ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

ថ្ងៃទី១០​ ខែឧសភា​ នេះរកឃើញយានយន្តល្មើសច្បាប់ ចំនួន​១,២២៨​គ្រឿង​

​ភ្នំពេញ ៖​ របាយការណ៍​ពី​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និងសណ្តាប់ធ្នាប់សាធារណៈនៃ អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី១០​ ខែឧសភា​ ឆ្នាំ​២០២០​នេះ​ ការ​រឹត​បន្ដឹង​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​ រកឃើញមាន​យានយន្ត​ ចំនួន​១,២២៨​គ្រឿង​ ល្មើសច្បាប់​ ស្មើនឹង​១,២២៨​ ករណី​ ត្រូវ​បាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩​ ... Read More »

មានករណីឆ្លងកូវីដ១៩ថ្មីនៅទីក្រុងវូហាន ក្រោយរយៈពេលជាង ១ខែ

នៅទូទាំងប្រទេសចិន មានករណីឆ្លងកូវីដ១៩ ថ្មីចំនួន ១៤នាក់ ក្នុងនោះមានម្នាក់ទៅទីក្រុងវូហាន ដែលជាករណីឆ្លងដំបូងបំផុតក្នុងរយៈពេល ៥សប្តាហ៍កន្លងមក។ សារព័ត៌មានរ៉យទ័រ នៅថ្ងៃទី១០ខែឧសភា បានដកស្រង់ប្រភពព័ត៌មាន ពីក្រសួងសុខាភិបាលចិនបានបញ្ជាក់ថា នៅទូទាំងប្រទេសមានអ្នកឆ្លងកូវីដ១៩ ចំនួន១៤នាក់ ក្នុងថ្ងៃទី៩ ខែឧសភា ... Read More »

ឈ្មោះភ្នំ១០០៥ ឬ ភ្នំ១៥០០ ? មួយណាជាឈ្មោះផ្លូវការ..ឬផ្លូវបុប្ផាលាក់ខ្លួន..?

ខេត្តពោធិ៍សាត់៖ ក្រោយពីសម្តេចតេជោ ហ៊ុន សែន សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ ៥៥ ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់រួចមកឃើញថា៖ សមិទ្ធផលមួយនេះ ក្លាយជាការទាក់ទាញភ្ញៀវជាតិ-អន្តរជាតិ ធ្វើដំណើរឆ្លងកាត់មិនចេះជិនណាយ ព្រោះចង់គយគន់ សម្រស់ធម្មជាតិនៅទីនោះជាប់ក្រសែភ្នែក ហើយដឹងគុណប្រមុខរាជរដ្ឋាភិបាលកម្ពុជា ... Read More »

គំនរឈើជាច្រើនត្រូវកម្លាំងចម្រុះចុះបង្ក្រាបរឹបអូសយកមកប្រគល់ឱ្យជំនាញ

ខេត្តក្រចេះ៖ គំនរឈើជាច្រើនដែលក្រុមឈ្មួញយកមកលាក់ទុកក្នុងព្រៃត្រូវបានកម្លាំងកងរាជអាវុធហត្ថសហការជាមួយកម្លាំងនគរបាលការពារព្រំដែនប៉ុស្ដិ៍ត្រពាំងគ្រញូងនិងកម្លាំងកងអនុសេនាធំទីបី(វរៈ៤)១នាក់ កម្លាំងផ្នែកសឹករងស្នួលដឹកនាំដោយលោកវរសេនីយ៍ត្រី ម៉ក់ ពីយុតចុះបង្រ្កាបនិងធ្វើការរឹបអូសយកមករក្សាទុកប្រគល់ឱ្យជំនាញ។ កម្លាំងប្រតិបត្តិការចុះបង្រ្កាបឈើដែលក្រុមឈ្មួញយកមកលាក់ទុកនោះបានធ្វើឡើងនៅនៅវេលាម៉ោង១៥និង៣០នាទីថ្ងៃទី០៩ខែឧសភាឆ្នាំ២០២០ត្រង់ចំណុច U T.M(695850-1336490)ជាប់ព្រំប្រទល់ខេត្តក្រចេះ មណ្ឌលគិរីស្ថិតក្នុងភូមិគ្រញូងសែនជ័យ ឃុំគ្រញូងសែនជ័យស្រុកស្នួល ។ ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា គំនរឈើនោះជាប្រភេទឈើសុក្រំចំនួន៤៥សន្លឹកហើយមិនទាន់បានធ្វើការវាស់វែង នៅឡើយ។ ក្រោយពីកម្លាំងធ្វើការរុករកប្រទះឃើញហើយក៏បានប្រមូលដឹកជញ្ជូនយកទៅរក្សាទុកនៅស្នាក់ការសន្តិសុខ៧០៩ជាបណ្ដោះអាសន្ន ... Read More »

អភិបាលក្រុងសេអ៊ូល ៖ ការធ្វេសប្រហែស អាច នាំ ឲ្យ មានការ ផ្ទុះឡើង នៃ ការឆ្លង ឡើងវិញ

កូរ៉េខាងត្បូង ៖យ៉ាងណាក៏ដោយ ភាពភ័យខ្លាច បានកើត ឡើង សារជាថ្មីក្រោយរកឃើញករណីឆ្លងជាចង្កោមថ្មីមួយទៀត ចេញពី តំបន់កម្សាន្តពេលរាត្រី នៃក្រុងItaewon ។បាន ចាត់ទុកជា ប្រទេស គំរូ មួយ នៃ ការប្រយុទ្ធប្រឆាំង ... Read More »

ជនសង្ស័យពីរនាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន នៅកន្លែងផ្សេងគ្នាករណីប្រើប្រាស់ចែកចាយ និងរក្សាទុកនូវសារធាតុញៀនខុសច្បាប់

ខេត្តស្ទឹងត្រែង៖ ជនសង្ស័យពីរនាក់ ត្រូវកម្លាំងអធិការដ្ឋាននគរបាលស្រុក នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ធ្វើការឃាត់ខ្លួន នៅកន្លែងផ្សេងគ្នាក្រោយ ធ្វើសកម្មភាពរក្សាទុក និងចែកចាយនូវសារធាតុញៀនខុសច្បាប់ ដោយម្នាក់ឃាត់ខ្លួននៅស្រុកសៀមប៉ាង ថ្ងៃទី៩ ខែឧសភានិងម្នាក់ទៀតឃាត់ខ្លួន នៅក្នុងក្រុងស្ទឹងត្រែង នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០នេះ ... Read More »

មនុស្សរាប់រយនាក់បានធ្វើបាតុកម្មនៅទូទាំងប្រទេសស្វីសប្រឆាំងនឹងការរឹតត្បិត ពាក់ព័ន្ធកូវីដ១៩(មានវីដេអូ)

ពលរដ្ឋរាប់រយនាក់ ប្រមូលផ្តុំគ្នានៅទីក្រុង Bern និងទីក្រុងផ្សេងទៀតនៅក្នុងប្រទេសស្វីស ដើម្បីប្រឆាំងច្បាប់រឹតត្បឹតធ្វើដំណើរ ក្នុងគោលដៅទប់ស្កាត់ការឆ្លងរាលដាលកូវីដ១៩។ សារព័ត៌មាន Keystone-ATS បានផ្សាយថា ក្រុមបាតុករ បង្ហាញការខឹងសម្បាយ៉ាងខ្លាំង ដោយសារតែច្បាប់រឹតត្បិតនៅក្នុងប្រទេសស្វីស តាំងពីខែមីនាមកទល់ពេលនេះ ក្នុងនោះមានបិទសាលារៀន ភោជនីយដ្ឋាន ... Read More »

ក្របួចមាន់ជល់២ក្បាល ម៉ូតូ៧គ្រឿង តែជនប្រព្រឹត្តរត់បាតជើង.សព្រាតបាត់អស់

ខេត្តពោធិ៍សាត់៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល បានឆ្មក់ចូលបង្រ្កាបសង្វៀនបញ្ជល់មាន់ភ្នាល់ដាក់លុយមួយកន្លែង ក្របួចបានមាន់ជល់ ២ក្បាល និងម៉ូតូចំនួន ៧គ្រឿង ចំណែកក្រុមជនប្រព្រឹត្តនិយមភ្នាល់ដាក់លុយនាំគ្នារត់គេចបាតជើង.សព្រាត់បាត់អស់ ។ ការបង្រ្កាបសង្វៀនជល់មាន់ភ្នាល់ដាក់លុយខាងលើ ធ្វើឡើងនៅវេលាម៉ោង១២ និង៣០នាទី រសៀលអាទិត្យ ៤រោច ... Read More »

សម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានប្រារព្ធពិធីបុណ្យទក្ខិណានុប្បទានគម្រប់៧ថ្ងៃ ឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធ លោកយាយ ប៊ុន ស៊ាងលី រួចហើយនៅថ្ងៃនេះ

ខេត្តត្បូងឃ្មុំ៖ នៅថ្ងៃទី១០ ខែ ឧសភា ឆ្នាំ ២០២០ សម្តេចទាំងទ្វេ ព្រមទាំងកូនបង្កើត កូនប្រសារ ចៅ និងចៅទួតទាំងអស់ បានរៀបចំពិធីបុណ្យទក្ខិណានុប្បទានគម្រប់ ៧ថ្ងៃ ឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធ លោកយាយអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្ម ... Read More »

អាមេរិក មានអ្នកឆ្លងកូវីដ-១៩ជាង ២ម៉ឺននាក់ក្នុងមួយថ្ងៃ អតីតប្រធានាធិបតីអូបាម៉ាថ្កោលទោស លោកត្រាំ

ប្រទេសជាច្រើននៅលើពិភពលោកមានករណីឆ្លងកូវីដ-១៩ ធ្លាក់ចុះជាបន្តបន្ទាប់ ដោយឡែកតែទឹកដីអាមេរិកប៉ុណ្ណោះ ចំនួនអ្នកឆ្លងនៅតែកើនឡើងខ្ពស់ដដែល ដោយក្នុងមួយថ្ងៃ មានអ្នកឆ្លងជាង ២ម៉ឺននាក់។ ប្រតិកម្មចំពោះយុទ្ធសាស្ត្រទប់ស្កាត់កូវីដ-១៩ អតីតប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា បានថ្កោលទោសយ៉ាងខ្លាំង ដល់ ប្រធានាធិបតីដូណាល់ ត្រាំ ... Read More »

តខ្សែភ្លើងម៉ូទ័របូមទឹកខ្វះការប្រុងប្រយ័ត្នឆក់ស្លាប់ទាំងព្រឹក

ខេត្តស្វាយរៀង៖ ក្រុមគ្រួសារនាំគ្នាស្រែកទ្រហោយំនិងស្រែកហៅអ្នកភូមិឱ្យជួយសង្គ្រោះលើកកប់ដាក់ក្នុងដីខ្សាច់រួចធ្វើចលនាដៃជើងនិងប្រញាប់ដឹកយកទៅមន្ទីរពេទ្យ ប៉ុន្តែអកុសលហួសពេលទៅហើយបន្ទាប់ពីបុរសម្នាក់តខ្សែភ្លើងម៉ូទ័របូមទឹកខ្វះការប្រុងប្រយ័ត្នបណ្ដាលឱ្យឆក់ស្លាប់តែម្ដង។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៧ ព្រឹកថ្ងៃ ទី១០ខែ ឧសភាឆ្នាំ ២០២០ ស្ថិតនៅចំណុចភូមិសំយោង ឃ៉ំសំយោង ស្រុកំពង់រោទ៍ ខេត្តស្វាយរៀង។ បើតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា បុរសរងគ្រោះមានឈ្មោះនេត ... Read More »

រត់បាតជើងសព្រាតខណៈកម្លាំងសមត្ថកិច្ចចុះបង្ក្រាបទីតាំងបញ្ជល់មាន់ក្នុងខណ្ឌច្បារអំពៅ​

     ភ្នំពេញ​ ៖​ ក្រុមអ្នកញៀនល្បែងបញ្ជល់មាន់​ និងអាប៉ោង​ជាច្រេីននាក់​បានរត់ចែកជេីងគ្នា ខណៈដែលកម្លាំងអន្តរាគមន៍​ នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ​ បានឆ្មក់ចុះបង្ក្រាប​ កាលពីវេលាម៉ោង១១​ និង៣០នាទីព្រឹក​ ថ្ងៃអាទិត្យ៤រោច ខែពិសាខ ឆ្នាំជូត ទោស័ក ... Read More »

ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃបានធ្វើបច្ចុប្បន្នភាពជំងឺកូវីដ១៩ក្នុងប្រទេសកម្ពុជានិងថៃ គិតត្រឹមថ្ងៃទី ១០ ខែឧសភា​ឆ្នាំ២០២០

ភ្នំពេញ៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃបានធ្វើបច្ចុប្បន្នភាពជំងឺកូវីដ១៩ក្នុងប្រទេសកម្ពុជានិងថៃ គិតត្រឹមថ្ងៃទី ១០ ខែឧសភា​ឆ្នាំ២០២០ ។ Updated Covid-19 Situation in Cambodia & Thailand as of ... Read More »

គ្រោះថ្នាក់ចរាចរណ៍ស្លាប់មនុស្សម្នាក់ខូចខាតរថយន្ដមួយគ្រឿងនិងម៉ូតូមួយគ្រឿង

ខេត្តកំពង់ធំ ៖ គ្រោះថ្នាក់ចរាចរណ៍រថយន្ដបុកម៉ូតូ ក្នុងទិសដៅស្របគ្នាពីជើងទៅត្បូង) បណ្ដាលឲ្ស្លាប់០១នាក់(ប្រុស) ខូចខាតម៉ូតូ០១គ្រឿង រថយន្ដ០១គ្រឿង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២២និង៣៥នាទី ថ្ងៃសៅរ៍៣រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែឧសភា ... Read More »

Update ៖ សម្តេចតេជោ ហ៊ុន សែននិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត រៀបចំពិធីសាសនាប្រគេនយាគូដល់ព្រះសង្ឃ វេរភត្តាហារ ប្រគេន ដល់ព្រះសង្ឃ បង្សុកូល ដារឆ្លង

ខេត្តត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃអាទិត្យ៤រោច ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ២៥៦៤ ត្រូវ នឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែននិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ... Read More »

លោក តាន់ ផាន់ណារ៉ា៖ ខ្ញុំអោយមន្ត្រីចុះមើលហើយ ទីតាំង​ទីសត្ដឃាត ​នៅ​បឹង​ក្រពើ​ កំពុង​​បង្ក​ផល​ប៉ះពាល់ ​និង​ជះ​ក្លិនស្អុយ លើប្រជាពលរដ្ឋ

ភ្នំពេញ៖ ខ្ញុំបានអោយមន្ត្រីជំនាញចុះពិនិត្យហើយ ចំពោះទីតាំងទីសត្តឃាត(កុងសុីកាប់ជ្រូក) កំពុង​​បង្ក​ផល​ប៉ះពាល់ ​និង​ជះ​ក្លិនស្អុយ លើប្រជាពលរដ្ឋ រស់នៅជុំវិញ បន្ទាប់ពីមានការសំណូមពរអោយប្តូរទីតាំង។ លោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក្រសួងកសិកម្មរុក្ខាប្រមាញ់ ... Read More »

ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ជាង ៤.១លាននាក់ហើយ

ពិភពលោក៖ យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃអាទិត្យ ទី១០ ខែឧសភាឆ្នាំ២០២០នេះចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់៤,១០០,៦២៣ករណីហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន២៨០,៤៣១នាក់ និងជាសះស្បើយឡើងវិញ ១,៤៣៩,៩១៦នាក់។ សូមជម្រាបថា ... Read More »

ស្រ្តី២នាក់បងប្អូនព្រួតវាយស្ត្រីម្នាក់ព្រោះខឹងទារលុយជំពាក់២០០ដុល្លារ

ខេត្តកណ្ដាល៖ ស្ត្រីម្នាក់ត្រូវស្ត្រី២នាក់បងប្អូននាំគ្នាព្រួតវាយផ្អើលពេញផ្សារកំពង់កន្ទួត ព្រោះខឹងស្រ្តីរងគ្រោះទារលុយជំពាក់ចំនួន២០០រយដុល្លារ។ ករណីនេះកើតឡើងកាលពីវេលាម៉ោង០៧និង៣០នាទី ថ្ងៃទី៩ ខែឧសភា​ ឆ្នាំ២០២០ នៅចំណុចផ្សារកំពង់កន្ទួត ស្ថិតក្នុងភូមិ​ស្វាយមីង ឃុំ​ បារគូ​ ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្តាល។     ... Read More »

ឥណ្ឌា៖ មនុស្ស២នាក់ ក្រោយផឹកសាកល្បងថ្នាំCOVID-19 ដែលផ្សំឡើងខ្លួនឯង ម្នាក់បានស្លាប់ និងម្នាក់ទៀតរបួសធ្ងន់

ទីក្រុងញូវដេលី៖ បុគ្គលិកក្រុមហ៊ុនឱសថ២នាក់ ក្នុងនោះម្នាក់បានស្លាប់ និងម្នាក់ទៀតត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ បន្ទាប់ពីពួកគេបានសាកល្បងផឹករូបមន្តថ្នាំព្យាបាលជំងឺកូវីដ-១៩ដែលផ្សំឡើងដោយខ្លួនឯង ។ ជនរងគ្រោះដែលផឹកសាកល្បងថ្នាំខុសបច្ចេកទេសនោះ ម្នាក់ឈ្មោះ K Sivanesan អាយុ៤៧ឆ្នាំ បានស្លាប់នៅនឺងកន្លែងតែម្តង ខណៈម្នាក់ទៀតឈ្មោះ Rajkumar ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យទាន់ពេលវេលា ដើម្បីជួយសង្រ្គោះពីការពុល។ បើតាមមេប៉ូលិសឥណ្ឌា ប្រចាំតំបន់កើតហេតុបានបញ្ជាក់ឱ្យដឹងថា ឈ្មោះ Sivanesan បានទិញសារធាតុគីមីនោះពីផ្សារ ហើយបង្កើតរូបមន្តថ្នាំដោយខ្លួនឯងបន្ទាប់ពីបានធ្វើការស្រាវជ្រាវនៅលើប្រព័ន្ធអ៉ីនធើណេត។ តាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃសៅរ៍ ទី០៩ ខែឧសភា ឆ្នាំ២០២០ បាននិយាយថា បុគ្គលិកក្រុមហ៊ុនឱសថ២នាក់ ដើម្បីស្រាវជ្រាវរកវ៉ាក់សាំងប្រឆាំងនឹងកូវីដ-១៩ ពួកគេបានធ្វើតេស្តរូបមន្តថ្នាំខ្លួនឯង ដែលមានលាយឡំនូវ សារធាតុគីមី nitric oxide និងsodium nitrate នៅឯលំនៅឋានមួយកន្លែង ស្ថិតក្នុងទីក្រុង Chennai នៃរដ្ឋ Tamil Nadu ភាគខាងត្បូងប្រទេសឥណ្ឌា។ គួរជម្រាបថា មកទល់ពេលនេះ មិនទាន់មានថ្នាំព្យាបាល ឬមួយក៏វ៉ាក់សាំងផ្លូវការ ដើម្បីប្រឆាំងនឹងកូវីដ-១៩ នៅឡើយទេ។ សម្រាប់នៅក្នុងប្រទេសឥណ្ឌា គឺមានអ្នកឆ្លងជំងឺនេះសរុបជិត៦០,០០០នាក់៕ដោយ៖ស តារា   Read More »

Update ៖ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ ៖ «គ្មានការលើកពេលពិន័យឡាន ម៉ូតូ ដែលគ្មានបណ្ណបើកបរទេ»

ភ្នំពេញ៖នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ នេះ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ ចេញមុខបញ្ជាក់ច្បាស់ៗថា «គ្មានការលើកពេលពិន័យឡាន ម៉ូតូ ដែលគ្មានបណ្ណបើកបរ» ដូចការផ្សព្វផ្សាយ នាពេលថ្មីៗនេះទេ ។ ... Read More »

រថយន្តមួយគ្រឿងបុករះម៉ូតូ៣គ្រឿង ស្លាប់ម្នាក់ របួសធ្ងន់ស្រាល២នាក់

ខេត្តបន្ទាយមានជ៏យ៖ គួរឲ្យរន្ធត់ខ្លាំងណាស់ពេលឃើញមនុស្សម្នាក់ស្លាប់ចំណែក២នាក់ទៀតរងរបួសធ្ងន់ស្រាលដោយសារតែថយន្តហាយឡេនឌ័រ១គ្រឿងបានបើកបុករះម៉ូតូចំនួន៣គ្រឿងជាបន្តបន្ទាប់ នៅវេលាម៉ោង៦និង៣៥នាទីល្ងាចថ្ងៃទី០៩ខែឧសភាឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៥៦A ត្រង់ចំណុចមុខសាលាបឋមសិក្សាកកោះ ស្ថិតក្នុងភូមិកកោះ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។   នគរបាលបានឲ្យដឹងថា នៅមុនពេលកើតហេតុមានរថយន្ត១គ្រឿងម៉ាកហាយឡេនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2K.5821 (អ្នកបើកបរគេចខ្លួនបាត់មិនស្គាល់អត្តសញ្ញាណ)  ... Read More »

គ្រោះថ្នាក់ចរាចរណ៍២ករណីដោយឡែកពីគ្នារបួសធ្ងន់ ស្រាល៤នាក់

ខេត្តបន្ទាយមានជ័យ៖ មនុស្ស២នាក់បានរងរបួសធ្ងន់ និង២នាក់ទៀតរងរបួសស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ពីរករណីផ្សេងពីគ្នា គឺ  មួយករណីនៅស្រុកភ្នំស្រុក និងមួយករណីទៀតនៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។    មន្ត្រីនគរបាលជំនាញឱ្យដឹងថា ករណីទី១កើតឡើងដោយសារតែការបើកបរមិនប្រកាន់ស្តាំកាលពីរសៀលម៉ោង២និង៣០នាទីថ្ងៃទី០៩ខែឧសភា ឆ្នាំ២០២០  នៅលើផ្លូវលំចម្ងាយ៣០០ម៉ែត្រខាងលិចប៉ុស្តិ៍រដ្ឋបាលឃុំភ្នំដី ស្ថិតក្នុងភូមិភ្នំដី ឃុំភ្នំដី ... Read More »

អគ្គស្នងការដ្ឋាននគរបាលជាតិ បដិសេធថា នគរបាលចរាចរណ៍នឹងផ្អាកការត្រួតពិនិត្យ ឯកសារយានយន្ត និងប្រកាសលើកពេលផាកពិន័យ

ភ្នំពេញ ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ បានធ្វើការបដិសេធទាំងស្រុងចំពោះការចុះផ្សាយព័ត៌មានក្នុងបណ្តាញសង្គម ដែលបាន សរសេរថា នគរបាលចរាចរណ៍នឹងផ្អាកការត្រួតពិនិត្យឯកសារយានយន្ត។ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២០នេះបានបញ្ជាក់ថា ព័ត៌មាននេះ គឺជាព័ត៌មានមិនពិត និងបំភ្លើស ដែលបានយកព័ត៌មានចាស់យកមកផ្សព្វផ្សាយ ... Read More »

ស្ថាប័នកីឡាវាយតឺន្នីសបង្កើតមូលនិធិដើម្បីគាំទ្រដល់កីឡាករ

អង្គភាពគ្រប់គ្រងកីឡាវាយតឺន្នីសបានបញ្ជាក់ពីការបង្កើតកម្មវិធីសង្គ្រោះដើម្បីគាំទ្រដល់កីឡាករដែលរងផលប៉ះពាល់ពីការឆ្លងរាលដាលនៃវីរុសកូរ៉ូណា ឬកូវីដ១៩។ មូលនិធិដែលមានតម្លៃយ៉ាងហោចណាស់ ៦ លានដុល្លារអាមេរិក(ប្រមាណ៤,៨ លានផោន) នឹងកំណត់គោលដៅសម្រាប់កីឡាករឯកត្តជនចំនួន ៨០០ នាក់ និងពីរនាក់មកពី ATP និង WTA Tours ។ ... Read More »

ជនសង្ស័យបើកម៉ូតូរត់គេចពីសមត្ថកិច្ចទៅបុកម៉ូតូជនជាតិចិនស្លាប់ម្នាក់នៅនឹងកន្លែង

ភ្នំពេញ ៖​ បុរសជនជាតិចិន​ ម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែកជនសង្ស័យ២នាក់រងរបួសធ្ងន់និងស្រាល ខណៈដែលជនជនសង្ស័យបើកម៉ូតូលឿនរត់គេចពីសមត្ថកិច្ចជ្រុលទៅបុកម៉ូតូជនរងគ្រោះយ៉ាងពេញទំហឹង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបាន​កើតឡើងកាលពីម៉ោង០៦​ព្រឹកថ្ងៃអាទិត្យ ៤រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី១០ខែឧសភាឆ្នាំ២០២០​ នៅតាមបណ្តោយផ្លូវលេខ១៨២កែងនឹងផ្លូវលេខ២២៣ ស្ថិតនៅក្នុងសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក ... Read More »

លោក ឈឿន សុចិត្ត ប្រធានគណ:អចិន្ត្រៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ដើមមៀន

ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃសៅរ៍ ៣រោច ខែពិសាខ ឆ្នាំទោស័ក ព.ស២៥៦៤ ត្រូវថ្ងៃទី០៩ ខែ ឧសភា ឆ្នាំ ២០២០ លោក ឈឿន សុចិត្ត ប្រធានគណ:អចិន្ត្រៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ដើមមៀន ... Read More »

អបអរសាទរ ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល​ ប៉ុន្តែ​ឆ្នាំ​នេះ​មិនបានប្រារព្ធធ្វេីទេ

ភ្នំពេញ​ ៖​ ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល តែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំនៅក្នុងខែពិសាខ នៅឯវាលព្រះមេរុ ស្ថិតនៅខាងជើងព្រះបរមរាជវាំង នៃរាជធានីភ្នំពេញសព្វថ្ងៃ តែឆ្នាំខ្លះព្រះរាជពិធីនេះ ក៏ធ្វើនៅតាមបណ្តាខេត្តដែរ ហើយជាព្រះរាជពិធីមួយដែលមានប្រវត្តិដ៏យូរលង់ណាស់មកហើយ។ ព្រះរាជពិធីបុណ្យប្រពៃណីនេះ ធ្វើឡើងក្នុងគោលបំណងផ្សងមើលប្រផ្នូលរបស់ស្រុកទេស ទៅតាមការបរិភោគរបស់ «គោឧសភរាជ»។ ម្យ៉ាងទៀតក៏ជាការដាស់តឿន ... Read More »

សម្តេចតេជោ ហ៊ុន សែននិងសម្តេចកិត្តិព្រឹទ្ធ អញ្ជើញ រាប់បាត្រដល់ព្រះសង្ឃចំនួន ៩៦អង្គ

ខេត្តត្បូងឃ្មំ៖ សម្តេចតេជោ ហ៊ុន សែននិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាន អញ្ជើញរៀបចំពិធីសាសនា និងនិមន្តព្រះសង្ឃគោចរបិណ្ឌបាត្រចំនួន ៩៦អង្គ ដើម្បីឧទ្ទិសជូនវិញ្ញាណក្ខន្ធសពអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនាដែលបានធ្វើមរណកាលទៅកាន់លោកខាងមុខហើយនោះ។ ពិធីបានធ្វើឡើង នៅព្រឹកថ្ងៃអាទិត្យ៤រោច ... Read More »

គិតត្រឹមម៉ោង ៨និង០០នាទីព្រឹកនេះ កម្ពុជារកពុំឃើញមានអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីទេ ហើយក៏ពុំមានអ្នកជាសះស្បើយថ្មីដែរ អ្នកជាសះស្បើយនៅត្រឹម ១២០នាក់ដដែល !

ភ្នំពេញ ៖ បើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលកម្ពុជា គិតមកដល់ត្រឹមម៉ោង ៨និង០០ព្រឹក ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ នេះ កម្ពុជាពុំមានអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីទេ ហើយក៏ពុំមានអ្នកជាសះស្បើយថ្មីដែរ ចំនួនអ្នកជាសះស្បើយនៅត្រឹម ... Read More »

បង្រ្កាបឧបករណ៍ខុសច្បាប់ស្ដីពីជលផល និងពិនិត្យផ្ទៃដីត្រៀមដាំព្រៃឈើលិចទឹក

ខេត្តពោធិ៍សាត់៖ ក្រុមការងារខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បានប្រាប់ថា មន្ត្រីជំនាញរដ្ឋបាលជលផលខណ្ឌ ផ្នែកក្រគរ សង្កាត់កណ្ដៀង រួមជាមួយអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានឃុំកញ្ជរ មន្ត្រីបរិស្ថាន និងមន្ត្រីសហគមន៍នេសាទស្រីចឹក បានសហការគ្នាចុះពិនិត្យផ្ទៃដីតំបន់បីទំហំប្រមាណ ២៥ហិកតា ដើម្បីត្រៀមដាំព្រៃឈើលិចទឹកឡើងវិញនាថ្ងៃខាងមុខ ... Read More »