ព័ត៌មានទាន់ហេតុការណ៍៖

សង្គម

ស្ត្រីចំណាស់ម្នាក់ខ្យល់គរស្លាប់ក្នុងផ្ទះ តែត្រូវគេចោទកូនបង្កើតជាអ្នកសម្លាប់ និងចាប់វ៉ៃខ្នោះរួចបញ្ជូនមកប៉ុស្ដិ៍ថែមទៀត

ភ្នំពេញ៖ អ្នកភូមិជាច្រើននាក់ មានការភ្ញាក់ផ្អើលជាខ្លាំង ក៏ដូចជាសមត្ថកិច្ចមូលដ្ឋានបានចុះទៅឃាត់ខ្លួនបុរសម្នាក់យកទៅប៉ុស្ដិ៍ ដែលមានគេសង្ស័យថា បានសម្លាប់ម្ដាយបង្កើតរបស់ខ្លួន កាលពីវេលាម៉ោង១៨និង៥០នាទី ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិព្រៃកី(ខ) សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ... Read More »

ឃាត់ខ្លួនកូនអកតញ្ញូដែលវាយឪបែកក្បាល និងបាក់ដៃម្ខាង ព្រោះខឹងមិនឲ្យយកម៉ូតូជិះ

ខេត្តកំពង់ស្ពឺ៖ កូនអកតញ្ញូម្នាក់ មិនស្វែងរកការងារធ្វើចិញ្ចឹមជីវិត បែរជាដើរចូលបក្ខពួកមិនល្អ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះយកទៅផឹកសុី និងជក់ថ្នាំញៀន ដល់វិលចូលផ្ទះពាក់កណ្តាលអធ្រាត្រទារយកម៉ូតូជិះទៅក្រៅផ្ទះ តែឪពុកមិនព្រមឲ្យ ស្រាប់តែទាញដំបងសំពងបណ្តាលឲ្យរបស់ធ្ងន់បែកក្បាល និងបាក់ដៃឆ្វេង ។ ករណីហិង្សារវាងកូន នឹងឪពុកបង្កើតនេះបានកើតឡើងនៅម៉ោង១ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ... Read More »

បុរសជនជាតិវៀតណាមម្នាក់ ដាច់សសៃឈាមក្នុងខួរក្បាលស្លាប់នៅសណ្ឋាគារក្អម ក្នុងខេត្តសៀមរាប

ខេត្តសៀមរាប៖ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង៣និង៣០នាទី មានកណីជនជាតិវៀតណាមស្លាប់នៅសណ្ឋាគារក្អម បន្ទុបលេខ៣០៣ ជាន់ទី៣ ស្ថិតនៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។ សមត្ថកិច្ចបាឲ្យដឹងថា ជនរងគ្រោះឈ្មោះ បូយ ... Read More »

ស្ត្រីចំណាស់ម្នាក់ដើរបាត់ពីផ្ទះ៧ថ្ងៃក្រោយមក ត្រូវគេប្រទះឃើញស្លាប់អណ្ដែតទឹកបឹង នៅស្រុកកោះធំ

ខេត្តកណ្ដាលៈ ស្រ្ដីចំណាស់ម្នាក់មានជំងឺសសៃប្រសាទបានដើរបាត់ពីផ្ទះដោយពុំដឹងថា ទៅទីណានោះទេ លុះ៧ថ្ងៃក្រោយមក ត្រូវបានប្រទះឃើញអណ្ដែតទឹកក្នុងបឹងមួយកន្លែង ស្ថិតក្នុងភូមិថ្មី ឃុំពោធិបាន ស្រុកកោះធំ ខេត្តកណ្តាល កាលពីវេលាម៉ោង១២និង១០នាទី ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ ។ មន្រ្ដីនគរបាលស្រុកកោះធំបានឲ្យដឹងថា ... Read More »

ស្ទាវស្ទើរភ្លើង៤នាក់ ស្ទាក់វៃជនរងគ្រោះម្នាក់រងរបួសធ្ងន់ ចុងក្រោយជាខ្នោះរបស់សមត្ថកិច្ច

ខេត្តកំពង់ធំ៖ អំពើហិង្សាដោយចេតនាបង្កឡើង ដោយជនល្មើស៤នាក់ ប្រើដំបងវៃបុរសម្នាក់ស្ទើរស្លាប់ ស្ទើររស់ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងប្រហែល១៣ និង០០នាទី ថ្ងៃព្រហស្បតិ៍ ១១កើត ខែភទ្របទ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ... Read More »

ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជាប្រកាសបើកកម្មវិធីប្រូម៉ូសិនថ្មីសម្រាប់រដូវកាលអាពាហ៍ពិពាហ៍២០១៨ – ២០១៩

ភ្នំពេញ៖ កាលពីថ្ងៃពុធ ទី១៩ ខែកញ្ញា ឆ្នាំ២០១៨ ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL) បានរៀបចំកម្មវិធីដ៏ឧឡារិកមួយនៅអាគារK និងL នៃមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភំ្នពេញជាកម្មវិធីជប់លៀងដៃគូពាណិជ្ជកម្មអាពាហ៍ពិពាហ៍ក្នុងគោលបំណងនៃការរៀបចំនេះដើម្បីជួបជុំដៃគូពាណិជ្ជកម្មអាពាហ៍ពិពាហ៍ និងថ្លែងអំណរគុណនៅកិច្ចសហការកន្លងមកក៏ដូចជាជម្រាបជូននៅកព្ចាប់អាពាហ៍ពិពាហ៍សម្រាប់រដូវកាលឆ្នាំ២០១៨-២០១៩។ កម្មវិធីពិសេសនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងចំណងទំនាក់ទំនង ជាមួយដៃគូពាណិជ្ជកម្មអ្នកណែនាំរោងការ ... Read More »

បុរសវ័យចំណាស់ម្នាក់ ត្រូវឃាតកមិនស្គាល់មុខកាប់ជាច្រើនកាំបិតបណ្តាលឲ្យស្លាប់នៅក្នុងប្រឡាយទឹក សង្ស័យរឿងគំនុំ

ខេត្តកំពង់ធំ៖ ឃាតកមិនស្គាល់មុខ កាប់សម្លាប់យ៉ាងសាហាវព្រៃផ្សៃទៅលើ បុរសវ័យចំណាស់ម្នាក់ បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័មនៅក្នុងប្រឡាយទឹក ។ ហេតុការណ៍ដ៍រន្ធត់នេះបានកើតឡើងប្រហែលម៉ោង១៩និង០០នាទី ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅចំណុចប្រឡាយទឹកវាលស្រែ ភូមិសំពៅមាស ឃុំសាន់គរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ... Read More »

ប្រើល្បិចជ្រុះកញ្ចប់មាសល្បួងនាំទៅដោះយកគ្រឿងអលង្ការអស់ពីខ្លួន

ភ្នំពេញ ៖ នារីម្នាក់បានចេញពីបន្ទប់ជួលដើរទៅធ្វើការរោងចក្រ ត្រូវបានជនសង្ស័យម្នាក់ធ្វើជាជ្រុះថង់មាស ហើយមកសួរនាំស្រាប់តែមានបក្ខពួកជនសង្ស័យមកខ្សឹបថាគេរើសបានហើយនាំទៅចែកគ្នាល្បួងដោះយកគ្រឿងអលង្ការ​ ទូរស័ព្ទ និងលុយហើយទុកថង់មាសក្លែងក្លាយឲ្យ គេចខ្លួនបាត់ ទើបភ្ញាក់ខ្លួនដឹងថា ចាញ់បោកគេបោះថង់មាសចោលទ្រហ៊ោយំឲ្យប្រជាពលរដ្ឋជួយកាលពីវេលាម៉ោង៦ និង៥០នាទីព្រឹក ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅវាលស្រែ ... Read More »

លោក ឃួង ស្រេង ផ្តាំផ្ញើឲ្យក្រុមនាវាយុវជនអាស៊ីអាគ្នេយ៍ត្រូវផ្សព្វផ្សាយ ការអភិវឌ្ឍរីកចម្រើន ការពិតពីកម្ពុជាទៅកាន់យុវជនអាស៊ាន

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានផ្តាំផ្ញើឲ្យក្រុមនាវាយុវជនអាស៊ីអាគ្នេយ៍ផ្សព្វផ្សាយការពិតពីកម្ពុជា ដល់យុវជនអាស៊ាន ខណៈប្រទេសកម្ពុជាបច្ចុប្បន្ន មានស្ថានភាពប្រកបដោយសុខសន្តិ ភាព និងការអភិវឌ្ឍក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រី ។ លោក ... Read More »

តុលាការសម្រេចឃុំខ្លួន យុវជនបែកថ្នាំវាយបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ

ខេត្តកណ្តាល៖ លោក ផូង វណ្ណ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល នៅល្ងាចថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ បានសម្រេចចេញដីកាឃុំខ្លួន យុវជនបែកថ្នាំវាយបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ ដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ “ធ្វើឲខូចខាតដោយចេតនា” ដែលប្រព្រឹត្តនៅភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ... Read More »

យុវជនម្នាក់បើកម៉ូតូបុករថយន្តឈប់ចតនៅលើចិញ្ចើមផ្លូវបណ្តាលឲ្យរងរបួសបាក់ជើង

ភ្នំពេញ៖ យុវជនម្នាក់បើកម៉ូតូជ្រុលចង្កូតទៅបុករថយន្តកាមរីXLEមួយគ្រឿងឈប់ចតនៅលើចិញ្ចើមផ្លូវ ពីក្រោយបណ្តាលឲ្យរងរបួសបាក់ជើងស្តាំ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង១០និង៣០នាទីយប់ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ ព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ... Read More »

សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទៅចូលរួមកិច្ចប្រជុំទូទៅលើកទី៧៣នៃមហាសន្និបាត UN និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងញូវយ៉ក នៅសប្តាហ៍ក្រោយនេះ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញទៅចូលរួមកិច្ចប្រជុំទូទៅលើកទី៧៣ នៃមហាសន្និបាតអង្គការសហប្រជាជាតិ និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀត រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ នៅទីក្រុងញូវយ៉ក។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស ... Read More »

ប្រពន្ធចុះចោលជាង១០ថ្ងៃតាមរកឃើញកំពុងជិះម៉ូតូជាមួយសហាយ ប្ដីឃាត់ខ្លួន ទារជំងឺចិត្ត៤ពាន់ដុល្លារ

ភ្នំពេញ៖ ប្ដីប្រពន្ធមួយគូបានរៀបការ ត្រឹមត្រូវតាមប្រពៃណី រយៈពេលជាង១០ឆ្នាំមកហើយ ថែមទាំងមានកូនប្រុសអាយុ៨ឆ្នាំម្នាក់ និងកូនស្រីអាយុ១២ឆ្នាំម្នាក់ ជាចំណងដៃទៅហើយដែរ ។ ប៉ុន្តែដោយសារតែឥទ្ធិពេលឆាតតាមហ្វេសប៊ុកបានធ្វើឲ្យសុភមង្គលក្នុងគ្រួសារត្រូវរង្គោះរង្គើរដោយនាងជាប្រពន្ធបានផិតក្បត់លួចលាក់ទៅមានស្នេហ៍ថ្មីជាមួយបុរសម្នាក់ផ្សេងទៀត ។ មិនតែប៉ុណ្ណោះបានចុះចោលបុរសជាប្ដី និងកូនៗទៅរស់នៅជាមួយប្រុសសហាយសប្បាយនឹងភ្លើងតណ្ហាយ៉ាងត្រេកត្រអាលជាង១០ថ្ងៃកន្លងមកហើយ ប៉ុន្តែទីបំផុតត្រូវបានបុរសជាប្ដីតាមរកឃើញកំពុងជិះម៉ូតូ១គ្រឿងឌុបគ្នាតាមផ្លូវ ក៏បានឃាត់ខ្លួនប្រគល់ជូននគរបាលជួយចាត់ការតែម្ដង។ ការឃាត់ខ្លួននោះបានធ្វើឡើងកាលពីវេលាម៉ោង ... Read More »

អនុវត្តដីកាឃាត់ខ្លួនជាងជួសជុលរថយន្តពីបទហិង្សាមានស្ថានទម្ងន់ទោស

ខេត្តពោធិ៍សាត់៖ កម្លាំងជំនាញមន្ទីរយុត្ធិធម៌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តពោធិ៍ ចុះអនុវត្តដីកាបង្គាប់ឲ្យនាំខ្លួនជាងជួសជុលរថយន្តម្នាក់ ជាប់ចោទពីបទហិង្សាដោយមានស្ថានទម្ងន់ទោស របស់ចៅក្រមសើបសួរ នៃសាលាដំបូងខេត្ត ។ ប្រតិបត្តិការចុះអនុវត្តដីកាបង្គាប់ឲ្យនាំខ្លួនជាងជួសជុលរថយន្តខាងលើ ធ្វើឡើងនៅវេលាម៉ោង៩ និង១០នាទីព្រឹក ថ្ងៃពុធ ១០កើត ខែភទ្របទ ឆ្នាំច ... Read More »

