ព័ត៌មានទាន់ហេតុការណ៍៖

សង្គម

សាលាឧទ្ធរណ៍​បដិសេធ​សំណើ​សុំ​ពន្យារពេល​សវនាការ​របស់​មេធាវី​លោក​ ហុង​ សុខហួរ​

ភ្នំពេញ: សាលាឧទ្ធរណ៍សម្រេចបដិសេធសំណើសុំពន្យារពេលសវនាការរបស់សហមេធាវីការពារក្ដីលោក ហុង សុខហួរ អតីតសមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី ។ ទោះបីយ៉ាងណា សវនាការ ដែលគ្រោងធ្វើនៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧ ក៏ត្រូវលើកទៅខែកុម្ភៈ ដែរ ។ ... Read More »

ឃាត់ជនសង្ស័យ២នាក់ដកហូតថ្នាំញៀន១កញ្ចប់តូច

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅឃាត់ខ្លួនយុវជន២នាក់ ដកហូតថ្នាំញៀន១កញ្ចប់តូច ខណៈមកពីទិញមិនទាន់បានជក់ផងជួបនគរបាលដើល្បាត។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១យប់ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧ស្ថិតនៅតាមបណ្តោយបេតុងភូមិព្រៃស្វាយ សង្កាត់ចោមចៅខណ្ឌពោធិសែនជ័យ។ ជនសង្ស័យទី១-ឈ្មោះលុន ស្រ៊ុន ភេទប្រុសអាយុ៣៣ឆ្នាំមុខរបរ សំណង់ស្នាក់នៅភូមិចុងបង្គោល ឃុំបែកចាន ស្រុកអង្គស្នួលខេត្តកណ្តាលនិងមានស្រុកកំណើតនៅភូមិ សការះឃុំចំរើនផលស្រុកបសេដ្ឋខេត្តកំពងស្ពឺ។ទី២ ... Read More »

ក្មេងស្ទាវពីក្រុមដេញវាយគ្នានិងកាប់ចាក់តាមផ្លូវដូចនៅក្នុងរឿងចិនហុងកុង

ភ្នំពេញ៖ យុវជន៣នាក់បានរងរបួសធ្ងន់ ខណៈមានក្មេងស្ទាវពីរក្រុមជិះម៉ូតូជាច្រើនគ្រឿង បានដេញវាយគ្នា និងកាប់ចាក់គ្នាពេញផ្លូវដូចនៅក្នុងរឿងចិនហុងកុង ។ ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង ១១ និង១០នាទីយប់ ថ្ងៃ៤ ខែមករា ឆ្នាំ ២០១៧ នៅតាមបណ្តោយផ្លូវលេខ ២១៥ ... Read More »

បង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំនៅភូមិប្រពាំងឈូក សង្កាត់ទឹកថ្លា ឃាត់ខ្លួន និងរិបអូសទូហ្គេមផងដែរ

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចបានធ្វើប្រតិបត្តិការបង្ក្រាបគ្រឿងញៀន ដោយឃាត់ខ្លួន និងរិបអូសទូហ្គេមផងដែរ ។ ករណីនេះបានកើតឡើងកាលពីម៉ោង៩ព្រឹក ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៦ ស្ថិតនៅភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ សេចក្តីរាយការណ៍បញ្ជាក់ថា ... Read More »

អគ្គីភ័យឆាបឆេះផ្សាររុងក្លឿ ប្រទេសថៃ

ប៉ោយប៉ែត៖ អគ្គីភ័យបានឆាបឆេះផ្សាររុងក្លឿ ស្រុកអារញ្ញ ប្រទេសថៃ ទាំងព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧ តែម្តង ដែលមូលហេតុនៃហេតុការណ៍នេះ គេនៅមិនទាន់ដឹងច្បាស់នៅឡើយទេ ។ សេចក្តីរាយការណ៍បានបញ្ជាក់ថា សមត្ថកិច្ចបាននិងកំពុងធ្វើអន្តរាគមន៍ ។ ផ្សាររុងក្លឿ ... Read More »

