ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

អបអរសាទរ តារាសម្តែង ជុំ ស៊ីថា និងភរិយា សម្រាលបានកូនភ្លោះ ៣នាក់ដោយជោគជ័យ

ភ្នំពេញ៖ ភរិយា ​តារា​សម្ដែង និង​បង្ហាញ​ម៉ូត​ល្បីឈ្មោះ ​លោក ជុំស៊ីថា បានសម្រាលកូនដោយជោគជ័យនូវ កូនភ្លោះ៣នាក់នោះហើយ បន្ទាប់ពីទន្ទឹងរង់ចាំអស់ជាច្រើនខែ។ ការសម្រាលនេះនៅរាត្រីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០នេះតែម្តងនៅមន្ទីរពេទ្យមួយនារាជធានីភ្នំពេញ។ តារាសម្តែង ជុំ ស៊ីថា ... Read More »

ម្តាយរបស់អតីតតារាឆ្នើម Ronaldinho ឆ្លងកូវីដ-១៩កំពុងព្យាបាលនៅមន្ទីរពេទ្យ

ម្ដាយរបស់អតីតកីឡាករបាល់ទាត់ឆ្នើមសញ្ជាតិប្រេស៊ីល Ronaldinho បានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងប្រទេសនេះដោយសារគាត់បានឆ្លងជំងឺកូវីដ-១៩កាលពីថ្ងៃអាទិត្យ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអេស្ប៉ាញ Marca កាលពីរសៀលថ្ងៃទី២២ ធ្នូ ២០២០នេះ។ អតីតកីឡាករ Barcelona រូបនេះក៏បានអធិដ្ឋាន និងសរសេរសារលើកទឹកចិត្តម្តាយរបស់គាត់នៅពេលដែលអតីតកីឡាកររូបនេះបានប្រកាសនូវព័ត៌មានដ៏គួរឱ្យភ្ញាក់ផ្អើលថា ម្តាយគាត់អាយុ៧១ឆ្នាំកំពុងប្រឈមមុខនឹងការប្រយុទ្ធជាមួយវីរុសនេះ។ លោក Ronaldinho ... Read More »

ក្លិប Genoa នៅអុីតាលីបណ្តេញគ្រូបង្វឹកចេញពីតំណែងក្រោយដឹកនាំមិនបានជោគជ័យ

ក្លិបGenoa ស្ថិតក្នុងក្របខ័ណ្ឌអុីតាលី Serie A បានបណ្តេញគ្រូបង្វឹកលោកRolando Maran ចេញហើយជំនួសលោក Davide Ballardini ឲ្យដឹកនាំបន្ត។ នេះបើយោងតាមការចេញផ្សាយរបស់ Soccer News កាលពីថ្ងៃទី២២ ខែធ្នូ ... Read More »

អាជ្ញាធរខេត្តកំពង់ឆ្នាំង ឧបត្ថម្ភសាច់ប្រាក់ជូនតំណាងគ្រួសារប្រជាពលរដ្ឋក្រីក្រជួបការលំបាកក្នុងអំឡុងពេល ធ្វើចត្តាឡីស័កនៃព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា

ខេត្តកំពង់ឆ្នាំង៖ លោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២២ ខែធ្នូឆ្នាំ២០២០ម្សិលមុិញនេះ បានឧបត្ថម្ភសាច់ប្រាក់ជូនតំណាងគ្រួសារប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ និង មានជីវភាពខ្វះខាត ប៉ះពាល់នឹង«ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា» ៣គ្រួសារ ក្នុងពេលធ្វើចត្តាឡីស័កតាមផ្ទះនិងតាមមន្ទីរពេទ្យ។ ... Read More »

ដំណឹងល្អ ! មានករណីជាសះស្បើយចំនួន ០២នាក់ និងមិនមានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីឡើយ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មានថា មានករណីជាសះស្បើយចំនួន ០២នាក់ និងមិនមានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីឡើយ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០។ ក្រសួងសុខាភិបាលបានបញ្ជាក់ថា៖ ករណីជាសះស្បើយចំនួន ... Read More »

