ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្ដិ៍ចាក់អង្រែលើឃាត់ ជនសង្ស័យម្នាក់ រួមនឹងថ្នាំញៀនចំនួន៣កញ្ចប់ថង់តូច កាលពីវេលាម៉ោង១៤និង០០នាទី ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចផ្លូវលំ ភូមិ ព្រែកតានូ សង្កាត់ ចាក់អង្រែលើ ខណ្ឌ មានជ័យ ... Read More »
សង្គម
រថយន្តFUSO បើកលឿនបែកកង់មុខ រេចង្កូតបុកឡើងសួនច្បារ ផ្លូវ៥០ម៉ែត្រ រងការខូចខាត
ភ្នំពេញ ៖ រថយន្តសណ្ដោងរ៉ឺម៉កធុនធំមួយគ្រឿង បើកបរក្នុងល្បឿនលឿន ស្រាប់តែបែកកង់មុខបួងចង្កូតមិនទាន់ បុករះឡើងលើសួនច្បារផ្លូវ ៥០ ម៉ែត្រ ស្ថិតក្នុងភូមិហារ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី ២៤ ... Read More »
ឃាត់រថយន្តហាយឡេនឌឺ ដឹកសត្វព្រៃជិត៧០០គីឡូក្រាម
ខេត្តសៀមរាប៖ កម្លាំងសង្កាត់រដ្ឋបាលព្រៃឈើបាគង សហការជាមួយផ្នែករដ្ឋបាលព្រៃបន្ទាយស្រី ចាប់បានរថយន្តហាយឡេនឌឺ ដឹកសត្វព្រៃមួយគ្រឿង កំពុង សណ្ដោងគ្នាតាមផ្លូវ កាលពីវេលាម៉ោង១៥និង៣០នាទី ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ នៅតាមផ្លូវខាងក្រោយសណ្ឋាគារអង្គរអេរ៉ា ស្ថិតក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប។ ... Read More »
រថយន្តយីឌុប៦គ្រឿង សមត្ថកិច្ចចម្រុះគោលដៅ មិនបានត្រួតពិនិត្យឈើលើរថយន្តនោះទេ ព្រោះគេមានច្បាប់PC
ខេត្តស្ទឹងត្រែង៖ សមត្ថកិច្ចចម្រុះគោលដៅភ្នំក្រហម នាំគ្នាដោះលែងរថយន្តយីឌុបទទាំង៦គ្រឿង ។ ក្រោយពីត្រួតពិនិត្យឃើញថា ដឹកឈើពេញរថយន្ត មិនបានត្រួតពិនិត្យអ្វីនោះទេ ដោយផ្អែកទៅលើមានច្បាប់PC តែគេសង្ស័យថា វាអាចមានបង្កប់ ឈើប្រណីតបួនជ្រុង និងផ្ទុកលើសទម្ងន់ ធ្វើឲ្យខូចផ្លូវ តើដាក់ស្លាកសញ្ញាត្រួតពិនិត្យបទល្មើសឈើ និងសត្វព្រៃ ... Read More »
សមត្ថកិច្ចស្រុកកំពង់ត្រឡាចឃាត់ខ្លួនក្មេងសិស្សសាលា៩នាក់ ក្រោយពីនាំគ្នាគប់កញ្ចក់រថយន្តតាមផ្លូវ
ខេត្តកំពង់ឆ្នាំង ៖ ក្មេងសិស្សសាលាចំនួន៩នាក់ត្រូវបានសមត្ថកិច្ចស្រុកកំពង់ត្រឡាចធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់ ក្រោយពីក្រុមក្មេងទាំងនេះបានយកដំថ្មមកគប់កញ្ចក់រថយន្តរបស់ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ក្នុងភូមិសាស្រ្តស្រុកកំពង់ត្រឡាច ។ ការឃាត់ខ្លួននេះគឺបានធ្វើឡើងកាលពីថ្ងៃ២៣ខែធ្នូឆ្នាំ២០១៨ មុខផ្សារថ្នល់ទទឹង ភូមិស្វាយក្រោម ឃុំតាជេស ស្រុកកំពង់ត្រឡាច និង បានបង្ហាញមុខក្រុមក្មេងទំនើងនេះ នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨នៅអធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាច ... Read More »
