ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

ហុងដាឌ្រីមសេ១២៥បើកលឿនមិនប្រយ័ត្នបុកម៉ូតូហុងដាវ៉េវពីក្រោយរបួសមនុស្សប្រុសស្រី៤នាក់នៅស្រុករំដួល

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ក៏មានមនុស្សប្រុសស្រី៤នាក់ដែរបានរងរបួសធ្ងន់និងស្រាលដោយសារតែករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិឹងម៉ូតូបើកស្របទិសគ្នាបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិក៏ដូចជាអ្នកធ្វើដំណើរកាលពីវេលាម៉ោង៦និង៣០នាទីព្រលប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០នៅលើផ្លូវជាតិលេខ១៣ ត្រង់ចំណុចភូមិតាណែង ឃុំសង្កែ ស្រុករំដួល។ បើតាមសមត្ថកិច្ចនគរបាលស្រុករំដួលបានឲ្យដឹងថា ម៉ូតូបង្កហេតុម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ ២០១៧ ពាក់ស្លាកលេខភ្នំពេញ១GE-៧៧៩២ បើកបរដោយឈ្មោះទិត្យ សុខជា ... Read More »

គ្រូបុរាណ Chea Sokheng ដែលឃោសនាភូតភរប្រជាពលរដ្ឋ ពេលនេះត្រូវក្រសួងសុខាភិបាល ស្នើឲ្យអាជ្ញាធរចាត់វិធានការតាមច្បាប់

ភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៦ខែតុលា ឆ្នាំ២០២០នេះ ស្នើឲ្យគ្រូបុរាណ Chea Sokheng បញ្ឈប់ការផ្សព្វផ្សាយតាមបណ្ដាញសង្គមហ្វសប៊ុក និងទង្វើព្យាបាលជំងឺមិនត្រឹមត្រូវដើរបោកប្រាស់ប្រជាពលរដ្ឋជាបន្ទាន់ និងសូមឱ្យអាជ្ញាធរមានសមត្ថកិច្ចជួយចាត់វិធានការយ៉ាងតឹងរឹង និងម៉ឺងម៉ាត់បំផុត ចំពោះគ្រូបុរាណ Chea Sokheng នេះទៅតាមផ្លូវច្បាប់ជាធរមាន ... Read More »

សែលកាត បានចាប់ផ្តើមកម្មវិធីបរិច្ចាគថវិកាដើម្បីជួយដល់ជនរងគ្រោះដោយសារទឹកជំនន់ តាមរយៈគម្រោងផលិតបទចម្រៀងដ៏ធំបំផុតរបស់ខ្លួន

ក្រុមហ៊ុនសែលកាត បានប្រកាសនៅថ្ងៃនេះថា ខ្លួននឹងចាប់ផ្តើមកម្មវិធីបរិច្ចាគថវិកាដើម្បីផ្តល់ជំនួយសង្គ្រោះ និងស្តារនីតិសម្បទានៅតាមតំបន់ដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ធ្ងន់ធ្ងរ ដែលកំពុងជះឥទ្ធិពលដល់អាយុជីវិត និងជីវភាពរស់នៅរបស់ពលរដ្ឋខ្មែរនៅខេត្តចំនួន ១៧ ក្នុងចំណោមខេត្តទាំង ២៥ របស់កម្ពុជា។ កម្មវិធីបរិច្ចាគនេះ នឹងញុំាងឱ្យមានការចាប់ផ្តើមគម្រោងប្រចាំឆ្នាំដ៏ធំបំផុតមួយរបស់សែលកាត ដែលជាគម្រោងផលិតបទចម្រៀងមិនចំឡងគេក្រោមការសហការរវាងក្រុមហ៊ុនសែលកាតជាមួយនឹង SongKites និងតារាឆ្នើមៗកំពុងពេញនិយមទាំង ... Read More »

សែលកាត និង Prime Cineplex បានភ្ជាប់ទំនាក់ទំនងគ្នាជាដៃគូដើម្បីស្វែងរកនូវឱកាសរួមគ្នា

ភ្នំពេញ ថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២០ក្នុងថ្ងៃនេះ សែលកាត ដែលជាក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ឈានមុខគេនៅក្នុងប្រទេសកម្ពុជា បានចាប់ដៃគូសហការថ្មីជាមួយនឹង Prime Cineplex ដែលជាក្រុមហ៊ុនសម្ព័ន្ធផ្នែកភាពយន្តកំពុងរីកលូតលាស់យ៉ាងឆាប់រហ័សបំផុតមួយនៅក្នុងប្រទេសកូរ៉េ។ ទំនាក់ទំនងជាដៃគូគ្នានេះ នឹងញុំាងឱ្យអតិថិជនរបស់សែលកាត ទទួលបាននូវការបញ្ចុះតម្លៃ ... Read More »

រដ្ឋមន្រ្តីក្រសួងកីឡាអុីតាលីអះអាងថា Ronaldo រំលោភលើពិធីសារការពារ COVID-19

រដ្ឋមន្រ្តីក្រសួងកីឡារបស់ប្រទេសអុីតាលីលោក Vincenzo Spadaforaបាននិយាយនៅថ្ងៃព្រហស្បតិ៍ទី ១៥ ខែតុលានេះថា កីឡាករ Cristiano Ronaldo អាចបានរំលោភលើវិធានការ ការពារ COVID-19 របស់ប្រទេសអុីតាលីដោយវិលត្រឡប់ទៅទីក្រុង Turin ពីព័រទុយហ្គាល់បន្ទាប់ពីបានធ្វើតេស្តវិជ្ជមាន។ នៅពេលត្រូវបានសួរថា តើការវិលត្រឡប់របស់តារាព័រទុយហ្គាល់វ័យ៣៥ឆ្នាំរូបនេះបានល្មើសនឹងច្បាប់ការពារ ... Read More »

លោក ឃួង ស្រេង៖ ពលរដ្ឋរងគ្រោះដោយទឹកជំនន់ជាង៥០០០គ្រួសារត្រូវបានជម្លៀសមកទីទួលសុវត្ថិភាពជាមួយការមើលថែយ៉ាងយកចិត្តទុកដាក់ពីកម្លាំងសមត្ថកិច្ច

ឥភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលឈរជើងជាប់ជាប្រចាំនៅតំបន់រងគ្រោះដោយទឹកជំនន់ក្នុងខណ្ឌដង្កោ នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា រហូតមកដល់ពេលនេះ ប្រជាពលរដ្ឋជាង៥០០០គ្រួសារហើយត្រូវបានជម្លៀសមកទីទួលសុវត្ថិភាពជាមួយការមើលថែទាំយ៉ាងយកចិត្តទុកដាក់ពីកម្លាំងអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់។      ... Read More »

កូរ៉េខាងត្បូងប្រកាសពីគម្រោង ធ្វើសមយុទ្ធរួម​ជាប្រចាំ

​នៅថ្ងៃទី​១៦ខែតុលា គណៈបញ្ជាការកម្លាំងទាហានចម្រុះ(JCS) របស់កូរ៉េខាងត្បូង​ បានឲ្យដឹងថា​ ប្រទេសនេះនឹងធ្វើសមយុទ្ធយោធាជាប្រចាំ​មានឈ្មោះថា​Hogukនៅសប្តាហ៍ក្រោយ។ ការធ្វើសមយុទ្ធ​នឹងចាប់ផ្តើមឡើងនៅថ្ងៃទី​១៩-៣០​ខែតុលា​នៅទូទាំងប្រទេស ដោយមានការចូលរួមពីកម្លាំងទាហានជើងទឹក ជើងគោក និងអាកាស រួមទាំងកម្លាំងទាហានជើងទឹកវាយឡើងគោក​ផងដែរ។ យុទ្ធសាស្ត្រនៃការធ្វើសមយុទ្ធ នេះគឺបង្កើនកិច្ចសហប្រតិបត្តិការ រវាងកម្លាំងទាហាន​ទាំងអស់ក្នុងពេលមានសង្គ្រាម ។ តាមសេចក្តីប្រកាស​ ... Read More »

កាន់តែធ្ងន់ធ្ងរហើយប្រទេសហ្វីលីពីន៖ ក្នុងរយៈពេល២៤ម៉ោងប៉ណ្ណោះ បន្តរកឃើញអ្នកឆ្លង COVID-19 ជាង២ពាន់ករណី

អន្តរជាតិ៖ យោងតាមនាយកដ្ឋានសុខាភិបាលហ្វីលីពីន (DOH) បានរាយការណ៍ថា៖ គិតត្រឹមរយៈពេលមួយថ្ងៃប៉ុណ្ណោះ ប្រទេសរបស់ខ្លួនបន្តរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ២,២៦១ករណី នៅថ្ងៃព្រហស្បតិ៍ទី១៥ ខែតុលា ឆ្នាំ២០២០ ដោយធ្វើឱ្យចំនួនករណីឆ្លងសរុបនៅទូទាំងប្រទេស កើនឡើងដល់ ៣៤៨,៦៩៨ករណី។ ... Read More »

បាត់ខ្លួនបីបួនថ្ងៃស្រាប់តែប្រទះឃើញសពអណ្ដែតក្នុងស្រះទឹក

ខេត្តពោធិ៍សាត់ ៖ អ្នកស្រុកបានប្រទះឃើញសពបុរសម្នាក់អណ្ដែតក្នុងស្រះទឹកខាងក្រោយភូមិបង្កការភ្ញាក់ផ្អើល បន្ទាប់ពីបុរសរូបនេះបានបាត់ខ្លួន៣ទៅ៤ថ្ងៃកន្លងមកហើយនោះ។ នេះបើតាមការអះអាងបញ្ជាក់ពីលោកមេភូមិប្រាប់សមត្ថកិច្ចនគរបាល ។  ហេតុការណ៍ប្រទះឃើញសពខាងលើនេះ គឺនៅវេលាម៉ោងប្រមាណ១១ និង៣០នាទីថ្ងៃត្រង់ ថ្ងៃព្រហស្បតិ៍ ១៣រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ... Read More »

មនុស្សជិត ៣ពាន់គ្រួសារ និងផ្ទះជិត ១ពាន់ខ្នងរងផលប៉ះពាល់ខូចខាត ដោយសារគ្រោះជំនន់ទឹកភ្លៀងលិចលង់នៅឥណ្ឌូនេស៊ី

អន្តរជាតិ៖ បើយោងតាមទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិឥណ្ឌូនេស៊ីដែលទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ ដកស្រង់ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ទី១៥ ខែតុលា ឆ្នាំ២០២០ថា ដោយសារតែជំនន់ទឹកភ្លៀង នៅខេត្តជ្វាខាងលិច (West Java) ប្រទេសឥណ្ឌូនេស៉ី បានធ្វើឲ្យលិចលង់ផ្ទះប្រជាជនចំនួន ៩៤៦ខ្នងបានរងការខូចខាត ក្នុងចំណោមផ្ទះសរុបចំនួន២,១៨០ខ្នង ។ ជាក់ស្តែង ... Read More »

អាជ្ញាធរខេត្តស្វាយរៀងបន្តរៀបចំបាវដីខ្សាច់លើកជាទំនប់សម្រាប់ទប់ទឹក ចាប់ពីចំណុចទ្វារទឹកតាហោទៅខាងលិចដល់គល់ស្ពានពោធិ៍តាហោ ខណៈភ្លៀងបន្តធ្លាក់ខ្លាំងកាលពីយប់មុិញ

ខេត្តស្វាយរៀង៖ អនុវត្តនូវវិធានការបង្ការជាមុន ក្នុងគោលដៅកាត់បន្ថយនូវផលប៉ះពាល់ដែលបង្កដោយជំនន់ទឹកភ្លៀង លោក ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង រួមនឹងមន្ត្រីរាជការសាលាខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មន្ទីរ-អង្គភាពនានាជុំវិញខេត្ត អាជ្ញាធរក្រុង-សង្កាត់ ក្នុងក្រុងស្វាយរៀង និងមានការចូលរួមពីព្រះសង្ឃផងដែរ បានធ្វើការរៀបចំបាវដីខ្សាច់លើកជាទំនប់សម្រាប់ទប់ទឹកចាប់ពីចំណុចទ្វារទឹកតាហោទៅខាងលិចដល់គល់ស្ពានពោធិ៍តាហោ ស្ថិតនៅក្នុងភូមិក្បាលស្ពាន ... Read More »

សមត្ថកិច្ចចុះពិនិត្យសពបុរសម្នាក់ ខណៈមន្ទិលសង្ស័យស្លាប់ដោយអំពើឃាតកម្ម

ខេត្តពោធិ៍សាត់ ៖ សមត្ថកិច្ចចម្រុះបានសហការគ្នាចុះធ្វើកោសល្យវិច័យលើសពអ្នកបើកបរម៉ាសុីនច្រូតស្រូវដែលដេកស្លាប់ក្នុងអង្រឹងក្រោមផ្ទះ ខណៈមានការសង្ស័យស្លាប់ក្នុងករណីឃាតកម្ម។ ករណីសមត្ថកិច្ចសហការគ្នាចុះពិនិត្យសពខាងលើ ធ្វើឡើងនារសៀល ថ្ងៃព្រហស្បតិ៍ ១៣រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ... Read More »

មន្ត្រីប៉ូលិស​៣រូបក្នុងទីក្រុងបាងកកត្រូវផ្អាកការងារដោយសារទុកឲ្យបាតុករឡោមព័ទ្ធក្បួនព្រះទីនាំងព្រះមហាក្សត្រ

មន្ត្រីប៉ូលិស​៣រូប​នៅក្នុងទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី​១៥ខែតុលាត្រូវបានផ្អាកការងារ ដោយសារតែ​មិនអាចបំពេញភារកិច្ចបានល្អ ទុកឲ្យក្បួនព្រះទីនាំងរបស់ព្រះមហាក្សត្រ ប្រឈមនឹងក្រុមបាតុករ ។ ​គេហទំព័រKhaosod បានផ្សាយថា​ប៉ូលិស​ដែលត្រូវ​ផ្អាកការងារគឺ ស្នងការរងប៉ូលិសទីក្រុងបាងកក​ លោក Somprasong Yenthuam, ទីពីរគឺលោកPrasai Jittasonthi ... Read More »

នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហុីង ប៊ុនហៀង នាំយកនៅអំណោយដ៏ថ្លៃថ្លៃរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន មកចែកជូនប្រជាពលរដ្ឋដែលកំពុងរងការជន់លិចចំនួន ១៦៦ គ្រួសារ

ខេត្តកណ្តាល៖ នៅថ្ងៃព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ក្រោមការចង្អុលបង្ហាញរបស់នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហុីង ប៊ុនហៀង ប្រធានក្រុមការងាររដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកកណ្តាលស្ទឹង លោក ណុប រ័ត្ននិមល និងលោកស្រី ព្រមទាំងក្រុមការងារយុវជន ខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន ... Read More »

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសម្រេចផ្តល់ថវិកាបន្ទាន់​ចំនួន​ ១០០លានរៀល​ ដល់សាខាកាកបាទក្រហមកម្ពុជា​ ខេត្តប៉ៃលិន

ខេត្តប៉ៃលិន៖ ដើម្បីចាត់ចែងទិញស្បៀងជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះបង្កដោយទឹកជំនន់រហ័ស​ នៅក្នុងខេត្តប៉ៃលិន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសម្រេចផ្តល់ថវិកាបន្ទាន់​ចំនួន​ ១០០លានរៀល​ ដល់សាខាកាកបាទក្រហមកម្ពុជា​ ខេត្តប៉ៃលិននៅព្រឹកថ្ងៃទី​ ១៦ ខែតុលា ឆ្នាំ២០២០នេះ ។ ... Read More »

រដ្ឋបាលខេត្តកំពត រៀបចំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត លើកទី៣០

ខេត្តកំពត៖ នៅព្រឹក​ថ្ងៃសុក្រ​ទី​១៦ ខែតុលា​ ឆ្នាំ២០២០ លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពត បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត លើកទី៣០ នៅសាលាខេត្តកំពត។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីអាជ្ញាធរក្រុង ស្រុក មន្ទីរ ... Read More »

រដ្ឋបាលខេត្តសៀមរាប បញ្ជាក់ថាការផ្សព្វផ្សាយទឹកភ្នំគូលែន គឺរូបភាពឆ្នាំ២០១៧ ហើយបច្ចុប្បន្ន ទឹកមានស្ថានភាពធម្មតា

ខេត្តសៀមរាប៖ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ រដ្ឋបាលខេត្តសៀមរាប បានបញ្ជាក់ដែលខ្លឹមសារទាំងស្រុងដូចតទៅ៖ ក្នុងអំឡុងពេលស្ថានភាពប្រទេសកម្ពុជាកំពុងតែជួបប្រទះនឹងជំនន់ទឹកភ្លៀង រដ្ឋបាលខេត្តសង្កេតឃើញថាមានគណនេយ្យឈ្មោះ Mai Muon និងគណនេយ្យឈ្មោះ អុក ជួរ បានយករូបភាពទឹកឡើងខ្លាំងនៅតំបន់ភ្នំគូលែនកាលពីថ្ងៃទី៧ ខែតុលា ... Read More »

ឯកអគ្គរដ្ឋទូតរុស្ស៊ី សន្យាជំរុញកិច្ចសហប្រតិបត្តិនយោបាយសេដ្ឋកិច្ច ពាណិជ្ជកម្មជាមួយ កម្ពុជា

ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាបានអនុញ្ញាតឲ្យលោក អាណាតូលី បូរូវីក( Anatoly BOROVIK ) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសហព័ន្ធរុស្ស៊ី ទើបតែងតាំងថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជា ជួបសម្តែងការគួរសម ... Read More »

នាំគ្នាប្រើប្រាស់គ្រឿងញៀនសមត្ថកិច្ចឃាត់ខ្លួនបាន៣នាក់

ភ្នំពេញ៖ យុវជន៣នាក់នាំគ្នាប្រើប្រាស់គ្រឿងញៀនត្រូវសមត្ថកិច្ចនគរបាលប៉ុស្តិ៍ទឹកថ្លាឃាត់ខ្លួនបានរួមនិឹងវត្ថុតាងមួយចំនួន កាលពីវេលាម៉ោង១៥ និង៣០នាទី ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ នៅចំណុចតាមផ្លូវបេតុង ភូមិបុរីកម្មករ សង្កាត់ទឹកថ្លាខណ្ឌសែនសុខ ។ មន្ត្រីនគរបាលប៉ុស្តិ៍ទឹកថ្លាបានឲ្យដឹងថា៖ជនសង្ស័យទាំង៣នាក់ ៖ ១-ឈ្មោះ លន់ ... Read More »

អភិបាលរាជធានីភ្នំពេញ៖ ពិសារបាយកញ្ចប់ ក្រោមដំណក់ទឹកភ្លៀងមិនរងាទេ សំខាន់ឱ្យតែបានប្រជាពលរដ្ឋចៀសផុតពីការជន់លិចដោយជំនន់ទឹកភ្លៀង

ភ្នំពេញ៖ ពិសារបាយកញ្ចប់ ក្រោមដំណក់ទឹកភ្លៀង ដោះស្រាយក្រពះ ដើម្បីយកកម្លាំងដឹកនាំក្រុមការងារចុះអន្តរាគមន៍ ជួយប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន ៥សង្កាត់ ក្នុងខណ្ឌដង្កោ។ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មានភាពទទួលខុសត្រូវចំពោះមុខ គ្រប់កាលៈទេសៈ នៅជាប់ជាមួយប្រជាពលរដ្ឋ ... Read More »

មន្រ្តីជាន់ខ្ពស់​រុស្ស៊ី ចង់​បញ្ជូន​កង​រក្សា​សន្តិភាព​របស់ខ្លួន​ទៅ​ឃ្លាំមើល​បទ​ឈប់​បាញ់​អា​មេ​នី​-​អា​ស៊ែ​បៃ​ហ្ស​ង់​

អន្តរជាតិ៖ រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី លោក Sergei Lavrov ​បាន​លើក​ជា​សំណើកាលពីថ្ងៃទី​១៤ តុលា​ថ្មីៗនេះ​ថា រុស្ស៊ី​ចង់​បញ្ជូន​កងទ័ពយោធា​របស់ខ្លួន​ទៅ​សង្កេតមើល​បទ​ឈប់​បាញ់​រវាង​អា​មេ​នី និង​អា​ស៊ែ​បៃ​ហ្ស​ង់​។ ការលើកឡើង​របស់​ប្រមុខ​ការបរទេស​រុស្ស៊ី​នេះ ធ្វើឡើង​ក្រោយ​មានការ​ប៉ះទង្គិច​គ្នា​ជាថ្មី​រវាង​ប្រទេស​ទាំង​២ ដែលជា​ការបំពាន​បទ​ឈប់​បាញ់​ឯកភាពគ្នា​នៅ​រុស្ស៊ី ស្រប​ពេលដែល​ជម្លោះ​បានអូសបន្លាយ​ជិត​បី​សប្តាហ៍​មកហើយ​។​ លោក Sergei ... Read More »

ក្រសួងសុខាភិបាលហាមឃាត់គណនីបណ្តាញសង្គមហ្វេសប៊ុកចំនួន ៥កំពុងផ្សព្វផ្សាយលក់ ផលិតផលសម្រកទម្ងន់ Natural Seed DD Slirm គ្មានលេខបញ្ជីកា

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មាន ស្តីពីការហាមឃាត់គណនីបណ្តាញសង្គមហ្វេសប៊ុកចំនួន ៥កំពុងផ្សព្វផ្សាយលក់ ផលិតផលសម្រកទម្ងន់ Natural Seed DD Slirm គ្មានលេខបញ្ជីកាពីក្រសួងសុខាភិបាល។ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនដល់សាធារណជនទាំងអស់ឲ្យបានជ្រាបថា៖ យោងតាមការពិនិត្យឃើញលើបណ្តាញសង្គមហ្វេសប៊ុក (Facebook) ... Read More »

ក្រសួងសុខាភិបាលបដិសេធ និងច្រានចោលទាំងស្រុង ចំពោះវិធីព្យាបាលជំងឺ ភូតភរ កុហក បោកប្រាស់របស់គ្រូបុរាណ Chea Sokheng តាមបណ្តាញសង្គមហ្វេសប៊ុកឈ្មោះ Chea Sokheng

ភ្នំពេញ៖ ការបដិសេធ និងច្រានចោលទាំងស្រុងរបស់ក្រសួងសុខាភិបាល ចំពោះវិធីព្យាបាលជំងឺ ភូតភរ កុហក បោកប្រាស់របស់គ្រូបុរាណ Chea Sokheng តាមបណ្តាញសង្គមហ្វេសប៊ុកឈ្មោះ Chea Sokheng។ ក្នុងនោះ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ... Read More »

រដ្ឋមន្ត្រីការបរទេស​ឥណ្ឌូណេស៊ី និយាយថា ប្រទេស​កំពុង​អភិវឌ្ឍ​ត្រូវតែមាន​សិទ្ធិ​ទទួលបាន​វ៉ាក់សាំង COVID-19​ ស្មើគ្នា​

អន្តរជាតិ៖ ខណៈដែលបណ្ដា​ប្រទេស​អ្នកមាន​ជាច្រើន​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​ផលិតឱសថ ​ដើម្បី​បញ្ជា​ទិញ​វ៉ាក់សាំង​ប្រឆាំងCOVID-19 ទុកជាមុន បើទោះបីជាវ៉ាក់សាំង​នោះ កំពុងស្ថិត​ក្នុង​ដំណាក់​អភិវឌ្ឍ​ក្ដី ។ ប៉ុន្តែរបាយ​ការណ៍​នេះ​ធ្វើ​ឲ្យ​មាន​ក្ដីបារម្ភ​ចំពោះ​ប្រទេស​កំពុង​អភិវឌ្ឍ​ដែល​មិនសូវមាន​លុយកាក់ ទើបធ្វើឲ្យលោកស្រី Retno Marsudi រដ្ឋមន្ត្រីការបរទេស​ឥណ្ឌូណេស៊ី បាន​និយាយថា ប្រទេស​កំពុង​អភិវឌ្ឍ​ត្រូវតែមាន​សិទ្ធិ​ទទួលបាន​វ៉ាក់សាំង COVID-19 ... Read More »

នគរបាលប៉ុស្តិ៍ទឹកថ្លាឃាត់ខ្លួនជនសង្ស័យ៣នាក់ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

ភ្នំពេញ៖ ជនសង្ស័យ៣នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ទឹកថ្លាឃាត់ខ្លួនករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។ការឃាត់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោង១៥ និង៣០នាទី ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ នៅចំណុចតាមផ្លូវបេតុង ក្នុងភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ សមត្ថកិច្ចនគរបាលបានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ទី១-ឈ្មោះ ធីប សាគីរីន ... Read More »

ប្រធាន​មន្ទីរពេទ្យម្នាក់ និងលោកប្រធាន​គណៈកម្មការ​សុខាភិបាល​របស់​ទីក្រុង​ឈី​ង​តាវ ត្រូវបានដាក់ទណ្ឌកម្ម ក្រោយពាក់ព័ន្ធ​ការផ្ទុះ​ការឆ្លង​ជំងឺCOVID-19

អន្តរជាតិ៖ បើតាម​ការប្រកាស​របស់​អាជ្ញាធរ​ទីក្រុង​Qingdao របស់​ប្រទេស​ចិន​ នៅ​ថ្ងៃទី​១៥ ខែតុលា​ ឆ្នាំ២០២០ថា រដ្ឋាភិបាលចិន ​បានដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​សុខាភិបាលពីររូប​ ក្រោយពាក់ព័ន្ធ​ការផ្ទុះ​ការឆ្លង​ជំងឺ COVID-19 ក្នុង​ទីក្រុង​មួយ​នេះ​។ ​ការដាក់ទណ្ឌកម្មទៅលើមន្រ្តីពីររូបនេះ ទី១ ,គឺប្រធាន​គណៈកម្មការ​សុខាភិបាល​របស់​ទីក្រុង​ឈី​ង​តាវ ត្រូវ​ព្យួរការងារ ... Read More »

អាជ្ញាធរ និងសមត្ថកិច្ច ជម្លៀសប្រជាពលរដ្ឋចេញពីភូមិឋាន ខណៈ ជំនន់ទឹកភ្លៀងចាប់ផ្ដើមវាយប្រហារស្រុកព្រៃនប់ ខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានថ្លែងប្រាប់ឲ្យដឹងថា ៖ រហូតមកដល់ពេលនេះ ជំនន់ទឹកភ្លៀង លាយលំជាមួយទឹកភ្លៀង បានលិចចូលដល់ភូមិឋានរបស់ប្រជាពលរដ្ឋមួយនៅឃុំទួលទទឹង ស្រុកព្រៃនប់។ លោកបន្តថា៖ ជំនន់ទឹកភ្លៀងចាប់ផ្ដើមលិចចូលដល់ភូមិឋានរបស់ប្រជាពលរដ្ឋក្នុងឃុំទួលទទឹង ស្រុកព្រៃនប់ ... Read More »

Victor Moses ចាកចេញពី Chelsea ម្តងទៀតទៅចូលរួមជាមួយSpartak Moscow ក្នុងលក្ខខណ្ឌខ្ចីជើង

កីឡាករ Victor Moses បានចាកចេញពីក្លិបតោខៀវ Chelsea ក្នុងលក្ខខណ្ឌខ្ចីជើងដោយចូលរួមជាមួយក្រុម Spartak Moscow របស់រុស្ស៊ីសម្រាប់រដូវកាល ២០២០-២០២១ ។ អតីតកីឡាករអន្តរជាតិនីហ្សេរីយ៉ារូបនេះបានចូលរួមជាមួយក្លិបតោខៀវChelsea បន្ទាប់ពីផ្លាស់មកពីក្លិប Wigan Athletic ... Read More »

ជើងឯកប្រណាំងម៉ូតូពិភពលោក៤សម័យកាលបានខកខានការប្រណាំងបន្ទាប់ពីការធ្វើតេស្តរកឃើញជំងឺកូវីដ-១៩

កីឡាករប្រណាំងម៉ូតូដ៏ល្បីមួយរូបគឺលោក Valentino Rossi និយាយថាគាត់បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ ដែលនឹងខកខានការប្រណាំង២លើកបន្ទាប់នៃរដូវកាលប្រណាំងម៉ូតូកម្មវិធី MotoGP ។ កីឡាករប្រណាំងម៉ូតូជនជាតិអ៊ីតាលីវ័យ៤១ឆ្នាំរូបនេះគឺជាជើងឯកពិភពលោក៩ សម័យកាល និងជាអ្នកឈរលេខ១៣ក្នុងចំណាត់ថ្នាក់នៅរដូវកាលនេះ។ ការប្រណាំងបន្ទាប់នឹងធ្វើនៅអាឡិន ប្រទេសអេស្ប៉ាញនៅថ្ងៃទី១៨ ខែតុលាជាមួយនឹងការប្រណាំងមួយផ្សេងទៀតនៅកន្លែងដដែលនៅមួយសប្តាហ៍ក្រោយមក។ នៅក្នុងសេចក្តីថ្លែងការណ៍នៅលើបណ្តាញសង្គមលោក Rossi ... Read More »

ការផ្តល់ជូនដ៏គួរឱ្យភ្ញាក់ផ្អើលពី Real Madrid ដែល Lionel Messi បានបដិសេធ

Lionel Messi ត្រូវបានគេមើលឃើញថា ជានិមិត្តរូបរបស់ Barcelona តាំងពីយូរយារណាស់មកហើយចាប់តាំងពី Ronaldinho បានចាកចេញពីក្លិបកាលពីឆ្នាំ២០០៨ ហើយបានលេចធ្លាយព័ត៌មានថា គាត់មានឱកាសចុះកុងត្រាជាមួយ Real Madrid ប៉ុន្តែគាត់បានបដិសេធ។ វាមិនអាចទៅរួចទេក្នុងការស្រមៃរបស់ខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះនៅក្នុងការពាក់អាវពណ៌ស ប៉ុន្តែនោះពិតជាសុបិន និងផែនការរបស់លោកFlorentino ... Read More »