គង់ សុជាតិ សម្រាលកូនជាដំណក់ឈាមរួមគ្នាជាមួយជា វិបុល

ភ្នំពេញ៖ គូស្នេហ៍ពិធីករ លោក ជា វិបុល និងអ្នកនាងគង់ សុជាតិ បានសម្រេចក្តីសុបិន្តក្នុងការបង្កើតកូនដែលជាដំណក់ឈាមរួមគ្នាហើយ។ កូនស្រីរបស់ពួកគេបានកើតកាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧ បន្ទាប់ពីអ្នកទាំងពីរទន្ទឹងរង់ចាំអស់ជាច្រើនខែ។ អ្នកនាងគង់ សុជាតិ បានបញ្ជាក់នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកផ្ទាល់របស់នាងថា ... Read More »

ពិធីប្រជុំបូកសរុបកាងារប្រយុទ្ធប្រឆាំងគ្រឿងញៀនឆ្នាំ២០១៦ទិសដៅការងារឆ្នាំ២០១៧និងផ្សព្វផ្សាយផែនការណ៍ស្ដីពីយុទ្ធនាការរប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១រយៈពេល៦ខែ ពីខែមករាដល់ខែមិថុនា ឆ្នាំ២០១៧

ខេត្តកំពង់ធំ៖ ការធ្វើសន្និបាតបូកសរុបការងារត្រួតពិនិត្យគ្រឿងញៀននៅរសៀលថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៧នេះ លោក អ៊ុត សំអន អភិបាលខេត្តកំពង់ធំបានមានប្រសាសន៍សង្កត់ធ្ងន់ចំពោះកាងារប្រយុទ្ធប្រឆាំងគ្រឿងញៀនឆ្នាំ២០១៦ ទិសដៅការងារឆ្នាំ២០១៧ និងផ្សព្វផ្សាយផែនការស្ដីពីយុទ្ធនាការរប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១ រយៈពេល៦ខែ ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០១៧ អោយបានតឹងរ៉ឹងបំផុត ... Read More »

ហេងពិសិដ្ឋចេញទៅក្រេបទឹកឃ្មុំនៅកោះ ម៉ាល់ឌីវ

ភ្នំពេញ៖ តារាសម្តែង និងពិធីករហេងពីសិដ្ឋបានត្រៀមខ្លួនជាស្រេច ក្នុងការចូលរោងការជាមួយនឹងកូនស្រីមន្ត្រីគយដ៏ស្រស់សោភាម្នាក់នៅថ្ងៃទី៤ ខែមករា នេះនៅមជ្ឈមណ្ឌលកោះពេជ្រអគារKដែលភ្ញៀវភាគច្រើនជាអ្នកជំនួញ និងមន្ត្រីមានមុខមាត់ខ្ពស់ក្នុងជួររដ្ឋាភិបាល។ ក្រោយរៀបការតារាសម្តែងរូបនេះនឹងដឹកដៃភរិយាចេញទៅក្រេបទឹកឃ្មុំនៅលើដែនកោះម៉ាល់ឌីវ ( Maldives Islands )ដែលជាទីកន្លែគូស្នេហ៍នៅលើពិភពលោកប្រាថ្នាចង់ទៅ។ កោះម៉ាល់ឌីវ ស្ថិតនៅភាគនិរតីនៃប្រទេសឥណ្ឌា និងស្រីលង្កានៅក្នុងសមុទ្រ ... Read More »

សម្តេចតេជោ៖ ថ្ងៃនេះគឺជាខួបអាពាហ៍ពិពាហ៍ ៤១ ឆ្នាំ របស់ខ្ញុំ (៥មករា១៩៧៦-៥មករា២០១៧)

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន បានថ្លែងនៅលើហ្វេសប៊ុកកាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០១៦យ៉ាងដូច្នេះថា៖ «ថ្ងៃនេះគឺជាខួបអាពាហ៍ពិពាហ៍ ៤១ ឆ្នាំ របស់ខ្ញុំ (៥មករា១៩៧៦-៥មករា២០១៧)។ ខ្ញុំតែងតែគិតថាអ្វីដែលខ្ញុំនិងភរិយាបានឆ្លងកាត់ក្នុងសម័យសង្រ្គាមគឺពុំគួរឱ្យជឿថា ខ្ញុំអាចមានជីវិតរហូតមកដល់សព្វថ្ងៃនេះឡើយ។ ជីវិតយុទ្ធជនក្នុងភ្លើងសង្គ្រាម ពិសេសក្នុងរបបប្រល័យពូជសាសន៍ ... Read More »

សមត្ថកិច្ចខេត្តសៀមរាប ចាប់បានជនសង្ស័យជាឃាតកអារកសម្លាប់មនុស្ស៣នាក់នៅខេត្តសៀមរាប

ខេត្តសៀមរាប៖ ជនសង្ស័យជាឃាតកឈ្មោះ ជា សុខជីន អាយុ២៣ឆ្នាំ មានស្រុកកំណើតនៅស្រុករលារប្អៀរ ខេត្តកំពង់ឆ្នាំងត្រូវបានសមត្ថកិច្ចតាមចាប់ខ្លួនបានហើយ កាលពីល្ងាចថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧ ។ ជនរងគ្រោះ៣នាក់ ត្រូវបានឃាតកសម្លាប់ដល់ក្នុងបន្ទប់ជួល បណ្តាលឲ្យស្លាប់២នាក់ក្នុងថ្លុកឈាម និងម្នាក់ទៀតរបួសធ្ងន់ ... Read More »

រថយន្តកូរូឡាបុកជាមួយរថយន្តកាមរីបាឡែនត្រង់ចំណុចផ្លូវកែង បណ្ដាលឲ្យរងការខូចខាត រួចសង២០០$បញ្ចប់រឿង

ភ្នំពេញ៖ រថយន្តកាមរីបាឡែន និងរថយន្តកូរ៉ូឡា បានបើកបុកគ្នាត្រង់ចំណុចផ្លូវកែង បណ្ដាលឲ្យរងការខូចខាតទាំងសងខាង សំណាងល្អមិនបង្កគ្រោះថ្នាក់ដល់មនុស្ស។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើបានកើតឡើងនៅវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧ នៅចំណុចមុខកាសុីណូ ណាការវើល តាមបណ្ដោយផ្លូវព្រះសីហនុ កែងនិងផ្លូវសបិត ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ... Read More »

ឃាត់ខ្លួនជនសង្ស័យប្រុស ស្រី៣នាក់និងគ្រឿងញៀន២៤កញ្ចប់ រួមទាំងដកហូតទូហ្គេមបាន១

ភ្នំពេញ៖ ជនសង្ស័យប្រុសស្រី៣នាក់ និងគ្រឿងញៀនចំនួន២៤កញ្ចប់ រួមជាមួយនិងទូហ្គេមបាញ់ត្រីចំនួន១ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្ដិ៍ទន្លេបាសាក់ធ្វើការចុះបង្ក្រាប់ នៅវេលាម៉ោង១និង២០នាទីរំលង អធ្រាត្រ ឈានចូលថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧ នៅចំណុច កន្លែងទូរហ្គេមបាញ់ត្រី ផ្ទះលេខ8GAE_0 ផ្លូវសុធារស ស្ថិតក្នុងក្រុម១ ... Read More »

ប្រទះឃើញសាកសពក្នុងថ្លុកទឹកសង្ស័យស្រវឹងស្រាជោកជាំដើរធ្លាក់

ខណ្ឌពោធិ៍សាត់៖ ប្រទះឃើញសាកសព បុរសម្នាក់ក្នុងថ្លុកទឹក បង្កការភ្ញាក់ផ្អើល ដល់សំណាក់ប្រជាពលរដ្ឋនិងអាជ្ញាធរមានសមត្តកិច្ច ដែលត្រូវបានគេ សង្ស័យបណ្ដាលមកពីស្រវឹងស្រាជោកជាំ ក៏ដើរធ្លាក់ចូលថ្លុក ទឹកលង់ស្លាប់បែបនេះតែម្ដង។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១៥និង៣០នាទី ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៦ ត្រង់ចំណុចក្បែចិញ្ចើមផ្លូវចូលវត្តអូរសោម ស្ថិតក្នុងភូមិ-ឃុំអូរសោម ... Read More »

ក្រសួងសាធាណការ សហការជាមួយមន្ទីរសាធាណការខេត្តប៉ៃលិនចុះមកត្រួតពិនិត្យលក្ខណៈបច្ចេកទេសចល័តនៅខេត្តប៉ៃលិនរយៈពេល៣ថ្ងៃ

ខេត្តប៉ៃលិន ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយមន្ទីរ សាធារណការ និងដឹកជញ្ជូនខេត្តប៉ៃលិន ចុះត្រួតពិនិត្យលក្ខណៈបច្ចេករថយន្ត (ឆៀក) ដែលផុតតំណត់ ការចុះនេះមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៧ ... Read More »

កម្ពុជាបញ្ជូនកងកម្លាំង១៨៤នាក់ទៅបំពេញការងាររក្សាសន្តិភាពនៅសាធារណរដ្ឋលីបង់ក្រោមឆត្រអ.ស.ប

ភ្នំពេញ ៖ ក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧បានបញ្ជូន កងវិស្វកម្មលេខ៣៦៩ ចំនួន១៨៤នាក់ទៅ ប្តូរវេនជាមួយកងវិស្វកម្មលេខ៩៣៦ចំនួន ១៨៤នាក់ និងកងពេទ្យកម្រិតពីរលេខ ៩០៨ចំនួន៧៩នាក់ ដែលបានសម្រេចភារកិច្ចក្នុងការបំពេញបេសកកម្មថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅ សាធារណរដ្ឋលីបង់ ... Read More »

ការកែលម្អប្រព័ន្ធនិងដាក់លូរបស់អាជ្ញាធរខេត្តរតនគិរីរងការរិះគន់ពីប្រជាពលរដ្ឋថារំខានដល់ការរកស៊ី

ខេត្តរតនគិរី៖ ប្រជាពលរដ្ឋក្នុងក្រុងបានលុងខេត្តរតនគិរីបានសាទរចំពោះអាជ្ញាធរ ខេត្តរតនគិរីដែលបានស្ថាបនាកែលម្អក្រុងបានលុងឲ្យមានសោភណភាព ដើម្បីទាក់ ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ពិសេស ការកែប្រព័ន្ធលូរំដោះទឹកភ្លៀងនៅរដូវវស្សាកុំឲ្យស្ទះដក់ទឹក ។ ក៏ប៉ុន្តែការកែជីកប្រឡាយដាក់លូរួចទុកចោលមិនលុបច្រើនថ្ងៃខែធ្វើឲ្យប្រជាពលរដ្ឋរិះគន់យ៉ាងខ្លាំង ដែលធ្វើឲ្យ ប៉ះពាល់ដល់ការប្រកបមុខ របរ និងចូលទៅ លំនៅឋាន ... Read More »

ជនសង្ស័យពាក់ព័ន្ធគ្រឿងញៀនជាង១០០នាក់ត្រូវឃាត់ខ្លួននិងបញ្ជូនមកតុលាការក្រុងភ្នំពេញ

ភ្នំពេញ ៖ ក្រោយពីចាប់បើកយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់រយៈពេល៦ ខែបានចាប់ផ្តើមកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៧នេះ គិតត្រឹមថ្ងៃទី៤ ខែមករា ពោលគឺមានរយៈពេល៤ថ្ងៃប៉ុណ្ណោះយ៉ាង ហោចណាស់មានជនសង្ស័យប្រមាណ ជាង១០០នាក់ មកពី៦ខណ្ឌ នៃរាជធានី ភ្នំពេញ ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន ... Read More »

រដ្ឋមន្ត្រីក្រសួងបរិស្ថានអនុញ្ញាតឱ្យលោក Nick Beresford ចូលជួបពិភាក្សាការងារ

ភ្នំពេញ ៖ លោក សាយ សំអាល់ រដ្ឋ មន្ត្រីក្រសួងបរិស្ថានបានអនុញ្ញាតឱ្យលោក Nick Beresford នាយកកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ប្រចាំព្រះ រាជាណាចក្រកម្ពុជាចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធនឹងកិច្ច សហប្រតិបត្តិការក្នុងក្របខ័ណ្ឌកិច្ចគាំពារបរិស្ថាន ... Read More »

ខេត្តស្ទឹងត្រែងមានភារកិច្ចជាម្ចាស់ផ្ទះបុណ្យទន្លេនាចុងខែមីនា

ភ្នំពេញ៖ មានការជួបជុំគ្នាពិភាក្សាការងារស្តីពីការរៀបចំធ្វើបុណ្យទន្លេក្រោមអធិបតីភាពលោកបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍និងលោក មុំ សារឿន អភិបាលខេត្តស្ទឹងត្រែងនាថ្ងៃទី២ ខែមករា ឆ្នាំ២០១៧កន្លងទៅនេះដើម្បីពិភាក្សាអំពីការត្រៀមរៀបចំព្រឹត្តិការណ៍បុណ្យទន្លេ នៅចុងខែមីនា ឆ្នាំ២០១៧ ខាងមុខនៅ ក្នុងខេត្តស្ទឹងត្រែង។ លោកបណ្ឌិត ... Read More »

ក្រមុំខេត្តរតនៈគិរីម្នាក់លង់ស្នេហ៍កំលោះជាងដែកខេត្តកំពង់ស្ពឺ ត្រូវម្តាយខាងស្រីប្តឹងសមត្ថកិច្ចចាប់ខ្លួនខាងប្រុស

ខេត្តរតនៈគិរី៖ ក្រមុំនៅខេត្តរតនៈគិរីម្នាក់ទំនងជាលង់ស្នេហ៏តាមហ្វេសបុកជាមួយនឹងកំលោះជាងដែកនៅខេត្តកំពង់ស្ពឺរហូតក្រមុំនៅខេត្តរតនៈគិរីម្នាក់នេះបង្ខំចិត្តចុះចោលផ្ទះមករស់នៅជាមួយនឹងកំលោះនៅឯខេត្តកំពង់ស្ពឺអស់រយៈពេលជាច្រើនខែ ហើយត្រូវបានអាណាព្យាបាលខាងស្រីជ្រួលច្របល់ ប្តឹងសមត្ថកិច្ចឈានដល់ការឃាត់ខ្លួនខាងប្រុសបញ្ជូនទៅសួរនាំនៅឯខេត្តរតនៈគិរី។ លោក ឃឹម ចាន់ពិសី ប្រធានការរិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការដ្ឋាននគរបាលខេត្តរតនៈគិរីបានប្រាប់អ្នកយកព័ត៌មាននគរវត្តតាមទូរស័ព្ទនៅរសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧ ថា ពិតជាមានករណីកូនក្រមុំអ្នកខេត្តរតនៈគិរីចេញពីផ្ទះទៅជួបកំលោះនៅឯខេត្តកំពង់ស្ពឺនោះពិតមែន ហើយពេលនេះសមត្ថកិច្ចបានឃាត់ខ្លួនបញ្ជូនមកខេត្តរតនៈគិរី តែមិនទាន់មកដល់នៅឡើយទេនៅរសៀលថ្ងៃទី៤ ... Read More »

ឈិន ម៉ានិច្ច ហង្សមាសលើកតម្កើង

ភ្នំពេញ ៖ ម្ចាស់ពាន Cambodian Idol រដូវកាលទី២ កញ្ញា ឈិន ម៉ានិច្ច ត្រូវបានផលិតកម្មរស្មីហង្សមាសលើកតម្កើងភ្លាមៗក្រោយលើកពានមិនដល់មួយ សប្តាហ៍ផង។ បទចម្រៀងថ្មីរបស់នាងត្រូវបានប្រកាសចេញកាលពីពេលថ្មីៗកន្លងទៅនេះនិងទទួលបានការគាំទ្រច្រើនពី ទស្សនិកជន ។ ឈិន ... Read More »

ខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបងចាប់ផ្តើមបើកយុទ្ធនាការបង្រ្កាបគ្រឿងញៀនក្នុងវិធានការប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី១ ឃាត់ខ្លួនជនសង្ស័យគ្រឿងញៀនសរុប៨នាក់

ខេត្តបន្ទាយមានជ័យ-បាត់ដំបង៖ ខេត្តបន្ទាយមានជ័យនិងខេត្តបាត់ដំបងជាប់ព្រំដែនកម្ពុជា -ថៃបានចេញប្រតិបត្តិការ បង្រ្កាបគ្រឿងញៀនអនុវត្ត តាមគោលការណ៍ដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា ទៅលើវិធានការប្រយុទ្ធ ប្រឆាំងគ្រឿងញៀនលើកទី១ រយៈពេល៦ខែ ដើម្បីកាត់ផ្តាច់នូវការផ្គត់ផ្គង់គ្រឿងញៀន ការលក់ចែកចាយ និងប្រើប្រាស់ថ្នាំញៀន ខុសច្បាប់។ប្រតិបត្តិការបង្រ្កាបគ្រឿងញៀននៅខេត្តទាំង២មានរយៈពេល២ថ្ងៃជាប់គ្នាគេមើលឃើញថា កម្លាំងនគរបាលបង្រ្កាបឃាត់ខ្លួនជនសង្ស័យសរុប៨នាក់ ដកហូតបានថ្នាំញៀនមួយចំនួនធំ។ ប្រតិបត្តិការនៅខេត្តបន្ទាយមានជ័យបានចាប់ផ្តើមបង្រ្កាបនៅក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែតដែលជាតំបន់ស្មុគស្មាញនៃគ្រឿងញៀន ... Read More »

បង្រ្កាបរថយន្តដឹកឈើ០៣គ្រឿងនៅស្រុកក្រគរប្រគល់ឲ្យមន្រ្តីជំនាញ

ខេត្តពោធិ៍សាត់៖ កម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ សហការជាមួយកំលាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកក្រគរ ចុះប្រតិបត្តិការត្រឹមតែរយៈពេល០២ថ្ងៃ បង្រ្កាបរថយន្តដឹកឈើខុសច្បាប់ស្តីពីរដ្ឋបាលព្រៃឈើចំនួន ០៣គ្រឿង ប្រគល់ឲ្យមន្រ្តីជំនាញរដ្ឋបាលព្រៃឈើចាត់ការបន្ត។ ប្រភពព័ត៌មានពីកំលាំងចុះប្រតិបត្តិខាងលើបានឲ្យដឹងថា នៅវេលាម៉ោង១១និង៣០នាទីថ្ងៃទី០២ ខែមករា ឆ្នាំ២០១៦ នៅចំណុចអំពិលផ្អែម ស្ថិតក្នុងភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ... Read More »

អាជ្ញាធរដោះលែងស្ត្រីថៅកែវីងក្នុងភាពមិនច្បាស់លាស់ធ្វើឲ្យអតិថិជនជ្រួលច្របល់

ខេត្តបាត់ដំបង៖ ស្ត្រីថៅកែផ្ទះវេរលុយវីងនៅស្រុកមោងឫស្សី ខេត្តបាត់ដំបង ដែលត្រូវនគរបាលចាប់ខ្លួនក្រោមភ្លើងខៀវរបស់ព្រះរាជអាជ្ញាសាលាដំបូងខេត្តបាត់ដំបងនោះ ត្រូវបានគេដោះលែងស្ងាត់ៗហើយ ។ ប្រការនេះធ្វើឲ្យអតិថិជនកំពុងជ្រួលច្របល់អំពីបញ្ហាលុយកាក់របស់ខ្លួន ។ គួរបញ្ជាក់ថា៖ ប្រជាពលរដ្ឋម្ចាស់ ប្រាក់ដែលកូនចៅផ្ញើមកពីប្រទេសថៃចេះ តែមានចម្ងល់ថា ហេតុអ្វីបានជាថៅកែ ទីតាំងវេរលុយវីងនៅស្រុកមោងឫស្សីមិន បើកប្រាក់បញ្ញើឲ្យអតិថិជន? ... Read More »

រថយន្តហ៊ីយ៉ាន់ដាយមួយគ្រឿងដឹកចំណីសត្វម្ចាស់ងងុយដេករេចង្កូតធ្លាក់ប្រឡាយ

ខេត្តប៉ៃលិន៖ បុរសម្នាក់បើកបររថយន្តងងុយដេក រេចង្កូតទៅបុកដុំថ្មធំធ្លាក់ចូលប្រឡាយអត់ទឹកក្រឡាប់ផ្ងារជើងក្អួតចេញការ៉ុងចំណីសត្វឲ្យភ្ញាក់ផ្អើលមួយបានកើតឡើង ដោយសាររថយន្តប្រភេទយីឌុបមួយគ្រឿង បានរេចង្កូតធ្លាក់ទៅក្នុងប្រឡាយអត់ទឹក ហើយជ្រុលទៅបុកនឹងដុំថ្មធំៗក្រឡាប់ផ្ងារជើង ត្រង់ចំណុចផ្លូវកោង ខណៈម្ចាស់ងោកមួយភាំង ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៥ និង៣០ នាទីល្ងាច ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៧ ... Read More »

ឆេះធុងស្តុកប្រេងខ្មៅទាំងថ្ងៃនៅកៀនស្វាយ

ខេត្តកណ្តាល:ទីតាំងចម្រេញប្រេងខ្មៅមួយកន្លែងស្ថិតនៅចំងាយប្រមាណជាង២គីឡូម៉ែត្រពីភូមិប្រជាពលរដ្ឋបានជួបហេតុការឆេះធុងស្តុកប្រេងទើបនិងចម្រេញរួចតែមិនបង្កអោយមានអ្នករងរបួសឡើយ ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២រសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧ នៅចំណុចភូមិពពាលខែ២ ឃុំដីឥដ្ឋ ស្រុកកឿនស្វាយ ខេត្តកណ្តាល ។ ម្ចាស់ទីតាំងមានឈ្មោះច្រឹក វ៉ាន់ថន ភេទប្រុស អាយុ៥៥ឆ្នាំ មានទីលំនៅភូមិព្រែកសំរោង ... Read More »

ជនជាតិចិន២នាក់បើករថយន្ដឡិចស៊ីសបុករបាំងថ្មពុះចែកទ្រូងផ្លូវរងការខូចខាត

ភ្នំពេញ៖ បុរសជនជាតិចិន២នាក់បើក រថយន្ដឡិចស៊ីស RX330 មួយគ្រឿងក្នុង ល្បឿនលឿនមិនប្រយ័ត្នបានជ្រុលទៅបុក របាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យរថយន្ដខូចខាតផ្នែកខាងមុខស្ទើរទាំង ស្រុង។ ចំណែករបាំងថ្មពុះចែកទ្រូងផ្លូវខូចខាតបន្តិចបន្តួច។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២៣និង ២០នាតីយប់ ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៧ ... Read More »

រថយន្តឡិចស៊ីសបុកតកន្ទុយរថយន្ត២គ្រឿងបណ្តាលឲ្យខ្ទេចមួយចំហៀង

ភ្នំពេញ៖ ជនជាតិចិនស្រវឹងស្រាជោកជាំបើករថយន្តបង្កម៉ាកឡិចសុីសRX300 ពណ៌ស្ករបើកទៅបុករថយន្តឡិចស៊ីសRX 330 ពីក្រោយដែលឈប់នៅស្តុប ហើយ រុញទៅបុករថយន្តមួយគ្រឿងទៀតម៉ាករ៉េវ៤បណ្តាលឲ្យខូចខាតខ្ទេចអស់មួយចំហៀងខាងឆ្វេង។ ហេតុការណ៍នេះបង្កឲ្យការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៩និង២០នាទីយប់ថ្ងៃទី៣ខែមករា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវព្រះ មុនីវង្សនៅចំណុចជិតធនាគារកាណាឌីយ៉ាស្ថិតនៅក្នុងសង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ។ តាមប្រភពព័ត៌មានពីសាក្សីដែលឃើញហេតុការណ៍នេះបានឲ្យដឹងថា មុនពេល ... Read More »

រើកកាយបន្ទប់គេលួចទូរស័ព្ទ ម្ចាស់មកទាន់ស្រែកចាប់បានប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវប្រជាពលរដ្ឋ និងម្ចាស់បន្ទប់ជួលព័ទ្ធចាប់ បន្ទាប់ពីជននេះសង្ស័យថា បានចូលក្នុងបន្ទប់ជួលគេធ្វើសកម្មភាពរើកកាយក្នុងបំណងលួចទូរស័ព្ទ ប៉ុន្តែស្របពេលនោះម្ចាស់បន្ទប់មកទាន់ក៏ស្រែកផ្អើលឆោឡោតែម្តង ។   ហេតុការណ៍នេះបានកើតឡើងកាលពីរសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ... Read More »

បុរសម្នាក់លោតពីលើស្ពានអាកាស៧មករារងរបួសធ្ងន់

ភ្នំពេញ: បុរសម្នាក់បានលោតពីលើស្ពានអាកាស៧មករាចុះមកក្រោមហើយនិយាយស្តីមិនដឹងមូលហេតុបង្កការភ្ញាក់ផ្អើលដល់ប្រជាការពារមេភូមិនិងអ្នកធ្វើដំណើរតាមផ្លូវកាលពីវេលាម៉ោង១២និង២០នាទីថ្ងៃត្រង់ ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧ ស្ថិត នៅក្រោមស្ពានអាកាស៧កមរា ខាងលិច ស្ថិតក្នុងភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែន សុខ រាជធានីភ្នំពេញ។ តាមសាក្សីជាអ្នករត់ម៉ូតូឌុបនិងរ៉ឺម៉កម៉ូតូនៅស្ថានីយប្រេងឥន្ធនៈកាល់តិចបានឲ្យ ដឹងថា ... Read More »