ប៉ូលិសអន្តោប្រវេសន៍ម្នាក់ត្រូវចោរឆក់កាបូបផ្អើលនគរបាលខណ្ឌពោធិ៍សែនជ័យ
ភ្នំពេញ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាព ឆក់កាបូប បានសម្រេច ពីស្រ្តីម្នាក់ជាប៉ូលិសអន្តោប្រវេសន៍ហើយព្យាយាមគេចខ្លួនត្រូវបានប្រជាពលរដ្ឋដេញតាមរហូតផ្តួលម៉ូតូចោលត្រូវបានសមត្ថកិច្ចលោមព័ទ្ធ កាលពីវេលាម៉ោងប្រមាណ១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃចន្ទ ទី២៤ ខែធ្នូ ឆ្នាំ២០១៨ នៅលើបណ្តោយមហាវិថីសហព័ន្ធរុស្សី ភូមិក្បាលដំរី១ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ... Read More »
យុវជនម្នាក់ឲ្យស្រីស្នេហ៍ឌុប រកផ្ទះសំណាក់ដេក ស្រាប់តែមានជនល្មើសកាប់៣កាំបិត បម្រុងប្លន់យកម៉ូតូ តែចៃដន្យប្រជាពលរដ្ឋជួយទាន់
ភ្នំពេញ ៖ សមត្ថកិច្ចចុះ អន្តរាគមន៍សង្ស័យ មានជន ល្មើសប្រើកាំបិតបុ័ងតោ កាប់ប្លន់យកម៉ូតូ ម៉ាក Suzuki Nex ពណ៍ខ្មៅលាយក្រហម ពាក់ស្លាកលេខព្រៃវែង 1N-8990 មិនបានសំរេច ដោយមានប្រជាពលរដ្ឋចេញជួយទាន់ ... Read More »
ចាប់ឃាតកប្រពន្ធ៥ដែលចាប់រំលោភក្មេងស្រីអាយុ៩ឆ្នាំច្របាច់កសម្លាប់អូសទម្លាក់ទឹកបានហើយ
ខេត្តតាកែវ: ឃាតកដៃដល់ដែលចាប់រំលោភក្មេងស្រីអាយុ៩ឆ្នាំបានសម្រេចហើយច្របាច់ក សម្លាប់អូសទម្លាក់ទឹកកាលពីថ្ងៃទី៣ខែ ធ្នូ ឆ្នាំ២០១៨ ហើយគេចខ្លួនច្រើនថ្ងៃនោះ មកដល់ពេលនេះសមត្ថតាមចាប់ខ្លួនបានហើយ ។ លោកវរសេនីយ៍ឯក ជុំ ឈឿន អធិការស្រុកព្រៃកប្បាសបានប្រាប់ ថា កម្លាំងរបស់លោក បាន ... Read More »
កម្មករ កម្មារិនី៣៩នាក់ ក្នុងរោងចក្រផលិតកាបូបដួលសន្លប់ជាបន្តបន្ទាប់មិនដឹងមូលហេតុ
ខេត្តកំពង់ស្ពឺ៖ កម្មករចំនួន៣៩នាក់ នៅក្នុងរោងចក្រផលិតកាបូប យីហោ VENTURA ដួលសន្លប់ជាបន្តបន្ទាប់ មិនទាន់ដឹងពីមូលហេតុ នៅឡើយ ត្រូវបានខាងក្រុមដឹក តាមរថយន្តទៅអោយក្រុមគ្រូពេទ្យកំពុងសង្គ្រោះបន្ទាន់ ។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតក្នុងភូមិវាលវង់ ... Read More »
ចាប់រំលោភសេពសន្ថវៈរួចគេចខ្លួនច្រើនខែ តុលាការចេញដិកាចាប់ខ្លួនបាន
