ព័ត៌មានទាន់ហេតុការណ៍៖

សង្គម

ខ្ចីម៉ូតូគេថាជិះចេញក្រៅមួយភ្លែតបែរជាយកទៅបញ្ចាំត្រូវម្ចាស់ម៉ូតូប្ដឹងសមត្ថកិច្ចចាប់ខ្លួន

ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់ខ្ចីម៉ូតូគេជិះចេញទៅក្រៅដោយនិយាយកុហក់ថា ទៅទិញអីហូបតែបែរជាយកទៅបញ្ចាំយកលុយទិញទូរស័ព្ទ អស់រយៈពេលជាងកន្លះខែ ទើបម្ចាស់ម៉ូតូប្ដឹងសមត្ថកិច្ចឲ្យធ្វើការចាប់ខ្លួន ។ ករណីរំលោភលើទំនុកចិត្ដខាងលើនេះ បានកើតឡើងកាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង១៨ និង១០នាទី ស្ថិតក្នុងភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ... Read More »

ព្រះរាជអាជ្ញា​ម្នាក់​នៅ​តុលាការខេត្ត​សៀមរាប​បញ្ជា​ឲ្យដោះ​លែង​ឲ្យមាន​សេរីភាព​ជនល្មើស​ម្នាក់ដែលវាយគេ

ខេត្ត​សៀមរាប៖ ក្រុមគ្រួសារជនរងគ្រោះថ្លែងថា​ ដូច​ត្រូវ​គេ​ដឹង​មុនថា ​ជនល្មើស​វាយបុរស​ម្នាក់​ឲ្យរង​របួស​នៅ​ផ្សារ​កំពង់ក្ដី​ ស្រុក​ជីក្រែង​ របូត​ចេញពី​ដៃ​របស់​កងរាជអាវុធហត្ថ​ស្រុកទៅ​ហើយ​ ដោយ​ប្រភព​ឲ្យដឹង​ថា​ មាន​ព្រះរាជអាជ្ញា​ម្នាក់​នៅ​តុលា​​ការ​ខេត្តសៀមរាប​បញ្ជា​ឲ្យដោះ​លែង​ជនល្មើសសិន ទោះជាមាន​បទល្មើស​ព្រហ្មទណ្ឌ​ជាក់ស្ដែង​ មាន​អ្នក​រង​របួស​ជាក់​​ស្ដែង​ ព្រមទាំង​ជន​រង​គ្រោះ​ទៅ​ប្ដឹង​ដល់​នគរបាល​ និង​​អាវុធហត្ថ​ជាក់ស្ដែង​ក៏ដោយ តែ​ត្រូវ​គេ​បញ្ជា​ឲ្យដោះ​លែង​ជន​​ល្មើស​ទៅ​វិញ​ ពិតជារឿងគួរឲ្យហួសចិត្តបំផុត ។ ... Read More »

មន្រ្ដីរដ្ឋបាលព្រៃឈើកំពង់ថ្មឃាត់់រថយន្ដសាំយ៉ុងដឹកអនុផលព្រៃឈើ៣គ្រឿងផាកពិន័យតាមច្បាប់

ខេត្តកំពង់ធំ៖ នៅវេលាម៉ោង១០និង៣០នាទី ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ ផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម ដឹកនាំដោយលោក មុំ សុផល នាយផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម ចុះឃាត់រថយន្តដឹកកូនឈើចម្រុះបានចំនួនបីគ្រឿងនៅចំនុចភូមិត្រពាំងស្វាយ ការចុះបង្រ្កាប់នេះដោយមានរួមសហការជាមួយសង្កាត់រដ្ឋបាល បារាយណ៍ និងសង្កាត់រដ្ឋបាលតាំងក្រសាំង និងតំបន់សឹករងខេត្តកំពង់ធំ ... Read More »

