ខេត្តកំពង់ឆ្នាំង៖ របាំងសាច់អួនក្រឡាញឹកជាច្រើនកន្លែង ដែលមានប្រវែង វែងដាក់ជាប់ៗគ្នា រាប់ពាន់ម៉ែត្រ នៅឃុំត្រពាំងចាន់ ស្រុកបរិបូរណ៍ របស់ខេត្តកំពង់ឆ្នាំង ត្រូវបានជនខិលខួចកំពុងតែដាក់ស្ទាក់ចាប់ត្រីតាមព្រែកនានាបានយ៉ាងរំភើយ បើទោះបីនៅមូលដ្ឋាននោះមានសមត្ថកិច្ចជំនាញ និង សមត្ថកិច្ចជាច្រើនបានឈរជើងនៅទីនោះក៏ដោយ ។ ប្រភពពីប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាននេះដែលស្នើសុំមិនបញ្ចេញឈ្មោះបានប្រាប់ឲ្យដឹងថា ... Read More »
សន្តិសុខ
បំពាក់ម៉ាស៊ីនស្កែនត្រួតពិនិត្យភ្ញៀវរកវីរុសកូរ៉ូណានៅច្រកទ្វារព្រំដែនអន្តរជាតិក្រុងបាវិត
ខេត្តស្វាយរៀង ៖ ក្រសួងសុខាភិបាលបានមកប្រកាសឲ្យមានការត្រួតពិនិត្យដោយបំពាក់ម៉ាស៊ីនស្កែន (Scan)នៅច្រកទ្វារព្រំដែនអន្តរជាតិក្រុងបាវិតខេត្តស្វាយរៀងដើម្បីស្កែនរកមេរោគកូរ៉ូណាប្រចាំការ២៤ម៉ោង ដើម្បីស្កែនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិទាំងអស់ដែលចូលមកព្រះរាជាណចក្រកម្ពុជា ។ បើតាមលោកង៉ូវសុខា អនុប្រធានចត្តាឡីសាក់ប្រចាំច្រកទ្វារព្រំដែនអន្តរជាតិបាវិតបានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា នៅច្រកទ្វារព្រំដែនអន្តរជាតិបាវិតបានបំពាក់ម៉ាស៊ីនស្កែនដើម្បីត្រួតពិនិត្យរោគសញ្ញានៃមេរោគផ្លូវដង្ហើមថ្មីឈ្មោះ កូរ៉ូណា គ្រប់ភ្ញៀវទាំងអស់ដែលចូលមកកម្ពុជាពុំទាន់រកឃើញមានភ្ញៀវណាម្នាក់មានផ្ទុកជម្ងឺផ្លូវដង្ហើមថ្មី(កូរ៉ូណា) នៅឡើយទេ ។ ... Read More »
លួចម៉ូតូតាំងពីខេត្តតាកែវ មកជាប់ខ្នោះនគរបាលខណ្ឌដង្កោ
ភ្នំពេញ៖ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានចុះប្រតិបត្តិការអនុវត្តត្រួតពិនិត្យជាតិអាកុលនៅចំណុចមុខអធិការនគរបាលខណ្ឌដង្កោ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ ស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូឆ្លងកាត់ក៏ឃាត់ និងឆែករកឃើញកាំបិតប៉័ងតោដាក់ក្រោមកែបម៉ូតូ ហើយសាកសួរទើបដឹងថាជាម៉ូតូលួចចេញពីខេត្តតាកែវ ទើបចាប់វាយខ្នោះតែម្ដងនៅវេលាម៉ោង០១ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ ។ ... Read More »
ក្មេងលេងភ្លើងឆេះរាលដល់ជញ្ជ្រាំងស្រូវពីរលើកនៅស្រុក រលាប្អៀរ សមត្ថកិច្ចយករថយន្ត៤គ្រឿបាញ់ទឹកពន្លត់ស្ទើរពុំទាន់
ខេត្តកំពង់ឆ្នាំង៖ ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន បាននាំគ្នាចុះទៅពន្លត់ភ្លើងឆេះជញ្រ្ជាំង នៅតាមវាលស្រែ ខ្លាចរាលដាលដល់់លំនៅដ្ឋាន តែពន្លត់មិនឈ្នះក៏បានទូរស័ព្ទទៅកាន់អធិការដ្ឋាននគរបាលស្រុក ឲ្យចេញរថយន្តជាច្រើនគ្រឿងមកជួយធ្វើអន្តរាគមន៍បាញ់ទឹកពន្លត់ជាច្រើនម៉ោងទើបភ្លើងរលត់អស់ទាំងស្រុង ។ ឧបទ្ទវហេតុនេះកើតឡើងកាលពីថ្ងៃ អង្គារ ៤ កើត ខែ មាឃ ... Read More »
យុវតីម្នាក់ ត្រូវក្រុមចោរដកកាំភ្លើងភ្ជង់ប្លន់យកម៉ូតូបានសម្រេច រួចគេចខ្លួនបាត់
ភ្នំពេញ៖ ក្រុមចោរមួយក្រុមមានគ្នាប្រមាណជិត១០នាក់ បានមកធ្វើសកម្មភាពដកកាំភ្លើងគំរាមភ្ជង់ប្លន់យកម៉ូតូមួយគ្រឿងម៉ាកហុងដាស្គូបពី ពីយុវតីម្នាក់បានសម្រេច ហើយជិះរត់គេចខ្លួនបាត់ស្រមោល ។ ករណីប្លន់ម៉ូតូខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ២និង៤០នាទីយប់ ថ្ងៃទី២៧ ខែមករា ឆ្នាំ ២០២០ នៅចំណុចសួនច្បារហង្ស ផ្លូវលេខ២៤០ ... Read More »
នគរបាលបង្ក្រាបបទល្មើសសេដ្ឋកិច្ចដេញចាប់ឃាត់រុឺម៉កដឹកទឹកដោះគោស្រស់១គ្រឿង រំលោភកម្មសិទ្ធិបញ្ញា
ភ្នំពេញ៖ រ៉ឺម៉កមួយគ្រឿងដឹកទឹកដោះគោស្រស់ ត្រូវបាន បុរសម្នាក់អះអាងថា ជានគរបាលបង្ក្រាបបទល្មើសសេដ្ឋកិច្ច ដេញតាមតាំងពីរង្វង់មូលចោមចៅ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រហូតទាន់ចាប់ឃាត់បាននៅផ្លូវជាតិលេខ៣ មុខប៉ុស្តិ៍នគរបាលភ្លើងឆេះរទេះ ភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២៩ ... Read More »
ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ លោក ងី មានហេង៖ នៅរាជធានីភ្នំពេញមកដល់ពេលនេះ ពុំមានអ្នកឆ្លងជំងឺកូរ៉ូណាទេ
ភ្នំពេញ៖ លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ៖ រហូតមកដល់ពេលនេះ ពុំទាន់រកឃើញករណីជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មីកូរ៉ូណា (Coronavirus) នៅក្នុងមន្ទីរពេទ្យរុស្ស៊ី ក៏ដូចជានៅទូទាំងរាជធានីភ្នំពេញ ដូចពាក្យចចាមអារ៉ាមតាមបណ្តាញសង្គមហ្វេសប៊ុកនោះឡើយ ។ លោកងី ... Read More »
ជូនដំណើរកងវិស្វកម្មលេខ៣៩៦ ចេញបំពេញបេសកកម្មរក្សាសន្តិភាពនៅប្រទេសលីបង់
ខេត្តកំពង់ស្ពឺ៖ នាយឧត្តមសេនីយ៍ ប៉ុល សារឿន ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការបញ្ជូនកងកម្លាំងកម្ពុជារក្សាសន្តិភាពអង្គការសហប្រជាជាតិតំណាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការជាតិបញ្ជូនកងវិស្វកម្មលេខ៣៩៦សរុបចំនួន១៨៤នាក់ នារី២៤នាក់ ចេញបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅសាធារណរដ្ឋលីបង់ ។ នាយឧត្តមសេនីយ៍ ... Read More »