ខេត្តកណ្តាល: កាលពីព្រឹកថ្ងៃចន្ទ ២ រោច ខែ មិគសិរ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ សមត្ថកិច្ចស្រាវជ្រាវ និងចាប់ខ្លួនបុរសម្នាក់ ... Read More »
លោកឃ្លាំង ហួត ផ្ញើលិខិតជូនលោកអភិបាលរាជធានីភ្នំពេញ ជួយអន្តរាគមន៍ទៅក្រសួងធម្មការ រឿង រំកិលឈាបនដ្ឋានចាស់ ចេញសាងសង់ឈាបនដ្ឋានថ្មី
ភ្នំពេញ៖ លោកឃ្លាំង ហួតលោកអភិបាលខណ្ឌជ្រោយចង្វាផ្ញើលិខិតជូនលោកអភិបាលរាជធានីភ្នំពេញស្នើសុំជួយអន្តរាគមន៍ទៅក្រសួងធម្មការនឹងសាសនា ឲ្យបញ្ឈប់ការសកម្មភាពក្រុមការងារចម្រុះ ដើម្បីត្រួតពិនិត្យសម្របសម្រួលការរំកិលឈាបនដ្ឋានចាស់ចេញនៃវត្តពោធិព្រឹក្ស និងសាងសង់ឈាបនដ្ឋានថ្មី ស្ថិតនៅស្ពានទី៥ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា។ នៅក្នុងលិខិតបានរៀបរាប់ថា ទីតាំងវត្តពោធិព្រឹក្ស (ហៅវត្តខ្ទរ) ស្ថិតនៅភូមិខ្ទរ សង្កាត់ព្រែកលៀប គឺត្រូវបានរាជរដ្ឋាភិបាលសម្រេចរក្សាទុកទីតាំងនេះឲ្យនៅដដែល ... Read More »
អ្នកភូមិដំណាក់កន្ទួត ឃុំស្វាយយា ដែលប្រកបមុខរបរកីតម្បាញក្រមាប្រឈមនឹងកង្វះអគ្គិសនី
ខេត្តស្វាយរៀង៖ អ្នកភូមិដំណាក់កន្ទួត ឃុំស្វាយយា ស្រុកស្វាយជ្រំ ជាច្រើន គ្រួសារក្រៅពីប្រកបមុខរបរធ្វើស្រែចំការក៏ឆ្លៀតពេលទំនេរនាំគ្នាកីតម្បាញក្រម៉ាដើម្បីលក់រកប្រាក់កំរៃបន្ថែមទៀតក្នុងជីវភាពក្រុមគ្រួសារនីមួយៗមានការរីកចម្រើនទោះបីជាច្ចេកវិជ្ជាបានដើរលឿនទៅមុខបន្តិចមែន តែការកែច្នៃឧបករណ៍ផលិត សម្រាប់ផលិត ផលិតផល បន្ទាប់បន្សំនៅតែមានតួនាទី ក្នុងការផលិត ផលិតផលសម្រាប់បម្រើរបស់មនុស្សសំខាន់ ហើយក៏មិនអាចខ្វះបាននោះដែរ ។ អ្នកស្រី ... Read More »
ស្រវឹងស្រាចុះដេញក្មេងកុំឲ្យហែលទឹកត្រពាំង បែរជាលង់ខ្លួនឯងស្លាប់ទៅវិញ
ខេត្តកំពង់ស្ពឺ: កាលពីវេលាម៉ោង ២និង៣០នាទីរសៀលថ្ងៃអាទិត្យ ១រោច ខែ មិគសិរ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៨ មានករណីបុរសម្នាក់លង់ស្លាប់ នៅចំណុចភូមិព្រៃស្រូល ... Read More »
បើកម៉ូតូមិនប្រកាន់ស្ដាំជ្រុលទៅបុកជាមួយរថយន្ដច្រាស់ទិសគ្នាបណ្ដាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់
ខេត្តកណ្ដាល៖ ម៉ូតូមួយគ្រឿងបើកមិនប្រកាន់ស្ដាំ បានបុកជាមួយរថយន្ដមួយគ្រឿងបើកក្នុងទិសដៅច្រាស់គ្នាពេញមួយទំហឹង បណ្ដាលឲ្យបុរសម្នាក់ជាអ្នកបើកបរម៉ូតូស្លាប់ និងអ្នករួមដំណើរម្នាក់ទៀតរងរបួសធ្ងន់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ កើតឡើងនៅវេលាម៉ោង២២និង០៥នាទី ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចផ្លូវជាតិលេខ២១បេ ស្ថិតក្នុងភូមិត្រពាំងឈូក ឃុំព្រែកគយ ស្រុកស្អាង ... Read More »
បើកម៉ូតូបត់ឆ្វេងឆ្លងផ្លូវមិនប្រយ័ត្នត្រូវម៉ូតូមួយគ្រឿងទៀតបុកបណ្ដាលស្រ្ដី៣នាក់រងរបួសធ្ងន់ស្រាល
ខេត្តកណ្ដាល៖ ម៉ូតូមួយគ្រឿងបើកបត់ឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវម៉ូតូមួយគ្រឿងទៀតបើកល្បឿនលឿនស្របទិសគ្នាបានបុកពីក្រោយពេញមួយទំហឹង បណ្ដាលឲ្យស្រ្ដីជាអ្នកបើកបរម៉ូតូទាំងសង្ខាង៣នាក់ទទួលរងរបួសធ្ងន់ស្រាល ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៨និង៣៥នាទី ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវលេខ១១០ ស្ថិតក្នុងភូមិព្រែកតាសេក ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្តាល ... Read More »
ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង បានចុះអន្តរាគមន៍ដោះស្រាយភ្លាមៗជូនបងប្អូនប្រជាកសិករ លើផ្ទៃដីប្រមាណ ២៥៥ ហិកតា
ខេត្តព្រៃវែង៖ នៅព្រឹកថ្ងៃចន្ទ ២រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០១៨ ដោយពិនិត្យឃើញការបង្កបង្កើនផលស្រូវប្រាំងរបស់ប្រជាកសិករលើផ្ទៃដីប្រមាណ ២៥៥ ហិកតា ... Read More »
រន្ធត់មែន! ម្នាក់ស្លាប់ ម្នាក់រងរបួសធ្ងន់ ខណៈកំពុងជិះម៉ូតូសុខៗ ត្រូវរថយន្តបុកកិនធ្លាយខួរ នៅសង្កាត់ភ្នំពេញថ្មី
ភ្នំពេញ ៖ បុរសម្នាក់ បានស្លាប់ភ្លាមៗ និងម្នាក់ទៀត រងរបួសបែកប្រអប់ដៃ ខណៈត្រូវរថយន្ថឡង់គ្រីស័របានបើកគៀរ បណ្ដាលឲ្យខ្ទាត់មនុស្សចូលក្រោមកង់រថយន្ថធន់ធំកិនធ្លាយខួរ និងអូស ប្រមាណជិត៥០ម៉ែត្រ យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៨៖៤៥នាទីយប់ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨ ... Read More »
ជិះម៉ូតូគេចពីក្រុមក្មេងស្ទាវដេញវាយជ្រុលទៅបុករ៉ឺម៉កកង់បីស្លាប់
ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ៗ នៅកន្លែងកើតហេតុ ចំណែកស្ត្រីម្នាក់ទៀត រងរបួសស្រាល បន្ទាប់ពីជិះម៉ូតូឌុបគ្នា ព្យាយាម គេចពីក្រុមក្មេងស្ទាវដេញវាយបណ្តាលឲ្យជ្រុលទៅបុករ៉ឺម៉កកង់បីពេញទំហឹង ។ ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ... Read More »
ចូលរួមជាមួយណាហ្គាវើលដ៍ និងនិយាយថា “ទេចំពោះបំពង់បឺតប្លាស្ទិក!”
ភ្នំពេញ៖ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ ៖ ណាហ្គាវើលដ៍ នឹងធ្វើការដកចេញនូវការប្រើប្រាស់បំពង់បឺតប្លាស្ទិកពីប្រតិបត្តិការរបស់ខ្លួនចាប់ពីថ្ងៃទី ១ ខែមករា នៅឆ្នាំក្រោយដែលនេះជាផ្នែកមួយគម្រោងគាំពារបរិស្ថានរបស់ក្រុមការងារសង្គមរបស់ក្រុមហ៊ុន។យុទ្ធនាការ “បញ្ឈប់ការប្រើប្រាស់បំពង់បឺតប្លាស្ទិក” នឹងត្រូវអនុវត្តទូទាំងណាហ្គាវើលដ៍ និងណាហ្គាទី ២ បន្ទាប់ពីការស្ទង់មតិបុគ្គលិកប្រមាណ ... Read More »
អគ្គិភ័យបំផ្លាញផ្ទះឈើ២ល្វែងនៅស្រុកជីក្រែងដោយសារឆ្លងចរន្តអគ្គិសនី
ខេត្តសៀមរាប: អគ្គិភ័យមួយបានបំផ្លាញផ្ទះឈើ២ល្វែងយ៉ាងសន្ធោសន្ធៅ ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ រួមកងកម្លាំងសមត្ថកិច្ចនិងរថយន្តពន្លត់អគ្គិភ័យចុះមកធ្វើការពិនិត្យ កាលពីវេលា ម៉ោង៤និង១៥នាទីរសៀលថ្ងៃអាទិត្យ ១រោច ខែ មិគសិរ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី២៣ ... Read More »
ប៉ុនប៉ងរំលោភមិនបានសម្រេចត្រូវអាវុធហត្ថខណ្ឌព្រែកព្នៅចាប់វាយខ្នោះ
ភ្នំពេញ ៖ យុវជនតណ្ហាក្រាស់ម្នាក់ប៉ុនប៉ងចាប់រំលោភ សេពសន្នវៈលើនារីរងគ្រោះជាអ្នកលក់ដូរមិនបានសម្រេច ត្រូវបានចាប់ខ្លួន ប្រគល់ឲ្យកម្លាំងកងរាជអាវុធហត្ថខណ្ឌព្រែកព្នៅ ដើម្បីចាត់ការតាមផ្លូវច្បាប់ កាលពីវេលាម៉ោង២១ ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៨ ចំណុចបន្ទប់លើផ្សារបុរីពិភពថ្មីឈូកវ៉ា១ ភូមិអណ្តូង សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ... Read More »
លួចម៉ូតូបានសម្រេច រត់មិនរួច ត្រូវគេក្របួចជាប់ប្រគល់ឲ្យប៉ូលិស
ភ្នំពេញ ៖ ជនសង្ស័យ២នាក់ បានទៅរកគូទំនាស់សងសឹកតែមិនឃើញ ក៏បែកគំនិតលួចម៉ូតូ អ្នកលក់ដូរ បានសម្រេចហើយ តែរត់មិនរួច ម្ចាស់ចេញមកទាន់ស្រែកចោរៗ ផ្អើលនាំគ្នាដេញព័ទ្ធចាប់បានម្នាក់ កាលពីវេលាម៉ោង៤និង៥០នាទីរសៀល ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវបេតុង ... Read More »
ជនសង្ស័យ១៣នាក់ត្រូវនគរបាលខណ្ឌសែនសុខបញ្ជូនទៅកាន់តុលាការ
ភ្នំពេញ ៖ កម្លាំងនៃអធិការដ្ឋាន នគរបាល ខណ្ឌសែនសុខបានបញ្ជូន ជនសង្ស័យ ចំនួន១៣នាក់ ពាក់ព័ន្ធនឹងករណីប្រើប្រាស់ដោយខុសច្បាប់ សារធាតុញៀនទៅកាន់តុលាការ កាលពីព្រឹកថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០១៨ ។ បើតាមនគរបាលជំនាញផ្នែកព្រហ្មទណ្ឌខណ្ឌបានឲ្យដឹងថា ... Read More »
Smart Axiata ដាក់ឲ្យដំណើរការសេវា eSIM ដោយជោគជ័យ
ភ្នំពេញ៖ ចុងសប្តាហ៍មុននេះក្រុមហ៊ុន Smart Axiata បានសម្រេចសមិទ្ធិផលដំបូងគេក្នុងទីផ្សារមួយទៀតហើយ មុននឹងដល់ពេលដំណាច់ឆ្នាំនេះ ដោយក្រុមហ៊ុនបានក្លាយជាប្រតិបត្តិករទូរស័ព្ទចល័តដំបូងបង្អស់របស់ប្រទេសកម្ពុជា ដែលដាក់ឲ្យដំណើការសេវា eSIM។ នេះទើបតែកន្លងផុតទៅបានពីរបីថ្ងៃប៉ុណ្ណោះដែលក្រុមហ៊ុន Smart បានផ្ដល់ជូនកម្មវិធី Smart Wi-Fi Calling ... Read More »
រថយន្តក្រឡុកស៊ីម៉ងត៍បុកនិងកិនបុរសជិះម៉ូតូម្នាក់ស្លាប់ភ្លាមៗរួចបើកគេចបាត់
ខេត្តកំពត ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តក្រឡុកស៊ីម៉ង់ត៍ បុកម៉ូតូហុងដាសេ១២៥ និងកិនបុរសម្នាក់ស្លាប់ភ្លាមៗយ៉ាងរន្ធត់ និងធ្វើឲ្យម៉ូតូខូចខាតទាំងស្រុង ។ ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៨ លើផ្លូវជាតិលេខ៣៣ ចំណុចស្ពានព្រៃលី២ ក្នុង ភូមិត្រពាំងធំ ឃុំត្រពាំងសង្កែ ... Read More »
ថ្ងៃចុងសប្តាហ៍ អាជ្ញាធរខណ្ឌច្បារអំពៅ បោសសម្អាតផ្លូវ និងចាប់រថយន្តធំៗ
ភ្នំពេញ៖ ដើម្បីរក្សាបាននូវសណ្តាប់ធ្នាប់ល្អ បរិស្ថានស្អាត អាជ្ញាធរខណ្ឌច្បារអំពៅបានដាក់ចេញនូវផែនការសកម្មភាពដោយចុះអនុវត្តជារៀងរាល់ថ្ងៃ លើកំណាត់ផ្លូវសំខាន់ៗ នៅក្នុងភូមិសាស្ត្រខណ្ឌ ជាពិសេសលើផ្លូវជាតិលេខ១ ចាប់ពីគល់ស្ពានព្រះមុនីវង្សទៅដល់សង្កាត់វាលស្បូវ ដើម្បីការពារកុំឲ្យដីខ្សាច់ និងសំរាម ហូរចូលប្រព័ន្ធលូបង្កឲ្យមានការកកស្ទះ ព្រមទាំងចាប់រថយន្តដឹកដី ដឹកខ្សាច់ ដឹកទំនិញធំដែលបើកចូលរាជធានីភ្នំពេញក្នុងម៉ោងហាមឃាត់ ។ ... Read More »
បងថ្លៃបន្លំធ្វើជាប្តីប៉ុនប៉ងរំលោភសេពសន្ថវៈប្អូនថ្លៃស្រី តែស្ត្រីរងគ្រោះដឹងទាន់ប្តឹងនគរបាលឲ្យចាប់ខ្លួន
ខេត្តឧត្តរមានជ័យ ៖ បុរសម្នាក់ត្រូវបាននគរបាលស្រុកឃាត់ខ្លួនយកទៅចាត់ការតាមច្បាប់បន្ទាប់ពីបន្លំខ្លួនធ្វើប្តីប្អូន ថ្លៃស្រីនិងប៉ុនប៉ងចាប់រំលោភសេពសន្ថវៈលើនាងតែមិនបានសម្រេច ។ ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃព្រហស្បតិ៍ ១៣ កើត ខែ មិគសិរ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ... Read More »
ឡេង ណាវ៉ាត្រា បញ្ចេញគម្រោងវិនិយោគដីធ្លីដល់ខេត្តព្រះសីហនុ
ខេត្តព្រះសីហនុ៖ អតីតអ្នកចម្រៀង ក្លាយជាសេដ្ឋីវ័យក្មេង លោក ឡេង ណាវ៉ាត្រា ដែល្បីល្បីល្បាញខាងជំនួញដីធ្លីនោះបានបញ្ចេញគម្រោងថ្មីលើទឹកដីនៃខត្តព្រះសីហនុ បន្ទាប់ពីអតីតពលកររូបនេះជោគជ័យខ្លាំងនៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺរួចមក ។ គម្រោង បុរីឡេង ណាវ៉ាត្រា នៅក្រុងព្រះសីហនុ ... Read More »
តារាល្បីជាង៣០នាក់ត្រៀមធ្វើឲ្យភ្ញាក់ផ្អើល ក្នុងព្រឹត្តិការណ៍សម្ពោធ វិមានឈ្នះឈ្នះ
ភ្នំពេញ៖ យ៉ាងហោចណាស់ មានតារាប្រុស ស្រី ល្បីឈ្មោះ ជាង៣០នាក់ បានត្រៀមខ្លួនរួចជាស្រេច បង្អួតសម្រស់ សមត្ថភាព និងការស្លៀកសម្លៀកពាក់ជាតិ និងអន្តរជាតិបង្ហាញក្នុងព្រឹត្តិការណ៍សម្ពោធវិមានឈ្នះឈ្នះ និងអបអរខួប២០ឆ្នាំ នយោបាយឈ្នះឈ្នះ ដែលនឹងប្រព្រឹត្តិទៅនៅចុងឆ្នាំនេះ ។ ... Read More »
សម្តេចតេជោ អរគុណវីរជនស្នេហាជាតិទាំងអស់ដែលបានលះបង់គ្រប់យ៉ាងដើម្បីសន្តិភាពពេញផ្ទៃប្រទេស
ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបាន អរគុណវីរជនស្នេហាជាតិទាំងអស់ដែលបានលះបង់គ្រប់យ៉ាងដើម្បីសន្តិភាពពេញផ្ទៃប្រទេស ។ សម្តេចបានថ្លែងនៅលើបណ្តាញសង្គមហ្វេសប៊ុកកាលពីយប់ ថ្ងៃទី២៣ ខែធ្នូ យ៉ាងដូច្នេះថា ៖ «អរគុណវីរជនស្នេហាជាតិទាំងអស់ដែលបានលះបង់គ្រប់យ៉ាងដើម្បីសន្តិភាពពេញផ្ទៃប្រទេស។ សូមបងប្អូនជនរួមជាតិស្វែងយល់នូវបទចំរៀងទី១បទ មានចំណងជើងថា “ឆ្នួនផ្ទុះសន្តិភាព”ដែលនិយាយពីរឿងរាវនៃនយោបាយឈ្នះៗ ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច