បើទោះបីគណបក្សទាំងពីរបានគាំទ្រនិងអនុម័តមូលនិធិការពារជាតិ (NDAA) សម្រាប់ឆ្នាំ២០២១ហើយក្តី ក៏ប្រធានាធិបតី ដូណាល់ ត្រាំ មិនព្រមអនុម័តចុះហត្ថលេខាលើមូលនិធិខាងលើនៅឡើយដែរ។ កាលពីថ្ងៃទី២៣ខែធ្នូ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំបានប្រកាសទៅកាន់រដ្ឋសភាថា មូលហេតុដែលលោកច្រានចោលមិនអនុម័តគឺដោយសារតែមូលនិធិការពារជាតិមិនមានបញ្ចូលវិធានការសន្តិសុខចាំបាច់ និងខ្វះការគោរពអតីតយោធា និងប្រវត្តិសាស្ត្រយោធាអាមេរិក។ កន្លងមក ... Read More »
ព័ត៌មានអន្តរជាតិ
ប៉េរូ ចូលរួមជាមួយប្រទេស ១៥ទៀត ដែលមានអ្នកឆ្លងជាង១លានករណី
អន្តរជាតិ៖ប៉េរូ ចូលរួមជាមួយប្រទេស ១៥ទៀត ដែលមានអ្នកឆ្លងជាង១លានករណី។ ខណៈទូទាំងពិភពលោកមានជាង៧៨.៣៦លានករណីក្នុងនោះស្លាប់ជាង១.៧២លាននាក់ និងសះស្បើយជាង៥៥.១២លាននាក់។ ជាក់ស្តែងប៉េរូ គិតត្រឹមថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ មានអ្នកឆ្លងកូវីដ-១៩លើស១លានករណី។ ខណៈសហរដ្ឋអាមេរិក មានជាង១៨.៦៨លានករណីនិងតាមពីក្រោយដោយឥណ្ឌា (ជាង១០លាន), ប្រេស៊ីល ... Read More »
ការធ្វើតេស្តកូវីដ-១៩ចុងក្រោយរកឃើញវិជ្ជមាន៧នាក់នៅក្របខ័ណ្ឌ Premier League
លីគកំពូលអង់គ្លេស (Premier League) បានចេញសេចក្តីថ្លែងការណ៍កាលពីដើមសប្តាហ៍នេះថា បុគ្គលចំនួន៧នាក់បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ នៅក្នុងការធ្វើតេស្តចុងក្រោយដែលធ្វើឡើងចន្លោះថ្ងៃទី១៤ ដល់ថ្ងៃទី២០ ខែធ្នូលើកីឡាករ និងបុគ្គលិក១.៥៦៩នាក់នៃក្របខ័ណ្ឌ Premier League ។ នេះបើយោងតាមការចុះផ្សាយរបស់ CNA ដែលដកស្រង់ចេញពី ... Read More »
FIFA ដាក់បណ្តឹងព្រហ្មទណ្ឌប្រឆាំងនឹងអតីតប្រធានលោក Sepp Blatter
សហព័ន្ធបាល់ទាត់ពិភពលោក (FIFA) បានដាក់ពាក្យបណ្តឹងព្រហ្មទណ្ឌប្រឆាំងនឹងអតីតប្រធាន FIFAលោក Sepp Blatter ជុំវិញបញ្ហាហិរញ្ញវត្ថុនៃការកសាងសារមន្ទីរមួយនៅទីក្រុង Zurich ប្រទេសស្វ៊ីស។ ពាក្យបណ្តឹងទាក់ទងនឹងការចូលរួមរបស់លោក Blatter និងអតីតមន្រ្តីដទៃទៀតនៅក្នុងគម្រោងសាងសង់សារមន្ទីររបស់ Fifa ។ នេះគឺជាការចោទប្រកាន់ចុងក្រោយអំពីការមិនសមហេតុផលផ្នែកហិរញ្ញវត្ថុប្រឆាំងនឹងលោក ... Read More »