ឃាត់ខ្លួនស្រ្តីម្ចាស់ហាងម៉ាស្សាកោសជប់ធ្វើសសៃសង្ស័យបង្កប់សេវាផ្លូវភេទ

ខេត្តពោធិ៍សាត់៖ ដោយមានការសម្របសម្រួលពីលោកព្រះព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តពោធិ៍សាត់ កម្លាំងជំនាញមន្ទីរយុត្ធិធម៌ នៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បានចុះបង្រ្កាបទីតាំងសញ្ជកម្មមួយកន្លែង សង្ស័យមានបង្កប់សេវាផ្លូវភេទ ក្នុងនោះកម្លាំងឃាត់ខ្លួនស្រ្តីម្ចាស់ហាង និងនារីៗចំនួន ៤នាក់ រួមទាំងវត្ថុតាងផ្សេងៗផងដែរ ។ ប្រតិបត្តិការខាងលើធ្វើឡើងនៅវេលាម៉ោង៨និង១០នាទីយប់ ថ្ងៃអង្គារ ៩កើត ... Read More »

លើកទរទឹកមិនប្រយ័ត្នប៉ះខ្សែភ្លើងឆក់ស្លាប់មូយរំពេច

ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់ដែលជាជាងសាងសង់ផ្តះបានជួបគ្រោះថ្នាក់ដល់ជីវិត បន្ទាប់ពីលើកទរទឹកទៅប៉ះនឹងខ្សែភ្លើងស្រាត មានតង់ស្យុងខ្ពស់ បណ្តាលឲ្យឆក់ស្លាប់មួយរំពេច។ ហេតុការណ៍នេះ បានកើតឡើងនៅម៉ោង៩និង១០នាទីព្រឹក ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិជន្លង់ម្លូ ឃុំព្រៃរំដួល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ជនរងគ្រោះឈ្មោះ ... Read More »

ក្រុមហ៊ុនចិនអនាធិបតេយ្យ២ដែលរកស៊ីមិនមានអាជ្ញាបណ្ណ​ ត្រូវសមត្ថកិច្ចបញ្ជាឲ្យបិទទ្វារនៅ​កោះពេជ្រ

ភ្នំពេញ​៖ ​ក្រោយ​បញ្ចប់​ការ​ត្រួតពិនិត្យ​ ,​ អាជ្ញាធរ​ចម្រុះ​ សម្រេច​ផ្អាក​សកម្មភាព​ក្រុមហ៊ុន​ចិន​ ២កន្លែង ​នៅ​កោះពេជ្រ​ ដែលអត់ច្បាប់​ប្រតិបត្តិការ​អាជីវកម្ម​លើ​សេវាកម្ម​ផ្ញើ វេរ ប្រាក់ ប្តូរ​ប្រាក់​ ក៏ ដូចជាប្រមែប្រមូល ប្រាក់ពីអតិថិជនក្នុងការជួញដូរកាសអេលិចត្រូនិក (digital ... Read More »

ភ្នំពេញ ស៊ីធីសេនធ័រ បញ្ចេញគម្រោងលំនៅឋាន R90 ជាសាធារណៈ

ភ្នំពេញ៖ ម្ចាស់លំនៅឋានដំបូងៗគេ ដែលមានទឹកមុខរំភើបរីករាយ បានចូលមករស់នៅក្នុងផ្ទះវីឡារបស់គម្រោង Residence90 (R90) ដែលទើបនឹងបញ្ចប់ជាស្ថាពរក្នុងពេលថ្មីៗនេះ ស្ថិតនៅផ្នែកខាងជើងក្នុងទីក្រុង ភ្នំពេញស៊ីធីសេនធ័រ (ភីភីស៊ីស៊ី) ដោយក្នុងនោះ ក្រុមហ៊ុនបានប្រកាសថា ផ្ទះវីឡារបស់ខ្លួនបានលក់ជិតអស់ទៅហើយ ។ ការប្រកាសនេះធ្វើឡើងកាលពីថ្ងៃទី ... Read More »

ពានរបស់ AFF SUZUKI CUP នឹងបង្ហាញខ្លួនក្នុងរាជធានីភ្នំពេញ

ភ្នំពេញ៖ ក្រុមជម្រើសជាតិកម្ពុជា បានបង្ហាញពីក្តីរំពឹងថា នឹងទទួលបានលទ្ធផលល្អ ក្នុងការប្រកួតពានរង្វាន់ AFF Suzuki Cup 2018 ហើយអ្នកឧបត្ថម្ភធំក្នុងព្រឹត្តិការណ៍នេះក៏បានបង្ហាញពីការចាប់អារម្មណ៍មកលើក្រុមកម្ពុជា ក្រោមការដឹកនាំរបស់ខ្សែប្រយុទ្ធលំដាប់អន្តរជាតិ Keisuke Honda ផងដែរ។ ថ្លែងក្នុងសន្និសីទកាសែត ... Read More »

IMF វាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជាក្នុងការបន្ដរក្សាកំណើនសេដ្ឋកិច្ច

ភ្នំពេញ ៖ មូលនិធិរូបិយវត្ថុអន្តរជាតិបានវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាល កម្ពុជាក្នុងការបន្ដរក្សាកំណើនសេដ្ឋកិច្ច ខណៈដែលកម្ពុជាបាននិងកំពុងអភិវឌ្ឍន៍ស្ទើរគ្រប់វិស័យដូចជាហេដ្ឋារចនាសម្ព័ន្ធ សំណង់អគារ ស្ពាន ផ្លូវថ្នល់ជាដើម ។ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបាន ... Read More »

នរណាអនុញ្ញាតឱ្យសាងសង់សំណង់រឹងរំលោភច្បាប់លើដីមាត់សមុទ្រយ៉ាងដូច្នេះ?

ខេត្តព្រះសីហនុ ៖ ប្រភពពីពលរដ្ឋ អះអាងថា ខណៈអាជ្ញាធររឹតបន្តឹងការសាង សង់សំណង់គ្រប់ប្រភេទ ជាពិសេស សំណង់ដែលប៉ះពាល់ចំណីឆ្នេរបែរជាថៅកែផែទូកដ៏មានឥទ្ធិពលម្នាក់បានសាង សង់រំលោភច្បាប់ដែលគេសង្ស័យថា ប្រហែលជាគេអាងខ្នងទៅលើមន្ត្រីថ្នាក់ កំពូលរបស់រដ្ឋបាលខេត្តព្រះសីហនុ។ ប៉ុន្តែ គេពុំដឹងថា មន្ត្រីណាមួយនោះទេ ។ ... Read More »

លោក សុខ ឥសាន ៖ ការតស៊ូមតិរបស់កូនស្រីកឹម សុខា អាចជាការដាក់បន្ទុកកាន់តែធ្ងន់លើឪពុក

ភ្នំពេញ ៖ លោក សុខ ឥសាន សមាជិក ព្រឹទ្ធសភា និងជាអ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជាបានព្រមានថា ការតស៊ូមតិរបស់ក្រុមប្រឆាំងនៅក្រៅប្រទេស ពិសេស កូនស្រីលោក កឹម សុខា គឺកញ្ញា ... Read More »

អ្នកនាំពាក្យសាលាដំបូងអះអាងថា លោកកឹម សុខាមិនមែនឃុំខ្លួននៅក្នុងផ្ទះទេ

ភ្នំពេញ៖ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្តីថ្លែងការណ៍ ចុះថ្ងៃចន្ទ ១០កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ បាន បញ្ជាក់ថា លោក កឹម ... Read More »

ប្រធានាធិបតីចិន ប្តេជ្ញាបន្តទំនាក់ទំនងមិត្តភាពចិន-កម្ពុជាឱ្យកាន់តែរឹងមាំ

ប៉េកាំង ៖ លោក ស៊ី ជីនពីង ប្រធានា ធិបតីចិន និងភរិយារបស់លោក គឺលោក ស្រី Peng Liyuan បានជួបក្រាបបង្គំគាល់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ... Read More »

ស្រូវស្រែប្រមាណ៤ពាន់ហិកតានៅខេត្តស្វាយរៀងប្រឈមនឹងកង្វះទឹក

ខេត្តស្វាយរៀង៖ ការងារបង្កបង្កើនផលនៅខេត្តស្វាយរៀង គិតមកដល់ពាក់កណ្តាលខែកញ្ញានេះ សម្រេចផលិតស្រូវ វស្សាបានតែជាង១៦ពាន់ហិកតា បើប្រៀបធៀបទៅនឹងឆ្នាំ២០១៧ មានភាពយឺតយ៉ាវបន្តិច ដោយកត្តាធម្មជាតិភ្លៀង មិនផ្តល់ អំណោយផលល្អដូចឆ្នាំមុន ខណៈការអន្តរាគមន៍បូមទឹកពីមន្ទីរធនធានទឹកនិងអាជ្ញាធរដែនដីក៏ពិបាកនឹងជួយបាន។ យោងតាមរបាយការណ៍របស់មន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទបាន ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ សមាជិករដ្ឋសភាសហព័ន្ធអាល្លឺម៉ង់

ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បត្តិ៍ ១១កើត ខែភទ្របទ ឆ្នាំរច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ... Read More »

រោងចក្រច្នៃសំរាមទៅជាគ្រឿងសង្ហារឹមរបស់ជប៉ុន នឹងមានវត្តមានក្នុងទឹកដី ខេត្តស្វាយរៀង

ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨លោក ម៉ែន វិបុល អភិបាលខេត្ត បានទទួលជួបពិភាក្សាជាមួយលោក YUSUKE OKUMURA នាយកក្រុមហ៊ុន GOMI RECYCLE 110 CO.,LTD ... Read More »

សំណុំរឿង ពលរដ្ឋម្នាក់ប្តឹង លោក ស៊ីម តារា និងបក្ខពួក លក់ដីឡូតិ៍ខ្យល់ នៅសង្កាត់គងនយ ខណ្ឌដង្កោ ត្រូវបានបញ្ចប់ដោយសារ ក្រុមបោកប្រាស់ព្រមសងលុយវិញ

ភ្នំពេញ៖ លោកមេធាវី សួស វណ្ណៈ មេធាវីការពារសិទ្ធិ និងជាតំណាងឲ្យដើមបណ្តឹងឈ្មោះ ថា ឡាវី ដែលបានដាក់ពាក្យប្តឹង លោក ស៊ីម តារា ដែលគេស្គាល់ថា ជាសាស្ត្រាចារ្យល្បីឈ្មោះខាងបង្រៀន និងបង្វឹកមនុស្សឲ្យចេះរកស៊ី ... Read More »

រថយន្ត​ដឹក​ទំនិញ​ទៅ​បុក​រ៉ូ​ឡូ​ធ្វេី​ផ្លូវ​​ក្រឡាប់​ របួស​មនុស្ស​២នាក់​

ខេត្ត​ព្រះសីហនុ​៖ នៅ​វេលា​ម៉ោង​ប្រមាណ១២និង៤​៥​នាទី​ ថ្ងៃ​ទី​២០ ខែ​កញ្ញា​​​​​​ ឆ្នាំ​២០១៨​ លើផ្លូវ​ជាតិ​លេខ​៤​ ចន្លោះ​គីឡូម៉ែត្រ​ ២១៤-២១៥​ ភូមិ​ចំណោត​រាម​ ឃុំ​បិតត្រាំង​ ស្រុក​ព្រៃនប់​ រថយន្ត​ដឹក​ទំនិញ​១គ្រឿង​ម៉ាក​ KAI ពណ៌​ខៀវ​ ស្លាកលេខ​ភ្នំពេញ​3C-7781 ... Read More »

បុរសលក់គុយទាវម្នាក់ដេកស្លាប់ក្នុងបន្ទប់ដោយជំងឺខ្យល់គរ

ខេត្តស្វាយរៀង៖ បុរសជាខ្មែកម្ពុជាក្រោមម្នាក់ ទំនងជាខ្យល់គរ បានស្លាប់ក្នុងបន្ទប់ជួលរបស់ខ្លួន បង្កការភ្ញាក់ផ្អើលទាំងព្រឹក ដល់អ្នកជិតខាង រាយការណ៍មកសមត្ថកិច្ចភ្លាមៗមកពិនិត្យសាកសព ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅមណ្ឌលកំសាន្តបាវិត បន្ទប់លេខ ... Read More »