ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បានជួយសម្របសម្រួលពលរដ្ឋខ្មែរនៅប្រទេសមីយ៉ាន់ម៉ា ឲ្យវិលត្រឡប់មកកម្ពុជាវិញ ចំនួន ២១រូប រួមទាំងព្រះសង្ឃ និងដូនជី

ភ្នំពេញ៖ បើយោងតាម អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអោយដឹងនៅ ថ្ងៃអង្គារ ០៨កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០នេះថា ... Read More »

Tiger Woods និងកូនប្រុសបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ៧ក្នុងព្រឹត្តិការណ៍ពិព័រណ៍ PNC Championship

កីឡាករវាយកូនហ្គោលល្បី Tiger Woods និងកូនប្រុសរបស់លោកអាយុ១១ឆ្នាំឈ្មោះ Charlie បានបញ្ចប់ការតាមពីក្រោយអ្នកឈ្នះរង្វាន់Justin Thomas និងឪពុករបស់គេចំនួន៥លើកនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍វាយកូនហ្គោលរយៈពេល២ថ្ងៃនៅរដ្ឋផ្លរីដា។ នេះបើយោងតាមការចុះផ្សាយរបស់ BBC Sport ចេញផ្សាយកាលពីថ្ងៃទី២១ ធ្នូ ឆ្នាំ២០២០។ លោក ... Read More »

លោក សាយ សំអាល់ អញ្ជើញជួប សាវនាការ ជាមួយ លោកស្រីបណ្ឌិត Devyani Uttam khobrakade ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋឥណ្ឌា ប្រចាំកម្ពុជា

ភ្នំពេញ៖ នៅរសៀលថ្ងៃចន្ទ ០៧កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ នៅទីស្តីការក្រសួងបរិស្ថាន លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ... Read More »

ប្រជាពលរដ្ឋ អ្នកដំណើរ និងអ្នកនេសាទ សូមយកចិត្តទុកដាក់បង្ការនិងប្រុងប្រយ័ត្នចំពោះខ្យល់បក់បោក និងរលកសមុទ្រខ្ពស់ ចាប់ពីថ្ងៃទី២៣-២៤ ខែធ្នូ

ភ្នំពេញ៖ សេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស បានបញ្ជាក់ថា ប្រជាពលរដ្ឋ អ្នកដំណើរ និងអ្នកនេសាទ សូមយកចិត្តទុកដាក់បង្ការនិងប្រុងប្រយ័ត្នចំពោះខ្យល់បក់បោក និងរលកសមុទ្រខ្ពស់ ចាប់ពីថ្ងៃទី២៣-២៤ ខែធ្នូ ។ នេះបើយោងតាមការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម ... Read More »

Real Madrid ប្រឈមនឹងវិបត្តិដោយអនុម័តថវិកាត្រឹមតែ៦១៧លានអឺរ៉ូទាបជាងឆ្នាំមុន

យោងតាមការចេញផ្សាយរបស់សារព័ត៌មានអេស្ប៉ាញ Marca បានឲ្យដឹងថា សន្និបាតសមាជិកប្រចាំឆ្នាំសម្រាប់ក្លិប Real Madrid នៅឆ្នាំនេះគឺខុសគ្នាខ្លាំងណាស់ ព្រោះការអនុម័តឲ្យប្រើប្រាស់ថវិកាប្រចាំឆ្នាំរបស់ក្លិបគឺទាបជាងឆ្នាំមុន។ វាគឺជាកិច្ចប្រជុំដ៏សំខាន់មួយព្រោះថាថវិកាដែលត្រូវបានអនុម័តត្រូវបានកាត់បន្ថយចំនួន៣០០ លានអឺរ៉ូបើប្រៀបធៀបនឹងតួលេខព្យាករបើប្រៀបធៀបនឹងឆ្នាំមុន។ ការកាត់បន្ថយថវិកាដោយសារវិបត្តិជំងឺរាតត្បាតកូវីដ-៩ ដែលបានរាលដាលចាប់តាំងពីខែមីនាត្រូវបានបោះឆ្នោតចាប់តាំងពីថ្ងៃសុក្រ ខណៈសមាជិកគាំទ្រលោក Florentino Perez និងក្រុមប្រឹក្សាភិបាលរបស់គាត់ជាអ្នកដឹកនាំបន្តទៀតនៅឆ្នាំក្រោយ។ ... Read More »

ដំណឹងល្អទៀតហើយថ្ងៃនេះ! មិនមានអ្នកឆ្លងកូវីដ-១៩ថ្មី ខណៈអ្នកជំងឺ២នាក់បានជាសះស្បើយ

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០នេះ បានប្រកាសថា មិនមានករណីរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីនោះទេ មានតែករណីព្យាបាលជាសះស្បើយអ្នកជំងឺកូវីដ-១៩ ចំនួន២នាក់។ ក្រសួងសុខាភិបាលបានបញ្ជាក់ថា៖គិតមកដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ មានរយៈពេល៧ថ្ងៃជាប់ៗគ្នាហើយ ដែលក្រសួងសុខាភិបាល ... Read More »

បុរសជនជាតិវៀតណាមម្នាក់ដេកស្លាប់ក្នុងផ្ទះសំណាក់សង្ស័យខ្យល់គរ

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់ម្ចាស់ផ្ទះសំណាក់និងបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានភ្លាមៗបន្ទាប់ពីឃើញបុរសជនជាតិវៀតណាមម្នាក់ដេកស្លាប់ក្នុងបន្ទប់សង្ស័យខ្យល់គរ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ស្ថិតនៅផ្ទះសំណាក់ ថៃអាងក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ បើតាមមសមត្ថកិច្ចនគរបាលបានឱ្យដឹងថា បុរសខាងលើមានឈ្មោះង្វៀង វុឹងខៀង អាយុ៤៤ឆ្នាំ ជនជាតិវៀតណាម មុខរបរកម្មកររោងចក្រនៅតំបន់សេដ្ឋកិច្ចពិសេសនាគរាជ  ... Read More »

អ្នកញៀនលេងល្បែងបញ្ជល់មាន់រត់​គេច​ខ្លួនអស់​ សមត្ថកិច្ចចាប់បានតែវត្ថុតាង

ខេត្ត​ត្បូងឃ្មុំ​ ៖​ ទីតាំង​បេីកសង្វៀន​បញ្ជល់​ មាន់មួយកន្លែង​ ស្ថិតនៅចំណុចចម្ការ​កៅ​ស៊ូក្នុងភូមិគោកស្រុក ឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បួងឃ្មុំ​ ត្រូវ​បាន​បង្ក្រាប​ដោយ​កម្លាំង​សមត្ថកិច្ច​ខេត្តត្បូងឃ្មុំ​ កាលពីម៉ោង១៤និង៣០​នាទី ថ្ងៃទី២១​ ខែធ្នូ​ ឆ្នាំ​២០២០​ ។ សេចក្តី​រាយការណ៍​ឱ្យដឹងថា​ ... Read More »

បុរសម្នាក់បានស្លាប់ភ្ដាមៗនៅនឹងកន្លែង បន្ទាប់ពីរថយន្តមិនចាំម៉ាកមួយគ្រឿងបើកបុក

ខេត្តព្រះសីហនុ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗ នៅវេលាម៉ោងជាង៨និង០០នាទីយប់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ នៅផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រលេខ ១៩៩-២០០ភូមិអូរតាសេក ឃុំអូរឧញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ សមត្ថកិច្ចបញ្ជាក់ប្រាប់ថា គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងរវាងរថយន្ដធន់ធំ១គ្រឿង(មិនស្គាល់ម៉ាក និងអត្តសញ្ញាណអ្នកបើកបរ ... Read More »

រថយន្តឡិចសុីសRX300បេីកឆ្លងផ្លូវជ្រុលបុកម៉ូតូរងការខូចខាត

ភ្នំពេញ​៖​ រថយន្តឡិចសុីសRX300បេីកឆ្លងផ្លូវមិនប្រយ័ត្នជ្រុលបុកជាមួយម៉ូតូស្មាស់បណ្តាលឲ្យរងការខូចខាតតែសំណាងមិនមានមនុស្សរងរបួស។  ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង៩និង៣០នាទីយប់​ ថ្ងៃទី២១​ ខែធ្នូ​ ឆ្នាំ២០២០​ នៅចំណុចមុខរ៉ុក​ តាមបណ្តោយផ្លូវព្រះមុនីវង្ស កែងផ្លូវលេខ៤៧៤​ ស្ថិតក្នុងសង្កាត់បឹងត្របែក​ ខណ្ឌចំការមន​។  តាមសាក្សីនៅកន្លែងកេីតហេតុបានឃេីញឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តស៊េរីទំនេីបម៉ាកឡិចសុីស​ RX300​ ពណ៌ស​ ... Read More »

លោក សាយ សំអាល់ និងលោក Wang Wentian ជាអធិបតីភាពពិធីប្រគល់សម្ភារៈជានិមិត្តរូបដែលជាជំនួយរបស់ក្រសួងអេកូឡូស៊ីនិងបរិស្ថាននៃប្រទេសចិនតាមរយៈក្រុមហ៊ុន Spark Co., Ltd

ភ្នំពេញ៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាននិងលោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានចូលរួមជាអធិបតីភាពពិធីប្រគល់សម្ភារជានិមិត្តរូបដែលជាជំនួយរបស់ក្រសួងអេកូឡូស៊ីនិងបរិស្ថាននៃប្រទេសចិនតាមរយៈក្រុមហ៊ុន Spark Co., Ltd នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ ... Read More »

អ្វីទៅការចាក់វ៉ាក់សាំង?

ភ្នំពេញ៖ ការចាក់វ៉ាក់សាំងគឺជាវិធីសាមញ្ញមានសុវត្ថិភាពនិងមានប្រសិទ្ធភាពក្នុងការការពារជំងឺដែលគ្រោះថ្នាក់ ។ វ៉ាក់សាំងត្រូវបានគេប្រើដើម្បីជាខែលការពាររាងកាយទប់ទល់នឹងជំងឺឆ្លង និងធ្វើឱ្យប្រព័ន្ធការពាររាងកាយអ្នករឹងមាំ។ វ៉ាក់សាំងជាមេរោគដែលត្រូវបានគេសម្លាប់ឬជាមេរោគដែលត្រូវបានគេធ្វើឲ្យខ្សោយរួចទៅហើយ វាមិនបង្កឱ្យមានជំងឺឬធ្វើឱ្យអ្នកប្រឈមនឹងហានិភ័យនៃផលវិបាករបស់វាឡើយ។ វ៉ាក់សាំងភាគច្រើនត្រូវបានគេប្រើដោយការចាក់ ប៉ុន្តែវ៉ាក់សាំងខ្លះត្រូវបានគេប្រើដោយបញ្ចូលតាមមាត់ ឬបាញ់ទៅក្នុងច្រមុះ ។ ហេតុអ្វីខ្ញុំត្រូវចាក់វ៉ាក់សាំង? បើគ្មានវ៉ាក់សាំងទេយើងអាចប្រឈមនឹងជំងឺធ្ងន់ធ្ងរនិងពិការភាពពីជំងឺនានា ដូចជា កញ្ជ្រឹល ... Read More »

លោកស្រី ឱ វណ្ណឌីន៖ ការមិនការពារខ្លួនពីការចម្លងវីរុសកូវីដ-១៩​ គឺជាការមេីលងាយខ្លួនឯង​ ទុកខ្លួនឯងឲ្យឈឺ​ និងអាចឈានទៅដល់គ្រោះថ្នាក់សុខភាពធ្ងន់ធ្ងរ​ ប្រសិនបេីកាន់តែប្រហែសជាមួយនឹងវីរុសកូវីដ-១៩

ភ្នំពេញ៖ នៅមុននេះបន្តិច នាយប់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងក្រើនរំលឹក ដល់បងប្អូនជនរួមជាតិយ៉ាងដូច្នេះថា: “ការមិនការពារខ្លួនពីការចម្លងវីរុសកូវីដ-១៩​ គឺជាការមេីលងាយខ្លួនឯង​ ទុកខ្លួនឯងឲ្យឈឺ​ និងអាចឈានទៅដល់គ្រោះថ្នាក់សុខភាពធ្ងន់ធ្ងរ​ ... Read More »

ជនជាតិវៀតណាម២នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនពីបទរក្សាទុកជួញដូរ និងចែកចាយគ្រឿងញៀន នៅតាមដងទន្លេ

ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យជាជនជាតិវៀតណាមចំនួន២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពីបទរក្សាទុក ជួញដូរ និងចែកចាយគ្រឿងញៀន ។ ការឃាត់ខ្លួនជនសង្ស័យនេះ ធ្វើឡើងកាលពីវេលាម៉ោង១១និង៣០នាទីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចទំនប់បារាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ... Read More »

សមត្ថកិច្ចចម្រុះខេត្តបន្ទាយមានជ័យចុះពិនិត្យនៅតាមខ្សែបន្ទាត់ព្រំដែនជួយណែនាំពលករឆ្លងដែន

ខេត្តបន្ទាយមានជ័យ៖ ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរងនាយសេនាធិការយោធភូមិភាគទី៥ រួមជាមួយលោកឧត្តមសេនីយ៍ទោ សិទ្ធ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថបន្ទាយមានជ័យ នឹងក្រុមការងារ នាល្ងាចថ្ងៃទី២១ ... Read More »

ក្រសួងបរិស្ថាននឹងចាត់វិធានការផ្លូវច្បាប់ចំពោះអ្នកប្រមូលទិញនិងប្រកបអាជីវកម្មទិញលក់ កេសរកូលព្រៃឬផ្កាអ័រគីដេព្រៃទ្រុងទ្រាយធំដែលបង្កឱ្យវិនាសបាត់ពូជ

ខេត្តសៀមរាប៖ ដើម្បីថែរក្សានិងកិច្ចការពារនូវប្រភេទកេសកូលរបស់កម្ពុជាឱ្យបានគង់វង្សពិសេសថែរក្សាបាននូវរុក្ខជាតិប្រភេទនេះជារបស់អត្ថសញ្ញាណជាតិផងនោះ ក្រសួងបរិស្ថានប្រកាសពីការចាត់វិធានការផ្លូវច្បាប់ចំពោះជនទាំងឡាយណាដែលនៅបន្តសកម្មភាពប្រមូលទិញ លក់ និងដឹកជញ្ជូនកេសរកូលព្រៃ ឬផ្កាអ័រគីដេព្រៃគ្រប់ប្រភេទក្នុងទំហំធំពីតំបន់ការពារធម្មជាតិនៅកម្ពុជាដែលអាចធ្វើឱ្យគំរាមកំហែង ដល់ប្រភេទពូជកេសរកូលព្រៃ។ ការប្រកាសពីការចាត់វិធានការផ្លូវច្បាប់បែបនេះធ្វើឡើងដោយលោក នេត្រ ភក្រ្តា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថានក្នុងខណៈដែលឯកឧត្តមបានដឹកនាំក្រុមអ្នកសារព័ត៌មានក្នុងដំណើរទស្សនៈកិច្ចទៅកាន់មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន ... Read More »

ហ្វីលីពីនបង្កើនអាយុកាលនៃការរួមភេទដោយការព្រមព្រៀងគ្នាពី ១២ទៅ១៦ឆ្នាំ

កុមារីឈ្មោះRose Alvarez (ឈ្មោះដែលបានផ្លាស់ប្តូរ) បានរួមភេទ​លើកដំបូង​​ជាមួយបុរសពេញវ័យ​​ ក្នុងពេលដែលនាងមានអាយុ​ទើបតែ​១៣ឆ្នាំ​។ នៅប្រទេសជាច្រើនចាត់ទុកថានោះជាការរំលោភបំពានផ្លូវភេទលើ អនីតិជន អាចជាប់គុកជាច្រើនឆ្នាំ ។ ប៉ុន្តែសម្រាប់ប្រទេសហ្វីលីពីនគឺជារឿងស្របច្បាប់ឲ្យតែមានការព្រមព្រៀងគ្នា។ ដោយសារតែច្បាប់អនុញ្ញាតឲ្យរួមភេទតាំងពីវ័យក្មេង​ទើបកុមារី​ Donna Valdez អាយុ​១៥ឆ្នាំ​បានក្លាយជាម្តាយទៅហើយ ដែលពិបាកក្នុងការមើលថែទាំកូន ... Read More »

មួយថ្ងៃមានអ្នកឆ្លងកូវីដ​-១៩​ជាងកន្លះលាននាក់នៅលើពិភពលោក

តាមគេហទំព័រ​worldometer ក្នុងរយៈពេល​២៤ម៉ោងកន្លងមក ពិភពលោក មានអ្នកឆ្លងកូវីដ​-១៩ កើនឡើងដល់ទៅជាង​៥២១ពាន់នាក់​ និងស្លាប់​ជាង​៧៦០០នាក់។ ៣ប្រទេសដែលមានអ្នកឆ្លងច្រើនជាងគេបំផុតនោះគឺ​​​ អាមេរិក មានអ្នកឆ្លងដល់ទៅ​១៧១ពាន់នាក់, អង់គ្លេសជាង​៣៥ពាន់នាក់ និងរុស្ស៊ី​ជាង​២៨,៩ពាន់នាក់​។​ ប្រទេសដែលមានករណីឆ្លងច្រើនគឺបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ​-១៩​ដល់ពលរដ្ឋជាច្រើនផងដែរ​។ ​បច្ចុប្បន្នអាមេរិកនៅតែជាប្រទេសនាំមុខពីចំនួនអ្នកឆ្លងសរុបដដែល​គឺមានជាង​១៨,២លាននាក់​​​និងស្លាប់ជាង៣២៤ពាន់នាក់ ។ លំដាប់ទីពីរ​គឺឥណ្ឌា​មានអ្នកឆ្លងកូវីដ​-១៩​សរុប​​ជាង​១០លាននាក់ ... Read More »

លោកបៃឌិននឹងចាក់វ៉ាក់សាំងកូវីដ​-១៩ ផ្សាយផ្ទាល់​​តាមប្រព័ន្ធផ្សព្វផ្សាយនានា

ប្រធានាធិបតី​អាមេរិក​ ចូ បៃឌិន​នឹងចាក់វ៉ាក់សាំង​ប្រឆាំងកូវីដ​-១៩ ផ្សាយផ្ទាល់តាមបណ្តាញផ្សព្វផ្សាយនានា​ ដើម្បីបញ្ជាក់ដល់ពលរដ្ឋអាមេរិកឲ្យបានដឹងថា វ៉ាក់សាំងគឺមានប្រសិទ្ធភាព​ និងសុវត្ថិភាព។ ការចាក់វ៉ាក់សាំងរបស់លោកបៃឌិន​ នឹងធ្វើឡើងនៅថ្ងៃចន្ទ (ពេលវេលានៅអាមេរិក)។ ក្នុងពេលជាមួយគ្នានោះដែរ​​វ៉ាក់សាំង​ផលិតដោយក្រុមហ៊ុន Moderna ក៏នឹងទទួលបានការអនុម័តឲ្យប្រើប្រាស់ជាផ្លូវការផងដែរ​។ លោកបៃឌិនបានបញ្ជាក់ថា​«ខ្ញុំមិនចង់ទទួលបានការផ្តល់អាទិភាពនោះឡើយ ​ប៉ុន្តែខ្ញុំចង់បញ្ជាក់ឲ្យពលរដ្ឋអាមេរិកបានដឹងថា ... Read More »

ជនសង្ស័យបីនាក់ ពាក់ព័ន្ធនិងករណីគ្រឿងញៀន ត្រូវបានកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកសំរោងទង ធ្វើការឃាត់ខ្លួន

ខេត្តកំពង់ស្ពឺ៖ ជនសង្ស័យបីនាក់ ពាក់ព័ន្ធនិងករណីគ្រឿងញៀន ត្រូវបានកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកសំរោងទង ធ្វើការឃាត់ខ្លួនបាននៅថ្ងៃទី២០ខែធ្នូឆ្នាំ២០២០វេលាម៉ោង១០:១០នាទី នៅចំណុចខាងជើងភូមិអណ្ដូងស្លា ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។  សមត្ថកិច្ចបានឲ្យដឹងថាដំបូងកម្លាំងបានល្បាតនៅចំនុចខាងលើ ហើយបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ម៉ន ម៉ក ភេទប្រុសអាយុ២៨ឆ្នាំ ... Read More »

ក្លិបព្រះខ័នរាជស្វាយរៀង ពន្យល់ពីការចែកផ្លូវជាមួយកីឡាកររបស់ខ្លួន

ភ្នំពេញ៖ នៅ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ លោក Christopher Grant អ្នកចាត់ការទូទៅក្លឹបព្រះខ័នរាជស្វាយរៀងលើកឡើងថា កីឡាករសំខាន់ៗមួយចំនួនរបស់ខ្លួនបានចាកចេញទៅបន្តអាជីពបាល់ទាត់នៅក្លឹបផ្សេងៗ នៃក្របខ័ណ្ឌលីគកំពូលកម្ពុជា គឺជាការផ្តល់ឱកាសឱ្យពួកគេមានបទពិសោធន៍ថ្មីៗ និងការប្រកួតឱ្យកាន់តែច្រើនជាងមុន។ អ្នកចាត់ការរូបនេះពន្យល់ថា កីឡាករកើតចេញពីថ្នាលយុវជន ... Read More »

មេយោធាសឹករងខេត្តឧត្តរមានជ័យ បានចាត់តាំងកម្លាំង និងរថយន្ត អន្តរាគមន៍ដឹកជញ្ជូនពលករខ្មែរត្រឡប់មកពីប្រទេសថៃវិញ តាមច្រកអន្តរជាតិអូរស្មាច់ មកកាន់ទីតាំងធ្វើចត្តាឡីស័ក

ខេត្តឧត្ដរមានជ័យ៖ គោរពតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី និងបទបញ្ជារបស់បញ្ជាការដ្ឋានកងទ័ពជើងគោក នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ ឧត្ដមសេនីយ៍ទោ តន់ ញាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ បានចាត់តាំងកម្លាំង រួមនឹងរថយន្តចំនួន០៤គ្រឿង បានចូលរួមអន្តរាគមន៍ដឹកជញ្ជូនពលករខ្មែរបានចំនួន៤១នាក់ ដែលត្រឡប់មកពីប្រទេសថៃវិញ ... Read More »

លោក ស៊ុន ចាន់ថុល ដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងអនុម័តលើសេចក្ដីព្រាងចុងក្រោយនៃកិច្ចព្រមព្រៀងក្របខ័ណ្ឌ FA (Framework Agreement) នៃគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ (PP-LC)

ភ្នំពេញ៖ នៅថ្ងៃចន្ទ ៧កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ នៅទីស្ដីការក្រសួង លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី ... Read More »

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អរគុណដល់ក្រុមហ៊ុន សម្រស់ធម្មជាតិដែលបានជួយឧបត្ថម្ភថវិកាចំនួន ១០០.០០០ដុល្លារ ដល់កាកបាទក្រហមកម្ពុជា

ភ្នំពេញ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកស្រី នួន ស៊ុន្ទរី (ហៅ ស្រីអូន) និងលោក ឈាង រ័ត្ន ... Read More »

ប្រទេសថៃបានបញ្ជាក់ពីការឆ្លងថ្មីនៃវីរុសCovid-19 ចំនួន៣៨២នាក់ នៅថ្ងៃចន្ទនេះ

ប្រទេសថៃ៖ បើយោងតាមប្រភពពី AFP បានឲ្យដឹងថា ប្រទេសថៃបានបញ្ជាក់ពីការឆ្លងថ្មីនៃវីរុសCovid-19 ចំនួន៣៨២នាក់ នៅថ្ងៃចន្ទនេះ ដែលករណីឆ្លងភាគច្រើនជាប់ពាក់ព័ន្ធនឹងការផ្ទុះឆ្លងរាលដាលនៅផ្សារលក់អាហារសមុទ្រ នៅជិតទីក្រុងបាងកក។ បន្ទាប់ពីម្សិលមិញមានអ្នកឆ្លងក្នុងសហគមន៍រហូតដល់៥៧៦នាក់ នៅខេត្តសាមុតសាខននៃប្រទេសថៃនេះ មានចម្ងាយមកប្រទេសកម្ពុជាប្រហែលជា ៣០០ គីឡូម៉ែត្រ និងមានខេត្តដែលមានច្រកចេញចូលជាមួយប្រទេសថៃ ... Read More »

កងការពារព្រំដែនលេខ៦០១ បន្តចេញល្បាតជាប្រចាំតាមបណ្តាយព្រំដែនកម្ពុជាវៀតណាមក្នុងភូមិសាស្រ្តឃុំក្អមសំណ

ខេត្តកណ្តាល ៖ ដើម្បីរក្សាបាននូវបូរណភាពដែនដី តាមបណ្តាយខ្សែបន្ទាត់ព្រំដែន ដោយសន្តិវិធី និងយោគយល់គ្នាក្នុងនាមជាប្រទេសជិតខាង នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ លោកវរសេនីយ៍ឯក លន់ លុច មេបញ្ជាការកងការពារព្រំដែនលេខ៦០១ បានចាត់តាំងកម្លាំង១៥នាក់ ដឹកនាំដោយ ... Read More »

អាជ្ញាធរខេត្តបាត់ដំបងរៀបចំទីតាំងធ្វើចត្តាឡីស័កប្រចាំនៅច្រកព្រំដែនរវាងកម្ពុជា-ថៃ រួចរាល់ហើយដើម្បីត្រៀមទទួលពលករខ្មែរដែលអាជ្ញាធរថៃបញ្ជូនមក

ខេត្តបាត់ដំបង៖ បើតាមមន្ទីរសុខាភិបាលខេត្តបាត់ដំបងបានឱ្យដឹងថា មកទល់ម៉ោង១២ថ្ងៃត្រង់នាថ្ងៃទី២១ខែធ្នូនេះ ពលករខ្មែរដែលអាជ្ញាថៃបញ្ជូនមកមានចំនួន១៧នាក់ ក្នុងនោះមានក្មេងតូចចំនួន២នាក់។ ចំពោះអ្នកទាំង១៧នាក់ត្រូវតែអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល គឺត្រូវធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ។  ក្នុងករណីនេះផងដែរ លោក វឿង ប៊ុនរ៉េត ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបងមានប្រសាសន៍ថា ពលករដែលត្រូវ បញ្ជូនមកទាំង១៧នាក់នាថ្ងៃទី២១ ខែធ្នូនេះ ... Read More »

មន្ត្រីប៉េអឹមម្នាក់ត្រូវអ្នកជិតខាងកាប់ជាច្រេីនដាវរងរបួសធ្ងន់ដេរ៣០ថ្នេរ

ភ្នំពេញ៖ បុរសម្នាក់ជាមន្ត្រីកងរាជអាវុធហត្ថបានរងរបួសធ្ងន់ដេររហូត៣០ថ្នេរខណៈកំពុងអង្គុយផឹកស៊ីជួបជុំបងប្អូននៅខាងមុខផ្ទះត្រូវជនសង្ស័យជាអ្នកជិតខាងបានមកកាប់ជាច្រេីនដាវរួចហេីយរត់គេចខ្លួនបាត់។  ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២១ ខែធ្នូ ឆ្នាំ​២០២០ក្នុងបុរី​ MK01ភូមិថ្កុលកោះស្នា សង្កាត់ស្នោខណ្ឌកំបូល រាជធានីភ្នំពេញ។  ជនរងគ្រោះឈ្មោះតាន់​  សុីថា ភេទប្រុសអាយុ៤១ឆ្នាំ ជាមន្ត្រីប៉េអឹម ត្រូវគ្រូពេទ្យដេរមុខរបួស៣០ថ្នេរ។ ចំណែកជនសង្ស័យមិនត្រូវបានស្គាល់ឈ្មោះនោះទេ ស្នាក់នៅក្នុងបុរីខាងលេី។  តាម​ប្រភពព័ត៌មានពីប្រពន្ធជនរងគ្រោះបានឱ្យដឹងថា ... Read More »

គ្រួសារអតីតយុទ្ធជនដែលមានជីវភាពលំបាក ចំនួន០៥ គ្រួសារ ទទួលបានអំណោយ ពីលោក ហ៊ុន ម៉ាណែត តាមរយៈ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង

ខេត្តស្ទឹងត្រែង៖ នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០នេះ ឧត្ដមសេនីយ៍ទោ ស្វាយ ញ៉ន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង និង ជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តស្ទឹងត្រែង បានដឹកនាំក្រុមការងារ ព្រមទាំងអាជ្ញាធរដែនដី នាំយកអំណោយលោក ឧត្តមសេនីយ៍ឯក ហ៊ុន ... Read More »

កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាប់ខ្លួន ជនត្រូវចោទម្នាក់ ពីបទ “ប៉ុនប៉ងឃាតកម្មគិតទុកជាមុន”តាមដីកា

ភ្នំពេញ៖ សមត្ថកិច្ចនៃការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថលើផ្ទៃប្រទេស អនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួន នៅថ្ងៃចន្ទទី២១ ខែធ្នូ ធ្នាំ២០២០។ ការចាប់ខ្លួននេះធ្វើឡើងដោយសមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌ នៃស្នងការដ្ឋានស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ ៩១២ ក១ដ.ច.ន ចុះថ្ងៃទី១៥ ... Read More »