ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ អញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយកងកម្លាំង លើផ្ទៃសមុទ្រ

ខេត្តព្រះសីហនុ៖ នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០នេះ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងប្រតិភូអមដំណើរ បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយកងកម្លាំង អង្គភាពបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ និងវរសេនាតូចនគរបាលការពារព្រំដែនទឹកលេខ២៤០ ប្រចាំខេត្តព្រះសីហនុ ... Read More »

បងប្អូនប្រយ័ត្នគ្រោះថ្នាក់ចំពោះ Facebook ឈ្មោះ Srolanh Shop , SWAG Autos , NR Shop, ទឹកលាងដៃសុវត្ថិភាព ,លក់ផលិតផល គ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាល

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មាន ស្តីពីការហាមឃាត់បណ្តាញហ្វេសប៊ុកឈ្មោះ Srolanh Shop , SWAG Autos , NR Shop និងទឹកលាងដៃ សុវត្ថិភាព , ... Read More »

ក្រសួងអប់រំ ពន្យារ​ពេល​នៃ​ការ​ចូល​រៀន​ឡើងវិញ​សម្រាប់​គ្រឹះស្ថាន​សិក្សា​គ្រប់​កម្រិត គ្រប់​ប្រភេទ ទាំង​សាធារណៈ និង​ឯកជន

ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីណែនាំ ស្ដីពី​ការ​ពន្យារ​ពេល​នៃ​ការ​ចូល​រៀន​ឡើងវិញ​សម្រាប់​គ្រឹះស្ថាន​សិក្សា​គ្រប់​កម្រិត គ្រប់​ប្រភេទ ទាំង​សាធារណៈ និង​ឯកជន និង​គ្រឹះស្ថាន​បណ្ដុះបណ្ដាល​គ្រូ​នៅ​ទូទាំង​ប្រទេស រហូត​ដល់​ការ​ជូន​ដំណឹង​ជា​ថ្មី។ ផ្អែកតាមរបាយការណ៍ ... Read More »

រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ ធ្វើបទបង្ហាញ និងការពារសេចក្ដីព្រាងច្បាប់ ស្ដីពី «ការគ្រប់គ្រងប្រទេសជាតិក្នុងគ្រាមានអាសន្ន»

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០នេះ លោក កើត រិទ្ធ រដ្ឋមន្ដ្រី ក្រសួងយុត្តិធម៌ ក្នុងកិច្ចប្រជុំព្រឹទ្ធសភា បានធ្វើបទបង្ហាញ និងការពារសេចក្ដីព្រាងច្បាប់ ស្ដីពី «ការគ្រប់គ្រងប្រទេសជាតិក្នុងគ្រាមានអាសន្ន» ដែលជាច្បាប់មួយមានភាពចាំបាច់ខានមិនបាន ... Read More »

COVID-19 បន្តកើនឡើង នឹងសម្លាប់មនុស្សច្រើនជាងគេ នៅប្រទេសឥណ្ឌូណេស៊ី និងហ្វីលីពីន ក្នុងតំបន់អាស៊ាន

(ហ្សាការតា)៖  គិតត្រឹមល្ងាចថ្ងៃសុក្រ ទី១៧ ខែមេសា ឆ្នាំ២០២០ ប្រទេសឥណ្ឌូណេស៊ី បានលោតឡើងទៅកាន់លេខរៀងខ្ពស់ជាងគេវិញ ក្នុងនាមជាប្រទេសមានអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនបំផុតប្រចាំតំបន់អាស៊ាន ជាមួយនឹងករណីឆ្លងសរុប ៥,៩២៣ករណី ក្នុងនោះស្លាប់សរុប ៥២០នាក់ ... Read More »

ទីតាំងលក់ថ្នាំពេទ្យក្លែងក្លាយនៅសង្កាត់បឹងទំពុន ត្រូវសមត្ថកិច្ច គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ចុះបង្ក្រាប

ភ្នំពេញ៖ ក្រោមការសម្របសម្រួលពីលោក គុជ គីមឡុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០នេះ សមត្ថកិច្ចក្រុមការងារលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលមានហានិភ័យខ្ពស់ ហៅកាត់ថា៖ (គ.ប.ផ.ក) បានសហការជាមួយ មន្ដ្រី ... Read More »

ប្រពន្ធស្រវឹងស្ពឹកមុខប្រចណ្ឌប្ដីទាញស្លឹកត្រចៀក អា.ក

ខេត្តបន្ទាយមានជ័យៈ បុរសម្នាក់បានហូរឈាមជោគពេញប្រាណ ព្រោះតែស្ត្រីជាប្រពន្ធបានចាប់ទាញស្លឹកត្រចៀកមកអា.ក ធ្វើឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៤៥នាទីយប់ថ្ងៃទី១៦ ខែេមសាឆ្នាំ២០២០ នៅភូមិបន្ទាយថ្មីឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។   លោកអធិការនគរបាលស្រុក អូរជ្រៅលោក សែស វិបុល ប្រាប់ថា៖បុរសរងគ្រោះជាប្តីឈ្មោះ គុជ ... Read More »

កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ចុះបង្រ្កាបករណីត្រាក់ទ័រលួចឈូសឆាយដីព្រៃលិចទឹក នៅស្រុកកំពង់ស្វាយ

កំពង់ធំ៖ ដោយមានការយកចិត្តទុកដាក់ពីលោក សុខ លូ អភិបាលខេត្តកំពង់ធំ ក្រោមការសម្របសម្រួលនីតិវិធីពីលោក ស៊ីន វីរៈ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានបញ្ជាឲ្យកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បើកប្រតិបត្តិការចុះបង្រ្កាបករណីត្រាក់ទ័រលួច ... Read More »

គ្រញូង០៤ដើមត្រូវគេលួចកាប់ដោយជោគជ័យក្នុងតំបន់អង្គរ

សៀមរាប៖ ឈើគ្រញូងចំនួន០៤ដើម ដែលដុះក្នុងតំបន់ឧទ្យានអង្គរត្រូវបានជនមិនស្គាល់មុខលួចកាប់យកទៅបាត់ដោយសុវត្ថិភាព គ្មានតំរុយអ្វីសោះ។  សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងកាលពីរសៀលថ្ងៃទី១៦ខែមេសាឆ្នាំ២០២០ថា ដើមឈើគ្រញូងដែលត្រូវគេលួចកាប់ទាំង៤ដើមនេះ ដុះនៅក្នុងព្រៃឧទ្យានអង្គរ ស្ថិតភូមិក្រវ៉ាន់សង្កាត់នគរធំ ក្រុងសៀមរាប។ ទោះយ៉ាងណាជុំវិញហេតុការណ៍នេះ ក្រុមមន្រ្តីនៅមិនទាន់រកមុខ អ្នកប្រព្រឹត្តបទល្មើសឃើញនៅឡើយទេ។ ដោយគេគ្រាន់តែសន្និដ្ឋានថា ដើមឈើគ្រញូងនេះត្រូវជនសង្ស័យលួចកាប់ប្រហែល៥ថ្ងៃមកហើយ។   ... Read More »

ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល សម្រាប់ឆ្នាំ២០២០ គ្រោងប្រារព្វនៅខេត្តកំពង់ធំ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា សម្រេចផ្អាក

ភ្នំពេញ៖ ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល សម្រាប់ឆ្នាំ២០២០ ដែលគ្រោងនឹងប្រារព្ធឡើងនៅខេត្តកំពង់ធំ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា សម្រេចផ្អាក ដើម្បីចូលរួមទប់ស្កាត់និងការពារការរីករាលដាល នៃជំងឺឆ្លង កូវីដ-១៩ ។ នេះបើយោងតាមព្រះរាជតម្រិៈដ៏ខ្ពង់ខ្ពស់បំផុត នៃព្រះករុណាជាអម្ចាស់ជីវីតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ... Read More »

ថៃគ្រោងបន្ធូរបន្ថយស្ថានភាពដាក់ប្រទេស ក្នុងគ្រាអាសន្ន បើកព្រំដែនឲ្យពលរដ្ឋ១ម៉ឺននាក់ចូលប្រទេសវិញ

ស្ថានភាពនៃការឆ្លងរាលដាល វីរុសកូវីដ១៩ មានការកើនឡើងតិច មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពកូវីដ១៩ នៃប្រទេសថៃ (CCSA) កំពុងតែពិចារណា អំពីការបន្ធូរបន្ថយច្បាប់ដាក់ប្រទេស ក្នុងគ្រាអាសន្ន។ ជាមួយគ្នានេះរដ្ឋាភិបាលថៃបានត្រៀមលក្ខណៈទទួលពលរដ្ឋរបស់ខ្លួនប្រមាណ១ម៉ឺននាក់ វិលត្រឡប់មកពីប្រទេសជិតខាង ក្នុងនោះមានភាគច្រើនមកពីប្រទេសម៉ាឡេស៊ី។ ពលរដ្ឋដែលបានវិលត្រឡប់មកពីក្រៅប្រទេស អាចនឹងត្រូវដាក់ឲ្យនៅដាច់ដោយឡែក ១៤ថ្ងៃ ... Read More »

មិត្តភាពកម្ពុជា-ចិន សហប្រតិបត្តិការអន្តរជាតិក្នុងការទប់ស្កាត់វីរុសកូវីដ-១៩

ភ្នំពេញ៖ ពាក្យពេចន៍ ដ៏សំខាន់ៗរបស់លោក សុី ជីងពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ស្តីពីកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការទប់ស្កាត់វីរុសកូវីដ-១៩។ នេះបើយោងតាមការបញ្ជាក់ពីស្ថានទូតចិននៅកម្ពុជា។ សូមអានខ្លឹមសារខាងក្រោម ទាំងស្រុងដូចតទៅ៖ Read More »

កងកម្លាំងអធិការរដ្ឋាននគរបាលស្រុក ប្រាសាទបាគងចុះបង្ក្រាបទីតាំងលេងល្បែងស៊ីសង បាញ់អាប៉ោង មួយកន្លែងនិងឃាត់ខ្លួនមនុស្សប្រុសស្រី ១០នាក់

ខេត្តសៀមរាប៖នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០សមត្ថកិច្ចអធិការនគរបាលស្រុកប្រាសាទបាគង បានចុះបង្រ្កាបទីតាំងលេងល្បែងសុីសងបាញ់អាប៉ោងមួយកន្លែងស្ថិតនៅភូមិសូភី ឃុំកន្រ្ទាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប ជាក់ស្តែងឃាត់បានមនុស្សប្រុសស្រី ចំនួន១០នាក់ ក្នុងនោះស្រី២នាក់ និងដកហូតបានគ្រាប់អាប៉ោងចំនួន ៤គ្រាប់ កំរាល១ ចាន១ គម្រប១ ... Read More »

ក្រសួងពាណិជ្ជកម្មបានរកឃើញសារធាតុមេតាណុលក្នុងផលិតផលអាល់កុលលាងសម្អាតដៃ រហូតជាង ៨០តោន

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មបានរកឃើញសារធាតុមេតាណុលក្នុងផលិតផលអាល់កុលលាងសម្អាតដៃរហូតជាង ៨០តោន ។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់ក្រសួងពាណិជ្ជកម្ម ស្តីពី ការរកឃើញសារធាតុ មេតាណុល ក្នុងផលិតផល អាល់កុលលាងសម្អាតដៃ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ ។ ... Read More »

នាយឧត្ដមសេនីយ៍ វង្ស ពិសេន ចុះសួរសុខទុក្ខ សំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនៅឃុំព្រៃស្នៀត

ខេត្ដព្រៃវែង៖ នាព្រឹកថ្ងៃសុក្រ ទី១៧ ខែមេសា ឆ្នាំ២០២០  នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង ខេត្តព្រៃវែង អមដំណើរដោយ ឯកឧត្ដម អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំព្រៃស្នៀត ... Read More »

ហ្វូងក្របីចូលចំការចន្ទីទៅដេញស្រាប់តែវ័ធចំភ្លៅនិងដាច់ពងស្វាសយ៉ាងធ្ងន់ធ្ងរ

ខេត្តក្រចេះ៖បុរសម្នាក់កំពុងរើសស្វាយចន្ទីក្នុងចំការស្រាប់តែមានសត្វក្របីមួយក្បាលដេញវ័ធបណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរកំពុងបញ្ជូនទៅសង្គ្រោះបន្ទាន់។ ហេតុការណ៍ក្របីដេញវ័ធមនុស្សក្នុងចំការនោះបានកើតឡើងនៅវេលាម៉ោង៧.៣០នាទីថ្ងៃទី១៧ខែមេសាឆ្នាំ២០២០​ត្រង់ចំណុចល្ហកព្រលូងដែលមានចម្ងាយ២៧គីឡូម៉ែត្រពីផ្លូវជាតិស្ថិតក្នុងភូមិអូរព្រះ​ឃុំអូរគ្រៀង​ ស្រុកសំបូរ​ ខេត្តក្រចេះ​ ។ តាមប្រភពបានឱ្យដឹងថាជនរងគ្រោះឈ្មោះ ស្រ៊ុយ​ សីហា​ ភេទប្រុស​ អាយុ៥០ឆ្នាំ​ ជនជាតិខ្មែរ​ មានទីលំនៅភូមិឃុំកេីតហេតុខាងលេី​ ។ ប្រភពបន្តមុនពេលកើតហេតុបុរសជនរងគ្រោះកំពុងតែរេីសស្វាយចន្ទីក្នុងចំការស្រាប់​តែឃេីញសត្វក្របីចំនួន៥ក្បាល​ដែលគេព្រលេងចោលហើយទាំងហ្វូងនោះដេីរចូលមកក្នុងចំការគាត់ក៏ដើរទៅដេញស្រាប់តែមានសត្វក្របី​មួយក្បាលមកវ័ធបណ្ដាលឱ្យរងរបួសត្រូវចំភ្លៅទាំងសងខាង​ និងត្រូវចំប្រដាប់ភេទ​ដាច់រងរបួសយ៉ាងធ្ងន់ធ្ងរ៕ដោយ៖​ ... Read More »

ចឹងតើ បានជាអាមេរិកផ្តាច់ជំនួយ WHO ហើយទាមទារប្រធានចុះចេញពីតំណែងទើបផ្តល់ជំនួយវិញ

តំណាងរាស្ត្រអាមេរិក មកពីគណបក្សសាធារណរដ្ឋ១៧រូប បានទាមទារឲ្យប្រធានអង្គការសុខភាពពិភពលោក Tedros Adhanom Ghebreyesus ចុះចេញពីតំណែងទើប ផ្តល់ជំនួយ ដល់អង្គការនេះឡើយវិញ។ សកម្មភាពរបស់អាមេរិកគឺសំដៅទៅលើ ប្រធានអង្គការសុខភាពពិភពលោកដែលមិន ដើរតាមអាមេរិក ពាក់ព័ន្ធកូវីដ-19។ កន្លងមកអាមេរិកចោទចិនថាជាអ្នកបង្កើតវីរុសកូវីដ តែអង្គការសុខភាពពិភពលោក ... Read More »

ប្រឡាយបឹងត្របែកដំណើរការបុកសៀផាយបានប្រមាណ៧០ភាគរយហើយ !

ភ្នំពេញ ៖ បន្ទាប់ពីមានភ្លៀងធ្លាក់ពីរបីថ្ងៃកន្លងមកនេះ នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០នេះ រដ្ឋបាលខណ្ឌចំការមន​ ដឹកនាំលោក​ ថេង​ សុថុល​ អភិបាល​ នៃគណៈអភិបាលខណ្ឌចំការមន​ មានការសហការពីមន្ទីរសាធារណការ​ និងដឹកជញ្ជូនរាជធានីភ្នំពេញ​ រដ្ឋបាល​សង្កាត់ផ្សារដេីមថ្កូវ​ ... Read More »

ជនសង្ស័យ០២នាក់ ត្រូវបានកម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន ឃាត់ខ្លួន

ខេត្តព្រះសីហនុ-ជនសង្សយ័២នាក់ ត្រូវបានកម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន ឃាត់ខ្លួនកាលពីល្ងាចថ្ងៃ១៦មេសា២០២០ នៅចំណុចមុខរោងចក្រយ៉ូស្តារ ស្ថិតក្នុងក្រុម១៤ ភូមិ១សង្កាត់១ ក្រុង/ខេត្តព្រះសីហនុ ពេលជនសង្សយ័កំពុងមានសកម្មភាពជាក់ស្តែង ។ ជនសង្សយ័ទី១ ឈ្មោះ ភឿង ណាក់ ភេទ​ ប្រុស ... Read More »

បុរសម្នាក់ដេកស្លាប់នៅក្នុងបន្ទប់ជួលដោយសារមានជំងឺគាំងបេះដូង

ភ្នំពេញ៖ បុរសម្នាក់ដេកស្លាប់នៅក្នុងបន្ទប់ជួលចោលប្រពន្ធនឹងកូនដោយសារមានជំងឺគាំងបេះដូង បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនឹងសមត្ថកិច្ចចុះមកពិនិត្យ។ ហេតុការនេះបានកើតឡើងកាលពីវេលាម៉ោង០៤ និង៥០នាទីព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ ស្ថិតក្នុងបន្ទប់ជួលលេខ១៩ នៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។ សពបុរសខាងលើមានឈ្មោះ ជឿន ចេក ភេទប្រុស អាយុ៣០ឆ្នាំ ... Read More »

បន្ទាប់ពីអត្រាអ្នកឆ្លង COVID-19 បន្តកើនឡើង ប្រទេសជប៉ុន សម្រេចប្រកាសដាក់ប្រទេសទាំងមូលតែម្តងទៅក្នុងគ្រាមានអាសន្ន

តូក្យូ៖ តាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅយប់ថ្ងៃព្រហស្បតិ៍ ទី១៦ ខែមេសា ឆ្នាំ២០២០ នាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ីនហ្សូ អាបេ បានសម្រេចប្រកាសដាក់ប្រទេសជប៉ុនទាំងមូលតែម្តង ទៅក្នុងគ្រាមានអាសន្ន ដោយសារស្ថានការណ៍ឆ្លងរាលដាលនៃជំងឺ COVID-19 ... Read More »

ក្រសួងការបរទេស៖ ប្រតិកម្មយ៉ាងខ្លាំងចំពោះការរិះគន់របស់ ការិយាល័យនៃឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លើច្បាប់ស្ដីពី «ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន»

ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០នេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចេញសេចក្តីប្រកាសមួយប្រតិកម្មយ៉ាងខ្លាំងចំពោះការរិះគន់របស់ ការិយាល័យនៃឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លើច្បាប់ស្ដីពី «ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន» ចំពោះមុខការរីករាលដាលនៃជំងឺកូវីដ១៩។ ប្រតិកម្មនេះបានធ្វើឡើងបន្ទាប់ពី ឧត្តមស្នងកាអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ផ្ញើលិខិតលេខ OL ... Read More »

កង្វៈបរិក្ខារពេទ្យ បង្ខំឲ្យអាមេរិកបន្ទន់ឥរិយាបថចំពោះចិន

អាមេរិក៖ បច្ចុប្បន្នមានតែចិនប៉ុណ្ណោះ ដែលមានបរិក្ខារពេទ្យគ្រប់គ្រាន់ដើម្បីចែកចាយនៅលើពិភពលោកទាំងមូល។ នៅពេលនេះរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បានបន្ទន់សំដី ខុសប្លែកពីធម្មតា ដោយបានអំពាវនាវដល់ចិន រួមគ្នាប្រឆាំងកូវីដ-១៩។ នៅក្នុងជំនួបពិភាក្សាតាមទូរស័ព្ទជាមួយប្រធានការិយាល័យកិច្ចការបរទេសរបស់ក្រសួងការបរទេសចិន លោក Yang Jiechi ... Read More »

យន្តហោះធុនតូចចុះលើផ្លូវ ល្បឿនលឿននៅកាណាដា ដោយសារមានបញ្ហាផ្នែកម៉ាសុីន

ប្រទេសកាណាដា៖ ដោយសារតែយន្តហោះមានបញ្ហាម៉ាស៊ីនមិនអាចវិលត្រឡប់ទៅកាន់អាកាសយានដ្ឋាន បានទាន់ពេលវេលា អាកាសយានិក បានបញ្ជាយន្តហោះចុះចតយ៉ាងប៉ិនប្រសប់ មិនបង្កគ្រោះថ្នាក់កើតឡើងនោះឡើយ ។ បើទោះបីថា នៅលើផ្លូវហាយវ៉េ ក្នុងប្រទេសកាណាដា ពេលមានរថយន្ត ជាច្រើនកំពុងបើកបរក៏ដោយ។ សារព័ត៌មាន tr.com កាលពីថ្ងៃទី១៧ ... Read More »

ថវិកាសប្បុរសជនសម្រាប់ប្រយុទ្ធ ជាមួយជំងឺកូវីដ-១៩​ចំនួន១៣.៥៩៧.២៩៥ ដុល្លារ មិនទាន់គិតពីជំនួយជាសម្ភារៈ បរិក្ខា

ភ្នំពេញ​ ៖​ គិតត្រឹមព្រឹកថ្ងៃ១៧ មេសា ២០២០នេះសប្បុរសជនដែលបានចូលរួមជាថវិកាសម្រាប់ប្រយុទ្ធ ជាមួយជំងឺកូវីដ-១៩មានចំនួនទឹកប្រាក់ចំនួន១៣.៥៩៧.២៩៥ដុល្លារ ដោយ​មិនទាន់គិតពីជំនួយជាសម្ភារៈ បរិក្ខា ដូចជាម៉ាស អាកុល សាប៊ូ​ សម្ភារៈ​ ពេទ្យ។ល។ដែលមានតម្លៃរាប់លានដុល្លារថែមទៀត។ ដោយឡែកការរួមវិភាគទានតាមរយៈការបរិច្ចាគបៀវត្សទាំងស្រុង ឬ ... Read More »

រន្ទះបាញ់សម្លាប់ បុរសម្នាក់កំពុងជិះម៉ូតូត្រឡប់ពីច្រូតស្មៅគោនៅស្រុកកំរៀង

ខេត្តបាត់ដំបង ៖ពិតជាអកុសលណាស់ដែលបុរសម្នាក់ត្រូវរន្ទះបាញ់ស្លាប់ទាំងអង្គុយផ្អែកលើម៉ូតូគ្រាដែលត្រឡប់មកពីច្រូតស្មៅគោទៅផ្ទះវិញ។  ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី១៦ខែមេសាឆ្នំា២០២០ នៅទឹកដីថៃជាប់ចំណុចភូមិព្រះពុធ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។ ជនរងគ្រោះឈ្មោះ ឈឿន ជា សញ្ជាតិខ្មែរ អាយុ៤៧ឆ្នាំ មានទីលំនៅភូមិ ឃុំ ... Read More »

សេចក្តីព្រាងច្បាប់ស្តីពី “ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន” ត្រូវបានព្រឹទ្ធសភា ឯកភាពទាំងស្រុង

ភ្នំពេញ៖នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ នេះ ព្រឹទ្ធសភាកម្ពុជា បានពិនិត្យនិងអោយយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពី “ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន” ដោយឥតកែប្រែចំនួន៥៤សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី “លទ្ធផលនៃសម័យប្រជុំវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៤” ដែល ... Read More »

កងកម្លាំងនគរបាលចរាចរណ៍នឹងចាប់ផ្តើមតម្លើងទឹកប្រាក់ផាកពិន័យក្នុងចំនួនពី៣ទៅ៥ដង ចាប់ពីដើមខែឧសភា ឆ្នាំ២០២០ នេះ តទៅ

ភ្នំពេញ៖សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង ជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ នេះ បានក្រើនរំលឹកប្រជាពលរដ្ឋ ថា ចាប់ពីថ្ងៃទី១ ខែឧសភា ... Read More »

កុំភ្លេចខ្លួនអោយសោះ ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ , បំរាមឆ្លងខេត្តត្រូវបានលុបមែន តែការជួបជុំគ្នាច្រើននៅដដែល

ភ្នំពេញ៖កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ ម្សិលមិញនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសេចក្តីសម្រេចមួយ ស្តីពី “ការបញ្ចប់សុពលភាពបទបញ្ជាលេខ០២ ស្តីពីការដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេស ក្នុងគោលដៅបង្ការនិងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩”។ ក្នុងខ្លឹមសារនេះ គឺ ... Read More »

ជនសង្សយ័ពាក់ពន្ធ័គ្រឿងញៀនម្នាក់ត្រូវបានកងរាជអាវុធហត្ថមូលដ្ឋានស្រុកព្រៃនប់ឃាត់ខ្លួន

ខេត្តព្រះសីហនុ៖ ជនសង្សយ័ពាក់ពន្ធ័គ្រឿងញៀនម្នាក់ត្រូវបានកងរាជអាវុធហត្ថមូលដ្ឋានស្រុកព្រៃនប់ឃាត់ខ្លួន នារសៀលថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ នៅទីតាំងលាងម៉ូតូ មួយកន្លែងក្នុងភូមិដូនលយ ឃុំ បឹងតាព្រហ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។  ជនសង្ស័យឈ្មោះ ផុន សំ ភេទប្រុស ... Read More »