ុយរ៉ុយ) ភូមិសំរោង ឃុំត្រពាំងជោ មកចូលទីរួមស្រុកឱរ៉ាល់

ខេត្តកំពង់ស្ពឺ៖ មកដល់ម៉ោង៦និង០០នាទីល្ងាចថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ ក្រុមកូនចៅលោក ណុប ឌី បានប្រមូលទិញឈើឈ្លីក បានប្រមាណជិត៩០ដុំ ស្មើប្រហាក់ប្រហែល១០ម៉ែត្រគីប ត្រៀមលើកយប់នេះ ឬទាបភ្លឺ នៅចំណុចប៉ុយរ៉ុយ ភូមិសំរោង ឃុំត្រពាំងជោ ... Read More »

មីយ៉ាន់ម៉ាដាច់ភ្លើងទ្រង់ទ្រាយធំក្នុងពេលបាតុកម្មកំពុងកើនឡើងខ្ពស់

នៅថ្ងៃទី ៥ខែមីនា នៅតំបន់ជាច្រើនក្នុងប្រទេសមីយ៉ាន់ម៉ាបានដាច់ភ្លើងជាទ្រង់ទ្រាយធំ ក្នុងពេលដែលមានបាតុកម្មកើតឡើងនៅគ្រប់ទិសទី ។ មូលហេតុជាបឋមគឺដោយសារតែមានបញ្ហាបច្ចេកទេស។ មន្ត្រីនៅទីក្រុងYangon បានឲ្យដឹងថា «ការដាច់ភ្លើងគឺដោយសារតែបញ្ហាប្រព័ន្ធ យើងមិនបានផ្តាច់ភ្លើងឡើយ ហើយនឹងមានមកវិញនៅយប់នេះ ក្រោយក្រុមអ្នកជំនាញ ជួសជុលរួច»។ ពលរដ្ឋនៅទីក្រុង Naypyktaw ... Read More »

សម្ដេចពិជ័យសេនាទៀបាញ់ជួបសំណេះសំណាលជាមួយកងទ័ពយោធភូមិភាគ ៥

ខេត្តបាត់ដំបង៖ រសៀលថ្ងៃសុក្រ ៧រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋានយោធភូមិភាគទី៥ បានទទួលបដិសណ្ឋារកិច្ចស្វាគមន៍ ដំណើរចុះសួរសុខទុក្ខ សំណេះសំណាលកងកម្លាំងប្រដាប់អាវុធបស់សម្តេចពិជ័យសេនា ទៀ​ ... Read More »

គម្រោងផ្លូវលឿនភ្នំពេញ-ក្រុងព្រះសីហនុសម្រេចបាន 40% ហើយ

ភ្នំពេញ៖ ស្ថានទូតចិនប្រចាំនៅកម្ពុជា បានប្រកាសនៅព្រឹកថ្ងៃទី៥ ខែមីនានេះថា គម្រោងផ្លូវល្បឿនលឿនរាជធានីភ្នំពេញ-ខេត្តព្រះសីហនុត្រូវបានជំរុញយ៉ាងរលូន ហើយបច្ចុប្បន្នភាពនៃគម្រោងខាងលើនេះសម្រេចបានជិត៤០%ហើយ នឹងឈានដល់ដំណាក់កាលក្រាលកៅស៊ូក្នុងពេលឆាប់ៗនេះ៕ ដោយ៖ សូរិយា Read More »

ឃាត់មេខ្យល់ម្នាក់បញ្ជូនទៅតុលាការនិងពលករ៦នាក់យកទៅធ្វើចត្តាឡីស័ក

ខេត្តបន្ទាយ​មាន​ជ័យ ៖ សមត្ថកិច្ចឈរជើងតាមបន្ទាត់ព្រំដែនបានឃាត់ខ្លួន​មេខ្យល់​ម្នាក់​ដែល​នាំ​ពលករ​ប្រុស​-​ស្រី​៦​នាក់ឆ្លង​ដែន​ចូល​ទៅ​ប្រទេស​ថៃដោយខុសច្បាប់នៅ​វេលា​ម៉ោង​៥​និង​១០​នាទី ថ្ងៃ​ទី​០៣ ខែមីនា ឆ្នាំ​២០២១ នៅប្រមាណ​៨០០​ម៉ែត្រ ពី​ភូមិ​ខ្វាវ ឃុំ​/​ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ។ អធិការ​នគរបាល​ស្រុក​ស្វាយចេក​លោក​វរសេនីយ៍ឯក ជា ឈ្លូ​ញបាន​ប្រាប់​ថា តាមការ​ណែនាំ​ពី​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ... Read More »

ព្រះមហាក្សត្រខ្មែរ អបអរសាទរ សាធារណរដ្ឋហ្គាណា ដែលបានក្លាយជាប្រទេសដំបូងគេទទួលបានវ៉ាក់សាំងកូវីដ-១៩ តាមរយៈយន្តការ COVAX

ភ្នំពេញ៖ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជសារអបអរសារទរ ជូនឯកឧត្តមប្រធានាធិបតី NANA ADDO DANKWA AKUFO-ADDO ... Read More »

សន្តិសុខ​សណ្ឋាគារ​សុខា ដែល​លួច​ជម្លៀស​នារីជនជាតិ​ចិន​ ចេញពី​មណ្ឌល​ច​ត្តា​ឡី​ស័​ក​ ពេលនេះបញ្ជូនទៅអគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ ដើម្បីអនុវត្តនីតិវិធី

ភ្នំពេញ៖ កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌមានជ័យ​ នៅថ្ងៃ​ទី​០៥ ខែ​មីនា ឆ្នាំ​២០២១នេះ​ បានបញ្ជូនខ្លួនបុរសម្នាក់​ ដែលជាសន្តិសុខ​នៅ​សណ្ឋាគារ​សុខា បន្ទាប់ពីរូបគាត់បាន​លួចលាក់​ជម្លៀស​ជនជាតិ​ចិន​ស្រី​ៗ​ចេញពី​មណ្ឌល​ច​ត្តា​ឡី​ស័​ក ដែល​ជា​ហេតុ​នាំ​ឲ្យ​មានការ​ផ្ទុះ​ឡើង​នូវ​កូ​វី​ដ​-១៩ ក្នុង​សហគមន៍​ជា​លើក​ទី​៣ ទៅ​កាន់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ដើម្បី​ចាត់ការតាមច្បាប់ ក្រោយ​បញ្ចប់​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល ១៤ ថ្ងៃ​។ ... Read More »

រដ្ឋបាលខេត្តស្វាយរៀង បើកការដ្ឋានសាងសង់ផ្លូវក្រាលក្រួសក្រហម ១ខ្សែ ប្រវែង១,០៥០ម៉ែត្រ ទទឹង៥ម៉ែត្រ និងដាក់បង្គោលភ្លើង

ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ លោក នួន លីហួន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត តំណាងលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានដឹកនាំក្រុមការងាររៀបចំពិធីសែនក្រុងពាលី បើកការដ្ឋានសាងសង់ផ្លូវក្រាលក្រួសក្រហម ១ខ្សែ ប្រវែង ... Read More »

ប៉ុស្តិ៍នគរបាលអូរបែកក្អម ឃាត់ខ្លួនជនសង្ស័យ០២នាក់ក្នុងចំណោមបក្ខពួក០៤នាក់ ករណីលួចមានស្ថានទម្ងន់ទោស(ឆក់ទូរស័ព្ទដៃ)

ភ្នំពេញ៖ ជនសង្ស័យ២នាក់ក្នុងចំណោមបក្ខពួក០៤នាក់ត្រូវកម្លាំងប៉ុស្តិ៍នគរបាលអូរបែកក្អម ឃាត់ខ្លួនបានក្រោយពីធ្វើសកម្មភាពឆក់ទូរស័ព្ទដៃអ្នកដំណើរ។ កាលពីម៉ោង២៣ និង១០នាទី ថ្ងៃទី០៤ខែមីនា ឆ្នាំ២០២១ នៅចំណុចមុខផ្សារមីតថោន ផ្លូវ២០០៤ ភូមិអ័រគីដេ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។ សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យមានគ្នា ០៤នាក់ គេចខ្លួន០២នាក់(១-ប៉ិក ... Read More »

នគរបាលខណ្ឌបឹងកេងកងឃាត់ជនសង្ស័យម្នាក់ក្នុងចំណោម២នាក់ បន្ទាប់ពីធ្វើសកម្មភាពលួចយកទូរស័ព្ទដៃម៉ាក OPPO សម្រេចបាន១ថ្ងៃ

ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំណោម២នាក់ត្រូវកម្លាំងនគរបាលខណ្ឌបឹងកេងកងធ្វើការស្រាវជ្រាវតាមចាប់ឃាត់ខ្លួន បន្ទាប់ពីជននេះរួមនឹងបក្សពួកធ្វើសកម្មភាពលួចយកទូរស័ព្ទដៃម៉ាក OPPO បានសម្រេចហើយនាំគ្នារត់គេចខ្លួនបានជិត១ថ្ងៃ កាលព្រឹកថ្ងៃទី ០៥ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ៨និង០៩នាទី នៅត្រង់ចំណុចផ្ទះកំពុងជួសជុលលេខ១៣៦ ផ្លូវលេខ៤៣០ ភូមិ១ សង្កាត់ទំនប់ទឹក ... Read More »

វិភាគអន្តរជាតិ៖ តើការធ្វើរដ្ឋប្រហារ នៅមីយ៉ាន់ម៉ាក្លាយជាសង្គ្រាមស៊ីវិលដែរឬទេ?

អន្តរជាតិ៖ ស្ថានភាពនយោបាយនៅក្នុងប្រទេសមីយ៉ាន់ម៉ា បានប្រែប្រួលកាន់តែខ្លាំង បន្ទាប់ពីការដឹកនាំបែបប្រជាធិបតេយ្យពីរដ្ឋាភិបាលដែលបានកើតឡើងដោយការបោះឆ្នោតពីពលរដ្ឋបានតែមួយរយៈពេលប៉ុណ្ណោះក៏ត្រូវយោធាធ្វើរដ្ឋប្រហារ ដណ្តើមយកអំណាចមកគ្រប់គ្រងវិញ។ ជាថ្មីម្តងទៀតពលរដ្ឋមីយ៉ាន់ម៉ា ដែលមានទស្សនជាតិនិយម និងគាំទ្ររបបដឹកនាំតាមបែបលទ្ធិប្រជាធិបតេយ្យបានប្រឆាំងយ៉ាងដាច់ខាតដល់ការដឹកនាំប្រទេសរបស់យោធា។ ទាំងនោះហើយបានជាចាប់តាំងពីការធ្វើរដ្ឋប្រហារនៅថ្ងៃទី ១ខែកុម្ភៈ មកទល់ពេលនេះ ពលរដ្ឋមីយ៉ាន់ម៉ាបាននាំគ្នាដង្ហែក្បួនបាតុកម្មប្រឆាំងនឹងយោធា។ បាតុកម្មបណ្តាលឲ្យមនុស្សជិត១០០នាក់ស្លាប់ ដោយការប្រើហិង្សាបង្ក្រាបពីកម្លាំងយោធា។ បើទោះជារងការវាយប្រហារពីយោធាក្តី ក៏ពលរដ្ឋមីយ៉ាន់ម៉ាមិនបោះបង់ចោលការតស៊ូប្រឆាំងនឹងយោធាឡើយ។ ... Read More »