ឃើញម៉ូតូគេទុកនៅមុខផ្ទះមានឱកាសល្អកាច់សោ.កជិះរត់គេចខ្លួនតែរត់មិនរួចពីសមត្ថកិច្ច

ភ្នំពេញ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពកាច់សោ.កម៉ូតូរបស់ប្រជាពលរដ្ឋដែលទុកនៅមុខផ្ទះបានសម្រេចរួចហើយជិះរត់គេចខ្លួន តែត្រូវបានម្ចាស់ផ្ទះស្រែកថាចោរៗ ភ្លាមនោះត្រូវបានសមត្ថកិច្ចឃើញក៏ដេញតាមចាប់ឃាត់ខ្លួនបានកាលពីវេលាម៉ោង៩និង១២នាទីយប់ថ្ងៃទី២២ ខែឆ្នូឆ្នាំ២០២០នៅតាមបណ្ដោយផ្លូវភ្នំពេញ-ហាណូយក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ បើតាមការរៀបរាប់ពីជនសង្ស័យបានឲ្យដឹងថា មុនដំបូងឡើយខ្លួនបានដើរតាមផ្លូវក៏ឃើញម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AW-3660 ត្រូវម្ចាស់ផ្ទះទុកចោលនៅមុខផ្ទះ។ដោយឃើញឱកាសល្អខ្លួនក៏បានធ្វើសកម្មភាពកាច់សោម៉ូតូបានសម្រេចតែត្រូវម្ចាស់ផ្ទះឃើញទាន់ស្រែកថាចោរៗផ្អើលដល់សមត្ថកិច្ចធ្វើការដេញចាប់ខ្លួនបានតែម្ដង។ សមត្ថកិច្ចបានឲ្យដឹងថា ... Read More »

ខ្លោចចិត្តណាស់!! ឪពុកម្តាយឈរយំឱបគ្នា ខណៈឃើញកូនស្លាប់ដោយថ្នាក់ចរាចរណ៍ដ៏រន្ធត់

ភ្នំពេញ៖ យុវជនម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម និងបុរសម្នាក់ទៀតបានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីជិះម៉ូតូបញ្ច្រាសទិសដៅគ្នាហើយបុកគ្នាយ៉ាងពេញទំហឹង កាលពីវេលាម៉ោង១០ និង៤០នាទីយប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០២០ នៅចំណុចក្បែរអធិការដ្ឋានខណ្ឌទួលគោក តាមបណ្ដោយផ្លូវលេខ២៦១ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។ សពជនរងគ្រោះមានឈ្មោះ ... Read More »

លោកស្នងការរង២រូបអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែធ្នូ នៅខណ្ឌសែនសុខ

   ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ មិន សុផេត ស្នងការរង លោកឧត្តមសេនីយ៍ទោ ចាន់ កត្តិខុម ស្នងការរង រាជធានីភ្នំពេញបានអញ្ជើញចូលរួមដឹកនាំកិច្ចប្រជុំប្រចាំខែធ្នូឆ្នាំ២០២០នៅខណ្ឌសែនសុខ។ កិច្ចប្រជុំនេះធ្វើឡើងថ្ងៃអង្គារ ៨កើត ខែបុស្ស ឆ្នាំជូត ... Read More »

ពលរដ្ឋអ៊ិស្លាម បារម្ភខ្លាចវ៉ាក់សាំងកូវីដ-​១៩ មានធាតុផ្សំពីសាច់ជ្រូក

សារធាតុGelatin មានធាតុផ្សំពីសាច់ជ្រូក​ តែងតែប្រើប្រាស់ធ្វើជាសារធាតុ ដើម្បីធានាវ៉ាក់សាំង​សុវត្ថិភាព និងប្រសិទ្ធភាព ក្នុងការរក្សាទុក និងដឹកជញ្ជូន។ កាលពីខែតុលាកន្លងមក មន្ត្រីការបរទេសឥណ្ឌូនេស៊ី និង មេដឹកនាំសាសនា បានទៅកាន់ប្រទេសចិន​ ដើម្បីចុះកិច្ចព្រមព្រៀងទិញវ៉ាក់សាំង​សម្រាប់ពលរដ្ឋឥណ្ឌូនេស៊ី​​ នៅពេលនោះ​ មេដឹកនាំសាសនា ... Read More »

ប្រធានាធិបតីឥណ្ឌូនេស៊ី​កែទម្រង់ គណៈរដ្ឋមន្ត្រីផ្លាស់ប្តូររដ្ឋមន្ត្រី​៦រូប

នៅថ្ងៃទី​២២ខែធ្នូ ប្រធានាធិបតីឥណ្ឌូនេស៊ីលោក ចូកូ វីដូដូ (Joko Widodo ) បានប្រកាសថា លោកបានផ្លាស់ប្តូរតំណែង​រដ្ឋមន្ត្រី​៦រូប ក្នុងនោះមាន រដ្ឋមន្ត្រីក្រសួងសុខាភិបាល រដ្ឋមន្ត្រី ទេសចរណ៍ ​រដ្ឋមន្ត្រីពាណិជ្ជកម្ម រដ្ឋមន្ត្រី​ដែនសមុទ្រនិងនេសាទ ... Read More »

ក្រុមហ៊ុនអាកាសចរណ៍អាមេរិក​​ ចាប់ផ្តើមកោះហៅ​បុគ្គលិកវិលត្រឡប់មកធ្វើការវិញ​

ក្រុមហ៊ុនអាកាសចរណ៍ធំៗរបស់អាមេរិក ​គឺAmerican Airlines និង United Airlines បានប្រកាសថា​ក្រុមហ៊ុនកំពុងតែកោះហៅបុគ្គលិក​ដែលផ្អាកការងារបណ្តោះអាសន្នវិលត្រឡប់មកធ្វើការវិញ​​ ក្រោយពេលអាមេរិកចាក់វ៉ាក់សាំងជូនដល់ពលរដ្ឋ ។ នៅថ្ងៃទី​២១ខែធ្នូ ក្រុមហ៊ុនអាកាសចរណ៍ទាំងពីរខាងលើ បានសម្រេចកោះហៅ​បុគ្គលិកឱ្យវិលត្រឡប់មកធ្វើការវិញជាបណ្តើរៗ ដោយសារតែតម្រូវការធ្វើដំណើរមិនទាន់​ដូចដើមវិញនៅឡើយទេ។ ប្រធានក្រុមហ៊ុនអាកាសចរណ៍United Airlines ... Read More »

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២០ និងទិសដៅបន្តឆ្នាំ ២០២១ របស់គ.ក.ស.ក ខេត្តស្វាយរៀង

ខេត្តស្វាយរៀង៖ លោកស្រីចាន់សេងសមាជិកក្រុមប្រឹក្សាខេត្តនិងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ (គ.ក.ស.ក) ខេត្តស្វាយរៀងបានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២០ និងទិសដៅបន្តឆ្នាំ ២០២១ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ (គ.ក.ស.ក) ខេត្តនៅព្រឹកថ្ងៃទី២២ខែធ្នូ ឆ្នាំ២០២០នៅសាលប្រជុំសាលាខេត្តស្វាយរៀង។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់លោកស្រី ប្រាក់វុទ្ធីសមាជិកក្រុមប្រឹក្សា ខេត្ត​ លោកលោកស្រីតំណាងមន្ទីរ អង្គភាព ... Read More »

លោក ស្រីឱ វណ្ណឌីន បញ្ជាក់ពីប្រទេសអង់គ្លេស​ ដែលគេកំពុងបន្តការសិក្សាពីភាពឆ្លង​លឿន​ ភាពធ្ងន់ធ្ងរគ្លីនិក​ ភាពផ្លាស់ប្តូរអង់ទីគ័រ​ និងផលប៉ះពាល់

ភ្នំពេញ ៖​ នៅមុននេះបន្តិច នាព្រលប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ ក្រសួងសុខាភិបាល បានថ្លែងឲ្យដឹងថា, ការរកឃេីញវីរុសកូវីដ-១៩ បំលែងខ្លួនថ្មីនៅប្រទេសអង់គ្លេស​ ដែលគេកំពុងបន្តការសិក្សាពីភាពឆ្លង​លឿន​ ... Read More »

កងកម្លាំងរបស់តំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ ចូលរួមប្រតិបត្តិការ ទទួលបងប្អូនប្រជាពលរដ្ឋខ្មែរត្រឡប់ពីប្រទេសថៃ មកកាន់ទីតាំងធ្វើចត្តាឡីស័ក

ខេត្តឧត្តរមានជ័យ ៖ អនុវត្តតាមបទបញ្ជាពីមេបញ្ជាការកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ និងអនុសាសន៍ណែនាំដ៏ខ្ពងខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី និងវិធានការរបស់ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០នេះ ឧត្ដមសេនីយ៍ទោ តន់ ញាន មេបញ្ជការតំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ ... Read More »

ការបំភ្លឺរបស់លោកស្រីវេជ្ជបណ្ឌិត ឱ​ វណ្ណឌីន លេីអត្ថបទបកប្រែក្រៅផ្លូវការពីអត្ថបទរបស់អង្គការសុខភាពពិភពលោក​ លេីការបាញ់ទឹកសម្លាប់មេរោគ​ ឬសារធាតុសម្លាប់មេរោគ​ ឬអាល់កុល​ លេីសរីរាង្គមនុស្ស

ភ្នំពេញ៖ ការបំភ្លឺរបស់លោកស្រីវេជ្ជបណ្ឌិត ឱ​ វណ្ណឌីន​ រដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា​ លេីអត្ថបទបកប្រែក្រៅផ្លូវការពីអត្ថបទរបស់អង្គការសុខភាពពិភពលោក​ លេីការបាញ់ទឹកសម្លាប់មេរោគ​ ឬសារធាតុសម្លាប់មេរោគ​ ឬអាល់កុល​ លេីសរីរាង្គមនុស្ស​ ដូចតទៅ៖ លោកស្រីវេជ្ជបណ្ឌិត អ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងយ៉ាងដូច្នេះថា, ... Read More »

ថ្នាក់ដឹកនាំយោធភូមិភាគទី៥ បន្តចុះត្រួតពិនិត្យការងារទទួលពលករខ្មែរតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ

ខេត្តបាត់ដំបង៖ ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ បានបន្តចុះត្រួតពិនិត្យការងារតាមខ្សែបន្ទាត់ព្រំដែន ច្រកម៉ាឡៃ ច្រកអន្តរជាតិដូង និងបន្តចុះត្រួតពិនិត្យក្រុមរថយន្តសម្រាប់ត្រៀមដឹកប្រជាពលរដ្ឋ។ នាឱកាសនោះ ... Read More »

ទិន្នន័យបងប្អូនប្រជាពលរដ្ឋខ្មែរដែលមកពីប្រទេសថៃ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ ចាប់ពីម៉ោង៧:០០ព្រឹក ដល់ម៉ោង ៥ល្ងាច

ភ្នំពេញ៖ សូមបញ្ជាក់ជូនថា ខាងក្រោមនេះគឺជា ទិន្នន័យបងប្អូនប្រជាពលរដ្ឋខ្មែរដែលមកពីប្រទេសថៃ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ ចាប់ពីម៉ោង៧:០០ព្រឹក ដល់ម៉ោង ៥ល្ងាច។  តាមរបាយការណ៍បានបញ្ជាក់ថា៖ ក្រុមការងារចម្រុះដាក់ចត្តាឡីស័ករួមមាន៖ ១-ខេត្តបន្ទាយមានជ័យ(ចំនួន១៣៤ស្រី៦៥កុមារ១៥ស្រី៩) ២-ខេត្តបាត់ដំបង(ចំនួន៤៤ស្រី១៧.កុមារ១ស្រី០)(ខ្មែរអ៊ិស្លាម២ស្រី០) ៣-ខេត្តកំពង់ធំ(ចំនួន២ស្រី០) ... Read More »

តំណាងក្រសួងធនធានទឹក ចុះត្រួតពិនិត្យការដ្ឋានសាងសង់ប្រព័ន្ធធារាសាស្ត្រ លំហាច

ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃអង្គារ ៨កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃ២២ ខែធ្នូ ឆ្នាំ២០២០ លោក ពេជ្រ វាសនា អនុរដ្ឋលេខាធិការ ... Read More »

បញ្ជូនខ្លួនជនសង្ស័យជនជាតិចិន ចំនួន០២នាក់ រួមនឹងវត្ថុតាង ទៅអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ពាក់ព័ន្ធករណីគ្រឿងញៀន.!

ខេត្តព្រះសីហនុ៖ នៅវេលាម៉ោង១៣:៣០នាទីរសៀល ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន មន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបញ្ជូនជនសង្ស័យជនជាតិចិន ចំនួន០២នាក់ រួមនឹងវត្ថុតាង ទៅអយ្យការអមសាលាដំបូងខេត្ត ពាក់ព័ន្ធករណី រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ ... Read More »

លោក វេង សាខុន ពិនិត្យសកម្មភាពរបស់បងប្អូនប្រជាពលរដ្ឋមកពីគ្រប់ទិសទីកំពុងមមាញឹក សស្រាក់សស្រាំទិញត្រីធ្វើផ្អក ប្រហុក ត្រីងៀត និងត្រីឆ្អើរ ទុកជាស្បៀងប្រចាំឆ្នាំ នៅគន្លងដាយត្រីលេខ ១៣ ១៤ និង ១៥ (កំពង់ហ្លូង)

ខេត្តកណ្ដាល៖ នៅវេលាម៉ោង ១៤:០០ រសៀលថ្ងៃអង្គារ ៨កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវ  នឹងថ្ងៃទី២២ ខែធ្នូ លោករដ្ឋមន្ត្រី វេង ... Read More »

ថ្នាក់ដឹកនាំខេត្តស្វាយរៀង អញ្ជើញចូលរួមនាំយកព្រះរាជអំណោយរបស់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចែកជូនប្រជារាស្រ្តរងគ្រោះដោយខ្យល់កន្រ្តាក់ នៅស្រុកស្វាយទាប និងនៅសង្កាត់បាទី ក្រុងបាវិត

ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃអង្គារទី២២ ខែធ្នូ ឆ្នាំ២០២០នេះ លោក ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង និងលោក រស់ ផារិទ្ធ តំណាងលោក ម៉ែន វិបុល អភិបាលខេត្ត ... Read More »

ឈប់បានឈប់ទៅ លោកផ្កាយ២ ភឺន ផល្លា ក្នុងអំពើប្រើប្រាស់កូនចៅ រំលោភ ប្លន់ យកដីប្រជាពលរដ្ឋ ដីរដ្ឋ និងប្រើហិង្សា វាយ ដំ បាញ់ នោះ !

ខេត្តព្រះសីហនុ៖ បុគ្គលលោកផ្កាយពីរ ភឺនផល្លា មេបញ្ជាការរង កងពលតូចលេខ៧០ ល្បីបំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ប្រព្រឹត្តរំលោភយកដីរដ្ឋ ដីប្រជាពលរដ្ឋ មានរឿងអាស្រូវមិនចេះចប់។  ថ្មីៗនេះ នៅរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ មានកូនចៅរបស់ បុគ្គលលោកផ្កាយពីរ ... Read More »

សត្វផ្សោតញីមួយក្បាលទម្ងន់ជាង២០០គីឡូក្រាមត្រូវបានក្រុមសហគមន៍នេសាទប្រទះឃើញងាប់អណ្តែតទឹកនៅក្នុងស្រុកចិត្របុរី

ខេត្តក្រចេះ ៖ សត្វផ្សោតញីមួយក្បាលទម្ងន់ជាង២០០គីឡូក្រាម ត្រូវបានក្រុមប្រជាសហគមន៍នេសាទប្រទះឃើញងាប់អណ្តែតទឹកនៅចំណុចព្រែកខ្សោរ ភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ កាលពីព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ នេះ  ។ មន្ត្រីជំនាញខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះបានបញ្ជាក់ថា សត្វផ្សោតញី ... Read More »

ក្រុមអ្នកគាំទ្រលោកត្រាំនឹងរៀបចំពីធីចូលកាន់តំណែងឲ្យលោកត្រាំនៅថ្ងៃដែលលោកបៃឌិនស្បថចូលកាន់តំណែង​

ក្រុមអ្នកគាំទ្រលោកត្រាំ​ជាង៦ម៉ឺននាក់ បានសរសេរលើបណ្តាញសង្គមហ្វេសប៊ុកពីគម្រោងរៀបចំពិធីចូលកាន់តំណែងប្រធានាធិបតី​អាណត្តិទីពីរ​របស់លោកដូណាល់ត្រាំ​។ ​ការរៀបចំនេះនឹងត្រូវធ្វើឡើងនៅថ្ងៃទី​២០ខែមករាឆ្នាំ​២០២១ ដូចថ្ងៃដែលលោកបៃឌិនចូលកាន់តំណែង​ដែរ។ នៅលើបណ្តាញសង្គម​​ បានបង្ហោះថា​«យើង​ជាពលរដ្ឋ​ដែលមាន​គ្នាជាង​៣២៥ពាន់នាក់​​គាំទ្រលោកដូណាល់ ត្រាំឲ្យកាន់តំណែងដឹកនាំអាមេរិកជាបន្តទៀត»។ ពិធីខាងលើនឹងរៀបចំឡើងដោយក្រុមមានឈ្មោះថា ​​Ilir Chami និង Evi Kokalari ​ ដែលតែងតែគាំទ្រលោកត្រាំ​ក្នុងសកម្មភាពឃោសនាបោះឆ្នោត។ ... Read More »

នគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនជនសង្ស័យ២នាក់ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន

ភ្នំពេញ៖ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១និង១០នាទីរសៀល កម្លាំងជំនាញខណ្ឌនិងប៉ុស្តិ៍បានធ្វើការឃាត់ខ្លួនជាក់ស្តែងជនសង្ស័យ២នាក់ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនត្រង់ចំណុចក្រុមទី១៤ ផ្លូវលំ ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ។ លោកហ៊ាង ថារ៉េត ... Read More »

មន្រ្តីឧទ្យានុរក្សប្រមូល និងដោះអន្ទាក់សត្វព្រៃជាង១០០ខ្សែយកទៅកម្ទេចចោល

ខេត្តមណ្ឌលគិរី ៖ បើតាមការបញ្ជាក់ឲ្យដឹង ពីអង្គភាពមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី នៅរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ អន្ទាក់ខ្សែគោ និងអន្ទាក់ខ្សែកាបជាង១០០ខ្សែ ដែលជនសង្ស័យបានរាយ និងលួចដាក់សម្រាប់ទាក់ចាប់សត្វព្រៃ ត្រូវបានមន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃស្រែពក សាប្រមូល និងដោះយកទៅកម្ទេចចោល ខណៈមន្រ្តីឧទ្យានុរក្សចុះល្បាតក្នុងភូមិសាស្រ្តតំបន់ការពារធម្មជាតិ។ ... Read More »

លោក ជា វ៉ាន់ដេត បានដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូជាមួយតំណាងក្រុមហ៊ុន Facebook ដើម្បីពិភាក្សាពីពន្ធលើសេវាឌីជីថល

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ម្សិលមុិញ លោក ជា វ៉ាន់ដេត  រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានជួបប្រជុំតាមរយៈប្រព័ន្ធវីដេអូជាមួយតំណាងក្រុមហ៊ុន Facebook ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការក្នុងការរៀបចំការងារបច្ចេកទេស សេចក្តីព្រាងគោលនយោបាយ និងបទប្បញ្ញត្តិសម្រាប់កំណត់ពន្ធលើសេវាឌីជីថល (Digital Services ... Read More »

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បញ្ចេញកញ្ចប់ឃីត៦ពាន់ ដល់ខេត្ត៣តាមព្រំដែន សម្រាប់ផ្តល់ឲ្យពលករដែលធ្វើមាតុភូមិនិវត្តន៍ពីថៃ

ភ្នំពេញ ៖ បើយោងតាមលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងប្រាប់បណ្តាញសារព័ត៌មាន នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០នេះថា ,នៅយប់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០នេះ សម្តេចតេជោ ... Read More »

លោក សាយ សំអាល់ ផ្តល់បាឋកថាស្តីពីការគ្រប់គ្រងបរិស្ថានជូនសិស្សសាលាភូមិន្ទរដ្ឋបាល

.  ភ្នំពេញ៖ «ក្រសួងបរិស្ថានតែឯងមិនអាចធានាបាននូវកិច្ចគាំពារបរិស្ថាន ការការពារធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះ បានឡើយ ប្រសិនបើគ្មានការចូលរួមប្រកបដោយសម្បេជញ្ជៈនិងការទទួលខុសត្រូវពីសំណាក់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទាំងអស់»។ នេះជាប្រសាសន៍លើកឡើងរបស់ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន កាលពីថ្ងៃអង្គារ ... Read More »

ស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ នឹងទទួលបានជំនួយសប្បុរសធម៌ពីកាកបាទក្រហមកូរ៉េ ជូនដល់កាកបាទក្រហមកម្ពុជា

ភ្នំពេញ៖ ស្ថានទូតកម្ពុជាមានកិត្តិយសបានតំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុងការទទួលជំនួយសប្បុរសធម៌ ចំនួន 93,360,000 វ៉ុន (ស្មើនឹងប្រមាណជាង 84,872 $ ) ដែលជាចំណែករបស់ក្រុមហ៊ុនសាជីវកម្មធានារ៉ាប់រង ... Read More »