ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

សេចក្តីណែនាំរបស់ក្រសួងសុខាភិបាលជូនអាជ្ញាធរថ្នាក់ក្រោមជាតិ​ ដេីម្បីទប់ស្កាត់ការរាតត្បាតវីរុសកូវីដ-១៩​ នៅក្នុងសហគមន៍ នាថ្ងៃទី០៧​ ខែធ្នូ​ ឆ្នាំ២០២០​

ភ្នំពេញ៖ នៅរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានជម្រាបជូន លោក លោកស្រី អភិបាលនៃគណៈអភិបាលរាជធានី -ខេត្តលើការពង្រឹងការគ្រប់គ្រងចត្តាឡីស័ក ការអប់រំផ្សព្វផ្សាយនិងការអនុវត្តវិធានការសុខភាពសាធារណៈ និងបន្តការច្រើន រំលឹកណែនាំបន្ថែមអំពីការអនុវត្តវិធានការបង្ការការឆ្លងជាយថាហេតុនូវវីរុសកូវីដ-១៩ នៅតាមកន្លែងប្រកបអាជីវកម្មលក់ ... Read More »

បុរសម្នាក់ខ្យល់គរស្លាប់នៅក្នុងហាងមួយកន្លែងដែលមានយីហោ អយស្ទ័រ ហៅស៍១

ភ្នំពេញ៖ បុរសម្នាក់សង្ស័យថាខ្យល់គរស្លាប់នៅក្នុងហាងមួយកន្លែងបង្កការភ្ញាក់ផ្អើលដល់ក្រុមគ្រូសារ និងប្រជាពលរដ្ឋ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣ រសៀល ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ ស្ថិតតាមបណ្តោយផ្លូវលេខ១៥៤ ត្រង់ចំណុចហាងមួយកន្លែង មានយីហោ អយស្ទ័រ ហៅស៍១ ក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ... Read More »

លោកឃួង ស្រេង និងមន្រ្ដីក្រសួងសុខាភិ បាលចុះពិនិត្យទីតាំងនៅពហុកីឡដ្ឋានជាតិអូឡាំពិក ធ្វើសំណាកលើកទី២នៅថ្ងៃទី៨ ខែធ្នូនេះ

     ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងមន្ដ្រីក្រសួងសុខាភិបាល, មន្ដ្រីក្រសួងអប់រំ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០នេះ បានចុះពិនិត្យមើលទីតាំងយកសំណាកជាលើកទី២សម្រាប់អ្នកពាក់ព័ន្ធផ្ទាល់និងប្រយោលនៃព្រឹត្ដិការណ៍សហគមន៍២៨វិច្ឆិកា សម្រាប់ព្រឹកថ្ងៃទី៨ ខែធ្នូនេះ ... Read More »

ដាំទឹកឆុងកាហ្វេលើគ្រាប់កប់ដីផ្ទុះបណ្តាលឲ្យមនុស្ស២នាក់រងរបួសស្រាល

ខេត្តបាត់ដំបង ៖ បើយោងតាមប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់លោកហេង រតនាប្រធានមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជាបានបញ្ជាក់ថា នៅព្រឹកថ្ងៃទី០៧ ខែធ្នូ​ ឆ្នាំ២០២០​ នៅភូមិសំឡូត​ ឃុំសំឡូត​ ស្រុកសំឡូត​ ខេត្តបាត់ដំបង​ មានប្រជាពលរដ្ឋចំនួន២នាក់​រងរបួសស្រាល​ដោយសារផ្ទុះគ្រាប់ជាសំណល់ពីសង្គ្រាម។ ករណីផ្ទុះនេះដោយសារគាត់ដាំទឹកដេីម្បីឆុងកាហ្វេ​ ដែលចង្ក្រានដុតអុសដាំទឹកស្ថិតចំពីលេីគ្រាប់កប់ក្នុងដី​ តែមហាសំណាងសម្រាប់ប្រជាពលរដ្ឋទាំង២រូបនេះ ... Read More »

លោកថេង សុថុល អភិបាលខណ្ឌចំការមននិងក្រុមការងារធ្វើការផ្សព្វផ្សាយតាមមូលដ្ឋានចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

ភ្នំពេញ ៖ កម្លាំងចម្រុះក្នុងនោះមានកម្លាំងកងរាជអាវុធហត្ថ កម្លាំងនគរបាលនៃអធិការដ្ឋាន និងមន្ត្រីសាលាសង្កាត់ទាំង៥ ក្រោមការដឹកនាំរបស់លោក ថេង សុថុល អភិបាលនៃគណ:អភិបាលខណ្ឌចំការមនបានចុះធ្វើការផ្សព្វផ្សាយតាមរយៈការបើករថយន្តនិងម៉ូតូកង់បីហែតាមដងផ្លូវសាធារណ:ដើម្បីអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នាព្រឹកថ្ងៃទី០៧ ខែ ធ្នូ ឆ្នាំ ២០២០នៅចំណុចបរិវេណកោះពេជ្រ សង្កាត់ ទន្លេបាសាក់ ... Read More »

ក្រសួងសុខាភិបាល បិទអគារកាណាឌីយ៉ាទាំងមូល រហូតដល់ថ្ងៃទី ១៧ ខែធ្នូ

ភ្នំពេញ៖ បើយោងតាមក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃចន្ទទី៧ ខែធ្នូឆ្នាំ២០២០នេះ បានស្នើសុំបិទអគារកាណាឌីយ៉ាទាំងមូល រហូតដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ ។ ដោយឡែកបុគ្គលិកដែលធ្វើការនៅទីនេះទាំងអស់ត្រូវធ្វើតេស្តជាលើកទី២ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ និងលើកទី៣ នៅថ្ងៃទី១៧ ... Read More »

សម្ភារសម្រាប់ផ្សព្វផ្សាយអប់រំពីជំងឺកូវីដ-១៩ របស់លោក ហ៊ុន ម៉ានី ប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា ត្រូវបានប្រគល់ជូនដល់ស.ស.យ.ក. ខេត្តស្វាយរៀង

ខេត្តស្វាយរៀង៖ លោក តូច ប៉ូលីវ៉ា អនុប្រធាន សសយក ខេត្ត តំណាងលោក ឌី វិជ្ជា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សម្ភារសម្រាប់ផ្សព្វផ្សាយអប់រំ និងជាមធ្យោបាយទប់ស្កាត់ ការពារការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលជាអំណោយរបស់លោក ... Read More »

សម្តេចក្រឡាហោម ស ខេង ប្រកាសផ្អាកការចូលមកបំពេញការងារជាបណ្តោះអាសន្នចំពោះមន្ត្រីរាជការដែលបម្រើការងារនៅក្នុងបរិវេណទីស្តីការក្រសួងមហាផ្ទៃ

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០នេះ បានប្រកាសផ្អាកការចូលមកបំពេញការងារជាបណ្តោះអាសន្នចំពោះមន្ត្រីរាជការដែលបម្រើការងារនៅក្នុងបរិវេណទីស្តីការក្រសួងមហាផ្ទៃ។ សូមអានលិខិតជូនដំណឹងរបស់ក្រសួងមហាផ្ទៃមានដូចខាងក្រោម៖ ប្រភពពី៖ ទទក Read More »

នេប៉ាល់ត្រៀមវាស់កម្ពស់កំពូលភ្នំ Everest ជាថ្មី

នៅថ្ងៃទី៧ខែធ្នូនេះ នេប៉ាល់នឹងរៀបចំពិធីប្រកាសពីកម្ពស់​របស់កំពូលភ្នំខ្ពស់បំផុតលើពិភពលោក គឺភ្នំ Everest ដោយសារតែ​មានការរញ្ជួយដីកន្លងមកធ្វើឲ្យប៉ះពាល់ដល់កម្ពស់របស់ភ្នំ​Everest ។ នាយកដ្ឋានស្រាវជ្រាវនេប៉ាល់បានប្រកាសឲ្យដឹងនៅថ្ងៃទី​៧ខែធ្នូថា ​ ក្រុមការងារវាស់កម្ពស់ភ្នំនឹងប្រកាស ជាសាធារណៈឲ្យបានច្បាស់ដោយសារតែកម្ពស់ភ្នំបានប្រែប្រួល មិនមែនកម្ពស់៨.៨៤៨ម៉ែត្រពីទឹកសមុទ្រដូចមុនទៀតឡើយ។ ការរញ្ជួយដីកាលពីឆ្នាំ​២០១៥ ធ្វើឲ្យកម្ពស់ភ្នំខ្ពស់ជាងគេបំផុតលើពិភពលោកផ្លាស់ប្តូរ។ នៅក្នុងការវាស់កម្ពស់ភ្នំលើកនេះមានការចូលរួមពីក្រុមអ្នកជំនាញប្រទេសចិន តាមកិច្ចព្រមព្រៀង ... Read More »

