ព័ត៌មានទាន់ហេតុការណ៍៖

សង្គម

ប្រជាពលរដ្ឋវាយកម្ទេចរថយន្តCRV និងម្ចាស់ ខណៈបើកបង្កគ្រោះថ្នាក់ មិនទទួលខុសត្រូវ

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាឡើងជោកជាំ បានបើករថយន្តបង្កម៉ាកCRVមួយគ្រឿង ទៅបុកម៉ូតូMSXពីក្រោយ បណ្ដាលឲ្យខូចខាត និងយុវជន៣នាក់រងរបួសបន្តិចបន្តួច តែរថយន្តបង្កបានបើករត់ទាំងម៉ូតូនៅពីក្រោម ធ្វើឲ្យប្រជាពលរដ្ឋឃើញដូច្នេះនាំគ្នាដេញតាម ហើយខឹងវាយទាំងម្ចាស់ និងរថយន្តបង្កឡើងខ្ទេចស្ទើរទាំងស្រុង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច នៅវេលាម៉ោង១០និង១៥នាទីយប់ ថ្ងៃទី៥ ... Read More »

រថយន្តឡិចស៊ីស RX330 បុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យកង់ទើរជាប់ទៅមុខលែងរួច

ភ្នំពេញ ៖ បុរសម្នាក់រថយន្តឡិចស៊ីសRX330 មួយគ្រឿង បានបើកបរសង្ស័យស្រវឹង ហើយធ្វើដំណើក្នុងល្បឿនលឿន ក៏ជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលអោយរថយន្តដាច់កាឡេកង់មុខខាងឆ្វេងគងនៅលើរបាំងថ្មទៅមុខលែងរួច សំណាងល្អមិនបង្កគ្រោះថ្នាក់ដល់អ្នកដំណើនិងខ្លួនឯង។ ហេតុការណ៍នេះដែរបានកើតឡើងនៅវេលាម៉ោង ៩និង១០នាទីយប់ ថ្ងៃទី៥ ខែមករា ឆ្នាំ ២០១៧ នៅចំណុចមុខមជ្ឈមណ្ឌលម៉ង់ឌីយ៉ាល់ ... Read More »

ផ្ទុះអាវុធ២គ្រាប់ដេញចាប់យុវជនម្នាក់ក្នុងចំណោម២នាក់់ស្មានថាចោរផ្អើលសមត្ថកិច្ចខណ្ឌសែនសុខ

ភ្នំពេញ៖ មានករណីផ្ទុះអាវុធចំនួន២គ្រាប់ ដេញចាប់យុវជនម្នាក់ ក្នុងចំណោម២នាក់ ដោយស្មានថា ជាក្រុមចោរប្លន់ធ្វើអោយភ្ញាក់ផ្អើលដល់សមត្ថកិច្ចស្ទើមួយខណ្ឌសែនសុខ ព្រោះតែរូបគេគ្មានលុយអោយម្ចាស់ម៉ូតូកង់បីហើយក៏នាំគ្នាចុះរត់។ ហេតុការណ៍នេះ បានភ្ញាក់ផ្អើនេះបានកើតឡើងកាលពីវេលាម៉ោង៧និង៤៥នាទីយប់ ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧ នៅចំណុចផ្លូវបេតុង ភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ... Read More »

ច្នៃម៉ូដខោអាវទាក់សម្តីគ្នាជនជាតិចិនលីប៉័ងតោដេញកាប់ថៅកែផ្អើលសមត្ថកិច្ច

ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់ខឹងថៅកែ រោងចក្ររឿងធ្វើម៉ូតខោអាវទាក់សំដីគ្នា មួយម៉ាតពីរម៉ាត់ទាញកាំបិតប៉័ងតោដេញកាប់ថៅកែរោងចក្រ រងរបួសស្រាល ។ ហេតុការណ៍ភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥និង៥០នាទីល្ងាច ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅក្នុងហាងលក់កាហ្វេក្នុងបុរី “ញូថោន” ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ... Read More »

នគរបាលខេត្តបាត់ដំបងឃាត់ខ្លួនបក្ខពួកមុខសញ្ញាចោរប្លន់២នាក់ទៀត ក្រោយពីក្រុមបក្ខពួកចោរប្លន់៣នាក់ត្រូវបានឃាត់ខ្លួនរួចហើយ

ខេត្តបាត់ដំបង៖ មុខសញ្ញាបក្ខពួកចោរប្លន់ប្រដាប់អាវុធ២នាក់ទៀតហើយ ត្រូវបាននគរបាលនៃក្រុមបង្រ្កាបង្រ្កាប ដឹកនាំកម្លាំងដោយលោកអនុសេនីយ៍ឯក ឈឿង គឹមសុង នាយផ្នែកនគរបាលក្រុមបង្ការបង្រ្កាបនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោកឧត្តមសេនីយ៍ត្រី ជេត វណ្ណីស្នងការរងទទួលផែនព្រហ្មទណ្ឌ បានធ្វើការបង្រ្កាបចាប់ឃាត់ខ្លួន អនុវត្តតាមដីការតុលាការខេត្តសៀមរាប និងខេត្តឧត្ថរមានជ័យ ក្នុងករណីអំពើប្លន់ប្រដាប់អាវុធនៅខេត្តបាត់ដំបង សៀមរាប ... Read More »

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែតបញ្ជាក់ច្បាស់ថាកីឡាកងទ័ពមិនដើម្បីគំរាមកំហែងអ្វីឡើយ

ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការរងកងទ័ពជើងគោកបានបញ្ជាក់ថា កីឡាកងទ័ពមិនដើម្បីគំរាមកំហែងនរណាម្នាក់ ឬបង្ហាញសាច់ដុំផ្នែកយោធាណាមួយ ឡើយ វាគ្រាន់តែជាការប្រកួតកីឡាកងទ័ពដែលត្រូវធ្វើឡើងប្រចាំឆ្នាំ ជិត១០ឆ្នាំកន្លង មកនេះ ។ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយពិធីក្រុងពាលីដើម្បីបើកការប្រកួតកីឡាកងយោធពលខេមរភូមិន្ទ ... Read More »

មេពន្ធដារស្រុកសណ្តាន់បង្ខំឲ្យរាស្រ្តលក់បន្លែបង់ពន្ធ

ខេត្តកំពង់ធំ ៖ អ្នកលក់ដូរកំប៉ិកកំប៉ុកនៅ ភូមិអូរពក(99) ឃុំមានរឹទ្ធ ស្រុកសណ្តាន់ បាននិយាយថា មេពន្ធដារស្រុកសណ្តាន់ខេត្តកំពង់ធំមកប្រមូលពន្ធពីពួកគាត់ក្នុង មួយឆ្នាំៗដោយមិនអាសូរពួកគាត់រកអង្ករច្រកឆ្នាំងសឹងមិនបានទេ ដឹងតែបង្ខំឲ្យបង់ លុយ ហើយលើកហេតុផលថាលុយទាំង នោះយកទៅធ្វើផ្លូវ ។ អ្នកភូមិបន្តថា ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបប្រធានក្រុមហ៊ុន Guangzhou R&F Co.Ltd

ភ្នំពេញ ៖ នៅវិមានសន្តិភាព នារសៀល ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៧នេះ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះ រាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យ ... Read More »

សមត្ថកិច្ចថៃចាប់ពលករខ្មែរម្នាក់ក្នុងចំណោម២៤នាក់ចូលកាប់ឈើគ្រញូងក្នុងឧទ្យានជាតិថៃ

ប្រទេសថៃ៖ ពលករខ្មែរ២៤នាក់បាននាំគ្នាចូលលួចកាប់ឈើគ្រញូងនៅក្នុងឧទ្យាន ជាតិថៃតម្លៃជាង១លានបាតតែត្រូវសមត្ថកិច្ចឃាត់ខ្លួនបានម្នាក់កាលពីរំលង អធ្រាត្រឈានចូលថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧ នៅក្នុងខេត្តណាក់ខនរ៉ាចសីមា ប្រទេសថៃ ។ យោងតាមមន្ដ្រីថៃដែលផ្ដល់ព័ត៌មាន មកមន្ដ្រីនគរបាលកម្ពុជាជាប់ព្រំដែនបានបញ្ជាក់ថា ជនជាតិខ្មែរម្នាក់ក្នុងចំណោម បក្ខពួកទាំង២៤នាក់ត្រូវបានទាហានថៃ ឃាត់ខ្លួនរួមជាមួយឈើគ្រញូងដែលមានតម្លៃប្រមាណជាង១លានបាត ខណៈដែល ... Read More »

លទ្ធផល​ជួញដូរ​គ្រឿងញៀន​ជិត​៣គីឡូក្រាម​ តុលាការ​ផ្តន្ទា​ទោស​ស្ត្រី​ថៃ​ម្នាក់​ដាក់​ពន្ធនាគារ​មួយ​ជីវិត​

ភ្នំពេញ: ស្ត្រីជនជាតិថៃម្នាក់ ត្រូវបានលោក ហេង កេសរោ ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧ ប្រកាសសាលក្រមផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត និងពិន័យ៦០លានរៀល ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនជិត៣គីឡូក្រាម ។ លោកចៅក្រម ហេង ... Read More »

ស្រវឹងស្រាបើកម៉ូតូចូលគោយន្តធ្លាយពោះវៀនស្លាប់យ៉ាងរន្ធត់

ខេត្តរតនគិរី៖ យុវជនម្នាក់បានស្លាប់ធ្លាយចេញពោះវៀនមកក្រៅយ៉ាងអាណោចអាធ័មបំផុត។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់មួយនេះបានកើតឡើងរវាងគោយន្តកែច្នៃ បុកម៉ូតូ កាលពីវេលាម៉ោង៥នឹង២០នាទីល្ងាច ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧ ត្រង់ចំណុចទុលមុខចំការឈ្មោះ ភូ យោង លើកំណាត់ផ្លូវជាតិលេខ៧៨ ស្ថិតនៅភូមិ១ ឃុំឡាមិញ ស្រុកបកែវ ... Read More »

សមត្ថកិច្ចនិងរដ្ឋបាលព្រៃឈើបង្ក្រាបកន្លែងឈ្មួញលាក់ឈើ២កន្លែងរឹបអូសឈើស្រឡៅនិងផ្ចឹក៩,៥៩៧ម៉ែត្រគូប

ខេត្តព្រះវិហារ ៖ សមត្ថកិច្ចជំនាញរដ្ឋ បាលព្រៃឈើកំពង់ស្រឡៅ ម្លូព្រៃ និងកម្លាំងសមត្ថកិច្ចស្រុកដឹកនាំដោយលោកសេងលាងនាយសង្កាត់កំពង់ស្រឡៅម្លូព្រៃឆែប និងប្រធានភូមិរួមទាំងមេឃុំបានចុះរឹបអូស ឈើប្រភេទផ្តៀកនិងផ្ចឹកដែលឈ្មួញលាក់ទុកចំនួនពីរកន្លែងបានជាង៩ម៉ែត្រគូបកាលពីល្ងាចថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧ នៅតាម បណ្តោយផ្លូវជាតិលេខ៩ស្ថិតនៅភូមិពោធិ៍ទាប ឃុំម្លូព្រៃមួយ ស្រុកឆែប ខេត្តព្រះវិហារ ... Read More »

បុរសមានប្រពន្ធច្រើនស្រីក៏ច្រើនចុងក្រោយពេលផ្ទុកមេរោគអេដស៍ដេកឈឺម្នាក់ឯងគ្មានអ្នកមើលថែ

ភ្នំពេញ៖ បុរសម្នាក់មានជំងឺអេដស៍រូបកាយស្គមស្គាំងតូចចិត្តអត់មានប្រពន្ធកូនជួយមើលថែបានសម្រេចចិត្តចងកសម្លាប់ខ្លួន នឹងក្បាលគ្រែស្លាប់បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី៥ ខែមករាឆ្នាំ២០១៧ នៅផ្ទះលេខ ១៦៥E ក្រុមទី៤ ភូមិ-សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។ បុរសដែលចងកធ្វើអត្តឃាតបញ្ចប់ ជីវិតនោះមានឈ្មោះ គឹម ម៉ឺយ ... Read More »

លោក សាយ សំអាល់ ជួបប្រជុំជាមួយគណៈកម្មការទី៣នៃរដ្ឋសភា

ភ្នំពេញ៖ កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧ លោក សាយ សំអាល់ រដ្ឋមន្ត្រី ក្រសួងបរិស្ថានបានដឹកនាំគណ:ប្រតិភូ ក្រសួងបរិស្ថានចូលជួបប្រជុំជាមួយគណ:កម្មការផែនការវិនិយោគកសិកម្ម អភិ វឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក (គណ:កម្មការទី៣) ... Read More »

នគរបាលខេត្តប៉ៃលិនបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្ស៥នាក់ និងវត្ថុតាង

ខេត្តប៉ៃលិន៖ កាលពីវេលាម៉ោង០១និង១៥នាទី រំលងអធ្រាត្រ ថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៧ ដោយក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រី ជា ចាន់ឌិនស្នងការនគរបាលខេត្តប៉ៃលិនបានបញ្ជាឲ្យកម្លាំងផែននគរបាលប្រឆាំងបទល្មើសគ្រឿងញៀនឲ្យលោកអនុសេនីយ៍ទោអៀប វិសាល នាយរងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំកម្លាំងចុះបង្ក្រាបផ្ទាល់ក្នុងករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ចំនួន ០១កន្លែង និងបានឃាត់ខ្លួនជនសង្ស័យបានចំនួន ... Read More »

រដូវរំហើយមកដល់អគ្គីភ័យឆេះតូបអាជីវករខ្មែរក្នុងផ្សាររុងក្លឿ និងតូបលក់ដូររបស់ក្រុមអាជីវករនៅមាត់សមុទ្រខេត្តព្រះសីហនុ

ក្រុងប៉ោយប៉ែត៖ តូបអាជីវករខ្មែរនៅ ក្នុងផ្សាររុងក្លឿកាលពីព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧ បានរងនឹងអគ្គិភ័យឆាបឆេះ បំផ្លាញសម្ភារក្នុងតូបលក់ដូរទាំងស្រុង ប៉ុន្តែ មិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់អាជីវករ លក់ដូរនៅទីនោះទេ ។ ករណីអគ្គិភ័យនេះសមត្ថកិច្ចនិងអាជ្ញាធរថៃ-កម្ពុជានៅមិនទាន់សន្និដ្ឋានពីមូល ហេតុនិងចំនួនទឹកប្រាក់ការខូចខាតប៉ុន្មាននោះទេគ្រាដែលមានការសន្និដ្ឋានពីក្រុមអាជីវករលក់ដូរនៅផ្សារនេះថា ករណីភ្លើង ឆេះតូបអាជីវករខាងលើនេះអាចបណ្តាលមកពីទុស្សេចរន្តអគ្គិសនីឬក៏បណ្តាលមកពីម្ចាស់តូបដុតធូប ... Read More »

ពលរដ្ឋខ្មែររាប់រយនាក់បាតុកម្មតវ៉ាឱ្យទាហានថៃបើកច្រកព្រំដែនឲ្យទៀងទាត់ពេលវេលា កុំឱ្យប៉ះពាល់ការប្រកបមុខរបររកស៊ីរបស់ពួកគាត់

ខេត្តបាត់ដំបង៖ ពលរដ្ឋខ្មែររាប់រយនាក់ដែលប្រកបមុខរបរលក់ដូរនៅផ្សារថៃ ខៅឌីន នាំគ្នាធ្វើបាតុកម្មនៅខាងមុខច្រកតំបន់ភ្នំដី ស្ថិតក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង ឈមនិងស្រុកខ្លងហាត ខេត្តស្រះកែវ បង្កឱ្យមានការកកស្ទះចរាចរណ៍ជាច្រើនម៉ោង ។ ពលរដ្ឋខ្មែរទាំងនោះទាមទារតវ៉ា ទៅនិងទាហ៊ានថៃ បានធ្វើឡើងនៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧ ... Read More »

ឈរផ្អែកសសរផ្ទះចំតំណខ្សែភ្លើងឆ្លងចរន្តអគ្គីសនីឆក់ស្លាប់

ខេត្តពោធិ៍សាត់៖ ក្មេងជំទង់ម្នាក់ឆ្លងចរន្តអគ្គីសនីឆក់ស្លាប់យ៉ាងអាណោចអាធ័ម ខណៈក្មេងរងគ្រោះឈរផ្អែកនឹងសសរក្រោមផ្ទះចំតំណខ្សែភ្លើង។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១៨និង៤៥នាទី ថ្ងៃទី០៤ ខែមករា ២០១៧ ត្រង់ចំណុចលេខ(១៤៥១០.៨៥២៨៨) ស្ថិតក្នុងភូមិផ្សារ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ប្រភពព័ត៌មានពីមូលដ្ឋានកងរាជអាវុធហត្ថស្រុកក្រគរបានឲ្យដឹងថា ក្មេងប្រុសជំទង់រងគ្រោះត្រូវបានគេស្គាល់ឈ្មោះ អេង ... Read More »

យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ នៅខេត្តរតនគិរី ត្រូវបានអាជ្ញាធរគ្រប់គ្រងសកម្មភាពមីនចុះពិនិត្យមើលនឹងបោសសម្អាត នៅស្រុកកូនមុំ

ខេត្តរតនគិរី៖ នៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧ លោក ទេសរដ្ឋមន្ត្រី លី ធុជ អគ្គលេខាធិការអាជ្ញាធរមីន លោក វិល លៀម អាដេត អគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា ... Read More »

ប្រធានាធិបតីកូរ៉េខាងត្បូងអវត្តមានជាលើកទីពីរនៅក្នុងតុលាការ

ប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី Park GeunHyeជាថ្មីម្តងទៀត បានអវត្តមាននៅក្នុងសាវនាការដេញដោលរបស់តុលាការធម្មនុញ្ញនាថ្ងៃទី៥ខែមករាឆ្នាំ២០១៧ ដើម្បីត្រួតពិនិត្យ និងផ្តាន្ទាទោសប្រធានាធិបតី។ សារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូងបានផ្សាយថា លោកស្រីផាក បានស្នើរឲ្យមានវត្តមាននៅក្នុងតុលាការដើម្បីផ្តល់ចម្លើយ ប៉ុន្តែលោកស្រីមិនមានវត្តមាននោះឡើយ នៅក្នុងការបើកសាវនាការជាលើកទីពីរ។ កាលពីថ្ងៃទី៣ ខែមករា កន្លងមកតុលាការធម្មនុញ្ញកូរ៉េខាងត្បូង ... Read More »

​ស្ត្រីម្នាក់រត់ទៅប្តឹងនគរបាលចោមចៅសុំការអន្តរាគមន៍បន្ទាប់ពីប្តីវាយទារលុយ

  ភ្នំពេញ ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបន្ទាប់ពីស្ត្រីម្នាក់បានស្រែកយំ រត់មកប្តឹងសមត្ថកិសុំការជួយអន្តរាគមន៍ បន្ទាប់ពីបុរសជាប្តីចិត្តអប្រិយបានវាយធ្វើបាប និងទារលុយដែលទើបនិងឲ្យ ។ ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅភូមិអង្គ សង្កាត់ចោមចៅ ... Read More »

ឃាត់ខ្លួនមេអាប៉ោងម្នាក់ ក្នុងចំណោម៦នាក់ដែលជាអ្នកកាងល្បែងហ្គេមបាញ់ត្រីនៅមុខពេទ្យលោកសង្ឃ

ភ្នំពេញ ៖ បុរសម្នាក់ដែលគេស្គាល់ថា ជាមេអាប៉ោង និងជាអ្នកកាងល្បែងស៊ីសងហ្គេមប៉ាញ់ត្រីនៅប្លុកមុខមន្ទីរពេទ្យលោកសង្ឃ រួមនឹងមនុស្ស៥ នាក់ផ្សេងទៀតដែលប្រើប្រាស់គ្រឿងញៀនត្រូវកម្លាំងនគរបាលនៃអធិការដ្ឋានខណ្ឌសែនសុខឃាត់ខ្លួន ក្នុងយុទ្ធនាការបង្ក្រាបគ្រឿងញៀន ។ ការចុះបង្ក្រាបនឹងឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង១៨និង០០នាទីល្ងាច ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧ នៅចំណុចមុខមន្ទីរពេទ្យលោកសង្ឃភូមិបុរីកម្មក(អតីតភូមិត្រពាំងឈូក)សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ... Read More »

មនុស្ស១០នាក់ពាក់ព័ន្ធគ្រឿងញៀន ត្រូវតុលាការសម្រេចឃុំខ្លួនទាំងអស់

ខេត្កកណ្ដាល:មនុស្សប្រុសស្រី១០នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ត្រូវបានតុលាការខេត្តកណ្ដាល សម្រេចកាលពីរសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧ ឃុំខ្លួនដាក់ពន្ធនាគារទាំងអស់ ពោលគឺគ្មានការលើកលែងម្នាក់ឡើយ ។ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវយុទ្ធនាការបង្ក្រាបគ្រឿងញៀនរយៈពេល៦ ចាប់ខែមករា ឆ្នាំ២០១៧ ។ គ្រាន់តែយុទ្ធនាការនេះ ... Read More »

គ្រឿងញៀនជិត២០០កញ្ចប់ ត្រូវកម្លាំងនគរបាលខណ្ឌដូនពេញបង្រ្កាប

ភ្នំពេញ៖ ក្រោយពីបើកប្រជុំគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ដាក់ផែនការបង្រ្កាបនិងទប់ស្កាត់បទល្មើស លួច ឆក់ ប្លន់ ល្បែងសុីសងគ្រប់ប្រភេទរួមនិងគ្រឿងញៀន មកដោយមានលោកសុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ រួចមកលោកហួត ចាន់យ៉ារ៉ាន់ អធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានដាក់បញ្ជាឲ្យកម្លាំងនគរបាលប៉ុស្តិ៍ស្រះចក ចុះប្រតិបត្តិការតំបន់ស្មគស្មាញ់ ... Read More »

លោកយី វាសនាចុះធ្វើតេស្តកីឡាអត្តពលកម្មជនពិការ ត្រៀមអាស៊ានប៉ារ៉ាហ្គេមនៅម៉ាឡេស៊ី

ភ្នំពេញ៖ ប៉ុន្មានថ្ងៃដើមខែមករាឆ្នាំ២០១៧នេះ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានកំពុងខិតខំធ្វើតេស្តជ្រើសរើសកីឡាករកីឡាការិនីល្អៗសម្រាប់ប្រមូលផ្តុំហ្វឹកហាត់ ត្រៀមចេញទៅប្រកួតអាស៊ានប៉ារ៉ាហ្គេមលើកទី៩ នៅប្រទេសម៉ាឡេស៊ី នាខែកញ្ញា ឆ្នាំ២០១៧ខាងមុខនេះ។ នេះបើតាមការអះអាងរបស់លោក យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា កាលពីព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០១៦ ... Read More »

សមាជិកក្រុមប្រឹក្សាស្រុកព្រៃនប់ម្នាក់រងការរិះគន់ថាបានសាងសង់លំនៅឋានបង្កការលំបាកដល់អ្នកជិតខាង

ខេត្តព្រះសីហនុ៖ លោក ហែម វុទ្ធី សមាជិកក្រុមប្រឹក្សាស្រុកព្រៃនប់ ជាប្រធានក្រុមការងារចុះពង្រឹងមូលដ្ឋានភូមិបឹងវែង ឃុំវាលរេញត្រូវប្រជាពលរដ្ឋក្នុងស្រុកព្រៃនប់ ជាពិសេសគឺអាជិវករលក់ដូរក្នុងផ្សារវាលរេញតែម្តង រិះគន់ព្រោះដោយបានប្រើប្រាស់សិទ្ធិអំណាចជាមន្ត្រីរាជការរំលោភបំពានសិទ្ធិរស់នៅប្រជាពលរដ្ឋ ព្រមទាំងបង្កការលំបាកគ្រប់បែបយ៉ាង ព្រោះតែរឿងសាងសង់លំនៅដ្ឋាន។ លោក ម៉ិញ គឹមសាយ អាយុ៦៤ឆ្នាំ ... Read More »

សង្វៀនជល់មាន់ និងវង់អាប៉ោងលួចលាក់មួយកន្លែង នៅខាងលិចផ្សារវាលរេញ ត្រូវនគរបាលបង្ក្រាប ចាប់បានវត្ថុ​តាង តែអ្នកញៀនល្បែង រត់ចូលព្រៃ ចោលម៉ូតូ២គ្រឿង

ខេត្តព្រះសីហនុ៖ នៅវេលាម៉ោង១១ថ្ងៃទី០៤ខែមករា ឆ្នាំ២០១៧ នគរបាលប៉ុស្តិ៍រដ្ឋបាល ឃុំវាលរេញ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានបង្រ្កាបទីតាំង លេងល្បែងស៊ីសងលួចលាក់មួយកន្លែងស្ថិតនៅចំណុចក្រោយផ្សារវាលរេញ ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយចាប់យកបានមាន់ជល់០៣ក្បាល (ងាប់០១ក្បាល) ស៊ុំក្រុងមាន់០៤ កន្ត្រកដាក់មាន់០២ ... Read More »

ក្រុងស្វាយរៀងដំណើរការភ្លើងស្តុបនៅផ្លូវបំបែកជាបួនកាត់បន្ងយគ្រោះថ្នាក់ចរាចរណ៍

ខេត្តស្វាយរៀង៖ អ្នកធ្វើដំណើរ ក៏ដូចជាប្រជាពលរដ្ឋក្នុងក្រុងស្វាយរៀង មានការសប្បាយចិត្តរីករាយយ៉ាងខ្លាំង ខណៈផ្លូវបំបែកជា៤ ដែលតែងតែមានករណីគ្រោះថ្នាក់ចរាចរណ៍ ជាញឹកញាប់នោះ ត្រូវបានដាក់ដំណើរការភ្លើងស្តុបចរាចរណ៍ងាយស្រួលក្នុងការធ្វើដំណើរ។ បើតាមលោកអ៊ំ ឌី អាយុ៥៥ឆ្នាំ ដែលធ្វើដំណើរឆ្លងកាត់ផ្លូវបំបែកជាបួននៅចំណតបេនរថយន្តផ្សារវាលយន្តបានឲ្យដឹងថា នេះជាលើកដំបូងហើយក្នុងខេត្តស្វាយរៀងមានការដាក់បំពាក់ភ្លើងស្តុបក្នុងទីប្រជុំជនងាយស្រួល ក្នុងការធ្វើដំណើរឆ្លងកាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍កើតឡើងជាយថាហេតុភាគច្រើនគឺយុវជនបើកបរក្នុងល្បឿនលឿនមិនអធ្យាស្រ័យគ្នា។ ... Read More »

គ្រោះថ្នាក់ចរាចរណ៍នៅស្រុកអូរយ៉ាដាវ ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

ខេត្តរតនគិរី៖ នៅវេលាម៉ោង៧និង៥៩នាទីយប់ ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ នឹងម៉ូតូជិះបញ្ច្រសទិសគ្នានៅត្រង់ចំណុចចំកា លោកង៉ែតលើផ្លូវជាតិ៧៨ ស្ថិតនៅភូមិផ្អរ ឃុំប៉ាតេ ស្រុកអូរយ៉ាដាវ។ នគរបាលស្រុកអូរយ៉ាដាវបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ រចំ យួន ... Read More »

ផឹកស្រាស្រវឹងស្រឿងៗជិះម៉ូតូប្រញាប់បុកឆ្កែឆ្លងផ្លូវដួលរងរបួសធ្ងន់

ខេត្តប៉ៃលិន៖ បុរសម្នាក់បានរងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូប្រញាប់ បើកល្បឿនលឿន គាប់ជួនពេលនោះ មានសត្វឆ្កែមួយក្បាលរត់ឆ្លងផ្លូវ ហើយម៉ូតូជនរងគ្រោះចាប់ហ្វ្រាំងមិនទាន់ក៏បុកបណ្តាលឲ្យដួលតែម្តង ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១៦និង៣០នាទី ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅលើផ្លូវកៅស៊ូជាប់ព្រំប្រទល់ស្រុកសំឡូតក្នុង ភូមិភ្នំដំបង សង្កាត់អូរតាវ៉ៅ ... Read More »