អន្តរជាតិ៖ បើតាមទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី០១ ខែឧសភា ឆ្នាំ២០២១នេះ បានចុះផ្សាយថា ឥណ្ឌាត្រូវពង្រីកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការ COVID-19 ឲ្យដល់មនុស្សពេញវ័យទាំងអស់ ប៉ុន្តែរដ្ឋជាច្រើនបានអស់វ៉ាក់សាំងពីក្នុងស្តុកទៅហើយ ខណៈមន្ទីរពេទ្យនីមួយៗកំពុងតែរងសម្ពាធយ៉ាងខ្លាំង ក្រោមកំណើនដ៏មុតស្រួចបំផុតនៃករណីឆ្លងជំងឺនេះ។ ជាក់ស្ដែងរដ្ឋមន្រ្តីសុខាភិបាលឥណ្ឌា ... Read More »
ព័ត៌មានអន្តរជាតិ
រុស្ស៊ី ឡាវនឹងធ្វើសមយុទ្ធរួមគ្នាប្រឆាំងភេរវកម្ម មានឈ្មោះថា Laros-2021 នៅខែសីហាឆ្នាំ២០២១
សារព័ត៌មាន Sputnik បានដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់រុស្ស៊ីដែលបានបញ្ជាក់ថា កម្លាំងទាហានរុស្ស៊ី និងឡាវ បានសម្រេចធ្វើសមយុទ្ធរួមគ្នា មានឈ្មោះថា Laros-2021 នៅខែសីហាឆ្នាំ២០២១ខាងមុខនេះ ។ សមយុទ្ធមានយុទ្ធសាស្ត្រប្រឆាំងក្រុមភេរវកម្ម។ នៅក្នុងការធ្វើសមយុទ្ធរួមនោះ ប្រទេសទាំងពីរនឹងប្រើប្រាស់យុទ្ធសាស្ត្រផ្សេងគ្នា ដើម្បីកម្ចាត់ក្រុមភេរវកម្ម។ នេះជាលើកដំបូង ... Read More »
លោក Ten Hag បន្តកុងត្រានៅ Ajax ចំពេលមានចំណាប់អាម្មណ៍ពីក្លិប Tottenham
ក្លិប Ajax បានបញ្ជាក់នៅថ្ងៃសៅរ៍ ទី១ ឧសភានេះថា បន្ទាប់ពីសារព័ត៌មានអង់គ្លេសបានរាយការណ៍ថា លោកបានជាប់ក្នុងបញ្ជីសម្រាំងជាគ្រូបង្វឹកមានសក្តានុពលរបស់ក្លិប Tottenham Hotspur សម្រាប់ជំនួសតំណែងលោក Jose Mourinho ក្លិបក៏បានបន្តកុងត្រាថ្មីរបស់លោកតែម្តង។ លោក Ten Hag ... Read More »
មន្ទីរបញ្ចកោណសម្រេចដកប្រាក់សាងសង់ជញ្ជាំងព្រំដែនរបស់លោកត្រាំ
នៅថ្ងៃទី៣០ខែមេសា (ពេលវេលានៅអាមេរិក) មន្ទីរបញ្ចកោណអាមេរិកបានសម្រេចដកមូលនិធិរបស់ក្រសួងការពារជាតិសម្រាប់សាងសង់ជញ្ជាំងព្រំដែនជាប់ប្រទេសម៉ិចស៊ីកូ ដែលជាទ្រព្យសម្បត្តិតែមួយគត់របស់អតីតប្រធានាធិបតីត្រាំ។ អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិក លោក Jamal Brown បានបញ្ជាក់ថា«ក្រសួងការពារជាតិអាមេរិក បានសម្រេចលុបគម្រោងសាងសង់ជញ្ជាំងព្រំដែនដោយបង្វែរប្រាក់ទាំងនោះទៅសាងសង់សាលារៀនសម្រាប់កូនៗ របស់ទាហាន និងបង្កើនកម្លាំងទាហាននៅបណ្តាប្រទេសជាដៃគូ។ សារព័ត៌មានរ៉យទ័រ បានផ្សាយថា ទឹកប្រាក់ដែលបានដកចេញពីគម្រោងសាងសង់ជញ្ជាំងព្រំដែន ... Read More »
វាយប្រហារគ្រាប់បែកនៅអាហ្វហ្គានីស្ថាន ស្លាប់និងរបួសជិត១០០នាក់
សារព័ត៌មានរ៉យទ័របានផ្សាយថា មានករណីវាយប្រហារគ្រាប់បែកបង្កៃក្នុងរថយន្តក្នុងខេត្ត Logar ស្ថិតនៅភាគខាងកើតប្រទេសអាហ្វហ្គានីស្ថាន សម្លាប់មនុស្ស ២៧នាក់ នៅយប់ថ្ងៃទី ៣០ខែមេសា។ ក្នុងចំណោមអ្នកស្លាប់មានទាំងសិស្សសាលាផងដែរ។ មន្ត្រីក្នុងតំបន់បានឲ្យដឹងថា រថយន្តផ្ទុកគ្រាប់រំសេវពេញ បានផ្ទុះនៅតំបន់ Pul e Alam ... Read More »
អូស្ត្រាលី៖ ហាមមិនឲ្យអ្នកធ្វើដំណើរពីឥណ្ឌា ចូលមកកាន់ទឹកដីខ្លួន បេីល្មេីសនឹងត្រូវរងពិន័យ និងជាប់ពន្ធនាគាររហូតដល់៥ឆ្នាំ
អន្តរជាតិ៖ បើយោងតាមប្រភពពីមន្ត្រីរដ្ឋាភិបាលអូស្ត្រាលី ដកស្រង់ និងចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នាព្រឹកថ្ងៃសៅរ៍ ទី០១ ខែឧសភា ឆ្នាំ២០២១នេះថា៖ ជនជាតិអូស្ត្រាលីទាំងអស់ និងអ្នកដែលធ្លាប់ស្នាក់នៅប្រទេសឥណ្ឌា នៅក្នុងរយៈពេល ១៤ថ្ងៃចុងក្រោយនេះ (គិតត្រឹមថ្ងៃចាប់អនុវត្តបម្រាម) ដែលមានគម្រោងត្រឡប់មកផ្ទះវិញ ... Read More »
អ្នកគាំទ្រក្រុមបិសាចក្រហម Manchester United ប្រាប់ក្លិបពីការស្អប់ខ្ពើមរបស់ពួកគេក្នុងគម្រោងចូលរួមលីគ European Super League
អ្នកគាំទ្រក្លិបបិសាចក្រហមបានប្រាប់ក្លិបថា ពួកគេខ្ពើមរអើម អៀនខ្មាស់ និងខឹងសម្បារយ៉ាងខ្លាំងអំពីគម្រោងរបស់ក្រុមក្នុងការលេងនៅ European Super League ដែលគ្រោងបង្កើតថ្មីនៅរដូវកាលក្រោយ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport កាលពីថ្ងៃទី៣០ មេសាម្សិលមិញ។ ក្រុមបិសាចក្រហមស្ថិតក្នុងចំណោមក្លិបចំនួន៦នៃក្របខ័ណ្ឌ Premier ... Read More »
Ramos អាចបង្ហាញខ្លួនពេល Real Madrid ប៉ះ Osasuna ប៉ុន្តែ Valverde និង Mendy នៅតែអវត្តមាន
កីឡាករខ្សែការពារ និងជាប្រធានក្រុម Sergio Ramos បានចូលរួមហ្វឹកហាត់ជាមួយមិត្តរួមក្រុម Real Madrid របស់គាត់ជាលើកទី២ជាប់ៗគ្នាកាលពីថ្ងៃសុក្រនៅមុនការប្រកួតនៃ La Liga ជាមួយក្រុម Osasuna នៅថ្ងៃសៅរ៍នៅឯ Estadio Alfredo ... Read More »
ឪពុករបស់ Lionel Messi និងប្រធានក្លិបបង្ហាញអារម្មណ៍ដូចគ្នាចង់ឲ្យតារាឆ្នើមរូបនេះនៅ Barcelona បន្តទៀត
អនាគតរបស់ខ្សែប្រយុទ្ធ Lionel Messi ហាក់ដូចជាបានបោះជំហានឆ្ពោះទៅរកការស្នាក់នៅក្នុងទីក្រុងBarcelona បន្តទៀត ខណៈដែលការចរចាទោះបីជាមានលក្ខណៈក្រៅផ្លូវការក៏ដោយក៏ចាប់ផ្តើមកើតឡើងជាមួយក្លិបតំបន់កាតាឡានមួយនេះ។ សារព័ត៌មាន MARCA បានឲ្យដឹងថា កីឡាករវ័យ៣២ឆ្នាំរូបនេះផុតកុងត្រានៅទឹកដី Camp Nou នារដូវក្ដៅដោយគ្មានដំណឹងអំពីការបន្តកុងត្រារបស់គាត់ និងមានពាក្យចចាមអារ៉ាមជាច្រើនអំពីការផ្លាស់ប្តូរទៅឆ្ងាយនោះទេ។ បច្ចុប្បន្នលោក ... Read More »
ស្រីលង្កា៖ ទីបំផុតក្នុងរយៈពេល៧៣ឆ្នាំ ដោយសារ COVID-19 បានធ្វេីឲ្យសេដ្ឋកិច្ចប្រទេសខ្លួនធ្លាក់ចុះខ្លាំង
អន្តរជាតិ៖ ប្រទេសស្រីលង្កា បានប្រកាសនៅថ្ងៃសុក្រទី៣០ ខែមេសា ម្សិលមិញនេះថា ដោយសារតែការរីករាលដាល នៃមេរោគ COVID-19 បានធ្វេីឲ្យសេដ្ឋកិច្ចរបស់ខ្លួនបានធ្លាក់ចុះ៣,៦ភាគរយ កាលពីឆ្នាំ២០២០, ដោយការធ្លាក់ចុះនៃសេដ្ឋកិច្ចដ៏អាក្រក់បំផុតនេះ មិនធ្លាប់មានពីមុនមក ចាប់តាំងពីទទួលបានឯករាជ្យពីចក្រភពអង់គ្លេស ក្នុងឆ្នាំ១៩៤៨។ បើតាមធនាគារជាតិស្រីលង្កា ... Read More »
វៀតណាមរកឃើញករណីឆ្លងកូវីដ-១៩ក្នុងសហគមន៍ ស្ថិតនៅខេត្ត ហាណាម និងរដ្ឋធានីហាណូយ
នៅម៉ោង១៨ថ្ងៃទី៣០ ខែមេសាក្រសួងសុខាភិបាលវៀតណាម បានប្រកាសថា បានរកឃើញករណីឆ្លងក្នុងសហគមន៍៤នាក់បន្ថែមទៀត ដោយ២នាក់នៅរដ្ឋធានីហាណូយ និង២នាក់នៅខេត្តហាណាម។ ដូច្នេះចាប់តាំងពីថ្ងៃទី២៩ និង៣០ខែមេសា វៀតណាមបានរកឃើញករណីឆ្លងកូវីដ-១៩ ថ្មីឆ្លងក្នុងសហគមន៍ចំនួន១៣នាក់ហើយស្ថិតនៅខេត្តក្រុងចំនួន៤ គឺខេត្តហាណាម៧នាក់ ហាណូយ៣នាក់ ខេត្តហឹងអៀង២នាក់ និងទីក្រុងហូជីមិញម្នាក់។ ករណីឆ្លងក្នុងសហគមន៍លើកនេះកើតចេញពីបុរសម្នាក់នៅខេត្តហាណាម ... Read More »
ក្មេងស្រីជនជាតិឥណ្ឌាដែលបានបំបែកឯតទគ្គកម្មពិភពលោកមានសក់វែងបំផុតពេលនេះបានកាត់សក់ហើយ
ក្មេងស្រីឥណ្ឌា ដែលមានសក់វែងបំផុតនៅលើពិភពលោកបានសម្រេចកាត់សក់របស់ខ្លួនឲ្យខ្លីមកវិញ ក្រោយពេលដែលនាងពេញវ័យឈានចូលអាយុ១៩ឆ្នាំហើយនៅក្នុងឆ្នាំនេះ។ នាង Nilanshi Patel ពេលនេះមានអាយុ១៩ឆ្នាំហើយ បានសម្រេចកាត់សក់របស់ខ្លួន ហើយផ្ញើសក់ដែលកាត់ចេញនោះទៅដាក់តាំងនៅក្នុងសារមន្ទីររបស់អាមេរិក។ បច្ចុប្បន្ននាង Nilanshi Patel រស់នៅក្នុងទីក្រុង Modasa រដ្ឋ ... Read More »
ម៉ិចស៊ីកូ៖ យន្តហោះធុនតូចធ្លាក់នៅផ្លូវល្បឿនលឿនស្លាប់៦នាក់
យន្តហោះធុនតូចប្រភេទ Piper PA32 Cherokee បានធ្លាក់នៅលើផ្លូវល្បឿនលឿន Laredo ជិតអាកាសយានដ្ឋាន អន្តរជាតិ Del Norte ហើយបុកទៅលើទីតាំងក្រុមហ៊ុនដឹកជញ្ជូនបណ្តាលឲ្យមនុស្សនៅលើយន្តហោះទាំង ៦នាក់ស្លាប់។ មន្ត្រីរដ្ឋ Nuevo Leon ... Read More »
ចាប់ពីថ្ងៃទី០១ ខែឧសភា ប្រជាជនថៃ គ្រប់ខេត្តក្រុងទាំងអស់ ត្រូវតែពាក់ម៉ាស់ បើល្មើសអាចប្រឈមនឹងពិន័យប្រាក់២០,០០០បាត
អន្តរជាតិ៖ មជ្ឍមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺ COVID-19 (CCSA) បានប្រកាសនៅថ្ងៃព្រហស្បតិ៍ទី២៩ ខែមេសាម្សិលមិញនេះថា ប្រជាជននៅគ្រប់ខេត្តក្រុងទាំង ៧៧ របស់ប្រទេសថៃ គឺអាជ្ញាធរតម្រូវឲ្យពាក់ម៉ាស់មុខជាដាច់ខាត នៅពេលដែលពួកគេចាកចេញពីទីលំនៅរបស់ពួកគេ ហើយនេះជាច្បាប់ថ្មីមួយក្នុងចំណោមវិធានការណ៍ជាច្រើនទៀត ដើម្បីទប់ស្កាត់ជំងឺ COVID-19 ដែលនឹងមានប្រសិទ្ធភាពចាប់ពីថ្ងៃទី០១ ... Read More »
ទីបំផុត! រដ្ឋាភិបាលថៃ អនុញ្ញាតឲ្យវិស័យឯកជន អាចនាំចូលវ៉ាក់សាំងបង្ការកូវីដ-១៩ ដើម្បីបម្រើសេវាដល់ប្រជាជន
អន្តរជាតិ៖ បើតាមសារព័ត៌មានថៃ The Nation នារសៀលថ្ងៃសុក្រ ទី៣០ ខែមេសា ឆ្នាំ២០២១នេះ បានចុះផ្សាយថា ខណៈការឆ្លងរាតត្បាតជំងឺ COVID-19 ក្នុងប្រទេសថៃ កាន់តែបង្កជាក្តីកង្វល់ធំឡើងៗ និងស្ថិតនៅចំពោះមុខការរិះគន់ អំពីយុទ្ធនាការចាក់វ៉ាក់សាំងយឺតយ៉ាវផងនោះ។ ... Read More »
មានប្រទេសជាង៤០សន្យាជួយដល់ឥណ្ឌាទប់ស្កាត់ «រលកយក្សកូវីដ-១៩»
រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក Harsh Vardhan Shringla បានឱ្យដឹងថា មានជាង៤០ប្រទេសបានសន្យាជួយដល់ឥណ្ឌា ក្នុងសង្គ្រាមទប់ស្កាត់កូវីដ-១៩ ។ មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មាននៅថ្ងៃទី ២៩ខែមេសា រដ្ឋមន្ត្រីការបរទេសឥណ្ឌា Harsh Vardhan Shringla ... Read More »
បិសាចក្រហម Man United បំបាក់ Roma យ៉ាងចាស់ដៃ ខណៈកាំភ្លើងធំ Arsenal ចាញ់ក្នុងជើងទី១ ពានរង្វាន់ Europa League
ក្រុមម្ចាស់ផ្ទះបិសាចក្រហម Manchester United បានបំបាក់ក្រុមភ្ញៀវមកពីអុីតាលី Roma ក្នុងលទ្ធផល ៦ទល់២ ក្នុងការប្រកួតកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី៣០ ខែមេសានេះ សម្រាប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ Europa League ក្នុងជើងទី១។ ចំណែកក្រុមកាំភ្លើងធំ Arsenal ... Read More »
ថៃ ៖ ខណៈអ្នកជំងឺកូវីដ-១៩ កើនឡើងយ៉ាងគំហុក ពេលនេះកំពុងខ្វះខាតគ្រែពេទ្យ
អន្តរជាតិ៖ បើតាមទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រទី៣០ ខែមេសា ឆ្នាំ២០២១ បានចុះផ្សាយថា ប្រទេសថៃ ខណៈរលកថ្មីនៃជំងឺ COVID-19 បានឆ្លងរីករាលដាលដល់មនុស្សជាង ៣៤,០០០នាក់បន្ថែមទៀត គិតត្រឹមខែមេសានេះមួយប៉ុណ្ណោះ។ មិនតែប៉ុណ្ណោះ ពេលនេះបានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ប្រព័ន្ធសុខាភិបាលរបស់ខ្លួន ... Read More »
ជំហររបស់ Man Utd នៅតែចង់បាន Jadon Sancho នៅទីផ្សារដោះដូរកីឡាករខាងមុខ
ក្រុមបិសាចក្រហម Manchester United នៅតែចង់ចុះហត្ថលេខាលើខ្សែបម្រើស្លាបខាងស្តាំម្នាក់នៅរដូវក្តៅនេះ ហើយតារាឆ្នើមក្លិប BorussiaDortmund កីឡាករ Jadon Sancho នៅតែជាជម្រើសដំបូងរបស់ក្លិបសម្រាប់តំណែងនេះ។ ក្លិបក៏នៅតែសង្ឃឹមថា ពួកគេក៏អាចបញ្ចុះបញ្ចូល Edinson Cavani ឲ្យនៅបន្តមួយរដូវកាលទៀត។ ... Read More »
Novak Djokovic ខកខានចូលរួមប្រកួតការពារតំណែងជើងឯកកម្មវិធីMadrid Open
កីឡាករ Novak Djokovic ដែលកំពុងឈរចំណាត់ថ្នាក់លេខ១ក្នុងពិភពលោកផ្នែកវាយតឺន្នីសនឹងមិនបានចូលរួមប្រកួតការពារតំណែងជើងឯក Madrid Open របស់ខ្លួនទេ បន្ទាប់ពីដកខ្លួនចេញពីព្រឹត្តិការណ៍នេះនាខែក្រោយ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១។ កីឡាករសញ្ជាតិស៊ែប៊ីវ័យ៣៣ឆ្នាំរូបនេះបាននិយាយថា ... Read More »
Marcelo អាចខកខានការប្រកួតជើងទី២ពានរង្វាន់ Champions Leagueដោយសារតែភារកិច្ចបោះឆ្នោត
ខ្សែការពារ Marcelo របស់ក្រុម Real Madrid អាចខកខានការប្រកួតជើងទី២នៃការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League នៅឯទឹកដីក្លិបតោខៀវ ព្រោះរូបគាត់ត្រូវជាប់ការតព្វកិច្ចឱ្យឃ្លាំមើលការិយាល័យបោះឆ្នោតក្នុងអំឡុងពេលបោះឆ្នោតក្នុងស្រុក។ ការបោះឆ្នោតសម្រាប់សន្និបាតតំបន់ម៉ាឌ្រីដនឹងធ្វើឡើងនៅថ្ងៃអង្គារទី៤ ខែឧសភាខាងមុខនេះ។ ក្រុម Real Madrid ... Read More »
ប្រជ្រៀតជាន់លើគ្នាក្នុងពិធីបុណ្យសាសនានៅអុីស្រាអែល ស្លាប់និងរបួសជាង១៤០នាក់
យ៉ាងហោចណាស់ក៏មានមនុស្ស៣៨នាក់ស្លាប់ និង១០៣នាក់ទៀតរងរបួសនៅក្នុងពិធីបុណ្យសាសនានៃប្រទេសអុីស្រាអែល នាថ្ងៃសុក្រទី៣០ខែមេសា។ សារព័ត៌មាន RT បានផ្សាយថា ក្រុមជនជាតិជ្វីហ្វ Hassidim រាប់សិបពាន់នាក់បានជួបជុំគ្នានៅតំបន់ភ្នំ Meron ដើម្បីចូលរួមពិធីបុណ្យប្រចាំឆ្នាំនៅផ្នូរមេដឹកនាំសាសនា Shimon Bar Yochai ។ ... Read More »
ភ្ញាក់ផ្អើលតារាកំប្លែងថៃ Kom Chauncheun ទទួលមរណភាពព្រោះជំងឺកូវីដ-១៩
តារាកំប្លែងដ៏ល្បីល្បាញរបស់ប្រទេសថៃ គឺលោក Kom Chauncheun បានទទួលមរណភាពហើយនៅព្រឹកថ្ងៃទី៣០ ខែមេសាឆ្នាំ២០២១នេះក្នុងវ័យ៦៤ ឆ្នាំ បន្ទាប់ពីតារារូបនេះមានជំងឺកូវីដ-១៩។ ដំណឹងនេះបង្កើតឲ្យមានការសោកស្តាយជាខ្លាំងពីសំណាក់ក្រុមអ្នកគាំទ្រលោកទាំងក្នុងនិងក្រៅប្រទេស។ ការភ្ញាក់ផ្អើលនេះក៏ត្រូវបានកូនស្រីរបស់តារាកំប្លែងរូបនេះបានបង្ហោះនៅលើបណ្តាញសង្គមInstagram នៅព្រឹកមិញនេះ។ គេចាំបានដែរថា ... Read More »
ព្រឹទ្ធសភាអឺរ៉ុប ឯកភាពទទួលស្គាល់លិខិតឆ្លងដែនវ៉ាក់សាំងដើម្បីបើកដំណើរការសេដ្ឋកិច្ច
នៅថ្ងៃទី២៩ ខែមេសា ព្រឹទ្ធសភាអឺរ៉ុប EP បានព្រមព្រៀងគ្នា ទទួលស្គាល់លិខិតវ៉ាក់សាំង (ប៉ាស្ព័រវ៉ាក់សាំង) សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងរួចរាល់ ។ សកម្មភាពខាងលើរបស់សភាអឺរ៉ុប គឺដើម្បីជាការបើកផ្លូវសម្រាប់ធ្វើដំណើរ ដល់ប្រទេសជាសមាជិក និងប្រទេសជាសម្ពន្ធមិត្តដែលបានចាក់វ៉ាក់សាំងរួចរាល់។ ព្រឹទ្ធសភាអឺរ៉ុប បានសម្រេចបោះឆ្នោតកាលពីថ្ងៃទី២៨ខែមេសា ... Read More »
ប្រធានាធិបតីឥណ្ឌូនេស៊ីសន្យាសង់ផ្ទះជូនសាច់ញាតិនាវិក៥៣រូបរងគ្រោះដោយគ្រោះថ្នាក់នាវាមុជទឹក
ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo នៅថ្ងៃទី២៩ខែមេសា បានប្រកាសថា រដ្ឋាភិបាលនឹងសង់ផ្ទះជូនសាច់ញាតិ ក្រុមគ្រួសារនាវិកទាំង៥៣នាក់ស្លាប់ដោយការលិចនាវាមុជទឹក KRI Nanggala-402 នៅតំបន់សមុទ្រកោះបាលី។ មានប្រសាសន៍ទៅកាន់គ្រួសារនាវិករងគ្រោះនៅទីតាំងទាហានស្ថិតនៅតំបន់ភាគខាងកើតកោះជ្វា បានឱ្យដឹងថា ប្រធានាធិបតី វីដូដូ ... Read More »
អាមេរិកអំពាវនាវដល់ពលរដ្ឋ ចាកចេញពីប្រទេសឥណ្ឌា ខណៈការឆ្លងកូវីដ-១៩កើនឡើងខ្ពស់
រដ្ឋាភិបាលអាមេរិកបានអំពាវនាវដល់ពលរដ្ឋរបស់ខ្លួនឱ្យចាកចេញពីប្រទេសឥណ្ឌាកាន់តែឆាប់កាន់តែល្អ ដោយសារតែការឆ្លងរាលដាលកូវីដ-១៩នៅក្នុងប្រទេសនេះកើនឡើងខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ។ សារព័ត៌មាន Bloomberg បានដកស្រង់ការប្រកាសពីក្រសួងការបរទេសអាមេរិក ដែលបានអំពាវនាវឲ្យពលរដ្ឋអាមេរិកចាកចេញពីប្រទេសឥណ្ឌាឲ្យបានឆាប់បំផុតដែលអាចធ្វើទៅបាន។ ក្រសួងការបរទេសអាមេរិក បានបញ្ជាក់ថា បច្ចុប្បន្នមានជើងហោះហើរផ្ទាល់១៤ជើងទៅកាន់ឥណ្ឌានិងអាមេរិក និងជើងហោះហើរជាច្រើនផ្សេងទៀត ទៅកាន់អឺរ៉ុប។ ក្រសួងការបរទេសអាមេរិកបានបញ្ជាក់ថា «សេវាកម្មសុខាភិបាលឥណ្ឌាបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារតែចំនួនអ្នកឆ្លងកូវីដ-១៩ កើនឡើងខ្ពស់ ... Read More »
មីយ៉ាន់ម៉ា៖ បេីកការវាយប្រហារដោយរ៉ុក្កែត លើមូលដ្ឋានទ័ពអាកាស ២កន្លែងរបស់យោធាមីយ៉ាន់ម៉ា
អន្តរជាតិ៖ បើតាមទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែមេសា ឆ្នាំ២០២១នេះ បានដកស្រង់ប្រភពពីកងទ័ពយោធាមីយ៉ាន់ម៉ា បានទទួលស្គាល់ថា មានករណីក្រុមជនមិនស្គាល់អត្តសញ្ញាណ បានបើកការវាយប្រហារដោយគ្រាប់រ៉ុក្កែតទៅលើមូលដ្ឋានទ័ពអាកាសចំនួន ០២កន្លែង នៅថ្ងៃព្រហស្បតិ៍នេះ។ ប៉ុន្តែក្នុងការវាយប្រហារនេះ មិនមានមនុស្សរងគ្រោះថ្នាក់នោះទេ ... Read More »
ខួប១០ឆ្នាំថ្ងៃរៀបអភិសេករបស់រាជបុត្រ William និងមហេសី Kate
រយៈពេល១០ឆ្នាំរួមរស់ជាមួយគ្នា ចាប់តាំងពីពិធីរៀបអភិសេកល្អគ្មានពីរដូចនៅក្នុងរឿងនិទាន មកទល់ពេលនេះ ព្រះរាជបុត្រ William និងមហេសី Kate Middleton បានបង្ហាញពីការពេញចិត្តនឹងគ្រួសារមួយនេះ ដោយអ្នកទាំងពីរបង្ហាញយ៉ាងច្បាស់ថា ជាចំណែកមួយនៃជីវិតរបស់គ្នាទៅវិញទៅមកមិនអាចខ្វះបាន។ កាលពីថ្ងៃទី ២៤ខែមេសា ឆ្នាំ២០១១ ពលរដ្ឋនៅជុំវិញពិភពលោកជាង ... Read More »
សុន្ទរកថាដំបូងគេបង្អស់របស់ប្រធានាធិបតីបៃឌិន នៅក្នុងសភា «អាមេរិកវិលត្រឡប់មកវិញហើយ»(មានវីដេអូ)
ប្រធានាធិបតីអាមេរិកលោកបៃឌិន នៅយប់ថ្ងៃទី២៨ ខែមេសា (ពេលវេលានៅអាមេរិក) បានថ្លែងសុន្ទរកថាដំបូងបង្អស់ទៅកាន់រដ្ឋសភា ក្រោយការកាន់តំណែងបាន១០០ថ្ងៃ ។ ប្រធានាធិបតីបៃឌិនបានផ្តល់អាទិភាពទៅលើកិច្ចការបរទេស ក្នុងពេលខាងមុខ។ អំពីកិច្ចការក្នុងប្រទេសប្រធានាធិបតីបៃឌិន បានលើកឡើងពីសមិទ្ធផលដែលរដ្ឋាភិបាលរបស់លោកបានធ្វើក្នុងរយៈពេល១០០ថ្ងៃដំបូងនៃការកាន់អំណាច គឺការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ បានជាង២០០លានដូស។ ក្រៅពីនេះគឺការអនុម័តច្បាប់ដែលមានឈ្មោះថា គម្រោងជួយសង្គ្រោះទឹកដីអាមេរិក ... Read More »
កូវីដ-១៩ ៖ ជប៉ុនជំរុញគម្រោងប្រើប្រាស់លិខិតឆ្លងដែនវ៉ាក់សាំង
លិខិតឆ្លងដែនវ៉ាក់សាំង គឺបានប្រើប្រាស់នៅលើទូរស័ព្ទដៃ ដោយអ្នកដំណើរអាច ស្គេន QR នៅអកាសយានដ្ឋាន អាចដឹកថាអ្នកបានចាក់វ៉ាក់សាំងហើយឬនៅ មុនពេលចូល ចេញពីប្រទេសជប៉ុន ឬចូលក្នុងប្រទេសជប៉ុន ។ សារព័ត៌មាន ក្យូដូ បានដកស្រង់ប្រភពព័ត៌មានពីរដ្ឋាភិបាលជប៉ុន ដែលបានប្រកាសកាលពីថ្ងៃទី ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច