ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

សម្ដេចក្រឡាហោម ស ខេង ផ្ញើសារជូនពរកងកម្លាំងនគរបាលជាតិ មន្ត្រីរាជការស៊ីវិល និងមន្ត្រីពន្ធនាគារ គ្រប់លំដាប់ថ្នាក់នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល គ្រិស្តសករាជ ២០២១

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ បានផ្ញើសារជូនពរកងកម្លាំងនគរបាលជាតិ មន្ត្រីរាជការស៊ីវិល និងមន្ត្រីពន្ធនាគារ គ្រប់លំដាប់ថ្នាក់នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ... Read More »

ព្រះ​ករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ជាព្រះមហាអគ្គមគ្គុទ្ទេសក៍ដ៏ឆ្នើម បានបន្សល់ទុកទុនបម្រុងអន្តរជាតិជាមាសចំនួន ១២តោន ៤០០គីឡូ ជាកេរមរតកតម្កល់ទុកនៅប្រទេសស្វីស

ភ្នំពេញ៖ ក្រោមចលនាសង្គមរាស្រ្តនិយម ដែលមាន ព្រះ​ករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ​ ព្រះ​មហា​វីរក្សត្រ​ ព្រះ​វររាជ​បិតា​ឯករាជ្យ​ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ​ ព្រះ​បរម​រតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជាព្រះមហាអគ្គមគ្គុទ្ទេសក៍ដ៏ឆ្នើម បានបន្សល់ទុកទុនបម្រុងអន្តរជាតិជាមាសចំនួន ... Read More »

មេបញ្ជាការទិសទី៤ ខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នពង្រឹងយោធា នៅទីបញ្ជាការវរសេនាតូចលេខ១

ខេត្តពោធិ៍សាត់ ៖ នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ ឧត្ដមសេនីយ៍ទោ ព្រាប ឧត្ដម មេបញ្ជាការទិសទី៤ ខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នពង្រឹងយោធា និងប្រកាសសេចក្ដីសម្រេច តម្លើងឋានន្តរសក្ដិ ជូនពលទាហាន ចំនួន២៨នាក់ ... Read More »

លោក ដួង តារា កម្ពុជានឹងកាន់តែរុងរឿងក្រោមការដឹកនាំរបស់សម្តេចតេជោ!

ភ្នំពេញ៖ លោក ដួង តារា រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ បានថ្លែងឲ្យដឹងថា,  ... Read More »

លោក ជា វ៉ាន់ដេត ផ្ញើសារអបអរសាទរ និងជូនពរសម្ដេចតេជោ ហ៊ុន សែន ចំពោះសមិទ្ធផលប្រវត្តិសាស្ត្រថ្មី នៃនយោបាយឈ្នះឈ្នះ ទទួលបានតំណក់ប្រេងលើកដំបូង

ភ្នំពេញ៖ នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តីក្រោមឱវាទក្រសួងទាំងអស់ មានសេចក្តីសោមនស្សរីករាយក្រៃលែង អបអរសាទរ និងជូនពរ សម្ដេចតេជោ ហ៊ុន ... Read More »

សម្ដេចពិជ័យសេនាទៀ បាញ់ សូមចូលរួម​អបអរសាទរ និងជូនពរជូន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ចំពោះសមិទ្ធផលប្រវត្តិសាស្ត្រីថ្មីនៃនយោបាយឈ្នះឈ្នះ ទទួលបានតំណក់ប្រេងលើកដំបូង

ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅព្រលប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ បានមានប្រសាសន៍យ៉ាងដូច្នេះថា, ខ្ញុំបាទសូមចូលរួមអបអរសាទរ និងជូនពរជូន សម្ដេចតេជោ ហ៊ុន សែន ... Read More »

នាយឧត្តមសេនីយ៍ វង្ស ពិសេន ផ្ញើសារអបអរសាទរ និងជូនពរសម្ដេចតេជោ ហ៊ុន សែន ចំពោះសមិទ្ធផលប្រវត្តិសាស្ត្រីថ្មី នៃនយោបាយឈ្នះឈ្នះ ទទួលបានតំណក់ប្រេងលើកដំបូង

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃកងយោធពលខេមរភូមិន្ទ បានផ្ញើលិខិតអបអរសាទរ និងជូនពរ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ... Read More »

លោក លឹម គានហោ សូមគោរពជូនផ្ញើសារលិខិតអបអរសាទរ និងជូនពរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៃថ្ងៃដំណក់ប្រេងដំបូង ដែលកម្ពុជាទទួលបានថ្ងៃនេះ

ភ្នំពេញ៖ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម សូមគោរពជូនផ្ញើសារលិខិតអបអរសាទរ និងជូនពរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត ... Read More »

សិង្ហបុរីនឹងចាប់ផ្តើមចាក់វ៉ាក់សាំងកូវីដ​-១៩ នៅព្រឹកថ្ងៃទី​៣០ខែធ្នូ

ចាប់ពីព្រឹកថ្ងៃទី​ ៣០ ខែធ្នូ (ស្អែកនេះ) ប្រទេសសិង្ហបុរី​នឹងចាប់ផ្តើមចាក់វ៉ាក់សាំងប្រឆាំងកូវីដ​-១៩ ជាផ្លូវការដល់ពលរដ្ឋរបស់ខ្លួន ហើយ។ សិង្ហបុរី​ក្លាយជាប្រទេសទីមួយក្នុងតំបន់អាស៊ានដែលបានចាក់វ៉ាក់សាំងកូវីដ​-១៩​ដល់ពលរដ្ឋរបស់ខ្លួន។ តាមគម្រោង​បុគ្គលិកសុខាភិបាល នៅក្នុងមន្ទីរពេទ្យ​ជំងឺឆ្លងជាតិ សិង្ហបុរី នឹងទទួលបានការចាក់វ៉ាក់សាំង​មុនគេបង្អស់​ ព្រមទាំងក្រុមគ្រូពេទ្យនៅតាមមន្ទីរពេទ្យនានា។ បន្ទាប់មកពីមនុស្សចាស់មានវ័យពី៧០ឆ្នាំឡើងទៅ​។ ​ចំណែកពលរដ្ឋទូទៅនឹងទទួលបានការចាក់វ៉ាក់សាំងជាបន្តបន្ទាប់តាមគម្រោង ... Read More »

ផ្ទះថ្មីអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានបន្តសាងសង់ផ្តល់ជូនអតីតយុទ្ធជនខេត្តកំពង់ធំ

ខេត្តកំពង់ធំ៖ ប្រធានសមាគមអតីតយុទ្ធជកម្ពុជាខេត្តកំពង់ធំ ឧត្តមសេនីយ៍ទោ សោម ស៊ុន នៅព្រឹកថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០២០ នេះបានបន្តប្រគល់ផ្ទះថ្មី ខ្នងទី១៧៩ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ... Read More »

លោក ហ៊ុនម៉ាណែត ឧបត្ថម្ភសម្ភារការិយាល័យ និងគ្រឿងអេឡិចត្រូនិច ជូនដល់យោធភូមិភាគទី៣

ខេត្តកំពង់ស្ពឺ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ បានឧបត្ថម្ភសម្ភារការិយាល័យ និងគ្រឿងអេឡិចត្រូនិច ជូនដល់យោធភូមិភាគទី៣ ដើម្បីប្រើប្រាស់ បម្រើដល់កិច្ចការងារប្រចាំថ្ងៃរបស់អង្គភាព។ ... Read More »

អភិបាលខេត្តស្ទឹងត្រែង ផ្ញើសារលិខិតជូនពរ ជូនចំពោះមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែង ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល គ្រិស្តសករាជ ២០២១ ដែលនឹងចូលមកដល់នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ ខាងមុខនេះ

ខេត្តស្ទឹងត្រែង៖ លោក លោកស្រី និងបងប្អូនប្រជាពលរដ្ឋ ជាទីគោរពស្រលាញ់រាប់អានដ៏ជ្រាលជ្រៅ! ក្នុងនាមថ្នាក់ដឹកនាំខេត្ត និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ និងភរិយា ខ្ញុំសូមចូលរួមអំណរសាទរក្នុងឱកាសដ៏មហា វិសេសវិសាលប្រកបដោយនក្ខត្តឫក្ស នៃពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល គ្រិស្តសករាជ ២០២១ ដែលនឹងចូល ... Read More »

លោក ហ៊ុន ម៉ានី៖ បើខ្មែរមិនជួយខ្មែរគ្នាឯង បរទេសណាគេចូលជួយបាន?

ភ្នំពេញ៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅព្រលប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ បានថ្លែងឲ្យដឹងថា “ពិតមែនហើយ យើងមិនទាត់ចោលកិច្ចចរចាសន្ដិភាពនៅ Fère-en-Tardenois ២ ធ្នូ ១៩៨៧ ... Read More »

អគ្គលេខាធិការអង្គការសហប្រជាជាតិ៖ ឆ្នាំ​២០២១ គឺជាឆ្នាំដើម្បីផ្សះផ្សាផែនដី

ក្រោយរយៈពេល​១ឆ្នាំប្រឈមនឹងឧបសគ្គជាច្រើន ជាឆ្នាំនៃសោកនាដកម្មនិងទឹកភ្នែក… ពិភពលោក​បានត្រៀមឈានចូលឆ្នាំ​២០២១ គឺជាក្តីសង្ឃឹមថ្មីរបស់ពលរដ្ឋ និងជាការផ្សះផ្សាផែនដីទាំងមូល​ តាមរយៈការខិតខំដើម្បីយកឈ្នះកូវីដ​-១៩​ និងកាត់បន្ថយឧស្ម័នពុលបំផ្លាញផែនដី។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានបញ្ជាក់ថា នេះជាសារឆ្នាំថ្មី​របស់លោក ដែលបានថ្លែងផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយនានានៅថ្ងៃទី​២៩ខែធ្នូ។ នៅក្នុងសារផ្ទាល់មាត់របស់លោក​Antonio ... Read More »

អឺរ៉ុប៖​ ការចាក់វ៉ាក់សាំងតាមការស្ម័គ្រចិត្ត តែអ្នកមិនចាក់​អាចនឹងពិបាកក្នុងការ​ធ្វើដំណើរក្នុងតំបន់

ប្រទេសអឺរ៉ុបបានចាប់ផ្តើមចាក់វ៉ាក់សាំងប្រឆាំងកូវីដ​-១៩ហើយ ដោយមិនមានការបង្ខិតបង្ខំនោះឡើយ គឺស្ថិតនៅលើការស្ម័គ្រចិត្ត។​ ប៉ុន្តែប្រទេសមួយចំនួន​បានឡើងបញ្ជីឈ្មោះអ្នកដែលបានចាក់ និងអ្នកមិនបានចាក់ដើម្បីមានវិធានការនៅពេលក្រោយ។ ជាក់ស្តែងប្រទេស​អេស្ប៉ាញ​​ក្រសួងសុខាភិបាលប្រទេសនេះបានបង្កើត​បញ្ជីឈ្មោះ​ពលរដ្ឋដែលមិនព្រមចាក់វ៉ាក់សាំងប្រឆាំងកូវីដ​-១៩ បើទោះបីទទួលបានសំណើពី​មន្ត្រីសុខាភិបាលក្នុងតំបន់ក្តី។ បញ្ជីឈ្មោះនោះនឹងចែកចាយតាមប្រទេសជាសមាជិកអឺរ៉ុប​ ប៉ុន្តែឯកសារនោះមិនបាន​ប្រកាសជាសាធារណៈឡើយ។ ការចែកចាយបញ្ជីឈ្មោះអ្នកមិនចាក់វ៉ាក់សាំង​អាច​ជាការទប់ស្កាត់ អ្នកទាំងនោះមិនឲ្យចេញចូលទៅកាន់ប្រទេសផ្សេងក្នុងតំបន់។​ នៅក្នុងប្រទេសអេស្ប៉ាញការចាក់វ៉ាក់សាំងបានចាប់ផ្តើមនៅថ្ងៃទី​២៨ខែធ្នូ។ តាមសារព័ត៌មានArabnews បានផ្សាយថា រដ្ឋមន្ត្រីក្រសួងសុខាភិបាលអេស្ប៉ាញ​លោកSalvador ... Read More »

ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ទទួលពលករខ្មែរឆ្លងដែនខុសច្បាប់ ១១២នាក់ ពីអាជ្ញាធរថៃ

ខេត្តបន្ទាយមានជ័យ៖ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ បានទទួលពលករខ្មែរ ឆ្លងដែនខុសច្បាប់ ដែលអាជ្ញាធរថៃបញ្ជូនមក មានចំនួន ១១២នាក់ ស្រី ៤០នាក់ និងកុមារ ០៦នាក់។ ចំពោះពលករខាងលើ ... Read More »

នាវារបស់សាធារណរដ្ឋឥណ្ឌាចូលសំចតនៅកំពង់ផែក្រុងព្រះសីហនុរយះពេល៤ថ្ងៃ

ខេត្តព្រះសីហនុ៖ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០លោកឧត្តមនាវីត្រី អុិន សុខេមរ៉ា នាយសេនាធិការរង តំណាងមូលដ្ឋានសមុទ្រ កងទ័ពជើងទឹក បានដឹកនាំនាយនាវីចំនួន១៥រូប ទទួលស្វាគមន៍លោកវរនាវីទោ  BK PONNAPPA  មេបញ្ជាការនាវាឈ្មោះ INS ... Read More »

សមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជាផ្តល់អំណោយដល់បញ្ជាការដ្ឋានកងទ័ពជើងគោក

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក មានរៀបចំពិធីប្រគល់ និងទទួលអំណោយពីឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលសមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា ជូនដល់បញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ។ អំណោយទាំងនោះរួមមាន៖ ... Read More »

ផ្ទះ ២ខ្នងទៀត​ និងអណ្តូងទឹក​ស្អាតចំនួន២ ជាព្រះរាជអំណោយដ៏ឧត្តុង្គឧត្តមរបស់ សម្តេចម៉ែ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា បានប្រគល់ជូនប្រជារាស្ត្ររស់នៅខេត្តកំពង់ស្ពឺ​

ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃអង្គារ​ ទី​ ២៩​ ខែធ្នូ​ ឆ្នាំ២០២០នេះ​ កាកបាទក្រហមកម្ពុជា​ បានធ្វេីពិធីប្រគល់-ទទួល​ ផ្ទះថ្មថ្មី​ចំនួន​ ២ខ្នង​ ជូនប្រជារាស្ត្រ​ ២គ្រួសារ​ និងអណ្តូង​ទឹកស្អាតចំនួន​២​ សម្រាប់ប្រជារាស្ត្រ​ ៧២គ្រួសារ​ ... Read More »

អ្នកកាសែត​ចិន​ម្នាក់ ក្រោយផ្សព្វផ្សាយ​យ៉ាង​លម្អិត​ពី​ការផ្ទុះ​ជំងឺ​កូ​វីដ​-១៩ នៅ​ក្រុង​វូ​ហាន ពេលនេះត្រូវតុលាការកាត់ទោសឲ្យ​ជាប់គុក​៤​ឆ្នាំ​

អន្តរជាតិ៖ ​​អ្នកកាសែត​ពលរដ្ឋ​ចិន​ម្នាក់ បន្ទាប់ពីរូបគាត់កាលពីកន្លងទៅបានផ្សព្វផ្សាយ​យ៉ាង​លម្អិត​ពី​ការផ្ទុះ​ជំងឺ​កូ​វីដ​-១៩ នៅ​ក្រុង​វូ​ហាន និង​ការរិះគន់​ក្នុង​បណ្តាញ​សង្គម​ចំពោះ​វិធានការ​របស់​អាជ្ញាធរ​ចិន​ក្នុងការ​ទប់ស្កាត់​ការឆ្លង​ជំងឺ​មួយនេះ។ ស្រាប់តែនៅ​ថ្ងៃទី​២៨ ខែធ្នូ តុលាការក្រុង​សៀង​ហៃ បាន​កាត់ទោស​ដាក់​គុកចំនួន ៤​ឆ្នាំ​។ ​លោកស្រី Zhang Zhan ជា​មេធាវី​ប្រែខ្លួន​ទៅជា​អ្នកសារព័ត៌មាន បាន​រាយការណ៍​យ៉ាង​លម្អិត​ពី​ស្ថានភាព​ដំណាក់កាល​ដំបូង​នៃ​ការឆ្លង​ជំងឺ​កូ​វីដ​-19 ... Read More »

លោក ស សុខា ប្រគល់អំណោយសម្តេចក្រឡាហោម ស ខេង និងលោកស្រី ជូនពលរដ្ឋ ៩១៣គ្រួសារ ក្នុងក្រុងព្រៃវែង

ខេត្តព្រៃវែង ៖ រសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានជួបសំណេះសំណាល និងប្រគល់អំណោយសម្តេចក្រឡាហោម ស ខេង ... Read More »

នគរបាលប៉ុស្តិ៍ទន្លេបាសាក់បានឃាត់ខ្លួនជនសង្ស័យ០១នាក់ករណីលួចម៉ូតូ

ភ្នំពេញ៖ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង០៦និង៣០នាទីព្រឹក ប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់បានឃាត់ខ្លួនជនសង្ស័យ០១នាក់ករណីលួច(យកម៉ូតូ)នៅចំនុចផ្ទះសំណាក់យីហោ៦៩ ផ្លូវបេតុង ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី ភ្នំពេញ ។ -ជនសង្ស័យឈ្មោះ ... Read More »

បុរសកំលោះវ័យចំណាស់​ម្នាក់បានដេកស្លាប់ក្នុងបន្ទប់ជួលបង្កការភ្ញាក់ផ្អេីលដល់អ្នកជិតខាង​ និងសមត្ថកិច្ច​ខណ្ឌដង្កោ

ភ្នំពេញ​ ៖​ ប្រជាពលរដ្ឋបានប្រទះឃើញបុរសម្នាក់​ស្លាប់ក្នុងបន្ទប់ជួលលេខ៨ ស្ថិតក្នុងភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ បង្កការភ្ញាក់ផ្អេីលដល់អ្នកជិតខាងកាលពីវេលាម៉ោង១២៖១៥នាទី​ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០​ ។  ​    សាកសពរងគ្រោះមានឈ្មោះ ម៉េង ... Read More »

ក្នុងវេទិកាសាធារណៈខណ្ឌជ្រោយចង្វាប្រជាពលរដ្ឋស្នើសុំឲ្យអាជ្ញាធរជួយដោះស្រាយទំនាសដីធ្លីរវាងក្រុមហ៊ុន នឹងប្រជាពលរដ្ឋ គ្រឿងញៀន លូ ផ្លូវ ទឹកលិច និងបរិស្ថានជូនពួកគាត់ឲ្យបានល្អ

ភ្នំពេញ៖ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នៅផ្សារបុរីរុងរឿងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា ប្រជាពលរដ្ឋបានស្នើសុំឲ្យអាជ្ញាធរជួយដោះស្រាយរឿងទំនាស់ដីធ្លី រវាងប្រជាពលរដ្ឋ នឹងក្រុមហ៊ុន នៅសង្កាត់ព្រែកលៀបស្មើ ៦ភូមិ និងរឿងក្មេងប្រើប្រាស់គ្រឿងញៀន លូ ផ្លូវ ទឹកលិច ទឹកស្អាត ... Read More »

នាយកក្រុមហ៊ុនចិនចំនួន២ ត្រូវអគ្គនាយកពន្ធដារ អញ្ជើញឲ្យចូលមកទូទាត់បំណុលពន្ធដែលជំពាក់រដ្ឋ

ភ្នំពេញ៖ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ បានបញ្ជាក់ថា លោក គង់ វិបុលប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានចេញលិខិតចំនួន២ដាច់ដោយឡែកពីគ្នា  អញ្ជើញនាយកក្រុមហ៊ុនចិនចំនួន២ ឲ្យមកទូទាត់បំណុលពន្ធដែលជំពាក់រដ្ឋ។ ជាក់ស្តែងនៅក្នុងលិខិតចំនួន២នេះ ... Read More »

រដ្ឋបាលខណ្ឌចំការមន នឹងខិតខំបន្តដោះស្រាយបញ្ហាសន្តិសុខសណ្តាប់ធ្នាប់ បរិស្ថាន និងអនាម័យ ជូនពលរដ្ឋនៅក្នុងមូលដ្ឋាន

ភ្នំពេញ៖ រដ្ឋបាលខណ្ឌចំការមន បានប្រកាសបន្តកិច្ចខិតខំដោះស្រាយបញ្ហាផ្សេងៗជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានបន្ថែមទៀត ដូចជា សន្តិសុខសណ្តាប់ធ្នាប់ បរិស្ថាន និងអនាម័យ ដើម្បីធានាបាននូវសុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខណ្ឌ។  ការប្រកាសរបស់គណៈអភិបាលខណ្ឌចំការមនបែបនេះ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៩ របស់ក្រុមប្រឹក្សាខណ្ឌចំការមនអាណត្តិទី៣ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ក្រោមវត្តមាន ... Read More »

អស់អីប្លន់! ប្លន់អ្នកភូមិឯង ម្ចាស់ម៉ូតូស្គាល់មុខច្បាស់ប្ដឹងសមត្ថកិច្ចចាប់វាយខ្នោះដល់ផ្ទះ

ខេត្ត​ព្រៃវែង៖ ជនសង្ស័យម្នាក់ ​ជា​ក្រុម​បក្សពួកចោរប្លន់​ ក្នុង​ចំណោម​បក្សពួក​៦​នាក់ បន្ទាប់ពី​ពួក​គេ​បាន​ធ្វើ​សកម្ម​ភាព​ប្លន់​យក​ម៉ូតូ​១​គ្រឿង​ពី​​បុរសម្នាក់កំពុងដឹកប្រពន្ធតាមផ្លូវដែលមានរងរបួស​បាន​សម្រេច ប៉ុន្តែរត់​មិន​រួច​ ព្រោះ​ត្រូវ​ជន​រង​គ្រោះ​ស្គាល់​មុខ​ ក៏ប្តឹង​នគរបាល​ខេត្ត​ និង​ស្រុក​ស្ទាក់​ចាប់​បាន ។ ករណីប្លន់ម៉ូតូខាងលើ​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៦​ ខែធ្នូថ្មីៗនេះ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣១៧ ត្រង់​ចំណុច​ភូមិ​ស្ដៅ ... Read More »

ពលរដ្ឋងឿងឆ្ងល់ចំពោះសកម្មភាពគ្រឿងចក្រជីកកាយទន្រ្ទានយកអាចម៍ដី ជើងភ្នំឈូងស្រាយក្នុងស្រុកបាណន់ យ៉ាងអនាធិបតេយ្យ

ខេត្តបាត់ដំបង៖  ភ្នំឈូងស្រាយជាសម្បត្តិធម្មជាតិសាធារណៈរបស់រដ្ឋ ស្ថិតក្នុងភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ ត្រូវបានគេដាក់គ្រឿងចក្រទន្រ្ទានកាយយកអាចម៍ដីយ៉ាងអនាធិបតេយ្យ ដោយមិនមានការយកចិត្តទុកដាក់ទប់ស្កាត់ពីអាជ្ញាធរនិងមន្ត្រីជំនាញឡើយ។  ប្រជាពលរដ្ឋដែលមានលំនៅឋានជិតជើងភ្នំខាងលើនេះបានបង្ហើបប្រាប់ថា  ជាច្រើនថ្ងៃមកហើយពួកគាត់បានសង្កេត ឃើញគ្រឿងចក្រចូលមកដាក់កាយរូង យកដីជើងភ្នំដឹកចេញរាប់សិបឡានក្នុងមួយថ្ងៃៗ  តែមិនដឹងថាគេយកអាចម៍ដីទាំងនេះទៅលក់ឬយកទៅធ្វើអ្វីនោះទេ ហើយក៏មិនធ្លាប់បានដឹងដែរថាតើវាមានច្បាប់ទម្លាប់ដែរឬក៏អត់នោះទេ ព្រោះមិនឃើញមានអាជ្ញាធរនិងមន្ត្រីជំនាញណាម្នាក់ចុះមកធ្វើការហាមឃាត់ឬបង្ក្រាបនោះឡើយ ។ ... Read More »

ក្រុមកម្ពុជា ទទួលជ័យជម្នះជាលើកដំបូងក្នុងការប្រកួតហ្គេម eSports លើឆាក អន្តរជាតិ

ភ្នំពេញ៖ថ្ងៃទី២៩ ធ្នូ ២០២០ ក្រុមកម្ពុជា បានយកឈ្នះលើក្រុមចំនួន៧ដែលមកពីទូទាំងតំបន់ ហើយបានក្លាយជាក្រុមជើងឯក ក្នុងការប្រកួតហ្គេម eSports ដ៏ធំបំផុតមួយប្រចាំតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍។ នេះគឺជាលើកទីមួយហើយ ដែលក្រុមកម្ពុជាទទួលបានជ័យជម្នះលើការប្រកួតហ្គេម eSports លើឆាកអន្តរជាតិ។ ក្រុមកម្ពុជា ... Read More »

ជាងជួសជុលបរិក្ខាអគ្គិសនីភ្លាត់ស្នៀតឆក់ស្លាប់ម្នាក់

ភ្នំពេញ​៖​ បុរសម្នាក់ជាជាងជួសជុលបរិក្ខាអគ្គិសនីខណៈកំពុងជួសជុលហេីយភ្លាត់ស្នៀតក៏ឆក់បណ្តាលឲ្យរបួសធ្ងន់ធ្ងរហេីយត្រូវបញ្ជូនទៅសង្គ្រោះតែអកុសលជនរងគ្រោះក៏បានស្លាប់តាមផ្លូវ។  ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១និង៥០នាទីរសៀលថ្ងៃទី​២៩​ ខែធ្នូ​ ឆ្នាំ២០២០​ នៅកន្លែងជួសជុលបរិក្ខាអគ្គិសនី​ យីហោ​ ទី ឆយ​ ស្ថិតក្នុងភូ​មិថ្នល់បំបែក​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ។  ជនរងគ្រោះឈ្មោះ​ ធារ៉ា​ ភេទប្រុសអាយុ៣០ឆ្នាំមុខរបរជាជាងជួសជុលបរិក្ខាអគ្គិសនី​ ... Read More »