ភាពចលាចលកើតឡើងនៅអាកាសយានដ្ឋាន ញ៉ូដេលីឥណ្ឌា ក្រោយអ្នកដំណើរអង់គ្លេសជាង ៥០០នាក់ជាប់គាំងនៅទីនោះ
កាលពីថ្ងៃទី២២ ខែធ្នូ អ្នកដំណើរជនជាតិអង់គ្លេស ប្រមាណ ៥០០ នាក់ ត្រូវរង់ចាំ ជាង ៨ម៉ោងក្នុងអាកាសយានដ្ឋានអន្តរជាតិ ទីក្រុងញ៉ូដេលីដើម្បីធ្វើតេស្តកូវីដ-១៩ ។ ដោយសារតែរង់ចាំយូរពេកធ្វើឲ្យមានភាពចលាចលកើតឡើង។ មន្ត្រីអាកាសយានដ្ឋានអន្តរជាតិទីក្រុង ញ៉ូដេលី បានឲ្យដឹងថា ... Read More »
បារាំងនិងអង់គ្លេស សម្រេចលុបច្បាប់រឹតត្បិតធ្វើដំណើរប្រទេសទាំងពីរដើម្បីធានាដល់ការផ្គត់ផ្គង់ទំនិញ
ព្រំដែនបារាំង និងអង់គ្លេស បានសម្រេចបើកទ្វារជាថ្មី ដើម្បីបំពេញតម្រូវការធ្វើដំណើរនិងការផ្គត់ផ្គង់ទំនិញឆ្លងព្រំដែន ប៉ុន្តែអ្នកដែលធ្វើដំណើរគឺត្រូវតែមានលិខិតបញ្ជាក់ថាអវិជ្ជមានកូវីដ-១៩ ។ រដ្ឋមន្ត្រីក្រសួងចរាចរណ៍អង់គ្លេស លោក Grant Shapps បានប្រកាសថា អង់គ្លេសនិងបារាំង បានព្រមព្រៀងគ្នាអនុញ្ញាតឲ្យធ្វើដំណើរឆ្លងព្រំដែនប្រទេសទាំងពីរ ចាប់ពីថ្ងៃទី២៣ខែធ្នូតទៅ។ កិច្ចព្រមព្រៀងបើកព្រំដែន ... Read More »
ព្រឹត្តិការណ៍ពិភពលោកដែលលេចធ្លោជាងគេបំផុតទាំង១០ប្រចាំឆ្នាំ២០២០
នៅសល់តែមួយសប្តាហ៍ទៀតប៉ុណ្ណោះ ឆ្នាំ២០២០ នឹងរំលងផុតទៅ ហើយឆ្នាំ២០២១នឹងចូលមកដល់ ដោយមនុស្សនៅលើពិភពលោកទាំងអស់សង្ឃឹមថា នឹងមិនមែនជាឆ្នាំអាក្រក់ដូចជាឆ្នាំ២០២០នេះឡើយ ដែលរស់នៅដោយការភ័យខ្លាច បាត់បង់សេរីភាពស្ទើរតែទាំងស្រុង ដោយសារតែការឆ្លងរាលដាលកូវីដ-១៩ ។ សារព័ត៌មានក្យូដូ នៅថ្ងៃទី២៣ខែធ្នូ បានជ្រើសយកព្រឹត្តិការណ៍ទាំង១០ ដែលលេចធ្លោបំផុតប្រចាំឆ្នាំ២០២០។ ក្នុងចំណោមព្រឹត្តិការណ៍សំខាន់ទាំង១០ក៏មាន ... Read More »
ទីបំផុត! កូវីដ-១៩ ឆ្លងលើមនុស្ស ៥៨នាក់នៅលើទ្វីបអង់តាកទិក និងនៅលើនាវាធ្វើដំណើរ
អន្តរជាតិ៖ បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី២២ខែធ្នូ ឆ្នាំ២០២០ បាននិយាយថា ទ្វីបអង់តាកទិក បានក្លាយជាទ្វីបចុងក្រោយដែលឆ្លងជំងឺកូវីដ-១៩។ ខណៈដែលអាជ្ញាធរឈីលី បានប្រកាសពីករណីឆ្លងជំងឺកូវីដ-១៩ លើមនុស្សយ៉ាងហោចណាស់ ៥៨នាក់ នៅលើទ្វីបអង់តាកទិក និងនៅលើនាវាធ្វើដំណើរទៅទ្វីបអង់តាកទិក។ ជាក់ស្តែងនៅថ្ងៃទី២១ ... Read More »