ជនទំនើង២នាក់ វៃកូនសិស្សដល់សាលារៀន លីម កុកវីង រួចផ្ញើរូបកាំភ្លើងគំរាម ថែមទៀតផង
ភ្នំពេញ៖ ដៃខ្លាំងលេខមុខទៀតហើយ នោះ គឺ ជនទំនើង២នាក់ បានទៅដល់ថ្នាក់រៀនសិស្សសាលា នៅឯសាកលវិទ្យាល័យ លីម កុកវីង រួចបានប្រើអំពើហិង្សា ដោយខឹងរឿងញ៉ែសង្សារ ។ ក្រោយប្រព្រឹត្តបទល្មើសរួច ជនទំនើងរូបនេះ បានផ្ញើរូបកាំភ្លើងគំរាមជនរងគ្រោះថែមទៀតផង ... Read More »
រឹបអូសឧបករណ៍ប្រព្រឹត្តអំពើចោរកម្មជាច្រើនពីបុរសម្នាក់ពេលបង្រ្កាបគ្រឿងញៀន
ខេត្តបាត់ដំបង ៖ កម្លាំងសមត្ថកិច្ចនគរបាលស្រុកសំពៅលូនបានឃាត់ខ្លួនបុរសម្នាក់ កាលពីវេលាម៉ោង១១និង១៥នាទីព្រឹកថ្ងៃ អង្គារ ៤ កើត ខែ មាឃ ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ២៨ ខែ មករា ... Read More »
បុរសប្រមឹកម្នាក់ស្រវឹងស្រាទាញដំបងវាយព្រះសង្ឃ២អង្គឲ្យរងរបួសធ្ងន់
ខេត្តកំពង់ធំ៖ បុរសប្រមឹកម្នាក់ស្រវឹងស្រាទាញដំបងវាយសង្ឃពីរអង្គ របួសធ្ងន់ ថ្ងៃទី ២៨ ខែមករា ឆ្នាំ២០២០ ស្ថិតនៅវត្តពោធិអណ្តែត ហៅ(វត្តបឹងខ្វែក) ស្ថិតនៅភូមិបឹងខ្វែក ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។ សមត្ថកិច្ចបានឲ្យដឹងថា ... Read More »
អនុសាខាកាកបាទក្រហមខណ្ឌច្បារអំពៅចែកអំណោយដល់ប្រជាពលរដ្ឋ៥០ គ្រួសារ
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមខណ្ឌបានដឹកនាំប្រតិភូអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ ចុះជួបសំណេះសំណាល សាកសួរ សុខទុក្ខ និងនាំយកអំណោយរបស់អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌច្បារអំពៅ ឧបត្តម្ភជូនដល់ប្រជាពលរដ្ឋ ... Read More »
បុរសម្នាក់ត្រូវជនមិនស្គាល់មុខវាយរងរបួសធ្ងន់
ខេត្តកណ្ដាល៖ បុរសម្នាក់ ត្រូវសមត្ថកិច្ច ចុះល្បាតប្រទះឃើញដេកនៅលើដីដោយមានស្នាមរបួស៣ទៅ៤កន្លែងលើដងខ្លួន រងរបួសធ្ងន់ ដោយសារជនមិនស្គាល់មុខវាយជាមួយនឹងវត្ថុរឹង ។ ករណីនេះ កើតឡើងកាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ២៣ និង៣០នាទី ស្ថិតក្នុងភូមិពុកឫស្សីកណ្តាល ... Read More »
ស្រឡាញ់គ្រឿងញៀនជាងកិត្តិយស ទាល់ច្រកលាក់គ្រឿងញៀនក្នុងអាវទ្រនាប់ តែគេចមិនរួច
ខេត្តកណ្តាល៖ ស្រ្តី៣នាក់ក្នុងចំណោមបក្ខពួក៥នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួនបាន បានយកគ្រឿងញៀនទៅលាក់ក្នុងអាវទ្រនាប់ គ្រាដែលសមត្ថកិច្ចនគរបាលស្រុកកៀនស្វាយចុះទៅបង្រ្កាប ចាប់ប្រផាប់ប្រភីង តែគេចមិនរួចត្រូវសមត្ថកិច្ចចាប់ឆែកឆេរឃើញថ្នាំញៀនជាច្រើនកញ្ចប់ក្នុងអាវទ្រនាប់ ។ ការបង្រ្កាបគ្រឿងញៀនរបស់សមត្ថកិច្ចនគរបាលស្រុកកៀនស្វាយ បានធ្វើឡើងកាលពី វេលាម៉ោង ៤ និង ២០នាទីរសៀល ថ្ងៃ ... Read More »
ភ្លើងឆេះព្រៃក្នុងប្រឡាយមួយកន្លែងបង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចទាំងយប់
ភ្នំពេញ៖ គំនរសំរាម និងព្រៃក្នុងប្រឡាយទឹកស្អុយមួយកន្លែងត្រូវបានបានភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋរាយការណ៍ទៅសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចុះមកបាញ់ពន្លត់ កាលពីវេលា១១ និង ១០នាទីយប់ ថ្ងៃទី ២៨ ខែមករា ឆ្នាំ២០២០ នៅចំណុចប្រឡាយទឹកស្អុយមួយកន្លែង ជាប់នឹងស្តុបលូប្រាំ ក្នុងសង្កាត់ស្ទឹងមានជ័យទី ៣ ... Read More »
កងរាជអាវុធហត្ថខេត្តកោះកុងឃាត់បុរសម្នាក់យកទៅអប់រំក្រោយបង្ហោះហ្វេសប៊ុកថាខេត្តកោះកុងមានវីរុសកូរ៉ូណា
ខេត្តកោះកុង៖ មន្រ្តីកងរាជអាវុធហត្ថខេត្តកោះកុង បានឲ្យដឹងថា កាលពីថ្ងៃ អង្គារ ៤ កើត ខែ មាឃ ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹងថៃ្ងទី២៨ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ... Read More »
លែងលះប្រពន្ធ៣ឆ្នាំមិនទាន់អស់អាល័យ ខូចចិត្តឡើងលើដងសន្ទូចការដ្ឋានផ្អើលទាំងព្រឹក
ភ្នំពេញ ៖ បុរសជាកម្មករសំណង់ម្នាក់ បានឡើងទៅលើដងសន្ទូចការដ្ឋានមួយកន្លែងចាំមើលផ្លូវប្រពន្ធកូន តែត្រូវឃាត់ខ្លួនចុះមកវិញ ព្រោះតែបញ្ហានៅមិនទាន់អស់អាល័យពីប្រពន្ធ ខណៈលែងលះគ្នាអស់រយះពេល៣ឆ្នាំមកហើយ ។ ហេតុការណ៍នេះ បង្កឲ្យភ្ញាក់ផ្អើលកាលពីព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ នៅការដ្ឋានសំណង់ស្ពានអាកាសចោមចៅ ភូមិថ្នល់បំបែក សង្កាត់ចោមចៅ៣ ... Read More »
នគរបាលប៉ុស្តិ៍ឃ្មួញឃាត់ខ្លួនជនសង្ស័យ២នាក់ករណីលួចយកគ្រឿងអល័ង្កកា និងប្រាក់
ភ្នំពេញ៖ ជនសង្ស័យ២នាក់ ត្រូវកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ឃ្មួញឃាត់ខ្លួនករណីលួចយកគ្រឿងអលង្ការ និងប្រាក់ ។ ការឃាត់ខ្លួនជនសង្ស័យទាំង២ខាងលើនេះ កើតឡើងកាលពីវេលាម៉ោង១៥ និង០០នាទី ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ នៅចំណុចក្នុងរោងស្នាក់នៅកម្មករសំណង់ផ្ទះលេខ១៨ ផ្លូវ២១ ភូមិសែនសុខ៤ សង្កាត់ឃ្មួញ ... Read More »
អាជ្ញាធរខណ្ឌឫស្សីកែវ ចុះរដ្ឋបាលក្នុងតំបន់មិនរៀបរយជួរមាត់ទន្លេ បង្ក្រាបទីតាំងហ្គេមបាញ់ត្រីមួយកន្លែង និងឃាត់ខ្លួនមនុស្ស២នាក់
ភ្នំពេញ៖ កម្លាំងនគរបាលខណ្ខណ្ឌឫស្សីកែវ បានសហការជាមួយគណៈបញ្ជាការឯកភាពខណ្ឌ ចុះរដ្ឋបាលនៅតំបន់មិនរៀបរយជួរមាត់ទន្លេ ក្នុងភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ កាលពីរសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ ជាក់ស្តែងបង្ក្រាបទីតាំងល្បែងស៉ីសងខុសច្បាប់មួយកន្លែង ដកហូតបានទូរហ្គេមពង់បៀរ និងទូរហ្គេមបាញ់ត្រីសរុបចំនួន ៦គ្រឿង ព្រមទាំងឃាត់មនុស្ស២នាក់ផងដែរ ... Read More »
ប្រើញញួរគំរាមវាយប្លន់នារីម្នាក់យកកាបូបលុយ និងទូរស័ព្ទ បានសម្រេចគេចខ្លួន២ថ្ងៃក្រោយ ត្រូវសមត្ថកិច្ចក្របួចជាប់
ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌមានជ័យ ស្រាវជ្រាវចាប់ខ្លួន កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ បន្ទាប់ពីរូបគេបានធ្វើសកម្មភាពប្រើញញួរគំរាមវាយប្លន់នារីម្នាក់យកកាបូបលុយ និងទូរស័ព្ទ បានសម្រេចកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ វេលាម៉ោង៤ទៀបភ្លឺ នៅចំណុច ផ្លូវបេតុង ... Read More »
ក្រុមហ៊ុនទេសចរណ៍សាន់រ៉ាយ ចូលខ្លួនមកបកស្រាយបំភ្លឺ ក្រោយពេលករណីផ្ទុះឡើងនូវជំងឺកូរ៉ូណាវីរុស ផ្សាយតាមបណ្តាញសង្គមហ្វេសប៊ុក
ខេត្តសៀមរាប៖ ការចូលខ្លួនមកបកស្រាយបំភ្លឺរបស់ក្រុមហ៊ុនទេសចរណ៍សាន់រ៉ាយក្រោយពេលដែលបណ្តាញសង្គមហ្វេសប៊ុក បានផ្សព្វផ្សាយថា មានករណីផ្ទុះឡើងនូវជំងឺកូរ៉ូណាវីរុស ទៅលើជនជាតិចិនចំនួន៤នាក់ ដែលចូលមកស្នាក់នៅសណ្ឋាគារ ប៉ាស៊ីហ្វិក ខេត្តសៀមរាប បានធ្វើឲ្យប្រជាពលរដ្ឋ មាន ភាពចលាចល នៅទូទាំងខេត្ត ក៏ដូចនៅទូទាំងព្រះរាជាណាចក្រកម្ពុជាផងដែរ ។ ក្នុងករណីនេះ ... Read More »
កម្លាំងចម្រុះបានចុះត្រួតពិនិត្យរោងសិប្បកម្មកែឆ្នៃឈើខុសច្បាប់ ជាច្រើនកន្លែងសារជាថ្មី សម្របសម្រួលដោយព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត
ខេត្តស្ទឹងត្រែង៖ ចាប់តាំងពីថ្ងៃទី២៨ និង២៩ ខែមករា ឆ្នាំ២០២០ កម្លាំងចម្រុះខេត្តស្ទឹងត្រែង មានកងរាជអាវុធខេត្ត នគបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគបាលខេត្តស្ទឹងត្រែង ដោយមានលោកអៀង វាន់ឌី មេបញ្ជាការមេប៉េអឹមខេត្ត ជាប្រធានក្នុងការដឹកនាំ កម្លាំងចុះត្រួតពិនិត្យ តាមរោងសិប្បកម្មកែច្នៃឈើមួយចំនួនខុសច្បាប់ ... Read More »
លោក អូស្មាន ហាស្សាន់ ៖ សាកលវិទ្យាល័យធំចំនួន០២ នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ចុះMOU ទទួលនិស្សិតកម្ពុជា បន្តការសិក្សាចំនួន២៥កន្លែង
ភ្នំពេញ៖ ប្រតិភូសាកលវិទ្យាល័យចំនួន០២ មកពីសាធារណរដ្ឋឥណ្ឌូនេស៊ី គឺសាកលវិទ្យាល័យជាតិ Universi tas Negeri Padang ដឹកនាំដោយ លោក សាកលវិទ្យាធិការ Prof.Ganefri និងសាកលវិទ្យាល័យជាតិ Universitas Djuanda ... Read More »
សមត្ថកិច្ចរកឃើញហើយ សាកសពនារី២នាក់ ដែលបាត់ខ្លួនក្នុងករណីលិចទូកខណៈទៅលេងនៅកោះស្នេហា
ខេត្តកណ្តាល៖ សាកសពនារី២នាក់ដែលបាត់ខ្លួន ក្នុករណីលិចទូក ខណៈទៅលេងកោះស្នេហានៅស្រុកមុខកំពូល កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ រហូតមកដល់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ ត្រូវបានសមត្ថកិច្ចជំនាញរកឃើញហើយ ។ គួររំឮកថា កាលពីថ្ងៃទី២៦ ខែមករា ... Read More »
ឈ្មួញកាយដីលក់ចង់អស់មួយចំហៀងភ្នំហើយ ទើបដឹងថា ដីភ្នំដូងព្រះ មានរ៉ែមាស ប្រជាពលរដ្ឋកំពុងនាំគ្នារុករករ៉ែមាសយកទៅលក់
ខេត្តបន្ទាយមានជ័យ៖ ប្រជាពលរដ្ឋទើបភ្ញាក់ផ្អើលនិងនាំគ្នាទៅកាយគំនរថ្មបាក់បែករករ៉ែមាសយកទៅលក់ បន្ទាប់ពីភ្នំដូងព្រះក្នុងភូមិជនពិកា សង្កាត់អូរអំបិល ក្រុងសិរិសោភ័ណ ខេត្តបន្ទាយមានជ័យ បាក់ដីថ្មីៗបង្កប់ដោយរ៉ែមាសជាច្រើន ខណៈដែលគេដឹងថាច្រើនឆ្នាំកន្លងមកនេះឈ្មួញកាយដីភ្នំនេះលក់ចង់អស់១ចំហៀងភ្នំទៅហើយនោះ។ ប្រភពពីប្រជាពលរដ្ឋរស់នៅក្បែរជើងភ្នំដូងព្រះបានឲ្យដឹងថា ប្រជាពលរដ្ឋបានប្រទះឃើញរ៉ែមាសនេះចំនួន៣ថ្ងៃមកហើយគឺតាំងពីថ្ងៃទី ២៦.២៧ .និង២៨ ខែ មករា ឆ្នាំ២០២០ ... Read More »
លោក នឿន នាគស៊ីណាត្រា និងតារាសម្តែងកូកូ ចូលរោងការចុងខែមករានេះ
ភ្នំពេញ៖ ស្ងាត់ៗស្រាប់តែតារាចម្រៀង លោក នឿន នាគស៊ីណាត្រា និងតារាសម្តែង កញ្ញា ស៊ឹម សេរីរ័ត្នមន្នី ហៅ កូកូ បានដឹកដៃគ្នាចូលរោងការជាផ្លូវការហើយនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ ។ ... Read More »
មនុស្ស៨នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌបឹងកេងកងឃាត់ខ្លួនពីករណីជួញដូរនឹងប្រើប្រាស់គ្រឿងញៀនដកហូតថ្នាំ៦កញ្ចប់
ភ្នំពេញ៖ នៅថៃ្ងទី២៨ ខែមករា ឆាំ្ន២០២០ វេលាម៉ោង១៦និង៣០នាទីរសៀល កម្លាំងនគរបាលផែ្នកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលបឹងកេងកងសហការជាមួយកម្លាំងនគរបាលប៉ុសិ៍្តរដ្ឋបាលទួលស្វាយព្រៃទី១ រួមជាមួយកម្លាំងសាលាសង្កាត់ទួលស្វាយព្រៃទី១ បានចុះធ្វើរដ្ឋបាលនៅក្នុងមូលដ្ឋានខណ្ឌបឹងកេងកង បានឃាត់ខ្លួនជនសង្ស័យចំនួន៨នាក់ ជាក់សែ្តង ដែលម្នាក់បានប្រព្រឹត្តបទលើ្មសជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និង៧នាក់ទៀត ជាប់ពាក់ពន្ធប្រើប្រាស់គ្រឿងញៀន នៅចំណុចដីឡូតិ៍គ្មានលេខ ផ្លូវលេខ៣៧៤ ... Read More »
ប្លែកអារម្មណ៍ លោក សយ រតនា យកបទចម្រៀង ស្រង់ចិត្ត របស់ សេន រ៉ានុត មកច្រៀងឡើងវិញ
ភ្នំពេញ៖ ពិតជាជាចាប់អារម្មណ៍នឹងទឹកដមសំនៀងមួយបែបថ្មី ប្លែក របស់តារាចម្រៀង សយ រតនា ក្រោយពីតារារូបនេះបានបង្ហើរសំនៀងក្នុងបទចម្រៀង ស្រង់ចិត្ត ដែលគេស្គាល់ថាជាសំនៀងដើមរបស់លោក សេន រ៉ានុត ។ ទើបនឹងបញ្ចេញបទចម្រៀងកាលពីរសៀលថ្ងៃទី២៨ ខែមករានេះ តារាចម្រៀង ... Read More »
ឃាត់ជនជាតិចិន២នាក់ ក្រោយពីយកទូរស័ព្ទIPhone x maxក្លែងក្លាយទៅលក់ឲ្យគូសង្សារមួយគូ
ភ្នំពេញ៖ បុរសជនជាតិចិនចំនួន២នាក់បានកាន់ទូរស័ព្ទម៉ាកiPhone x max លក់ទៅឲ្យគូស្នេហ៍មួយគូដែលកំពុងអង្គុយសាសងគ្នាក្នុងមជ្ឈមណ្ឌលកោះពេជ្រ ក្នុងតម្លៃ៥០០ដុល្លារ ខណៈតថ្លៃគ្នាត្រូវសល់តែ៤០០ដុល្លារ ភាគីទាំងសងខាងបានព្រមព្រៀងគ្នាហើយបែរជាជនជាតិចិនបន្លំយកទូរស័ព្ទក្លែងក្លាយមកឲ្យវិញ ទើបជនជាតិខ្មែរស្រែកផ្អើលអ្នកជិតខាងឃាត់បានភ្លាមៗតែម្តង ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៨យប់ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ ... Read More »
រថយន្តតូយូតាព្រូសបើកបុកក្បាលព្រួញពុះចែកទ្រូងផ្លូវ បន្តទៅមុខម៉ូតូកង់បីឥណ្ឌាមួយគ្រឿងទៀត ខូចខាត
ភ្នំពេញ៖ បុរសម្នាក់រួមដំណើរ និងស្ត្រីម្នាក់ទៀតបើករថយន្ត toyota prius មួយគ្រឿងជ្រុលទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវបណ្ដាលឲ្យបាក់អស់មួយកង់ ហើយរថយន្តរេចង្កូតទៅឆ្វេងដៃបញ្ច្រាសផ្លូវទៅបុក នឹងម៉ូតូកាហ្វេមួយគ្រឿងទៀតរងការខូចខាត និងបណ្ដាលឲ្យម្ចាស់ម៉ូតូកង់បីរងរបួសស្រាល ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២និង៥០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ នៅចំណុចស្តុបអូឡាំពិក ... Read More »