ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

បញ្ចប់ការមន្ទិលសង្ស័យពីសុខភាពរបស់មេដឹកនាំ គីម ជុងអ៊ុន

ប្រទេសកូរ៉េខាងជើង៖ នៅព្រឹកថ្ងៃទី២៧ ខែមេសា សារព័ត៌មាន AFP បានផ្សាយថា ៖ មេដឹកនាំគីម ជុងអ៊ុន នៅរស់និងមានសុខភាពល្អប្រសើរជាធម្មតា។ ការបញ្ជាក់ពីសុខភាពរបស់សារព័ត៌មានខាងលើ គឺជាការបញ្ចប់ពាក្យចរចាមអារ៉ាម ស្តីពីសុខភាព របស់គីម ជុងអ៊ុន។ ... Read More »

រដ្ឋមន្ត្រីក្រសួងសុខាភិបាល៖ ការការពារការចម្លង វីរុសកូវីដ-១៩ គឺត្រូវផ្ដើមចេញពីបុគ្គលម្នាក់ៗជាចាំបាច់

ភ្នំពេញ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងថា៖ វីរុសកូវីដ-១៩ នៅជាមួយយើងក្នុងរយៈពេលវែងដែលពិបាកនឹងប៉ាន់ប្រមាណបាន ហើយការការពារការចម្លង វីរុសកូវីដ-១៩ គឺត្រូវផ្ដើមចេញពីបុគ្គលម្នាក់ៗជាចាំបាច់។ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានបញ្ជាក់ក្នុងសន្និសីទកាសែត ... Read More »

រថយន្ត​ម៉ាកម៊ែកសឺដេសមួយគ្រឿងមិនដឹងម្ចាស់មានបញ្ហាអ្វីទេ ចតចោលក្នុងបុរីប៊ុនជេស្ឋអស់រយៈពេល២យប់ ៣ថ្ងៃ​

ភ្នំពេញ៖ រថយន្ត​ម៉ាកម៊ែកសឺដេសមួយគ្រឿងមិនដឹងថាម្ចាស់មានបញ្ហាអ្វីទេចតចោលលើផ្លូវក្នុងបុរីប៊ុនជេស្ឋរយៈពេល២យប់៣ថ្ងៃមកហើយ ​។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អេីលឡើងនៅម៉ោង៨ព្រឹក​ថ្ងៃ​ទី​២៧ ខែមេសា​ ឆ្នាំ​២០២០ ស្ថិត​លេីផ្លូវបេតុងBC 01ក្នុងបុរីប៊ុនជេស្ឋ ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា​ រាជធានីភ្នំពេញ​។ សមត្ថសមត្ថកិច្ចបានឲ្យដឹងថា៖ រថយន្តដែលចតទកចោលនៅលើផ្លូវម៉ាក ម៊ែកសឺដេស ពាក់ស្លាកលេខភ្នំពេញ ... Read More »

ទាហានរុស្ស៊ីជិត១ពាន់នាក់ឆ្លងកូវីដ១៩ ក្រោយការធ្វើតេស្តជាទ្រង់ទ្រាយធំ

ប្រទេសរុស្សុី៖ គិតមកដល់ថ្ងៃទី២៧ខែមេសា ឆ្នាំ២០២០ តាមគេហទំព័រ worldometers.info នៅទូទាំងប្រទេសរុស្ស៊ី មានពលរដ្ឋជាង ៨០ពាន់នាក់ឆ្លងកូវីដ១៩ ក្នុងនោះមាន៧៤៧នាក់ស្លាប់។ ចំណែកអ្នកព្យាបាលជាសះស្បើយវិញ មាន៦៧៦៧នាក់។ អ្វីដែលចាប់អារម្មណ៍បំផុតនោះ មានទាហានរុស្ស៊ី ដល់ទៅជិត១ពាន់នាក់ឆ្លងកូវីដ១៩។ ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសឲ្យដឹងថា ... Read More »

វិចារណកថា៖ រួមគ្នាប្រឆាំង វីរុសកូវីដ១៩

ការប្រកាសរបស់ក្រសួងសុខាភិបាលបានបង្ហាញមោទនភាពថ្មីមួយទៀតចំពោះដំណើរវិវត្តន៏ប្រកបដោយភាពវិជ្ជមានពោលគឺអ្នកជំងឺកូវិដ១៩នៅសល់តែ៣នាក់ទៀតទេ នឹងត្រូវជាសះស្បើយទាំងអស់ក្នុងចំណោមអ្នកជំងឺ១២២នាក់។នេះបើតាមការបញ្ជាក់របស់លោករដ្ឋមន្ត្រីក្រសួងសុខាភិបាលក្នុងសន្និសីទកាសែតនៅព្រឹកថ្ងៃចន្ទទី២៧ខែមេសាឆ្នាំ២០២០។ យ៉ាងណាក៏ដោយយើងមិនត្រូវភ្លេចខ្លួននោះទេពីព្រោះថា យើងភ្លេចកូវីត១៩ តែកូវីត១៩មិនភ្លេចយើងទេ។ សម្តេចតេជោនាយករដ្ឋមន្ត្រីនៅតែបន្តអំពាវនាវអោយប្រជាពរដ្ឋប្រុងប្រយ័ត្នអោយខ្ពស់ចំពោះបញ្ហានេះ ។ ម្តងហើយម្តងទៀតសម្តេចតេជោនៅតែព្រួយបារម្ភភ័យខ្លាចការរីកលាប់ ឡើងវិញ ហេតុនេះហើយបានជាប្រមុខរាជរដ្ឋាភិបាលនៅតែអំពាវនាវដោយទទូចអោយប្រជាពលរដ្ឋប្រុងប្រយ័ត្នអោយខ្ពស់ចំពោះបញ្ហាសុខភាព ។ ការប្រុងប្រយ័ត្ននោះគឺត្រូវលាងសំអាតដៃ ដោយសាប៊ូ អាល់កុល ជែ ... Read More »

អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនចោរលួចម៉ូតូម្នាក់ទៅតុលាការ

ភ្នំពេញ ៖ នៅព្រឹក ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ ។ មន្រ្តីកងរាជអាវុធហត្ថបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ឃីម សេរីរ័ត្ន ... Read More »

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ករណីប៉ុនប៉ងលួចទ្រព្យសម្បត្តិ

ភ្នំពេញ៖ ជនសង្ស័យ២នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលទឹកថ្លាឃាត់ខ្លួនក្នុងករណីប៉ុនប៉ងលួចទ្រព្យសម្បត្តិ ។កាលពីវេលាម៉ោង០០ និង១០នាទីយប់រំលងអាធ្រាតឈានថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ នៅចំណុចតាមផ្លូវ២០០២ ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ជនសង្ស័យដែលឃាត់ខ្លួន១-ឈ្មោះ ប៉ែន សូរិយ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ ... Read More »

អ្នកជាសះស្បើយថ្មីចំនួន ២នាក់ទៀត អ្នកជាកើនដល់១១៩នាក់, នៅសល់៣នាក់ កំពុងព្យាបាល

ភ្នំពេញ៖ ទិន្នន័យផ្លូវការរបស់ក្រសួងសុខាភិបាលចំនួនអ្នកឆ្លង អ្នកជាសះស្បើយកូវីដ-១៩នៅព្រឹកថ្ងៃទី ២៧ខែមេសា ឆ្នាំ២០២០ នេះ -អ្នកជាសះស្បើយថ្មីចំនួន ២នាក់ -សរុបអ្នកជាសះស្បើយមានចំនួន ១១៩នាក់ -អ្នកបន្តព្យាបាលកូវីដ-១៩មានចំនួន ៣នាក់ -មិនមានបាត់បង់ជីវីត -សរុបចំនួនអ្នកឆ្លងជម្ងឺកូវីដ-១៩ចាប់ពីខែមករា រហូតដល់បច្ចុប្បន្ននេះមានចំនួន ... Read More »

ជានិច្ចជាកាល មិត្តចិនតែងតែយកចិត្តទុកដាក់ជួយកម្ពុជាគ្រប់កាលៈទេសៈ និងជាមិត្តល្អអនេក

ភ្នំពេញ៖ ជានិច្ចជាកាល មិត្តចិនតែងតែយកចិត្តទុកដាក់ជួយកម្ពុជាគ្រប់កាលៈទេសៈ ជាពិសេសក្នុងពេលដែលកម្ពុជាកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩។ ជា់ក់ស្តែងក្រៅអំពីជំនួយអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដែលមិត្តចិនបានជួយកម្ពុជាកន្លងមក នៅពេលនេះគឺមិត្តចិនបានបញ្ជូនក្រុមវិជ្ជសាស្រ្ត រួមទាំងជំនួយថ្នាំពេទ្យ សម្ភារៈ និងឧបករណ៍ប្រដាប់ប្រដារប្រើប្រាស់ជាច្រើនសម្រាប់ទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩។ កម្ពុជាសូមអរគុណមិត្តចិន នឹងសូមចំណងមិត្តភាពនៃប្រទេសទាំងពីរកាន់តែល្អរឹងមាំដូចដែកថែប។ សូម្បីតែប្រមុខដឹកនាំប្រទេស គឺសម្តេចតេជោ ហ៊ុន សែន ... Read More »

រថយន្តសណ្តោងកុងតឺន័របុកសួនច្បារជ្រុលទៅបុកបង្គោលប៉ាណូភេសជ្ជៈខារ៉ាបាវមួយដើមបាក់រាបដល់ដី

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តសណ្តោងកុងតឺន័ររេចង្កូតឡើងទៅលើសួនច្បារជ្រុលទៅបុកបង្គោលប៉ាណូផ្សព្វផ្សាយពាណិជ្ជកម្មក្រុមហ៊ុនភេសជ្ជៈខារ៉ាបាវមួយដើមបាក់រាបដល់ដី។ហេតុការណ៍នេះកើតឡើងកាលពីម៉ោង១០យប់ថ្ងៃទី ២៦ខែមេសាឆ្នាំ ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៤ ខាងមុខសាលារៀនជម្ពូវ័ន ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តកុងតឺន័រមួយគ្រឿង ម៉ាក HINO ក្បាលពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3E-6557 ... Read More »

គិតត្រឹម ថ្ងៃ២៦មេសា ជនសង្ស័យ ៧៧នាក់ ត្រូវបានឃាត់ខ្លួន ករណី ពាក់ព័ន្ធបទល្មើសគ្រឿងញៀន នៅទូទាំងប្រទេស

ភ្នំពេញ ៖ ជនសង្ស័យចំនួន ៧៧នាក់ ( ស្រី៦ នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុង ប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀន ចំនួន៤៣ ករណី ទូទាំងប្រទេសគិតត្រឹមថ្ងៃទី ២៦ ... Read More »

រថយន្តនឹងម៉ូតូបុកគ្នាបណ្តាលឲ្យបុរស៣នាក់រងរបួសធ្ងន់ស្រាល

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្ត ឡិចសុីស ប៉ះជាមួយម៉ូតូពីរគ្រឿងបើកបរក្នុងទិសដៅបញ្រ្ចាសគ្នាពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់ចំនួន២នាក់និងស្រាលម្នាក់។ហេតុការណ៍នេះកើតឡើងកាលពីម៉ោង១១យប់ថ្ងៃទី២៦ ខែមេសាឆ្នាំ ២០២០នៅតាមបណ្ដោយផ្លូវលេខ១៩៦ ក្បែរសាលារៀនមុំ ក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់បើករថយន្តឡិចសុីស RX300 ... Read More »

សម្តេចពិជ័យសេនា ទៀ បាញ់ ៖ សូមបងប្អូនអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការនានា ពីក្រសួងសុខាភិបាល ការពារ កូវីដ-១៩

ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែង នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ លើ Facebook ផ្លូវការថា៖ សូមបងប្អូនអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការនានា ពីក្រសួងសុខាភិបាល ... Read More »

រៀបការបាន១៤ឆ្នាំមានកូន៤នាក់ប្រពន្ធផិត ប្តីតាមទាន់មានសហាយនៅក្នុងផ្ទះសំណាក់

ខេត្តកណ្តាល៖ បុរសជាប្តីបានតាមទាន់ប្រពន្ធនាំសហាយជិះរថយន្តទៅដេកក្នុងផ្ទះសំណាក់រួចបានប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួនយកទៅដោះស្រាយតាមច្បាប់ភ្លាមៗ។ ហេតុការណ៍នេះកើតឡើងកាលពីព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ នៅក្នុងបន្ទប់លេខA20ផ្ទះសំណាក់យីហោមហាលាភ ក្នុងភូមិកំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ បុរស ជាប្តីឈ្មោះ សួស ចម្រើន អាយុ៤៤ឆ្នាំ មុខរបរ ... Read More »

សមត្ថកិច្ចឃាត់ខ្លួន តៃកុងឡានតាក់សុី បន្ទាប់ពីរំលោភម៉ូយរបស់ខ្លួនលើឡានបានសម្រេច

ខេត្តព្រៃវែង៖ ស្ត្រីវ័យ៣៣ឆ្នាំម្នាក់ ត្រូវបានតៃកុងឡានតាក់សុី ចាប់រំលោភលើឡានបានសម្រេច ខណៈភ្ញៀវចុះពីឡានអស់ នៅសល់តែគាត់ម្នាក់ឯង នៅក្រោយគេមិនទាន់ដល់ផ្ទះ។ ហេតុការនេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទី យប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ នៅចំណុច ដីវាលលើផ្លូវលំ ក្នុងភូមិប្រហ៊ារ ឃុំច្រេស ... Read More »

លោក គួច ចំរើន រក្សាទុកដើមឈើ១ដើម ចំកណ្តាលវិថីជំទាវម៉ៅ ជាការទាក់ទាញបំផុត

ខេត្តព្រះសីហនុ៖ ក្នុងហេតុផល រក្សានូវធនធានធម្មជាតិ ដាស់អារម្មណ៍អោយប្រជាជន ស្រឡាញ់ដើមឈើ លោក គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ បានសិក្សាជាមួយជំនាញសាធារណៈ ឈានដល់រក្សា ដើមឈើមួយដើមស្ថិតនៅចំកណ្តាលវិថីជំទាវម៉ៅ ដែលជាផ្លូវធ្វើថ្មីនៅក្រុងព្រះសីហនុ ... Read More »

បុរសមានសតិមិនគ្រប់ម្នាក់យកសាំងចំណុះ៣០លីត្រចាក់ស្រោចដុតខ្លួនឯងរបួសធ្ងន់

ខេត្តកំពត៖គួរឲ្យអាសូរណាស់ដែលបុរសមានសតិមិនគ្រប់ម្នាក់យកសាំងចំណុះ៣០លីត្រចាក់ស្រោចលើខ្លួនរួចដុតខ្លួនឯងបណ្តាលឲ្យរងរបួសធ្ងន់ហើយត្រូវបានសាច់ញាតិដឹកយកទៅកាន់មន្ទីរពេទ្យភ្លាមៗ ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៤រសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ នៅភូមិដំណាក់ត្រាច ឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពត។ មន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលកណ្តោលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ជួន សាម៉ៃ ភេទប្រុស អាយុ៤២ឆ្នាំ ... Read More »

ស្រវឹងស្រាបេីករថយន្តបុករះរថយន្ត២គ្រឿងបណ្ដាលឲ្យរងកាខូចខាតយ៉ាងដំណំ

    ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រា បេីករថយន្តកាមរីហាយប្រីដក្នុងល្បឿនលឿនក៏ជ្រុលចង្កូតទៅបុករថយន្តមួយគ្រឿងពីក្រោយពេញទំហឹង រួចក៏ខ្ទៀតទៅប៉ះរថយន្តមួយគ្រឿងទៀត បណ្ដាលឲ្យរងកាខូចខាតយ៉ាងដំណំ ។ ​     ហេតុការណ៍នេះកេីតឡេីងនៅវេលាម៉ោង ១១:០០នាទីយប់ថ្ងៃទី២៦ខែមេសាឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវ២៧១កែងផ្លូវ៣៧១ ស្ថិតក្នុងសង្កាត់បឹងទំពុនទី២ ... Read More »

ខ្យល់កន្រ្តាក់របើកដំបូលផ្ទះប្រជាពលរដ្ឋ១២ខ្នងនៅខេត្តកំពត

  ខេត្តកំពត៖ គ្រោះធម្មជាតិកើតឡើងពីភ្លៀងផ្គររន្ទះនិងខ្យល់កន្ត្រាក់ បណ្តាលឲ្យផ្ទះប្រជាពលរដ្ឋ១២ខ្នងត្រូវរបើកដំបូលទាំងស្រុង តែពុំបណ្តាលឲ្យរងគ្រោះដល់មនុស្សឬសត្វពាហន:នោះទេ។នេះបើតាមផេករបស់ក្រសួងធនធានទឹកនិងឧតុនិយមប្រកាសឲ្យដឹងនៅថ្ងៃទី២៧ខែមេសានេះ។ គ្រោះធម្មជាតិនេះកើតឡើងនៅវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ នៅ លើឃុំចំនួន៣ ក្នុងស្រុកទឹកឈូ ខេត្តកំពត គឺឃុំ កំពង់គ្រែង ឃុំ ... Read More »

ក្រសួងសុខាភិបាល៖ អនាម័យ​ល្អ​ សុខភាពប្រសេីរ

ភ្នំពេញ៖ ក្រសួងសុខាភិបាល នាវេលាម៉ោង១២និង១០នាទី ឈានចូលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ បានលើកជាទស្សនៈសកលថា៖ នៅលើសកលលោកនេះមនុស្សចាំបាច់ណាស់ត្រូវតែអនាម័យឲ្យបានល្អ ដើម្បីទទួលបានសុខភាពល្អប្រសើរ ស្របទៅតាមដំណើរជីវិត។ អនាម័យវាពិតជាមាននូវគុណសម្បត្តិជាច្រើនសម្រាប់មនុស្សលោកដោយអាចយកឈ្នះនឹងជំងឺផ្សេងៗបានយ៉ាងងាយ។ យើងគប្បីយល់ថា ជំងឺមួយចំនួនបានកកើតឡើងក្នុងសារពាង្គកាយមនុស្សដោយសារការខ្វះអនាម័យនេះឯង។ អនាម័យពិតជាសំខាន់សម្រាប់ជីវិតរស់នៅប្រចាំថ្ងៃរបស់មនុស្ស។ មនុស្សរស់រានមានជីវិតបានស្រស់បំព្រងនិងសុខដុម ... Read More »

កុមារាម្នាក់បានស្លាប់​ និងយុវជន២នាក់ទៀតរងរបួសធ្ងន់​ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកជាមួយម៉ូតូនៅច្រកចូលវត្តព្រៃស្ពឺ

ភ្នំពេញ​ ៖​ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកេីតឡេីងនៅតាមបណ្ដោយផ្លូវបេតុង​ ច្រកចូលវត្តព្រៃស្ពឺ​ ក្នុងភូមិស្រែជំម្រៅ​ សង្កាត់ចោមចៅ២​ ខណ្ឌពោធិ៍សែនជ័យ​ បង្កដោយរថយន្តម៉ាកសាំយ៉ុង​ បានបុកជាមួយម៉ូតូហុងដាឌ្រីមសេ១២៥​មួយគ្រឿង​ បណ្ដាលឲ្យកុមរាម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង​។ រីឯយុវជន២នាក់ទៀតរងរបួសធ្ងន់​ ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យដេីម្បីសង្គ្រោះ​ កាលពីវេលាម៉ោង៨​ និង៥០នាទីយប់​ ថ្ងៃទី២៦​ ... Read More »

ឃាត់ខ្លួនមុខសញ្ញាលួចកាច់សោ.កម៉ូតូរួមទាំងវត្ថុតាង

ខេត្តពោធិ៍សាត់៖ ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ កម្លាំងនគរបាលផ្នែកយុត្តិធម៌នៃអធិការដ្ឋានស្រុកនគរបាលស្រុកក្រគរ ប៉ុស្តិ៍នគរបាលអន្លង់ត្នោត សហការបង្រ្កាបមុខសញ្ញាកាច់សោ.កម៉ូតូ ដោយឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញាដកហូតម៉ូតូ ១គ្រឿង ។ ករណីបង្រ្កាបមុខសញ្ញាកាច់សោ.កម៉ូតូខាងលើ ធ្វើឡើងនៅវេលាម៉ោង១៣ និង៥២នាទី រសៀលថ្ងៃអាទិត្យ ៥កើត ខែពិសាខ ឆ្នាំជូត ... Read More »

នគរបាលចុះបង្អើលកន្លែងលេងល្បែង ២ករណី ប្រមូលវត្ថុតាងបន្តនីតិវិធី

ខេត្តពោធិ៍សាត់៖ ក្រោយទទួលបទបញ្ជាប្រធានគណៈបញ្ជាការឯកភាពខេត្ត ពាក់ព័ន្ធករណីល្បែងសុីសងរីកដុះដាលដូចផ្សិតនៅតាមស្រុកនានា ឃើញកម្លាំងអធិការដ្ឋាននគរបាលស្រុក.ប៉ុស្ដិ៍រដ្ឋបាល សហការចុះពិនិត្យ និងបង្អើលល្បែងសុីសងក្នុងមូលដ្ឋានខ្លួន ដោយប្រមូលយកនូវវត្ថុតាង និងសម្ភារៈដើម្បីយកមកបន្តនីតិវិធី រីឯក្រុមជនប្រព្រឹត្តរត់គេចបាត់អស់ ។ យោងតាមរបាយការណ៍នគរបាលស្រុកភ្នំក្រវាញ នៅវេលាម៉ោង២ និង៣០នាទី រសៀលថ្ងៃអាទិត្យ ៥កើត ... Read More »

Update ៖ ករណីយោធាបាញ់សម្លាប់ប្រពន្ធ ដើមហេតុជនដៃដល់ ខឹងប្រពន្ធនិយាយច្រើន រឿងធ្វើផ្ទះអោយប្រពន្ធចុងស្អាតជាង

ខេត្តកណ្តាល៖ សមត្ថកិច្ចនគរបាលបានប្រគល់ខ្លួន ជនដៃដល់ជាយោធា បាញ់សម្លាប់ភរិយា អោយទៅខាងកម្លាំងកងរាជអាវុធហត្ថ បន្តនីតិធ្វើកំណត់ហេតុស្តាប់ចម្លើយ។ ប្រភពខ្លះបញ្ជាក់ថា ដើមហេតុនៃអំពើឃាតកម្មនេះ កើតចេញពីរឿងប៉ៈទង្គិចពាក្យសំដីប្រកែកគ្នា រវាងប្តីប្រពន្ធ ដោយប្រពន្ធ ប្រចណ្ឌ និងអន់ចិត្តខ្លាំង បន្ទាប់ពីដឹងថា ប្តីរបស់ខ្លួនលួចមានស្រីកំណាន់ចិត្ត ... Read More »

សូមគោពច្បាប់ចរាចរណ៍ផង…! គ្រោះថ្នាក់ចរាចរណ៍៩លើក ស្លាប់ ៦នាក់ របួស៩នាក់ ទូទាំងប្រទេសនៅថ្ងៃ២៦ ខែមេសា

ភ្នំពេញ ៖ យ៉ាងហោចណាស់មានមនុស្ស៦ នាក់ បានស្លាប់ នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើងនៅទូ ទាំងប្រទេស នាថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០២០ និងបានបង្កឲ្យមានមនុស្ស របួសធ្ងន់ ... Read More »

ចំនួនអ្នកឆ្លងCOVID-19 នៅសិង្ហបុរីបន្តកើនឡើង ក្នុងមួយថ្ងៃរកឃើញ ជិត១ពាន់ករណី

ប្រទេសសិង្ហបុរី៖ តាមសេចក្តីរបស់ក្រសួងសុខាភិបាលសិង្ហបុរី ប្រកាស នៅថ្ងៃអាទិត្យទី២៦ ខែមេសា ឆ្នាំ២០២០នេះថា តួលេខថ្មីនៃអត្រាឆ្លងជំងឺCOVID-19 សម្រាប់ប្រទេសសិង្ហបុរី បន្តកើនឡើងក្នុងមួយថ្ងៃ រកឃើញអ្នកឆ្លងចំនួន៩៣១នាក់ ធ្វើឱ្យចំនួនអ្នកឆ្លងសរុប នៅទូទាំងប្រទេសកើនដល់ ១៣,៦២៤នាក់ ។ តាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន ... Read More »

លោក ម៉ម ប៊ុនហេង ចុះណែនាំវិធានការការពារជំងឺកូវីដ១៩ ដល់អ្នកជំងឺមកទទួលសេវាព្យាបាល ដល់មន្ទីរពេទ្យ

ភ្នំពេញ៖ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០នេះ លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានអញ្ជើញចុះណែនាំពីវិធានការការពារបន្ថែមទៀតនៃជំងឺកូវីដ១៩ (COVIDE-19) ដល់អ្នកជំងឺមកទទួលសេវាព្យាបាលសុខភាពនៅមន្ទីរពេទ្យព្រះអង្គឌួង។ មន្ត្រីក្រុមការងារបានអោយដឹងថា៖ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ... Read More »

ស្នងការខេត្ដកណ្ដាល ដឹកនាំកម្លាំង ចុះពិនិត្យ តាមបន្ទាត់ព្រំដែនដោយថ្មើរជើង ជិត១០គីឡូម៉ែត្រ

ខេត្តកណ្តាល៖ លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការ នគរបាលខេត្ដកណ្ដាល បានដឹកនាំកម្លាំង ចុះពិនិត្យ តាមបន្ទាត់ព្រំដែន ប៉ុស្ដិ៍ ដំបូកចែវ ដោយថ្មើរជើង ទាំងទៅ ទាំងមកជិត១០គីឡូម៉ែត្រ នា ... Read More »

លោក Alex Azar ប្រឈមដកតំណែងដោយសេតវិមាន ខណៈអ្នកស្លាប់ដោយសារ COVID-19 កើនលើស ៥ម៉ឺននាក់នៅអាមេរិក

អាមេរិក៖ បើតាមការចេញផ្សាយដោយសារព័ត៌មាន Politico នៅថ្ងៃអាទិត្យ ទី២៦ ខែមេសា ឆ្នាំ២០២០ លោក Alex Azar រដ្ឋមន្ត្រីសុខាភិបាល នៃ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ... Read More »

Breaking News ៖ ឃាតក ឈាមត្រជាក់ បាញ់សម្លាប់ប្រពន្ធរួច ដឹកពីភ្នំពេញ ដល់ខេត្តកណ្តាល ក៏ហៅសមត្ថកិច្ចមកឃាត់ខ្លួនគាត់តែម្តង

ខេត្តកណ្តាល៖ មុននេះបន្តិច .! មានករណីអំពើឃាតកម្មមួយបានកើតឡើងនៅតាមផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង៣រសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ គឺប្តីបានបាញ់សម្លាប់ប្រពន្ធក្នុងរថយន្តព្រូស បន្ទាប់ពីទាស់ពាក្យសំដីគ្នា ប្រកែកក្នុងឡាន។ សមត្ថកិច្ចបានអោយដឹងថា៖ ក្រោយពីបាញ់ហើយ ... Read More »