រថយន្តយោធា បើកបុកម៉ូតូ របួសធ្ងន់២នាក់

ខេត្តកំពង់ស្ពឺ៖ រថយន្តស្លាកលេខ ខ.ម ១គ្រឿង បានបើកជ្រុលចង្កូតបុកម៉ូតូ១គ្រឿងបើកបញ្ច្រាសទិសគ្នា បណ្តាលឲ្យភាគីម៉ូតូចំនួន២នាក់ រងរបួសធ្ងន់ ។ គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅម៉ោង៦ និងឆ៥នាទីល្ងាចថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅលើផ្លូវជាតិលេខ៤៤ ក្នុងភូមិតាម៉ុុល ... Read More »

សមត្ថកិច្ចនគរបាល​ប៉ុស្តិ៍វាលវង់ ឃាត់ខ្លួនបុរសជនជាតិវៀតណាមម្នាក់ប៉ុនប៉ុងជះទឹកអាស៊ីដ ទៅលើប្រពន្ធចុង

ភ្នំពេញៈ បុរសជនជាតិវៀតណាមម្នាក់ ខណៈ​អង្គុយលើម៉ូតូ ចាំប៉ុនប៉ុងជះទឹកអាស៊ីដ ទៅលើប្រពន្ធចុង ជាលើកទី២ ត្រូវបានសមត្ថកិច្ចនគរបាល​ប៉ុស្តិ៍វាលវង់ ចាប់​វាយខ្នោះ​ បន្ទាប់ពីជនរងគ្រោះបាន រាយការណ៍​ប្រាប់សមត្ថកិច្ចផងដែរ​ ហើយក៏បានឆែកឆេរ ឃើញមានទឹកអាស៊ីដក្នុងកែវជ័រមួយ ទុកនៅលើម៉ូតូទៀត។ ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១៖៣០នាទីយប់​រំលងអធ្រាត្រ​ ... Read More »

រថយន្តបុគ្គលិកក្រុមហ៊ុនអចលនទ្រព្យ អិល អូ ឌី ក្រឡាប់ជាច្រើនត្រឡប់ចូលប្រឡាយ

ខេត្តមណ្ឌលគិរី៖ រថយន្តឡិចស៊ីសមួយគ្រឿងក្រឡាប់ ជាច្រើនត្រឡប់រួចធ្លាក់ចូលក្នុងប្រឡាយ បង្កឲ្យអ្នកជិះក្នុងរថយន្តរងរបួស ។ ហេតុការណ៍នេះ កើតឡើងនៅវេលាព្រឹកថ្ងៃ១៨ ខែកញ្ញា ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ៧៦ ភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។ ... Read More »

ជិះម៉ូតូលឿនជ្រុលបុកបង្កាន់ស្ពានរងរបួសធ្ងន់ស្រាល២នាក់

ភ្នំពេញ៖​ យុវជនម្នាក់បានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ចំណែកម្នាក់ទៀតរងរបួសស្រាល ខណៈពួកគេជិះម៉ូតូលឿនសង្ស័យស្រវឹង ជ្រុលបុកបង្កាន់ដៃស្ពាន​អាកាសស្ទឹងមានជ័យ​ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី១​ ខណ្ឌមានជ័យ​ កាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៩ ​ខែកញ្ញា ​ឆ្នាំ២០១៨ ។ ​ តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា​ មុនពេលកើតហេតុគេបានឃើញយុវជន២នាក់ជិះម៉ូតូម៉ាកអ៊ិចហ្សិតទ័រ​ ... Read More »

សម្តេចតេជោ ហ៊ុន សែន ផ្តល់ក្តីស្រឡាញ់ដល់កូនក្មួយកម្មការិនីមានផ្ទៃពោះចំនួន១៣៧២នាក់

ភ្នំពេញ៖ នៅព្រឹកមិញនេះ បន្ទាប់ពីអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីចំនួន២៧,៤៤៤ នាក់ មកពីរោងចក្រ សហគ្រាសចំនួន២៤ នៅក្នុងខេត្តកំពង់ស្ពឺរួចហើយនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញបន្តសួរសុខទុក្ខ និងផ្តល់ថវិកាមួយចំនួនដោយផ្ទាល់ដៃឧបត្ថម្ភដល់កូនក្មួយកម្មករសម្រាប់ដោះស្រាយក្នុងពេលសំរាលកូន។ មានកូនក្មួយស្ត្រីកម្មការិនីមានផ្ទៃពោះចំនួន១,៣៧២នាក់ដែលបានទទួលការឧបត្ថម្ភដោយផ្ទាល់។ ... Read More »

ចិនទៀតហើយ! បុកគេហើយបើករត់ ពេលតាមចាប់បាន ចុះលុតជង្គង់សំពះក្រាបក្បាលដល់ដី

ភ្នំពេញ: ជនជាតិចិនបើករថយន្តស៊េរីទំនើប ទៅបុកម៉ូតូមួយគ្រឿង ដែលបើកឌុបគ្នា​៣នាក់ ឪពុក ម្ដាយ និងកូន បណ្ដាលឲ្យ​កូនរងរបួសធ្ងន់ នៅមុខទីស្ដីការគណៈរដ្ឋមន្ត្រី ហើយរថយន្តបង្កបានបើកបន្ថែមល្បឿនបើកគេចទៅដល់ចំណុចស្តុបវត្តនាគវ័ន ត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចសហការគ្នាឃាត់បានវិញ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះបង្កការភ្ញាក់ផ្អើលឡើងនៅម៉ោងជិត១០យប់ ថ្ងៃទី១៨ ខែកញ្ញា ... Read More »

ក្រុមហ៊ុនខ្មែរ-ថៃរួមគ្នាបង្កើនសុវត្ថិភាពកសិកម្មនិងជំរុញកំណើនកសិផលខ្មែរ

ភ្នំពេញ៖ ក្រុមហ៊ុនខ្មែរ-ថៃចំនួន២ បានរួមគ្នាបង្កើតកិច្ចសហប្រតិបត្តិការ ដោយនាំចូលជី និងថ្នាំកសិកម្មសម្រាប់ផ្តល់សុវត្ថិភាពផលិតកម្មកសិកម្ម និងជំរុញទិន្នផល។ ការបញ្ជាក់នេះ ធ្វើឡើងក្នុងពិធីអបអរអនុស្សរណៈយោគយល់គ្នារវាងក្រុមហ៊ុន សីហា ផៅវើរីច និងក្រុមហ៊ុនថៃ ផៅវើរីច នេតវើក កាលពីថ្ងៃអាទិត្យទី១៦ ខែកញ្ញា ... Read More »

សមត្ថកិច្ចចម្រុះឆ្មក់ចុះបង្ក្រាបទីតាំង​​ហ្គេ​ម​បាញ់​ត្រី​មួយកន្លែង ​​ប្រមូលផ្តុំ​ទៅ​ដោយ​ក្រុម​​ប្រើប្រាស់​ថ្នាំ​ញៀនឃាត់ខ្លួនប្រុស-ស្រី៦នាក់

ភ្នំពេញ: កម្លាំងសមត្ថកិច្ចចម្រុះ ស្លៀកពាក់ស៊ីវិល ឆ្មក់ចូលបង្ក្រាបទីតាំង​លួចលាក់​បើក​ហ្គេ​ម​បាញ់​ត្រី​មួយកន្លែង ​​ប្រមូលផ្តុំ​ទៅ​ដោយ​ក្រុម​ជួញដូរ និង​ប្រើប្រាស់​ថ្នាំ​ញៀន​ឃាត់ខ្លួនមនុស្សប្រុសស្រីបាន៦នាក់ (នារី២នាក់ ជាអ្នកមើលការខុសត្រូវទីតាំងខាងលើផងដែរ) រួចបញ្ជូនឡើងលើរថយន្តជាបន្តបន្ទាប់។ ករណីចុះបង្ក្រាបនេះ ធ្វើឡើងនៅម៉ោង១០យប់ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចផ្ទះល្វែងមួយកន្លែង ... Read More »

គិតមកដល់ពាក់កណ្តាលខែកញ្ញានេះចំនួនអ្នកស្លាប់និងរបួស១៦៥នាក់ ដោយសារគ្រោះទឹកជំនន់

ភ្នំពេញ៖ អ្នកនាំពាក្យ និងជាទីប្រឹក្សានៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ មហន្តរាយ លោក កែវ វី បានថ្លែងឲ្យដឹងថា រហូតដល់ពាក់កណ្តាលខែកញ្ញា ឆ្នាំ២០១៨ នេះ ចំនួនអ្នកស្លាប់និងរងរបួសដោយសារទឹកជំនន់ មានរហូតដល់១៦៥នាក់ និងផ្ទះ ប្រជាពលរដ្ឋខូចខាត ... Read More »

សហគមន៍ចិញ្ចឹមមាន់ស្រុករមាសហែកទទួលស្គាល់ពីកំហុសដែលមិនទាន់មានច្បាប់ទើបអាជ្ញាធរហាមឃាត់ការជួបជុំ

ខេត្តស្វាយរៀង ៖ នៅថ្ងៃចន្ទ ៨កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ កញ្ញា ២០១៨នេះ កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ក្រោមការត្រួត ពិនិត្យ និងបញ្ជាពីអធិការស្រុករមាសហែក គឺលោក ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះជួបកម្មករកម្មការិនីជាង២ម៉ឺននាក់នៅក្នុងខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ៖ នៅព្រឹកថ្ងៃពុធ ១០កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ... Read More »

ឃាត់ខ្លួនអ្នកសារព័ត៌មានអនឡាញ២នាក់នៅខេត្តពោធិ៍សាត់

ខេត្តពោធិ៍សាត់៖ សមត្ថកិច្ចនគរបាលស្រុកវាលវែងឃាត់ខ្លួនអ្នកសារព័ត៌មានអនឡាញ(TNM ) ២នាក់ តាមបណ្ដឹងរបស់អាជ្ញាធរឃុំថ្មដា និងក្រុមហ៊ុន MDS លោក ឧកញ៉ា ទ្រីភាព សង្ស័យជាប់ពាក់ព័ន្ធក្នុងករណីញុះញង់ និងផ្សព្វផ្សាយពត៌មានមិនពិត។ ប្រតិបត្តិការខាងលើធ្វើឡើងនៅវេលាម៉ោង២និង០៥នាទីរសៀល ថ្ងៃទី១៧ ខែកញ្ញា ... Read More »

យុវជនម្នាក់ជិះម៉ូតូយ៉ាងលឿនទៅបុកម៉ូតូសណ្ដោងរ៉ឺម៉កពីក្រោយពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់ និងរងការខូចខាតសម្ភារយ៉ាងដំណំ

ភ្នំពេញ ៖ យុវជនម្នាក់ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីរូបគេជិះម៉ូតូយ៉ាងលឿនជ្រុលទៅបុកម៉ូតូសណ្ដោងរុឺម៉កពីក្រោយយ៉ាងពេញទំហឹង កាលពីវេលាម៉ោង៣ និង៤០នាទីទៀបភ្លឺ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវព្រះស៊ីសុវត្ថិ កែងផ្លូវលេខ១៣៦ ស្ថិតក្នុងសង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ... Read More »

ចោរមួយក្រុមវាយយុវជនម្នាក់បម្រុងប្លន់ម៉ូតូ តែបានសមត្ថកិច្ចស្លៀកឯកសណ្ឋានស៊ីវិលជួយអន្តរាគមន៍ទាន់ពេល

ភ្នំពេញ៖ យុវជនរងគ្រោះម្នាក់បានជិះម៉ូតូម៉ាកឌ្រីមសង់ស៊េរីឆ្នាំ២០១៨ មកឈប់ចិញ្ចើមផ្លូវបំណងនឹងចុះទៅទិញបាកាសញុំឲ្យស្វាងងងុយគេង ស្រាប់តែលេចមុខជនសង្ស័យ៦នាក់ ជិះម៉ូតូ២គ្រឿងមក ដោយចុះពីម៉ូតូមកវាយទៅលើជនរងគ្រោះ បំណងប្លន់យកម៉ូតូ តែត្រូវសមត្ថកិច្ចស្លៀកពាក់ស៊ីវិលម្នាក់ចេញមុខជួយអន្តរាគមន៍ទាន់ពេលវេលា និងបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ កាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវទំនប់៧០ ម្តុំរ៉ារថភ្លើង ... Read More »

បុរសម្នាក់ជិះម៉ូតូសុខៗស្រាប់តែរថយន្តស្ទួចបុកពីក្រោយរងរបួសធ្ងន់ ហើយបានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យសួគ៌ា

ភ្នំពេញ ៖ ពិតជាគួរឲ្យអកុសលខ្លាំងណាស់ ខណៈដែរ បុរសម្នាក់បានបាត់បង់ជីវិតពេលបញ្ជូនទៅដល់មន្ទីរពេទ្យសួគ៌ា ក្រោយពីត្រូវរថយន្តស្ទួចបើកបុកម៉ូតូជនរងគ្រោះពីក្រោយពេញទំហឹង និងកិនជនរងគ្រោះបណ្ដាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរនៅចំណុចមុខភោជនីយដ្ឋានផ្ទះស្រាបៀរ ផ្លូវលេខ២១៧ ស្ថិតក្នុងភូមិឫស្សី ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ និងបានបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅវេលាម៉ោង ៧ និង៣០នាទីយប់ ថ្ងៃទី១៨ ... Read More »

មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែងត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ចការងារ និងដាក់ឲ្យអនុវត្តទិសដៅការងារបន្ត

ខេត្តព្រៃវែង៖ លោកឧត្តមសេនីយ៍ត្រី ឈួន គឹមសាន នៅព្រឹកថ្ងៃពុធ ១០កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០១៨ ... Read More »

ឈ្លោះគ្នាជាមួយប្តី បែរជាល្បួង​កូនស្រីដើមយកទៅធ្វើទារុណកម្មដ៏សាហាវយង់ឃ្នង ហើយទុកនាងចោលកណ្តាលព្រៃ

ប៉ោយប៉ែត៖ កម្លាំងជំនាញការិយាល័យប្រឆាំងការជួញដូរ និងការពារអនីតិជននៃស្នងការរដ្ឋានខេត្តបញ្ជូនខ្លួនស្រ្តីម្ដាយចុងម្នាក់ទៅស្នងការខេត្តបន្ទាបពីវាយធ្វើបាបកូនប្រពន្ធដើម ។ ការបញ្ជូនស្ត្រីរួបនេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ បន្ទាប់ពីឃាត់ខ្លួន ។ សមត្ថកិច្ចជំនាញបញ្ជាក់ថា ស្រ្តីជាម្ដាយចុងឈ្មោះ លី ស្រីនីត ភេទស្រី អាយុ១៦ ... Read More »

ស្រវឹងស្រាសចុះងូតទឹកជំនន់បណ្តាលឲ្យលង់ស្លាប់

ខេត្តកំពង់ធំ៖ បុរសជាម្ចាស់កាណូតដរម្នាក់ បានស្លាប់ក្នុងទឹក បន្ទាប់ពីស្រវឹងស្រា ចុះលេងទឹកជំនន់ ហេតុការណ៍នេះបានកើតឡើងនៅវេលា៤រសៀល ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ នៅ ចំណុចដំណេកសេក តំបន់វាលក្រោម ក្នុងទឹកដី ឃុំស្រឡៅ ស្រុកបារាយណ៍ ... Read More »

ស្រវឹងស្រាជោកជិះម៉ូតូដូចហោះដួលបោកក្បាលរងរបួសធ្ងន់នៅស្រុករមាសហែក

ខេត្តស្វាយរៀង៖ យុវជនម្នាក់បានរងរបួសធ្ងន់ ខណៈផឹកស្រាស្រវឹងជោកបើកបរម៉ូតូប្រើប្រាស់ល្បឿនលឿន ហួសកំណត់បណ្ដាលឲ្យរេចង្កូតដួលបោកក្បាលលើផ្លូវជាតិបង្ការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរចោមរោមមើលកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅ ត្រង់ចំណុចភូមិអណ្តូងត្របែក ឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង ។ យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា យុវជនដែលរងរបួសធ្ងន់មានឈ្មោះ ... Read More »

ជនជាតិចិន២នាក់ចុះពីលើកង់បីត្រូវចោរឆក់កាបូបអស់លុយជាង៣ពាន់ដុល្លារ

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿងបានធ្វើសកម្មភាពឆក់ការបូបពីបុរសជនជាតិចិន២នាក់បានសម្រេចហើយគេចខ្លួនបាត់ដោយសុវត្តិភាពខណះកំពុងជិះរ៉ឺម៉កកង់បីបង្កការភ្ញាក់ផ្អើលកាលពីវេលា​ម៉ោង​១០​និង​២០​នាទី​យប់ ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០១៨ ដែល​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​បេតុង និង​ផ្លូវ​រថភ្លើង ភូមិ​ក្បាលដំរី សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ តាមរយះអ្នកបកប្រែបានឲ្យដឹងថា​ បុរសជនជាតិ​ចិន​ទាំង​២​នាក់​ជា​ផ្នែក​ពិព័រណ៍​ពាណិជ្ជកម្ម​ចិន​អាស៊ាន​លើក​ទី​១៥ សម្ភារ​ដែល​ជនសង្ស័យ​ឆក់​កាបូបយួរ​មួយ ... Read More »

ប្រាក់ឈ្នួលកម្មករឆ្នាំ២០១៩ ភាគីសហជីពបន្ថយ៣ដុល្លារ ភាគីនិយោជកកើន១ដុល្លារ

ភ្នំពេញ : លោក ហេង សួរ អនុប្រធានលេខាធិការដ្ឋានគណៈកម្មកាប្រឹក្សាការងារ បានបញ្ជាក់ថា លទ្ធផលសម្រេចក្នុងកិច្ចប្រជុំត្រីភាគីជាលើកទី៣ ពីប្រាក់ឈ្នួលអប្បបរមាកម្មករនិយោជិតឆ្នាំ២០១៩ខាងមុខ សម្រាប់ភាគីសហជីពតំណាងឲ្យកម្មករនិយោជិត បានបន្ថយតួរលេខពី១៩២ដុល្លារ មកត្រឹម១៨៩ដុល្លារ ចំណែកភាគីនិយោជកបានតម្លើងដល់១៧៦ដុល្លារ គ្រាតួរលេខចាស់មានចំនួន១៧៥ដុល្លារអាម៉េរិក។ មានប្រសាសន៍ប្រាប់ដល់ក្រុមអ្នកសារព័តមានក្រោយបញ្ចប់កិច្ចប្រជុំបិទទ្វាររវាងក្រុមការងារបច្ចេកទេសត្រីភាគីដើម្បីពិភាក្សាប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភ័ណ្ឌ ... Read More »

អាជ្ញាធរស្រុកបរិបូរណ៍ត្រៀមជម្លៀសពលរដ្ឋ១៣១គ្រួសារមករកទីទួលសុវត្ថិភាព បើទឹកជំនន់នៅតែបន្តឡើងថែមទៀត

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋចំនួន១៣១គ្រួសារ ដែលរស់នៅតំបន់ចំនួន៣ គឺនៅចំណុចតំបន់ដំបូកក្រហម ស្ថិតក្នុងភូមិក្បាលថ្នល់ ឃុំផ្សារ , ឃុំត្រពាំងចាន់ និងនៅតំបន់សាលាថ្មី ភូមិត្រពាំងពោធិ ឃុំខុនរ៉ងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ត្រៀមជម្លៀសមករកទីទួលសុវត្ថិភាព ប្រសិនបើទឹកជំនន់ ... Read More »

អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនចោរលួចកាច់.កម៉ូតូ២នាក់ ទៅតុលាការ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ​២នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់ ពាក់ព័ន្ធករណីលួចកាច់ សោ ក ម៉ូតូ កាលពីថ្ងៃទី១៥ ខែកញ្ញា ... Read More »

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈក្រញាញ់ខួររឿងកញ្ញា សេង សូណា បន្តប្រើប្រាស់សម្លៀកបំពាក់ និងឥរិយាបថធ្វើឲ្យប៉ះពាល់ដល់ទំនៀមទម្លាប់

ភ្នំពេញ៖ ក្រសួងយុត្តិធម៌​ហាក់ក្តៅស្លឹកត្រចៀកបន្តិចហើយ ចេញលិខិតស្នើសុំកិច្ចសហការ​ពីគ្រប់ស្ថានីយទូរទស្សន៍ទាំងអស់ រួមទាំងអាជីវករ​ដែលមានមុខរបរពាក់ព័ន្ធនឹងវិស័យ​សិល្បៈវប្បធម៌​ឲ្យផ្អាក ទទួលយកតារា កញ្ញា សេង សូណា ចូលរួមសម្តែង ។ ក្រសួងវប្បធម៌​បានលើកមូលហេតុថា កញ្ញា សេង សូណា រូបនេះ ... Read More »

ខ្សឹបដាក់ត្រចៀក៖ អាជ្ញាធរខេត្តកំពង់ធំបណ្ដោយឲ្យលោក ប៊ុន សុធី មេរដ្ឋបាលព្រៃឈើ ធ្វើអ្វីៗតាមអំពើចិត្ត

ប្រជាពលរដ្ឋរស់នៅឃុំក្រញា ស្រុកសន្ទុក ខេត្តកំពង់ធំ បានឲ្យដឹងថា បច្ចុប្បន្នបទល្មើសកាប់ឈើនិងដឹកជញ្ជូនឈើខុសច្បាប់ចេញពីតំបន់ព្រៃអង់តែន នៅតែកើតឡើងយ៉ាងរាលដាលព្រោះមន្ត្រីរដ្ឋបាលព្រៃឈើប្រចាំស្រុកសន្ទុក មិនចាត់វិធានការបង្ក្រាបបទល្មើសឡើយ។ ប្រភពពីមន្ត្រីនៅក្នុងមន្ទីរកសិកម្មខេត្តកំពង់ធំ បានឲ្យដឹងថា ការដែលមន្ត្រីរដ្ឋបាលព្រៃឈើស្រុកសន្ទុក ហ៊ានឃុបឃិតបើកដៃឲ្យឈ្មួញកាប់ឈើ ដឹកជញ្ជូនឈើចេញពីតំបន់ព្រៃអង់តែន យ៉ាងសុខស្រួលគឺមានការឃុបឃិតបើកដៃពីសំណាក់លោក ប៊ុន សុធី ... Read More »

បញ្ជូនខ្លួនជនសង្ស័យ៣នាក់ ទៅតុលាការ ពាក់ព័ន្ធករណីលួចស្លាកលេខរថយន្ត និងទទួលផលចោរកម្ម

ភ្នំពេញ៖ ជនសង្ស័យ៣នាក់ ម្នាក់ជាចោរជំនាញខាងជិះម៉ូតូឡាំប្រឺតាដើរលួចស្លាកលេខរថយន្ត និង២នាក់ទៀតជាអ្នកចាំទទួលទិញស្លាកលេខពីចោរ ត្រូវកម្លាំងនគបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការនគបាលរាជធានីភ្នំពេញ បានបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨នេះ ។ យោងតាមមន្រ្តីនគបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាល បានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់នោះ៖ ... Read More »

នីសាន់ដឹកត្រីគេចពីម៉ូតូចូលផ្ទះលក់ចាប់ហួយ អ្នកបើកបររត់ចោលរថយន្ត

ខេត្តកំពង់ឆ្នាំង៖ ស្រ្តីម្នាក់ជាម្ចាស់ផ្ទះកៀបជាប់រថយន្ត និង កុមារម្នាក់រងរបួសដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យខេត្ត ក្រោយពីមានរថយន្តដឹកត្រីមួយគ្រឿង ដែលបើកក្នុងល្បឿនយ៉ាងលឿន រេចង្កូតទៅបុកផ្ទះលក់ចាប់ហួយ បន្ទាប់ពីគេចម៉ូតូឆ្លងកាត់ ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោងជាង១១ព្រឹក ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិទួលខ្សាច់ ... Read More »