ឈុតព្រះថោងតោងស្បៃនាងនាគ ត្រូវបានកម្ពុជាបង្ហាញសម្លៀកបំពាក់ប្រពៃណីខ្មែរ ជូនប្រទេសជាង១០០ក្នុងពិភពលោកទសស្សនាក្នុងព្រឹត្តិការណ៍វិថីសូត្រថៃ លើកទី១០

ភ្នំពេញ៖ បើតាមការបញ្ជាក់ពីលោក អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ និងលោកស្រី នៅយប់ថ្ងៃទី៦ធ្នូឆ្នាំ២០២០ថា កម្ពុជាបានបង្ហាញសម្លៀកបំពាក់ប្រពពៃណីខ្មែរ ឈុតព្រះថោងតោងស្បៃនាងនាគ ជូនប្រទេសជាង១០០ក្នុងពិភពលោកទសស្សនាក្នុងព្រឹត្តិការណ៍វិថីសូត្រថៃលើកទី១០ ។ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានបញ្ជាក់បន្ថែមថា លោកបាននាំយកឈុត «ព្រះថោងតោងស្បៃនាងនាគ» ... Read More »

ចៅស្រីខំស្រូតពីភ្នំពេញដើម្បីចូលរួមបុណ្យសពជីដូនអកុសលគ្រោះថ្នាក់ចរាចរណ៍ស្លាប់ខ្លួនឯងទៀត

ខេត្តកំពង់ឆ្នាំង ៖ ពិតជាគួរឲ្យសង្វេគបំផុត គ្រួសារមួយនៅឃុំស្វាយជ្រុំ ស្រុករលាប្អៀរ បានស្លាប់មនុស្សជាបន្តបន្ទាប់ ក្នុងរយៈពេលតែប៉ុន្មានម៉ោង ហេតុការណ៍នេះដ៏រន្ធត់មួយនេះបានកើតឡើងកាលពីយប់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០ ។ ប្រភពពីប្រជាពលរដ្ឋនៅក្នុងភូមិបានឲ្យដឹងថា សពទាំងពីរនាក់ដែលស្លាប់ក្នុងគ្រួសារនេះ ១.សពលោកយាយ កក់ ... Read More »

អ្នកជំនាញសេដ្ឋកិច្ច បញ្ជាក់ពីប្រភេទកសិផលដែលពលរដ្ឋខ្មែរគួរបង្កើនការដាំដុះសម្រាប់ទីផ្សារនាំចេញក្នុងរយៈពេល ២-៣ឆ្នាំខាងមុខ

ភ្នំពេញ៖ ខណៈដែលវីរុសកូរ៉ូណាកូវីដ–១៩ កំពុងតែរាតត្បាតលើពិភពលោកបានធ្វើឱ្យវិស័យជាច្រើនកំពុងតែរងគ្រោះ ប៉ុន្តែវិស័យកសិកម្មមិនមានផលប៉ះពាល់ធ្ងន់ធ្ងរនៅឡើយ ហើយថែមទាំងអាចជំរុញវិស័យនេះឱ្យបង្កើនសង្វាក់ផលិតកម្មបន្ថែមទៀត ដែលការអភិវឌ្ឍវិស័យកសិកម្មដែលអាចជួយស្តារសេដ្ឋកិច្ចបានទៀតផង។ ជាក់ស្តែង បច្ចុប្បន្ននេះ វិស័យកសិកម្មនៅកម្ពុជា ដែលមានផលិតផលកសិ–ឧស្សហកម្មនាំមុខរួមមាន៖ អង្ករ–ស្រូវ កៅស៊ូ ដំឡូងមី ម្រេច ស្ករជាដើមដែលបាននឹងកំពុងនាំចេញ ... Read More »

សម្ដេចតេជោឧបត្ថម្ភប្រជាកសិករចិញ្ចឹមត្រី,កង្កែបនិងចិញ្ចឹមសត្វជាទឹកប្រាក់ពីររយលានរៀល

ភ្នំពេញ៖ ដើម្បីលើកទឹកចិត្ត និងជំរុញសន្ទុះអភិវឌ្ឍន៍វិស័យវារីវប្បកម្ម និងឈានទៅធ្វើអាជីវកម្មជាលក្ខណខ្នាតតូចតែម្តង ក្នុងទិសដៅធានាឲ្យបាននូវសន្តិសុខស្បៀង និងបង្កើនប្រាក់ចំណូល បង្កើតឱកាសការងារនៅជនបទក្នុងការចិញ្ចឹមត្រី កង្កែប និងចិញ្ចឹមសត្វក្នុងក្របខណ្ឌបច្ចេកទេសសាមញ្ញ ប្រើរយ:ពេលខ្លី ចំណាយដើមទុនតិច ទទួលបានផលកម្រៃច្រើន និងជាពិសេសរក្សាបានស្ថានភាពប្រក្រតីនៃគន្លងជីវភាពថ្មីក្នុងអំឡុងពេលមានវិបត្តិជំងឺឆ្លងកូវីដ-១៩ ដែលនៅតែបន្តអូសបន្លាយ សម្តេចតេជោ ... Read More »

ពិភពលោកតាមដានកម្មវិធីចាក់វ៉ាក់សាំងប្រឆាំងកូវីដ​-១៩ ទ្រង់ទ្រាយធំរបស់​អង់គ្លេស

កម្មវិធីចាក់វ៉ាក់សាំងប្រឆាំងកូវីដ​-១៩ របស់អង់គ្លេសទទួលបានការ​តាមដានយ៉ាងយកចិត្តទុកដាក់ពីសហគមន៍អន្តរជាតិ​​ដោយសារតែវ៉ាក់សាំង​ខាងលើផលិតដោយក្រុមហ៊ុន អាមេរិក Pfizer សហការជាមួយក្រុមហ៊ុន​BioNTechរបស់អាល្លឺម៉ង់​។ នៅថ្ងៃទី​៨ ខែធ្នូ (ពេលវេលានៅអង់គ្លេស​)កម្មវិធីចាក់វ៉ាក់សំាងនឹងចាប់ផ្តើម​​ ក្រោយពីទទួលបានវ៉ាក់សាំង​៨សែនដូស​ពីមជ្ឈមណ្ឌលផលិតរបស់ក្រុមហ៊ុន Pfizer​ ក្នុងប្រទេសបែលហ្សុិក។ កម្មវិធីចាក់វ៉ាក់សាំង​ទទួលបានការចាប់អារម្មណ៍ដោយសារតែអង់គ្លេសគឺជាប្រទេសទីមួយ​ដែលចាក់វ៉ាក់សាំងប្រឆាំងកូវីដ​-១៩​ជូនដល់ពលរដ្ឋ​ ហើយមិនមែនជាវ៉ាក់សាំងផលិតនៅក្នុងស្រុករបស់ខ្លួនឡើយ។ កន្លងមករុស្ស៊ីក៏បានចាក់វ៉ាក់សាំង​ប្រឆាំងកូវីដ​-១៩​​ Sputnik ... Read More »

មន្រ្តីជាន់ខ្ពស់ក្រសួងធនធានទឹក កោះហៅបណ្តាក្រុមហ៊ុនមួយចំនួនចូលរួមប្រជុំនៅទីស្តីការក្រសួង

    ភ្នំពេញ៖ លោក ចាន់ ស៊ីណាត អនុរដ្ឋលេខាធិការ នៃក្រសួងធនធានទឹកនិងឧតុនិយម និងជានាយកនៃ PMU-ADB and WB MOWRAM នៅថ្ងៃចន្ទ ៧រោច ... Read More »

អភិបាលខេត្តព្រះសីហនុ ដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធចុះពិនិត្យមើលសកម្មភាពអ៊ុតបេទីមលើផ្លូវទាំង ៣៤ខ្សែក្នុងខេត្តព្រះសីហនុ

    ខេត្តព្រះសីហនុ៖ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃចន្ទទី០៧ ខែធ្នូ ឆ្នាំ២០២០នេះ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ បានចុះពិនិត្យមើលសកម្មភាពអ៊ុតបេទីមលើផ្លូវទាំង ៣៤ខ្សែក្នុងខេត្តព្រះសីហនុ។ ក្នុងឱកាសនោះ ... Read More »

កម្លាំងអធិការដ្ឋាននគរបាលស្រុកស្នួលឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធនឹងសារធាតុញៀន

ខេត្តក្រចេះ៖ នៅវេលាម៉ោង៩និង៤០នាទីព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ កម្លាំងអធិការដ្ឋាននគរបាលស្រុកស្នួលបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ជាប់ពាក់ព័ន្ធនឹងករណីជួញដូរសារធាតុញៀននៅចំណុចចម្ការកៅស៊ូ​ សូបា ស្ថិតក្នុងភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ ។  ជនសង្ស័យខាងលើ ឈ្មោះ សុឺន ចង ... Read More »

«កម្មវិធីនិយាយអំពីអាជីវកម្មជាមួយ Facebook» សូមណែនាំកម្មវិធី «Facebook Shops» ដើម្បីជួយអាជីវកម្មខ្នាតតូច បង្កើនការលក់តាមអុិនធឺណេត

រាជធានីភ្នំពេញ៖ ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ –  អាជីវកម្មខ្នាតតូច និងមធ្យមនៅកម្ពុជា កំពុង​​​ព្យាយាម​សម្រប​ខ្លួន​ទៅ​នឹងបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ចដែល​បង្កឡើងដោយ​រាតត្បា​វីរុសកូរ៉ូណា ដោយ​មាន​ម្ចាស់​អាជីវកម្ម​ជា​ច្រើន​កំពុង​សំឡឹង​ឆ្ពោះទៅ​រក​ឌីជីថលនីយកម្ម​​​​​សេដ្ឋកិច្ច​ក្នុងស្រុកដែល​រីកចម្រើនយ៉ាង​ឆាប់រហ័ស​ សម្រាប់ធ្វើ​ជា​ឱកាស​ជោគ​ជ័យ។ ដើម្បីគាំទ្រដល់អាជីវកម្មខ្នាតតូចនៅកម្ពុជា និងជួយសហគ្រិនឲ្យទទួលជោគជ័យលើ​ការ​​លក់តាមអុិនធឺណេត ក្រុមហ៊ុន Facebook បានបង្កើតកម្មវិធីអប់រំជាភាសាខ្មែរ​ដែល​មានឈ្មោះថា ... Read More »

ក្រុមហ៊ុន ទ្រូម៉ាន់នី បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះបរិយាប័ន្នហិរញ្ញវត្ថុតាមរយៈការឧបត្ថម្ភពិធីបច្ចេកវិទ្យាហិរញ្ញវត្ថុ

ក្រុហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុល្បីឈ្មោះមួយក្នុងប្រទេសកម្ពុជា កំពុងបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះបរិយាប័ន្នហិរញ្ញវត្ថុតាមរយៈការឧបត្ថម្ភដល់កិច្ចប្រជុំក្នុងស្រុកដែលជាផ្នែកមួយនៃពិធីបច្ចេកវិទ្យាហិរញ្ញវត្ថុពិភពលោក. ក្រុមហ៊ុន ទ្រូម៉ាន់នី ដែលជាក្រុមហ៊ុនមួយត្រូវបានគេស្គាល់ថាបានផ្តល់សេវាផ្ទេរប្រាក់តាមរយៈបណ្តាញភ្នាក់ងារធំបំផុតរបស់ខ្លួននៅក្នុងព្រះរាជាណាចក្រកម្ពុជាកំពុងចូលរួមក្នុងកិច្ចប្រជុំរបស់កម្ពុជានៅក្នុងពិធីបច្ចេកវិទ្យាហិរញ្ញវត្ថុពិភពលោក។ ពិធីនេះដំណើរការចាប់ពីថ្ងៃទី៧ ដល់ទី១១ ខែធ្នូ។ ក្រុមហ៊ុនក៏មានសេវាផងដែរសម្រាប់ការគាំទ្រដល់ការទូទាត់ឌីជីថលតាមរយៈការផ្តល់ជូន “ការផ្ទេរប្រាក់ដោយឥតគិតថ្លៃទៅកាន់មនុស្សគ្រប់គ្នា” ពីកម្មវិធីទូរស័ព្ទ TrueMoney ... Read More »

តើមានមនុស្សប្រុសប៉ុន្មាននាក់ចង់ធ្វើដូចគាត់! បុរសម្នាក់ សុខចិត្តរៀបការជាមួយមិត្តស្រីជា«តុក្កតាជ័រ»ដែលបានជួបគ្នាដំបូងនៅក្លឹបរាត្រី

អន្តរជាតិ៖ តើវាជារឿងចម្លែកមែនទេ ហើយក៏ជាមនុស្សលើកដំបូងបំផុតដែលបុរសម្នាក់ ជាអ្នកលេងកាយវប្បកម្មមកពីប្រទេសកាហ្សាក់ស្ថាន បានរៀបចំពិធីមង្គលការដ៏ផ្អែមល្ហែមជាមួយមិត្តស្រីរបស់គាត់ដែលជាតុក្កតាជ័រ បន្ទាប់ពីពួកគេទាំងពីរបានទាក់ទងគ្នាអស់រយៈពេលជាច្រើនខែមក ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជាក់ស្តែង បុរសខាងលើនេះ គឺជាអ្នកលេងកាយវប្បកម្មវ័យក្មេងឈ្មោះយូរី ថុឡូកូ (Yuri Tolochko) មកពីប្រទេសកាហ្សាក់ស្ថាន បានរៀបការជាមួយតុក្កតាជ័រកៅស៊ូឈ្មោះម៉ាកូ ... Read More »

មកស្គាល់មុខ…អ្នកទារលុយនឹងអ្នកជំពាក់ចំណងដៃរៀបការ

ភ្នំពេញ៖ ទីបំផុត! ស្គាល់អត្តសញ្ញាណ អ្នកទារលុយចំណងដៃ រៀបការដែលឈ្លោះគ្នាផ្អើលបណ្ដាញសង្គមហ្វេសប៊ុកនោះហើយ បន្ទាប់ពីបុរសម្នាក់បានបង្ហោះ Shoot screen ឆាតឆ្លើយឆ្លងរវាងខ្លួន និងម្ចាស់កម្មវិធីមង្គលការបង្កការវែកញ៉ែកពេញបណ្តាញសង្គម កាលពីថ្មីៗនេះពិតជាមានការភ្ញាក់ផ្អើលជាខ្លាំង ដោយសារភាគីម្ចាស់ដើមកាទទូច សុំឱ្យសងចំណងដៃឯខាងអ្នកជំពាក់ថាអត់លុយព្រោះកូវីដ១៩ ចាំកម្មវិធីលើកក្រោយចាំហៅទៀត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជាក់ស្តែងក្រោយពីជជែករួចខាងភាគីជំពាក់ចំណងដៃ ... Read More »

នគរបាលការិយាល័យសណ្តាប់ធ្នាប់រាជធានី​ភ្នំពេញ ចុះធ្វើការអប់រំ​ និងផ្សព្វផ្សាយសេចក្តីណែរនាំរបស់ក្រសួងសុខាភិបាលឲ្យប្រជាពលរដ្ឋចាត់វិធានការបង្ការទប់ស្កាត់ ជំងឺឆ្លងកូវីដ-១៩

ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ស ថេតអគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ បានចាត់ឲ្យលោកឧត្តមសេនីយ៍ត្រី​ សែម​ គន្ធា​ ស្នងការរងទទួលផែនការងារសណ្តាប់ធ្នាប់ នៅព្រឹកថ្ងៃចន្ទទី០៧ ខែធ្នូ ឆ្នាំ២០២០​ វេលា​ម៉ោង០៨និង៣០នាទី​ កម្លាំងនគរបាល នៃការិយាល័យសណ្តាប់ធ្នាប់រាជធានី​ភ្នំពេញ ... Read More »

ប្រធានាធិបតីជាប់ឆ្នោត ចូ បៃឌិន ជ្រើសរើសអគ្គរដ្ឋអាជ្ញាប្រចាំរដ្ឋកាលីហ្វ័រនីញា ធ្វើជាបេក្ខភាពរដ្ឋមន្ត្រីសុខាភិបាលអាមេរិក

អន្តរជាតិ៖ លោក Xavier Becerra ដែលជាអគ្គរដ្ឋអាជ្ញាប្រចាំរដ្ឋកាលីហ្វ័រនីញា ត្រូវបានប្រធានាធិបតីជាប់ឆ្នោតថ្មីៗ ចូ បៃឌិន ជ្រើសរើសធ្វើជាបេក្ខភាពរដ្ឋមន្ត្រីសុខាភិបាលអាមេរិក ។ ជាក់ស្តែងចំពោះការសម្រេចចិត្តនេះ មានន័យថា លោក ចូ បៃឌិន ... Read More »

នៅព្រឹកថ្ងៃទី០៧ ខែធ្នូនេះ! ក្រសួងសុខាភិបាលប្រកាសរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ចំនួន២នាក់ទៀត ដែលពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា

    ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០នេះក្រសួងសុខាភិបាលកម្ពុជាបានចេញសេចក្តីប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន២នាក់ទៀតដែលពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា។ អ្នកទាំង២នាក់ដែលរកឃើញឆ្លងកូវីដ-១៩នេះ រួមមានបុរសឈ្មោះ អ៉ី តារា អាយុ២១ឆ្នាំ មានអាស័យដ្ឋានជិតវត្តសន្សំកុសល សង្កាត់បឹងទំពង់ខណ្ឌមានជ័យ ធ្លាប់ស្នាក់នៅជាមួយអ្នកជំងឺ ឈ្មោះ ... Read More »

បញ្ជូនជនសង្ស័យប្រុសស្រី៤នាក់ទៅសាលាដំបូងខេត្តស្វាយរៀងករណីជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ខេត្តស្វាយរៀង៖ ជនសង្ស័យប្រុសស្រី៤នាក់ជាមុខសញ្ញាជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនត្រូវបានសមត្ថកិច្ចផែនការងារប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបញ្ជូនទៅសាលាដំបូងខេត្តស្វាយរៀងដើម្បីចាត់ការបន្តតាមច្បាប់នាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០។ បើតាមសមត្ថកិច្ចជំនាញផែនការងារប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងបានឱ្យដឹងថាជនសង្ស័យទី១-មានឈ្មោះ ហឿន ហ៊ុង ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិពពាយ ឃុំម្រាម ស្រុករមាសហែកត្រូវសមត្ថកិច្ចបង្ក្រាបបាននៅស្រុករមាសហែកដោយដកហូតវត្ថុតាងរួមមានម្សៅក្រាមពណ៌សថ្លា(ICE)ចំនួន១៣កញ្ចប់តូច ... Read More »

បើករ៉ឺម៉កមកលេងផ្ទះឃើញធុងទឹកកកគេទុកខាងមុខផ្ទះនាំគ្នាលើកដាក់រ៉ឺម៉កចៃដន្យម្ចាស់ផ្ទះឃើញទាន់ប្តឹងសមត្ថកិច្ចឱ្យឃាត់ខ្លួន

ខេត្តកណ្ដាល៖ ជនសង្ស័យ៣នាក់នាំគ្នាបើករ៉ឺម៉កដឹកគ្នាក្នុងគោលបំណងមកលេងផ្ទះនៅស្រុកកំណើតទាំងយប់កណ្ដាលអធ្រាត្រ ហើយចៃដន្យឃើញធុងទឹកកករបស់គេទុកនៅខាងមុខផ្ទះក៏នាំគ្នាលើកដាក់លើរ៉ឺម៉ករួចព្យាយាមបើករត់គេចខ្លួន តែសំណាងអាក្រក់ម្ចាស់ផ្ទះឃើញទាន់ក៏ប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួន។ ករណីនេះ​បានកើតឡើងកាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង២៤ និង៥០នាទី ស្ថិតក្នុងភូមិត្បូងវត្ត ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល។     ... Read More »

ដាច់ចរន្តអគ្គិសនីញឹកញាប់ដោយសារប្រជាពលរដ្ឋកាប់ដើមឈើរលំលើខ្សែបណ្តាញ

ខេត្តមណ្ឌលគិរី៖ មានករណីលោតដាច់ចរន្តអគ្គិសនីជាញឹកញាប់នៅតំបន់មួយចំនួនក្នុងខេត្តមណ្ឌលគិរីនោះគឺបណ្តាលមកពីមានគេកាប់ដើមឈើដួលរលំលើខ្សែបណ្តាញ។ ប្រភពបញ្ជាក់ថា ដើមឈើដួលរលំលើខ្សែបណ្តាញពីឧបករណ៍ផ្តាច់-ភ្ជាប់ Auto recloser ដែលនៅជិតផ្លូវបំបែកភូមិពូទ្រូត្រង់ចំណុចជិតខ្ទមអ្នកតា ចន្លោះផ្លូវពីស្រុកអូររាំងឆ្ពោះទៅកាន់ស្រុកកែវសីមាខេត្តមណ្ឌលគិរី។ ដើមឈើនោះដួលរលំលើខ្សែបណ្តាញតង់ស្យុងមធ្យម២២គីឡូវ៉ុល ដែលបណ្តាលឱ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួននៅឃុំសែនមនោរម្យ ស្រុកអូររាំង ឃុំស្រែខ្ទុម និងឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ ... Read More »

លោក វណ្ណ សុមុន្នី អភិបាលរងតំណាងលោកអភិបាលក្រុងចុះផ្សព្វផ្សាយ ចែកខិត្តប័ណ្ណទប់ស្កាត់ជំងឺកូវីដ-១៩នៅតាមសណ្ឋាគារ ភោជនីយដ្ឋានក្នុងក្រុងបាវិត

ខេត្តស្វាយរៀង៖ លោក វណ្ណ សុមុន្នី អភិបាលរង តំណាងលោក លឹម សៀងហេង អភិបាលក្រុងបាវិត កាលពីរសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០ បានចុះផ្សព្វផ្សាយ ចែកខិត្តប័ណ្ណស្តីអំពីវិធានការការពារទប់ស្កាត់ជំងឺកូវីដ-១៩នៅតាមសណ្ឋាគារ ភោជនីយដ្ឋានស្ថិតនៅក្នុងភូមិបាវិតកណ្តាល សង្កាត់/ក្រុងបាវិត។ ក្នុងនោះក៏មានការសហការចូលរួមពីសំណាក់កម្លាំងអធិការដ្ឋាននគរបាលក្រុង ... Read More »

ឥណ្ឌូនេស៊ីទទួលបានវ៉ាក់សាំងប្រឆាំងកូវីដ​-១៩ដំបូងគេពីប្រទេសចិន

រដ្ឋាភិបាលឥណ្ឌូនេស៊ីបានទទួលវ៉ាក់សាំងប្រឆាំងកូវីដ​-១៩ ដំបូងគេបង្អស់ផលិតដោយក្រុមហ៊ុនចិន Sinovac ។ ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo កាលពីថ្ងៃទី​៦ខែធ្នូ​បានឲ្យដឹងថា វ៉ាក់សាំងដំបូងរបស់ចិនបានបញ្ជូនមកដល់ឥណ្ឌូនេស៊ីហើយ ដើម្បីត្រៀមចាក់បង្ការដល់ពលរដ្ឋ ។ ប្រធានាធិបតីឥណ្ឌូនេស៊ីបញ្ជាក់នៅក្នុងកិច្ចប្រជុំអនឡាញថា ប្រទេសរបស់លោកទទួលបានវ៉ាក់សាំង ១,២លានដូសពីក្រុមហ៊ុនឱសថចិន Sinovac ... Read More »

Dembele មានបញ្ហារបួសសរសៃពួរម្តងទៀតត្រូវខកខានបង្ហាញខ្លួនឲ្យBarcelona

ខ្សែប្រយុទ្ធ Ousmane Dembele របស់ក្រុមអ្នកមានបុណ្យ Barcelona កំពុងតែប្រឈមមុខនឹងការញុំាញីដោយសាររបួសម្តងទៀត បន្ទាប់ពីរូបគេរងរបួសសរសៃពួរកាលពីប្រកួតកាលពីសប្តាហ៍មុន។ នេះបើយោងតាមការចុះផ្សាយរបស់ Livescore កាលពីម្សិលមិញ។ កីឡាករជម្រើសជាតិបារាំងរូបនេះត្រូវបានដូរចេញក្នុងតង់ទី១ ក្នុងលទ្ធផល២-១ នៅក្របខ័ណ្ឌ La Liga របស់ Barcelona ... Read More »