អុីស្រាអែល រំលាយរដ្ឋសភាត្រៀមបោះឆ្នោតជាថ្មីដោយសារតែការមិនចុះសម្រុងនឹងគ្នា
រដ្ឋសភាអុីស្រាអែល នៅថ្ងៃទី២២ខែធ្នូ បានសម្រេចរំលាយរដ្ឋសភា ក្រោយរដ្ឋាភិបាលចម្រុះដឹកនាំដោយ នាយករដ្ឋមន្ត្រី Benjamin Netanyahu មិនទទួលបានការអនុម័តមូលនិធីថ្មី។ ចំណុចទាំងនោះហើយទើបធ្វើឲ្យលោកសម្រេចរំលាយរដ្ឋសភា ត្រៀមបោះឆ្នោតលើកទី៤ ក្នុងរយៈពេល២ឆ្នាំកន្លងមក។ បណ្តាគណបក្សដែលចូលរួមបង្កើតរដ្ឋាភិបាលជាមួយនាយករដ្ឋមន្ត្រីណេតាន់ យ៉ាហ៊ូ មិនចុះសម្រុងនឹងគ្នា ស្តីពីការអនុម័តមូលនិធិថ្មី។ ... Read More »
អភិបាលរដ្ឋ Rio de Janeiro ត្រូវបានចាប់ខ្លួនពីបទដឹកនាំក្រុមបងធំ
លោក Marcelo Crivella អភិបាលក្រុង Rio de Janeiro ប្រទេសប្រេស៊ីល ត្រូវបានចាប់ខ្លួនដោយចោទប្រកាន់ពីបទដឹកនាំក្រុមជនល្មើស ទទួលសំណូក ពុករលួយ…។ សារព័ត៌មាន ABCNews បានដកស្រង់សម្តីរបស់មន្ត្រីប្រេស៊ីលកាលពីថ្ងៃទី២២ខែធ្នូបានឲ្យដឹងថាលោក Marcelo ... Read More »
ពលករជនជាតិថៃរាប់រយនាក់ចំណាកស្រុក នៅក្នុងប្រទេសកូរ៉េខាងត្បូង ត្រូវបានគេរកឃើញភាគច្រើនស្លាប់
អន្តរជាតិ៖ បើតាមការអះអាងពីរបាយការណ៍របស់មូលនិធិថូមសុនរ៉យទ័រ(Thomson Reuters Foundation) បានបញ្ជាក់ថា ពលករចំណាកស្រុកជនជាតិថៃដែលគ្មានឯកសារត្រឹមត្រូវ(ចំណាកស្រុក) រាប់រយនាក់បានស្លាប់នៅកូរ៉េខាងត្បូង ដោយជំរុញឲ្យអង្គការសហប្រជាជាតិ បើកការស៊ើបអង្កេតលើជោគវាសនារបស់ជនចំណាកទាំងនោះ ដែលត្រូវបានគេស្គាល់ថាជា«ខ្មោចតូច»។ ជាក់ស្តែងបើតាមសារព័ត៌មាន Bangkok Post នៅយប់ថ្ងៃអង្គារ ទី២២ខែធ្នូ ... Read More »
រាជអាជ្ញាជប៉ុន សាកសួរអតីតនាយករដ្ឋមន្ត្រីជប៉ុន អាបេ រឿងលេខាលោកចាយលុយរដ្ឋដើម្បីរៀបចំកម្មវិធីជួបជុំសម្រាប់អ្នកគាំទ្រ
អន្តរជាតិ៖ បើតាមការចុះផ្សាយរបស់ទូរទស្សន៍ជប៉ុនNHK នៅថ្ងៃទី ២២ខែធ្នូ ឆ្នាំ២០២០ថា រាជអាជ្ញាជប៉ុន បានសាកសួរអតីតនាយករដ្ឋមន្ត្រីជប៉ុនលោក អាបេ ស៊ិនហ្សូ ជុំវិញការចោទប្រកាន់ថា ការិយាល័យនយោបាយលោក បានចាយលុយរដ្ឋ ដើម្បីរៀបចំកម្មវិធីជួបជុំសម្រាប់អ្នកគាំទ្រ។ ទូរទស្សន៍ NHK បន្តថា ... Read More »
មេដឹកនាំថៃ លោក ប្រាយុទ្ធ ព្រមានចាត់វិធានការលើបណ្ដាញឈ្មួញដែលនាំជនចំណាកស្រុកចូលប្រទេសខ្លួន ដោយគ្មានការអត់ឱន
អន្តរជាតិ៖ ស្របពេលករណីឆ្លងកូវីដ-១៩ នៅក្នុងប្រទេសថៃ កំពុងតែកើនឡើង ជាពិសេសក្នុងចំណោមពលករចំណាកស្រុកខុសច្បាប់ មកពីប្រទេសមីយ៉ាន់ម៉ា បានធ្វើឲ្យនាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចន្ទអូចា នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ បានព្រមានចាត់វិធានការលើបណ្ដាញឈ្មួញដែលនាំជនចំណាកស្រុកចូលប្រទេសរបស់ខ្លួន ដោយគ្មានការអត់ឱនអ្វីឡើយ។បើទោះបីជាពួកគេមានខ្នងជាមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលក៏ដោយ។ ... Read More »
អ្នកឆ្លងកូវីដ-១៩នៅលើពិភពលោក កើនឡើងដល់ជាង៧៨លាននាក់ ហើយការឆ្លងចូលដល់ប៉ូលខាងជើងផែនដី
កូវីដ-១៩បានឆ្លងរាលដាលនៅក្នុងតំបន់ទាំងអស់លើភពផែនដី ក្នុងនោះប៉ូលខាងជើងដែលជាតំបន់ត្រជាក់បំផុតលើផែនដីក៏មានករណីឆ្លងជាលើកដំបូងដែរ គឺស្ថិតនៅទីតាំងស្រាវជ្រាវរបស់ប្រទេសឈីលី។ តាមតួលេខរបស់គេហទំព័រWorldometers គិតមកដល់វេលាម៉ោង៩ ថ្ងៃទី២៣ ខែធ្នូ នៅលើពិភពលោកមានករណីឆ្លងកូវីដ-១៩សរុប ដល់ទៅ៧៨.៣៣៦.៧៨៨ នាក់ ស្លាប់១.៧២២.៦៤១នាក់ និងព្យាបាលជាសះស្បើយជាង៥៥លាននាក់ផងដែរ ។ បើគិតពីចំនួនពលរដ្ឋ ប្រទេសបែលហ្ស៊ិក ... Read More »
រថភ្លើងដឹកប្រេងនៅអាមេរិកឆាបឆេះធ្វើឲ្យពលរដ្ឋរាប់រយគ្រួសារត្រូវជម្លៀសចេញ
យ៉ាងហោចណាស់ក៏មានទូរថភ្លើងដឹកប្រេងឆៅនៅអាមេរិក ធ្លាក់កង់ចេញពីផ្លូវដែក នៅតំបន់ភាគខាងជើង ទីក្រុង Seattle បណ្តាលឲ្យទូដឹកប្រេងចំនួន៥ឆាបឆេះយ៉ាងខ្លាំង។ សារព័ត៌មាន AP បានដកស្រង់សម្ដីអ្នកនាំពាក្យក្រុមហ៊ុនផ្លូវដែក BNSF បានឲ្យដឹងថា រថភ្លើងបានធ្លាក់កង់ចេញពីផ្លូវដែកនៅវេលាម៉ោង១១និង៤០ នាទីថ្ងៃទី២២ខែធ្នូ (ពេលវេលានៅអាមេរិក)។ បច្ចុប្បន្នBNSF ... Read More »
កីឡាការិនីហែលទឹកអាយុ១៤ឆ្នាំម្នាក់ស្លាប់ដោយសារជំងឺកូវីដ-១៩នៅប្រេស៊ីល
សារព័ត៌មានអេស្ប៉ាញ Marca បានផ្សាយនៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ថា ពិភពកីឡាកំពុងកាន់ទុក្ខបន្ទាប់ពីក្មេងស្រីជាកីឡាការិនីអ្នកហែលទឹកឈ្មោះ Mariana Franklin Ferreira អាយុ១៤ឆ្នាំបានស្លាប់ដោយសារជំងឺឆ្លងកូវីដ-១៩។ ក្មេងស្រីហែលទឹកសញ្ជាតិប្រេស៊ីលរូបនេះបានជាសះស្បើយពីជំងឺកូវីដ-១៩កាលពីមួយខែមុន ប៉ុន្តែនាងបានចាប់ផ្តើមបង្ហាញរោគសញ្ញាជាថ្មីម្តងទៀតមុនពេលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅឯ Presidente Prudente។ យោងតាមសហព័ន្ធហែលទឹកនៃទីក្រុងសៅប៉ូឡូបានឲ្យដឹងថា ... Read More »
Man City កក់កៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ League Cup ក្រោយបំបាក់ Arsenal ៤-១
ក្រុមមេឃខៀវ Manchester City បានកក់កៅអីទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ EFL ឬ ពានរង្វាន់ League Cup ក្រោយពីបានយកឈ្នះក្រុមម្ចាស់ផ្ទះកាំភ្លើងធំ Arsenal ក្នុងលទ្ធផល៤ទល់១។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport ... Read More »
ម្តាយរបស់អតីតតារាឆ្នើម Ronaldinho ឆ្លងកូវីដ-១៩កំពុងព្យាបាលនៅមន្ទីរពេទ្យ
ម្ដាយរបស់អតីតកីឡាករបាល់ទាត់ឆ្នើមសញ្ជាតិប្រេស៊ីល Ronaldinho បានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងប្រទេសនេះដោយសារគាត់បានឆ្លងជំងឺកូវីដ-១៩កាលពីថ្ងៃអាទិត្យ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអេស្ប៉ាញ Marca កាលពីរសៀលថ្ងៃទី២២ ធ្នូ ២០២០នេះ។ អតីតកីឡាករ Barcelona រូបនេះក៏បានអធិដ្ឋាន និងសរសេរសារលើកទឹកចិត្តម្តាយរបស់គាត់នៅពេលដែលអតីតកីឡាកររូបនេះបានប្រកាសនូវព័ត៌មានដ៏គួរឱ្យភ្ញាក់ផ្អើលថា ម្តាយគាត់អាយុ៧១ឆ្នាំកំពុងប្រឈមមុខនឹងការប្រយុទ្ធជាមួយវីរុសនេះ។ លោក Ronaldinho ... Read More »
ក្លិប Genoa នៅអុីតាលីបណ្តេញគ្រូបង្វឹកចេញពីតំណែងក្រោយដឹកនាំមិនបានជោគជ័យ
ក្លិបGenoa ស្ថិតក្នុងក្របខ័ណ្ឌអុីតាលី Serie A បានបណ្តេញគ្រូបង្វឹកលោកRolando Maran ចេញហើយជំនួសលោក Davide Ballardini ឲ្យដឹកនាំបន្ត។ នេះបើយោងតាមការចេញផ្សាយរបស់ Soccer News កាលពីថ្ងៃទី២២ ខែធ្នូ ... Read More »
ពលរដ្ឋអ៊ិស្លាម បារម្ភខ្លាចវ៉ាក់សាំងកូវីដ-១៩ មានធាតុផ្សំពីសាច់ជ្រូក
សារធាតុGelatin មានធាតុផ្សំពីសាច់ជ្រូក តែងតែប្រើប្រាស់ធ្វើជាសារធាតុ ដើម្បីធានាវ៉ាក់សាំងសុវត្ថិភាព និងប្រសិទ្ធភាព ក្នុងការរក្សាទុក និងដឹកជញ្ជូន។ កាលពីខែតុលាកន្លងមក មន្ត្រីការបរទេសឥណ្ឌូនេស៊ី និង មេដឹកនាំសាសនា បានទៅកាន់ប្រទេសចិន ដើម្បីចុះកិច្ចព្រមព្រៀងទិញវ៉ាក់សាំងសម្រាប់ពលរដ្ឋឥណ្ឌូនេស៊ី នៅពេលនោះ មេដឹកនាំសាសនា ... Read More »
ប្រធានាធិបតីឥណ្ឌូនេស៊ីកែទម្រង់ គណៈរដ្ឋមន្ត្រីផ្លាស់ប្តូររដ្ឋមន្ត្រី៦រូប
នៅថ្ងៃទី២២ខែធ្នូ ប្រធានាធិបតីឥណ្ឌូនេស៊ីលោក ចូកូ វីដូដូ (Joko Widodo ) បានប្រកាសថា លោកបានផ្លាស់ប្តូរតំណែងរដ្ឋមន្ត្រី៦រូប ក្នុងនោះមាន រដ្ឋមន្ត្រីក្រសួងសុខាភិបាល រដ្ឋមន្ត្រី ទេសចរណ៍ រដ្ឋមន្ត្រីពាណិជ្ជកម្ម រដ្ឋមន្ត្រីដែនសមុទ្រនិងនេសាទ ... Read More »
ក្រុមហ៊ុនអាកាសចរណ៍អាមេរិក ចាប់ផ្តើមកោះហៅបុគ្គលិកវិលត្រឡប់មកធ្វើការវិញ
ក្រុមហ៊ុនអាកាសចរណ៍ធំៗរបស់អាមេរិក គឺAmerican Airlines និង United Airlines បានប្រកាសថាក្រុមហ៊ុនកំពុងតែកោះហៅបុគ្គលិកដែលផ្អាកការងារបណ្តោះអាសន្នវិលត្រឡប់មកធ្វើការវិញ ក្រោយពេលអាមេរិកចាក់វ៉ាក់សាំងជូនដល់ពលរដ្ឋ ។ នៅថ្ងៃទី២១ខែធ្នូ ក្រុមហ៊ុនអាកាសចរណ៍ទាំងពីរខាងលើ បានសម្រេចកោះហៅបុគ្គលិកឱ្យវិលត្រឡប់មកធ្វើការវិញជាបណ្តើរៗ ដោយសារតែតម្រូវការធ្វើដំណើរមិនទាន់ដូចដើមវិញនៅឡើយទេ។ ប្រធានក្រុមហ៊ុនអាកាសចរណ៍United Airlines ... Read More »
ក្រុមអ្នកគាំទ្រលោកត្រាំនឹងរៀបចំពីធីចូលកាន់តំណែងឲ្យលោកត្រាំនៅថ្ងៃដែលលោកបៃឌិនស្បថចូលកាន់តំណែង
ក្រុមអ្នកគាំទ្រលោកត្រាំជាង៦ម៉ឺននាក់ បានសរសេរលើបណ្តាញសង្គមហ្វេសប៊ុកពីគម្រោងរៀបចំពិធីចូលកាន់តំណែងប្រធានាធិបតីអាណត្តិទីពីររបស់លោកដូណាល់ត្រាំ។ ការរៀបចំនេះនឹងត្រូវធ្វើឡើងនៅថ្ងៃទី២០ខែមករាឆ្នាំ២០២១ ដូចថ្ងៃដែលលោកបៃឌិនចូលកាន់តំណែងដែរ។ នៅលើបណ្តាញសង្គម បានបង្ហោះថា«យើងជាពលរដ្ឋដែលមានគ្នាជាង៣២៥ពាន់នាក់គាំទ្រលោកដូណាល់ ត្រាំឲ្យកាន់តំណែងដឹកនាំអាមេរិកជាបន្តទៀត»។ ពិធីខាងលើនឹងរៀបចំឡើងដោយក្រុមមានឈ្មោះថា Ilir Chami និង Evi Kokalari ដែលតែងតែគាំទ្រលោកត្រាំក្នុងសកម្មភាពឃោសនាបោះឆ្នោត។ ... Read More »
នៅប្រទេសថៃ មានករណីឆ្លងថ្មីនៃវីរុសCovid-19 ចំនួន៤២៧នាក់ នៅថ្ងៃអង្គាររនេះ
ប្រទេសថៃ៖ ពីប្រទេសថៃបានបញ្ជាក់ថា, ករណីឆ្លងថ្មីនៃវីរុសCovid-19 ចំនួន៤២៧នាក់ នៅថ្ងៃអង្គាររនេះ ក្នុងនោះមានពលករចំណាកស្រុកចំនួន៣៩៦នាក់ ដែលធ្វើការនៅក្នុងខេត្តសាមុតសាខន។ សូមជម្រាបជូនផងដែរថា, ប្រទេសថៃបានបញ្ជាក់ពីការឆ្លងថ្មីនៃវីរុសCovid-19 ចំនួន៣៨២នាក់ នៅថ្ងៃចន្ទម្សិលមុិញ ដែលករណីឆ្លងភាគច្រើនជាប់ពាក់ព័ន្ធនឹងការផ្ទុះឆ្លងរាលដាលនៅផ្សារលក់អាហារសមុទ្រ នៅជិតទីក្រុងបាងកក។ នៅថ្ងៃដំបូងនៃផ្ទុះការឆ្លងកូវីដ-១៩ ជាសហគមន៍ នៅខេត្តសាមុតសាខន ... Read More »
មន្រ្តីជាន់ខ្ពស់ចិន៖ ចេញមុខជំទាស់ដាច់ខាត ចំពោះសេចក្តីព្រាងច្បាប់ថ្មីរបស់សហរដ្ឋអាមេរិក ដែលអាចធ្វើឲ្យក្រុមហ៊ុនចិន ខ្ទាតចេញពីផ្សារហ៊ុនអាមេរិក
អន្តរជាតិ៖ រដ្ឋាភិបាលទីក្រុងប៉េកាំង កាលពីថ្ងៃចន្ទទី២១ ខែធ្នូ ឆ្នាំ២០២០បានចេញសេចក្តីថ្លែងការណ៍ជំទាស់ដាច់ខាត ចំពោះការដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើសេចក្តីព្រាងច្បាប់មួយ ដែលនឹងអាចធ្វើឲ្យក្រុមហ៊ុនចិននានាខ្ទាតចេញពីទីផ្សារភាគហ៊ុន របស់សហរដ្ឋអាមេរិក លុះត្រាតែពួកគេគោរពឲ្យបានខ្ជាប់ខ្ជួនតាមស្តង់ដាសាវនកម្មអាមេរិក។ បើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA ... Read More »
បាតុកម្មនៅឆ្នាំ២០២១ខាងមុខនេះ! មេដឹកនាំបាតុករថៃ អះអាងថា៖ នឹងផ្តោតជាអាទិភាពសំខាន់លើការទាមទារឲ្យមានកំណែទម្រង់របបរាជានិយម
អន្តរជាតិ៖ មេដឹកនាំបាតុករថៃ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ បានអះអាងថា៖ បាតុកម្មនៅឆ្នាំ២០២១ខាងមុខ នឹងផ្តោតជាអាទិភាពសំខាន់លើការទាមទារឲ្យមានកំណែទម្រង់របបរាជានិយម ខណៈបន្តដាក់សម្ពាធដល់រដ្ឋាភិបាលថៃដរាបណាការទាមទារផ្សេងទៀតត្រូវបានទទួលយក។ហើយនេះគឺជាផ្នែកមួយនៃកំណែទម្រង់រាជានិយមដ៏មានឥទ្ធិពល បាតុករក៏ទាមទារឲ្យលុបចោលច្បាប់ការពារមហាក្សត្រផងដែរ។ បើតាមលោក Arnon Nampa មេដឹកនាំបាតុកម្មមួយរូបអះអាងប្រាប់កាសែតបាងកកប៉ុស្តិ៍ ថា៖ ... Read More »
ទីក្រុងសេអ៊ូល អំឡុងបុណ្យណូអែល និងបុណ្យឆ្លងឆ្នាំសកលខាងមុខនេះ ហាមមនុស្សជួបជុំគ្នាចាប់ពី៥នាក់ឡើងទៅ
អន្តរជាតិ៖ ប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីរកឃើញករណីស្លាប់ប្រចាំថ្ងៃដោយសារជំងឺកូវីដ-១៩ខ្ពស់បំផុតរបស់ខ្លួន កាលពីថ្ងៃទី ២១ ខែធ្នូជាមួយនឹងករណីឆ្លងប្រចាំថ្ងៃនៅតែខ្ពស់ដដែលនោះ។ រដ្ឋធានីសេអ៊ូល និងតំបន់ជុំវិញ បានដាក់ចេញបម្រាមការជួបជុំមនុស្សចាប់ពី៥នាក់ឡើងទៀតអំឡុងពេលបុណ្យណូអែល និងបុណ្យឆ្លងឆ្នាំសកលខាងមុខនេះ។ បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters បាននិយាយថាខណៈរដ្ឋាភិបាលកូរ៉េខាងត្បូង បានបដិសេធចេញបញ្ជាឲ្យបិទប្រទេសដូចដែលមាននៅតាមប្រទេសខ្លះ អាជ្ញាធរក្រុង ... Read More »
កូនកម្លោះ-ក្រមុំមួយគូ នៅម៉ាឡេស៊ីរៀបអាពាហ៍ពិពាហ៍សម័យកូវីដ ឲ្យភ្ញៀវទៅចងដៃ និងយកអាហារ ដោយមិនចាំបាច់ចុះពីរថយន្ត
អន្តរជាតិ៖ កូនកម្លោះ–ក្រមុំមួយគូ នៅម៉ាឡេស៊ី បានបង្ខំចិត្តរៀបអាពាហ៍ពិពាហ៍ក្នុងសម័យវិបត្តិជំងឺឆ្លងរាតត្បាតសកលកូវីដ–១៩ បានឲ្យភ្ញៀវទៅចងដៃ និងយកអាហារ ដោយមិនចាំបាច់ចុះពីរថយន្ត។ នេះគឺជាវិធីសាស្រ្តល្អដែលអាចគេចផុតពីការរឹតត្បិតកូវីដ–១៩ ហើយពួកគេបានស្វាគមន៍មនុស្សចូលរួមរហូតដល់១០០០០នាក់។ ពិធីនេះគឺរៀបចំទៅជាកម្មវិធីបើកឡានឆ្លងកាត់ (drive-thru)។ ជាក់ស្តែងនៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២០ ... Read More »
Abraham រកបាន២គ្រាប់ជួយ Chelsea បាន៣ពិន្ទុឡើងឈរលេខ៥
តាមការចុះផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០នេះ ក្រុមតោខៀវ Chelsea បានយកឈ្នះក្រុមភ្ញៀវ West Ham ក្នុងលទ្ធផល ៣ទល់០។ ជ័យជម្នះនេះគឺជាជោគជ័យដ៏សំខាន់សម្រាប់ក្រុមតោខៀវដែលទទួលបាន៣ពិន្ទុឡើងឈរលេខ៥បណ្តោះអាសន្ន។ ខ្សែប្រយុទ្ធ ... Read More »
ប្រធានាធិបតីជាប់ឆ្នោតថ្មីអាមេរិក លោកបៃឌិនចាក់វ៉ាក់សាំងកូវីដ-១៩ហើយ
ប្រធានាធិបតីជាប់ឆ្នោតថ្មីអាមេរិក លោកបៃឌិននៅថ្ងៃទី២១ខែធ្នូ (ត្រូវនឹងព្រឹកថ្ងៃទី២២ខែធ្នូ ម៉ោងនៅកម្ពុជា) បានទៅចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ហើយការចាក់វ៉ាក់សាំងផ្សាយផ្ទាល់តាមបណ្តាញព័ត៌មាននានា ដើម្បីពង្រឹងទំនុកចិត្តពលរដ្ឋអាមេរិក នាំគ្នាទៅចាក់វ៉ាក់សាំង។ តាមសារព័ត៌មានរ៉យទ័រ លោកបៃឌិន ប្រកាសថា នឹងផ្តល់អាទិភាពនៅក្នុងសង្គ្រាមប្រឆាំងកូវីដ-១៩ ក្រោយការចូលកាន់តំណែងនៅថ្ងៃទី២០ខែមករាឆ្នាំ២០២១ ។ លោកបៃឌិនមានអាយុ ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច